Fact Check: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុខភាពល្អធម្មតា មិនដូចការអះអាងឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខកខានបង្ហាញវត្តមានជាសាធារណៈជាច្រើនថ្ងៃមកហើយ ដោយសារលោកកំពុងជាប់ធ្វើចត្តាឡីស័ក ឬរក្សាខ្លួននៅដាច់ដោយឡែកជាច្រើនថ្ងៃកន្លងមកហើយ ដើម្បីតាមដានសុខភាព ក្រោយពីលោកបានប្រកាសថា បានប៉ះពាល់ជាមួយបុគ្គលឆ្លងកូវីដ-១៩។ ទន្ទឹមគ្នានេះ ការអះអាងលើបណ្ដាញសង្គម បានលើកឡើងថា មេដឹកនាំកម្ពុជារូបនេះ បានទទួលមរណភាពហើយ ហើយការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះទេ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញអំពីរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកម្រងផ្កាមួយដែលហាក់ដូចជាបញ្ជាក់ថា រូបលោកបានទទួលមរណភាពបាត់ទៅហើយ។ រូបថតនោះ ក៏បានសរសេរបន្ថែមផងដែរថា លោកបានស្លាប់ហើយនៅវេលាម៉ោង ៥ជាងកាលពីថ្ងៃទី២៤ ខែមិថុនា។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលបានចែករំលែកប៉ុស្តិ៍នេះនៅលើគ្រុបនៃបណ្ដាញសង្គម។ Facebook Post | Archived Link ការអះអាងមួយនេះ ក៏ត្រូវបានរកឃើញផងដែរនៅក្នុងវីដេអូឃ្លីបមួយ ដែលមានការប្រតិកម្ម និងចែករំលែកតៗគ្នាជាច្រើនម៉ឺនដង។ នៅក្នុងវីដេអូឃ្លីបមួយនេះ ម្នាក់ស្រីនេះបាននិយាយថា លោក […]
Continue Reading