ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា វៀតណាម​នឹង​ទទួល​បាន EBA ពេញ​លេញ​ពី​សហភាព​អឺរ៉ុប

ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា វៀតណាម​នឹង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ១០០​ភាគរយ​ពី​សហភាព​អឺរ៉ុប ហើយ​កម្ពុជា​នឹង​បាត់​បង់​ទាំង​ស្រុង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។

Continue Reading

វីដេអូ​ចាស់ៗ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ភ្ជាប់​នឹង​គ្រោះ​មហន្តរាយ​នៅ​វៀតណាម

ខណៈ​ដែល​វៀតណាមកំពុង​រងគ្រោះ​ដោយសារ​ខ្យល់​ទីហ្វុង​យ៉ាកជី​នៅ​ដើម​សប្ដាហ៍​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​រត់​ប្រសេច​ប្រសាច​ពេញ​ផ្លូវ និង​ខ្យល់​បោក​បក់​ផ្ដួល​សំណង់​មួយ​ចំនួន ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អះអាង​ថា ជា​អ្វី​ដែល​កើត​ឡើង​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ខ្លឹមសារ​នៃ​វីដេអូ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​​មនុស្ស​ម្នា​រត់​ប្រសេច​ប្រសាច​លើ​ដង​ផ្លូវ និង​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​គ្រោះ​មហន្តរាយ​បណ្ដាល​មក​ពី​ព្យុះ​សង្ឃរា Yagi ដែល​បាន​បោក​បក់​ទៅ​លើ​ទីក្រុង​ហូជីមិញ​របស់​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អំពើ​លោភ​លន់​ហួស​ហេតុ​នាំ​ឱ្យ​អន្តរាយ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម”។ Archived Link ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​ជាមួយ​សំណេរ​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤។ Archived Link នៅ​ដើម​ដំបូង​នៃ​វីដេអូ​នេះ វា​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ម្នា​ដ៏​ច្រើន​រត់​ប្រសេច​ប្រសាច​នៅ​លើ​ដង​ផ្លូវ​មួយ ហើយ​បន្ទាប់​មក​ទៀត វា​បង្ហាញ​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោក​បក់​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង និង​សំណង់​ផ្សេង​ទៀត​នៃ​ទីក្រុង​មួយ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ Google Reverse Image […]

Continue Reading

ការអះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ​វៀតណាម​ម្នាក់​ចូល​សញ្ជាតិ​ខ្មែរ​ក្លាយ​ជា​ទីប្រឹក្សា​គ.ជ.ប.

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ស្ថាប័ន​បោះ​ឆ្នោត​កម្ពុជា ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ច្រើន​ទៅ​លើ​រដ្ឋាភិបាល។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​ពលរដ្ឋ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន?

ថ្មីៗ​នេះ មាន​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ថា មាន​ជន​ជាតិ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​បាន​ចូល​សញ្ជាតិ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ខ្មែរ​ក្រោម​លើក​ទង់​តាម​ផ្ទះ​មែន​ឬទេ?

រឿង​រ៉ាវ​ខ្មែរ​ក្រោម​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វថ្ងៃ​នេះ នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​លើ​បណ្ដាញ​សង្គម​ដដែល។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ព័ត៌មាន​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​ប​ណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ទង់​ជាតិ​កម្ពុជា​ក្រោម​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ។ ការ​អះអាង​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត និង​មតិយោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួ​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ជាមួយ​សំណេរ​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link គេ​អាច​រក​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ (archived)។ FACT CHECK Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

ស្លាយ​ជិះ​តាម​ជម្រាល​ភ្នំ​មួយ​នៅ​វៀត​ណាម​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​នៅ​កម្ពុជា​

ខណៈ​ដែល​រូប​ថត​ និង​វីដេអូ​ឃ្លីប​ទេសភាព​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយ​នៅ​ជម្រាល​ភ្នំ​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ ដោយ​បាន​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

​ព្រះ​ឆាយាល័ក្ខ​​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២​ តើ​ជា​ការ​ពិត​មែន​ឬទេ?

ខណៈដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម នៅតែ​ជា​ប្រធានបទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​​ជារឿយៗ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​បុរស​ម្នាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ជា​រាជវង្ស​វៀតណាម​នោះ​ ត្រូវ​បាន​គេអះ​អាង​ថា​ ជា​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២​ ដែល​បាន​ធ្វើ​ឱ្យមាន​ការ​បាត់​បង់​ទឹក​ដី​ព្រៃ​នគរ​ (កម្ពុជា​ក្រោម​) ទៅ​ប្រទេស​វៀតណាម​។​ ការអះ​អាង​នេះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​​មាន​ការ​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​ដង​​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​បុរស​ម្នាក់​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​មាន​បុណ្យ​ស័ក្តិ និង​ពាក់​ដួន​ ដោយ​បាន​ភ្ជាប់​នឹង​ការលើក​ឡើង​​ថា​ រូបថត​មួយ​សន្លឹក​នេះ​​ព្រះ​​ឆាយាល័ក្ខ​របស់​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​រៀប​រាប់​ថា «អាជ័យសេដ្ឋាទី​ពីរ​យក​ប្រពន្ធ​យួន​អស់​ព្រៃនគរ អាជ័យសេថោក​ទី​បី​យក​ប្រពន្ធ​យួន​ហាន់ណូយ​ងាប់​អស់​បីលាន​នាក់ អស់​ប្រទេស​ទាំង​មូល តើ​វា​ឈ្មោះ​អ្វី? ចូល​ខមិន​(បិតា​បង្កើត​របប​ប្រល័យ​ពូជ​សាសន៍)»។ Facebook Post | Archived Link រូបថត​ដែល​ភ្ជាប់​នឹង​ការ​លើក​ឡើង​​បែប​នេះ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​រូបថត និង​ខ្លឹមសារ​សំណេរ​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​អ្នក​​គាំទ្រ​វៀត​ណាម​​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​ឡាវ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​នៅ​ពូល B កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រកាន់​ទង់​ជាតិ​​វៀត​ណាម​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ការ​ប្រកួត​នោះ។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​​អ្នក​​គាំទ្រជា​ច្រើន​រូប​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ពណ៌​ក្រហម​ និង​​កាន់​ទង់​ជាតិ​វៀត​ណាម​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​អះ​អាង​ថា​ ទិដ្ឋភាព​នោះ​ គឺ​ជា​ទិដ្ឋភាព​​អ្នក​គាំទ្រ​វៀតណាម​ នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​កីឡដ្ឋាន​មួយ​ ក្នុង​ប្រទេស​កម្ពុជា​។​ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជិត​ ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​គួរ​អោយ​ព្រួយ​បារម្ភ​ស៊ី​ហ្គេម​ស្រុកខ្មែរ​ តែសំបូរទង់ជាតិយួនច្រើនណាស់ ឃើញ​ហើយដេកមិនលក់ទេលោកអើយ»​។​ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ​។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ (archived), ៣ […]

Continue Reading

តើ​នេះ​ជា​ទិដ្ឋភាព​មនុស្ស​ឈរ​តម្រង់​ជួរ​​​ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​មែន​ដែរ​ឬ​ទេ?

រូប​ថត​ចំនួន​២​សន្លឹក​​ ក្នុង​ចំណោម​៣​សន្លឹក​ បង្ហាញ​ឱ្យ​ឃើញ​មនុស្សឈរ​តម្រង់​ជួរ​ ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​​មនុស្ស​ដេក​សន្លប់​ជាច្រើន​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «China Nolove»​ បាន​បង្ហោះ​រូប​ថត​ចំនួន​​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ ២​សន្លឹក​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កកកុញ​ តម្រង់​ជួរ​នៅ​ក្នុង​ផ្សារ​ទំនើប និង​ទិដ្ឋភាព​មនុស្ស​ជាច្រើន​​បាន​ដួល​សន្លប់​​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​សំណេរ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ និង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​  ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ មូល​ហេតុ​គឺ​បណ្ដាល​មក​ពី​ការ​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មនុស្ស​​ជា​ច្រើ​ន​បា​ន​ដួល​​សន្ល​ប់​ដោ​យសារ​​ការ​​តម្រង់​​ជួរ​​គ្នា​ ​ដើម្បី​​ទិញ​​ម៉ាស៊ីន​​ត្រជាក់​​ខ្នា​ត​តូ​ច​រប​ស់​ជប៉ុន​​នៅ​ AEON Mall កាល​ពី​ម្សិ​លមិញ​នេះ​​​»​។​ Facebook Post | […]

Continue Reading

ទារក​ដែល​គេ​បោះ​បង់​ចោល​នៅ​វៀតណាម នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​យល់​ច្រឡំ

រូបថត ឬ​វីដេអូ​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​មាន​ទាំង​រូបថត ឬ​វីដេអូ​មួយ​ចំនួន បាន​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ។ ដូច​ក្នុង​ករណី​មួយ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ទារក​​ម្នាក់​ដែល​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​បាន​ស្នើ​សុំ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ទទួល​យក​កូន​នោះ​ទៅ​ចិញ្ចឹម។ ការ​បង្ហោះ​រូបថត​ជាមួយ​ខ្លឹមសារ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បង្ហាញ​បំណង​របស់​ពួកគេ​ចង់​យក​ទារក​នោះ​ទៅ​ចិញ្ចឹម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​រូបថត និង​ខ្លឹមសារ​បែប​នេះ បាន​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពីថ្ងៃ​ទី​២៦ ខែ​មករា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទារក​តូច​មួយ ត្រូវ​បាន​គេបោះបង់​ចោល ហើយ​ទំព័រ​ហ្វេសប៊ុក​នេះ បាន​ស្នើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ចែក​រំលែក​ដើម្បី​ឱ្យ​បាន​ដល់​បុគ្គល​ដែល​មាន​បំណង​សុំ​យក​កូន​នោះ​ទៅ​ចិញ្ចឹម។ រូបថត​ទារក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​រហូត​ដល់​ជាង ៣០០​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ មិន​បាន​បញ្ជាក់​ទេ​ថា ទារក​នោះ ត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​ទីណា ឬ​នៅ​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​របស់​ពួកគេ ដោយ​បាន​ស្នើ​សុំ​យក​ទារក​នោះ​ទៅ​ចិញ្ចឹម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​សរសេរ​រៀបរាប់​ថា «ករណី… ទុក​កូន​ចោល កូន​គួរ​អោយ[ឱ្យ]​ស្រឡាញ់ កូន​គ្នា​មិន​ដឹង​អីទេ ហេតុ[អ្វី]បាន​ជួប​ឪពុក​ម្ដាយ​ឃោឃៅ​បែប​នេះ ជួយ​ស៊ែរ​អោយ​[ឱ្យ]​សប្បុរស​ជន​យក​ទៅ​ចិញ្ចឹម admin ក៏​ស្រឡាញ់ គួរ​អោយ​អាណិត​ណាស់»។ […]

Continue Reading

Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាមផង​ដែរ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ដោយ​ក្នុង​នោះ​មាន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កិច្ច​ប្រជុំ​រវាង​លោក​ ហ៊ុន​ ម៉ាណែត​ និង​អនុ​ព័ន្ធ​យោធា​វៀតណាមប្រចាំ​ប្រទេស​កម្ពុជា​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​រូប​លោក​ ពាក់​មួក​ទាហាន​វៀត​ណាម​ផង​ដែរ​ ខណៈ​លោក​កំពុង​តែ​ប្រជុំ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ […]

Continue Reading

Fact-Check: ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​លើ​ថ្នល់​កៅស៊ូ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​នៅ​លើ​ផ្លូវ​កៅស៊ូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​របស់ Google យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​នៅ​លើ​តង់​ហាល​ស្រូវ​ស្ថិត​លើ​ថ្នល់​មួយ​កន្លែង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា រូបថត​នៃ​ហេតុការណ៍​ដួល​ម៉ូតូ​នេះ កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត​ទៀត និង​មាន​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត មាន​មន្ទិល​ថា ទីតាំង​កើត​ហេតុ​នេះ មិន​មែន​ស្ថិត​នៅ​កម្ពុជា​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ល្បង កាក់ ដែល​សរសេរ​រៀប​រាប់​ថា «ផ្លូវ​សម្រាប់​គេ​ធ្វើ​ដំណើរ មិន​មែន​សម្រាប់​ហាល​ស្រូវ​ទេ (រូបថត៖ ខេត្ត​កណ្ដាល)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​ប៉ុស្តិ៍​បន្ត​ទៀត​ផង​ដែរ ដូចជា​ទំព័រ​ហ្វេសប៊ុក​ ទំព័រ​សំណើច​ខ្មែរ ជាដើម។ Facebook Post | Archived Link […]

Continue Reading

Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ឥណ្ឌូចិន ក្រោម​អាណានិគម​យួន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា រូបថត​នេះ គឺ​ជា​រូបថត​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថត​ជាមួយ​មេដឹកនាំ​វៀតណាម។ រូបថត​ព្រម​ជាមួយសំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម​​មួយ​ឈ្មោះ​ថា ផុស​ដោយ​សេរី (Free Post) ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​ចោទ​សួរ​ថា «តើ​ពិត​ទេ?» និង​រូបថត​មួយ​សន្លឹក​​មាន​សំណេរ​សរសេរ​ថា «នេះ​ជា​រូបថត​ពិត​ សាមហ៊ាង ​ហៅ​ ប៊ុន […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

ប្រវត្តិសាស្ត្រ​កម្ពុជា–វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ស្រឡាញ់​ទឹក​ដី​កេរ្តិ៍​ដូនតា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​ស្មូនមនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក់​កង​ទ័ព ហើយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​មនុស្ស។ ទំព័រហ្វេសប៊ុក​ដដែល អះអាង​ថា រូប​ស្មូន​នេះ គឺ​បង្ហាញ​ពី​ទង្វើ​ទារុណកម្ម​ដែល​ទាហាន​វៀតណាម​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម នៅ​ភាគ​ត្បូង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។ រូបថតជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ខាង​លើ ដែល​សរសេរ​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​អា​យួន​ធ្វើ​បាប​ខ្មែរ កូន​ចៅ​គ្រប់​ជំនាន់ គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ មួយ​ណា​ជា​មិត្ត មួយ​ណា​ជា​សត្រូវ​ស៊ូ​ពូ សូម​យល់​បាន​ច្បាស់ កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​កុហក​យើង​បាន​ណា»។ Facebook Post | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្ដើម​​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត និង​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត Yandex ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​រូបថត​មួយ​សន្លឹក​នេះ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​នេះ​ផង​ដែរ។ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា តែង​តែ​បង្ហោះជា​រឿយៗ​​នូវ​​រូបថត វីដេអូ ឬ​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចោទ​ថា ប៉ុន​ប៉ង​លេប​យក​ទឹក​ដី​កម្ពុជា។ ក្នុង​នោះ រូបថត​រូប​សំណាក​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​​សង្គម​និយម ដែល​កាន់​ដាវ​ក្នុង​ដៃ និង​អង្គុយ​លើ​ទម្រ​មួយ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នៃ​រូប​សំណាក​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​ន័យ​ថា រូប​សំណាក​នេះ ត្រូវ​បាន​សាង​សង់​ឡើងនៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត​រូប​សំណាក​​លោក ហូ ជីមិញ មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុន​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​រូប​សំណាក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​សង្គម​និយម ស្ថិត​ក្នុង​លក្ខណៈ​អង្គុយ​កាន់​ដាវ និង​បំពាក់​ដោយ​ទង់​ជាតិ​វៀតណាម​នៅ​ចំហៀង​ខ្លួន​នៃ​រូប​ចម្លាក់​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រហូត​ដល់​ជាង ១​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​បង្ហោះ​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​បាន​លោត​មក​​បង្ហាញ​ជា​ថ្មី​នៅ​ចំ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​នេះ។ Facebook […]

Continue Reading

Fact-Check: តើ​នាវា​ទាំង​នេះ​ដឹក​ជញ្ជូន​ថ្ម និង​ខ្សាច់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​មែន​ឬទេ?

អាជីវកម្ម​បូម​ខ្សាច់​ និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​រស៊ើប​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ជុំ​វិញ​បញ្ហា​នេះ​កាល​ពី​ជាង ៥​ឆ្នាំ​មុន។ បញ្ហា​មួយ​នេះ ក៏​ត្រូវ​បាន​ផុស​ផុល​ឡើង​វិញ ក្រោយ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ផ្លូវ​ទឹក​ដែល​គេ​មិន​មាន​បញ្ជាក់​ទីតាំង​ច្បាស់​លាស់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នោះ អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​នាវា​វៀតណាម​ដែល​ដឹក​ជញ្ជូន​ខ្សាច់​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។ ទោះ​ជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបថត​ចំនួន​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ខ្សាច់​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​មួយ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​សាឡាង​វៀតណាម​ដែល​កំពុង​ដឹក​ខ្សាច់​ខ្មែរ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១,៦០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «សាឡាង​យួន​ធំៗ​កំពុង​តែ​ដឹក​ខ្សាច់​ខ្មែរ​ទៅ​ស្រុក​យួន​ខណៈ​នេះ ១៧/០៨/២០២១»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ RFA Khmer វិទ្យុ​អាស៊ី​សេរី […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​មតិ​មួយ​ចំនួន​ផ្គូរ​ផ្គង់​ថា​ជា​អនាគត​មេដឹកនាំ​បន្ត​វេន​ពី​ឪពុក​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​សំខាន់​នៅ​ក្នុង​ជួរ​កង​ទ័ព និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ថា មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា ជា​កូន​ប្រុស​របស់​លោក ឡេ ឌឹកថូ មេដឹកនាំ​មួយ​រូប​របស់​វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ។ ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ បាន​ចែក​រំលែក​នូវរូបថត​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺ​ជា​យួន (វៀតណាម)។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា […]

Continue Reading

Fact-Check: តើ​ក្រុម​មនុស្ស​ចាស់​នៅ​ក្នុង​រូបថត​នេះ​ស្ថិតនៅ​ទីណា?

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​​​ដែល​បង្ហាញ​ក្រុម​ស្ត្រី​វ័យ​ចាស់ ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​ថា ស្ត្រី​ទាំង​នោះ ត្រូវ​បាន​កូន​ចៅ​បោះ​បង់​ចោល ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ត្រូវបាន​គេ​បង្ហាញ​ឱ្យ​ដឹងនោះ​ឡើយ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្មជាច្រើន និង​មតិ​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខាង​លើ ដែល​រៀបរាប់​ថា «រយ​លាន​អត្ថន័យ កាល​កូន​នៅ​ពី​តូច ម្ដាយ​មិន​ដែល​ហ៊ាន​ទុក​កូន​ចោល​ទេ ពេល​កូន​ធំ មាន​ប្រពន្ធ​ប្ដី តែង​តែ​ភ្លេច​គិត​ថា មាន​ម្ដាយ។ ស៊ែរ​ម្នាក់​១ បើ​អ្នក​ស្រឡាញ់​ម៉ាក់»។ Facebook Post | Archived Link Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅលើ​រូបថត​តាមរយៈ​​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូប​ថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ​ផង​ដែរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​មួយ​នៃ​គេហទំព័រ​ភាសា​វៀតណាម Saigon Fun កាល​ពីថ្ងៃទី​០៤ ខែ​មករាកន្លង​មក​នេះ។ អត្ថបទ​សារព័ត៌មាន​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពី​​ស្ត្រី​វ័យ​ចាស់​​មួយ​ក្រុម​​នៅ​ក្នុង​ចំណោម​ស្ត្រី​វ័យ​ចំណាស់ និង​កុមារ ១៤៩​នាក់ ដែល​គ្មាន​គ្រួសារ និង​គ្មាន​សាច់​ញាតិ។ […]

Continue Reading

Fact Check: រូប​ថត​តាំង​នៅ​ក្នុង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​កាត់​ត

​ខណៈពេល​នឹង​មាន​​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​រិះគន់​រវាង​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត បានកើត​ឡើង​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ ជាពិសេស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។​ ក្នុង​ចំណោម​នោះ​​​​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​រូបតាំង​របស់​​មេដឹក​នាំ​​វៀត​ណាមនោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ Cnrp Fresh News ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជាលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​។​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​​បង្ហាញ​អំពី​រូប​ថត​តាំង​នៅ​ពី​ក្រោយ​កៅ​អី​ដែល​លោក​កំពុង​អង្គុយ​ផង​ដែរ​ ដោយ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​របស់​លោក​កំពុង​តែ​ឈរ​ចាប់​ដៃ​ជាមួយ​នឹង​មេដឹក​នាំ​របស់​ប្រទេស​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អា​ខ្វាក់​ ក្បត់​ជាតិ​ខ្មែរ​ ធ្វើ​បដិវត្តន៍​ពណ៌​ ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុល​ពត​ យក​ទៅ​លក់​ឲ្យ​​យួន​ ដែល​ធ្វើ​ឲ្យ​​យួន​ឈ្លាន​ពាន​ និង​គ្រប់​គ្រង​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សតវត្សរ៍​ទី​១៩​ពី​សំណាក់​​កង​ទ័ព​វៀតណាម​នាពេល​នោះ តែង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​រម្លឹក​ឡើង​វិញ​ជានិច្ច។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​ពាន់​ដឹង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​បាន​អះ​អាង​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បួន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត​ស​ខ្មៅ​ទាំង​នោះ បង្ហាញ​ការ​​ប្រហារ​ជីវិត​មនុស្ស​ដោយ​កាត់​ក្បាល​ និង​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​ខ្នោះ​ឃ្នាង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា យួន​បាន​ឈ្លាន​ទឹក​ដី​កម្ពុជា និង​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​សតវត្សរ៍​ទី​១៩។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​ខ្មែរ៖ យួន​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្នេញ ជិះ​ជាន់​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​គ្រប់​រូបភាព​រាប់រយ​ឆ្នាំ​ហើយ ពិសេសស​ខ្មែរ​ក្រោម»។ Facebook Post | Archived Link រូបថត​ពីរ​នៅ​ក្នុង​ចំណោម​រូបថត​បួន​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក LDP បង្ហោះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។ ទំព័រ​ហ្វេសប៊ុក​នេះ ​រៀបរាប់​ថា «នៅ​ឆ្នាំ​១៨៤៤ ស្ដេច​យួន​បាន​បញ្ជា​ឱ្យ​កាត់​ក្បាល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ងើប​បះបោរ​ប្រឆាំង​នឹង​យួន មាន​មេ​ស្រុក និង​ប្រជាជន​ខ្មែរ​ជាច្រើន ត្រូវ​យួន​កាត់​ក្បាល»។ Facebook […]

Continue Reading

Fact-Check: តើ​វីដេអូ​នេះ​គឺ​ជា​ទិដ្ឋភាព​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​វៀតណាម​មែន​ទេ?

​ប្រទេស​វៀតណាម​បាន​រកឃើញ​ ​មនុស្ស​ដល់​ទៅ​ជាង ៤,៣៣៥​នាក់​បន្ថែម​ទៀត បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​នាំ​ករណី​ឆ្លង​សរុប​ឡើង​លើស ៦​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​​មនុស្ស ២៥៤​នាក់​បានស្លាប់​ដោយសារ​ជំងឺ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រទៅ​កាន់​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កាន់​តែ​ខ្លាំង។ ខណៈ​ដែល​វៀតណាម​កំពុង​ប្រឈម​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ព័ត៌មាន​ជាច្រើន​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ដែល​និយាយ​អំពី​ស្ថានភាព​កូវីដ-១៩​នៅ​វៀតណាម។ ក្នុង​ចំណោម​នោះ វីដេអូ​ខ្លី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​រយ​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា វីដេអូ​ជាមួយ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ខ្លីមួយ​ដែល​បង្ហាញ​ក្រុម​មន្ត្រី​សុខាភិបាល​ជាមួយ​សម្លៀក​បំពាក់​ការពារ​សុវត្ថិភាព​​នោះ រៀបចំ​បញ្ចុះ​សព​នៅ​ឯ​ទីកន្លែង​បញ្ចុះ​សព​មួយ​កន្លែង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា វីដេអូ​នោះ គឺ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម។ វីដេអូ​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​មាន​ការ​រៀបរាប់​ថា «វៀតណាម​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​ច្រើន​ណាស់ បង​ប្អូន​ខ្មែរ​យើង​ថែ​រក្សា​សុខភាព​ទាំង​អស់​គ្នា»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact-Check: តើ​មេរោគ​កូវីដ-១៩​កើត​ឡើង​លើ​ពលរដ្ឋ​ចិន និង​វៀតណាម​ដែរ​ឬទេ?

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦២,៧០០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ក្នុង​នោះ​មនុស្ស​ដល់​ទៅ ៩៥៣​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្រោយ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​នៃ​មេរោគ​កូវីដ-១៩​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​មេរោគ​កូវីដ-១៩​ឆ្លង​ និង​សម្លាប់​តែ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ បែរ​ជា​ពលរដ្ឋ​ចិន និង​វៀតណាម មិន​កើត​អ្វី​ទៅ​វិញ។ ចម្ងល់​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ចម្ងល់​បែប​នេះ គឺ​ជា​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០២១​ គណនី​ហ្វេសប៊ុក​មួយ​ បាន​ចោទ​សួរ​នៅ​លើ​បណ្ដាញ​សង្គម​ថា ហេតុអ្វី​បាន​ករណី​ឆ្លង​កូវីដ-១៩ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​វៀតណាម​ជា​ប្រទេស​ជិត​ខាង​កម្ពុជា និង​ប្រទេស​ចិន បែរ​ជា​មិនមាន​ករណី​ឆ្លង និង​ស្លាប់​កើត​ឡើង​ទៅ​វិញ។ ការ​ចោទ​សួរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ហេតុអី​កូវីដឆ្លង​ស្លាប់​តែ​ពលរដ្ឋ​ខ្មែរ? ចុះ​យួន និង​ចិន ហេតុ​អី​មិន​ឆ្លង​មិន​ងាប់?»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ប៉ុស្តិ៍​នេះ​តាម​រយៈ​ការ​ស្វែង​រក​តួលេខ​ឆ្លង​កូវីដ-១៩ និង​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​គឺ​ជា​ការ​បោះតង់​ដោយ​ជន​ជាតិ​វៀតណាម​តាម​ព្រំដែន​កម្ពុជា​មែន​ឬទេ?

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​មក វៀតណាម​បាន​បោះ​តង់ និង​ដាក់​ពង្រាយ​កង​ទ័ព​របស់​ខ្លួន​ចូល​មក​តំបន់​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វៀតណាម​ធ្វើ​បែប​នេះ​ក្នុង​បំណង់​អ្វី។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ បង្ហាញ​នូវ​ការ​បោះ​តង់​របស់​ជន​ជាតិ​វៀតណាម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ជាមួយ​ការ​អះ​អាង​​​ថា រូបថត​ទាំង​ពីរ​នេះ គឺ​ទិដ្ឋភាព​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បោះ​តង់​នៅ​តាម​​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ដល់​ទៅ​ជិត ១,០០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើនផង​ដែរ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​គ្រុប​​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មានគណនី​ហ្វេសប៊ុក​រាប់​សិប​ពាន់​ជា​សមាជិក។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​បាន​រៀបរាប់​ថា «គ្រោះ​មហន្តរាយ​ជាតិ​បាន​មក​ដល់​ហើយ ខ្មែរអើយ​ៗ​ក្រោក​ឡើងៗ ពេល​នេះ​មេដឹកនាំ​យួន​បាន​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចេញ​មក​បោះ​តង់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​ស្វាយរៀង។ តាម​ការ​អះ​អាង​របស់​អាជ្ញាធរ​យួន បាន​បញ្ជាក់​ថា ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​ Covid-19។ បើ​តាម​ការ​អះ​អាង​របស់​ពលរដ្ឋ​ខ្មែរ​យើង​ថា យួន​បាន​បោះតង់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ហួស​បន្ទាត់​ព្រំដែន​រាប់​រយ​គីឡូម៉ែត្រ តែ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​ហ៊ាន​ក្អក​ឡើយ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact-Check: តើ​លោក ដូណាល់ ត្រាំ ជួប​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​មែន​ទេ?

លោក ដូណាល់ ត្រាំ បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជិត ១​ឆ្នាំ​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ទន្ទឹម​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ជួប​ជុំ​ជាមួយ​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​ពេល​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ការ​ចុច​ចូល​ចិត្ត​​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការអះអាង​ជាមួយ​នឹង​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា លោក ដូណាល់ ត្រាំ កាល​នៅ​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​បាន​ជួប​ជាមួយ​បវរ​កញ្ញា​វៀតណាម​ទៀត​ផង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហាញ​រូបថត​លោក ដូណាល់ ត្រាំ ឈរ​ជាប់នឹង​នារី​ម្នាក់​ដោយ​ដៃ​របស់​លោក​កាន់​ចង្កេះ​នារី​នោះ​ទៀត​ផង។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ និង​ចុច​ចូល​ចិត្ត​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ​ដែល​រៀប​រាប់​ «[…] ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​បវរ​កញ្ញា​វៀតណាម​យ៉ាង​កក់​ក្ដៅ​ជា​ទីបំផុត […]»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact Check: តើ​លោក​ ត្រាំ​ កាន់​ស្លាក​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ​មែន​ដែរ​ឬ​ទេ​?​

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​មក​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​រុះ​រើ​ផ្ទះ និង​សំណង់​បណ្ដែត​ទឹក​ចេញ​ពី​ផ្ទៃ​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​វិធានការ​នេះ ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ​កាន់​ស្លាក​មួយ​ដែល​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​រិះ​គន់​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​ឲ្យ​ខ្មែរ​សម្លាប់​ខ្មែរ​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​រូប​លោក​ ដូ​ណាល់​ ត្រាំ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ពេល​នោះ​។ រូប​ថត​ដដែល​នេះ​​បាន​បង្ហាញ​ថា​រូប​លោក​កំពុង​តែ​កាន់​ស្លាក​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ ដែល​មាន​អត្ថន័យ​ចង់​ប្រាប់​ប្រជាជន​កម្ពុជា​ថា​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​គាំ​ទ្រ​ពាក្យ​ «ខ្មែរ​សម្លាប់​ខ្មែរ​» គឺ​ហាក់​ដូច​ជា​គាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ប្រទេស​វៀត​ណាម​ មក​ធ្វើ​អាណានិគម​នៅ​លើ​ប្រទេស​កម្ពុជា​អញ្ជឹង​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​លោក​ ដូណាល់​ ត្រាំ​ ជាមួយ​នឹង​អក្សរ​សរសេរ​រៀប​រាប់​ថា​​ «គាំទ្រ​ពាក្យ​ថា​ ខ្មែរ​សម្លាប់​ខែ្មរ​ គឺ​គាំទ្រ​ ហ៊ុន​សែន​ […]

Continue Reading

Fact-Check: តើ​ផ្ទះ​ក្នុង​រូបថត​នេះ​សាង​សង់​សម្រាប់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មែន​ឬទេ?

ខណៈ​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​សម្រេច​បញ្ជា​ឱ្យ​រុះ​រើ​សំណង់​បណ្ដែត​ទឹក​ទាំង​ឡាយរបស់​ជន​ជាតិ​វៀតណាម​​ចេញ​ពី​ផ្ទៃ​ទឹក​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ​នោះ រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ ដែល​បង្ហាញ​នូវ​ប្រតិកម្ម​ផ្សេងៗ​ទៅ​នឹង​សហគមន៍​ជន​ជាតិ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​លំនៅឋាន​ដូចៗ​គ្នា ត្រូវ​បាន​គេ​អះ​អាង​ថា ជា​សំណង់​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទៃ​ទឹក​ទន្លេ ឱ្យ​ទៅ​រស់នៅ​លើ​ផ្ទៃ​ដី​ទំហំ ៤០​ហិកតា ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ផ្ទះ​មាន​រូប​រាង​ដូច​ៗ​គ្នា ហើយ​​​អះ​អាង​ថា ផ្ទះ​ទាំង​នេះ គឺ​ជា​លំនៅឋាន​ដែល​ត្រូវ​បាន​សាង​សង់​សម្រាប់​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ ទៅ​រស់​នៅ​លើ​ផ្ទៃ​ដី​គោក​វិញ។ រូបថត​មួយ​សន្លឹក​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន​ដង និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ​រៀបរាប់​ថា «គិតៗ​ទៅ​គួរ​ឱ្យ​ច្រណែន​យួន​ណាស់ មាន​ផ្ទះ មាន​ដី មើល​ទៅ​គួរ​ឱ្យ​ចង់​រស់​នៅ​ណាស់​បង​ប្អូន សង់​យ៉ាង​មាន​របៀប​រៀប​រយ ដី​ធំ​ទូលាយ​ល្អ​ណាស់។ ចំណែក​ខ្ញុំ​វិញ អាយុ​ជាង ៣០​ឆ្នាំ​ហើយ មិន​ទាន់​មាន​ដី​មួយ​ម៉ែត្រ​ការ៉េ​នៅ​ឡើយ​ទេ ច្រណែន​ផង អន់​ចិត្ត​ផង និង​ខ្មាស់​ខ្លួន​ឯង​ផង»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ដទៃ​ទៀត […]

Continue Reading

Fact Check: តើកង​ទ័ព​វៀត​ណាម​ពិត​ជា​បាន​បង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងនឹង​វៀត​ណាម​មែន​ឬ​ទេ​​​​?

ក្រោយ​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​ឱ្យ​​រុះ​​រើ​​សំណង់​​បណ្ដែត​​ទឹក​​នា​នា​ ដោយ​​ភាគ​ច្រើន​អ្នក​ដែល​រស់​នៅ​តាម​សំណង់​ទាំង​ឡាយ​នោះ​ជា​ជន​ជាតិ​វៀត​ណាម​ ចេញ​ពី​ភូមិ​សាស្ត្រ​របស់​ខ្លួន វា​បាន​ក្លាយទៅ​​ជា​ប្រធាន​បទ​ថ្មី​មួយ​​ ដែល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បាន​យក​មក​ជជែក​ ដេញ​ដោល​ និង​ចោទ​ជា​សំណួរ​បន្ត​បន្ទាប់​​។​ ជាក់​ស្តែង​​ថ្មី​ៗ​នេះ​ មាន​រូបថត​​ជាច្រើន​សន្លឹក ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាពចាប់​ចង​ និង​ធ្វើ​ការ​​​វាយ​ដំ​​ពី​សំណាក់​ក្រុម​មនុស្សពាក់​ឯក​សណ្ឋាន​​មួយ​ក្រុម​​ ​​ត្រូវ​​​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា កង​ទ័ព​យួន​ចាប់​ផ្ដើម​បើក​ការ​បង្ក្រាប​ពល​រដ្ឋ​ខ្មែរ​ក្រោម​ដែល​ប្រឆាំង​យួន​ហើយ​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​១៥​​​​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​​រូប​​ថត​​ជា​ច្រើន​​​សន្លឹក​​​​​​ ដែល​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាពចាប់​ចង​ និង​វាយ​ដំ​ពី​សំណាក់​ក្រុម​មនុស្ស​មួយ​ក្រុម​។ ​​អ្នក​ប្រើ​​ហ្វេស​ប៊ុក​​​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អះ​អាង​ ​នៅ​ក្នុង​សារបង្ហោះ​របស់​ខ្លួន​ផង​ដែរ​ថា រូប​ថត​ទាំង​នេះគឺ​ជា​ទិដ្ឋ​ភាព​កង​ទ័ព​យួន​ (វៀតណាម)​ បាន​នឹង​កំពុង​បង្រ្កាប​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា​ដែល​នៅ​តែ​បន្ត​រៀន​ និង​ប្រកាន់​ភ្ជាប់​នូវ​ទំនៀម​ទម្លាប់​ ប្រពៃ​ណី​របស់​ខ្មែរ​​​​។​ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនពាន់​ដង​​​ រួម​​ជាមួយ​នឹង​​ការបញ្ចេញ​មតិ​ចម្រុះ​​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​សារ​បង្ហោះ​របស់​អ្នក​ប្រើ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ ដោយ​អម​ជាមួយ​នឹង​រូប​ថត​ថា​​ «កង​ទ័ព​យួន​ចាប់​ផ្ដើម​បើក​ការ​បង្ក្រាប​ពល​រដ្ឋ​ខ្មែរ​ក្រោម​ដែល​ប្រឆាំង​យួន​ កង​ទ័ព​យួន​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ដែល​នៅ​តែ​បន្ត​រៀន​អក្សរ​ខ្មែរ​ នឹង​កាន់​ប្រពៃណី​ទំនៀម​ទម្លាប់​ ដោយ​មិន​ខ្ចី​រៀន​អក្សរ​យួន​ នឹង​កាន់​ប្រពៃណី​យួន​តាម​យួន​បញ្ជា​ ទើប​យួន​ធ្វើ​កា​របង្ក្រាប​យ៉ាង​សាហាវ​ឃោរ​ឃៅ​បែប​នេះ​។ ទង្វើរ​បស់​យួន​គឺ​អ​មនុស្ស​ធម៌​ជា​ទី​បំផុត​ ដែល​រឹត​ត្បិត​សេរី​ភាព​ពល​រដ្ឋ​ខ្មែរ​ក្រោម​។ សត្រូវ​មិន​មែន​មិត្ត​(ចាំ​ទុក​)!!»។ Facebook Post | Archived […]

Continue Reading

Fact-Check: រូបថត​មួយ​សន្លឹក​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​ថា​ជា​សហគមន៍​បណ្ដែត​ទឹក​វៀតណាម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០២១ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ទុក​ពេល ១​សប្ដាហ៍​ឱ្យ​រុះ​រើ​សំណង់​បណ្ដែត​ទឹក​នានា​នៅ​ក្នុង​ភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ ដែល​សំណង់​បណ្ដែត​ទឹក​ទាំង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​សហគមន៍​ជន​ជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ពេល​នោះ​មក សហគមន៍​បណ្ដែត​ទឹក​ជន​ជាតិ​វៀតណាម បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវបាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា វា​គឺ​ជា​សហគមន៍​បណ្ដែត​ទឹក​មួយ​របស់​ក្រុ​មជន​ជាតិវៀតណាម​ ដែល​កំពុង​រស់នៅ និង​ប្រកប​របរ​ការងារ​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​មួយ​សន្លឹក​នោះ មិន​មែន​ជា​សហគមន៍​បណ្ដែត​ទឹក​នៅ​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​​នូវ​ទិដ្ឋភាព​នៃ​ការ​រស់​របស់​ប្រជាជន​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ។ អ្នក​ប្រើ​ហ្វេសប៊ុក​នេះ បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​រស់នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​បែប​នេះ បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​​តើ​គួរ​រក្សា​ទុក ឬ​ក៏​លុប​បំបាត់​ចោល​នូវ​ការ​រស់នៅ​បែប​នេះ។ ថ្វី​ត្បិត​សំណេរ​របស់​អ្នក​ប្រើ​​ហ្វេសប៊ុក​មួយ​​នេះ កត់​សម្គាល់​ដោយ​ចំៗ​ទៅ​ដល់​សហគមន៍​ជន​ជាតិ​វៀតណាម​ក្ដី ប៉ុន្តែ សំណេរ​នេះ​បាន​សំដៅ​ទៅ​សល់​សហគមន៍​ជន​ជាតិ​វៀតណាម​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​នៅ​កម្ពុជា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក រៀបរាប់​ថា «ទេសភាព​ស្រស់​ស្អាត​យ៉ាង​ហ្នឹង តើ​បាន​ផល​ប្រយោជន៍​ ហើយ​ចំណេញ​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ​យើង? តើ​យើង​គួរ​រក្សា​ទុក ឬ​ក៏​រំលាយ​ចោល​ទេសភាព​ទាំង​នេះ? ហើយ​នរណា​ជា​អ្នក​រំលាយ​បាន ខ្ញុំ​ចង់​ដឹង?»។ Facebook Post | Archived […]

Continue Reading

Fact-Check: ឧកញ៉ា សឺន គុយ ត្រូវ​បាន​​ទាហាន​វៀតណាម​នៃ​រាជ​វង្ស​ង្វៀន​សម្លាប់​នៅ​ឆ្នាំ​១៨៤១

ខណៈ​ដែល​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ ប្រធាន​បទ​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​នៅ​ទីនោះ ត្រូវ​បាន​ចែក​រំលែក និង​ជជែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​ខ្លី​មួយ​ដែល​បង្ហាញ​រូប​គំនូរ​រស់​រវើក​នៃ​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំឡេង​រៀប​រាប់​ថា បុព្វ​បុរស​ខ្មែរ​កម្ពុជា​រូប​នេះ ត្រូវ​បាន​របប​វៀតណាម​កុម្មុនីស្ត​សម្លាប់។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​រៀប​រាប់​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​​ដែល​បង្ហាញ​រូប​គំនូ​រស់​រវើក​នៃ​បុរស​ម្នាក់។ វីដេអូ​នោះ​អះ​អាង​ថា រូប​គំនូ​នោះ គឺ​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា លោក សឺន គុយ ដែល​ត្រូវ​​បាន​សម្លាប់​ពី​សំណាក់​រដ្ឋាភិបាល​វៀត​ណាម​កុម្មុនីស្ត។ វីដេអូ​ឃ្លីប​នៃ​គំនូរដ៏​រស់​រវើក​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ សំឡេង​បរិយាយ​នៃ​វីដេអូ​ឃ្លីប​នោះ រៀបរាប់​ថា «លោក​ឧកញ៉ា សឺន គុយ គាត់​ត្រូវ​បាន​គេ​កាត់​ក្បាល​នៅ​ឆ្នាំ​១៨៤១​ដោយ​ពួក​យួន​កុម្មុយនីស្ត ដើម្បី​ខ្មែរ​​ក្រោម​អាច​អនុវត្ត​សាសនា​ និង​វប្បធម៌​របស់​ពួកគេ​ ជា​វីរបុរស​ជន​ជាតិ​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​នៅ​សតវត្សរ៍​ទី​១៩»។ Video link Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​នៃ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​មើល​ប្រវត្តិ​របស់​លោក សឺន គុយ ដែល​ត្រូវ​បាន​កត់ត្រា​ទុក​ដោយ​ឯកសារ​សំណេរ​មួយ​ចំនួន […]

Continue Reading

Fact Check: រូបថត​កូន​កោះ​មួយ​ស្ថិត​នៅ​ជិត​កោះ​ត្រល់​មិន​មែន​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ដូច​ការ​អះ​អាង​ទេ​​​

កោះ​ត្រល់​​ជា​ភាសា​ខ្មែរ​ ឬ​កោះ​ភូកុក​ជា​ភាសា​វៀត​ណាម​ ​​បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​។ ថ្មី​ៗ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បានបង្ហោះ​​រូប​ថតប្រជុំ​​កោះ​ភូ​កុក​មួយ​នេះជាមួយ​​ការ​​អះ​អាង​ថា ​កោះ​នេះ​ស្ថិត​នៅ​យ៉ាង​ជិត​បង្កើយ​នឹង​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​របស់​​ប្រទេស​កម្ពុជា​។ ទោះ​​យ៉ាង​​ណា​​ការ ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​២៩​​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​គណនី​ហ្វេសប៊ុក​មួយ ​​បាន​​​​​បង្ហោះ​​រូប​​ថត​​មួយ​​សន្លឹក​​​បង្ហាញ​​អំពី​​​ ផ្ទៃ​សមុទ្រ និងកោះ។​ គណនី​ហ្វេសប៊ុក​​ដដែល​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរទាក់ទង​ទៅ​នឹង​រូប​ថត​មួយ​នេះ​​ថា ជា​ទិដ្ឋ​ភាព ​កោះ​ត្រល់​ ហើយ​ឆ្នេរ​ពណ៌​ស គឺ​ជា​ឆ្នេរ​សមុទ្រ​នៅ​​ខេត្ត​កែប​ នៃ​ប្រទេស​កម្ពុជា​។​​ ការ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ហ្វេសប៊​ុក​រហូត​ទៅ​ដល់​រាប់​រយ​ដង​នា​ពេល​ថ្មី​ៗ​នេះ​រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​។​ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​គណនី​ហ្វេសប៊ុក​នោះ ​​រៀប​រាប់ថា​​ «​​កម្ពុជាអាចទាមទារយកកោះត្រល់ កម្ពុជាក្រោម និងទឹកដីជាច្រើនទៀតមកវិញបាន បើកម្ពុជាមានរដ្ឋាភិបាលថ្មី ដឹកនាំដោយមិនមែនត្រកូលហ៊ុន!»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាពរូប​ថត​មួយ​នេះ​ ​​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។ […]

Continue Reading

Fact-Check: ព្រះ​សង្ឃ​បូជា​ព្រះ​កាយ​ក្នុង​ភ្នក់​ភ្លើង​មិន​មែន​ជា​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទេ

ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ដាក់​បញ្ចូល​ទឹក​ដី​កម្ពុជា​ក្រោម​​ទៅ​វៀតណាម ត្រូវ​បាន​រៀបចំ​ជា​ពិធី​រំលឹក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤ មិថុនា ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​រស់នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ព្រះ​សង្ឃ​ក្នុង​វីដេអូ​នោះ គឺ​ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែល​បាន​បូជា​ព្រះ​កាយ​ខ្លួន​ឯង ដើម្បី​ការពារ​សាសនា វប្បធម៌ ប្រពៃណី និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​​មួយ​​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​នូវ​ព្រះ​សង្ឃ​មួយ​អង្គ​បូជា​ព្រះ​កាយ​ទាំង​រស់​នៅ​ក្នុង​ភ្នក់​ភ្លើង។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​អះ​អាង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​បាន​បូជា​ព្រះ​កាយ​នៅ​ក្នុង​ភ្នក់​ភ្លើង ដើម្បី​រក្សា​សាសនា វប្បធម៌ ប្រពៃណី និង​រក្សា​ទឹក​ដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​នេះ​​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​វៀតណាម។ វីដេអូ​ឃ្លីប​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​ចែក​រំលែក​រាប់​រយ​ដង ហើយ​អ្នក​ប្រើ​ហ្វេសប៊ុក​ជាច្រើន​ទៀត​ បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ទៅ​នឹង​វីដេអូ​ឃ្លីប​មួយ​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ការ​បូជា​ព្រះកាយ​របស់​ព្រះ​សង្ឃ​កម្ពុជា​ក្រោម ដើម្បី​រក្សា​សាសនា វប្បធម៌ ប្រពៃណី និង​រក្សា​ទឹក​ដី​កម្ពុជា​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​វីដេអូ​ឃ្លីប​មួយ​នេះ […]

Continue Reading

Fact-Check: តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​ ព័ត៌មាន ពិត បាន​បង្ហោះ​រូបថត ៣​សន្លឹក ដែល​បង្ហាញ​ផ្ទះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ស្ថិត​នៅ​ជា​ជួរ និង​រូបថត​ក្រុម​មនុស្ស​ដេក​នៅ​តាម​ព្រៃ​ជាមួយ​បង្វេច​ និង​សម្ពាយ។ ខ្លឹមសារ​នៃ​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​នេះ សំដៅ​ដល់​ន័យ​ថា ជន​ជាតិ​វៀតណាម​ទទួល​បាន​ផល​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ ខណៈ​ពលរដ្ឋ​កម្ពុជា​ ដេក​នៅ​តាម​ព្រៃ​ឈើ​។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​ចែក​រំលែក​ការ​អះ​អាង​នេះ​ផង​ដែរ ជាពិសេស​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ រូបភាព​ផ្ដាម​ចេញ​ពី​ការអះ​អាង​នោះ រៀបរាប់​ថា «វាសនា​ខ្មែរ​មិន​ស្មើ​យួន​៧​មករា​ទទួល​បាន​ផ្លែ​ផ្កា​ក្រោម​ផែនការ​បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ ដែល​យួន​ប្រើ​កម្លាំង​ប្តូរ​របប​ដាក់​ខ្មែរ​ខួរ​យួន​ដើម្បី​ធ្វើ​ជា​ខ្សែ​ញាក់​បម្រើ​ឱ្យ​នយោបាយ​យួន»។ Facebook Post | Archived […]

Continue Reading

Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​នឹង​មាត់​ទន្លេ​ គឺ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាង​កក

បាងកក​ គឺ​ជា​រាជធានី​ និង​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ថៃ​។​​ ដោយ​សារ​តែ​លក្ខណៈ​ភូមិសាស្រ្ត​ អំណោយ​ផល​ និង​ជា​មជ្ឈមណ្ឌល​នៃ​គមនាគមន៍​របស់​អាស៊ីផង​ដែរ​នោះ​ វា​បាន​ធ្វើ​ឲ្យ​ទីក្រុង​បាងកក​ បាន​ក្លាយ​ជា​ ស្នាក់ការ​នៃ​អង្គការ​អន្តរជាតិ និង​ក្នុង​តំបន់​ជាច្រើន។ ថ្មី​ៗ​នេះ​ យើង​ឃើញ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ម្នាក់​ បាន​យក​រូប​ភាព​មួយ​សន្លឹក​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​មួយ​នេះ​ មក​អះ​អាង​ថា​ជា​ទី​ក្រុង​ព្រែក​ឬស្សី​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០កន្លងទៅ​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​ សន្លឹក​ ដែល​​​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ទីក្រុង​មួយ​ដែល​មាន​ទីតាំង​ក្បែរ​នឹង​មាត់​ទន្លេ​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​​​ដដែល​​​នេះ​ ​​ក៏​​បាន​​ អះ​​អាង​​ដែរ​​​ថា​​ «ទី​ក្រុង​ព្រែក​ឬស្សី​​»។ ព្រែក​​ឫស្សី​ ជា​ទី​​ក្រុង​​មួយ​ (បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ Cần Thơ ប្រទេស​វៀតណាម​វិញ​) ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​​វាល​ទំនាប​​នៃ​​ដង​​ទន្លេមេគង្គ​ និង​មាន​ចម្ងាយ​ប្រមាណ​ ១៦៩​ គីឡូ​ម៉ែត្រ​ពី​​ទី​ក្រុង​​ហូជីមិញ​។ ការ​​​អះ​​អាង​មួយ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​សារ​ជា​ថ្មី​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ ពី​​សំណាក់​​ អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​​ ដែល​បាន​រៀប​រាប់​​ថា​​ «ទីក្រុង​ធំ​ទាំង​ពីរ​​ប្រចាំ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​ ត្រូវ​អា​ចោរ​យួន​លេប​យក​ទៅ​បាត់​ ក្នុង​នាម​ជា​កូន​ខ្មែរ​ ជា​ពលរដ្ឋ​ខ្មែរ​ នៃ​ម្ចាស់​ប្រទេស​ ត្រូវ​តែ​ទាម​ទា​យក​មក​វិញ​៕ […]

Continue Reading

Fact Check: រូប​ថត​របស់​លោក​ ហ៊ុន​ សែន​ គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​វៀត​ណាម​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​​

ថ្មីៗ​នេះ​ មាន​ការ​អះ​អាង​មួយ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​មួយ​រូប​ ដែល​បាន​បង្ហោះ​រូប​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​គោរព​វិញ្ញាណ​ក្ឌន្ធ​របស់​មេដឹកនាំ​វៀត​ណាម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេររៀប​រាប់​ថា​ លោក​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​មេ​ទៀត​ហើយ​។ ទោះ​ជា​យ៉ាង​ណា ការ​​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា​ ការ​អះ​អាង​​លើ​​បណ្ដាញ​​សង្គម​​នេះ​ គឺ​មិន​​ត្រឹម​ត្រូវ​ និង​​នាំ​​ឱ្យ​​មាន​​ការ​​យល់​​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​​សន្លឹក​ ដែលបាន​​​​បង្ហាញ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​​ទៀត​​។ ការ​​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​ដែល​បាន​រៀប​រាប់​​ថា​​ «ខ្ញុំ​ស្មាន​ថា​ អា​ចង្រៃ​ចោរ​យួន​វា​មិន​ចេះ​ងាប់​ វា​ទៅ​បុណ្យ​ខ្មោច​មេ​វា​ងាប់​ ១​ទៀត​ហើយ​​»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​តាម​ការ​​​ត្រួត​ពិនិត្យពីការ​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហេ្វស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​​នាំ​​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ ប្រភព​ដើម​នៃ​ការ​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​របស់​ថ្នាក់​ដឹក​នាំ​វៀតណាម​​ទាំង​ស្រុង។ តាម​រយៈ​សារ​បង្ហោះ​មួយ​ដោយ​ក្នុង​នោះ​ក៏​មាន​រូប​ភាព​មួយសន្លឹក​ដែល​​មាន​ទម្រង់​​ដូច​​គ្នា​​ទាំង​​ស្រុង​​នៅ​លើ​បណ្តាញ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន​ សែន​ កាល​​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ […]

Continue Reading

Fact Check: រូប​ថត​មួយ​បង្ហាញ​​ទិដ្ឋ​ភាព​​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ មិន​មែន​នៅ​ខេត្ត​រតន​គិរី​ទេ​

ខេត្ត​រតន​គិរី​ ជា​ខេត្ត​មួយ​នៅ​ភូមិ​ភាគ​ឦ​សាន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥៨៦​​គីឡូម៉ែត្រ​ពី​រាជ​ធានី​​ភ្នំ​ពេញ​។​ វា​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ទន្ទឹម​គ្នា​​នេះ ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ការកកស្ទះនៃការធ្វើដំណើរតាមទូក​នៅតាម​ផ្លូវទឹកមួយ​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា​ រូបថត​នេះស្ថិតនៅ​ក្នុង​​ខេត្ត​រតន​គិរី​។ រូប​​នេះ​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅ​​នេះ ​មាន​អ្នក​ប្រើ​​​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​សន្លឹក ដែល​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ ថែម​ទាំង​បាន​អះ​អាង​ ទៀត​ថា​ វា​ស្ថិត​នៅ​ក្នុង​ខេត្ត​រតន​គិរី​។ ការ​​អះ​​អាង​​នេះ​ត្រូវ​​បាន​​ចែក​​រំ​លែក​​ត​ៗ​​គ្នា​​ជា​ច្រើន​​ដង​​ ពី​សំណាក់​​អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​និ​យាយ​​ភា​សា​​ខ្មែរ​។ រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​រៀប​រាប់​​ថា​​ «ពី​មុន​ទឹក​រីង​សុទ្ធ​តែ​ត្រី​ ឥឡូវ​ទឹក​រីង​សុទ្ធ​តែ​យួន​ (នៅ​រតនៈ​គីរី​)»​។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបថត​តាមរយៈ​កម្មវិធី​ Google Reverse Image​ ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​មួយ​ចំនួន​​នៃ​រូបភាព​​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​យ៉ាង​កក​កុញ​តាម​ផ្លូវ​ទឹក​មួយ​​។ រូប​ភាព​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​​នៅ​ក្នុង​គេហ​ទំព័រ​មួយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ […]

Continue Reading

Fact-Check: ដំណើរការ​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​កម្ពុជា​​ធ្វើ​ឡើង​នៅ​ភ្នំពេញ មិន​មែន​ធ្វើ​នៅ​ទីក្រុង​ហូជីមិញទេ

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ កាន់​តែ​ខិត​​ចូល​មក​ដល់​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ជា​បន្ត​បន្ទាប់​នោះ ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា បាន​កើត​ឡើង​ជា​រឿយៗ។ ក្នុង​ចំណោម​ការ​រិះគន់​ផ្សេងៗ លិខិត​ឆ្លង​ដែន​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ចោទ​សួរ​ថា តើ​វា​ផលិត​ឡើងនៅ​ឯណា បន្ទាប់​ពី​មាន​បុរស​ម្នាក់​អះអាង​ថា លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត នឹង​បញ្ជាក់​ថា លិខិត​ឆ្លង​ដែន​កម្ពុជា មិន​មែន​បោះ​ពុម្ព​នៅ​ប្រទេស​វៀតណាម​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​កន្លង​មក​នេះ ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​មួយ ​ដែល​លិខិត​ឆ្លង​ដែន និង​បុរស​ម្នាក់​បាន​អះ​អាង​ថា លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម​ជាច្រើន​ឆ្នាំ​មក​ហើយ។ វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ១៤​នាទី​នោះ ត្រូវ​បាន​ទស្សនា​រាប់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទំព័រ​ហ្វេសប៊ុក​នេះ ចោទ​សួរ​ថា «ហេតុ​អ្វី​លិខិត​ឆ្លង​ដែន​ខ្មែរ KH ធ្វើ​នៅ​ទីក្រុង​ហូជីមិញ VN?»។ ភ្ជាប់​ជាមួយ​សំណេរ​នោះ វីដេអូ​មួយ​បង្ហាញ​បុរស​ម្នាក់​ដែល​ទំនង​ជា​អនិជន​ខ្មែរ​រស់នៅ​ឯ​ក្រៅ​ប្រទេស បាន​និយាយ​ថា «ហេតុអ្វី​បាន​ជា​លិខិត​ឆ្លងដែន​ខ្មែរ​បោះ​ពុម្ព​នៅ​ក្រុង​ហូជីមិញ? សូម​ប្អូន​ឱ្យ​យល់​ណា ខ្មែរ​គេ​គ្រប់​គ្រង​បាន​ទៅ​ហើយ យួន​គេ​គ្រប់​គ្រង​បាន​ទៅ​ហើយ​។ យើង​ឱ្យ​​ដឹង​ថា ស្រុក​ខ្មែរ​យើង​នេះ វា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​យួន​ទៅ​ហើយ។ ការ​សម្រេច​ចិត្ត សម្រេច​នយោបាយ គេ​មក​ពី​ហាណូយ​នោះ​ទេ មិន​មែន ហ៊ុន សែន សម្រេចចិត្ត​ទេ។ ប្អូន​សូម​ឱ្យ​យល់​កន្លែង​ហ្នឹង សូម​ឱ្យ​ភ្ញាក់​ខ្លួន​ឡើង​ណា។ […]

Continue Reading

Fact Check: រូបថតបុរសផ្សព្វផ្សាយម៉ូតអាវម្នាក់​ត្រូវបានកាត់តដោយបង្ហាញប្រទេសកម្ពុជាជា​ផ្នែកមួយ​របស់វៀតណាម

ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានប្រជាជនកម្ពុជាមួយចំនួនបានសង្កេតឃើញថា មានភាពមិនចុះសម្រុងគ្នានោះឡេីយ ជាពិសេសនៅពេលដែលគេនឹកគិតទៅដល់បញ្ហា​ព្រំដែននៃប្រទេសទាំងពីរនេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយបាន​បង្ហាញអំពីបុរសម្នាក់ពាក់​អាវយឺតពណ៌ខ្មៅ ដែល មានភា្ជប់ជាមួយនឹងរូបភាព​ផែនទី​ ដែល​បង្ហាញ​ប្រទេសកម្ពុជាជាផ្នែកមួយរបស់ប្រទេសវៀតណាម។ ទោះ​ជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia បាន​បង្ហាញ​ថា រូបថត​នោះគឺ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​វា​ត្រូវ​បាន​កែច្នៃ​មុនពេល​នឹង​បង្ហោះ​ចែក​រំលែក​នៅ​លើតាម​បណ្ដាញ​ សង្គមនានា។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២ ខែ​កុម្ភៈ កន្លងទៅនេះ យើងសង្កេតឃើញថា មានអ្នកប្រើបណ្តាញសង្គមហ្វេសបុក​ម្នាក់ បានបង្ហោះនូវរូបភាពមួួយដែលបង្ហាញពីបុរសពាក់អាវយឺតខ្មៅម្នាក់ ដែលមានរូបភាពប្រទេសកម្ពុជាភា្ជប់ជាមួយនឹងប្រទេសវៀតណាម ដោយប្រើប្រាស់ទម្រង់ជាទឹកដីតែមួយក្រោមការគ្រប់គ្រងដោយប្រទេសវៀតណាម។ រូបភាពមួយនេះ ត្រូវបានចែករំលែកជាច្រើនបន្តបន្ទាប់គ្នាពីសំណាក់អ្នកប្រើប្រាស់​បណ្តាញសង្គមភាសាខ្មែរ។ (រូបភាព​ផ្ដាម​ចេញ​ប៉ុស្តិ៍​ពី​គណនីអ្នកប្រើ​ហ្វេសប៊ុក​) Facebook Link | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បានចាប់ផ្តើមធ្វើការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់រូបភាពតាមរយៈកម្មវិធី​ Google Reverse Image​ ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃរូបភាពបុរសម្នាក់ដែលមានមុខមាត់ និងទម្រង់ដូចគ្នាទាំងស្រុង។ យោងទៅតាមគេហទំព័រ​របស់វៀតណាមមួយ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​រូបថត​ដើម​នេះនៅក្នុងគេហទំព័រមួយ​ដែលផ្សព្វផ្សាយនូវម៉ូតអាវយឺតមួយដែលដាក់លក់តាមប្រព័ន្ធអនឡាញ ដោយបុរសដែលផ្សព្វផ្សាយលក់​អាវយឺតនោះ គឺមានទម្រង់ភិនភាគដូចគ្នាទៅនឹងរូបភាពដែលត្រូវបានគេកាត់តបេះបិទ។ […]

Continue Reading

បុរស​កម្ពុជា​ម្នាក់​រង​អំពើហិង្សា​​ពេល​ចុះ​មើល​ព្រំដែន​ជាមួយ​កូន​សិស្ស​​កាល​ពី​៥​ឆ្នាំ​មុន​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ​ជាប្រធាន​បទ​នៃ​ការ​ជជែក​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ជា​​​បញ្ហា​រសើប និង​​ចម្រូង​ចម្រាស់​រវាង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេនៅ​កម្ពុជា ដែល​ត្រូវ​បាន​រំលាយ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧​កន្លង​មក។ ទន្ទឹម​គ្នា​នេះ ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​នេះ ត្រូវ​បាន​លើក​ឡើង​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ម្នាក់ ត្រូវ​បាន​​ជន​ជាតិ​វៀតណាម​វាយ​ដំ​អំឡុង​ពេល​គាត់​នាំ​កូន​សិស្ស​ខ្មែរ​ទៅ​មើល​​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង។ ទោះជា​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹមត្រូវ និង​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២១​កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញហេ្វសបុក​ម្នាក់ បានអះអាងថា គ្រូ​បង្រៀន​កម្ពុជា​ម្នាក់ បាន​រង​ការ​វាយ​ដំ​ពី​សំណាក់​ក្រុម​ជន​ជាតិ​វៀតណាម​អំឡុង​ពេល​ដឹកនាំ​កូន​សិស្ស​កម្ពុជា​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រៀបរាប់​ថា «គ្រូបង្រៀនខ្មែរនាំសិស្សខ្មែរទៅមើលបង្គោលព្រំដែនលេខ២០២ ខេត្តស្វាយរៀង​ ត្រូវយួនវាយលោកគ្រូបង្រៀននោះយ៉ាងដំណំ។ ឯគ្រូបង្រៀនយួននាំសិស្សយួនទៅមើលបង្គោលព្រំដែន​ដោយមានទាហាន​យួន​ជួយ​ការពារ ព្រមទាំងចង្អុលបង្ហាញ និងពន្យល់ពីបង្គោលព្រំដែននោះ»។ Facebook Post | Archived Link  ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងស្រាវជ្រាវរកប្រភពដើមនៃវីដេអូ ដែលបាននាំឱ្យ​យើងទៅដល់ប្រភព និងស្ថាប័នមួយចំនួនដែលមានការជាប់ពាក់ព័ន្ធ និងបកស្រាយទាក់ទងទៅនឹង​ការ​អះ​អាង​ខាងលើនេះ។ បើតាមសេចក្ដី​រាយការណ៍​មួយរបស់សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​ទៅ​លើ​លោក ផែន […]

Continue Reading