Fact-Check: តើ​វ៉ាក់សាំង​ចិន​អាច​បង្ក​ឱ្យ​ស្លាប់ ពិការ និង​ខូច​សមត្ថភាព​ផ្លូវ​ភេទ​មែន​ឬទេ?

កម្ពុជា​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ជាង ៧​លាន​នាក់​ហើយ​គិត​ត្រឹម​ចុង​ខែ​កក្កដា​នេះ ដោយ​សម្រេច​បាន​ខ្ទង់​ជាង ៧០​ភាគរយ​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ១០​លាន​នាក់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។ ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន​ទាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ CoviShield ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ AstraZeneca។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន នៅ​តែ​ចោទ​សួរ​ពី​សុវត្ថិភាព ដោយ​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ចាក់​វ៉ាក់សាំង​ចិន​ទេ ព្រោះ​វ៉ាក់សាំង​ចិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ខោ​ជើង​វែង និង​កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពី​គ្រូ​ពេទ្យ​ម្នាក់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ទទួល​ចាក់​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន​នោះ​ឡើយ ព្រោះ​តែ​វ៉ាក់សាំង​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន បង្ក​ឱ្យ​ស្លាប់ ពិការ និង​ប៉ះ​ពាល់​ដល់​សមត្ថភាព​ផ្លូវ​ភេទ។ អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​បែប​នេះដោយ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ UHAFF។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ […]

Continue Reading

Fact Check: តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៥៩,១៣​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca) វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​​យ៉ាង​ផុស​ផុល​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​​ចិន។​ ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា​វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះឡើយ​​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​នេះ​ គឺ​ធ្វើឲ្យ​មាន​ហានិភ័យ​ខ្ពស់ណាស់​ ​ចំពោះ​សុខភាព​របស់​ប្រជា​ជន​កម្ពុជា​ទាំង​មូល​។​ វីដេអូឃ្លីប​​ និង​សំណេរ​​នេះ​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​វ៉ាក់​សាំង​របស់​ប្រទេស​ចិន​ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក»​។​ Facebook Post | Archived […]

Continue Reading

Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា បាន​ផ្សព្វផ្សាយ​ថា វ៉ាក់សាំង​ចិន​ទាំងស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់​ហើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការពិត បានរក​ឃើញ​ថា ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ចំខួប ៣​ខែ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ អ្នក​អាន​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក ឬ TVK) ដែល​ជា​ប្រព័ន្ស​ផ្សព្វផ្សាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ទទួល​ស្គាល់​ទាំង​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​​ចិន។ វីដេអូ​​នៃ​កម្មវិធី​ផ្សាយ​ព័ត៌មាន​ពេល​ព្រឹក​របស់​ទទក មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​ពាន់​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ការ​អាន​ព័ត៌មាន​របស់​ពិធីករ​នៃ​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​នៅ​ត្រង់​នាទី​ទី ៦០:០៦ និយាយ​ថា «បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ ក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ […]

Continue Reading

Fact Check: អ្នកស្រី ស៊ុយ សុផាន ទទួល​មរណភាព​មិន​មែន​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ទេ

យុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​​មេរោគ​កូវីត១៩នៅក្នុងប្រទេសកម្ពុជា បាន​កើត​មាន​អស់​រយៈ​ពេល​ជាង ២​ខែ​មក​ហើយ ចំ​ពេល​ដែល​កម្ពុជា​កំពុង​ព្យាយាម​ទប់​ស្កាត់​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុង​​​សហគមន៍ ២០​កុម្ភៈ។ ខណៈ​ដែល​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើន​ល្បឿ​ន​នោះ ព័ត៌មាន​មរណភាព​របស់​អ្នកស្រី ស៊ុយ សុផាន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ ផានអ៊ីម៉ិច ត្រូវ​បាន​គេ​អះ​អាង​ថា បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រទេស​ចិន និង​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ជា​ជំនួយ​មក​ដល់​រដ្ឋាភិបាល​កម្ពុជា។ ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង និង​ផ្សព្វផ្សាយនោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកប្រើបណ្តាញហេ្វសប៊ុក​ម្នាក់ បានអះអាងថា អ្នកស្រី ស៊ុយ សុផាន ស្លាប់​ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ដើម្បី​បង្ការ​ជំងឺកូវីត១៩។​ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ បាន​អះ​អាង​បែប​នេះ​ដោយ​មិន​បាន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​នោះ​ឡើយ។ ការ​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រូប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​មតិ​យោបល់​ចម្រុះ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​​ហ្វេសបុក បានរៀបរាប់​ថា «មិន​យល់​ទេ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩​ស៊ីណូហ្វាម (Sinopharm) របស់​ចិន​ហើយ នៅ​តែ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

Fact-Check: ចិន​បាន​ចាក់​​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​​ទៅ​ដល់​ប្រជាជន​ខ្លួន​ជាច្រើន​លាន​ដូស​រួច​ហើយ​មុន​ផ្ដល់​មក​ឱ្យ​កម្ពុជា

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ជាមួយ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម(Sinpharm) ហើយ​បន្ទាប់​មក​វ៉ាក់សាំង​ខូវីសែល​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (Sinovac)។ បើទោះបី​ជា​កម្ពុជា​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​នេះ អស់​រយៈ​ពេល​ជិត ២​ខែ​ហើយ​ក្ដី ប៉ុន្តែ អ្នក​ប្រើ​បណ្ដាញ​សង្គម​ បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​​ប្រភេទ​សម្រាប់​ប្រជាជន​ខ្លួន​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពីថ្ងៃ​ទី​០៥ ខែ​មេសា​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​​បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​អនុញ្ញាត​ឱ្យ​យក​វ៉ាក់សាំង​ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ចាក់​ទៅ​ឱ្យ​ពលរដ្ឋ​ចិន​នៅ​ឡើយ​ទេ ប៉ុន្តែ វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​របស់​ចិន ត្រូវ​បាន​នាំ​យក​មក​ចាក់​ឱ្យ​ប្រជាជន​កម្ពុជា​មុន​ទៅ​វិញ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ជាច្រើន​ដង និង​លាយ​ឡំ​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «វ៉ាក់សាំង​ចិន គេ​មិន​ទាន់​ចាក់​ឱ្យ​ពលរដ្ឋ​គេ​ទេ តែ​គេ​យក​មក​ឱ្យ​ខ្មែរ​ចាក់​មុន! ត្បិត​តែ​ពេល​នេះ​ចាក់​គ្មាន​បញ្ហា ចុះ​ពី ៥​ ទៅ ១០​ឆ្នាំ​ខាង​មុខ មាន​អី​កើត​ឡើង?»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​ការពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ចិន […]

Continue Reading

គ្រូ​ពេទ្យ​ម្នាក់​នៅ​សៀមរាប​ទទួល​មរណភាព​មិន​មែន​ដោយសារ​វ៉ាក់សាំង​ចិនទេ

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា ដំណើរការ​​ចាក់​វ៉ាក់សាំង​បាន​​ឈាន​​ទៅ​ដល់​ខេត្ត​នានា​ទូទាំង​ប្រទេស បន្ទាប់​ពី​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ជំនួយ​ជា​វ៉ាក់សាំង​របស់​ចិន​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា។ ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​អះ​អាង​ថា គ្រូ​ពេទ្យ​វ័យ​៣៩​ឆ្នាំ​ម្នាក់​ដែល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm)។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម លោក ស៊ាង តុលា គ្រូ​ពេទ្យ​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មីនា ច្រើន​ម៉ោង​ក្រោយ​ពី​គាត់​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ដូស​ដំបូង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន អះ​អាង​ថា មរណភាព​របស់​គ្រូ​ពេទ្យ​រូប​នេះ គឺ​បណ្ដាល​មក​ពី​ប្រតិកម្ម​វ៉ាក់សាំង​ចិន។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ សរសេរ​រៀប​រាប់​ថា «ព័ត៌មាន​ចាក់​វ៉ាក់សាំង​របស់​ចិន​ពី​ខេត្ត​សៀមរាបថ្ងៃ​ទី​៣ មីនា ​២០២១។ ថ្មីៗ​តែ​ម្ដង សូម​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កុំ​ចាក់​វ៉ាក់សាំង​របស់​ចិន​ឱ្យ​សោះ លោក​វេជ្ជ​បណ្ឌិត ស៊ាង តុលា អាយុ ៣៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្មី ឃុំ​ស្វាយដង្គំ ខេត្ត​សៀមរាប បាន​ស្លាប់​នៅ​ម៉ោង ៣​ទៀប​ភ្លឺ​យប់​មិញ​នេះ ក្រោយ​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​២ មីន​ម្សិល​មិញ»។ Facebook Post | Archived Link ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត […]

Continue Reading

គ្រូ​បង្រៀន​ម្នាក់​វ័យ​២១​ឆ្នាំ​​មិន​មែន​ស្លាប់់​ដោយសារ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទេ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​ពី​វ៉ាក់សាំង​​ស៊ីណូហ្វាម (Sinopharm)​លើក​ដំបូង ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ ការ​មក​ដល់​នៃ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ផ្ដល់​ឱ្យ​ដោយ​ប្រទេស​ចិន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ជជែក និង​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​នៅ​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អះ​អាង​ថា បាន​បណ្ដាល​ឱ្យ​គ្រូ​បង្រៀន​ម្នាក់​នៅ​ឯ​ខេត្ត​ក្រចេះ ស្លាប់​បាត់​បង់​ជីវិត។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ មរណភាព​របស់​គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយសារ​និយាយ​ថា គ្រូ​បង្រៀន​រូប​នោះ បាន​ស្លាប់​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​លើក​ដំបូង។ រូបភាព​ចម្លង​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ និយាយ​ថា «សូម​ប្រជាជន​ខ្មែរ​ធ្វើការ​ពិចារណា​មុន​នឹង​ចាក់​វ៉ាក់សាំង​ចិន។ អ្នកគ្រូ​ទទួល​មរណភាព​ហើយ ១៧ កុម្ភៈ ២០២១។ អ្នក​គ្រូ​ស្លូត សុភាព ជា​គំរូ បង្រៀន​សិស្ស​យ៉ាង​ល្អ បែរ​ជា​ទទួល​មរណភាព​ដោយសារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ Sinopharm របស់​ចិន​បាន ២​ថ្ងៃ។ ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ផ្នែក​បណ្ដុះ​បណ្ដាល»។ «អ្នកគ្រូ ឆន ណារី អាយុ ២១​ឆ្នាំ នៅ​ខេត្ត​ក្រចេះ។ គួរ​ឱ្យ​សោក​ស្ដាយ​ពន់​ពេក​ហើយ»។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​នាក់ បាន​បញ្ចេញ​ប្រតិកម្ម និង​ចែក​រំលែក​ការ​បង្ហោះ​សារ​នេះ ហើយ​សារ​នេះ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​ក្រុម​នានា​ដែល​មាន​សមាជិក​រាប់​រយ​ពាន់​នាក់។ Facebook […]

Continue Reading