ផ្ទាំង​បដា​​មាន​ប្រភព​ពី​ហ្វីលីពីន​ត្រូវ​បាន​កាត់​ត និង​ចែក​រំលែក​​ផុស​ផុល​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម

False International

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ចន្ទ​គតិ ត្រូវ​បាន​រៀបចំ​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ប្រទេស​ចិន ហើយ​ក៏​ត្រូវ​បាន​ប្រារព្ធ​ឡើង​ខ្លះៗ​ផង​ដែរ​ពី​សំណាក់​ខ្សែ​ស្រឡាយ​កាត់​ចិន​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។

គ្រាន់​តែ ១​ថ្ងៃ​មុន​ពិធី​បុណ្យ​នេះ​ចាប់​ផ្ដើម​ឡើង រូបភាព​នៃ​ផ្ទាំង​បដា​ក្រហម​មួយ​ផ្ទាំង​ដែល​សរសេរ​ថា «ស្វាគមន៍​មក​កាន់​កម្ពុជា ខេត្ត​​របស់​ចិន» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ប៉ុស្តិ៍​នោះ​ត្រូវ​បាន​ចែក​ចាយ​ជាច្រើន​រួម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន ដែល​បង្ហាញ​នូវ​មតិ​ចម្រុះ​ជុំ​វិញ​វត្តមាន​ជន​ជាតិ​ចិន​នៅ​កម្ពុជា។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ផ្ទាំង​បដា​ក្រហម​មួយ​ដែល​សរសេរ​ថា​ «ស្វាគមន៍​មក​កាន់​កម្ពុជា ខេត្ត​​របស់​ចិន» ត្រូវ​បាន​មនុស្ស​ពីរ​នាក់​ចង​ព្យួរ​នឹង​បង្កាន់​ដៃ​ស្ពាន​មួយ ហើយ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ចាប់​ផ្ដើម​ឡើង។

ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «សារ​​ដ៏​សំខាន់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​(ស្វាគមន៍​មក​កម្ពុជា ជា​ខេត្ត​របស់​ចិន)​ជា​ប្រទីប​ដាស់​សតិ​កូន​ខ្មែរ​សុទ្ធ»។

Facebook Post | Archived Link

ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​ភ្ជាប់​ជាមួយ​ផ្ទាំង​បដា​ក្រហម​នោះ សរសេរ​ថា​ «ស្វាគមន៍​មក​កាន់​កម្ពុជា ខេត្ត​របស់​ចិន» និង​ផ្ទាំង​បដា​មួយ​ទៀត​សរសេរ​ថា «ស្វាគមន៍​មក​កាន់​ហ្វីលីពីន ខេត្ត​របស់​ចិន»។ ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀប​រាប់​បន្ត​ថា​ «អាសន្ន​ធំ​ហើយ គោល​នយិបាយ​ផ្លូវ​១​ខ្សែ​ក្រវ៉ាត់​១​របស់​ចិន ធ្វើ​ឱ្យ​ប្រទេស​ហ្វីលីពីន​ និង​កម្ពុជា ក្លាយ​ជា​របស់​ចិន​បាត់​ទៅ​ហើយ។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ រក​ឃើញ​ចិន​​ៗ​វា​បាន​បង្ហាញ​បដា​២ ឬ​ច្រើន​ជាង ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​របស់​វា»។

ប៉ុស្តិ៍​ដដែល​នេះ បន្ត​ថា «នេះ​គឺ​ជា​ស្នាដៃ​របស់​លោក ហ៊ុន សែន ជន​ក្បត់​ជាតិ​ខ្មែរ​ថែ​ទាំ​អំណាច​ត្រកូល​ហ៊ុន​យួន»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

យើង​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​របស់​យើង​តាម​រយៈដំណើរការ​ Google Reverse Image ដែលនាំ​យើង​ទៅ​រក​ឃើញ​រូបថត​ជាច្រើន​ចេញ​ពី​ប្រទេស​ហ្វីលីពីន​មាន​កាល​បរិច្ឆេទ​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៨។ ជា​បឋម គេ​ងាយ​នឹង​កត់​សម្គាល់​ពី​ទម្រង់​អក្សរ​ខុស​គ្នា​ដែល​ប្រើ​ប្រាស់​នៅ​លើ​ផ្ទាំង​បដា​នោះ។ នេះ​បង្ហាញ​ថា ផ្ទាំង​បដា​នោះ ត្រូវ​បាន​កាត់​ត។

តាម​រយៈ​កម្មវិធី Google Reverse Image យើង​រក​ឃើញ​រូបថត​​នោះ​ត្រូវ​បាន​ថត​ និង​ផ្សព្វផ្សាយ​ដោយសារព័ត៌មាន​ហ្វីលីពីន PhilStar នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​រំលឹក​ខួប ២​ឆ្នាំ​ក្រោយ​ពី​តុលាការ​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ បាន​សម្រេច​ជុំ​វិញ​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ហ្វីលីពីន និង​សាធារណរដ្ឋ​ប្រជា​មានិត​ចិន។ រូបថត​មួយ​ក្នុង​ចំណោម​រូបថត​ផ្សេង​ទៀត ត្រូវ​បាន​ថត​ដោយ​លោក B. Marquez ជា​អ្នក​ថត​រូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP នេះ​បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ DW

PhilStar Report | Archived Link

គេ​មិន​បាន​ដឹង​ទេ​ថា នរណា​បាន​ចង​ផ្ទាំង​បដា​នោះ​នៅ​លើ​បង្កាន់​ដៃ​ស្ពាន់​នៅ​រដ្ឋធានី​ម៉ានីល​របស់​ប្រទេស​ហ្វីលីពីន​​នោះ​ឡើយ ប៉ុន្តែ វា​បាន​កើត​ឡើង​ចំ​ថ្ងៃរំលឹក​ដល់​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទីក្រុងឡាអេ ដែល​កាត់​សេចក្ដី​​ថា ក្រុង​ប៉េកាំង​គ្មាន​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ​ទៅ​លើ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន​អាល្លឺម៉ង់។ ផ្ទាំង​បដា​នោះ បាន​ជំរុញ​ឱ្យ​មាន​កំហឹង​ផ្ទុះ​ឡើង​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ហ្វីលីពីន។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​ហ្នឹង គឺ​មិន​ត្រឹម​ត្រូវ​ទេ។ រូបថត​ហ្នឹង មិន​មែន​មាន​ប្រភព​ចេញ​ពី​កម្ពុជា​ទេ។ រូបថត​នោះ ត្រូវ​បាន​គេ​ថត​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨។ វា​ត្រូវ​បាន​គេ​កាត់​ត មុន​នឹង​ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

.container { border: 2px solid #000; background-color: #eee; border-radius: 5px; padding: 16px; margin: 16px 0 } .container::after { content: “”; clear: both; display: table; } .container img { float: left; margin-right: 20px; border-radius: 50%; } .container span { font-size: 20px; margin-right: 15px; } @media (max-width: 500px) { .container { text-align: center; } .container img { margin: auto; float: none; display: block; } }
Avatar

Title:ផ្ទាំង​បដា​​មាន​ប្រភព​ពី​ហ្វីលីពីន​ត្រូវ​បាន​កាត់​ត និង​ចែក​រំលែក​​ផុស​ផុល​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *