បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​ និង​បញ្ចេញ​មតិ​មិន​សម​រម្យ​ជា​រឿយ​ៗ​។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ថា​លោក​ទាំង​ពីរ​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact […]

Continue Reading

គ្រួសារ​អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ

​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី ហ៊ុន ស៊ីណាត បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​អ្នកស្រី​រាំ​កម្សាន្ត និង​និយាយ​ពាក្យ​«អរគុណ​សន្តិភាព» ជា​ឃ្លា​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បង​ប្រុស​របស់​អ្នក​ស្រី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​អ្នកស្រី​សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា អ្នកស្រី​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល បន្ទាប់​ពី​សប្បាយ​ហួស​កម្រិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​ដើម​សប្ដាហ៍​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

Fact-Check: រូបថត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​គូទ​ធំ​ដូច Kim Kardashian

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មភាព​សិទ្ធិ​មនុស្ស​ ​កញ្ញា សេង ធារី បាន​ដើរ​ចូល​សវនាការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាមួយ​ការ​​​តុប​តែង​ខ្លួន​ជាមួយ​ឈុត​អ្នក​រាំ​របាំ​អប្សរា និង​កោរ​សក់​ក្បាល ដែល​នាំ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហៅ​ជា​សាធារណៈ​ថា «អប្សរា​ក្បាល​ត្រងោល»។ នៅ​ដើម​ខែ​មករា​នេះ កញ្ញា សេង ធារី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក […]

Continue Reading

Fact-Check: តើ​វីដេអូ​ឃ្លីប​នេះ​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មែន​ទេ?

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ បន្ទាប់​ពី​លោក​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​សប្ដាហ៍ ដោយសារ​តែ​ការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ឯ​ក្រៅ​ប្រទេស។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ភ្ជាប់​ជាមួយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?

ខណៈ​ដែល​វីរុស​កូវីដ-១៩​បន្ត​រាត​ត្បាត​កម្ពុជា​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដូច​មុន​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដើម្បី​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia […]

Continue Reading

Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Update (15/04/2021): បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំបាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុនមាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។ គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ […]

Continue Reading

រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

​កម្ពុជា​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ករណី​ស្លាប់​លើក​ដំបូង​នោះ​មក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ ភ្លាមៗ​ក្រោយ​មរណភាព​របស់​បុរស​កម្ពុជា​រូប​នេះ រូបថត​មួយ​ចំនួន​បង្ហាញ​នូវ​ការ​រុំ​ខ្ជប់​អ្វី​មួយ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រុំ​ខ្ចប់​សព​របស់​មនុស្ស​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល ដោយ​អះ​អាង​ថា នោះ​គឺ​ជា​សព​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រុំ​ខ្ជប់​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ ៣​សន្លឹក ក្នុង​នោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវការ​រុំ​ខ្ជប់​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ការ​រុំ​ខ្ជប់​សព​មនុស្ស។ ការ​បង្ហោះ​សារ​​ភ្ជាប់​ជាមួយ​រូបភាព​នេះ […]

Continue Reading

តើលោក ហ៊ុន សែន បាន​​ឆ្លង​ជំងឺកូវីត១៩ពិតមែនឬ? ខាងក្រោមនេះគឺជាការ​បកស្រាយ…

ការផ្ទុះឡើងសារជាថ្មី​នៃជំងឺ​​កូវីត១៩នេះ បានពាំនាំមកនូវព័ត៌មានក្លែងក្លាយ មិនពិត ខុសឆ្គង និងបំផ្លើស​អំពីវិធីទប់ស្កាត់ និងការ​ការពារកុំឲ្យឆ្លងនូវជំងឺមួយនេះ ក៏ដូចជា ករណីមួយចំនួននៅលើបណ្តាញសង្គមជាច្រើន ជាពិសេសនៅលើវេទិកា​ហ្វេសប៊ុក ដែលប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើប្រាស់តែម្តង។ នេះក៏បាននាំមកនូវការផ្តោតយ៉ាងសំខាន់មួយ ក្នុងចំណោមប្រជាជននៅក្នុងតំបន់ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមនានា បានប្រទះឃើញរូបថតរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែកចាយ​យ៉ាងច្រើនដោយភ្ជាប់ជាមួយនឹងការសរសេរបង្ហោះជាច្រើន​នៅលើបណ្តាញសង្គម​ធ្វីតធឺ(Twitter) ហ្វេសប៊ុក ក៏ដូចជានៅលើបណ្តាញសារអេឡិចត្រូនិច ដោយបានអះអាងថា […]

Continue Reading