ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា និងថៃ តែងតែមានមតិមិនស្របគ្នាជុំវិញភាពប្រហាក់ប្រហែលគ្នាខាងសិល្បៈ និងវប្បធម៌រវាងប្រទេសទាំងពីរនោះ រូបថតចំនួន ២សន្លឹកដែលបង្ហាញនាដការីរបាំអប្សរាម្នាក់ឈរកាន់ទង់ជាតិថៃ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាថៃជាច្រើននាពេលថ្មីៗនេះ។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ២សន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុកមួយឈ្មោះថា «Amazing Krabey Khmer Cambo» ដែលបានបង្ហាញនាដការីគ្រងឈុតអប្សរាម្នាក់នៅតំបន់ភ្នំទឹកកកមួយកន្លែង និងឈរកាន់ទង់ជាតិនៃប្រទេសថៃ។ អ្នកប្រើប្រាស់ខាងលើ បានភ្ជាប់រូបថតទាំង២ជាមួយសំណេរជាភាសាថៃ ឬប្រែសម្រួលជាភាសាខ្មែរដែលមានអត្ថន័យថា «ពួកយើងស្រលាញ់ស្រុកថៃ»។ រូបថតភ្ជាប់ជាមួយនឹងសំណេរបែបនេះ ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ ដែលបានបង្ហាញទិដ្ឋភាពនាដការីម្នាក់ បានឈរកាន់ទង់ជាតិនៃប្រទេសថៃ។ Facebook Post | Archived Link រូបថតបែបនេះ ក៏ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផ្សេងទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), […]
Continue Reading