Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋភាព​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​មែន​ដែរ​ឬ​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី២០​ ខែ​កក្កដា​នេះ​ ប្រទេស​ថៃ​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩រហូត​ដល់​ទៅ​ ៣ ៥០២​នាក់​​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ ៤២៦​ ៤៧៥​​នាក់ឯណោះ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​អំពី​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ថៃ​នាពេល​ថ្មី​ៗ​នេះ​។​ ទន្ទឹម​គ្នា​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​កម្ពុជា​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ និង​បាន​អះ​អាង​ថា​ ទាំង​នេះ​គឺ​ជា​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ធ្វើ​ប៉ាស្ព័រ​ និង​វីសា​ការងារ​ បាន​បង្ហោះរូប​ថត​ចំនួន​៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ក្រណាត់​រុំ​វេច​ខ្ចប់​ដែល​មាន​ទម្រង់​ដូច​ជា​​សាក​សព​របស់​មនុស្ស​នោះ​ ត្រូវ​បាន​គេ​ដាក់​គរ​លើ​គ្នា​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ក៏​បាន​អះអាង​ និង​ភ្ជាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដែល​ហាក់​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​គិត​ថា​ នោះ​គឺ​ជា​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ​។​​ រូប​ថត​​​ និង​សំណេរ​​នេះ​​មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​នៅ​ថៃ​ ​កាច​សាហាវ​ណាស់​កូវីដ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​ទាំង​ឡាយ​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ […]

Continue Reading

Fact Check: តើ​លោក​យាយ​ បាបា វេនហ្គា​ ​អង្គ​ុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​មែន​​ឬ​ទេ​?

គិត​មក​ត្រឹម​ថ្ងៃ​នេះ​ ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឈាន​ដល់​ ៧៧៩​នាក់​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​អំពី​ការ​ទប់​ស្កាត់​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល។​​ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​មេ​ដឹកនាំ​ពិភព​លោក​​អង្គុយជុំវិញ​ និង​សាក​សួរ​លោក​យាយ​ បាបា​ វេន​ហ្គា​ អំពី​​វិធាន​ការ​ ឬ​វិធី​ទប់​ស្កាត់​នៃ​ជំងី​ឆ្លង​កូវីដ​១៩​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែលបាន​បង្ហាញ​​​លោក​យាយ​ បាបា​ វេន​ហ្គា​។​ លោក​យាយ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​ទស្សន៍​ទាយ​ និង​ព្យាករនូវ​ព្រឹត្តិការណ៍​នានា​យ៉ាង​ល្បី​ឈ្មោះ​មួយ​រូប​។​  រូប​ថត​ដដែល​នេះ​​ បាន​បង្ហាញ​រ​លោក​យាយ​ កំពុង​តែ​អង្គុយ​ក្បែរ​ និង​នៅ​ចន្លោះ​មេ​ដឹក​នាំ​ពិភពលោក​ ដូច​ជា​ លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ អ៊ែនជឺឡា មឺហ្គែល អធិការ​បតី​អាល្លឺម៉ង់​​ជាដើម​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បង្ហាញ​រូប​របស់​លោក​យាយ​ បាបា […]

Continue Reading

Fact Check: តើ​រូបថត​នេះ​បង្ហាញ​ជ្រុង​មួយ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា​មែន​ឬទេ​?​

ការ​​ផ្ទុះ​​ឡើង​នូវ​ចំនួន​ឆ្លង​ និង​​ករណី​​ស្លាប់​​ដ៏​​ច្រើន​​ជា​រៀង​​រាល់​​ថ្ងៃ​​នៅ​​ក្នុង​​ប្រទេស​​ឥណ្ឌា​​ ដោយ​សារ​​តែ​​ជំងឺ​​​កូវីដ​១៩​​បំម្លែង​​​ថ្មី​​នោះ​​ បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​ ដែល​ជា​ពិ​សេស​នោះ​ គឺ​ការ​រៀប​ចំ​ទុក​ដាក់សព​ស្លាប់​ដោយ​សារ​តែ​មេរោគ​ឆ្លង​មួយ​នេះ​។​ ទន្ទឹម​គ្នា​នេះ ​រូបថត​មួយ​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សាក​សព​រលួយ​មួយ​ ត្រូវ​បាន​សត្វ​ស៊ី​នៅ​តាម​មាត់​ទឹក​មួយ​កន្លែងនោះ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជា​ទិដ្ឋ​ភាព​សាកសព​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​​ឥណ្ឌ​ា​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​១០​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​មួយ​សន្លឹក​​​​​​បង្ហាញ​​សត្វ​ឆ្កែចំនួន​​ពីរ​ក្បាល កំពុង​ស៊ី​សាកសព​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​​​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អះ​អាង​នៅ​ក្នុង​សារបង្ហោះ​របស់​ខ្លួន​ផង​ដែរ​ថា​ ​រូបថត​នោះ គឺ​ទិដ្ឋភាព​មួយ​នៃ​​វិបត្តិ​​កូវីដ-១៩​​នៅ​ឥណ្ឌា​​។​ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​​​គួរ​ឱ្យ​​អាណិត​ណាស់​ សាក​សព​អ្នក​ស្លាប់​ដោយ​សារ​តែ​កូវីដ​នៅ​ឥណ្ឌា​»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​​លើ​​គណនី​​មួយ​​នៃ​​បណ្ដាញ​​សង្គម​​ Pinterest […]

Continue Reading

Fact Check: សព​ស្លាប់​ដោយសា​រ​កូវីដ​១៩នៅ​ស្រុក​កំពង់​ត្រាច ​ត្រូវ​បាន​រៀប​ចំ​បូជា​រួច​រាល់​ហើយ

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​នេះ​ អ្នក​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ​២៧៨​នាក់​ហើយ​ ខណ​ៈពេល​ដែល​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ​ជា​ង៣ម៉ឺន​នាក់នៅ​ទូ​ទាំង​ប្រទេស​។​ ទន្ទឹម​​គ្នា​​នេះ​ រូបថតជា​ច្រើន​​សន្លឹក​ដែល​ផ្តិត​អំពី​ទិដ្ឋ​ភាព​ក្រុម​គ្រូពេទ្យ​ដឹក​សាក​សព​អ្នក​ជំងឺ​កូវីដ១៩​​​ត្រូវ​​បាន​​បង្ហោះ​ ​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា សាក​សព​នេះ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បាន​​យកទៅប្លុងចោលយ៉ាង អានាធិបតេយ្យ​នៅឯ​ខេត្ត​កំពត​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។ ការ​អះ​អាង​លើ​បណ្តាញសង្គម នៅ​​​ថ្ងៃ​​ទី​​០៨​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​​ ​​​មានទំព័រ​​ហ្វេស​ប៊ុក​​មួយ​​​ ​​​​​​News Assembly បង្ហោះ​​រូប​​ថត ​៣​សន្លឹក ​ដែល​បង្ហាញ​នូវ​ក្រុម​មន្ត្រី​សុខាភិបាល​ដឹក​ជញ្ជូន​សព​យក​ទៅ​ទុក​នៅ​ទីវាល​កន្លែង​ក្បែរ​ភ្នំ​មួយ​កន្លែង។ ទំព័រ​ហ្វេស​ប៊ុក​​ដដែល​នេះ​ បាន​អះ​អាង​ថា សព​អ្នក​ជំងឺ​កូវីដ១៩​នេះ​ ត្រូវ​បាន​ក្រុម​មន្ត្រី​សុខាភិបាល​យក​ទៅ​ប្លុង​ចោល​នៅ​ឯ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។​ ការ​អះ​អាង​បែប​នេះ ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​រួម​​ជាមួយ​នឹង​​ការបញ្ជេញ​មតិ​ចម្រុះ​​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពីទំព័រ​​ហ្វេស​ប៊ុក​​​​​ រៀប​រាប់​​​​ថា​​ «​​​ក្ដៅ​ៗ​! ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយ​សារ​កូវីដ​-១៩​ ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ យក​សាក​សព​ដែល​បាន​ស្លាប់​ដោយសារ ​កូវីដ​-១៩​ យក​ទៅ​ប្លុង​ចោល​នៅ​ភ្នំ​ប្រាសាទ​​យ៉ាង​អានាធិបតេយ្យ​ ស្ថិត​នៅ​កំពង់ត្រាច​ ខេត្ត​កំពត​»​។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact Check: ​តើ​លោក​ ហ៊ុន ​សែន ​បាន​ថ្លែង​បណ្ដេញ​អ្នក​ពាក់​ម៉ាស់​ពេល​​លោក​​ចាក់​វ៉ាក់​សាំង​មែន​ឬ​ទេ​?

ខណៈ​ដែល​មេរោគ​កូវីដ-១៩​កំពុង​បន្ត​ឆ្លង​រាល​ដាល​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព លាង​ដៃ​ជាមួយ​ទឹក​អនាម័យ​ជា​ប្រចាំ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​ ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ការ​ចាក់​វ៉ាក់សាំង ហើយ​​ថ្លែងថា លោក​នឹង​​បណ្ដេញ​បុគ្គល​ដែល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​ការ​ពិត ​បង្ហាញ​ថា រូបភាព​នៃ​វីដេអូ និង​សំឡេង​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​មួយ​​​ បាន​​​​បង្ហោះ​វីដេអូ​មួយ​ ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ការ​ចាក់​វ៉ាក់​សាំង​។ វីដេអូ​នេះ ក៏​បង្ហាញ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​បណ្ដេញ​បុគ្គល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក​ផង​ដេរ។ វីដេអូ​​រយៈ​ពេល ៦​នាទី​មួយ​នេះ មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។ សំឡេង​លោក ហ៊ុន សែន នៅ​ក្នុង​វីដេអូ​ «នែ៎​​! នៅ​​ក្នុង​​ហ្នឹ​ង បើ​​សិន​​មាន​​នរណា​​មួយ​ពាក់​​ម៉ាស់​ ខ្ញុំ​​ដេញ​ចេញ​​! មក​​ពាក់​​ម៉ាស់​​ស្អី ​នៅ​​ក្នុង​​កន្លែង​​នេះ​​? នេះ​​អត់​​មាន​​អ្នក​ណា​​ពាក់​​ម៉ាស់​​ទេ​ បើ​សិន​​ជា​​ពាក់​​ម៉ាស់​​ខ្ញុំ​​ដេញ​ចេញ​​។ អត់​​ឲ្យ​​នៅ​​ហ្នឹង​​ទេ​! អ្ហែង​​ទៅ​​ស៊ី​​ជាមួយ​​ម៉ាស់​ ទៅ​​នៅ​​ជាមួយ​​ម៉ាស់​​ទៅ​​! ខ្លា​​មិន​​ខ្លា​ច​ទៅ​​ខ្លាច​​អាចម៍​​ខ្លា​​! វា​​ឆ្ងល់​​រឿង​​កន្លែង​​ហ្នឹង​​! […]

Continue Reading

Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Update (15/04/2021): បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំបាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុនមាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។ គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​​ជា​ផ្លូវការ​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុងរយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ករណី​ស្លាប់​ដោយសារ​កូវីដ​១៩​ជា​លើក​ដំបូង ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។ ទន្ទឹម​នឹង​ករណី​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​ត្រូវ​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​មក​នេះ ការ​អះ​អាង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​សារ Messenger បាន​អះអាង​ថា រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​តែ​បាន ៣​ថ្ងៃ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា ការ​អះអាង​ក្នុង​ប្រព័ន្ធ​បញ្ចូន​សារ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​នេះ សារ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្ញើ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ចូន​សារ Messenger នោះ បាន​អះ​អាង​ថា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សារ​នេះ​ក៏​ត្រូវ​បាន​គេចែក​ចាយ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger និង​​តេឡេក្រាម​(Telegram)​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ […]

Continue Reading

អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ

ការ​ផ្ទុះ​ឡើង​ និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៤៣​ថ្ងៃ​មក​ហើយ​នោះ បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​នានា រឹត​បន្តឹង​វិធានការ​ការពារ និង​បង្ការ​នានា ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែវ តម្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សិន​សម្រាប់​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ ចូល​ទៅ​ភូមិសាស្ត្រ​មួយ​នេះ។ ទោះជាយ៉ាងណា ក្រុម​​ត្រួត​ពិនិត្យ​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សំណាក់​មហាជន។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ​បាន​សរសេរ​រៀប​រាប់​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ចូល​ទៅ​ស្រុក​មួយ​នេះ ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ១៤​ថ្ងៃ​សិន។ ការ​អះ​អាង​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ទៅ​លើ​ការ​អះ​អាង​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា «អភិបាល​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ តម្រូវ​ឱ្យ​អ្នក​មក​ពី​ភ្នំពេញ​ចូល​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​សិន»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​អាជ្ញាធរ​របស់​ខេត្ត​តាកែវ​ដោយ​ផ្ទាល់ និង​ការ​ពិនិត្យ​មើល​ទៅ​លើ​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​សារព័ត៌មាន​ហ្វ្រេសញូវស៍ […]

Continue Reading

គ្រូ​ពេទ្យ​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ឆ្លង​កូវីដ​១៩​ក្រោយ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​កើត​ឡើង​លើ​មនុស្ស​សរុប​ដល់​ទៅ ១,៨៥១​នាក់​ហើយ នៅ​ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​សរុប ២,៣៧៧​ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទីតាំង ភូមិ​ស្រុក និង​ខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ សារ​ជា​សំឡេង​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​ ដូចជា កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក (Messenger) និង​តេឡាក្រាម (Telegram) ដោយ​និយាយ​ថា ការ​ឆ្លង​មេរោគ​កូវីដ​១៩​នេះ ត្រូវ​បាន​រក​ឃើញ​ផ្ទុះ​ឡើង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដែល​ជា​មន្ទីរ​ពេទ្យ​ធំ​របស់​កម្ពុជា ហើយ​សារ​ជា​សំឡេង​នោះ បាន​ជំរុញ​ទៅ​ប្រជាជន​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ពាក់​ព័ន្ធ​នឹង​មន្ទីរ​ពេទ្យ​មួយ​នេះ។ ទោះជាយ៉ាងណា វា​ត្រូវ​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មា​នការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ សារ​ជា​សំឡេង​មួយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​ប្រព័ន្ធ​ផ្ញើ​សារ​មែសសេងជ័រ (Messenger)​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​សារ​ជា​សំឡេង​នោះ​រៀបរាប់​ថា ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ហើយ និង​បាន​រក​ឃើញ​ឆ្លង​ទៅ​លើ​គ្រូ​ពេទ្យ​ម្នាក់​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ បន្ទាប់​ពី​គាត់​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។ សំឡេង​ដើម​ទាំង​ស្រុង​នៃ​សារ​នោះ រៀបរាប់​ថា​ «ហ្នឹង​ហើយ ឥឡូវ​សូម​ជម្រាប​បង​ប្អូន​យើង​​អ្នក​នៅ​តាម​មូលដ្ឋាន​ហ្នឹង​ឱ្យ​ដឹង​ថា នៅ​កាល់​ម៉ែត្រ អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ហ្នឹង គឺ​ផ្ទុះ​កូវីដ​ហើយ។ អ៊ីចឹង នៅ​តំបន់​កាល់ម៉ែត្រ​ក៏​ដូចជា​មាន​បង​ប្អូន​ធ្វើ​ការ​នៅ​កាល់ម៉ែត្រ​​កុំ​ឱ្យ​ចូល​មក​ពាក់​ព័ន្ធ ឱ្យ​ធ្វើ​ចត្តាឡីស័ក​ទៅ។ ឥឡូវ តាម​អ្នក​ដឹកនាំ​ហ្នឹង​ កំពុង​ឱ្យ​តាម​រក​អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ក៏ដូចជា​អ្នក​ព្យាបាល​ជំងឺ​នៅ​កាល់ម៉ែត្រ​ទាំង​អស់ គឺ​យក​មក​ធ្វើ​ចត្តាឡីស័ក ព្រោះ​នៅ​កាល់ម៉ែត្រ​ហ្នឹង​ផ្ទុះ​កើត​កូវីដ​ហើយ ពេទ្យ​នៅ​ក្នុង​ហ្នឹង។ […]

Continue Reading

វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​កំពុង​រត់​ចេញ​តាម​ច្រក​ទ្វារ​នៃ​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​មនុស្ស​ទាំង​នោះ គឺ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ផ្អើល​រត់​ចេញ​ពី​រោងចក្រ ក្រោយ​ពី​ក្រុម​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ចុះ​យក​សំណាក​ពី​កម្មករ​ម្នាក់។ វីដេអូ​ឃ្លីប​រួម​ជាមួយ​សំណេរ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​រាប់​ពាន់​ដង និង​បញ្ចេញ​ប្រតិកម្មចម្រុះ​បែប​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ដ៏​ខ្លី​ប៉ុណ្ណោះ។ រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កម្មករ ៤០០​នាក់​ក្នុង​រោងចក្រ​ចេស្ដា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ បាន​នាំ​គ្នា​រត់​ផ្អើល​ឈូរ​ឆរ​ដោយ​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ក្រសួង​ចុះ​យក​សំណាក។ មិន​ទាន់​ដឹង​លទ្ធផល​ផង ក៏​នាំ​គ្នា​ផ្អើល​រត់​ចេញ​ទាំង​អស់​គ្នា​តែ​ម្ដង។ ក្រោយ​ពេល​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋបាល ទើប​កម្មក​រ​ទាំង​អស់​គ្នា​ព្រម​ចូល​ធ្វើ​ការ​វិញ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ខែ​មីនា​ទេ

គិត​ត្រឹម​​​ថ្ងៃ​ទី​១២ ខែ​មីនា​ ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ១,២២៥​នាក់​ហើយ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ក្នុង​នោះ​មនុស្សដល់​ទៅ ៧១២​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​​នឹង​ការ​ឆ្លង​សហគមន៍ ​ដែល​រដ្ឋាភិបាល​ហៅ​ថា «ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ»។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​តៗ​គ្នា​នូវ​សំឡេង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ណែនាំ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា សារ​ជា​សំឡេង​នេះ មិន​ត្រឹម​ត្រូវ​នឹង​បរិបថ​នោះ​ឡើយ។ ការ​អះអាងលើ​បណ្ដាញ​សង្គម សារ​ជា​សំឡេង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​នៃ​បណ្ដាញ​សង្គម​តេឡេក្រាម​កាល​ពី​យប់​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ក៏​បាន​រំលែក​បន្ត​ទៀត​ចូល​ទៅ​ប្រព័ន្ធ​ផ្ញើ​សារ Messenger ផង​ដែរ។ សមាជិក​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​តេឡេក្រាម​ដទៃ​ទៀត បាន​ចែក​រំលែក​សារ​ជា​សំឡេង​នេះ​ ជាមួយការ​​ចោទ​សួរ​ថា តើ​សំឡេង​នោះ​ថ្មីៗ ឬ​ក៏​ចាស់ ហើយ​សមាជិក​មួយ​ចំនួន​បាន​ឆ្លើយ​តប​ថា ជា​សំឡេង​ចាស់​កាល​ពី​មួយ​ឆ្នាំ​មុន។ ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល ២​នាទី ១១​វិនាទី លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​ប្រជុំ​បន្ទាន់​ដោយ​ដឹកនាំ​ដោយ​​សម្ដេច​ក្រឡា​ហោម ខាង​ពាក់​ព័ន្ធ​ និង​រឿង​សំខាន់​ គិត​ថា ដោយសារ​តែ​មាន​បង​ប្អូន​កម្មករ​មួយ​ចំនួន […]

Continue Reading