Fact-Check: រូបថតពីរសន្លឹកភ្ជាប់ដោយមិនត្រឹមទៅនឹងបំពង់បង្ហូរប្រេង និងឧស្ម័នភូមា-ចិន
ក្រោយរដ្ឋប្រហាររបស់ពួកយោធាភូមាទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមក ព័ត៌មានជាច្រើនទាក់ទងនឹងវិបត្តិនយោបាយនៅប្រទេសមួយនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកកម្ពុជាយកមកចែករំលែកដោយមិនបានផ្ទៀងផ្ទាត់នោះឡើយ។ ក្នុងចំណោមនោះ រូបថតពីរសន្លឹកដែលបង្ហាញមេដឹកនាំយោធាភូមា និងមេដឹកនាំកម្ពុជា ដោយមានការសរសេររៀបរាប់ថា មេដឹកនាំទាំងពីរនេះការពារផលប្រយោជន៍របស់ចិន។ បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរូបថតដែលបង្ហាញពីបំពង់បង្ហូរប្រេង និងឧស្ម័នភ្ជាប់ជាមួយនឹងប៉ុស្តិ៍នោះផងដែរ។ ទោះជាយ៉ាងណា ការអះអាងដោយភ្ជាប់ជាមួយរូបថតទាំងពីរសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថត និងរូបភាព ៤សន្លឹកជាមួយការរៀបរាប់ថា មេដឹកនាំកម្ពុជា លោក ហ៊ុន សែន និងមេដឹកនាំយោធាភូមា លោក មិន អ៊ុងលាំង ការពារផលប្រយោជន៍ប្រទេសចិន។ រូបថតមួយបង្ហាញការចាប់ដៃគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង ហើយរូបថតមួយសន្លឹកទៀត បង្ហាញឧត្ដមសេនីយ៍យោធាភូមា លោក មិន អ៊ុងលាំង (Min Aung Hliang) មេដឹកនាំរដ្ឋប្រហារយោធាភូមា ដែលបានទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ពីអំណាច។ ចំណែកឯរូបថតពីរសន្លឹកទៀត […]
Continue Reading