ថ្មី​ៗ​នេះ​ មាន​ការ​ចែក​ចាយ​វីដេអូ​ឃ្លីប​មួយ​​ដែលការ​ផ្ទុះ​ថ្ម​សាក​មួយ​នៅ​ក្នុង​ជណ្ដើ​យន្ត។​ ករណី​នេះ​ ត្រូវ​បាន​អះអាង​ថា​ បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​យក​ដុំ​ថ្ម​សាក​​ចូល​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ហាម​ឃាត់​ការ​យក​ដុំ​ថ្ម​សាក​ចូល​ទៅ​ក្នុង​ជណ្ដើរ​យន្ត ដោយ​ថា វា​បង្ក​ឱ្យ​ផ្ទុះ​ឆេះ​បាន​នៅ​ក្នុង​ទីចង្អៀត​បែប​នេះ។

ការ​អះអាង​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​​វីដេអូ​ឃ្លីប​មួយ​​នៅ​​លើ​បណ្ដាញ​តេឡេក្រាម​ Telegram ដែល​​បង្ហាញការ​ផ្ទុះ​ដុំ​ថ្ម​សាក​មួយ​ បន្ទាប់​ពី​​បុរស​ម្នាក់​កាន់​វា​ដើរ​ចូល​ទៅ​ក្នុង​ជណ្ដើរ​យន្ត។​

វីដេអូ​ឃ្លីប​ ដោយ​ភ្ជាប់​ទៅនឹង​សំណេរ​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​រៀប​រាប់​ថា​ «ហាម​យក​ E Bike Battery ចូល​ក្នុង​ជណ្តើរ​យន្ត​ ប្រយ័ត្ន​ឆេះ​ វា​គ្រោះថ្នាក់​ណាស់​»។​

https://t.me/jing007/1035

Telegram Post | Archived Link

វីដេអូ​ឃ្លីប​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «បុរស​ម្នាក់​ត្រូវ​បាន​ឆាប​ឆេះ​ភ្លាម​ៗ​ គ្រាន់​តែ​កាន់​ថ្ម​សាក​ ចូល​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ​​ គឺ​ជា​វីដេអូ​ឃ្លីប​ និង​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​។​

https://www.facebook.com/share/r/HrZ9mS8wY2Xs3x6j

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

គិត​ត្រឹម​ថ្ងៃ​ចុះ​ផ្សព្វផ្សាយ​អត្ថបទ​មួយ​នេះ​ ពុំ​មាន​របាយ​ការណ៍​ណា​មួយ​ បាន​បញ្ជាក់​អំពី​ការ​ផ្ទុះ​ ដែល​បណ្ដាល​មក​ពី​ដែល​ម៉ាញេទិច​របស់​ថ្ម​សាក​ នៅ​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត​នោះ​ឡើយ​។​

វីដេអូ​ឃ្លីប​ដែល​មាន​ទិដ្ឋភាព​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ MyGoPen កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២៤​កន្លង​ទៅ​​។​

គេហទំព័រ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ហេតុការណ៌​មួយ​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​សហគមន៌​មួយ​ ក្នុង​សង្កាត់​ Haizhu ទីក្រុង​ Guangzhou ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២១​។​ មូលហេតុ​នៃ​ការ​ទុស្សេ​នេះ​ គឺ​បណ្ដាល​មក​ពី​កម្ដៅ​នៃ​អាគុយ​សាក​ថ្ម​​កង់​អេឡិចត្រូនិច​មាន​សភាព​ក្ដៅ​ពេក​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ជា​ភាសា​ចិន​ ​បាន​បញ្ជាក់​ថា​បរុស​ជន​រង​គ្រោះ​ម្នាក់​នោះ​ គឺ​ត្រូវ​បាន​យក​ទៅ​សង្រ្គោះ​ភ្លាម​ៗ​ដោយ​អាជ្ញាធរ​មូល​ដ្ឋាន​។​

MyGoPen News Report | Archived Link

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​ផ្ដាម​ផ្សេង​មួយ​ទៀត​ ចេញ​ពី​គេហទំព័រ​វីដេអូ​ YouTube កាល​ពី​២​សប្តាហ៍​មុន​នេះ​ ដោយ​បាន​បញ្ជាក់មូល​ហេតុ​​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ អណ្តាត​ភ្លើង​មួយ​ បាន​ឆាប​ឆេះ​បុរស​ម្នាក់​នៅ​ក្នុង​ជណ្ដើរ​ប្រអប់​យន្ត​ គឺ​មក​ពី​ការ​​ផ្ទុះ​ដុំ​ថ្ម​សាក​កង់​អេឡិច​ត្រូនិច​​ មាន​សភាព​ក្ដៅ​ពេក​។​

YouTube Link | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ព័ត៌មាន​បន្ថែម​ដោយ​គេហទំព័រ​ Climate Fact Check ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០២៤​កន្លងទៅ​។​ គេហទំព័រ​ខាង​លើ​នេះ​ បាន​បញ្ជាក់​ថា​ទំហំ​អាគុយ​ និង​ថ្ម​សាក​ប្រភេទ​កង់​អេឡិច​ត្រូនិច ដែល​បាន​ផ្ទុះ​នៅ​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត​នោះ​ មិន​បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បរិយាកាស​ ក៏​ដូច​ជា​ប្រអប់​ជណ្ដើរ​យន្ត​ទាំង​ស្រុង​នោះ​ឡើយ​។​

ការ​ដែល​យក​ដុំ​ថ្ម​សាក​ ចូល​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត​ ហើយ​បណ្ដាល​​ឱ្យ​ផ្ទុះ​ មិន​មែន​ជា​មូល​ហេតុ​ចម្បង​នោះ​ទេ​ ដោយ​សារ​តែ​បរិយាកាស​នៅ​ក្នុង​ជណ្ដើរ​យន្ត​ប្រអប់​ គឺ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ការ​ពារ​ការ​ផ្ទុះ​អេឡិចត្រូម៉ាញ៉េទិច​។​

Climate Fact Check | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​ Sixthreezero Bike ក៏​បាន​ផ្សព្វផ្សាយ​អត្ថបទមួយ​ អំពី​ថ្ម​សាក​របស់​​កង់​អេឡិច​ត្រូនិច និង​ការ​ពារ​កុំ​​ឱ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ ដោយ​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​លោក​អ្នក​មាន​ថ្ម​សាក​ចាស់​ ឬខូច​ ឬ​ឡើង​កម្ដៅ​ ឬ​សាក​មិន​ត្រឹម​ត្រូវ​ វា​អាច​នឹង​មាន​លទ្ធភាព​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ និង​ផ្ទុះ​ថ្ម​សាក​ផង​ដែរ​។​

Sixthreezero Bike | Archived Link

ខាង​ក្រោម​​ គឺ​ជាវីដេអូ​ឃ្លីប​ បង្ហា​ញអំពី​​របៀប​ប្រើប្រាស់​​កង់​អេឡិច​ត្រូនិច​ និង​គន្លឹះ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​អនុវត្ត​បាន​ដោយ​សុវត្ថិភាព​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​​វីដេអូ​ខាង​លើ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​ពិត​ ការ​ដែល​យក​ដុំ​ថ្ម​សាក​ ចូល​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត​ ហើយ​បណ្ដាល​​ឱ្យ​ផ្ទុះ​ មិន​មែន​ជា​មូល​ហេតុ​ចម្បង​នោះ​ឡើយ​ ដោយ​សារ​តែ​បរិយាកាស​នៅ​ក្នុង​ជណ្ដើរ​យន្ត​ប្រអប់​ គឺ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ការ​ពារ​ការ​ផ្ទុះ​អេឡិចត្រូម៉ាញ៉េទិច​។​

Avatar

Title:ដុំ​ថ្ម​សាក​ពិត​ជា​អាច​ផ្ទុះ​ឆេះ​នៅ​ក្នុង​ជណ្ដើរ​យន្ត​ដូច​ការ​អះអាង​មែន​ឬទេ?

Fact Check By: Kakada Sim

Result: Misleading