ទាហានដែលត្រូវបានអះអាងថាស្លាប់ក្រោយចាក់វ៉ាក់សាំងចិន នៅរស់រានមានជីវិតនៅឡើយ
កម្ពុជាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ហើយការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមនេះ ក៏ត្រូវបានធ្វើឡើងនៅតាមបណ្ដាខេត្តនានាចាប់តាំងពីថ្ងៃទី០១ ខែមីនានេះ។ ថ្មីៗនេះទៀត កម្ពុជាក៏ចាប់ផ្ដើមចាក់វ៉ាក់សាំង CoviShield សម្រាប់ពលរដ្ឋមានអាយុចាប់ពី ៦០ឆ្នាំឡើង។ កម្ពុជាទទួលបានវ៉ាក់សាំង Covishield ដែលផលិតឡើងនៅប្រទេសឥណ្ឌាក្រោមការអនុញ្ញាតពីក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នៅក្រោមយន្តការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក។ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់ប្រទេសចិន បានជំរុញឱ្យមាននូវការអះអាងលើបណ្ដាញសង្គមថា មនុស្សមួយចំនួនបានស្លាប់ក្រោយពីចាក់វ៉ាក់សាំងនេះ ដែលនាំឱ្យមានមន្ទិលសង្ស័យបន្ថែមទៀតទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិនមួយប្រភេទនេះ។ ទោះជាយ៉ាងណា ការផ្ទៀតផ្ទាត់ការពិត បានបង្ហាញការ ការអះអាងបែបនេះនៅលើបណ្ដាញសង្គម មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី៣ ខែមីនានេះ គណនីហ្វេសប៊ុកមួយ បានអះអាងថា មនុស្សមួយចំនួនបានស្លាប់ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម (Sinopharm)។ គណនីហ្វេសប៊ុកមួយនេះ បានក្រើនរំឭកឱ្យប្រុងប្រយ័ត្នចំពោះការចាក់វ៉ាក់សាំងចិននេះ។ គណនីហ្វេសប៊ុកមួយនេះបានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតបុរស ២នាក់ និងប័ណ្ណព័ត៌មានស្ដីពីការចាក់វ៉ាក់សាំង។ ការអះអាងបែបលើបណ្ដាញសង្គមនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ រូបភាពផ្ដាមចេញពីគណនីហ្វេសប៊ុកនេះ រៀបរាប់ថា «អ្នកចាក់វ៉ាក់សាំងចិនស្លាប់បណ្ដើរៗហើយបងប្អូន។ ជនរួមជាតិខ្មែរសូមប្រុងប្រយ័ត្នឱ្យមែនទែនក្រែងចាក់បះវ៉ាក់សាំងចិន»។ Facebook Post | Archived Link អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ក៏បានអះអាងថា ពិធីបុណ្យសពមួយកំពុងត្រូវបានរៀបចំធ្វើឡើងសម្រាប់បុរសម្នាក់ ដែលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីចាក់វ៉ាក់សាំងចិន ដែលវ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។ […]
Continue Reading