ព្រះវិហារមួយ​ក្នុងប្រទេសអ៊ីតាលី ត្រូវបានកាត់ត​ឱ្យ​ស្រោបដោយត្បូងពេជ្រ

ខណៈ​ដែល​ទីក្រុង​មីឡានជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​នៅ​អ៊ីតាលី​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាពព្រះវិហារមួយ​ស្រោបទៅ​ដោយត្បូងពេជ្រ​មានពន្លឺចាំងចែង ត្រូវបានបង្ហោះនៅ​លើ​បណ្ដាញ​សង្គមនា​ពេល​ថ្មីៗ​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថារូបថតខាងលើ គឺត្រូវបានកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា Vivann […]

Continue Reading

តើ​នេះ​ជា​សំណង់​ផ្ទះ​​នៅ​លើ​ដី​ទំហំ​៤០​ហិកតា​​ផ្ដល់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការ​បំលាស់​ទី​សហគមន៍​រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក ដែល​ភាគច្រើន​លើស​លប់​ជា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​នោះ​មក ការអះអាង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​នឹង​បញ្ហា​នេះ​ជា​រឿយៗ។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​មួយ​ជួរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ក្នុង​ន័យ​ថា វា​ជា​សំណង់​ផ្ទះ​នៅ​លើ​ដី​ទំហំ ៤០​ហិកតា​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រាប់​សិប​រយ​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​ទឹក​ជំនន់កើត​ឡើង​ថ្មីៗ​នៅ​ប្រទេស​ ​ថៃ​ ​មែន​ឬ​ទេ?

ភ្លៀង​ខ្លាំ​ងជាប់​ៗគ្នា​នា​ពេល​ថ្មី​ៗ​នេះ​ បណ្តាល​ឲ្យ​ប្រទេស​​ថៃ​មា​នទឹក​ជំនន់​យ៉ាង​រហ័ស​ ដែល​បាន​នឹង​កំពុង​ប៉ះពាល់ដ​ល់ខេ​ត្ត​ជា​ច្រើន​។​ ក្នុង​នោះ​ រូប​ថត​ចំនួន​៣​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ជន់​លិច​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ភាព​ទឹក​ជំនន់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ […]

Continue Reading

តើ​វីដេអូ​នេះ​ជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ​ក្រោយ​ទាហាន​រំដោះ​ទឹក​ដី​បាន​ពី​រុស្ស៊ី​មែន​ឬទេ?

ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កង​ទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្ដើម​បាន​ទឹក​ដី​ពី​ការ​កាន់​កាប់​ដោយកង​ទ័ព​រុស្ស៊ី​មក​វិញ​នោះ វីដេអូ​ឃ្លីប​មួយ​ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទិដ្ឋភាព​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ ក្រោយ​កង​ទ័ព​រំដោះ​បាន​ទឹក​ដី​ពី​រុស្ស៊ី។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​វីដេអូ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​មនុស្ស​ដ៏​ច្រើន​ហ៊ោ​កញ្ចៀវ​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហោរ​អបអរ​សាទរ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​រំដោះ​បាន​ទឹក​ដី​ជាច្រើន […]

Continue Reading

តារា​ចម្រៀង​កូរ៉េ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ខ្មែរ​

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​តារា​ចម្រៀង​កូរ៉េ​​ម្នាក់​ ​កាន់​ចាន​ស្រាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ ដោយ​មាន​​ប្រឡាក់​ភក់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​យ៉ាង​ផុសផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ […]

Continue Reading

រូបថតលោក ​សម រង្ស៊ី ជិះ​កង់​​តាម​ដង​ផ្លូវ​នៅ​ប៉ារីស ត្រូវ​បាន​កាត់​ត​បន្ថែម​កន្ត្រក​នំប៉័ង

​​បណ្ដឹង​ពីសំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​បារាំង​លើក​យក​មក​ជំនុំ​ជម្រះ​កន្លង​មក​ថ្មីៗ​នេះ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បក្ស​ប្រឆាំង​ជិះ​កង់​ដឹក​កន្ត្រក​នំប៉ុង​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃអាទិត្យ​កន្លង​មកក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម […]

Continue Reading

វីដេអូ​រលក​បោក​បក់​កំពង់​ផែ​មួយ​កាល​ពី​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា​ជា​ទឹក​ជំនន់​​នៅ​កូរ៉េ​ឆ្នាំ​នេះ

ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្កជា​ទឹក​ជន់លិច​តំបន់​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជន់​លិច​នៅ​កំពង់​ផែ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ទិដ្ឋភាព​ទឹក​លិច​នៅ​ប្រទេស​កូរ៉េ​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ដង​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ […]

Continue Reading

រូបថត​ទឹក​ជំនន់នៅ​ជប៉ុន​ពីរ​ឆ្នាំមុន​ត្រូវបាន​ចុះ​ផ្សាយ​ភ្ជាប់​នឹង​បញ្ហា​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង

ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ កូរ៉េ​ខាង​ត្បូង​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ៨០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ហេតុការណ៍​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ចុះ​ផ្សាយ និង​ចែក​រំលែក​យ៉ាង​ច្រើន​អំពី​ព័ត៌មាន​នេះ។ ក្នុង​នោះ​ មាន​រូបថត​​មួយ​ទឹក​ជំនន់​មួយ​សន្លឹក ត្រូវ​បាន​ចុះ​ផ្សាយ​ថា​ជា​ស្ថានភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទឹក​ជំនន់​លិច​លង់​រថយន្ត និង​អ្នក​ជួយ​សង្គ្រោះ​បាន​អូស​ទូក​ផ្ទុក​មនុស្ស […]

Continue Reading

តើ​រូបថត​នេះ​ជា​រូបថត​គូ​ស្នេហ៍​មួយ​គូ​ដែល​ថត​ Pre-Wedding ជាមួយ​ពស់​វែក​មែន​ឬទេ?

រូបថតមួយ​សន្លឹក​ដែល​បង្ហាញ​​សព​មនុស្ស ២​នាក់​គ្រប​ដោយ​កំណាត់​ស ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​គូ​ស្នេហ៍​មួយ​គូ​ថត​រូប Pre-wedding ជាមួយ​ពស់​វែក​មួយ​ក្បាល។ រូបថត​សព​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​សព​គូ​ស្នេហ៍​មួយ​គូ​នោះ ដែល​បាន​ស្លាប់​ដោយសារ​ពស់​ចឹក បន្ទាប់​ពី​ថត​ Pre-wedding ជា​មួយ​សត្វ​អាសេរ្ពិស​នោះ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា […]

Continue Reading

រូបថត​ប៉ុន្មាន​សន្លឹក​នេះ​​មិន​មែន​​ជា​ស្ថានភាព​មនុស្ស​ម្នា​កក​កុញ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ​ទេ

រូប​ថត​ចំនួន ​២​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​បុរស​ម្នាក់​ដេក​សន្លប់​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល នៅ​រាជ​ធានី​​ភ្នំ​ពេញ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ […]

Continue Reading