រូប​ថត​មួយ​ចំនួន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​សង្រ្គាម​រុស្ស៊ី​-អ៊ុយ​ក្រែន​

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយ​ក្រែន​មក​ វីដេអូ​ និង​រូប​ថត​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ និង​​អះ​អាង​ផ្សេង​ៗ​គ្នា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​កុមារ​ពីរ​នាក់​កំពុង​តែ​អង្គុយ​លើ​គំនរ​បាក់​បែក​ និង​រូប​ថត​មួយ​ចំនួន​ទៀត​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​ឱប​គ្នា​រវាង​កង​ទ័ព​អាមេរិក​ និង​ក្រុម​គ្រួសារ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​ ដោយ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​រុស្ស៊ី​-អ៊ុយ​ក្រែន​ កំពុង​កើត​មាន​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ពូ​ទីន​ ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បាន​បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​សង្គ្រាម​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ស្ថិត​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​មាន​ការ​អះ​អាង​ថា​ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​តែ​រង់​ចាំ​ដីកា​របស់​តុលាការ​។​ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ​ […]

Continue Reading

វីដេអូ​ឃ្លីប​ហ្គេម​មួយ​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​តាម​មធ្យោបាយ​យោធា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុ​ផល​ប្រតិបត្តិ​ការណ៍​យោធា​ពិសេស​នោះ​ ការ​ចែក​ចាយ​រូប​ថត​ វីដេអូ​ឃ្លីប​ និង​ព័ត៌​មាន​នា​នា​ជា​ច្រើន​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​មួយ​នេះ​ បាន​កើត​មាន​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​ រូប​ថត​ និង​វីដេអូឃ្លីប​ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ចម្បាំង​ និង​ការ​បាញ់​តប​ទៅ​វិញ​ដោយ​កាំ​ជ្រួច​ធំ​ៗ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​។​ វីដេអូ​នេះ​ ត្រូវ​បាន​អះ​អាង​ និង​ភ្ជាប់​ថា​ជា​ទិដ្ឋ​ភាព​ការ​បើក​ឆាក​ប្រយុទ្ធ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ទោះ​ជា​យ៉ាង​ណា​ […]

Continue Reading

រូប​ថត​២​សន្លឹក​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីថ្មី​ៗ​នេះ​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូប​ថត​ជាច្រើន​​ពាក់​ព័ន្ធន​ឹង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ មាន​រូបថត​​ពីរ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​រង​របួស​ម្នាក់​ និង​ការ​ផ្ទុះ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីដែល​កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ការ​យល់​ច្រឡំ​។ […]

Continue Reading

វីដេអូ​​ក្បួន​យន្តហោះ​ចម្បាំង​រុស្ស៊ី​​ពីរ​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជា​ឱ្យ​កង​ទ័ព​រុស្ស៊ី​វាយ​ប្រហារ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ដែល​ដំណឹង​នេះ​បាន​គ្រប​ដណ្ដប់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក និង​បណ្ដាញ​សង្គម​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​យន្ត​ហោះ​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​​លើ​ផ្ទៃ​មេឃ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា​ វា​គឺ​ជា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្ស៊ី​ កំពុង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​ […]

Continue Reading

ភ្នំ​មាន​សណ្ឋាន​​ជា​សត្វ​ខ្លា​ឃ្មុំ​ ជា​រូប​ថតកាត់​ត

រូបថត និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ភ្នំ​ដែល​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ខ្លា​ឃ្មុំ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ […]

Continue Reading