សង្ខេប​ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​ការ​ពិត​​សំខាន់​ៗ​ ប្រចាំ​ឆ្នាំ​២០២៤​

Insight Social

ស្រប​ពេល​ដែល​សេរីភាព​នៃ​ការ​ផលិត​មាតិកា​ផ្សព្វផ្សាយ​មាន​ភាព​សំបូរ​បែប​ និង​ការ​ទទួល​បាន​នូវ​មាតិកា​ទាំង​នោះ​ដោយ​មិន​មាន​របាំង​ ព័ត៌មាន​ក្លែង​ក្លាយ​ និង​មិន​ត្រឹម​ត្រូវ​​ក៏​បាន​កើត​មាន​ ក្នុង​ទម្រង់​ផ្សេង​ៗគ្នា​ ដោយ​ការ​នេះ​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ប្រទេស​ជាតិ​ផង​ដែរ​។​

ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ការ​ស្វែង​ការ​ពិត​​សំខាន់​ៗទាំង​៤ ប្រចាំ​ឆ្នាំ​២០២៤​

គិត​ត្រឹម​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​មួយ​នេះ​ ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​រក​ការ​ពិត​ទៅ​លើ​រូប​ភាព​ វីដេអូ​ឃ្លីប​ ព័ត៌​មាន​ និង​សំណេរ​អះអាង​រហូត​ទៅ​ដល់​ជាង​ ២៣០​អត្ថបទ​ នៅ​ឆ្នាំ​២០២៤​ ដោយ​ក្នុង​នោះរួម​មាន​​៖

ព្រឹត្តិការណ៍​សំខាន់​ទី​១. ស្ថានភាព​នយោបាយ​កម្ពុជា​

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​សែន​ និង​លោក​នាយករដ្ឋ​មន្ត្រី​​បច្ចុប្បន្ន​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​នោះ​ ការ​អះអាង​នា​នា​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការ​កាត់​ត​រូប​ភាព​ វីដេអូ​ឃ្លីប​ និង​សំណេរ​អះអាង​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​។​

ការ​អះអាង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ចោទ​សួរ​ថា តើ​ការ​អះអាង​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា។ 

ទោះជាយ៉ាងណា ក្រុម​ការងារ​របស់​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​ថា ការ​អះអាង​ទាំង​ឡាយ​នោះ​ មិន​ត្រឹម​ត្រូវ​ទេ​។

សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖

ព្រឹត្តិការណ៍​សំខាន់​ទី​២. ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​

ស្រប​ពេល​ដែល​បច្ចេក​វិទ្យា​កាន់​តែ​មាន​ភាព​ជឿន​លឿន​ និង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ វា​ក៏​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​ តាម​រយៈ​ការ​ឆបោក​បញ្ឆោត​តាម​ទម្រង់​ផ្សេង​ៗ​ជា​ច្រើន​។​ 

កន្លង​មក​ នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ ក៏​បាន​ជូន​ដំណឹង​អំពី​ករណី​បោក​បញ្ឆោត​ជា​ច្រើន ​តាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​ក្នុង​នោះ​ថ្មី​ៗ​នេះ​ បាន​ជូន​ដំណឹង​ និង​ផ្សព្វ​ផ្សាយ​អំពី​ទម្រង់​ឆបោក​បញ្ឆោត​តាម​រយៈ​សារ​ (Phishing Link) ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្នបាន​​ខ្ពស់​។​

វិធីក្នុង​ការ​ពារ​ខ្លួន​អ្នក​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​៖

  • កុំ​ចែក​រំលែក​ពាក្យ​សម្ងាត់​របស់​អ្នក​ជាមួយ​នរណា​ម្នាក់​
  • រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ឱ្យមាន​សុវត្ថិភាព​
  • កុំ​ចុច​លើ​តំណ​ភ្ជាប់​ដែល​គួរ​ឱ្យ​សង្ស័យ​។​

សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖

ព្រឹត្តិការណ៍​សំខាន់​ទី​៣. រូប​ភាព​ និង​វីដេអូ​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI)

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​រូប​ភាព​ និង​វីដេអូ​ឃ្លីប​នានា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី ​AI ប៉ុន្តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ យក​ទៅ​សរសេរ​រៀប​រាប់​ថា​ វា​ជា​ទិដ្ឋភាព​​ពិត។

សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖

ព្រឹត្តិការណ៍​សំខាន់​ទី​៤. ការ​ភ្ជាប់​រូប​ថត​ និង​វីដេអូ​ឃ្លីប​ ពាក់​ព័ន្ធ​ទៅ​នឹង​គ្រោះ​ធម្មជាតិ​

នៅ​ក្នុង​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ រូប​ថត​ និង​វីដេអូ​ឃ្លីប​ជា​ច្រើន​ ដែល​បង្ហាញ​ផ្ទះ​សម្បែង​ អគារ​ជាច្រើន​ខ្នង​គ្រប​ដណ្ដប់​ និង​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​ គ្រោះ​ធម្មជាតិ​ នៅ​តាម​ប្រទេស​នានា​ដូច​ជា​ ប្រទេស​ជប៉ុន​ ប្រទេស​វៀត​ណាម​ និង​អារ៉ាប់​រួម​ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​ ដោយ​​ភ្ជាប់​នឹង​ការ​អះអាង​ និង​សំណេរ​មិន​ត្រឹម​ត្រូវ​។​

សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖

ពិត​ណាស់​ ផល​វិបាក​នៃ​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជា​ខ្លាំង​មក​លើ​សង្គម​ជាតិ​ និង​ប្រទេស​ជាតិ​ទាំង​មូល​។ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ វា​អាច​ធ្វើ​ឱ្យ​សហគមន៍​ និង​សង្គម​ជាតិ​មាន​ភាព​ច្របូក​ច្របល់​ តាមរយៈ​ការ​បង្ក​ឱ្យ​មាន​ការ​រើស​អើង​ អរិភាព​រវាង​ជាតិសាសន៍​ ការ​បាត់បង់​ទំនុក​ចិត្ត​មក​លើ​ស្ថាប័ន​សាធារណៈ​ ការ​លួច​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់ប្រជាពលរដ្ឋ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជា​ដើម​។​

តើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមកម្ពុជា​​ អាច​ទប់​ស្កាត់​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​បាន​ដោយ​របៀប​ណា​?

នៅ​ក្នុង​បរិបទ​ដែល​ព័ត៌មាន​ក្លែង​ក្លាយ​កំពុង​វាយ​លុក​បណ្ដាញ​សង្គម​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមនិយាយ​ភាសា​ខ្មែរ​ ​ត្រូវ​ប្រយ័ត្ន​ប្រយែង​​ឱ្យ​​មែន​ទែន​ មុន​ពេល​ដាក់​ចិត្ត​ជឿ​ ឬ​ចែក​រំលែក​បន្ត​។

ពោល​នៅ​ពេល​ឃើញ​ព័ត៌មាន​ដែល​គួរ​​​ឱ្យ​សង្ស័យ​ អ្នក​ប្រើ​ប្រាស់​​មិន​ត្រូវ​ឆាប់​ប្រតិកម្ម​ ជឿ​ ឬ​ចែក​រំលែក​ភ្លាម​ៗ​ទេ​ ដោយ​ត្រូវ​ពិនិត្យ​ពិច័យ​ស្វែង​រក​ប្រភព​​​ឱ្យ​​បាន​ច្បាស់​លាស់​សិន​ ព្រោះ​ព័ត៌មាន​មិន​ពិត​ ភាគ​ច្រើន​លើសលុ​ប​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ជា​ប្រយោជន៍​សេដ្ឋកិច្ច​ ឬ​ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

Avatar

Title:សង្ខេប​ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​ការ​ពិត​​សំខាន់​ៗ​ ប្រចាំ​ឆ្នាំ​២០២៤​

Written By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *