Fact Check: តើយុទ្ធនា​​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​របស់​រាជ​រដ្ឋាភិបាល​​ជា​ការ​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរមែន​ទេ​?

COVID-19 False

គិត​ត្រឹម​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៦៨,៣៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca), ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​

ទន្ទឹម​នឹង​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ ការ​ចាក់​វ៉ាក់​សាំង​យក​កាត​ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន តែ​ប៉ុណ្ណោះ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា ការ​ចាក់​វ៉ាក់​សាំង​ និង​ការ​យក​កាត ឬ​ប័ណ្ណ​សម្គាល់ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន។​

ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​ធ្លាប់​បាន​អះ​អាងនូវ​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​ទាក់​ទង​ទៅ​នឹង​​វ៉ាក់​សាំង​ចិន​​ស៊ី​ណូវ៉ាក់​ ផង​ដែរ​ ដែល​ក្រុម​ការ​ងារ​របស់​យើង​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា​កន្លង​ទៅ​នេះ​។​

វីដេអូឃ្លីប​​ និង​សំណេរ​​ខាង​លើ ​​​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ម៉ឺន​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​ការ​ចាក់​វ៉ាក់​សាំង​យក​កាត​ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​អង្កេត​​​ និង​ផ្ទៀង​ផ្ទាល់​លើ​ការ​អះ​អាង​មួយ​នេះ​ តាម​រយៈ​ត្រួត​ពិនិត្យទៅ​លើ​សេច​ក្តី​រាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ និង​​បណ្តា​​សារព័ត៌មាន​​ជាតិ​ ដែល​នាំ​ឲ្យ​រក​ឃើញ​នូវ​ការ​ពិត​ដូច​ខាង​ក្រោម​។​

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ អ្នក​ស្រី​ ​ឱ ​វណ្ណឌីន រដ្ឋ​​លេខា​ធិការ​ និង​​ជា​​អ្នក​​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​​ច្រាន​ចោល​ការ​អះ​អាង​​នេះ និង​លើក​ឡើង​ដោយ​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​ ស្លាប​ប៉ាក​កា​ទេវ​រាជ ដែល​បាន​បង្ហោះ​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា ​«​សូម​បងប្អូន​កុំ​ជឿ នេះ​គឺ​ល្បិច​​សម្រាប់​ប្រមូល​លុយ អ៊ីចឹ​ង​ប្រ​សិន​​ឃើញ​លេខប្លែក សូមកុំ​ទាក់ទង​ឱ្យ​សោះ បើ​តេ​រក​បងប្អូន​បិទ ហើយ​បងប្អូន​ក៏​មិន​ត្រូវ​ទាក់ទង ហើយ​បញ្ជូន​លុយ​ទៅ​អា​ខោ​ន​នេះ​ដែរ​»។ អ្នក​ស្រី​​បន្ដ​ផង​ដែរ​ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ សូ​ម​​ច្រាន​ចោល​​ទាំង​ស្រុង​ចំពោះ​​ការ​ផ្សាយ​​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ ស្លាបប៉ាកកា​ទេវរាជ និង​បាន​បញ្ជាក់​ជា​ថ្មី​ថា​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង គឺធ្វើ​ឡើង​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ភាព​ផ្តាម​ចេញ​ពី​វីដេអូ​ផ្សាយ​ផ្ទាល់ពី​សកម្មភាព​របស់​អ្នក​ស្រី​ ​ឱ ​វណ្ណឌីន​ ដែល​បាន​នាំ​យក​ថវិកា​ចំនួន​ ១០លានរៀល​​ជូន​អ្នក​ចាក់​វ៉ាក់សាំង​ទី​ ៦លាន​។

Youtube Link | Archived Link

ករណី​មួយ​ខាង​លើ​នេះ​ ក៏​ត្រូវ​បានផ្សព្វ​ផ្សាយ​ដោយសារ​ព័ត៌​មាន​ជា​ច្រើន​ផង​ដែរ​ ដែល​ការ​អះ​អាង​នេះ​ត្រូវ​បាន​​បដិសេធ​ និង​បំភ្លឺ​ដោយស្នង​ការ​​នគរ​បាល​​ខេត្ត​កោះកុង និង​​ឪពុក​របស់​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​ ស្លាប​ប៉ាក​កា​ទេវរាជ  ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ BAYON Radio និង​គេហទំព័រ​សារព័ត៌មាន កម្ពុជា​ថ្មី​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​​កក្កដា​ ឆ្នាំ​២០២១​។​ ​លោក ទិ​ត្យ សុ​ផា ដែល​ត្រូវ​បាន​ស្គាល់​ថា​ គឺ​ជា​ឪពុក​នោះ បាន​បញ្ជាក់ និង​អំពាវ​នាវ​ដល់​សាធារណៈជន​​យោគ​យល់​​ចំពោះ​​ទង្វើ​​​​កូន​របស់ខ្លួន​​ដែល​មាន​​ជំងឺ​​ប្រសាទ​​ប្រចាំ​កាយ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ BAYON Radio ដែល​បាន​សរសេររៀ​ប​រាប់​​ថា​ «ឪពុក​ម្ចាស់​អាខោន​ ស្លាប​ប៉ាក​កា​ទេវរាជ​ ចេញ​មុខ​សុំទោស​រឿង​កូន​ប្រុស​គាត់​បង្ហោះ​លើ​បណ្តាញ​សង្គម​រិះគន់​វ៉ាក់សាំង​ចិន​​»។​

BAYON Radio Link | Archived Link

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ ដែល​បាន​សរសេរ​ចំណង​ជើង​ថា​ «ស្នង​ការ​​នគរ​បាល​​ខេត្ត​កោះកុង​ បំភ្លឺ​​ករណី​​ហ្វេ​ស​​ប៊ុ​ក​​ឈ្មោះ​​ ស្លាប​​ប៉ា​កា​​ទេវរាជ​ ​រិះ​គន់​ថា​ ​ចាក់​​វ៉ាក់​សាំង​​ជាគម្រោង​​ប្លន់​​អាយុ​ជីវិត​​ប្រជាជន​»។​

Kampuchea Thmey’s Report | Archived Link

នៅ​ក្នុង​គេហទំព័រ​អង្គការ​សុខភាព​ពិភព​លោក​ ក៏​បាន​ផ្សព្វ​ផ្សាយ​ និង​រាយ​ការណ៍​អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្លង​កូវីដ-​១៩​មួយ​នេះ​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​ប្រ​ទេស​ទាំង​អស់​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​ទៅ​កាន់​ប្រជា​ជន​របស់​ខ្លួន​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «We must ensure fair and equitable access to vaccines, and ensure every country receives them and can roll them out to protect their people, starting with the most vulnerable»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​យើង​ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​​ដោយ​ស្មើភាព​ និងធានា​ថា​គ្រប់​ប្រទេស​ទាំង​អស់​ ដែល​ទទួល​បាន​ អាច​ជួយ​ក្នុង​ការ​ការពារ​អាយុ​ជីវិត​ប្រជាជន​របស់​ប្រទេស​ខ្លួន​​​»។​ 

WHO Link | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អត្ថាធិប្បាយ​មួយ​នៅ​ក្នុង​វីដេអូ​ឃ្លីប​ខាង​លើ​នេះ​គឺ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​ទៅ​ដល់​ប្រជា​ពលរដ្ឋរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ គឺ​ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​ និង​បង្ការ​​​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូវីដ​-១៩​ និង​​មិន​គិត​ថ្លៃ​សេវា​នោះឡើយ​។

Avatar

Title:តើយុទ្ធនា​​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​របស់​រាជ​រដ្ឋាភិបាល​​ជា​ការ​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរមែន​ទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *