ឃ្លីប AI ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត​ថា ​ជា​មហន្តរាយ​ក្រោយ​រញ្ជួយ​ដី​នៅ​ភូមា

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​សំណង់​លំនៅ​ឋាន​បាក់​បែក​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​មហន្តរាយ​ក្រោយ​រញ្ជួយ​ដី​នៅ​ភូមា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមជាច្រើន​ បាន​ចែក​ចាយ​ការ​អះអាង​នេះជាមួយ​ការ​បញ្ចេញ​អារម្មណ៍​តក់​ស្លុត​ចំពោះ​វីដេអូ និង​រូបភាព​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​ធ្វើ​សមាធិ​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​ថ្មីៗ

គ្រាន់​តែ​មួយថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា រូបថត​បី​សន្លឹក​​ដែល​បង្ហាញ​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​សឹង និង​ដេក​តម្រៀប​ជា​ជួរ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ពួកគាត់​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​នៃ​គ្រោះ​មហន្តរាយ​មួយ​នេះ។ រូបថត​រួម​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ទាក់​ទាញ​បាន​ក្ដី​អាណិត​អាសូរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបថត​នេះ​គឺ​ជា​ក្បួន​រទេះ​គោ​ដង្ហែរ​អ្នក​បួស​ពី​ភូមិ​មួយ​ទៅ​កាន់​វត្ត Shwe Seda នៅ​ភូមា

រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ ត្រូវ​បាន​ចែក​រំលែក​ជារឿយៗ​នៅ​លើបណ្ដាញ​សង្គម​ដោយ​រូបថត​ខ្លះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់។ ថ្មីៗ​នេះ រូបថត​ក្បួន​រទេះ​គោ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ជា​ទិដ្ឋភាព​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្បួន​រទេះ​គោ​​​ដ៏​វែង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជាក្បួន​រទេះ​គោ​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល ដែល​បរ​ទៅ​ធ្វើ​ប្រហុក​នៅ​ទន្លេ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ផង​ដែរ ដោយ​ជឿ​ថា វា​ជា​រូបថត​មួយ​សន្លឹក​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជានា​អតីតកាល​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «រូប​កាល​កន្លង​មក ខ្មែរ​យើង​ដល់​រដូវ​ទៅ​ទន្លេ​ធ្វើ​ប្រហុក»។ Facebook Post | Archived Link ការអះអាង​ដដែល​ និង​រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ផ្សេង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link រូបថត និង​ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ […]

Continue Reading

Fact-Check: តើ​រូបថត​មួយ​សន្លឹក​នេះ​គឺ​ជា​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​មែន​ឬទេ?

កាល​ពី​ដើម​ខែ​សីហា​នេះ កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន៧​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី ដែល​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​រយៈ​ពលករ​ខ្មែរ។ វិធានការ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជាច្រើន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​តាម​ច្រក​របៀង​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ទីតាំង​មួយ​ដែល​គេ​មិន​ស្គាល់ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ថា មនុស្ស​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​បី​​សន្លឹក​​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ហូរ​មួយ​កន្លែង និង​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីតាំង​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្រុម​មនុស្ស​នៅ​ក្នុង​រូបថត​ទាំង​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១/August 4th 2021 របប​ ហ៊ុន សែន ធ្វើ​ឱ្យ​ពលករ​រង​ទុក្ខ​វេទនា ឆ្លង​ទឹក​ឆ្លង​គោក បុក​សម្រុក​មក​ច្រើន​ណាស់​ពលករ​ខ្មែរ​យើង តែ​ត្រូវ​បាន​អាជ្ញាធរ​ខាង​ខ្មែរ​ហាម​ឃាត់​មិន​ឱ្យ​ចូល ថែម​ទាំង​បណ្ដេញ​ត្រឡប់​ឱ្យ​មក​សម្រាក​នៅ​ខាង​ទឹក​ដី​ថៃ​ជា​បណ្ដោះ​អាសន្ន​វិញ»។ Facebook Post | […]

Continue Reading

Fact-Check: តើ​សព​​ទាំង​នេះ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​មែន​ឬទេ?

នៅ​ក្នុង​សប្ដាហ៍​នេះ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាច្រើន​ទៀត ត្រូវ​បាន​រក្សា​ទុក​​នៅ​កន្លែង​តម្កល់​សព និង​រង់ចាំ​ការ​បូជា។ បន្ទាប់​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ទុក​ក្នុង​អគារ​មួយ​កន្លែង។ ដោយ​គ្មាន​ព័ត៌មាន​ជាក់​លាក់ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា រូបថត​នៃ​សព​ទាំង​នេះ មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ស្ថិត​នៅ​ក្នុង​ទីតាំងនៃ​អគារ​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់» ហើយ​ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀប​រាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ចូល​ក្នុង​គ្រុប​ហ្វេសប៊ុក​មួយ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត បាន​ចូល​ទៅ​បញ្ចេញ​យោបល់ និង​សាក​សួរ​រក​ទីតាំង​ជាក់​លាក់​នៃ​សព​ដែល​ត្រូវ​បាន​វេច​ខ្ចប់​នោះ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​នេះ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​បង្ហាញ​​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិត​ក្នុង​បន្ទប់​ឃុំ​ឃាំង​មែន​ឬទេ?

របប​យោធា​ភូមា​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ បន្ទាប់​ពី​ដណ្ដើម​អំណាច​ដោយ​កម្លាំង​យោធា​ពី​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ​មក។ អ្នកស្រី ស៊ូជី ក៏​បាន​បាត់​មុខ​ពី​មហាជន​ផង​ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ជាមួយ​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា អ្នកស្រី ស៊ូជី ត្រូវ​បាន​េមដឹកនាំ​យោធា​ភូមា​ចោទ​ប្រកាន់​ចំនួន ១០​ករណី ហើយ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧៥​ឆ្នាំ។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដយ​ដង​នៅ​លើ​បណ្ដាញ​សង្គម បើ​ទោះបី​ជាមាន​ការ​បញ្ជាក់​ថា រូបកាត់​ត​ក៏​ដោយ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ភូមា ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​មួយ​មាន​រនាំង​ដែក ហើយ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​លឿង និង​ដៃ​ជាប់​ខ្នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ បាន​រៀបរាប់​ថា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​របប​សឹក​ភូមា​ចោទ​ប្រកាន់​ ១០​ករណី ដែល​អាច​ឱ្យ​អ្នកស្រី​ជាប់​ឃុំ​រហូត​ដល់​ទៅ ៧៥​ឆ្នាំ។ បើទោះបី​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បញ្ជាក់​ថា រូបថត​នេះគឺ​ជា​រូបថត​កាត់​ក៏​ដោយ ប៉ុន្តែ រូបថត​ជាមួយ​នឹង​សំណេរបែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ […]

Continue Reading

Fact-Check: រូបថត​វិនាសកម្ម​ព្រៃ​ឈើ​ភូមា​ត្រូវ​បាន​ភ្ជាប់​ដោយ​​មិន​ត្រឹម​ត្រូវ​នឹង​វិនាសកម្ម​ព្រៃ​ឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ថ្មីៗ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្រេចផ​្ដាច់​ជំនួយ​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​តំបន់​ការពារ​ព្រៃ​ឈើ​«ព្រៃឡង់» បន្ទាប់​ពី​មើល​ឃើញ​ថា ព្រៃឈើ​នៅ​តំបន់​ការពារ​មួយ​នេះ បន្ត​រង​ការ​កាប់​បំផ្លាញ ហើយ​សកម្មជន​ការពារ​ព្រៃឈើ ត្រូវ​បាន​បង្ក្រាប។ បន្ទាប់​ពី​ស្ថានអាមេរិក​សម្រេច​បែប​នេះ ព័ត៌មាន រូបថត និង​វីដេអូ​អំពី​វិនាស​កម្ម​ព្រៃ​ឈើ​​នៅ​តំបន់​ព្រៃឡង់ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​នឹង​រូបថត​បង្ហាញ​ពី​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​បៃតង។ រូបថត​ជាមួយ​នឹង​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​រាប់​ពាន់​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​របស់​កម្ពុជា។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​លោក​ អេង ឆៃអ៊ាង ​បាន​​រៀបរាប់​ថា សហរដ្ឋ​អាមេរិក​បាន​កាត់​ផ្ដាច់​ជំនួយ​សម្រាប់​គម្រោង​ថែរក្សា​ព្រៃ​ឡង់​របស់​ប្រទេស​កម្ពុជា​ហើយ បន្ទាប់​ពី​គម្រប់​ព្រៃ​ឈើ​បៃតង​មួយ​នេះ នៅ​តែ​រង​ការកាប់​ឈើ​ដដែល ហើយ​អាជ្ញាធរ​ប្រទេស​នេះ បាន​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ។ ភ្ជាប់​ជាមួយ​សំណេរ​ខាង​លើ​នេះ ទំព័រ​ហ្វេសប៊ុក​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ ក៏​បាន​បង្ហោះ​រូបថត ៨​សន្លឹក​ផង​ដែរ ដែល​រូបថត​មួយ​ក្នុង​ចំណោម​នោះ បាន​បង្ហាញ​នូវ​គម្រប់​ព្រៃឈើ ត្រូវ​បាន​កាប់​ឆ្ការ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ភ្ជាប់​ទៅ​នឹង​ការ​កាប់​ឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​ប្រតិកម្ម​រាប់​ពាន់ និង​មតិ​​ដល់​ទៅ​រាប់​រយ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​លោក អេង ឆៃអ៊ាង រៀបរាប់​ដូច​ខាង​ក្រោម៖ «ថ្ងៃ​ទី​១៨ […]

Continue Reading

Fact-Check: ទាហាន​ឈុត​ខ្មៅ​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​ក្រុម​នារី​ភូមា​ស្ម័គ្រ​កាន់​អាវុធ​ប្រយុទ្ធ​នឹង​ទាហាន​នៃ​របប​សឹក​ប្រទេស​នេះ

ចាប់​តាំង​ពី​ប្រទេស​ភូមា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​អំពី​អំពើ​ហិង្សា បាតុកម្ម ការ​សម្លាប់​មនុស្ស និងការ​វាយ​ប្រយុទ្ធ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ រូបថត​នារី​ស្លៀក​ឈុត​ខ្មៅ​បំបាក់​ដោយ​អាវុធ​នោះ ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា នារី​ទាំង​នោះ​ជា​ជន​ជាតិ​ភូមា​ដែល​បាន​ស្ម័គ្រ​ចិត្ត​កាន់​អាវុធ​ចូល​រួម​ប្រយុទ្ធ​នឹង​កង​ទ័ព​របស់​របប​សឹក​ភូមា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក បាន​បង្ហោះ​រូបថតមួយ​សន្លឹក ដែល​បង្ហាញ​​ក្រុម​ស្ត្រី​ស្លៀក​ពាក់​ឈុត​ខ្មៅ​ជាមួយ​ការ​បំពាក់​ដោយ​អាវុធ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​ស្ត្រី​ទាំង​នោះ គឺ​ជា​ពលរដ្ឋ​ភូមាចូល​រួម​កាន់​អាវុធ ដើម្បី​ប្រយុទ្ធ​នឹង​កង​ទ័ព​នៃ​របប​សឹក​ប្រទេស​ភូមា ដែល​បាន​គ្រប់​គ្រង និង​ដឹកនាំ​ប្រទេស​មួយ​នេះ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងមក។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ដ៏​ច្រើន។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «Canada June 14, 2021 សូម​កោត​សរសើរ​ស្មារតី​ជាតិ​និយម​នៃ​ពលរដ្ឋ​ប្រទេស​នេះ៖ សកម្មភាព​របៀប​នេះរបស់​ពលរដ្ឋ​ភូមា អាច​នឹង​ទទួល​បាន​ជោគជ័យ​នាពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact-Check: គ្មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​យោធា​ភូមា​​ មិន អ៊ុងលាំង ​ដូច​នឹង​រូបថត​នោះ​ឡើយ

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​មែន​ ឬយ៉ាងណា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​ចោទ​សួរ​ថា តើ​មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ ពិត​ជា​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន ឬ​ក៏​យ៉ាងណា។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «តើ​ជា​ការ​ពិត​ដែរ​ឬ​ទេ គឺ​ជា​ស្ថានភាព​នៃ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​នៅ​ពេល​នេះ? បើ​ពិត​មែន​នោះ សូម​ចូលរួម​អបអរ​សាទរ​រីក​រាយ​ជាមួយ​ប្រជាជន​ភូមា…​ពី​ចម្ងាយ​ផង»។ Facebook Post | Archived Link Facebook Post | […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី មិនដូច​នឹង​ការ​អះ​អាង​ឡើយ

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​សាក​សព​មនុស្ស​ជាច្រើន ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​អះ​អាង​ថា មនុស្ស​ទាំង​នោះ ត្រូវ​បាន​ពួក​យោធា​ភូមា​សម្លាប់។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១​កន្លង​មក​នេះ ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក ហើយ​អះ​អាង​ថា កម្លាំង​សន្តិសុខ​ភូមា​បាន​បាញ់​សម្លាប់​ក្រុម​បាតុករ​ជាច្រើន​នាក់​ដែល​សម្ដែង​ការ​តវ៉ា​ជំទាស់​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​រៀប​រាប់​ថា «ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១! ពួក​ភេរវកម្ម​ប៉ូលិីស/​យោធា​ភូមា​បាន​បាញ់​សម្លាប់​ក្រុម​បាតុករ​នៅ​សង្កាត់ Hlaing Thayar district ក្នុង​ទីក្រុង​ Yangon នៅ​ (Mar 14 2021)តែ​១​កន្លែង និង​តែ​១​ថ្ងៃ​គត់​ស្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​ភូមា​រហូត​ជិត​៥០​នាក់… (ទង្វើ​នេះ​ជា​ឃាតកម្ម​មនុស្ស​ជាតិ)»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading

Fact-Check: តើ​ក្មេង​ប្រុសម្នាក់​​​បង្ហាញ​ចង្អុល​ដៃ​កណ្ដាល​ដាក់​មេដឹកនាំ​យោធា​ភូមា​មែន​ទេ?

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មិន អ៊ុងលាំង ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​ចែក​រំលែក​តៗ​គ្នា​ជាមួយ​ការ​អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​ក្លាហាន​ហ៊ាន​បង្ហាញ​ម្រាម​ដៃ​កណ្ដាល​ដាក់​លោក មិន អ៊ុងលាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹកបង្ហាញ​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) និង​មន្ត្រី​យោធា​ដទៃ​ទៀត បាន​ឈរ​នៅ​ចំពោះ​មុខ​ក្មេង​ប្រុស​ម្នាក់​ដែល​លើក​ម្រាម​ដៃ​កណ្ដាល។ គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​នោះ បាន​លើក​ម្រាម​ដៃ​កណ្ដាល​ជា​សញ្ញា​បង្ហាញ​ការ​តវ៉ា​ទៅ​នឹង​មេដឹកនាំ​យោធា​ភូមា​រូប​នេះ ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត។ រូបថត​ជាមួយ​សំណេរ​នៃ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «យុវជន​វ័យ​ក្មេង​ជន​ជាតិ​ភូមា​ម្នាក់​បាន​លើក​ម្រាម​ដៃ​ចង្អុល​អុល​ដៃ​ដាក់​ចំ​មុខ​មេ​រដ្ឋ​ប្រហារ Min Ung [Aung] Hlaing ហើយ​សួរ​ថា៖ តើ​លោក​ឯង​ចង់​បាន​អំណាច​ដោយសារ​ប្លន់​គេ​មក​ធ្វើ​អ្វី? ប្រភព​បាន​ឱ្យ​ដឹង​ថា៖ មេរដ្ឋ​ប្រហារ​រូប​នេះ​ខឹង​ដោះ​មួក​ពី​ក្បាល​សំឡឹង​ចំ​មុខ​ក្មេង​នោះ…»។ […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភូមា-ចិន

ក្រោយ​រដ្ឋ​ប្រហារ​របស់​ពួក​យោធា​ភូមា​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ជាច្រើន​ទាក់​ទង​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​​ហ្វេសប៊ុក​កម្ពុជា​យក​មក​ចែក​រំលែក​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​យោធា​ភូមា និង​មេដឹកនាំ​កម្ពុជា​ ដោយ​មាន​ការ​សរសេរ​រៀប​រាប់​ថា មេដឹកនាំ​ទាំង​ពីរ​នេះ​ការពារ​ផល​ប្រយោជន៍​របស់​ចិន។ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ដែល​បង្ហាញ​ពី​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភ្ជាប់​ជាមួយ​នឹង​ប៉ុស្តិ៍​នោះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត និង​រូបភាព ៤​សន្លឹក​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ការពារ​ផល​ប្រយោជន៍​ប្រទេស​ចិន។ រូបថត​មួយ​បង្ហាញ​ការ​ចាប់​ដៃ​គ្នា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង ហើយ​រូបថត​មួយ​សន្លឹក​ទៀត បង្ហាញ​ឧត្ដមសេនីយ៍​យោធា​ភូមា លោក មិន អ៊ុងលាំង (Min Aung Hliang) មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា ដែល​បាន​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​អំណាច។ ចំណែក​ឯ​រូបថត​ពីរ​សន្លឹក​ទៀត […]

Continue Reading

Fact-Check: រូបថត​តារា​សម្ដែង​ Michelle Yeoh ក្នុង​រឿង​ «The Lady» ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ក្រុម​យោធា​ភូមា​បាន​ដណ្ដើម​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​ភូមា ត្រូវ​បាន​​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​នោះ​ គឺ​ជា​អ្នក​ស្រី អ៊ុងសាន ស៊ូជី ដែល​ប្រកប​ទៅ​ដោយ​ភាព​ក្លាហាន បាន​ឈរនៅ​ចំពោះ​មុខ​ចុង​កាំភ្លើង​របស់​ពួក​យោធា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត​នេះ បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​ពី​វីរភាព​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ភូមា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ចាប់​ឃុំ​ខ្លួន​ពី​សំណាក់​ពួក​យោធា​ភូមា​ចាប់​តាំង​ពី​រដ្ឋប្រហារ​កាល​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ។ ក្រៅ​ពី​សំណេរ​ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​រូបថត​ស្ត្រី​ម្នាក់​ឈរ​នៅ​មុខ​កាណុង​កាំភ្លើង​កាន់​កាប់​ដោយ​ក្រុម​មនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក​យោធា។ រូបថត​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​អ្នកស្រី ស៊ូជី។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នេះ បាន​សរសេរ​អក្សរ​លើ​រូបថត «អូង សាន ស៊ូឃ្យី» និង​ឈ្មោះ​ជា​ភាសា​ឡាតាំង «Aung San Suu Kyi»។ Facebook Post | Archived Link ភាពយន្ត The Lady ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact-Check: ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ស៊ីរី​ មិន​មែន​នៅ​ភូមា​ដូច​ការ​អះ​អាង​ទេ

ប្រទេស​មីយ៉ាន់ម៉ា ឬ​​ភូមា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ និង​ការ​តវ៉ា​ដ៏​​បង្ហូរឈាម​អស់​រយៈ​ពេល​ជិត ៣​ខែ​​មក​ហើយ​ចាប់​តាំង​ពី​ពួក​យោធា​បាន​ដណ្ដើម​អំណាច​​តាម​រយៈ​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ពី​រដ្ឋាភិបាល​ស៊ីវិល​អ្នកស្រី អ៊ុងសាន ស៊ូជី។ វិបត្តិ​នយោបាយ​ដ៏​បង្ហូរឈាម​នៅ​ប្រទេស​ភូមា​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​យ៉ាងច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខណៈ​ដែល​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​នយោបាយ​ដ៏​បង្ហូរ​ឈាម​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា កង​ទ័ព​ឧទ្ទាម​កាឈិន (Kachin) បាន​បើក​ប្រតិបត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា ហើយ​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ​របស់​កង​ទ័ព​ភូមា​ទៀត​ផង​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​មក​នេះ ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​និយាយ​ថា កង​កម្លាំង​របស់​ក្រុម​ឧទ្ទាម​កាឈិន​នៅ​ក្នុង​ប្រទេស​ភូមា បាន​បាញ់​កម្ទេច​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​របស់​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា​ដែល​កំពុង​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ មឹន អ៊ុងលាំង (Min Aung Hlaing)។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត ៣​សន្លឹក​ផង​ដែរ ដែល​បង្ហាញ​បុរស​ម្នាក់​កាន់​​សព្វាវុធ​​នៅ​នឹង​ដៃ​ផង និង​លី​នៅ​លើ​ស្មា​ផង និង​ឧទ្ធម្ភាគចក្រ​មួយ​កំពុង​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ធ្លាក់​ចុះ​។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ទៅ​ដល់​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ ឬ​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​ផង​ដែរ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម និយាយ​ថា​ «ព័ត៌មាន​ក្ដៅ ថ្ងៃ​នេះ​ទី​២០ មេសា ២០២១ […]

Continue Reading