ដុំថ្មសាកពិតជាអាចផ្ទុះឆេះនៅក្នុងជណ្ដើរយន្តដូចការអះអាងមែនឬទេ?
ថ្មីៗនេះ មានការចែកចាយវីដេអូឃ្លីបមួយដែលការផ្ទុះថ្មសាកមួយនៅក្នុងជណ្ដើយន្ត។ ករណីនេះ ត្រូវបានអះអាងថា បានកើតឡើងដោយសារតែការយកដុំថ្មសាកចូលក្នុងប្រអប់ជណ្ដើរយន្ត។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា Fact Crescendo បានរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានហាមឃាត់ការយកដុំថ្មសាកចូលទៅក្នុងជណ្ដើរយន្ត ដោយថា វាបង្កឱ្យផ្ទុះឆេះបាននៅក្នុងទីចង្អៀតបែបនេះ។ ការអះអាងនេះ បានបង្ហោះមកជាមួយនូវវីដេអូឃ្លីបមួយនៅលើបណ្ដាញតេឡេក្រាម Telegram ដែលបង្ហាញការផ្ទុះដុំថ្មសាកមួយ បន្ទាប់ពីបុរសម្នាក់កាន់វាដើរចូលទៅក្នុងជណ្ដើរយន្ត។ វីដេអូឃ្លីប ដោយភ្ជាប់ទៅនឹងសំណេរខាងលើនេះ ត្រូវបានប្រតិកម្ម និងតាមដានយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានរៀបរាប់ថា «ហាមយក E Bike Battery ចូលក្នុងជណ្តើរយន្ត ប្រយ័ត្នឆេះ វាគ្រោះថ្នាក់ណាស់»។ https://t.me/jing007/1035 Telegram Post | Archived Link វីដេអូឃ្លីបដូចគ្នាខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ កាលពីពេលថ្មីៗនេះ ជាមួយសំណេររៀបរាប់ថា «បុរសម្នាក់ត្រូវបានឆាបឆេះភ្លាមៗ គ្រាន់តែកាន់ថ្មសាក ចូលក្នុងប្រអប់ជណ្ដើរយន្ត»។ Facebook Post […]
ថ្មីៗនេះ មានការចែកចាយវីដេអូឃ្លីបមួយដែលការផ្ទុះថ្មសាកមួយនៅក្នុងជណ្ដើយន្ត។ ករណីនេះ ត្រូវបានអះអាងថា បានកើតឡើងដោយសារតែការយកដុំថ្មសាកចូលក្នុងប្រអប់ជណ្ដើរយន្ត។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា Fact Crescendo បានរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីពេលថ្មីៗនេះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានហាមឃាត់ការយកដុំថ្មសាកចូលទៅក្នុងជណ្ដើរយន្ត ដោយថា វាបង្កឱ្យផ្ទុះឆេះបាននៅក្នុងទីចង្អៀតបែបនេះ។
ការអះអាងនេះ បានបង្ហោះមកជាមួយនូវវីដេអូឃ្លីបមួយនៅលើបណ្ដាញតេឡេក្រាម Telegram ដែលបង្ហាញការផ្ទុះដុំថ្មសាកមួយ បន្ទាប់ពីបុរសម្នាក់កាន់វាដើរចូលទៅក្នុងជណ្ដើរយន្ត។
វីដេអូឃ្លីប ដោយភ្ជាប់ទៅនឹងសំណេរខាងលើនេះ ត្រូវបានប្រតិកម្ម និងតាមដានយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានរៀបរាប់ថា «ហាមយក E Bike Battery ចូលក្នុងជណ្តើរយន្ត ប្រយ័ត្នឆេះ វាគ្រោះថ្នាក់ណាស់»។
វីដេអូឃ្លីបដូចគ្នាខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ កាលពីពេលថ្មីៗនេះ ជាមួយសំណេររៀបរាប់ថា «បុរសម្នាក់ត្រូវបានឆាបឆេះភ្លាមៗ គ្រាន់តែកាន់ថ្មសាក ចូលក្នុងប្រអប់ជណ្ដើរយន្ត»។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប និងខ្លឹមសារអះអាងទាំងស្រុង ដែលបានបង្ហោះ និងចែកចាយដោយអ្នកប្រើប្រាស់ដទៃទៀត។
https://www.facebook.com/share/r/HrZ9mS8wY2Xs3x6j
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
គិតត្រឹមថ្ងៃចុះផ្សព្វផ្សាយអត្ថបទមួយនេះ ពុំមានរបាយការណ៍ណាមួយ បានបញ្ជាក់អំពីការផ្ទុះ ដែលបណ្ដាលមកពីដែលម៉ាញេទិចរបស់ថ្មសាក នៅក្នុងប្រអប់ជណ្ដើរយន្តនោះឡើយ។
វីដេអូឃ្លីបដែលមានទិដ្ឋភាព និងសណ្ឋានដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រ MyGoPen កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
គេហទំព័រក៏បានបញ្ជាក់ផងដែរថា ហេតុការណ៌មួយនេះ បានកើតឡើងនៅក្នុងសហគមន៌មួយ ក្នុងសង្កាត់ Haizhu ទីក្រុង Guangzhou ប្រទេសចិនក្នុងឆ្នាំ២០២១។ មូលហេតុនៃការទុស្សេនេះ គឺបណ្ដាលមកពីកម្ដៅនៃអាគុយសាកថ្មកង់អេឡិចត្រូនិចមានសភាពក្ដៅពេក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មានជាភាសាចិន បានបញ្ជាក់ថាបរុសជនរងគ្រោះម្នាក់នោះ គឺត្រូវបានយកទៅសង្រ្គោះភ្លាមៗដោយអាជ្ញាធរមូលដ្ឋាន។
MyGoPen News Report | Archived Link
ខាងក្រោម គឺជាវីដេអូឃ្លីបផ្ដាមផ្សេងមួយទៀត ចេញពីគេហទំព័រវីដេអូ YouTube កាលពី២សប្តាហ៍មុននេះ ដោយបានបញ្ជាក់មូលហេតុនៅក្នុងសំណេររបស់ខ្លួនផងដែរថា អណ្តាតភ្លើងមួយ បានឆាបឆេះបុរសម្នាក់នៅក្នុងជណ្ដើរប្រអប់យន្ត គឺមកពីការផ្ទុះដុំថ្មសាកកង់អេឡិចត្រូនិច មានសភាពក្ដៅពេក។
ករណីខាងលើនេះ ក៏ត្រូវបានធ្វើការស្រាវជ្រាវព័ត៌មានបន្ថែមដោយគេហទំព័រ Climate Fact Check ផងដែរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ គេហទំព័រខាងលើនេះ បានបញ្ជាក់ថាទំហំអាគុយ និងថ្មសាកប្រភេទកង់អេឡិចត្រូនិច ដែលបានផ្ទុះនៅក្នុងប្រអប់ជណ្ដើរយន្តនោះ មិនបានជាប់ពាក់ព័ន្ធទៅនឹងបរិយាកាស ក៏ដូចជាប្រអប់ជណ្ដើរយន្តទាំងស្រុងនោះឡើយ។
ការដែលយកដុំថ្មសាក ចូលក្នុងប្រអប់ជណ្ដើរយន្ត ហើយបណ្ដាលឱ្យផ្ទុះ មិនមែនជាមូលហេតុចម្បងនោះទេ ដោយសារតែបរិយាកាសនៅក្នុងជណ្ដើរយន្តប្រអប់ គឺត្រូវបានរចនាឡើងដើម្បីការពារការផ្ទុះអេឡិចត្រូម៉ាញ៉េទិច។
Climate Fact Check | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រ Sixthreezero Bike ក៏បានផ្សព្វផ្សាយអត្ថបទមួយ អំពីថ្មសាករបស់កង់អេឡិចត្រូនិច និងការពារកុំឱ្យមានបញ្ហាគ្រោះថ្នាក់ ដោយបានបញ្ជាក់ថា ប្រសិនបើលោកអ្នកមានថ្មសាកចាស់ ឬខូច ឬឡើងកម្ដៅ ឬសាកមិនត្រឹមត្រូវ វាអាចនឹងមានលទ្ធភាពធ្វើឱ្យមានគ្រោះថ្នាក់ និងផ្ទុះថ្មសាកផងដែរ។
Sixthreezero Bike | Archived Link
ខាងក្រោម គឺជាវីដេអូឃ្លីប បង្ហាញអំពីរបៀបប្រើប្រាស់កង់អេឡិចត្រូនិច និងគន្លឹះមួយចំនួនដែលលោកអ្នកអាចអនុវត្តបានដោយសុវត្ថិភាព។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូខាងលើ គឺធ្វើឱ្យមានការយល់ច្រឡំ។ ការពិត ការដែលយកដុំថ្មសាក ចូលក្នុងប្រអប់ជណ្ដើរយន្ត ហើយបណ្ដាលឱ្យផ្ទុះ មិនមែនជាមូលហេតុចម្បងនោះឡើយ ដោយសារតែបរិយាកាសនៅក្នុងជណ្ដើរយន្តប្រអប់ គឺត្រូវបានរចនាឡើងដើម្បីការពារការផ្ទុះអេឡិចត្រូម៉ាញ៉េទិច។
Title:ដុំថ្មសាកពិតជាអាចផ្ទុះឆេះនៅក្នុងជណ្ដើរយន្តដូចការអះអាងមែនឬទេ?
Fact Check By: Kakada SimResult: Misleading