នារី​២​នាក់​ដែល​តម្រួត​​ថៃ​រក​ឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​មួយ​គ្រឿង​នោះ គឺ​ជា​ជន​ជាតិ​ភូមា មិន​មែន​ស្ត្រី​ខ្មែរ​ទេ

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​ បង្ហាញ​​ស្រ្តី​ ២នាក់​លាក់​ខ្លួន​នៅ​ក្នុង​ហិប​រថយន្ត​មួយ​គ្រឿង​ និង​​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​​ជាមួយ​ការ​អះ​អាង​ថា​ ពួកគេ​ជា​ពល​ករ​ខ្មែរ​។​ វីដេអូ​ឃ្លីបភ្ជាប់​នឹង​ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​លើ​​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «គណបក្ស​ភ្លើ​ងទៀន​ខេត្ត​ត្បូង​ឃ្មុំ-Tbong Khmum Candle light Party»​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​ស្រ្តី​ ២នាក់​ ត្រូវ​បាន​ក្រុម​តម្រួត​​ថៃ​ រក​ឃើញ​នៅ​ក្នុង​ហិប​រថយន្ត​ភីកអាប់​មួយ​គ្រឿង​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ស្ត្រី​ទាំង​ ២នាក់​នោះ​ គឺ​ជា​ពល​ករ​ខ្មែរ​​ខុស​ច្បាប់​ ដែលត្រូវ​បាន​សមត្ថកិច្ច​ថៃ​ខ្លួន។ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ពលករ​ខ្មែរ​ខុស​ច្បាប់​ ត្រូ​វបាន​អាជ្ញាធរ​ថៃចា​ប់ខ្លួន​ អាណិត​ជាតិសាសន៍ខ្មែរណាស់​ ដើម្បី​បាយ​បីពេ​ល […]

Continue Reading

ហ្វេសប៊ុក​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​​បង្កើត​គណនី​ឥត​គិត​ថ្លៃ​ដដែល ខណៈមាន​ការ​កែ​ប្រែ​ខ្លះ​សម្រាប់​ប្រទេស​ពីរ

បន្ទាប់​ពី​​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ លោក​ Mark Zuckerberg បានប្រកាស​ថា​ អ្ន​កគ្រប់គ្នាអាចបើក​សញ្ញា​ Blue Tick ដោយ​ចំណាយ​ប្រាក់​មិន​ដល់​ ១៥​ដុល្លា​រកាល​ពី​ពេល​ថ្មី​ៗ​នោះ​ នៅ​ឯ​កម្ពុជា​ឯនេះ​វិញ ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ នឹង​តម្រូវ​ឱ្យ​បង់​លុយ​ជិត ១២​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​បង្កើត​គណនី​ហ្វេសប៊ុក​មួយ​នា​ពេល​អនាគត។​ ការ​បង្ហោះ​សំណេរ​នេះ​ បាន​ទទួល​នូវ​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ​សំណេរ​ដែល​អះ​អាង​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះ​សំណេរមួយ​ ដែល​អះអាងថា នាពេលអនាគត ដើម្បីបង្កើតគណនីហ្វេសប៊ុក អ្នកប្រើប្រាស់ត្រូវបង់ប្រាក់​ប្រមាណ ១១.៩៩ដុល្លារក្នុងមួយខែ។ ការលើកឡើងខាងលើនេះ ត្រូវបានបង្ហោះឡើង ក្រោយពីមានការបង្ហោះមួយនៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការអះអាងនេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ទទួល​បាន​មតិ​យោបល់ និង​ប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដង។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​បង្ហោះ​សំណេរ​រៀបរាប់​ថា «អនាគត​ឆាប់​ខាង​មុខ​នេះ​ចង់​បង្កើត​គណនី​ហ្វេសប៊ុក​ត្រូវ​បង់​លុយ​១១,៩៩​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​គណនី​១»។ Facebook […]

Continue Reading

អភិបាល​ខេត្ត​ពោធិ៍សាត់​បច្ចុប្បន្ន​នៅមាន​ជីវិត​ដូច​ធម្មតា មិន​ដូច​ការ​អះអាង​ឡើយ

បន្ទាប់​ពី​តំណាង​រាស្ត្រ​ខេត្ត​ពោធិ៍សាត់​មួយ​រូប​បាន​ទទួល​មរណភាព ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា អភិបាល​ខេត្ត​មួយ​នេះ​ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ការ​អះអាង​នេះ​ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើបណ្ដាញ​សង្គម បាន​និយាយ​ថា អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ព្រម​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៀត​ផង។ ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដែល​រៀបរាប់​ថា «ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់​ស្លាប់​យប់​មិញ ១៩/០២/២០២៣»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​ប្រភព​ដោយ​ផ្ទាល់ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ បច្ចុប្បន្ន​នេះ ខេត្ត​ពោធិ៍សាត់​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ និង​គ្រប់​គ្រង​របស់​លោក ខូយ រីដា ចាប់​តាំង​ពី​លោក​ទទួល​បាន​ការ​តែង​តាំង​ជា​អភិបាល​ខេត្ត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ជំនួស​លោក ជាវ តាយ ដែល​បាន​ស្នើ​សុំ​លា​ឈប់​ពី​មុខ​តំណែង​ជា​អភិបាល​។ មុន​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បានកាន់​តំណែង​ជា​អភិបាល​រង​ខេត្ត​បាត់ដំបង។ ស្ថាប័ន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្លែង​ក្លាយ Fact Crescendo Cambodia […]

Continue Reading

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​​ មិន​ដូច​ការ​អះ​អាង​​នោះ​ឡើយ

ស្រប​ពេល​ពាក្យ​ចរចាម​អារ៉ាម​ ឬ​ការ​អះ​អាង​ផ្សេងៗ​ទាក់​ទង​នឹង​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​ជា​រឿយៗ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ស្ថិ​ត​នៅ​ក្នុង​សម្លៀក​បំពាក់​​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​ភ្ជាប់​នឹង​ជាមួយ​អក្សរ​ R.I.P. ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ពេញ​ថា “Rest in Peace” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សូម​ទៅ​កាន់​សុគតិភព»។ ការ​បង្ហោះ​​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។  ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ក្នុង​ឈុត​សម្លៀក​បំពាក់​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ភ្ជាប់​ និង​អះអាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែកចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «RIP Hun Sen​​» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «សូម​ទៅ​កាន់​សុគតិភព លោក​ […]

Continue Reading

យុវ​ជន​ស្ទាវ​៣​នាក់​​ ត្រូវ​បាន​កាត់​ត​ដោយ​មាន​ទឹក​មុខ​សើច​សប្បាយ​

ស្រប​ពេល​ដែល​យុវជន​មួយ​ក្រុម​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ករណី​កាប់​សម្លាប់​មនុស្ស​ នៅ​ក្នុងភូមិសាស្រ្ត​​ខេត្ត​តាកែវ ​កាល​ពី​សប្ដាហ៍​មុន​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​របស់​ពួក​គេ​ ឈរ​សើច​ញញឹម​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​។​ រូប​ថត​នោះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «កម្សាន្ត TV»​ បាន​បង្ហោះ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ ដែល​មាន​​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យុវជន​ទំនើង​៣​នាក់​ បាន​សើច​សប្បាយ​ ក្រោយ​ពី​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ស្ទា​វខេត្ត​តាកែវ​! ទឹក​មុខឪ​ពុកម្តាយឡើ​ងកម្សត់ ខ្លះ​យំឡើងស​ន្លប់​ ខណៈ​កូនៗ​ ហាក់​បីដូ​ចជាស​ប្បាយ​ ទោះ​ត្រូ​វជាប់​គុក​»។​ Facebook Post | Archived Link រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ព្រោងព្រាត​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផ្សេង​ទៀត​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។​ Facebook […]

Continue Reading

គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​​​និយាយ​ថា អ្នកសារព័ត៌មាន​ខេមបូឌា ដេលី សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា

កាល​ពី​សប្ដាហ៍​មុន អ្នកសារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​រាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​ដែល​បង្ហាញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ បន្ទាប់​មក ក៏​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នកសារព័ត៌មាន​រូប​នេះ បាន​សុំ​ទោស​ឧកញ៉ា​រូប​នេះ​ជុំ​វិញ​ការ​ចុះ​ផ្សាយ​បែប​នេះ។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​រៀបរាប់​ថា អ្នក​សារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​សុំ​ទោស​លោក ឡេង ណាវ៉ាត្រា ជា​ឧកញ៉ា​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា ដែល​សារព័ត៌មាន​ខាង​លើ​ចុះ​ផ្សាយ​ថា មាន​ជាប់​ព័ន្ធ​ពាក់​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មក​នេះ​ពី​សំណាក់​គណនី​ហ្វេសប៊ុក​មួយ​ដែល​ដាក់​ឈ្មោះ​ថា Taing Sarada។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ដែល​សរសេរ​រៀបរាប់​ថា «សូម​គោរព និង​ជូន​ជា​ដំណឹង​ទៅ​ដល់​ប្អូន​សាធារណជន​ដែល​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទាំង​អស់​ឱ្យ​បាន​ជ្រាប់​ថា៖ ខ្ញុំ​បាទ តាំង សារ៉ាដា (Taing Sarada) គឺ​ជា​នាយក​និពន្ធ​នៅ​ក្នុង​សារព័ត៌មាន […]

Continue Reading

តើ​ក្រុម​ស្ត្រី​ស្លៀក​ពាក់​ឈុត​វៀតណាម​នេះ​ចូល​រួម​ដង្ហែរ​សព​ប្អូន​ថ្លៃ​លោក ហ៊ុន សែន មែន​ឬទេ?

​បន្ទាប់​ពី​អ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែល​ជា​ប្អូន​ថ្លៃ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព​កាល​ពី​ដើម​កុម្ភៈ​កន្លង​មក​នោះ ​​រូប​ថត​ ​២សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ស្រី​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​វៀត​ណាម​ និង​ឈរ​តម្រង់​ជួរ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា នារី​វៀតណាម​ទាំង​នោះ​ចូលរួម​ដង្ហែរ​សព​អ្នកស្រី ប៊ុន សុថា។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម រូបថត ២​សន្លឹក​ដែល​បង្ហាញ​ក្រុម​នារី​ស្លៀក​ពាក់​ឈុត​ប្រពៃណី​វៀតណាម​ និង​ឈរ​ជា​ជួរ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន នៅ​ចំ​ពេល​ដែល​អ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូន​បង្កើត​របស់​ភរិយា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​គណនី​ហ្វេសប៊ុក​មួយ​អះអាង​ថា ក្រុម​នារី​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​វៀតណាម​ទាំង​នោះ ឈរ​ជូន​ដំណើរ​សព​របស់​ប្អូន​ថ្លៃ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ក្នុង​បរិវេណ​វត្ត​បទុមវតី ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ព្រះ​បរមរាជ​វាំង។ ការ​បង្ហោះ​រូប​ថត​​ជាមួយ​សំណេរ​រៀបរាប់​បែប​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ […]

Continue Reading

អ្នក​បង្កើត​មាតិកា​ម្នាក់​អះអាង​មិន​ត្រឹម​ត្រូវ​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់​សោរ​ទុក​នៅ​វិហារ​​ព្រះទេព​បិតរ

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ថៃ​មួយ​ចំនួន ខ្វែង​គំនិត​គ្នា​ជុំ​វិញ​រឿង​រ៉ាវ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នោះ អ្នក​បង្កើត​មាតិកា​ម្នាក់​បាន​អះ​អាង​ក្នុង​វីដេអូ​របស់​ខ្លួន​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់សោរ​រក្សា​ទុក​ក្នុង​ប្រាសាទ ឬ​ព្រះវិហារ​មួយ​នៅ​ក្នុង​រាជ​វាំង​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​មហាជន​ចូល​ទស្សនា​ខាង​ក្នុង​ឡើយ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់ បានអះអាង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​​កាល​ពី​សប្ដាហ៍​មុន​ថា ​ចម្លាក់​ព្រះ​គោ​ដែល​ត្រូវ​បាន​ថៃ(សៀម​កាល​ពី​អតីត​កាល)​យក​ពី​ប្រទេស​កម្ពុជា​កាល​ពី​រាប់​រយ​ឆ្នាំ​មុន ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ​មួយ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​ថៃ។ វីដេអូ​នៃ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​សែន​ដង និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ខាងក្រោម​នេះ គឺ​ជា​វីដេអូ​មាន​រយៈ​ពេល​ជិត ៦​នាទី ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​ម្នាក់ បានបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Rick Kh កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ បើ​តាម​រូបថត​ក្នុង​វីដេអូ យើង​បាន​រក​ឃើញ​ថា ប្រាសាទ​មួយ​ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​បាន​លើក​ឡើង​នោះ ត្រូវ​បាន​រាជ​វាំង​ថៃ​ដាក់​ឈ្មោះ​ថា ប្រាសាទ​ព្រះ​ថេប​ប៊ីដុន (Prasat Phra Them Bidon) ឬ […]

Continue Reading

រូប​ថត​ចាស់​មួយ​សន្លឹក​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ ​ជា​ទិដ្ឋភាព​រញ្ជួយ​ដីនៅ​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​

បន្ទាប់​ពី​​រ​ញ្ជួ​យ​​ដី​ដ៏​ខ្លាំង​ក្លាយ​មួយ​បាន​វាយ​ប្រហារ​ប្រទេស​តួកគី​កាល​ពី​សប្ដាហ៍​មុន​នេះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​សំណង់​បាក់​បែក​ និង​ដួល​រលំ​អាគារ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ជា​​ទិដ្ឋភាព​​រញ្ជួយ​ដី​​នៅ​​​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​រូប​ថត​នេះ​ ត្រូវបាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​អាគារ​បាក់​បែក​ និង​ដួល​រលំ​មួយ​កន្លែង​។​ ​រូប​ថត​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​​ភ្ជាប់​នឹង​សំណេរ​ថា​ គឺ​ជា​ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​ប្រទេស​តួកគី​កាល​ពី​ខែ​កុម្ភៈ​នេះ​។​ ការ​លើក​ឡើង​បែប​​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​រញ្ជួយ​ដី​កម្រិត​ ៧.៤​រ៉ិចទ័រ​ នៅ​ #តួកគី​ 🇹🇷»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​ភ្ជាប់​ និង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​ ទៅនឹង​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ ដែល​បាន​កើត​ឡើង​នៅ​លើ​ប្រទេស​តួកកី​នា​ពេល​ថ្មី​ៗ​នេះ​។​ Facebook Post | […]

Continue Reading

ទិដ្ឋភាព​សមុទ្រ​ពពក​នៅ​​ថៃ​ត្រូវ​បាន​ភ្ជាប់​​មិន​ត្រឹម​ត្រូវ​ថា​នៅ​កម្ពុជា​

រូបថត​ចំនួន​ ៨​សន្លឹក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​សមុទ្រ​ពពក​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​​​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ក្នុង​ប្រទេស​កម្ពុជា។ ទោះ​ជា​យ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ​សំណេរ​ខាង​លើ​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «Feeling great» បាន​បង្ហោះ​រូប​ថត​ចំនួន​ ៨​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​​សមុទ្រ​ពពក​ មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ទិដ្ឋភាព​នេះ​ គឺ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ប្រទេស​​កម្ពុជា​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​សមុទ្រ​ពពក​ នៅ​ខេត្ត​កំពង់​ស្ពឺ​យើង​ហ្នឹ​ង🥶»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search […]

Continue Reading

គេហទំព័រ​មួយ​ព្យាយាម​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា រុស្ស៊ី​រក​ឃើញ UFO នៅ​តំបន់​ប៉ូល​ខាង​ត្បូង

ខណៈ​ដែល​រឿង​រ៉ាវ​ថាស​ហោះ UFO នៅ​តែ​ស្ថិត​ក្នុង​ទី​អាថ៌​កំបាំង​នោះ ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា រុស្ស៊ី​បាន​រក​ឃើញ​យាន UFO មួយ​គ្រឿង​នៅ​តំបន់​ប៉ូល​ខាង​ត្បូង ហើយ​រក្សា​ទុក​រឿង​នេះ​យ៉ាង​សម្ងាត់​សម្រាប់​ការ​ស្រាវ​ជ្រាវ​តែ​ឯង។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​មែន​ជា​ការពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​ថា រុស្ស៊ី​បាន​រក​ឃើញ​​ជា​យូរ​មក​ហើយ​នូវ​យាន UFO ឬ​ហៅ​ថា យាន​ហោះ​ហើរ​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ នៅ​តំបន់​ទឹកកក​អង់តាទិក​ស្ថិត​នៅ​​ប៉ូល​ខាង​ត្បូង​​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី ៣​សប្ដាហ៍​មុន។ ព័ត៌មាន​នោះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​វត្ថុ​អ្វី​មួយ​មាន​រូបរាង​ដូច​ជា​យាន​កប់​នៅ​ជាមួយ​ទឹកក ស្ថិត​នៅ​តំបន់​ភ្នំ​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ទឹកកក​ពណ៌​ស។ ព័ត៌មាន​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «UFO កប់​ក្រោម​ទឹកកក រុស្ស៊ី​រក​ឃើញ​យូរ​ហើយ តែ​ពួកគេ​លាក់​ទុក​ស្រាវ​ជ្រាវ​តែ​ឯង»។ Facebook Post | Archived ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ពី​គេហទំព័រឈ្មោះ​ថា KH BILLIONAIRE ដែល​ផ្សាយ​ព័ត៌មាន​មួយ​នេះ​កាល​ពី​ដើម​ខែ​មករា​កន្លង​មក​នេះ​ជាមួយ​រូបថត​មួយ​សន្លឹក​ដែល​មាន​វត្ថុ​មួយ​មាន​រូបរាង​ដូច​ត្រី​បាឡែន​កប់​នៅ​នឹង​ទឹកក។ KH BILLIONAIRE | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន […]

Continue Reading

សម្រង់​សម្ដី​មួយ​របស់​អ្នកស្រី Angelina Jolie ​ល្បី​ផុស​ផុល​លើ​បណ្ដាញ​សង្គម

បន្ទាប់​ពី​អ្នកស្រី អែនជែលីណា ជូលី (Angelina Jolie) ដែល​​ជា​តារា​ភាព​យន្ត​អន្តរជាតិ​ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​បង្ហាញ​វត្តមាន​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរវត្ត​កាល​ពី​ឆ្នាំ​មុន​មក សម្រង់​សម្ដី​មួយ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​សម្ដី​ផ្ទាល់​របស់​តារា​ភាពយន្ត​ហូលីវូដ​រូប​នេះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ Fact Crescendo Cambodia បាន​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ជាមួយ​ប្រភព​ពាក់​ព័ន្ធ​នានា ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​សម្រង់​សម្ដី​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​ប្រភព​ពាក់​ព័ន្ធ​បាន​បញ្ជាក់​មក​កាន់​ស្ថាប័ន​របស់​យើង។ សម្រង់​សម្ដី​អ្នកស្រី អែនជែលីណា ជូលី ល្បី​ផុស​ផុល​លើ​បណ្ដាញ​សង្គម កាល​ពី​ខែ​ធ្នូ​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​បង្ហោះ​សម្រង់​សម្ដី​​តារា​សម្ដែង​ភាពយន្ត​ហូលីវូដ អ្នកស្រី អែនជែលីណា ជូលី ដែល​និយាយ​ថា អ្នកស្រី​​ចង់​ធ្វើ​ទៅ​ដំណើរទៅ​ណា​មក​ណា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​បារម្ភ​ពី​សុវត្ថិភាព ឬ​ត្រូវ​ការ​អង្គរក្ស​ការពារ​ខ្លួន​នោះ​ឡើយ។ ខ្លឹមសារ​នៃ​សម្រង់​សម្ដី​អ្នកស្រី អែនជែលីណា ជូលី បន្ត​ថា អ្នកស្រី​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជាមនុស្ស​នៅ​លើ​ពិភព​លោក​ភ័យ​ខ្លាច​មិន​ហ៊ាន​មក​លេង​ប្រទេស​កម្ពុជា។ ការ​បង្ហោះ​សម្រង់​សម្ដី​តារា​សម្ដែងល្បី​ឈ្មោះ​រូប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​សម្រង់​សម្ដី​អ្នកស្រី អែនជែលីណា ជូលី ដែល​និយាយ​ថា «កំពូល​តារា​ហូលីវូដ អ្នកនាង អេនជែលីណា ជូលី បាន​លើក​ឡើង​ថា៖ នៅ​ប្រទេសកម្ពុជា ខ្ញុំ​ចង់​ដើរ​ទៅ​ណា​មក​ណា​ក៏​បាន អត់​ខ្វល់​រឿង​សុវត្ថិភាព […]

Continue Reading