រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​​រក​ឃើញ​ថា រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យក​លំនាំ​តាម​រូបចម្លាក់​សេរីភាព​នោះ បាន​ធ្វើ​ដំណើរ​ដង្ហែ​រ​ជាមួយ​ដៃ​កាន់​រូបថត​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​សំណេរ​លើ​រូបថត​ថា​«ជយោ ព្រហ្ម​ស្នា មហា​អស្ចារ្យ មហា​លោត​ផ្លោះ» ដែល​មាន​ន័យ​ថា អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត បង្ហាញ​ការ​គាំ​ទ្រ​លោក ខឹម វាសនា ដែល​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​មាន​ជំនឿ​លើ​រូប​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ​យោបល់ […]

Continue Reading

រូប​ថត​នារី​ម្នាក់​ចាប់​ក្របួច​ក​អាវ​មេ​បក្ស LDP លោក​ ខឹម​ វាសនា​ គឺជា​រូប​ភាព​កាត់​ត​

ក្រោយ​ពីមាន​ការ​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជួប​ជុំ​គ្នា​នៅ​លើ​ដី​ចម្ការ​លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ដើម្បី​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ទឹក​ជន់​លិច​ភព​ផែន​ដី​កន្លង​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​នារី​ម្នាក់​ក្របួច​ក​អាវ​មេដឹកនាំ​បក្ស​នយោបាយ​រូប​នេះ ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ខឹម​ វាសនា​ ប្រមុខប​ក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ឈ្លោះ​ប្រកែក​គ្នា​ ដែល​​មាន​មនុស្ស​ស្រី​ បាន​ចាប់​ក្របួច​អាវ​របស់​លោក​ផង​ដែរ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មាន​ឃើញ​លិច​អី​ទេ​»។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មា​នលិច​អី​ទេ​!! ជ្រូក​មាន់​ទា​ ផ្ទះ​អញ​លក់​អស់​ហើយ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

ព័ត៌មាន​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​ហ្វាំងឡង់​ ត្រូវ​បាន​រាយការណ៍​ខុស​ដោយ​អន្លើ

​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​កាល​ពី​សប្ដាហ៍​មុន ដែល​និយាយ​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​បរទេស ហើយ​ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ទទួល​បាន​មតិ​រិះគន់​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ​នានា យើង​រក​ឃើញ​ថា សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នៅ​ឯ​បរទេស ហើយ​វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​ថ្មីៗ​នេះ។ អ្នក​អាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ បាន​រៀប​រាប់​ថា បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​ Tesla ម៉ូឌែល S ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង បាន​សម្រេច​ចិត្ត​បំផ្ទុះ​រថយន្ត​របស់​ខ្លួន​ចោល បន្ទាប់​ពី​ក្រុមហ៊ុន​ Tesla បាន​ជូន​ដំណឹង​ឱ្យ​ដំណឹង​អាគុយ​ដែល​ចំណាយ​រហូត​ដល់​ ២២,៦០០​ដុល្លារ​ឯណោះ។ បន្ទាប់​ពី​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចែក​រំលែកជាច្រើន និង​ចូលទស្សនា​រហូត​ដល់​រាប់​ពាន់​ដង។ ទោះជាយ៉ាងណា វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជាក់​លាក់​នោះ​ឡើយ ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ចោទ​សួរ​អំពី​ព័ត៌មាន​ជាក់​លាក់​ជាង​នេះ។ Facebook Post | Archived Link អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ទៅ​នឹង​ព័ត៌មាន​នេះ ដោយ​បាន​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​មួយ​នេះ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​ផ្សាយ​នៃ​វីដេអូ​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ព័ត៌មាន​មួយ​នេះ […]

Continue Reading

បុរស​ម្នាក់​​វាយ​កម្ទេច​ទូរទស្សន៍​​ចោល​ព្រោះ​តែ​កម្មវិធី​ Cambodian Idol តើ​ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​កម្មវិធី​ប្រឡង​សមត្ថភាពអន្តរជាតិ Cambodian Idol បាន​ប្រកាស​ថា បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវ​បាន​សម្រេច​ឱ្យ​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ វីដេអូ​​ដែល​បង្ហាញ​បុរស​ម្នាក់​វាយ​កម្ទេច​ទូរទស្សន៍​របស់​ខ្លួន ក្រោយ​ទស្សនា​កម្មវិធី​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។​ វីដេអូ​ឃ្លីប​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ផ្សេងៗ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​កាត់​ត​។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​បុរស​ម្នាក់​វាយ​កម្ទេច​ទូរទស្សន៍​គ្រឿង ក្រោយ​ពី​បាន​ទស្សនា​កម្មវិធី​ប្រឡង​សមត្ថភាព Cambodian Idol ដែល​ប្រកាស​ឱ្យ​បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ជាប់​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ វីដេអូ​ឃ្លីប​​នេះ ទទួល​បាន​ការ​ចូល​ទស្សនា និង​ការ​ចែក​រំលែក​ជាច្រើន​ដង ព្រម​ទាំង​​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ Google Reverse Image Search។ ជា​លទ្ធផល យើង​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​ដែល​ទិដ្ឋភាព​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​​សារព័ត៌មាន​ […]

Continue Reading

ឡេង ណាវ៉ាត្រា ច្រៀង​រ៉េប​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ទៅ​កាន់​អ្នកសារព័ត៌មាន​មែន​ឬទេ?

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ឡេង ណាវ៉ាត្រា បាន​ធ្វើ​បក​ស្រាយ​អំពី​បញ្ហា​ដី​នៅ​តំបន់​ព្រៃ​ភ្នំ​តាម៉ៅ ហើយ​មួយ​ថ្ងៃ​បន្ទាប់​មក វីដេអូ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​អះ​អាង​ថា លោក​ច្រៀង​រ៉េប​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន។ វីដេអូ​នោះរួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ផ្សេងៗ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​ភ្ជាប់​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​កាត់​ត​។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នកប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ១​នាទី​នៅ​ថ្ងៃ​នេះ ដែល​ជាសំឡេង​នៃ​​កិច្ច​សម្ភាស​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​​លោក ឡេង ណាវ៉ាត្រា ឧកញ៉ា​ពាក់​ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​ព្រៃ​តំបន់​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ​។ អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះអាង​ថា លោក​ឧកញ៉ា​រូប​នេះ​បាន​ផ្ដល់​បទ​សម្ភាស​ជា​លក្ខណៈ​ចម្រៀង​រ៉េប​ទៅ​ដល់​អ្នកសារព័ត៌មាន ហើយ​សំឡេង​លោក​ ឡេង ណាវ៉ាត្រា នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រូប​នេះ មាន​លក្ខណៈ​ញាប់​ខុស​ពីលក្ខណៈ​ធម្មតា។ វីដេអូ​នេះរួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​វីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ «Chham Chhany» ដែល​សរសេរ​រៀបរាប់​ថា «omg ហេតុ​តែ​គេ​ជា​អ្នក​សិល្បៈ សម្បី​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អ្នកព័ត៌មាន ក៏រ៉េប​ដែរ … ឡេង ណាវ៉ាត្រា រ៉េប​ព្រមាន​ចាត់​ការ​តាម​ច្បាប់​ចំពោះ​អ្នក​ថា​ខ្លួន​កាប់​ឈើ​លក់»។ Facebook Post | Archived […]

Continue Reading

មក​ដល់ឆ្នាំ​​នេះ តើ​កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​​ចំនួន​ប៉ុន្មាន​ហើយ​?

ជា​ច្រើន​ឆ្នាំ​មក​ហើយ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស គឺ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក ឬ​ចោទ​សួរ​ទៅ​កាន់​រាជ​រដ្ឋាភិបាល។ បញ្ហា​បំណុល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​ជាង ​១៥​ពាន់​លាន​ដុល្លារ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម ការអះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក​នេះ បាន​លើក​ឡើង​ថា កម្ពុជា​ជាប់​បំណុល​បរទេស​រហូត​ដល់​ជាង ១៥,០០០​លាន​ដុល្លារ ឬជាង ១៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​មាន​រហូត​ដល់ ៤៨​ភាគរយ​ឯណោះ។ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា​កន្លង​មក​នេះ ដែល​បាន​រៀប​រាប់​ថា​ «កម្ពុ​ជាមា​នបំណុ​លសរុប​ជាង​ ១៥,០០០​លានដុ​ល្លារ​។ (របាយការណ៍​ក្រសួងសេ​ដ្ឋកិច្ច​) ក្នុ​ងនោះ​ជំពា​ក់ចិ​ន ៤៨%។​ អបអរសាទរ​!»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​បណ្ដា​សារព័ត៌មាន​នានា និង​របាយ​ការណ៍​ចេញ​ដោយ​​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស […]

Continue Reading

តើ​លោក ហ៊ុន សែន និង​ភរិយា រាំ​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​អ្វី​ពិត​ប្រាកដ?

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នោះ វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ៣​នាទី​ ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្តតាម​ចង្វាក់​ភ្លេងនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​នេះ បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា លោក ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្ត​តាម​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «យួន​ចូល​ស្រុក​ហើយ»។ វីដេអូនេះ ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​​មាន​រយៈ​ពេល​ប្រហែល ៣​នាទី ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក រាំ​កម្សាន្ត​ជាមួយ​ក្រុម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។​ វីដេអូ​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត រាំ​លេង​កម្សាន្ត​តាម​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «យួន​ចូល​ស្រុក​ហើយ» ជា​ទំនុក​ចម្រៀង​ដែល​ប្រឆាំង​នឹង​ប្រទេស​វៀតណាម។ វីដេអូ​នេះ ត្រូវ​បានអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន និង​ប្រតិកម្ម​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​ដែល​បង្ហាញ​លោក ហ៊ុន សែន និង​ភរិយា រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត រាំ​លេង​កម្សាន្ត​នៅ​លើ​វេទិកា​មួយ។ Facebook Post | […]

Continue Reading

តើ​វីដេអូ​នេះ​ជា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​កង​ទ័ព​អាមេរិក​ឱ្យ​ទៅ​តៃវ៉ាន់​មែន​ឬទេ?

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​នោះ ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អាមេរិក​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​ហ្វូង​យន្តហោះ​ចម្បាំង​​ហោះ​ហើរ​លើ​ផ្ទៃ​សមុទ្រ​អម​ដោយ​នាវា​ចម្បាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។ ការ​អអះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា អធិរាជ មហាសាច់ បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ ១​នាទី​កាល​ពីសប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​នាវ​ចម្បាំង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​យន្តហោះ​ចម្បាំង​ហោះ​ហើរ​នៅ​លើ​អាកាស។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​លើ​វីដេអូ​នោះ​ថា សហរដ្ឋ​អាមេរិក​​បាន​ដឹក​ជញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​នាំ​ឱ្យ​មាន​ក្ដី​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​លោក​លើក​ទី​៣។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​វីដេអូ​នោះ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​អាច​កើត​សង្គ្រាម​លោក​លើក​ទី​៣​ទេ? មក​ដល់​ពេល​នេះ គ្រឿង​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​ដឹក​មក​កាន់​កោះ​តៃវ៉ាន់​ហើយ…»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ប្រហែល​១​នាទី​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Navy Recruiting […]

Continue Reading

តើនេះ​ជា​រូបថត​លោក សម រង្ស៊ី និង​ភរិយា​ រៀប​អាពាហ៍ពិពាហ៍​មែនឬ​​ទេ?

ខណៈ​ដែល​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​លោក និង​ភរិយា​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​សំណេរ​ថា រូបថត​នោះ​ជា​រូបថត​ថ្ងៃ​លោក​រៀប​មង្គលការ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គមរួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ភរិយា ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី និង​ធ្វើ​ដំណើរ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​នៅ​លើ​រូបថត​នោះ​ថា «ជូឡុង សូមួរ៉ា និង​ សម រង្ស៊ី ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍»។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវបាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ដែល​មាន​សំណេរ​លើ​រូបថត«ជូឡុង សូមួរ៉ា និង សម រង្ស៊ី ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

តើ​តារា​ចម្រៀង​លោក​ ជុំ​ លីណូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មែន​ឬ​?​

ខណៈ​​តារា​ចម្រៀង​កម្ពុជា​ លោក​ ជុំ​ លីណូ​ កំពុង​ស្ងប់​ស្ងាត់បទ​ចម្រៀង​ថ្មីៗ​នោះ រូប​ថត​៥​សន្លឹក​​ដែល​បង្ហាញ​តារា​ចម្រៀង​​រូប​នេះ​​ត្រូវ​បាន​​នគរបាល​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ជា​ច្រើន​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «ភ្លេង​មច្ចុរាជ​»​ បាន​បង្ហោះ​រូប​ថត​ចំនួន​៥​សន្លឹក​​ដែល​បង្ហាញតារា​ចម្រៀង ​លោក​ ជុំ​ លីណូ​ ឈរ​នៅ​ចំ​កណ្ដាល​សមត្ថកិច្ច​២​រូប​ដោយ​​ដៃ​របស់​លោក​ជាប់​ខ្នោះ​ផង​ដែរ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ ពេល​វេលា​ និង​ទីតាំង​ច្បាស់​លាស់​នោះ​ឡើយ​។​ រូបថត​ដែល​បង្ហាញ​តារា​ចម្រៀង​កម្ពុជា​រូប​នេះ​ជាប់​ខ្នោះ​ដៃ​នោះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជាច្រើន​ដង​ រួម​ជា​មួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ និង​ប្រតិកម្ម​ជា​ច្រើន​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «ម្ចាស់​បទ​: ព្រមឲ្យ​អូន​ការ​ បញ្ជាក់​ អត់​ដឹង​រឿង​អី​ទេ​ តែ​ឃើញ​គេផុ​សដៃ​ជាប់ខ្នោះ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

រូបថត​មួយ​ចំនួន​ត្រូវ​បាន​ផ្សាយ​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​បាតុកម្ម​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​លោកស្រី Pelosi

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​នោះ សារព័ត៌មាន​ Fresh News បាន​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ។ សារព័ត៌មាន​មួយ​នេះ បាន​ភ្ជាប់​ជាមួយ​រូបថត​មួយ​ចំនួន​ទាំង​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​អត្ថបទ និង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ។ ព័ត៌មាន​មួយ​នេះ ត្រូវ​បា​ន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ បន្ទាប់​ពី​បាន​ឃើញ​មាន​មតិ​ខ្វែង​គ្នា​ទៅ​លើ​ព័ត៌មាន​មួយ​នេះ Fact Crescendo Cambodia សូម​ផ្ដល់​ជូន​នូវ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​អត្ថបទ​មួយ​នេះ​ដូច​ខាង​ក្រោម​នេះ។ តើសារព័ត៌មាន Fresh News ចុះ​ផ្សាយ​ដូចម្ដេច​ខ្លះ? កាល​ពី​​ដើម​សប្ដាហ៍​នេះ ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក អ្នកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់។ អត្ថបទ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ប៉ុន្តែ ស្ថាប័ន Fresh News បាន​អះ​អាង​ថា ព័ត៌មាន​ដែល​ខ្លួន​ចេញ មាន​ភាព​ត្រឹម​ត្រូវ​ទាំង​ស្រុង។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក​នៃ​សារព័ត៌មាន Fresh News ដែល​បាន​បង្ហោះ​ព័ត៌មាន​និយាយ​ថា «​ប្រជាជន​តៃវ៉ាន់​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក»​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២២។ Facebook Post | […]

Continue Reading

តើ​នេះ​ជា​ទិដ្ឋភាព​នៃ​ការ​ត្រៀម​សព្វាវុធ​របស់​ប្រទេស​ចិន​មែន​ដែរ​ឬ​ទេ​?

ខណៈ​ដែល​ចិន​គំរាម​ប្រើ​ប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក លោក​ស្រី Nancy Pelosi នៅ​ដែនដី​កោះ​តៃវ៉ាន់​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​កម្លាំង​យោធា​ និង​ការ​ដាក់​ពង្រាយ​កាំភ្លើង​ធំ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មួយ​កន្លែង ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​​ទៅ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​ប្រទេស​ចិន​ និង​តៃ​វ៉ាន់​ ដែល​មាន​ការ​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​សីហា​​​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ ឈ្មោះ​ថា​ «Pey Pey Ly»​ បាន​បង្ហោះ​រូប​ថត​ពីរ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​តម្រៀប​ជួរ​គ្នា​ឈុត​​កាំ​ភ្លើង​ធំ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​ បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ស្មាន​តែ​ចិន​ខ្លាំង​ ការ​ពិត​បាន​តែ​ព្រុស​»។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​​។​​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​រៀបរាប់​ថា​​ «ស្មាន​តែ​ចិន​ គាត់​ខ្លាំង​ តាម​ការ​ពិត​ ជា​តៅហ៊ូ​ស្អុយ​សោះ​ បាន​តែ​ព្រុស​មិន​ហ៊ាន​ខាំ​»​។​ Facebook Post | Archived Link រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ […]

Continue Reading

សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​នៅ​ខេត្ត Fujian នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ​

ខណៈ​ដែល​ប្រធាន​សភា​អាមេរិក លោក​ស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ដែន​ដី​កោះ​តៃវ៉ាន់​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​នូវ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្នខាង​យោធា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ វីដេអូ​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​ថា វា​ជា​ស្ថានភាព​នៅ​ដែនដី​កោះ​តៃវ៉ាន់ នៅ​មុន​ពេល​យន្តហោះ​ដឹក​លោកស្រី ប៉េឡូស៊ី ចុះ​ចត​នៅ​ទីក្រុង​តៃប៉ិ។ វីដេអូ​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​នេះ ធ្វើ​ឱ្យ​មាន​​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​ឈ្មោះ​ថា​ «Ebook Cambodia» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដ្ឋភាព​ទីក្រុង​នា​ពេល​រាត្រី​ ដោយ​មានសំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​បន្លឺ​​ឡើង​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​ការ​សរសេរ​ថា​ ជា​ទិដ្ឋភាព​ទីក្រុង​តៃ​ប៉ិ​ មុន​ពេល​លោក​ស្រី​ ប៉េឡូស៊ី​ ចុះ​ចត។​ សំណេរ​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ខាង​លើ​​ បាន​រៀប​រាប់​​ថា​ «BREAKING❗️ មុន​ពេល​យន្ត​ហោះ​លោក​ស្រី​ Pelosi ចុះ​ចត​នៅ​តៃប៉ិ​»។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ ​បង្ហាញ​នូវ​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​។​ Facebook […]

Continue Reading

សំ​ណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​​កម្ពុជា​​​ទើប​ឆ្លង​ផុត​ពី​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធ​សភា​អាមេរិក

សំណើ​ច្បាប់​មួយ​​សម្រាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្ដារ​ស្ថានភាព​​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​​នោះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​តាំង​ពី​ឆ្នាំ​មុន។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សំណើ​ច្បាប់​មួយ​នេះ ត្រូវ​បាន​ស្ថាប័ន​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សំណើ​ច្បាប់​មួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​សាទរ​ចំពោះ​ព័ត៌មាន​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រៀបរាប់​ថា «ថ្ងៃ​សុក្រុ ទី​២៩ កក្កដា ឆ្នាំ​២០២២ ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិកាំង បាន​​អនុម័ត​ច្បាប់​ជា​ផ្លូវការ​ហើយ S 3052 ច្បាប់​នេះ​សម្រាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំផ្ដាច់ការ ហ៊ុន សែន ចប់​ហើយ​ប្ដូរ។ សប្បាយ​ចិត្ត​ណាស់​ខ្ញុំ​សូម​រាំង​លេង​ម្ដង​ហើយៗ»។ Facebook Post | Archived Link អ្នក​បង្ហោះ​ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​បាន​ផ្សាយ​ជា​វីដេអូ​ផង​ដែរ​ ដែល​និយាយ​ថា ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុម័ត​សំណើ​ច្បាប់​​មួយ​ឈ្មោះ​ថា «Cambodia […]

Continue Reading

សំណង់​លំនៅឋាន​បាក់​ស្រុត​នេះពុំ​បាន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

រូប​ថត​បី​សន្លឹក​ដែល​បង្ហាញ​​សំណង់​លំនៅឋាន​មួយ​បាក់​ស្រុត​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​នេះ។​ រូបថត​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់​លម្អិត​នោះ​ឡើយ ដែលនាំ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​គិត​ថា ​ហេតុការណ៍​មួយ​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​ចំនួន​បី​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​បំណែក​នៃ​ការ​បាក់​បែក​ផ្ទះ​មួយ​កន្លែង​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​សំណេរ​មួយ​​ថា​ «ទុក​ជា​បទ​ពិសោធន៍ស​ម្រាប់ប​ងប្អូន​ម្ចាស់​ផ្ទះ​ និង​មេជាងម៉ៅកា​រធ្វើ​ផ្ទះ​ ចង់​បាន​ជាង​ថោក​ជាង​គេ​»។​ សំណេរ​ភ្ជាប់​ដោយ​រូប​ថត​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ចោទ​សួរ​អំពី​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​នេះ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បង្ហាញ​ទិដ្ឋភាពនៃ​ការ​​ខូច​ខាត​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​ USA […]

Continue Reading