Fact-Check: តើ​វ៉ាក់សាំង​ចិន​អាច​បង្ក​ឱ្យ​ស្លាប់ ពិការ និង​ខូច​សមត្ថភាព​ផ្លូវ​ភេទ​មែន​ឬទេ?

កម្ពុជា​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ជាង ៧​លាន​នាក់​ហើយ​គិត​ត្រឹម​ចុង​ខែ​កក្កដា​នេះ ដោយ​សម្រេច​បាន​ខ្ទង់​ជាង ៧០​ភាគរយ​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ១០​លាន​នាក់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។ ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន​ទាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ CoviShield ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ AstraZeneca។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន នៅ​តែ​ចោទ​សួរ​ពី​សុវត្ថិភាព ដោយ​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ចាក់​វ៉ាក់សាំង​ចិន​ទេ […]

Continue Reading

Fact Check: តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៥៩,១៣​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca) វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​​យ៉ាង​ផុស​ផុល​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​​ចិន។​ ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ​។​  […]

Continue Reading

Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា […]

Continue Reading

Fact Check: អ្នកស្រី ស៊ុយ សុផាន ទទួល​មរណភាព​មិន​មែន​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ទេ

យុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​​មេរោគ​កូវីត១៩នៅក្នុងប្រទេសកម្ពុជា បាន​កើត​មាន​អស់​រយៈ​ពេល​ជាង ២​ខែ​មក​ហើយ ចំ​ពេល​ដែល​កម្ពុជា​កំពុង​ព្យាយាម​ទប់​ស្កាត់​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុង​​​សហគមន៍ ២០​កុម្ភៈ។ ខណៈ​ដែល​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើន​ល្បឿ​ន​នោះ ព័ត៌មាន​មរណភាព​របស់​អ្នកស្រី ស៊ុយ សុផាន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ ផានអ៊ីម៉ិច ត្រូវ​បាន​គេ​អះ​អាង​ថា បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រទេស​ចិន និង​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ជា​ជំនួយ​មក​ដល់​រដ្ឋាភិបាល​កម្ពុជា។ ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo […]

Continue Reading

Fact-Check: ចិន​បាន​ចាក់​​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​​ទៅ​ដល់​ប្រជាជន​ខ្លួន​ជាច្រើន​លាន​ដូស​រួច​ហើយ​មុន​ផ្ដល់​មក​ឱ្យ​កម្ពុជា

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ជាមួយ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម(Sinpharm) ហើយ​បន្ទាប់​មក​វ៉ាក់សាំង​ខូវីសែល​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (Sinovac)។ បើទោះបី​ជា​កម្ពុជា​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​នេះ អស់​រយៈ​ពេល​ជិត ២​ខែ​ហើយ​ក្ដី ប៉ុន្តែ អ្នក​ប្រើ​បណ្ដាញ​សង្គម​ បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​​ប្រភេទ​សម្រាប់​ប្រជាជន​ខ្លួន​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia […]

Continue Reading

គ្រូ​ពេទ្យ​ម្នាក់​នៅ​សៀមរាប​ទទួល​មរណភាព​មិន​មែន​ដោយសារ​វ៉ាក់សាំង​ចិនទេ

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា ដំណើរការ​​ចាក់​វ៉ាក់សាំង​បាន​​ឈាន​​ទៅ​ដល់​ខេត្ត​នានា​ទូទាំង​ប្រទេស បន្ទាប់​ពី​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ជំនួយ​ជា​វ៉ាក់សាំង​របស់​ចិន​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា។ ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​អះ​អាង​ថា គ្រូ​ពេទ្យ​វ័យ​៣៩​ឆ្នាំ​ម្នាក់​ដែល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm)។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម លោក […]

Continue Reading

គ្រូ​បង្រៀន​ម្នាក់​វ័យ​២១​ឆ្នាំ​​មិន​មែន​ស្លាប់់​ដោយសារ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទេ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​ពី​វ៉ាក់សាំង​​ស៊ីណូហ្វាម (Sinopharm)​លើក​ដំបូង ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ ការ​មក​ដល់​នៃ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ផ្ដល់​ឱ្យ​ដោយ​ប្រទេស​ចិន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ជជែក និង​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​នៅ​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អះ​អាង​ថា បាន​បណ្ដាល​ឱ្យ​គ្រូ​បង្រៀន​ម្នាក់​នៅ​ឯ​ខេត្ត​ក្រចេះ ស្លាប់​បាត់​បង់​ជីវិត។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ […]

Continue Reading