វីដេអូ​សត្វ​មួយ​ក្រុម​នៅ​ប្រាសាទ​ Tikal ត្រូវ​បាន​គេ​អះអាង​ថា​ ជា​សត្វ​ដាយណូស័រ​

International Misleading

ថ្មី​ៗនេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ប្រាសាទ ​Tikal ក្នុង​ប្រទេស​ហ្គាតេម៉ាឡា ត្រូវ​បាន​បង្ហោះ​រួម​ជាមួយ​នឹង​ទិដ្ឋភាព​សត្វ​តូច​ៗ​មួយ​ក្រុម​ ដែល​មើល​ទៅ​ដូច​ជា​ដាយ​ណូស័រ​។​ វា​ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹងការ​អះអាង​ថា​ សត្វ​ទាំង​នោះ​ គឺ​ជា​ដាយណូស័រ​ពិត​ប្រាកដ​។​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ច្រើន​ បាន​ចែក​រំលែក​ និង​ប្រតិកម្ម​ចំពោះ​ការ​អះអាង​នេះ​។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ Google Reverse Image search យើង​បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ ធ្វើ​​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

វីដេអូ​ឃ្លីប​មួយ​​ បង្ហាញ​ទិដ្ឋភាពសត្វ​មួយ​ក្រុម​ ត្រូវ​បាន​​លើក​ឡើង​ថា​ ជាក្រុម​សត្វ​ដាយណូស័រ​។​​ ឃ្លីប​វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ផ្សេង​ៗ​ ក្នុង​នោះ​មាន​ការ​ចោទ​សួរ​ថា​ តើ​សត្វ​ដាយណូស័រ​ពិត​ជា​មាន​ជីវិតមែន​​ឬ​នា​ពេល​បច្ចុប្បន្ន​​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ឃ្លីប​វីដេអូ​ទាំង​ស្រុង​ ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ដាយណូស័រ​ ច្បាស់​ៗ​»​។​

https://www.facebook.com/reel/2043455812838115

Facebook Post | Archived Link

ក្រៅ​ពី​ការ​អះអាង​ខាង​លើ​នេះ​ ឃ្លីប​វីដេអូ​ បង្ហាញ​ទិដ្ឋភាព​សត្វ​តូច​ៗ​មួយ​ក្រុម​ ដែល​អះអាង​ថា​ជា​សត្វ​ដាយណូស័រ​នោះ​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​នេះ​។​

Instagram Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ដូច​គ្នា​មួយ​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ជាមួយ​សំណេរ​រៀប​រាប់​ថា​ «Scientist report Dinosaur revived in 2025» ឬ​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «របាយការណ៍​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​ ដាយ​ណូស័រ​បាន​រស់​ឡើង​វិញ​នៅ​ឆ្នាំ​២០២៥​»។​

@clipping_jawn

In late 2024 scientists found out a way to bring dinosaurs back starting with a dodo bird but now in 2025 they have made the broncasauras

♬ original sound – Jon’s Pizza Review

TikTok Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ដំណើរ​ការ​ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា​ ឃ្លីប​វីដេអូ​ និង​រូបភាព​ដែល​បានបង្ហាញ​ទិដ្ឋភាព​សត្វ​តូច​ៗ​មួយ​ក្រុម​ មើល​ទៅ​ដូច​ជា​ដាយ​ណូស័រនោះ​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​អ៉ិនធឹណិត​​ ហើយ​ក៏​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​អំបូរ​ និង​ឈ្មោះ​នៃ​ប្រភេទ​សត្វ​ទាំង​នោះ​ផង​ដែរ​។​

ទិដ្ឋភាព​ពពួក​សត្វ​ដែល​មាន​សណ្ឋាន​ និង​ទម្រង់​ដូច​គ្នា​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ Kawati ឬ​ Coati ឬ​​កូទី​ (ជា​ភាសា​ខ្មែរ​)​ ដែល​អ្នក​ប្រើ​ប្រាស់​អាច​នឹង​ច្រឡំ​ថា​ជា​សត្វ​ដាយណូស័រ​ បើ​គ្រាន់តែ​មើល​ពី​ចម្ងាយ​ ឬ​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​។​​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ TikTok បង្ហាញ​ទិដ្ឋភាពក្រុម​​សត្វ​កូទី នៅ​ក្នុង​បរិវេណ​តំបន់​​ប្រាសាទ​ Tikal ក្នុង​ប្រទេស​ហ្គាតេម៉ាឡា។​

TikTok Post | Archived Link

ក្នុង​នោះវីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ប្រមាណ​៥០​វិនាទី​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​សត្វ​កូទី​ (Coati) មួយ​ប្រភេទ​នេះ​ផង​ដែរ​ ដែល​ត្រូវ​បាន​ថត​ចេញ​ពីតំបន់​​ប្រាសាទ​ Tikal និង​មិន​មែន​ជា​សត្វ​ដាយណូស័រ​នោះ​ទេ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​អ្នក​ប្រើ​ប្រាស់​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «Coatis in Tikal, Guatemala» ប្រែ​សម្រួល​ថា​ «សត្វ​កូទី​ (Coati) នៅ​ប្រទេស​ហ្គាតេម៉ាឡា​»។​​

Facebook Post | Archived Link

​គេហទំព័រ​ Alamy ដែល​ជា​គេហទំព័រ​ផ្គត់​ផ្គង់​រូប​ថត​ និង​វីដេអូ​ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក​ យើង​បាន​រក​ឃើញ​រូប​ថត​សត្វ​កូទី​ (Coati) ដែល​មាន​សណ្ឋាន​ និង​ទម្រង់​ដូច​ទៅ​នឹង​ទិដ្ឋភាព​សត្វ​តូច​ៗ​មួយ​ក្រុម​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះអាងមិន​ត្រឹម​ត្រូវ​​ថា​ ជា​សត្វ​ដាយណូស័រ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​សរសេរ​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ «Guatemala, Tikal National Park, coati (coatimundi); UNESCO World Heritage Site»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ប្រទេស​ហ្គាតេម៉ាឡា​ ឧទ្យានជាតិ​ Tikal សត្វ​កូទី ឬ​ coatimundi បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​»​។​

Alamy Link | Archived Link

តាម​រយៈ​គេហទំព័រ​ Arthur Grosset ​កូទី​ (Coati) គឺ​ជា​ប្រភេទ​សត្វ​អំបូរ​ Racoon ដែល​រក​ឃើញ​មាន​នៅ​ទីតាំង​ម៉ិកស៊ិក​ អាមេរិក​កណ្ដាល​ ប៉ាណាម៉ា​ និង​ភាគ​ខាង​ជើង​នៃ​ប្រទេស​កូឡុំប៊ី​។​ ពពួក​សត្វ​មួយ​ប្រភេទ​នេះ​ ភាគ​ច្រើន​ស៊ី​ផ្លែ​ឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​សត្វ​កូទី​ (Coati) ថត​នៅ​ក្នុង​តំបន់​ប្រាសាទ​ Tikal ក្នុង​ប្រទេស​ហ្គាតេម៉ាឡា កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​។​

Arthur Grosset Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ទិដ្ឋភាព​​សត្វ​តូច​ៗ​មួយ​ក្រុម​ ដែល​ត្រូវ​បាន​ថត​ចេញ​ពី​ប្រាសាទ​ Tikal ក្នុង​ប្រទេស​ហ្គាតេម៉ាឡា ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​ប្រភេទ​សត្វ​កូទី​ (Coati) មិន​មែន​ជា​សត្វ​ ដាយណូស័រ​ នោះ​ទេ​។​

Avatar

Title:វីដេអូ​សត្វ​មួយ​ក្រុម​នៅ​ប្រាសាទ​ Tikal ត្រូវ​បាន​គេ​អះអាង​ថា​ ជា​សត្វ​ដាយណូស័រ​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *