សេចក្ដី​រាយការណ៍​មិន​ត្រឹម​​ត្រូវ​មួយ​ថា មេដឹកនាំ​អ៊ុយក្រែន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី–អ៊ុយក្រែន​បន្ត​​អូស​បន្លាយ​ពេល​អស់​រយៈ​ជិត ២​ឆ្នាំ​ហើយ​នោះ សេចក្ដី​រាយការណ៍​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផលិត​មាតិកា​ព័ត៌មាន​មួយ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ពិត​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ ​មតិយោបល់​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះគឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក KH Daily News កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​រៀបរាប់​ថា «ចប់​បាត់ ហ្សេលេនស្គី​ត្រូវ​បណ្ដេញ​ចោល​ពី​តំណែង​ហើយ»។ Facebook Post | Archived Link ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Amazing Top Share ដែល​សរសេរ​រៀបរាប់​ថា «ចប់​បាត់​ហើយ! […]

Continue Reading

តើ​វីដេអូ​នេះ​ជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ​ក្រោយ​ទាហាន​រំដោះ​ទឹក​ដី​បាន​ពី​រុស្ស៊ី​មែន​ឬទេ?

ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កង​ទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្ដើម​បាន​ទឹក​ដី​ពី​ការ​កាន់​កាប់​ដោយកង​ទ័ព​រុស្ស៊ី​មក​វិញ​នោះ វីដេអូ​ឃ្លីប​មួយ​ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទិដ្ឋភាព​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ ក្រោយ​កង​ទ័ព​រំដោះ​បាន​ទឹក​ដី​ពី​រុស្ស៊ី។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​វីដេអូ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​មនុស្ស​ដ៏​ច្រើន​ហ៊ោ​កញ្ចៀវ​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហោរ​អបអរ​សាទរ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​រំដោះ​បាន​ទឹក​ដី​ជាច្រើន ដែល​កាន់​កាប់​ដោយ​កង​ទ័ព​រុស្ស៊ី។ វីដេអូ​មួយ​នេះ កំពុង​តែ​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ទទួល​បាន​ការ​ចូល​ទស្សនា ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា «ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ហ៊ោ​កញ្ជ្រៀវ ដោយ​ដណ្តើម​បាន​ទឹក​ដី​មក​វិញ»។ Facebook Post | Archived Link វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​ចែក​ចាយ​ទៅ​កាន់​មិត្ត​ភក្តិ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​​នៅ​ទីនេះ។ វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

វីដេអូ​នេះ​បង្ហាញ​ទាហាន​អ៊ុយក្រែន​ដាក់​ទោស​លើ​ចោរ​លួច​ទ្រព្យ​សម្បត្តិ

ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មក វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​មួយ​នេះ ត្រូវ​បាន​ចែករំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​ដាក់​ទោស​ទៅ​លើ​មនុស្ស​តាម​រយ​ៈ​ការ​ចង​នឹង​បង្គោល ហើយ​សម្រាត​ខោ​ចេញ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ទារុណ​កម្ម​ពី​សំណាក់​ទាហាន​អ៊ុយក្រែន​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន វីដេអូ​រយៈ​ពេល​ប្រហែល ៥​នាទី​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ប្រុសៗ ត្រូវ​បាន​ទាហាន​ចាប់​ចង​ សម្រាត​ខោ និង​វាយ​ដោយ​រំពាត់​ទៀត​ផង។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ទាហាន​អ៊ុយក្រែន បាន​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែល​ទង្វើ​បែប​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៨​ឆ្នាំ​មក​ហើយ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២។ Facebook Post | Archived Link វីដេអូ និង​ការ​អះ​អាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដែល​មាន​​តំណ​ភ្ជាប់​​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

ទាហាន​អាមេរិក​ត្រឡប់​​ទៅ​មាតុ​ភូមិ​វិញ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទាហាន​អ៊ុយក្រែន​លា​គ្រួសារ​ចេញ​ទៅ​ច្បាំង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ទាហាន​ម្នាក់​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​​អះ​អាង​ថា ជា​ទាហាន​អ៊ុយក្រែន​ដែល​ថើប​លា​កូន មុន​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ពី​ដើម​ខែ​មីនា​កន្លងម​ក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទាហាន​មួយ​រូប​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សញ្ញា​ទង់​ជាតិ​អ៊ុយក្រែន។ រូបថត​នេះ ត្រូវ​បាន​អះ​អាង​ក្នុង​ន័យ​ថា ទាហាន​រូប​នោះ គឺ​ជា​សមាជិក​កង​ទ័ព​អ៊ុយក្រែន​ ដែល​ថើប​លា​កូន​តូច​របស់​គាត់ មុន​ចាក​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជាង ១០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​រៀបរាប់​ថា «បើ​បុណ្យ​កុសល​ប៉ា​ហើយ​នឹង​កូន​នៅ​មាន សូម​ឱ្យ​វត្ថុ​សាក​សិទ្ធ​ទាំង​ប្រាំ​បី​ទិស នឹង​ព្រះ​ធរណី​ជួយ​តាម​ថែ​រក្សា​ពួក​យើង​ផង​ចុះ បើ​រស់​ប៉ា​និង​ត្រឡប់​មក​ជួប​កូន​ស្ងួន​មាស​ឪពុក  ពួ ពួក​យើង​សូម​ជូន​ពរ សូម​អោយ​ពួកគាត់​បាន​ជួប​ជុំ​គ្រួសារ​ពួក​គាត់​វិញ​ផង»។ FACEBOOK POST | ARCHIVED LINK រូបថត​ជាមួយ​សំណេរ​ដដែល​នេះ ក៏​ត្រូវ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ផ្សេង​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ច្រើន​នូវ​រូបថត និង​សំណេរ​ដដែល​នេះ។ […]

Continue Reading

តើ​ស្ត្រី​ក្នុង​រូបថត​នេះ​គឺ​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន​មែន​ឬទេ?

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អ៊ុយក្រែន​មក រូបថត​ជាច្រើន ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិតក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​គេ​អះ​អាង​ថា ជា​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន ហើយ​បាន​ស្លាប់​បន្ទាប់​ពី​រង​របួស​ធ្ងន់​នៅ​ក្នុង​ប្រតិបត្តិ​ការ​ការពារ​ប្រទេស។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​នារី​ ២​នាក់​ស្ថិត​ក្នុង​​ឯក​សណ្ឋាន​យោធា​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា នារី​ទាំង ២​នាក់​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​នាង Natalia Rerakov អាយុ ២៨​ឆ្នាំ ដែល​ជា​អាកាស​យានិក​អ៊ុយក្រែន​ជា​ស្ត្រី​ដំបូង​គេ ហើយ​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​រង​របួស​ធ្ងន់​អំឡុង​ពេល​ហោះ​ហើរ​យន្តហោះ​ចម្បាំង MiG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​សម្ដែង​ការ​សោក​ស្ដាយ​ផង​ដែរ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​នារី​រូប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០២ ខែ​មេសា ដែល​និយាយ​ថា «ស្ត្រី​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​អ៊ុយក្រែន​លើក​ដំបូង​គេ ត្រូវ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​នាង​រង​របួស​ធ្ងន់ ដែល​កំពុង​ហោះ​ហើរ MIG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។ នាង​ឈ្មោះ Natalia Rerakov អាយុ ២៨​ឆ្នាំ»។ FACEBOOK POST […]

Continue Reading

រូបថត​ទាហាន​រុស្ស៊ី​ដឹក​ជញ្ជូន​ម៉ាស៊ីន​បោក​គក់​នៅ​លើ​រថពាស​ដែក គឺ​ជា​រូបភាព​កាត់

ខណៈ​ដែល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បាន​អូស​បន្លាយ​មក​ជាង ១​ខែ​មក​ហើយ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ឱ្យ​ឃើញ​ម៉ាស៊ីន​បោក​គក់​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​លើ​រថពាស​ដែក​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​ប្រមូល​យក​ម៉ាស៊ីន​បោក​គក់​របស់​ប្រជាជន​អ៊ុយក្រែន។ រូបថត​ដែល​មាន​ការ​អះ​អាង​បែប​នេះ ត្រូវ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ បន្ទាប់​ពីដំណើរការ​ផ្ទៀង​ផ្ទាត់ យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​។  ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​ស្លឹក​ដែល​បង្ហាញ​រថពាស​ដែក​យោធា​មួយ​គ្រឿង​ដឹក​ម៉ាស៊ីន​បោក​គក់​មួយគ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ជាមួយ​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​អំឡុង​ពេល​ពួកគេ​ឈ្លាន​ពាន​ចូល​ប្រទេស​មួយ​នេះ​អស់​រយៈ​ជាង ១​ខែ​មក​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ​ទៅ​លើ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ពុធ​កន្លងម​ក​នេះ ដែល​សរសេរ​រៀបរាប់​ថា «រុស្ស៊ី​លើក​ទ័ព​ចូល​រំដោះ​អ៊ុយក្រែន ទ័ព​រុស្ស៊ី​ដឹក​ម៉ាស៊ីន​បោក​ខោ​អាវ​ពេល​ចាក​ចេញ​ពី​អ៊ុយក្រែន ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ពេល​វៀតណាម​លើក​ទ័ព​រំដោះ​ខ្មែរ គេ​ដឹក​ម៉ាស៊ីន​ដេរ រថយន្ត​អស់​ពី​ឃ្លាំង ទ្រព្យ​សម្បត្តិ​ខ្មែរ​ដែល​របប ប៉ុល ពត ប្រមូល​ទុក​ក្នុង​ឃ្លាំង​ត្រូវ​បាន​វៀតណាម​ដឹក​ជញ្ជូន​ជាង ២០​ឆ្នាំ រួម​ទាំង​មាស​ប្រាក់​នៅ​ក្នុង​ធនាគារ​ជាតិ អស់​ពី​ប្រទេស​ខ្មែរ នៅ​សល់​តែ​ប្រាសាទ​អង្គរ​វត្ត​ដែល​វៀតណាម​មិន​អាច​គាស់​ដឹក​យក​ទៅ​ប្រទេស​គេបាន តែ​គេ​រក​មធ្យោបាយ​ដាក់ សុខ គង់ ឱ្យ​លក់​សំបុត្រ​ប្រមូល​យក​លុយ​ពី​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ប្រាសាទ​អង្គរ​បាន​ទៀត អរគុណ​សន្តិភាព! នេះ​ជា​ការ​ពិត​មិន​មែន​ញុះ​ញង់​ទេ បើ​ចង់​ដឹង​សួរ ហ៊ុន សែន, ហេង សំរិន, ស ខេង គាត់​ជា​សាក្សី​រស់»។ FACEBOOK POST […]

Continue Reading

ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ចូល​ទឹក​ដី​អ៊ុយក្រែន​នោះ វីដេអូ និង​រូបថត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​ដ៏​ផុស​ផុល​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នោះ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា វីដេអូ​ឃ្លីប​នេះ បង្ហាញ​ពី​ទាហាន​អ៊ុយក្រែន​​​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ដើម្បី​ចូល​រួម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​ឃ្លីប​រយៈ​ពេល ៣០​វិនាទី​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​​ដល់​ទៅ​ជិត ៨​ពាន់​ដង ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក A+ MEDIA កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ជាមួយ​ការ​រៀបរាប់​ថា «Heartbreaking video of #Ukrainian Soldier Russia’s Ukraine attack»។  FACEBOOK POST | ARCHIVED វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខណៈ​ដែល​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កំពុង​បន្ត​​កើត​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​មក​ហើយ​នោះ។ គេ​អាច​ចូល​ទៅ​មើល​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នេះ ឬ​តំណ​ភ្ជាប់​មួយ​នេះ​ទៀត ឬ​ក៏​តំណ​ភ្ជាប់​នេះ​ផង​ដែរ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

រូប​ថត​២​សន្លឹក​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីថ្មី​ៗ​នេះ​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូប​ថត​ជាច្រើន​​ពាក់​ព័ន្ធន​ឹង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ មាន​រូបថត​​ពីរ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​រង​របួស​ម្នាក់​ និង​ការ​ផ្ទុះ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីដែល​កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន​ ៨​សន្លឹក​​​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បាន​​ភ្ជាប់​រូបថត​ទាំង​នោះ​​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ​ក្នុង​ចំណោម​រូបថត​ទាំង​នោះ​ រូប​ថត​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាពកំសួល​ភ្លើង​ដ៏​ធំ ហើយ​រូប​ថត​មួយ​សន្លឹក​ទៀត​ បាន​បង្ហាញ​នូវ​​បុរស​ម្នាក់​រង​របួស​ក្បាល​​​ឈរ​នៅ​មុខ​​អគារ​បាក់​បែក​​។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​ «PRAY FOR UKRAINE ​» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «បួង​សួងដល់​អ៊ុយ​ក្រែន​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

តើ​រូបថត​នេះ​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ប្រឆាំង​នឹង​រុស្ស៊ី​មែន​ទេ?

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ រុស្ស៊ី​បាន​បញ្ជា​ឱ្យ​កង​ទ័ព​របស់​ខ្លួន​ចូល​ឈ្លាន​ពាន​ទឹក​ដី​អ៊ុយក្រែន​ពី​គ្រប់​ទិស​ដៅ​ទាំង​អស់។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឈ្លាន​ពាន​នេះ​កើត​ឡើង រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន លោក Volodymyr Zelenskyy ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​ដោះ​សម្លៀក​បំពាក់​ស៊ីវិល​ចេញ ហើយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​សុក្រ​នេះ ១​ថ្ងៃ​ក្រោយ​ពី​រុស្ស៊ី​បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​រូបថត​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា។ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម អះ​អាង​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​ដោះ​សម្លៀក​បំពាក់​ស៊ីវិល​ចេញ ហើយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ដែល​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា។ ទំព័រ​ហ្វេសប៊ុក I’mYour Selly បាន​សរសេរ​រៀបរាប់​ទៅ​លើ​រូបថត​នេះ​ថា «នេះ​គឺ​ជា​ប្រធានាធិបតី​អ៊ុយក្រែន Zelenskyy។ លោក​បាន​ពាក់​ឯក​សណ្ឋាន​យោធា​ដើម្បី​ចូលរួម​ជាមួយ​កង​ទ័ព​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ការពារ​មាតុ​ភូមិ​អ៊ុយក្រែន។ True Leader»។ FACEBOOK POST | ARCHIVED ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​សរសេរ​រៀប​រាប់​ថា «[…] ប្រធានាធិបតី […]

Continue Reading