Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Update (15/04/2021): បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំបាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុនមាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។ គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ […]

Continue Reading

អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ

ការ​ផ្ទុះ​ឡើង​ និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៤៣​ថ្ងៃ​មក​ហើយ​នោះ បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​នានា រឹត​បន្តឹង​វិធានការ​ការពារ និង​បង្ការ​នានា ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែវ តម្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សិន​សម្រាប់​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ ចូល​ទៅ​ភូមិសាស្ត្រ​មួយ​នេះ។ ទោះជាយ៉ាងណា ក្រុម​​ត្រួត​ពិនិត្យ​ការ​ពិត​ […]

Continue Reading

គ្រូ​ពេទ្យ​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ឆ្លង​កូវីដ​១៩​ក្រោយ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​កើត​ឡើង​លើ​មនុស្ស​សរុប​ដល់​ទៅ ១,៨៥១​នាក់​ហើយ នៅ​ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​សរុប ២,៣៧៧​ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទីតាំង ភូមិ​ស្រុក និង​ខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ សារ​ជា​សំឡេង​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​ ដូចជា កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក (Messenger) និង​តេឡាក្រាម (Telegram) ដោយ​និយាយ​ថា […]

Continue Reading

មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​កូវីដ​១៩​​ថ្មីៗ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​នោះ​ឡើយ

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​បង្ការ​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៤២​ថ្ងៃ​មក​ហើយ ក្នុង​នោះ​មាន​ទាំង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ចិន និង​វ៉ាក់សាំង Covishield ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន AstraZeneca ហើយ​ដែល​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​យន្តការ​នៃ​អង្គការ​សុខភាព​ពិភព​លោក។ ទន្ទឹម​គ្នា​នេះដែរ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រាយការណ៍​ថា បាន​កើន​ឡើង​ដល់​ចំនួន ១ ៨១៧​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ ក្នុង​នោះ​កម្ពុជា​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ […]

Continue Reading

ទាហាន​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ

កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ហើយ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ។ ថ្មីៗ​នេះ​ទៀត កម្ពុជា​ក៏​ចាប់ផ្ដើម​​ចាក់​វ៉ាក់សាំង​ CoviShield​ សម្រាប់​ពលរដ្ឋ​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង។ កម្ពុជា​ទទួល​បាន​​វ៉ាក់សាំង Covishield ដែល​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​នៅ​ក្រោម​យន្តការ​សម្រប​សម្រួល​របស់​អង្គការ​សុខភាព​ពិភព​លោក។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​ជំរុញ​ឱ្យ​មាន​នូវ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ ដែល​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​ទៅ​លើ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​នេះ។ […]

Continue Reading

វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ […]

Continue Reading

រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

​កម្ពុជា​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ករណី​ស្លាប់​លើក​ដំបូង​នោះ​មក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ ភ្លាមៗ​ក្រោយ​មរណភាព​របស់​បុរស​កម្ពុជា​រូប​នេះ រូបថត​មួយ​ចំនួន​បង្ហាញ​នូវ​ការ​រុំ​ខ្ជប់​អ្វី​មួយ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រុំ​ខ្ចប់​សព​របស់​មនុស្ស​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល ដោយ​អះ​អាង​ថា នោះ​គឺ​ជា​សព​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រុំ​ខ្ជប់​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ ៣​សន្លឹក ក្នុង​នោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវការ​រុំ​ខ្ជប់​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ការ​រុំ​ខ្ជប់​សព​មនុស្ស។ ការ​បង្ហោះ​សារ​​ភ្ជាប់​ជាមួយ​រូបភាព​នេះ […]

Continue Reading

នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ខែ​មីនា​ទេ

គិត​ត្រឹម​​​ថ្ងៃ​ទី​១២ ខែ​មីនា​ ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ១,២២៥​នាក់​ហើយ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ក្នុង​នោះ​មនុស្សដល់​ទៅ ៧១២​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​​នឹង​ការ​ឆ្លង​សហគមន៍ ​ដែល​រដ្ឋាភិបាល​ហៅ​ថា «ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ»។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​តៗ​គ្នា​នូវ​សំឡេង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ណែនាំ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ […]

Continue Reading

រដ្ឋាភិបាល​នៅ​តែ​តម្រូវ​ឱ្យ​ពលករ​​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​ក្នុង​មណ្ឌល​ចត្តាឡីស័ក

ថ្មីៗ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​​រយៈ​ពេល ១៤​ថ្ងៃ​សម្រាប់​ពលករ​ចំណាក​ស្រុក​ ដែល​ពុំ​មាន​អការៈ​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា។ ប៉ុន្តែ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​រក​ឃើញ​ថា បាន​​ប្រាស​ចាក​ខ្លឹមសារ​ដើម ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​និយាយ​ភាសា​ខ្មែរ។ ការ​អះ​អាង​លើបណ្តាញសង្គម កាល​ពី​សប្ដាហ៍​ទី​១​នៃ​ខែ​មីនា​នេះ […]

Continue Reading