អាហារ​បំប៉ន​មួយ​ប្រភេទ​ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​ទាំង​បំផ្លើស​ថា ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម

ផលិត​ផល Nutrid Diabet Gold ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​សំដៅ​ទៅ​ទីផ្សារ​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ដោយ​មាន​ការ​អះអាង​ថា វា​ជួយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​មិន​ចាំ​បាច់​មាន​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត។ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម ថែម​ទាំង​អះអាង​ថា ផលិត​ផល​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​សុខាភិបាល និង​ស្ថាប័ន FDA របស់​អាមេរិក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបភាព AI ត្រូវ​បាន​គេ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ជា​​ក្មេង​ស្រី​​មានគ័ត៌​​ក្មេង​បំផុត​នៅ​ហ្វីលីពីន

ថ្មីៗ​នេះ រូបថត​ក្មេង​ស្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា នាង​ជា​អ្នក​មាន​ផ្ទៃ​ពោះ​ក្មេង​ជាង​គេ​បំផុត​នៅ​ហ្វីលីពីន​ដោយ​មាន​អាយុ​ត្រឹម​តែ ៩​ឆ្នាំ ហើយ​ដៃ​គូ​របស់​ក្មេង​ស្រី​នេះ​ទើប​តែ​មាន​អាយុ ១២​ឆ្នាំ ដែល​សុទ្ធ​តែ​ស្ថិត​ក្នុង​វ័យ​អនីតិជន។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​អាមេរិក​ហាម​ពលរដ្ឋ​ឱ្យ​ផ្អាក​បរិភោគ​អយស្ទ័រ​ទូទាំង​ប្រទេស​មែន​ឬទេ?

ខណៈ​ដែល​ជំងឺ Norovirus កំពុង​តែ​ផ្ទុះ​នៅ​តាម​ប្រទេស​មួយ​ចំនួន ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​សប្ដាហ៍​នេះ បាន​និយាយ​ថា អាមេរិក​បាន​ប្រកាស​ឱ្យ​ប្រជាជន​ខ្លួន​ផ្អាក​បរិភោគ​អយស្ទ័រ​ជា​បន្ទាន់ ក្រោយ​រក​ឃើញ​មេរោគ​ប្រភេទ​នេះ​នៅ​ក្នុង​គ្រឿង​សមុទ្រ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​នៅ​កម្ពុជា បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ពីរ​ថ្ងៃ​មុនថា អាមេរិក​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​រប​ស់​ខ្លួន​ផ្អាក​ទទួល​ទាន​អយស្ទ័រ​ជា​បន្ទាន់ បន្ទាប់​ពី​រក​ឃើញ​ថា គ្រឿង​សមុទ្រ​ប្រភេទ​នេះ​មាន​ផ្ទុក​វីរុស​​ណូរ៉ូ (Norovirus) និង​មាន​ករណី​ឆ្លង​កើត​ឡើង។ បន្ទាប់​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ និង​មតិ​យោបល់​ចម្រុះ​បែប​ទៅ​នឹង​ព័ត៌មាន​នេះ ដោយ​ជឿ​លើ​ព័ត៌មាន​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ក្ដៅៗ! អាមេរិក​ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​ញ៉ាំ​អយស្ទ័រ​បន្ទាន់ ក្រោយ​រក​ឃើញ​មាន​ផ្ទុក​មេរោគ Norovirus និង​មាន​ករណី​ឆ្លង”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ចម្លង​យក​ទៅ​បង្ហោះ​​បន្ត ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ជឿ​ទៅ​តាម​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​ចម្លង​ព័ត៌មាន​ទាំង​ស្រុង។ Facebook Post | […]

Continue Reading

ផលិត​ផល​មួយ​ត្រូវ​បាន​ផ្សាយ​ដោយ​​បំផ្លើស​ថា វា​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែមដោយ​ខ្លួន​ឯង

ខណៈ​ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ជា​ផ្សារ​អនឡាញ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​លក់ និង​ទិញ​ទំនិញ​នាពេល​សព្វថ្ងៃ​នេះ​ ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ថា ផលិត​ផល Hypoly អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ឱសថ​តាម​ការណែនាំ​របស់​គ្រូ​ពេទ្យ​ឯកទេស​ឡើយ។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​លម្អិត យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ប្រេង​ពង្រីក​សុដន់​មួយ​ប្រភេទ​ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​ជាមួយ​ព័ត៌មាន​ហួស​ការ​ពិត

ផលិត​ផល​ពង្រីក​សុដន់​មួយ​ប្រភេទ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លក់​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ផលិត​ផល​នេះ​អាច​ការពារ​ជំងឺ​មហារីក​សុដន់​ផង​ដែរ។ ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ថែរក្សា​សម្រស់​មួយ​ប្រភេទ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

មេ​វិទ្យុ​អាស៊ី​សេរី​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ផ្សាយ​ក្រោយ​មាន​ការ​អះអាង​ថា​លោក​លា​ចាក​លោក

បន្ទាប់​ពី​បាត់​មុខ​ពី​លោក ជុន ច័ន្ទបុត្រ បាន​បាត់​មុខ​ពី​​កម្មវិធី​ផ្សាយ​អស់​រយៈ​ពេលមួយ​ខែ​មក​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា នាយក​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​នៃ​វិទ្យុ​អាស៊ី​សេរី​រូប​នេះ បាន​លាក​ចាក​លោក​ហើយ​ដោយសារ​ជំងឺ​មហារីក។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​សប្ដាហ៍​នេះ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ចោទ​សួរ​ថា តើ​ព័ត៌មាន​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

អ្នក​សម្រប​សម្រួល​ RFA បញ្ជាក់​ថា សុខភាព​​មេ​វិទ្យុ​មួយ​នេះ​បាន​ល្អ​ប្រសើរ​ច្រើន​ហើយ

នាយក​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ បាន​អវត្តមាន​ពី​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​នេះ​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​ហើយ ដើម្បី​ទទួល​ការ​ព្យាបាល​សុខភាព​របស់។ អំឡុង​លោក​អវត្តមាន​បែប​នេះ មាន​​ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​លើក​ឡើង​ថា លោក​បាន​ទទួល​មរណភាព​ហើយ ក្រោយ​ទទួល​ការ​វះ​កាត់។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ក្នុង​ក្រុម​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា មនុស្ស​ជាង​១​ពាន់​នាក់​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​មុន

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​ជាង ១​ពាន់​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​រហូត​ដល់​ជាង ១,០០០​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​ព្រមាន​ទៅ​ដល់​បុរសៗ​ដែល​ស្វែង​រក​ការ​រួម​ភេទ​នៅ​ខាង​ក្រៅ ឱ្យ​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​ពី​ជំងឺ​នេះ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ២​ម៉ឺន​ដង ការ​បញ្ចេញ​មតិ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាការ​អះអាង​ដែល​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជំងឺ​អេដស៍​ថ្ងៃ​នេះ​ផ្ទុះ​ឡើង ១​ពាន់​នាក់​ជាង​ហើយ ឱ​ជីវិត​ប្រពន្ធ​កូន​នៅ​ផ្ទះ​ទៅ​ជា​យ៉ាងណា បើ​ប្ដី​លួច​មាន​ដៃ​គូ​ច្រើន»។ Facebook Post | Archived Link ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក ឱសថការី Pharmacist បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៥០០​ដង និង​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែបពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ Facebook Post | […]

Continue Reading

ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ភ្លាមៗ​នា​រដូវ​ក្ដៅ​បែប​នេះ មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ឬទេ?

ខណៈ​ដែល​រលក​កម្ដៅ​​ខ្លាំង​កំពុង​វាយ​ប្រហារ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ បាន​ណែនាំ​មហាជន​កុំ​ឱ្យ​ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ត្រជាក់ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយនៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា វេជ្ជ​បណ្ឌិត​បាន​ណែនាំ​កុំ​ឱ្យ​ផឹក​ទឹក​ត្រជាក់​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ឡើង​ដល់ ៤០​អង្សា ដោយសារ​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ផ្ទុះ​បែក​បាន និង​ហាម​ងូត​ទឹក​ត្រជាក់​ភ្លាមៗ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខាង​ក្រៅ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​បង្ហោះ​ដោយ​​អ្នក​បង្កើត​មាតិកា​ម្នាក់​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link ទោះជាយ៉ាងណា ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​កែប្រែ​សំណេរ​របស់​ខ្លួន​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន។ Facebook Post | Archived Link ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ចាន់ធី សម្រស់ធម្មជាតិ ក៏​បាន​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ផង​ដែរ​ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រឹត​តែ​ច្រើន​ថែម​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣។ Facebook […]

Continue Reading

លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

លោក​ ផែង​ វណ្ណៈ​ ដែល​ជា​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ តែង​តែ​ត្រូវ​បាន​អ្នកគាំ​ទ្រ​គណបក្ស​ប្រឆាំង​រិះ​គន់​ និង​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ​ជា​រឿយ​ៗ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​របស់​លោក​​ សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បញ្ចេញ​មតិ​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ដង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «News Fast»​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ផែង​ វណ្ណៈ​ គេង​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ រួម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​ បាន​ទទួល​មរណភាព​​ហើយ​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​​ចូលរួមរំ​លែកទុក្ខ​ ផែង​ វណ្ណៈ​ RIP»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​ និង​បញ្ចេញ​មតិ​មិន​សម​រម្យ​ជា​រឿយ​ៗ​។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ថា​លោក​ទាំង​ពីរ​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ដំណឹង​មរណភាព​នេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​មាន​ការ​ប្រតិកម្ម​ចម្រុះ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ដោយ​បាន​រៀប​រាប់​ថា​ «ហ៊ុន​ណេង​ ទទួល​មរណភាព​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ០៥​កើត​ ខែ​ពិសាខ​ ឆ្នាំ​ខាល​ ចត្វាស័ក​. […]

Continue Reading

គ្រួសារ​អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ

​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី ហ៊ុន ស៊ីណាត បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​អ្នកស្រី​រាំ​កម្សាន្ត និង​និយាយ​ពាក្យ​«អរគុណ​សន្តិភាព» ជា​ឃ្លា​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បង​ប្រុស​របស់​អ្នក​ស្រី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​អ្នកស្រី​សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា អ្នកស្រី​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល បន្ទាប់​ពី​សប្បាយ​ហួស​កម្រិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​ដើម​សប្ដាហ៍​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា News Assembly បាន​អះ​អាង​ថា អ្នកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ បាន​បញ្ចប់​ទៅ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ២០០​ដង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពីទំព័រហ្វេសប៊ុក News Assembly កាល​ថ្ងៃ​ទី​១៩ ខែ​មេសា ដែល​អះ​អាង​ថា «លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ក្រោយ​ពី​សប្បាយ​បុណ្យ​ចូល​ឆ្នាំ​ហួស​កម្រិត​ពេក»។ FACEBOOK POST | ARCHIVED LINK […]

Continue Reading

Fact-Check: រូបថត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​គូទ​ធំ​ដូច Kim Kardashian

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មភាព​សិទ្ធិ​មនុស្ស​ ​កញ្ញា សេង ធារី បាន​ដើរ​ចូល​សវនាការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាមួយ​ការ​​​តុប​តែង​ខ្លួន​ជាមួយ​ឈុត​អ្នក​រាំ​របាំ​អប្សរា និង​កោរ​សក់​ក្បាល ដែល​នាំ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហៅ​ជា​សាធារណៈ​ថា «អប្សរា​ក្បាល​ត្រងោល»។ នៅ​ដើម​ខែ​មករា​នេះ កញ្ញា សេង ធារី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន មាន​គូទ​ និង​ក្បាល​ពោះ​ធំ​ដូច​តារា​សម្ដែង​អាមេរិក​នាង Kim Kardashian។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​ដែល​បង្ហោះ​ដោយ​កញ្ញា សេង ធារី គឺ​ជា​រូបថត​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន វាយ​កូន​គោល​នៅ​លើ​ទីលាន​ដ៏​ខៀវ​ស្រងាត់​​មួយ​កន្លែង ហើយ​គាត់​មាន​គូទ​ធ្លាក់ និង​ក្បាល​ពោះ​ធ្លាក់​លយ​ទៅ​មុខ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​សរសេរ​ថា រូបរាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​លក្ខណៈ​ដូច​ទៅ​នឹង​តារា​ម៉ូឌែល​​អាមេរិក Kim Kardashian ដែល​មាន​គូទ​ធំ​ខុស​ប្លែក​ពី​មនុស្ស​ស្រី​ទូទៅ។ […]

Continue Reading

Fact-Check: តើ​វីដេអូ​ឃ្លីប​នេះ​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មែន​ទេ?

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ បន្ទាប់​ពី​លោក​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​សប្ដាហ៍ ដោយសារ​តែ​ការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ឯ​ក្រៅ​ប្រទេស។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ភ្ជាប់​ជាមួយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ News Fast បាន​​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ជិត ១​នាទី​ផង​ដែរ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត​គ្នា ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ចុច​«ចូល​ចិត្ត»​ផង​ដែរ។ ជាង​នេះ​ទៀត អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខ្លះ ក៏​បាន​បញ្ចេញ​មតិ​ថា «R.I.P.» ជា​អក្សរ​កាត់​នៃ​ពាក្យ​អង់គ្លេស «Rest in Peace» ឬ​មាន​ន័យ​ថា «សូម​ទៅ​កាន់​សុខ​គតិ​ភព» ដែល​ជា​ពាក្យ​សម្រាប់​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​នរណា​ម្នាក់។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ចម្លង​​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ News Fast ដែល​សរសេរ​រៀបរាប់​ថា […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?

ខណៈ​ដែល​វីរុស​កូវីដ-១៩​បន្ត​រាត​ត្បាត​កម្ពុជា​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដូច​មុន​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដើម្បី​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​ News Assembly ​បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រៀម​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​មួយ​សន្លឹក​របស់​លោក ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​​សម្រាក​ព្យាបាល​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក News Assembly ដែល​អះ​អាង​ថា «ថ្ងៃ​អាទិត្យ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ ត្រៀម​ៗៗ…​ថ្ងៃ​នេះ​ទទួល​បាន​ព័ត៌មាន​មក​ថា លោក ហ ស កំពុង​តែ​ឈឺ​ធ្ងន់ […]

Continue Reading

Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Update (15/04/2021): បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំបាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុនមាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។ គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​​ជា​ផ្លូវការ​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុងរយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ករណី​ស្លាប់​ដោយសារ​កូវីដ​១៩​ជា​លើក​ដំបូង ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។ ទន្ទឹម​នឹង​ករណី​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​ត្រូវ​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​មក​នេះ ការ​អះ​អាង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​សារ Messenger បាន​អះអាង​ថា រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​តែ​បាន ៣​ថ្ងៃ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា ការ​អះអាង​ក្នុង​ប្រព័ន្ធ​បញ្ចូន​សារ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​នេះ សារ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្ញើ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ចូន​សារ Messenger នោះ បាន​អះ​អាង​ថា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សារ​នេះ​ក៏​ត្រូវ​បាន​គេចែក​ចាយ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger និង​​តេឡេក្រាម​(Telegram)​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ […]

Continue Reading

រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

​កម្ពុជា​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ករណី​ស្លាប់​លើក​ដំបូង​នោះ​មក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ ភ្លាមៗ​ក្រោយ​មរណភាព​របស់​បុរស​កម្ពុជា​រូប​នេះ រូបថត​មួយ​ចំនួន​បង្ហាញ​នូវ​ការ​រុំ​ខ្ជប់​អ្វី​មួយ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រុំ​ខ្ចប់​សព​របស់​មនុស្ស​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល ដោយ​អះ​អាង​ថា នោះ​គឺ​ជា​សព​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រុំ​ខ្ជប់​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ ៣​សន្លឹក ក្នុង​នោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវការ​រុំ​ខ្ជប់​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ការ​រុំ​ខ្ជប់​សព​មនុស្ស។ ការ​បង្ហោះ​សារ​​ភ្ជាប់​ជាមួយ​រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បង្ហាញ​ឱ្យ​ឃើញ​ដូច​ខាង​ក្រោម​នេះ Facebook Post | Archived  រូបថត​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នកសារព័ត៌មាន​ម្នាក់​ និង​ជា​ទីប្រឹក្សា​ម្នាក់​របស់​ក្រសួង​ព័ត៌មាន​ផង​ដែរ មុន​នឹង​គាត់​បាន​ដក​រូបថត​នោះ​ចេញ​ពី​ហ្វេសប៊ុក​របស់​គាត់​វិញ។ រូបភាព​ផ្ដាម​ពី​​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ជា​អ្នកសារព័ត៌មាន និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត យើងបានចាប់ផ្តើមផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា​ជា​​សព​របស់​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​តាម​រយៈ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ដោយ​ក្រសួង​សុខាភិបាល និង​តាម​រយៈ​ឧបករណ៍​ផ្ទៀត​ផ្ទាត់​រូបថត​បស់ Google។ តាម​រយៈ Google Reverse Image យើង​បាន​រក​ឃើញ​រូបថតស្រដៀង​គ្នា​ជាច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត។ គណនី​ Twitter មួយ​បាន​បង្ហោះ​រូបថត ៤​សន្លឹក ហើយ​សរសេរ​រៀបរាប់​ថា «មនុស្ស​ម្នា​តក់​ស្លុត​ពេល​ឃើញ​បែប​នេះ ប៉ុន្តែ វា​បែរ​ទៅ​ជា​ថង់​វាយ​កូនហ្គោល​​ទៅ​វិញ»។ អ្នក​ប្រើ​ប្រាស់ […]

Continue Reading

តើលោក ហ៊ុន សែន បាន​​ឆ្លង​ជំងឺកូវីត១៩ពិតមែនឬ? ខាងក្រោមនេះគឺជាការ​បកស្រាយ…

ការផ្ទុះឡើងសារជាថ្មី​នៃជំងឺ​​កូវីត១៩នេះ បានពាំនាំមកនូវព័ត៌មានក្លែងក្លាយ មិនពិត ខុសឆ្គង និងបំផ្លើស​អំពីវិធីទប់ស្កាត់ និងការ​ការពារកុំឲ្យឆ្លងនូវជំងឺមួយនេះ ក៏ដូចជា ករណីមួយចំនួននៅលើបណ្តាញសង្គមជាច្រើន ជាពិសេសនៅលើវេទិកា​ហ្វេសប៊ុក ដែលប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើប្រាស់តែម្តង។ នេះក៏បាននាំមកនូវការផ្តោតយ៉ាងសំខាន់មួយ ក្នុងចំណោមប្រជាជននៅក្នុងតំបន់ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមនានា បានប្រទះឃើញរូបថតរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែកចាយ​យ៉ាងច្រើនដោយភ្ជាប់ជាមួយនឹងការសរសេរបង្ហោះជាច្រើន​នៅលើបណ្តាញសង្គម​ធ្វីតធឺ(Twitter) ហ្វេសប៊ុក ក៏ដូចជានៅលើបណ្តាញសារអេឡិចត្រូនិច ដោយបានអះអាងថា មេដឹកនាំ​កម្ពុជា​រូប​នេះ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩មួយនេះ។ ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនពិតនោះទេ។ ការអះ​អាង​លើ​បណ្តាញសង្គម រូបថតរបស់សម្ដេច​​តេជោ ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់ចែករំលែក​យ៉ាងច្រើននៅលើកម្មវិធីផ្ញើសារដែលមានឈ្មោះថា​ LINE ។ ខាងក្រោមនេះ គឺជាការបកប្រែខ្លឹមសារជាភាសាខ្មែរ៖ «ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានធ្វើតេស្ត និងឆ្លងមេរោគកូវីត១៩ បន្ទាប់ពីលោក​បានថើបថ្ពាល់រាក់ទាក់ជាមួយនឹងជនបរទេស ដែលក្រោយមកជនបរទេសរូបនោះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺឆ្លងកូវីត១៩ នៅប្រទេសម៉ាឡេស៊ី»។ ខាងលើនេះ គឺជារូបថតរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ​ដោយភ្ជាប់មកនូវចំណងជើងខ្លឹមសារមិនត្រឹមត្រូវ| Archived ស្របពេលនេះដែរ […]

Continue Reading