បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ ក្រោយ​និយាយ​លើ​បណ្ដាញ​សង្គម​ប៉ះ​ពាល់​ស្ដេច​​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ ២៣ កក្កដា បាន​បញ្ចប់​ទៅ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៅ​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន ដោយសារ​តែ​បាន​ទទួល​លុយ​ពី​នមេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ឯ​ក្រៅ​ប្រទេស។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង បន្ទាប់​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​បុគ្គល​ដែល​គូស​សន្លឹក​ចោល ប្រសិន​បើ​ពួកគេ​មិន​ចេញ​សារភាព​ទេ​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​កំពុង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ទទួល​លុយ​ពី​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។ ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​របស់​បុរស​រូប​នោះ​មាន​ឈ្មោះ​ ស្វាយ សុផាត ដែល​ដៃ​របស់​គាត់​ជាប់​ខ្នោះ និង​ឈរ​នៅ​កន្លែង​វាស់​កម្ពស់​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​រៀបរាប់​ថា​ «លុយ​របស់​អាក្បត់​ជាតិ​បី​ជំនាន់ សម រង្ស៊ី ផ្ដល់​ឱ្យ​ទៅ​បុគ្គល​ម្នាក់​នេះ​ឱ្យ​ចូល​ដេក​គុក ហើយ​ក៏​ជា​ជោគ​ជ័យ​មួយ​ទៀត​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នេះ អរគុណសន្តិភាព»។ Facebook Post | Archived Link រូបថត​បុរស​រូប​នេះ​ដែល​មាន​សំណេរ​ថា​«ទទួល​លុយ​ពី​ជន​អគតិ​លុយ ១៥០០០០០» ក៏​ត្រូវ​បាន​បង្ហោះ […]

Continue Reading

ផ្ទាំង​ប៉ាណូ​ធ្លាក់​លើ​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​​​ជា​ហេតុការណ៍​​កើត​ឡើង​នៅ​បរទេស

ស្រប​ពេល​ផ្នែក​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បក់​ខ្លាំង​តាម​តំបន់​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ ការ​បាក់​រលំ​ផ្ទាំង​ប៉ាណូ​មួយ​ ត្រូវ​បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ ករណី​មួយ​នេះ​​កើត​ឡើង​នៅ​ខេត្ត​ស្វាយរៀង​ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​កម្ពុជា​។​ ការ​អះ​អាង​ភ្ជាប់​ដោយ​វីដេអូ​​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​​នេះត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​បាក់​ធ្លាក់​សង្កត់​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ឯ​ខេត្ត​ស្វាយរៀង ប្រទេស​កម្ពុជា។ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​​រៀប​រាប់​ថា​ «ករណី​រលំ​ផ្លាក​ប៉ាណូ​ នៅ​ខេត្ត​ស្វាយ​រៀង​ តើ​បង​ប្អូន​មាន​អារម្មណ៍​បែប​ណា​ ពេល​ឃើញ​វីដេអូ​រន្ធត់​បែប​នេះ​»។​ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​បន្ដ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ សូម​មើល​ការ​អះ​អាង​នេះ​ តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ​ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived) និង​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ​ (archived)។​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google […]

Continue Reading

រូបថត​ចាស់​របស់​អតីតអ្នក​រិះគន់​លោក ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​ឡើង​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត​ម្សិល​មិញ​នេះ

បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រូបថត​មួយ​សន្លឹក​របស់​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​អម​ដោយ​សំណេរ​រៀបរាប់​ថា​លោក​មិន​ចូល​រួម​បោះ​ឆ្នោត​ ហើយ​ប្រជាពលរដ្ឋ​តិច​តួច​ចេញ​ទៅ​បោះ​ឆ្នោតនោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​ដែល​មាន​សំណេរ​រៀបរាប់​បែប​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង លោក នី ណាក់ ​បង្ហាញ​ចង្អុល​ដៃ​គ្មាន​ជ្រលក់​ទឹក​ខ្មៅ​ និង​សរសេរ​រៀបរាប់​ថា ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិច​តួច​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ឈាម​ខ្មែរ សង្គ្រោះជាតិ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​​សំណេរ​បែប​នេះ ត្រូវ​បាន​យក​​ទៅ​បង្ហោះ​ក្នុង​ន័យ​ថា ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មាន​ចំនួន​កាន់​តែ​តិចទៅៗ​។ រូបថតដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ស្ងាត់​ទៅៗ បោះ​ឆ្នោត​កាន់​តែ​លែង​មាន​ន័យ កាន់​តែ​បោះ គំនរ​ទុក្ខ​សោក​ប្រជា​រាស្ត្រ កើត​មាន​កាន់​តែ​ធ្ងន់​ឡើងៗ»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។ ការ​ត្រួត​ពិនិតុ្យ​ការ​ពិត Fact […]

Continue Reading

លោក​ សម​ រង្ស៊ី​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ​

ខណៈ​ដែល​​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្ដ្រ​​នីតិកាល​ទី​៧​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​នោះ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុមស្លៀក​ពាក់​ខ្មៅ និង​សែង​មឈូស​មាន​បិទ​រូបថត​ លោក​ សម​ រង្ស៊ី​ ក្នុង​ន័យ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ទទួល​មរណភាព។​ រូបថត​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​បន្ត និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​យើង​ បាន​រក​ឃើញ​ថា​ រូបថត​នេះ​ត្រូវ​បាន​កាត់ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​​ដង្ហែ​មឈូស​​​មាន​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ តាំង​នៅ​ពី​មុខ​​ ដោយ​ភ្ជាប់​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ រូប​ថត​ភ្ជាប់​ជាមួយទៅ​​នឹង​សំណេរ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «ត្បិត​ប្រឆាំង​ដោយ​ចរិត​បំផ្លាញ​ជាតិ​ តែ​បើ​តៃ​ហោង​ហើយ​ ក៏​អហោសិកម្ម​ចុះ​​»។​ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​​បង្ហោះ​ផង​ដែរ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ដែល​សរសេរ​រៀបរាប់​ថា «សព​របស់​ជន​ក្បត់​ជាតិ​បី​ជំនាន់​ឈ្មោះ សម រង្ស៊ី អម​ដង្ហែ​ជាប់​មឈូស​ខ្មោច​ដោយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​៥​នាក់​ដែល​ត្រូវ​បាន​គេ​ជួល​មក​ឱ្យ​ធ្វើ​ជា​កូន​របស់​ខ្មោច»។ Facebook Post […]

Continue Reading

តើ​គ.ជ.ប.​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត​ដូច​ការ​អះអាង​មែន​ឬទេ?

ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​ខិត​កាន់​តែ​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ការអះអាង​មួយ​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​ដែល​គូស​សន្លឹក​ឆ្នោត​ចោល នឹង​ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ​បាន​ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត។ ការ​អះអាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទាក់ទាញ​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ពិនិត្យ​មើល​បទប្បញ្ញត្តិ​ច្បាប់​បោះឆ្នោត យើង​រក​ឃើញថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម លោក ខាន់ ចាន់សុផល បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ១១​នាទី​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​និយាយ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​នៅ​លើ​សន្លឹក​ឆ្នោត ដែល​អាច​ឱ្យ​គេ​ដឹង​ពី​អត្ត​សញ្ញាណ​អ្នក​បោះ​ឆ្នោត​ណា​ដែល​បាន​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ការ​អះអាង​របស់​លោក ចាន់សុផល ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិ​លមិញ​នេះ ហើយ​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ចំពោះ​ការរៀបរាប់​របស់​លោក​អំពី​របៀប​បោះ​ឆ្នោត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​លោក ចាន់សុផល នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ ពោល​ត្រឹម​តែ ៣​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​២៣ កក្កដា​ខាង​មុខ​នេះ។ Facebook Post | Archived Link សកម្មជន​គាំ​ទ្រ​បក្ស​កាន់​អំណាច​រូប​នេះ ក៏​បាន​បង្ហោះ​វីដេអូ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​កាល​ពី​​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ បាន​ដក​ចេញ​ទៅ​វិញ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់ និង​ប្រតិកម្ម​ពី​មហាជនមួយ​ចំនួន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ទាញ​យក​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​កាន់​អំណាច លោក ខាន់ ចាន់សុផល […]

Continue Reading

អតីត​សកម្មជន​បក្ស​ប្រឆាំង​ ប៉ី​ប៉ីលី​ ពុំ​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​​នោះ​ឡើយ​

ក្រោយ​​ពេល​​អ្នក​នាង ធី​ សុខា​ ហៅ​ ប៉ី​ប៉ីលី​ ដែល​ជា​អ​តីត​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ និង​សង្គ្រោះ​ជាតិ​ បាន​ចុះ​ចូលជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​រួច​មក​ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​លើ​បណ្ដាញ​សង្គម​ បាន​លើក​ឡើង​ថា ​ស្ត្រី​រូប​នេះ​បាន​ទទួល​មរណភាព​ហើយ​​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​យើង​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​កម្រង​ផ្កា​ ដោយ​មាន​រូប​ថត​របស់​​ ប៉ី​ប៉ីលី​ រួម​ជាមួយ​នឹង​ការ​សរសេរ​ថា​ នាង​​​បាន​ទទួល​មរណភាព​ហើយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​បន្ថែម​អំពី​មូល​ហេតុ​ ឬ​ទីតាំង​នៃ​គ្រោះ​ថ្នាក់​ខាង​លើ​នោះ​ឡើយ​។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់បណ្ដាញ​​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «គាត់​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍កាល​ពី​ពេល​​ថ្មី​ៗ​នេះ​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​ តាម​រយៈ​ព័ត៌​មាន​ និង​សារ​បង្ហោះ​របស់​លោក​ស្រី​ ប៉ី​ប៉ីលី​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ យោង​ទៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​ […]

Continue Reading

លោក ម៉ុង ឫទ្ធី បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​វីដេអូ​មួយ​ត្រូវ​បាន​បរិយាយ​មិន​ត្រឹម​ត្រូវ

ខណៈ​ដែល​កម្ពុជា​កាន់​តែ​ខិត​ជិត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ហើយ​នោះ ឥស្សរជន​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​មួយ​ចំនួន បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​អះអាង​នានា​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី ជូត​ទឹក​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​រៀបរាប់​ថា ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញ​អការ​ស្ដាយ​ទឹក​ដី​ក្រោយ​ស្ដាប់​លឺ​ដូច្នេះ។ វីដេអូ​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល ១​នាទី ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី យក​ដៃ​ជូន​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​អំពី​បញ្ហា​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ វីដេអូ​នោះ ត្រូវ​បាន​គេ​អះអាង​ថា លោក ម៉ុង ឫទ្ធី ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ផង​នោះ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ជាតិ​មាតុភូមិ ក្រោយ​ពី​លោក​បាន​ស្ដាប់​លឺ​លោក ហ៊ុន សែន ថ្លែង​ពី​ជម្រើស​កាត់​ភូមិ​កំណើត​របស់​ប្រធាន​សភា​លោក ហេង សំរិន ទៅ​ឱ្យ​ប្រទេស​វៀតណាម​នៅ​ក្នុង​ដំណើរការ​គូស​ខ្សែ​បន្ទាត់​រវាង​ប្រទេស​ទាំង​ពីរ។ វីដេអូ​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម […]

Continue Reading

មេ​បក្ស​ប្រឆាំង​លោក​ សម​ រង្ស៊ី​ នៅ​រស់​រាន​មាន​ជីវិត​ជា​ធម្មតា​នៅ​ឡើយ​ទេ

ខណៈ​ពេល​ដែល​កម្ពុជា​​បាន​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៣​ ខែ​កក្កដា​ខាង​មុខ​នេះ​ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​​លើ​បណ្ដាញ​សង្គម​ បាន​លើក​ឡើង​ថា​ លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ បាន​ទទួល​មរណភាព​ហើយ​។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​បន្ត និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​យើង​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​​នេះ គឺ​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​កម្រង​ផ្កា​ដោយ​មាន​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ តាំង​នៅ​លើ​រថយន្ត​មួយ​គ្រឿង​ ដោយ​ភ្ជាប់​ថា​ លោក​បាន​ទទួល​មរណភាព​។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «ប៉ា​ប្រធាន​យើង​ ស្លាប់​ហើយ​បង​ប្អូន​អើយ​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​ តាម​រយៈ​ព័ត៌មាន​ និង​សារ​បង្ហោះ​របស់​លោក​ សម​ រង្ស៊ី​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា កម្ពុជា​នឹង​បិទ​បណ្ដាញ​សង្គម Facebook

នៅ​ចុង​ខែ​មិថុនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បន្ទាប់​ពី​​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារព័ត៌មាន​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ទាមទារ​ឱ្យ​ព្យួរ​​ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ។ លោក ហ៊ុន សែន ក៏​បាន​គំរាម​បិទ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ត្រូវ​បិទ​មិន​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​នោះ​ឡើយ និង​បាន​ប្រាប់​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​វិវត្ត​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នឹង​ត្រូវ​បិទ​មិន​ឱ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បណ្ដេញ និង​ហាម​ឃាត់​បុគ្គលិក ២២​នាក់​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ ពី​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សូម​ត្រៀម​ចិត្ត​ទៅ Facebook ប្រហែល​ជា​នឹង​បិទ​ទាំង​ស្រុង ក្រោយ​មាន​ការ​បណ្ដេញ​បុគ្គលិក​ទាំង ២២​នាក់​ចេញ។ អាណិត​តែ​អ្នក​លក់​ផលិត​[ផល]ផ្សេងៗ​លើ FB និង​អ្នក Live បែប​ស៊ី​អារម្មណ៍​មិន​ដឹង​មាន​អី​ទៀត»។ Facebook Post | Archived Link […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ​មែន​ឬ​?

ស្រប​ពេល​ដែល​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ បាន​កំពុង​តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ រូប​ថត​បង្ហាញ​​ទិដ្ឋភាព​យាន​យន្ដ​ បើក​បរ​នៅ​លើ​ដង​ផ្លូវ​ខ្វាត់​ខ្វែង​ ជា​ច្រើន​គន្លង​ ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​​ភ្ជាប់​ទៅ​​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង​ រកឃើញ​ថា​ រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យាន​យន្ត​ជា​ច្រើន​គ្រឿង​ បាន​កំពុង​បើក​បរ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​ស្រស់​ស្អាត​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​ថា​ «នេះ​គឺ​ជា​ផ្លូវ​ល្បឿន​លឿន​នៅ​ស្រុក​ខ្មែរ​យើង​ណា​បង​ប្អូន​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search […]

Continue Reading

រូបថត​នេះ​គឺ​ជា​ក្បួន​រទេះ​គោ​ដង្ហែរ​អ្នក​បួស​ពី​ភូមិ​មួយ​ទៅ​កាន់​វត្ត Shwe Seda នៅ​ភូមា

រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ ត្រូវ​បាន​ចែក​រំលែក​ជារឿយៗ​នៅ​លើបណ្ដាញ​សង្គម​ដោយ​រូបថត​ខ្លះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់។ ថ្មីៗ​នេះ រូបថត​ក្បួន​រទេះ​គោ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ជា​ទិដ្ឋភាព​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្បួន​រទេះ​គោ​​​ដ៏​វែង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជាក្បួន​រទេះ​គោ​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល ដែល​បរ​ទៅ​ធ្វើ​ប្រហុក​នៅ​ទន្លេ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ផង​ដែរ ដោយ​ជឿ​ថា វា​ជា​រូបថត​មួយ​សន្លឹក​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជានា​អតីតកាល​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «រូប​កាល​កន្លង​មក ខ្មែរ​យើង​ដល់​រដូវ​ទៅ​ទន្លេ​ធ្វើ​ប្រហុក»។ Facebook Post | Archived Link ការអះអាង​ដដែល​ និង​រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ផ្សេង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link រូបថត និង​ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​រង​ការ​គាស់​បំផ្លាញ​ថ្មីៗ​នេះ

ខណៈ​ដែល​កម្ពុជាឈាន​ដល់​ខួប ១៥​ឆ្នាំ​នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នោះ ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ បាន​រង​ការ​គាស់​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះថា ​ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​គេ​លួច​ដាប់ ឬ​គាស់​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​​រូប​ថត​ ៤​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ ត្រូវ​បាន​គេ​គាស់​ដោយ​បន្សល់​ទុក​នូវ​ការ​ខូច​ខាត​សម្រស់​រូបរាង​ប្រាសាទ​បុរាណ​មួយ​នេះ។ ការ​អះអាង​ដដែល​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​ជឿ​ថា ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សម័យ​នេះ​ហើយ​នៅ​មាន​អ្នក​លួច​គាស់​យក​ចម្លាក់​យកទៅ​ទៀត ឱ​ខ្មែរ​អើយ​ខ្មែរ​ហេតុអ្វី​ក៏​វេទនា​យ៉ាង​នេះ គ្រាន់​តែ​ខ្ញុំ​ឃើញ​រូប​នេះ​ហើយ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​(ចម្លាក់​នៅ​ប្រាសាទ​បាកាន​ព្រះ​ខ័ន​កំពង់ស្វាយ) ពាក្យ​ចចាម​អារ៉ាម​ថា មាន​ការ​បំផ្លាញ​កាន់​តែ​ច្រើន​ទៅៗ​ហើយ សូម​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​ជួយ​បក​ស្រាយ​បំភ្លឺ​ផង ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែល​ជា​កេរដំណែល​មរតក​ដូនតា #បើ​អ្នក​ជា​ឈាម​ខ្មែរ ជួយ​ស៊ែរ​ម្នាក់​មួយ​ទៅ​ វា​មិន​ខាត​ពេល​ទេ #ប្រាសាទ​បាកាន #ព្រះខ័ន​កំពង់ស្វាយ»។ Facebook Post | Archived Link ការអះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ខាង​ក្រោម​នេះ […]

Continue Reading

ជំនន់​ទឹក​ភ្លៀង​ក្នុង​ក្រុង​ភ្នំ​ពេញ​​ត្រូវ​បាន​កាត់​ត​​ឱ្យ​មាន​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ​

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​បណ្ដាល​ឱ្យ​លិច​លង់​សង្កាត់​ជាច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ដើម​សប្ដាហ៍​នេះ រូបថត​ជាច្រើន​នៃ​ជំនន់​ទឹក​ភ្លៀង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ផ្សេងៗ។ ក្នុង​នោះ រូប​ថត​ ៥​សន្លឹក​​ បង្ហាញ​ទិដ្ឋភាព​អ្នក​បើក​បរ​ធ្វើ​ដំណើរ​កាត់​ទឹក​ជំនន់​ពណ៌​ខៀវ​​ដូច​ទឹក​សមុទ្រ​។ រូបថត​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សំណេរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ទូ​ទៅ​ដ៏​ស្រស់​ស្អាត​នៃ​ថ្ងៃ​ទឹក​លិច។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​នឹង​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ រូបថត ៥​សន្លឹក​ដែល​​បង្ហាញ​​ទឹក​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ​​លិច​លង់​ផ្លូវ​ជា​ច្រើន​កន្លែង​​ក្នុង​ភូមិ​សាស្រ្ត​រាជ​ធានីភ្នំ​ពេញ​​។​ រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​ថ្ងៃ​ទឹក​ភ្លៀង​លិច​ទីក្រុង​ភ្នំពេញ។ រូប​ថត​ទាំង ​៥​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​ចម្រុះ​បែប​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទិដ្ឋភាព​ទូ​ទៅ​ដ៏​ស្រស់​ស្អាត​នៃ​ថ្ងៃ​ទឹក​លិច​»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ស្រដៀង​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ​ផង​ដែរ​ (archived link)។​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact […]

Continue Reading

រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

ខណៈ​ដែល​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ នឹងឈាន​ចូល​ដល់​ខួប ៧​ឆ្នាំ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់ Fresh News មួយ​ដែល​និយាយ​ថា លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​រក​យុត្តិធម៌​ជូន​លោក កែម ឡី នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ រូបភាព​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន Fresh News ដែល​មាន​ចំណង​ជើង​ថា «សម្ដេច ហ៊ុន សែន បាន​ចំអក​ទៅ​ក្រុម​ពួក​ប្រឆាំង​មួយ​ចំនួន​តូច និង​អ្នក​គាំ​ទ្រ​លោក កែម ឡី បើ​ពួក​លោក​ឯង​ចង់​បាន​យុត្តិធម៌ លុះត្រា​ណា​តែ​សម្ដេច ហ៊ុន សែន ធ្លាក់​ពី​អំណាច​សិន តែ​ពេល​នេះ​ពួក​ឯង​កុំ​សង្ឃឹម​ថា​មាន​យុត្តិធម៌​អោយ​សោះ»​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន Fresh News បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​ថា […]

Continue Reading

​យន្ត​ហោះ​ដ្រូន​ដែល​ធ្លាក់​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​ខេត្ត​រតន​គិរី​

ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន​ បាន​ចេញ​បទ​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្ត​ហោះដ្រូន​​​គ្មាន​មនុស្ស​បើក​ ដែល​​ហោះ​ចូល​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ភាគ​ឦសាន​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀត​ណាម​នោះ​ រូប​ថត​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​រតនគិរី។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ចេញ​ទៅ​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកដែល​ត្រូវ​បាន​បង្ហោះ​ចូល​ដែន​អាកាស​កម្ពុជានៅ​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។  ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​ផង​ដែរ​នូវ​រូបថត​យន្ត​ហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​ធ្លាក់​នៅ​លើ​ដី​នៅ​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល​មួយ​កន្លែង។ ការ​អះអាង​ខាង​លើ​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ពី​បណ្ដាញ​សង្គម​ដែល​បាន​រៀប​រាប់​​ថា​ «កម្លាំង​ប្រតិបត្តិការ​​ពិសេស​បាន​ទៅ​ដល់​គោល​ដៅ​ព្រំដែន​​ខេត្ត​រតនគិរី​ហើយ​ បញ្ជា​​ឱ្យ​បាញ់​ដ្រូន​ហោះ​ចូល​មក​កម្ពុជា​»។​ Facebook Post | Archived Link រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​រាយការណ៍​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ […]

Continue Reading