Fact Check: តើ​រូបថត​នេះ​បង្ហាញ​ជ្រុង​មួយ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា​មែន​ឬទេ​?​

ការ​​ផ្ទុះ​​ឡើង​នូវ​ចំនួន​ឆ្លង​ និង​​ករណី​​ស្លាប់​​ដ៏​​ច្រើន​​ជា​រៀង​​រាល់​​ថ្ងៃ​​នៅ​​ក្នុង​​ប្រទេស​​ឥណ្ឌា​​ ដោយ​សារ​​តែ​​ជំងឺ​​​កូវីដ​១៩​​បំម្លែង​​​ថ្មី​​នោះ​​ បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​ ដែល​ជា​ពិ​សេស​នោះ​ គឺ​ការ​រៀប​ចំ​ទុក​ដាក់សព​ស្លាប់​ដោយ​សារ​តែ​មេរោគ​ឆ្លង​មួយ​នេះ​។​ ទន្ទឹម​គ្នា​នេះ ​រូបថត​មួយ​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សាក​សព​រលួយ​មួយ​ ត្រូវ​បាន​សត្វ​ស៊ី​នៅ​តាម​មាត់​ទឹក​មួយ​កន្លែងនោះ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជា​ទិដ្ឋ​ភាព​សាកសព​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​​ឥណ្ឌ​ា​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ […]

Continue Reading

Fact Check: សព​ស្លាប់​ដោយសា​រ​កូវីដ​១៩នៅ​ស្រុក​កំពង់​ត្រាច ​ត្រូវ​បាន​រៀប​ចំ​បូជា​រួច​រាល់​ហើយ

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​នេះ​ អ្នក​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ​២៧៨​នាក់​ហើយ​ ខណ​ៈពេល​ដែល​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ​ជា​ង៣ម៉ឺន​នាក់នៅ​ទូ​ទាំង​ប្រទេស​។​ ទន្ទឹម​​គ្នា​​នេះ​ រូបថតជា​ច្រើន​​សន្លឹក​ដែល​ផ្តិត​អំពី​ទិដ្ឋ​ភាព​ក្រុម​គ្រូពេទ្យ​ដឹក​សាក​សព​អ្នក​ជំងឺ​កូវីដ១៩​​​ត្រូវ​​បាន​​បង្ហោះ​ ​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា សាក​សព​នេះ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បាន​​យកទៅប្លុងចោលយ៉ាង អានាធិបតេយ្យ​នៅឯ​ខេត្ត​កំពត​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។ ការ​អះ​អាង​លើ​បណ្តាញសង្គម នៅ​​​ថ្ងៃ​​ទី​​០៨​​​​​​​ […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​សាក​សព​ជាច្រើន​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា

ការ​ផ្ទុះ​ឡើង​ចំនួន​ឆ្លង និង​ករណី​ស្លាប់​ដ៏​ច្រើន​ជារៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី​នោះ បាន​បង្ខំ​ឱ្យ​កម្ពុជា​បិទ​ជើង​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ ខណៈ​ដែល​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​​កូវីដ-១៩​នេះ រូបថត រូបភាព វីដេអូ និង​ព័ត៌មាន​ជាច្រើន​អំពី​វិបត្តិ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​ចាយ​យ៉ាង​ច្រើន​លើ​បណ្ដា​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​​សាក​សព​ជាច្រើនដែល​ត្រូវ​បាន​វេច​ខ្ចប់​រក្សា​ទុក​នៅ​ទីតាំង​មួយ​ ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ផង​ដែរជាមួយ​នឹង​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៃ​សោកនាដកម្ម​ដោយសារ​មេរោគ​កូវីដ-១៩ ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា។ ទោះជាយ៉ាងណា ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ រក​ឃើញ​ថា ការ​ភ្ជាប់​រូបថត​នេះ​ទៅ​នឹង​សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា […]

Continue Reading

Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា […]

Continue Reading

Fact-Check: រូបថត​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា ត្រូវ​បាន​ប្រើ​ប្រាស់​មិន​​ត្រូវ​នឹង​​​អត្ថបទ​ព័ត៌មាន

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ផ្ញើ​របាយការណ៍​មួយ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បញ្ជាក់​ថា ស្នងការ​រង​នគរបាល​មួយ​រូប​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩។ ដំណឹង​មរណភាព​របស់​ស្នងការ​រង​នគរបាល​រូប​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​រព័ត៌មានានា​នៅ​ក្នុង​ស្រុក ក្នុង​នោះ​ក៏​មាន​សារព័ត៌មាន​ The Cambodia Times ផង​ដែរ។ សារព័ត៌មាន​នេះ បាន​ផ្សាយ​ព័ត៌មាន​អំពី​មរណភាព​នៃ​ស្នងការ​រង​រូប​នេះ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​​មន្ត្រី​នគរបាល​មួយ​រូប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ រក​ឃើញ​ថា រូបថត​នោះ​មិន​មែន​ជា​រូបថត​មន្ត្រី​នគរបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩​នោះ​ឡើយ។ […]

Continue Reading

Fact Check: រូបថត​បង្ហាញ​ទិដ្ឋភាព​​រក្សា​គម្លាត​នៅ​​ទីផ្សារ​មួយ​​​នៅ​​មីយ៉ាន់ម៉ា មិន​មែន​នៅ​ក្រុង​សិរីសោភ័ណ​ទេ

បច្ចុប្បន្ន​ ជំងឺ​ដ៏​កាច​សាហាវ​កូវីដ១៩​នេះ កំពុង​រីករាល​ដាល​ពាសពេញ​សកលលោក ដែល​ក្នុង​នោះ​រួម​មាន ប្រទេស​កម្ពុជា​ផង​ដែរ។ ទន្ទឹម​គ្នា​​នេះ យេីង​សង្កេត​ឃេីញ​មាន​​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ការ​រៀប​ចំ និង​រក្សា​គម្លាត​ពី​គ្នា​យ៉ាង​មាន​របៀប​រៀប​រយ​ និង​បាន​លើក​ឡើង​ថា ​ជា​ទិដ្ឋភាព​ផ្សារ​សិរីសោភ័ណ​ក្នុង​​ខេត្ត​បន្ទាយមានជ័យ។ រូប​​នេះ​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ […]

Continue Reading

Fact-Check: ឱសថ​បុរាណ​ចិន​លានហួ ឈីងវ៉េន មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​ទេ

ឱសថ​បុរាណ​ចិន ​លៀនហួ ឈីងវ៉េន (Lianhua Qingwen)​ចំនួន ៨៨,០០០​ប្រអប់ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ ដែល​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ឡើ​នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល​រវាង​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian)។ ឱសថ​បុរាណ​ចិន​នេះ […]

Continue Reading

Fact-Check: បុរស​ឥណ្ឌូនេស៊ី​ម្នាក់​​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ប៉ោយប៉ែត មាន​សុខភាព​ល្អ​ធម្មតា

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​កន្លង​មក​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៥១១​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុងនោះ ៤​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​​ឯ​ក្រុង​ប៉ោយប៉ែត​ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង ៤​ករណី​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ត្រូវ​បាន​រក​ឃើញ​​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី ២​នាក់ និង​ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី ២​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក។ មួយ​ថ្ងៃ​បន្ទាប់​មក អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ បាន​ចាត់​ទុក​ក្រុម​ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំងនោះ​ថា ជា​ប្រភព​ចម្លង​មេរោគ​កូវីដ-១៩​នៅ​ទីក្រុង​ជាប់​ព្រំដែន​មួយ​នេះ […]

Continue Reading

អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ

ការ​ផ្ទុះ​ឡើង​ និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៤៣​ថ្ងៃ​មក​ហើយ​នោះ បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​នានា រឹត​បន្តឹង​វិធានការ​ការពារ និង​បង្ការ​នានា ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែវ តម្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សិន​សម្រាប់​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ ចូល​ទៅ​ភូមិសាស្ត្រ​មួយ​នេះ។ ទោះជាយ៉ាងណា ក្រុម​​ត្រួត​ពិនិត្យ​ការ​ពិត​ […]

Continue Reading

តើលោក ហ៊ុន សែន បាន​​ឆ្លង​ជំងឺកូវីត១៩ពិតមែនឬ? ខាងក្រោមនេះគឺជាការ​បកស្រាយ…

ការផ្ទុះឡើងសារជាថ្មី​នៃជំងឺ​​កូវីត១៩នេះ បានពាំនាំមកនូវព័ត៌មានក្លែងក្លាយ មិនពិត ខុសឆ្គង និងបំផ្លើស​អំពីវិធីទប់ស្កាត់ និងការ​ការពារកុំឲ្យឆ្លងនូវជំងឺមួយនេះ ក៏ដូចជា ករណីមួយចំនួននៅលើបណ្តាញសង្គមជាច្រើន ជាពិសេសនៅលើវេទិកា​ហ្វេសប៊ុក ដែលប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើប្រាស់តែម្តង។ នេះក៏បាននាំមកនូវការផ្តោតយ៉ាងសំខាន់មួយ ក្នុងចំណោមប្រជាជននៅក្នុងតំបន់ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមនានា បានប្រទះឃើញរូបថតរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែកចាយ​យ៉ាងច្រើនដោយភ្ជាប់ជាមួយនឹងការសរសេរបង្ហោះជាច្រើន​នៅលើបណ្តាញសង្គម​ធ្វីតធឺ(Twitter) ហ្វេសប៊ុក ក៏ដូចជានៅលើបណ្តាញសារអេឡិចត្រូនិច ដោយបានអះអាងថា […]

Continue Reading