វីដេអូ​នេះ​បង្ហាញ​ទាហាន​អ៊ុយក្រែន​ដាក់​ទោស​លើ​ចោរ​លួច​ទ្រព្យ​សម្បត្តិ

ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មក វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​មួយ​នេះ ត្រូវ​បាន​ចែករំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​ដាក់​ទោស​ទៅ​លើ​មនុស្ស​តាម​រយ​ៈ​ការ​ចង​នឹង​បង្គោល ហើយ​សម្រាត​ខោ​ចេញ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ទារុណ​កម្ម​ពី​សំណាក់​ទាហាន​អ៊ុយក្រែន​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន វីដេអូ​រយៈ​ពេល​ប្រហែល ៥​នាទី​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ប្រុសៗ ត្រូវ​បាន​ទាហាន​ចាប់​ចង​ សម្រាត​ខោ និង​វាយ​ដោយ​រំពាត់​ទៀត​ផង។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ទាហាន​អ៊ុយក្រែន បាន​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែល​ទង្វើ​បែប​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៨​ឆ្នាំ​មក​ហើយ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២។ Facebook Post | Archived Link វីដេអូ និង​ការ​អះ​អាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដែល​មាន​​តំណ​ភ្ជាប់​​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​កម្ពុជា​ត្រូវ​បាន​កាត់​ត​ជាមួយ​សៀវភៅ​ក្លែង​ក្លាយ

​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី ​សោយ​រាជ្យ​អស់​រយៈ​ពេល​ជិត ២០​ឆ្នាំ​ដោយ​មិន​មាន​មហេសី​។ ទន្ទឹម​នេះ រូបថត ៣​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​បង្ហាញ​នូវ​សៀវភៅ​មួយ​ក្បាល​អំពី​ទ្រង់។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ប្រតិកម្ម និង​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​ទាំង ៣​សន្លឹក​នេះ ដោយ​ពុំ​ដឹង​ថា ជា​រូបថត​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ឡើយ។ ទោះជាង​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Mammo Mammo Mammo បាន​បង្ហោះ​រូបថត ៣​សន្លឹក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «KING OF GAY» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ព្រះ​មហាក្សត្រ​ខ្ទើយ»។ ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​​តប​ទៅ​នឹង​ការ​បង្ហោះ និង​ចែក​រំលែក​រូបថត​ទាំង ៣​សន្លឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ ២​ថ្ងៃ​មុន ដោយ​មាន​សំណេរ​ជា​ភាសា​ថៃ​រៀបរាប់​ថា «อย่าลืมไปอุดหนุนหนังสือเล่มนี้นะครับ “KING OF GΔY” นะครับ» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «កុំ​ភ្លេច​ទិញ​សៀវភៅ​មួយ​ក្បាល KING OF […]

Continue Reading

តើ​លោក​យាយ​ម្នាក់​នេះ​ មាន​អាយុ​២៥៧​ឆ្នាំ​មែន​ដែរ​ឬ​ទេ​?

រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ជា​ច្រើន​នាក់​ ​បាន​រស់​នៅ​លើ​ផែន​ដី​លើស​ពី ​១០០​ឆ្នាំ​ ដោយ​ក្នុង​ចំណោម​នោះ​​​ រូប​ថត​មួយ​សន្លឹក បង្ហាញ​អំពី​ទិដ្ឋ​ភាពលោក​យាយ​ចំណាស់​ម្នាក់​ ត្រូវ​បាន​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ថា​ គឺ​​ជា​ជន​ជាតិ​ជប៉ុន​ដែល​មាន​អាយុ​ ២៥៧​ឆ្នាំ​ហើយ​។​ ការ​បង្ហោះ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​អះ​អាង​​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២២​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ក្រចេះខេត្តខ្ញុំ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​លោក​យាយ​ចំណាស់​ម្នាក់​ ដោយ​អះអាង​ថា​ លោក​យាយ​មាន​អាយុ​ ២៥៧​ឆ្នាំ​ និង​ជា​ជន​ជាតិ​ជប៉ុន​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់ព័ត៌មាន​លម្អិត​ និង​ឈ្មោះ​ពិត​របស់​លោក​យាយ​នោះ​ឡើយ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក ដែល​សរសេរ​ថា​ «ដាច់​ឆ្នាំ​នេះ​លោក​យាយ​ ជន​ជាតិ​ជប៉ុន​ម្នាក់​នេះ​ គាត់​មាន​ព្រះ​ជន្មាយុ​ ២៥៧​ឆ្នាំ​ហើយ​។ តើ​មាន​ជន​ជាតិ​ណា​ខ្លះ​ក្នុង​លោក​នេះ​ មាន​អាយុ​វែង​ដូច​លោក​យាយ​? បើ​ឃើញ​រូប​គាត់​ហើយ​ សូម​ផ្សង​ like & share និង​មាន​អាយុ​វែង​គ្រប់​ៗ​គ្នា​»។​ Facebook […]

Continue Reading

រូបថត Cristiano Ronaldo ហូប​បាយ​ដំណើប​ស្វាយ​ទុំ គឺ​ជា​រូបថត​កាត់​ត

តារា​ចម្រៀង​ថៃ​មួយ​រូប បាន​ហូប​ស្វាយ​ជាមួយ​បាយ​ដំណើប​នៅ​លើ​ឆាក​សម្ដែង​របស់​នាង​នៅ​ឯ​សហរដ្ឋ​អាមេរិក​កាល​ពី​ប៉ុន្មាន​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​តម្រូវការ​ស្វាយ​ទុំ​ និង​បាយ​ដំណើប​នៅ​ក្នុង​ប្រទេស​ថៃ​ហក់​ឡើង​ខ្ពស់។ បន្ទាប់​មក ស្រាប់​តែ​មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ Cristiano Ronaldo កីឡាករ​បាល់​ទាត់​​ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក ហូប​ផ្លែ​ស្វាយ​ជាមួយ​បាយ​ដំណើប ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ច្រើន​ទៅ​នឹង​រូបថត​នោះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ដំណើរការ​ស្វែង​រក​រូបថត យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។​ ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពីរ​ថ្ងៃ​មុន​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​កីឡាករ​បាល់​ទាត់​លំដាប់​ថ្នាក់​ពិភព​លោក Cristiano Ronaldo អង្គុយ​នៅ​នឹង​មុខ​ចាន​បាយ​ដំណើប​ស្វាយ​ទុំ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ សរសេរ​ថា កីឡាករ​បាល់​ទាត់​សញ្ជាតិ​ព័រទុយកាល់​រូប​នេះ ចូល​ចិត្ត​ហូប​ម្ហូប​ថៃ។ រូបថត​នេះ ក៏​ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ជជែក និង​ប្រតិកម្ម​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នោះ​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា «Ronaldo ចូល​ចិត្ត​ហូប​ម្ហូប​ថៃ។ ប៉ុន្តែ គាត់​មិន​ចូល​ចិត្ត​ម្ហូប​ខ្មែរ​ដ៏​កខ្វក់​នោះ​ឡើយ»។ FACEBOOK POST | ARCHIVED LINK ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

ផ្ទាំង​ថ្ម​មួយ​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

រូបថត​ និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​កាត់​ត​ មិន​ពិត​ផង​ដែរ​។ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​សាង់​សង់​ពី​លើ​កំពូល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​។​ ការ​បង្ហោះ​នេះ​ បាន​ប្រតិកម្ម​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Magical Nature បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​នៅ​ពី​លើ​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ ពុំ​បញ្ជាក់​អំពី​ទីតាំង​ និង​ព័ត៌មាន​លំអិត​ទាក់​ទង​ទៅ​នឹង​រូប​ថត​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផង​ដែរ​។​ ការ​បង្ហោះ​​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បង្ហាញ​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ជាមួយ​នឹង​សំណង់​អគារ​នៅ​ពី​លើ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

គ្រួសារ​អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ

​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី ហ៊ុន ស៊ីណាត បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​អ្នកស្រី​រាំ​កម្សាន្ត និង​និយាយ​ពាក្យ​«អរគុណ​សន្តិភាព» ជា​ឃ្លា​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បង​ប្រុស​របស់​អ្នក​ស្រី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​អ្នកស្រី​សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា អ្នកស្រី​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល បន្ទាប់​ពី​សប្បាយ​ហួស​កម្រិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​ដើម​សប្ដាហ៍​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា News Assembly បាន​អះ​អាង​ថា អ្នកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ បាន​បញ្ចប់​ទៅ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ២០០​ដង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពីទំព័រហ្វេសប៊ុក News Assembly កាល​ថ្ងៃ​ទី​១៩ ខែ​មេសា ដែល​អះ​អាង​ថា «លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ក្រោយ​ពី​សប្បាយ​បុណ្យ​ចូល​ឆ្នាំ​ហួស​កម្រិត​ពេក»។ FACEBOOK POST | ARCHIVED LINK […]

Continue Reading

តើ​តុ​ប្រជុំ​លោក​ ពូ​ ទីន​ មាន​ទម្រង់​វែង​ដូច​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចែក​ចាយ​មែន​ដែរ​ឬ​ទេ​?​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រទេស​រុស្ស៊ី​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​តុ​ប្រជុំ​របស់​លោក​ មាន​សភាព​វែង​ខុស​ពី​ធម្មតា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​មួយ​សន្លឹក​ខាង​លើ​នោះ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​ចាយ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូ​ទីន​ អង្គុយ​ក្នុង​បន្ទប់​ប្រជុំ​ ដោយ​មាន​តុ​ដ៏​វែង​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ តែ​មួយ​ពព្រិច​ភ្នែក​សោះ​ បាត់​បង់​ទំនុក​ចិត្ត​ជា​មិត្តភាព​ទាំង​ស្រុង​។​ ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋ​ភាព​លោក​ពូទីន​ និង​តុ​ប្រជុំ​របស់​លោក​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​ខាង​លើ​នេះ​ […]

Continue Reading

ទាហាន​អាមេរិក​ត្រឡប់​​ទៅ​មាតុ​ភូមិ​វិញ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទាហាន​អ៊ុយក្រែន​លា​គ្រួសារ​ចេញ​ទៅ​ច្បាំង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ទាហាន​ម្នាក់​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​​អះ​អាង​ថា ជា​ទាហាន​អ៊ុយក្រែន​ដែល​ថើប​លា​កូន មុន​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ពី​ដើម​ខែ​មីនា​កន្លងម​ក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទាហាន​មួយ​រូប​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សញ្ញា​ទង់​ជាតិ​អ៊ុយក្រែន។ រូបថត​នេះ ត្រូវ​បាន​អះ​អាង​ក្នុង​ន័យ​ថា ទាហាន​រូប​នោះ គឺ​ជា​សមាជិក​កង​ទ័ព​អ៊ុយក្រែន​ ដែល​ថើប​លា​កូន​តូច​របស់​គាត់ មុន​ចាក​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជាង ១០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​រៀបរាប់​ថា «បើ​បុណ្យ​កុសល​ប៉ា​ហើយ​នឹង​កូន​នៅ​មាន សូម​ឱ្យ​វត្ថុ​សាក​សិទ្ធ​ទាំង​ប្រាំ​បី​ទិស នឹង​ព្រះ​ធរណី​ជួយ​តាម​ថែ​រក្សា​ពួក​យើង​ផង​ចុះ បើ​រស់​ប៉ា​និង​ត្រឡប់​មក​ជួប​កូន​ស្ងួន​មាស​ឪពុក  ពួ ពួក​យើង​សូម​ជូន​ពរ សូម​អោយ​ពួកគាត់​បាន​ជួប​ជុំ​គ្រួសារ​ពួក​គាត់​វិញ​ផង»។ FACEBOOK POST | ARCHIVED LINK រូបថត​ជាមួយ​សំណេរ​ដដែល​នេះ ក៏​ត្រូវ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ផ្សេង​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ច្រើន​នូវ​រូបថត និង​សំណេរ​ដដែល​នេះ។ […]

Continue Reading

តើ​ស្ត្រី​ក្នុង​រូបថត​នេះ​គឺ​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន​មែន​ឬទេ?

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អ៊ុយក្រែន​មក រូបថត​ជាច្រើន ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិតក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​គេ​អះ​អាង​ថា ជា​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន ហើយ​បាន​ស្លាប់​បន្ទាប់​ពី​រង​របួស​ធ្ងន់​នៅ​ក្នុង​ប្រតិបត្តិ​ការ​ការពារ​ប្រទេស។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​នារី​ ២​នាក់​ស្ថិត​ក្នុង​​ឯក​សណ្ឋាន​យោធា​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា នារី​ទាំង ២​នាក់​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​នាង Natalia Rerakov អាយុ ២៨​ឆ្នាំ ដែល​ជា​អាកាស​យានិក​អ៊ុយក្រែន​ជា​ស្ត្រី​ដំបូង​គេ ហើយ​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​រង​របួស​ធ្ងន់​អំឡុង​ពេល​ហោះ​ហើរ​យន្តហោះ​ចម្បាំង MiG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​សម្ដែង​ការ​សោក​ស្ដាយ​ផង​ដែរ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​នារី​រូប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០២ ខែ​មេសា ដែល​និយាយ​ថា «ស្ត្រី​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​អ៊ុយក្រែន​លើក​ដំបូង​គេ ត្រូវ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​នាង​រង​របួស​ធ្ងន់ ដែល​កំពុង​ហោះ​ហើរ MIG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។ នាង​ឈ្មោះ Natalia Rerakov អាយុ ២៨​ឆ្នាំ»។ FACEBOOK POST […]

Continue Reading

រូបថត​មេ​ក្រុមហ៊ុន​ហុងដា​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​រដ្ឋ​មន្ត្រី​ថាមពល​ជប៉ុន​ឱន​សុំ​ទោស​​ប្រជាជន

ខណៈ​ដែល​ប្រជា​ជន​ជប៉ុន ត្រូវ​បាន​គេ​ស្គាល់​​ថា​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នោះ រូប​ថត​មួយ​សន្លឹក​ ត្រូវ​ទំព័រ​ហ្វេសប៊ុក​មួយ​ អះអាង​ថា​ គឺ​ជា​រដ្ឋ​មន្ដ្រី​ថាម​ពល​ជប៉ុន​ ឈរ​ឱន​គោរព​សុំ​ទោស​ប្រជាជន​របស់​ខ្លួន​ ក្រោយ​ពី​មាន​ការ​ដាច់​ចរន្ដ​អគ្គិសនី​​នៅ​ក្នុង​ភូមិ​តូច​មួយ​រយៈ​ពេល ​២០​នាទី​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ ​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​​ Success Today បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​បុរស​ម្នាក់​ ឈរ​ឱន​គោរព​ នៅ​ពី​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​។​ រូប​ថត​មួយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «រដ្ឋ​មន្ដ្រី​ជប៉ុន​ខាង​ថាមពល​អគ្គិសនី​ ឱន​​សុំ​ការ​អភ័យ​ទោស​ចំពោះ​ប្រជាជន​ជប៉ុន​រយៈ​ពេល​២០​នាទី​ ដែល​ធ្វើ​ឲ្យ​ដាច់​ចរន្ដ​អគ្គិសនី​ក្នុង​ភូមិ​តូច​មួយ​រយៈ​ពេល​២០នាទី​»​។​ ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយដល់​ទៅ​ជាង ២០០​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «ជន​ជាតិ​ដែល​ធ្វើ​ការ​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​»​។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ នៅ​ទីនេះ​ផង​ដែរ​។​ ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

រូបថត​ទាហាន​រុស្ស៊ី​ដឹក​ជញ្ជូន​ម៉ាស៊ីន​បោក​គក់​នៅ​លើ​រថពាស​ដែក គឺ​ជា​រូបភាព​កាត់

ខណៈ​ដែល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បាន​អូស​បន្លាយ​មក​ជាង ១​ខែ​មក​ហើយ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ឱ្យ​ឃើញ​ម៉ាស៊ីន​បោក​គក់​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​លើ​រថពាស​ដែក​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​ប្រមូល​យក​ម៉ាស៊ីន​បោក​គក់​របស់​ប្រជាជន​អ៊ុយក្រែន។ រូបថត​ដែល​មាន​ការ​អះ​អាង​បែប​នេះ ត្រូវ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ បន្ទាប់​ពីដំណើរការ​ផ្ទៀង​ផ្ទាត់ យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​។  ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​ស្លឹក​ដែល​បង្ហាញ​រថពាស​ដែក​យោធា​មួយ​គ្រឿង​ដឹក​ម៉ាស៊ីន​បោក​គក់​មួយគ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ជាមួយ​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​អំឡុង​ពេល​ពួកគេ​ឈ្លាន​ពាន​ចូល​ប្រទេស​មួយ​នេះ​អស់​រយៈ​ជាង ១​ខែ​មក​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ​ទៅ​លើ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ពុធ​កន្លងម​ក​នេះ ដែល​សរសេរ​រៀបរាប់​ថា «រុស្ស៊ី​លើក​ទ័ព​ចូល​រំដោះ​អ៊ុយក្រែន ទ័ព​រុស្ស៊ី​ដឹក​ម៉ាស៊ីន​បោក​ខោ​អាវ​ពេល​ចាក​ចេញ​ពី​អ៊ុយក្រែន ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ពេល​វៀតណាម​លើក​ទ័ព​រំដោះ​ខ្មែរ គេ​ដឹក​ម៉ាស៊ីន​ដេរ រថយន្ត​អស់​ពី​ឃ្លាំង ទ្រព្យ​សម្បត្តិ​ខ្មែរ​ដែល​របប ប៉ុល ពត ប្រមូល​ទុក​ក្នុង​ឃ្លាំង​ត្រូវ​បាន​វៀតណាម​ដឹក​ជញ្ជូន​ជាង ២០​ឆ្នាំ រួម​ទាំង​មាស​ប្រាក់​នៅ​ក្នុង​ធនាគារ​ជាតិ អស់​ពី​ប្រទេស​ខ្មែរ នៅ​សល់​តែ​ប្រាសាទ​អង្គរ​វត្ត​ដែល​វៀតណាម​មិន​អាច​គាស់​ដឹក​យក​ទៅ​ប្រទេស​គេបាន តែ​គេ​រក​មធ្យោបាយ​ដាក់ សុខ គង់ ឱ្យ​លក់​សំបុត្រ​ប្រមូល​យក​លុយ​ពី​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ប្រាសាទ​អង្គរ​បាន​ទៀត អរគុណ​សន្តិភាព! នេះ​ជា​ការ​ពិត​មិន​មែន​ញុះ​ញង់​ទេ បើ​ចង់​ដឹង​សួរ ហ៊ុន សែន, ហេង សំរិន, ស ខេង គាត់​ជា​សាក្សី​រស់»។ FACEBOOK POST […]

Continue Reading

វីដេ​អូ​លោក​ ​ហ៊ុន​ ​សែន ​ប្រកាស​ឈប់​សម្រាក​ ​៥​ថ្ងៃ​​កាល​ពី​ឆ្នាំ​២០២០​ ​ត្រូវ​បាន​ចែក​ចាយ​ជា​ថ្មី​

នៅ​សល់​តែ​ប្រមាណ​ជា​ង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ឈានដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ហើយ​ ​ដែល​ឆ្នាំ​២០២២​នេះ ​សង្ក្រាន​ចូល​ឆ្នាំ​ខ្មែរ​ ​នឹង​ធ្វើ​ឡើង​វិញ​ ​បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នេះ​ ​ប្រទេស​កម្ពុជា​បាន​សម្រេច​ផ្អាក​ដោយ​សារ​តែ​ការ​រីក​រាយ​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​ចំណោម​នេះ​ វីដេអូ​ឃ្លីប​មួយ​ ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថា​នឹង​មាន​ការ​ឈប់​សម្រាក​ចំនួន​ ៥​ថ្ងៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ និង​ចែក​ចាយ​ត​ៗ​គ្នា​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា Kon Khmer ​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​៣៥​វិនាទី​ ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ រាជ​រដ្ឋាភិបាល​បាន​អនុម័ត​ សង​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២១​ ខែ​សីហា​ (៥​ថ្ងៃ​)។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ភ្ជាប់​សំណេរ​ដោយ​សប្បាយ​ចិត្ត​ ដែល​ឆ្នាំ​នេះ​ បាន​ឈប់​សម្រាក​បានយូរ​ថ្ងៃ​។​ វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ […]

Continue Reading

វីដេអូ​លោក ពូទីន ច្រៀង​កាល​ពី​ជាង ១០​ឆ្នាំ ត្រូវ​បាន​កាត់​ត​ជាមួយ​កម្មវិធីប្រឡង​ចម្រៀង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្កម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ជា​ឧទាហរណ៍ វីដេអូ​មួយ ដែល​បង្ហាញ​លោក ពូទីន ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ ចូលរួម​ប្រឡង​ចម្រៀង។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ម៉្លេះ ហើយ​ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ ក្រោយ​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី​បាន​ផ្ទុះ​ឡើង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត​ដោយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​មួយ​​នៅ​លើ​បណ្ដាញ​សង្គម ដែល​វីដេអូ​នោះ​​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ច្រៀង​ចម្រៀង​មួយ​បទ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ The Voice។ វីដេអូ​នោះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​គណៈកម្មការ​ភ្ញាក់​ផ្អើល​ផង​ដែរ បន្ទាប់​ពី​បាន​ឃើញ​វត្តមាន​របស់​លោក ពូទីន នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​នេះ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​រហូត​ដល់​ជាង ១,៥០០​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​ជិត ១០០​ដង ដែល​បង្ហាញ​ការ​ជឿ​ជាក់​ថា លោក ពូទីន ពិត​ជា​បាន​ឡើង​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​នោះ​មែន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក Fan Entertainment […]

Continue Reading

តើ​ក្មេង​ស្រី​ម្នាក់​នេះ​ជូន​បាច់​ផ្កា​ទៅ​ឪពុក​នាង​មុន​ចេញ​ទៅ​សមរភូមិ​ប្រឆាំង​រុស្ស៊ី​មែន​ឬទេ?

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បាន​អូស​បន្លាយ​រហូត​ដល់​ជាង ១​ខែ​មក​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាងច្រើន​ជុំ​វិញ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​កុមារី​ម្នាក់​យក​បាច់​ផ្កា​ជូន​ទាហាន​មួយ​រូប ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា កុមារី​នោះ រត់​បាច់​ផ្កា​ជូន​ឪពុក​របស់​នាង មុន​គាត់​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើមខែ​មីនា​កន្លង​មក​នេះ វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ២​នាទី​កន្លះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា វីដេអូ​ឃ្លីប​នោះ បង្ហាញ​ក្មេង​ស្រី​អ៊ុយក្រែន​ម្នាក់​ រត់​យក​បាច់​ផ្កា​ជូន​ទៅ​ឪពុក​របស់​នាង មុន​ពេល​ចេញ​ទៅ​សរមភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​ឃ្លីប​នោះ ត្រូវ​បាន​ចែក​រំលែក និង​ទទួល​បាន​ការ​ចូល​ទស្សនា​រាប់​រាប់​រយ​ពាន់​ដង ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​នោះ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​​ហ្វេសប៊ុក​​មួយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា​កន្លង​មក ជាមួយ​ការ​រៀបរាប់​ថា «កូន​ស្រី​បាច់​ផ្កា​ជូន​ឪពុក​មុន​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី ទឹក​ចិត្ត​កូន​ស្រី»។ FACEBOOK POST | ARCHIVED LINK វីដេអូ​ឃ្លីប​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​នៅ​ទីនេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​វីដេអូ​ឃ្លីប​នេះ​នៅ​លើ​បណ្ដាញ​សង្គម តែ​ជាង ១​សប្ដាហ៍​ក្រោយ​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading