Fact Check: តើគ្រូ​បង្រៀន​ថៃ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិក​​​មែន​ដែរ​ឬ​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ ប្រទេស​ថៃ​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ១៦​.៥៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​ចំនួន​ ៥០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ CoviShield ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​អាស្ត្រា​ហ្សេនីកា​, និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់របស់​ប្រទេស​ចិន​។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមថៃ​​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​ ក្នុង​ចំណោម​នេះ​មាន​ទំព័រ​​ហ្វេសប៊ុក​ព័ត៌​មាន​មួយ​ ​បង្ហោះ​វីដេអូ​ឃ្លីប​ដោយ​បាន​រាយ​ការណ៍​​ថាមាន​អ្នក​គ្រូ​បង្រៀន​ជន​ជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​ ក្រោយ​ពី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​របស់​សហ​រដ្ឋ​អាមេរិក។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​​ដែល​អ្នក​ប្រើ​ប្រាស់បាន​​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​​ Kim Sophat World News បាន​បង្ហោះវីដេអូ​ឃ្លីប​រាយ​ការណ៍​មួយ​ដោយ​បាន​អះ​អាង​ថា ​គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិច​លាយ​ជាមួយ​វ៉ាក់​សាំង​ចិន។​  ទំព័រ​ហ្វេស​ប៊ុក​​ដដែល​ខាង​លើ​នេះ​ បាន​លើក​ឡើង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​ថា​វ៉ាក់​សាំង​​អាស្ត្រា​ហ្សេនី​កានេះ​ គឺ​ជាវ៉ាក់​សាំង​របស់​អាមេរិក​។​ វីដេអូ​​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាមួយ​ម៉ឺន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​រាប់​ពាន់​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អាសន្ន​​ធំ​ហើយ​! គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិច​លាយ​ជាមួយ​វ៉ាក់​សាំង​ចិន​​»​។​ Facebook Post | Archived Link […]

Continue Reading

Fact-Check: តើ​វ៉ាក់សាំង​ចិន​អាច​បង្ក​ឱ្យ​ស្លាប់ ពិការ និង​ខូច​សមត្ថភាព​ផ្លូវ​ភេទ​មែន​ឬទេ?

កម្ពុជា​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ជាង ៧​លាន​នាក់​ហើយ​គិត​ត្រឹម​ចុង​ខែ​កក្កដា​នេះ ដោយ​សម្រេច​បាន​ខ្ទង់​ជាង ៧០​ភាគរយ​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ១០​លាន​នាក់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។ ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន​ទាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ CoviShield ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ AstraZeneca។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន នៅ​តែ​ចោទ​សួរ​ពី​សុវត្ថិភាព ដោយ​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ចាក់​វ៉ាក់សាំង​ចិន​ទេ ព្រោះ​វ៉ាក់សាំង​ចិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ខោ​ជើង​វែង និង​កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពី​គ្រូ​ពេទ្យ​ម្នាក់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ទទួល​ចាក់​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន​នោះ​ឡើយ ព្រោះ​តែ​វ៉ាក់សាំង​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន បង្ក​ឱ្យ​ស្លាប់ ពិការ និង​ប៉ះ​ពាល់​ដល់​សមត្ថភាព​ផ្លូវ​ភេទ។ អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​បែប​នេះដោយ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ UHAFF។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សតវត្សរ៍​ទី​១៩​ពី​សំណាក់​​កង​ទ័ព​វៀតណាម​នាពេល​នោះ តែង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​រម្លឹក​ឡើង​វិញ​ជានិច្ច។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​ពាន់​ដឹង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​បាន​អះ​អាង​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បួន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត​ស​ខ្មៅ​ទាំង​នោះ បង្ហាញ​ការ​​ប្រហារ​ជីវិត​មនុស្ស​ដោយ​កាត់​ក្បាល​ និង​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​ខ្នោះ​ឃ្នាង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា យួន​បាន​ឈ្លាន​ទឹក​ដី​កម្ពុជា និង​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​សតវត្សរ៍​ទី​១៩។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​ខ្មែរ៖ យួន​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្នេញ ជិះ​ជាន់​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​គ្រប់​រូបភាព​រាប់រយ​ឆ្នាំ​ហើយ ពិសេសស​ខ្មែរ​ក្រោម»។ Facebook Post | Archived Link រូបថត​ពីរ​នៅ​ក្នុង​ចំណោម​រូបថត​បួន​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក LDP បង្ហោះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។ ទំព័រ​ហ្វេសប៊ុក​នេះ ​រៀបរាប់​ថា «នៅ​ឆ្នាំ​១៨៤៤ ស្ដេច​យួន​បាន​បញ្ជា​ឱ្យ​កាត់​ក្បាល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ងើប​បះបោរ​ប្រឆាំង​នឹង​យួន មាន​មេ​ស្រុក និង​ប្រជាជន​ខ្មែរ​ជាច្រើន ត្រូវ​យួន​កាត់​ក្បាល»។ Facebook […]

Continue Reading

Fact Check: តើ​វីដេអូ​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​មែន​ដែរ​ឬ​ទេ​?

នា​ពេល​ថ្មី​ៗ​នេះ​ប្រទេស​ចិន បាន​រង​នូវ​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដោយ​​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​​ ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ មនុស្ស​មួយ​ចំនួន​បាត់​ខ្លួន មនុស្ស​រាប់​សែន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​យ៉ាង​ធ្ងន់​ធ្ងរ​។ ក្នុង​ចំណោម​នេះ​ មាន​ទំព័រ​​ហ្វេសប៊ុក​នៅ​កម្ពុជាមួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​ទឹក​ជំនន់​នៅ​ប្រទេស​ចិន​ថ្មី​ៗ​ ដែល​កំពុង​ជន់​លិច​ក្នុង​ផ្សារ​ទំនើប។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​​ដែល​អ្នក​ប្រើ​ប្រាស់បាន​​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​មាន​ទំព័រ​ហ្វេស​ប៊ុក​​ មើល​កំសាន្ត បាន​បង្ហោះវីដេអូ​ឃ្លីប​មួយ​ បង្ហាញអំពី​ទិដ្ឋ​ភាព​ទឹក​ជំនន់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ដែល​បាន​ភ្ជាប់​ និង​អះ​អាង​ថា​នោះ គឺ​បាន​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ។​ ទំព័រ​ហ្វេស​ប៊ុក​​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ពេល​វេលា​​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​វីដេអូ​ឃ្លីប​​នោះ​ឡើយ​។​ វីដេអូ​​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រន្ធត់​ណាស់​ព្រះ​អើយ​! ទិដ្ឋភាព​ទឹក​ជំនន់​នៅ​ប្រទេស​ចិន​ ដែល​កំពុង​ជន់​លិច​ក្នុង​ផ្សារ​ទំនើប​»​។​ Facebook Post | Archived Link ហេតុ​ការណ៍​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ចែក​ចាយ​បន្ត​ផង​ដែរ​ទៅ​ក្នុង​ក្រុម​ ព័ត៌មាន​សង្គម​ថ្មីៗ​-Social Fresh News កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ […]

Continue Reading

Fact-Check: អំឡុង​ពេល​កាន់​តំណែង តើ​​អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​ថ្លែង​នូវ​សម្រង់​សម្ដី​នេះឬ​ទេ​?

​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​បញ្ចប់​អាណត្តិ​របស់​អ្នកស្រី​​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ​ បន្ទាប់​ពី​កាន់​តំណែង​នេះ​ចាប់​ពី​ឆ្នាំ​២០១៥​មក។ អំឡុង​ពេល​បំពេញ​បេសកកម្ម​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​រិះគន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ថ្មីៗ​នេះ សម្រង់​សម្ដី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​អះ​អាង​ថា ជា​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។  ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​​ចែក​រំលែក​នូវ​ខ្លឹមសារ​មួយ​ដែល​បង្ហាញ​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អតីត​អ្នករាយការណ៍​ពិសេស​​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ Facebook Post | Archived Link អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​ចែក​រំលែក​ខ្លឹមសារ​នេះ​ពី​ប៉ុស្តិ៍​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​បាន​បង្ហោះ​ខ្លឹមសារ​នេះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​កន្លង​មក។ ខ្លឹមសារ​នៃ​ប៉ុស្តិ៍​នោះ បង្ហាញ​នូវ​សម្រង់​សម្ដី​របស់​អ្នក​ស្រី រ៉ូណា ស្មីត ដែល​និយាយ​ថា «នយោបាយ​ជា​អាយុ​ជីវិត​របស់​អ្នក គ្រួសារ​អ្នក វាសនា​ប្រទេស​ជាតិ​របស់​អ្នក! តើ​ហេតុអ្វីបាន​ជា​អ្នក​រាល់​គ្នា​មិន​ខ្វល់​រឿង​ជាតិ​ទឹក​ដី? […]

Continue Reading

Fact Check: តើយុទ្ធនា​​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​របស់​រាជ​រដ្ឋាភិបាល​​ជា​ការ​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរមែន​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៦៨,៣៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca), ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​ ទន្ទឹម​នឹង​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ ការ​ចាក់​វ៉ាក់​សាំង​យក​កាត​ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន តែ​ប៉ុណ្ណោះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា ការ​ចាក់​វ៉ាក់​សាំង​ និង​ការ​យក​កាត ឬ​ប័ណ្ណ​សម្គាល់ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​ធ្លាប់​បាន​អះ​អាងនូវ​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​ទាក់​ទង​ទៅ​នឹង​​វ៉ាក់​សាំង​ចិន​​ស៊ី​ណូវ៉ាក់​ ផង​ដែរ​ ដែល​ក្រុម​ការ​ងារ​របស់​យើង​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា​កន្លង​ទៅ​នេះ​។​ វីដេអូឃ្លីប​​ និង​សំណេរ​​ខាង​លើ ​​​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ម៉ឺន​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ […]

Continue Reading

Fact Check: តើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​បាន​កាន់​ទង់​ជាតិ​ និង​ពាក់​មួក​របស់​វៀត​ណាម​មែន​ដែរ​ឬ​ទេ​?

សកម្ម​ភាព​​ និង​ការ​បញ្ចេញ​មតិ​រិះគន់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ពី​សំណាក់អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ និង​​អ្នក​គាំទ្រ​​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល។​ នៅ​ក្នុង​ចំណោម​នោះ​​ មាន​រូបថត​មួយ​សន្លឹក​​បង្ហាញ​រូប​ថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ពាក់​មួក​ និង​កាន់​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ដែល​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហេង​ សំរិន​ ដែល​ជា​ប្រធាន​រដ្ឋ​សភា​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ទង់​ជាតិ​របស់​រដ្ឋ​កម្ពុជា​ និងទង់​ជាតិ​វៀត​ណាម​ ខណៈ​ដែល​សម្ដេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ទ្រង់​បាន​​ពាក់​មួក​របស់​ប្រទេស​វៀត​ណាម​ផង​ដែរ​។​​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អ្នក​ដែល​ថា​ ស្តេច​ធ្វើ​អី្វ​មិន​កើត​ ដោយ​សារ​នៅ​ក្រោម​អំណាច​ហ៊ុនសែន​នោះ​ គឺខុស​ហើយ​ តាម​ពិត​ពួក​វា​ត្រូវ​តែ​គ្នា​ហ្នឹង​ ក្បត់​ជាតិ​ដូច​តែ​គ្នា​ ចង់​ឬ​មិន​ចង់​ ស្តេច​ត្រូវ​ទទួល​ខុស​ត្រូវ​ ជាង​ហ៊ុន​សែន​ផង​ អ្នក​និយាយ​បែប​នេះ​ គឺ​ផ្កាប់​មុខ​នឹង​ស្តេច​ […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​ឬ?

ថ្មីៗ​នេះ ខេត្ត​ហឹណាន (Henan) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​រង​ការវវាយ​ប្រហារ​ដោយ​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ មនុស្ស​មួយ​ចំនួន​បាត់​ខ្លួន មនុស្ស​រាប់​សែន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​បណ្ដាល​ឱ្យ​ខូច​ខាត​ផល​ដំណាំ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ធេង។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា បាន​បង្ហោះ​រូបថត​មួយ​ចំនួន ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​នៃ​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ចិន​កើត​ឡើង​ថ្មីៗ​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា រូបថត​ពីរ​សន្លឹក​ក្នុង​ចំណោម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​បួន​សន្លឹក​ជាមួយ​ការ​រៀបរាប់​ថា រូបថត​ទាំង​នោះ​គឺ​ជា​ទិដ្ឋភាព​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ ដែល​ជា​ទឹក​ជំនន់​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ៦០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «កម្ម​ហើយ​ប្រទេស​ចិន! ជាង ៦០​ឆ្នាំ​ហើយ​មិន​ដែល​កើត​មាន​គ្រោះ​ទឹក​ជំនន់​ខ្លាំង​បែប​នេះ​ពី​មុន​មក​ទេ ទើប​តែ​ចុង​ឆ្នាំ​២០២១​នេះ ដោយ​កូវីដ១៩ មិន​ទាន់​ស្រាក​ស្រាន្ត​ផង ឥឡូវ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥​នាក់​បាន​ស្លាប់ ហើយ​និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ស្ទើរ​ខ្ទេច​ខ្ទី»។ Facebook Post | Archived Link រូបថត​ជាមួយ​ការ​អះ​អាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២១ ហើយខាង​ក្រោម​នេះ​ គឺ​ជា​​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ។ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ក្នុង​ប្រទេស​ថៃ​មែន​ឬ?

ខណៈ​ដែល​កកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​ឈាន​ដល់​ខួប ៣០​ឆ្នាំ​នៅ​ក្នុង​ខែ​តុលាខាង​មុខ​នេះ អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​មួយ​ចំនួន បាន​ចែក​រំលែក​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ស្ថានភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ជំរំ​នានា​ក្នុង​ប្រទេស​ថៃ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ ទោះជាយ៉ាងណា ការត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​នឹង​ការ​អះ​អាង​ថា រូបថត​នេះ​បង្ហាញ​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តាម​ជំរំ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ខាង​ក្រោម​នេះ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចែក​ចាយ​នូវ​រូបថត​រួម​ជាមួយ​ការ​អះ​អាង​ថា «នេះ​ជា​ទិដ្ឋភាព​ពិត​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​បាន​រត់​ចេញ​ពី​ទឹក​ដី​កំណើត​នៅ​ឆ្នាំ​១៩៧៩។ តើ​ប្រិយ​មិត្ត​ណា​ខ្លះ​ដែល​បាន​ឆ្លង​កាត់​ជំរំ​ស្រះ​កែវ​ទី១ ព្រោះ​ថា ជំរំ​ស្រះ​កែវ​ទី​១ កើត​មុន​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ​១៩៧៩ បន្ទាប់​មក​ទើប​មាន​ជំរំ​ស្រះ​កែវ​ទី​២ ខៅអ៊ីដាង ម៉ៃរ៉ូត កាំពុត ណងចន្ទ សាយអេក សាយធូ សាយប៊ី ជំរំសម្ដេច ឈុនបូរី»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​​រូបថត​ និង​ខ្លឹមសារ​នៃ​រូបថត​នេះ​ចេញ​ពី​ប៉ុស្តិ៍​មួយ​របស់​ទំព័រ​ហ្វេសប៊ុក​​ព្រះ​ពុទ្ធសាសនា ដែល​បាន​បង្ហោះ​រូបថត​នេះ​កាល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦កន្លង​មក​ ឬ​កាល​ពីជាង ៥​ឆ្នាំ​មុន។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​មួយ​នៃ​ទំព័រ​ហ្វេសប៊ុក​ព្រះពុទ្ធ​សាសនា ដែល​តំណ​ភ្ជាប់​នៃ​ប៉ុស្តិ៍​នេះ​ មាន​នៅ​ទីនេះ​ផង​ដែរ។ […]

Continue Reading

Fact-Check: តើ​សមាជិក​សភា​ម៉ិកស៊ិក​បាន​ថ្លែង​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ឬទេ?

បញ្ហា​ជាច្រើន​នៅ​ឯ​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក ត្រូវ​បាន​លើក​ឡើង​ និង​ចែក​រំលែក​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ ដោយ​ពុំ​មាន​ព័ត៌មាន​ជាក់​លាក់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​សំណេរ​ថា សមាជិក​សភា​មួយ​រូប​របស់​ប្រទេស​ម៉ិកស៊ិក បាន​ថ្លែង​ «អ្នក​ខ្មាស់​អៀន​ដែល​ឃើញ​ខ្ញុំ​អាក្រាត ប៉ុន្តែ អ្នក​មិន​ខ្មាស់​អៀន​ ពេល​ឃើញ​ប្រជាជន​របស់​អ្នក​នៅ​តាម​ផ្លូវ​អាក្រាត​កាយ​គ្មាន​ទីពឹង គ្មាន​ការងារ​ធ្វើ និង​ស្រេក​ឃ្លាន បន្ទាប់​ពី​អ្នក​បាន​យក​លុយ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ»។ រូបថត​ជាមួយ​នឹង​ខ្លឹមសារ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ខ្លឹមសារ​សរសេរ​នៅ​លើ​រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ​Vireak Stöñe បាន​បង្ហោះ​រូបថត​បុរស​ម្នាក់​​ ដែល​ឈរ​ថ្លែង​ទាំង​អាក្រាត​កាយ​នៅ​សល់​តែ​ខោ​លីអូ។ រូបថត​នោះ បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​សរសេរ​ថា បុរស​រូប​នោះ គឺ​ជា​សមាជិក​សភា​ម៉ិកស៊ិក​មួយ​ ដែល​បាន​ថ្លែង​ថា «អ្នក​ខ្មាស់​អៀន​ដែល​ឃើញ​ខ្ញុំ​អាក្រាត ប៉ុន្តែ អ្នក​មិន​ខ្មាស់​អៀន​ ពេល​ឃើញ​ប្រជាជន​របស់​អ្នក​នៅ​តាម​ផ្លូវ​អាក្រាត​កាយ​គ្មាន​ទីពឹង គ្មាន​ការងារ​ធ្វើ និង​ស្រេក​ឃ្លាន បន្ទាប់​ពី​អ្នក​បាន​យក​លុយ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ»។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ ដែល​បង្ហោះ​រូបថត​បុរស​ម្នាក់​​​ភ្ជាប់​ជាមួយ​សំណេរ​សម្រង់​សម្ដី​របស់​គាត់។ Facebook Post […]

Continue Reading

Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ទូក​នេសាទ​របស់​វៀត​ណាម​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​មែន​ឬ​?

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មិន​សូវ​មាន​ភាព​​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ព្រំដែនគោក​ និង​ព្រំ​ដែន​ទឹករបស់​ប្រទេស​ទាំង​ពីរ​នេះ​​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​ពិី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​​ ក្នុង​ចំណោម​នោះ​​ មាន​រូប​ថតមួយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ដែល​មាន​ទង់​ជាតិ​របស់​វៀត​ណាម​ និង​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​អក្សរ​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​​​ «Fishing freely in Cambodia’s water» ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ជា​ច្រើន​បាន​ធ្វើ​ចរាចរ​នៅ​លើ​ផ្ទៃ​ទឹក​ ដោយ​អម​ជាមួយ​នឹង​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ និង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​​ ក៏​មាន​អក្សរ​ជា​ភាសា​អង់​គ្លេស​ផង​ដែរ​ថា​ «Fishing freely in Cambodia’s water»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «ការ​នេសាទ​ដោយ​សេរី​នៅ​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​កម្ពុជា​»​ ដោយ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បានបង្ហោះ​រូប​ថត​មួយ​សន្លឹក​នេះ​ចូល​ទៅ​ក្នុង​ក្រុម​ អមដំណើរលោកប្រធានសម រង្សុីចូលស្រុក ដែល​មាន​សមាជិក​ក្នុង​ក្រុម​ប្រមាណ​ជាង​ប្រាំ​បី​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់​។ ​ Facebook Post […]

Continue Reading

Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋភាព​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​មែន​ដែរ​ឬ​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី២០​ ខែ​កក្កដា​នេះ​ ប្រទេស​ថៃ​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩រហូត​ដល់​ទៅ​ ៣ ៥០២​នាក់​​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ ៤២៦​ ៤៧៥​​នាក់ឯណោះ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​អំពី​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ថៃ​នាពេល​ថ្មី​ៗ​នេះ​។​ ទន្ទឹម​គ្នា​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​កម្ពុជា​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ និង​បាន​អះ​អាង​ថា​ ទាំង​នេះ​គឺ​ជា​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ធ្វើ​ប៉ាស្ព័រ​ និង​វីសា​ការងារ​ បាន​បង្ហោះរូប​ថត​ចំនួន​៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ក្រណាត់​រុំ​វេច​ខ្ចប់​ដែល​មាន​ទម្រង់​ដូច​ជា​​សាក​សព​របស់​មនុស្ស​នោះ​ ត្រូវ​បាន​គេ​ដាក់​គរ​លើ​គ្នា​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ក៏​បាន​អះអាង​ និង​ភ្ជាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដែល​ហាក់​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​គិត​ថា​ នោះ​គឺ​ជា​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ​។​​ រូប​ថត​​​ និង​សំណេរ​​នេះ​​មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​នៅ​ថៃ​ ​កាច​សាហាវ​ណាស់​កូវីដ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​ទាំង​ឡាយ​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ […]

Continue Reading

Fact-Check: ហេតុការណ៍​រក​ឃើញ​ទារក​នៅ​លើ​​ភ្លឺ​ស្រែ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជាទេ​

ថ្មីៗ​នេះ ទារក​តូច​មួយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ក្ដី​អាណិត​អាសូរ​ដល់​ទារក​តូច​នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​នោះ ដែល​បង្ហាញ​ថា ពួកគេ​ជឿ​ថា ការ​បោះ​បង់​ចោល​ទារក​​នោះ កើតឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​លើ​រូបថតនេះ យើង​បាន​រក​ឃើញ​ថា ហេតុការណ៍​បោះ​បង់​ទារក​តូច​នោះ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រហ្វេសប៊ុក​​សប្បាយកោស​១៦៨ ​​បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទារក​តូច​មួយ​​ ត្រូវ​បាន​ត្រូវ​បាន​​គេ​ជួយ​សង្គ្រោះ បន្ទាប់​ពី​រក​ឃើញ​នៅ​​លើ​ភ្លឺ​ស្រែ​​មួយ​កន្លែង។ ខាង​ក្រោម​នេះ គឺរូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ដែល​រៀបរាប់​ថា​«អាណិត​ណាស់» ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ឡើយ។ Facebook Post | Archived Link រូបថត​នៃ​ទារក​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link ខណៈ​ដែល​គ្មាន​ព័ត៌មាន​លម្អិត​ជាក់​លាក់​នោះ ប៉ុស្តិ៍​នេះ បាន​នាំ​ឱ្យ​មាន​ការ​យល់​ថា ការ​បោះ​បង់​ចោល​ទារក​នៅ​ឯ​វាល​ស្រែនេះ បាន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ថែម​ទាំង​ស្នើ​រក​ព័ត៌មាន​បន្ថែម​អំពី​ទារក​នោះ ដើម្បី​សុំ​យក​មក​ចិញ្ចឹម​ផង​ដែរ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact-Check: តើ​វីដេអូ​នេះ​គឺ​ជា​ទិដ្ឋភាព​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​វៀតណាម​មែន​ទេ?

​ប្រទេស​វៀតណាម​បាន​រកឃើញ​ ​មនុស្ស​ដល់​ទៅ​ជាង ៤,៣៣៥​នាក់​បន្ថែម​ទៀត បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​នាំ​ករណី​ឆ្លង​សរុប​ឡើង​លើស ៦​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​​មនុស្ស ២៥៤​នាក់​បានស្លាប់​ដោយសារ​ជំងឺ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រទៅ​កាន់​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កាន់​តែ​ខ្លាំង។ ខណៈ​ដែល​វៀតណាម​កំពុង​ប្រឈម​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ព័ត៌មាន​ជាច្រើន​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ដែល​និយាយ​អំពី​ស្ថានភាព​កូវីដ-១៩​នៅ​វៀតណាម។ ក្នុង​ចំណោម​នោះ វីដេអូ​ខ្លី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​រយ​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា វីដេអូ​ជាមួយ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ខ្លីមួយ​ដែល​បង្ហាញ​ក្រុម​មន្ត្រី​សុខាភិបាល​ជាមួយ​សម្លៀក​បំពាក់​ការពារ​សុវត្ថិភាព​​នោះ រៀបចំ​បញ្ចុះ​សព​នៅ​ឯ​ទីកន្លែង​បញ្ចុះ​សព​មួយ​កន្លែង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា វីដេអូ​នោះ គឺ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម។ វីដេអូ​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​មាន​ការ​រៀបរាប់​ថា «វៀតណាម​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​ច្រើន​ណាស់ បង​ប្អូន​ខ្មែរ​យើង​ថែ​រក្សា​សុខភាព​ទាំង​អស់​គ្នា»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៥៩,១៣​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca) វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​​យ៉ាង​ផុស​ផុល​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​​ចិន។​ ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា​វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះឡើយ​​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​នេះ​ គឺ​ធ្វើឲ្យ​មាន​ហានិភ័យ​ខ្ពស់ណាស់​ ​ចំពោះ​សុខភាព​របស់​ប្រជា​ជន​កម្ពុជា​ទាំង​មូល​។​ វីដេអូឃ្លីប​​ និង​សំណេរ​​នេះ​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​វ៉ាក់​សាំង​របស់​ប្រទេស​ចិន​ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក»​។​ Facebook Post | Archived […]

Continue Reading

Fact-Check: តើ​សព​​ទាំង​នេះ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​មែន​ឬទេ?

នៅ​ក្នុង​សប្ដាហ៍​នេះ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាច្រើន​ទៀត ត្រូវ​បាន​រក្សា​ទុក​​នៅ​កន្លែង​តម្កល់​សព និង​រង់ចាំ​ការ​បូជា។ បន្ទាប់​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ទុក​ក្នុង​អគារ​មួយ​កន្លែង។ ដោយ​គ្មាន​ព័ត៌មាន​ជាក់​លាក់ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា រូបថត​នៃ​សព​ទាំង​នេះ មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ស្ថិត​នៅ​ក្នុង​ទីតាំងនៃ​អគារ​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់» ហើយ​ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀប​រាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ចូល​ក្នុង​គ្រុប​ហ្វេសប៊ុក​មួយ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត បាន​ចូល​ទៅ​បញ្ចេញ​យោបល់ និង​សាក​សួរ​រក​ទីតាំង​ជាក់​លាក់​នៃ​សព​ដែល​ត្រូវ​បាន​វេច​ខ្ចប់​នោះ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​នេះ […]

Continue Reading

Fact Check: រូបថតសម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ​ លត់​ជង្គង់​មុខ​​រូប​ថត​លោក​ ហូ​ ជី​មិញ​ ​មិនមែន​ជា​ការ​ពិត

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហា​ព្រំដែន​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​ដេញ​ដោល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​។​​ ជាក់​ស្តែង​ថ្មី​ៗ​នេះ​ មាន​រូប​ថត​មួយ​សន្លឹក ដែល​បង្ហាញ​​សម្តេច​ព្រះ​វររាជ​មាតា នរោត្តម​ មុនីនាថ ​សីហនុ​ លត់​ជង្គង់​គោរព​រូប​ថត​លោក​ ហូ ជី​មិញ​ ស្ថាបនិក​នៃ​របប​កុម្មុយនីស្ត​វៀតណាមនោះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​សមេ្តច​នរោត្តម​ មុនីនាថ​ សីហនុ​ ដែល​ត្រូវ​ជា​ព្រះ​មាតា​បង្កើត​របស់​ព្រះ​បាទ​នរោត្តម​សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញអំពី​ទិដ្ឋភាព​ដែល​សម្តេច​យាយ​ ទ្រង់​បាន​លត់​ជង្គង់​នៅ​ក្រោម​រូប​ថត​ ដែល​ហាក់​ដូច​ជា​គោរព​អតីត​មេដឹក​នាំ​វៀត​ណាម​ម្នាក់​គឺ​លោក​ ហូ​ជី​មិញ​។​ លោក​ ហូជីមិញ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹក​នាំ​កុម្មុយនិស្ត​វៀត​ណាម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​បង្រួប​បង្រួម​វៀត​ណាម​ខាង​ជើង​ និងវៀត​ណាម​ខាង​ត្បូង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​តែ​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក […]

Continue Reading

Fact Check: តើ​ទាំង​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរវត្ត​​អំឡុង​ឆ្នាំ​១៧៦៧​​មែន​ដែរ​ឬ​ទេ​​?

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​ស្តី​ពី​ការ​សាង​សង់​ប្រាសាទ​ថ្ម​មួយ​នៅ​ខេត្ត​បុរីរម្យ​​ ប្រទេស​ថៃ​ ដោយ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​កាល​ពី​សប្តាហ៍​មុន​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ និង​ការ​​ជជែក​វែក​ញែក​​​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​ អំពី​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចម្លង​រចនាបថ​របស់​ប្រាសាទ​អង្គរ​វត្ត​។ ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​ជា​ច្រើន​​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ត្រូវ​បាន​ថត​ឡើង​នៅ​​ក្នុង​ឆ្នាំ​១៧៦៧​​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២១​ មាន​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​ចំនួន​ ៦​សន្លឹក​ទៅ​ក្នុង​ក្រុម​មួយ​មាន​ឈ្មោះ​ថា​ ព័ត៌មាន​២៤​ម៉ោង​ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​​រូប​ថត​នារី​រាំ​របាំ ប្រាសាទ​អង្គរ​វត្ត​ថត​ពី​លើ​ផ្ទៃ​​អាកាស​ ព្រម​ទាំង​រូប​ថត​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រ​យាន​ផង​ដែរ។​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​​ថា​ ​រូប​ថត​ទាំង​នេះ ​គឺ​ជា​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​១៧៦៧។​ រូប​ថត​ទាំង​ប្រាំ​មួយ​​សន្លឹក​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «រូបភាព​កម្រ​ ស៊ែរ​១​ អង្គរ​វត្ត​កាល​ពី​ឆ្នាំ​១៧​៦៧​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ផ្កាយ​នា​ពេល​រាត្រី​មែន​ឬទេ?

កាល​ពី​សប្ដាហ៍​មុន សំណង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ចម្លង​តាម​ស្ថាបត្យ​កម្ម​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​រូបថត​នោះ​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្រោម​ពន្លឺ​ផ្កាយ​ពេល​រាត្រី។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា រូបថត​នោះ​ត្រូវ​បាន​កាត់​ត​ពី​រូបថត​ច្បាប់​ដើម មុន​នឹង​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក Royal du Cambodge បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ស្បៃ​រាត្រី​មាន​ផ្កាយ​ព្រោង​ព្រាត រួមជាមួយ​នឹង​សំណេរ​ថា «ជយោ! ព្រះ​រាជាណាចក្រ​កម្ពុជា»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​ដល់​ទៅ​រាប់​សិប​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link បើទោះបី​ទំព័រ​ហ្វេសប៊ុក​នេះ បាន​បញ្ជាក​់​ពី​ប្រភព​រូបថត​នេះ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អ្នកថត​រូប​បរទេស​ម្នាក់​ឈ្មោះ Sell Snick ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បែរ​ជា​យល់​ច្រឡំ​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ​ថា ជា​ទិដ្ឋភាព​ពិត​ប្រាកដ​នៃ​ប្រាសាទ​អង្គរវត្ត​នា​ពេល​រាត្រី។ ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google និង​ការ​​ពិនិត្យ​មើល​​ម្ចាស់​រូបថត​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​រួច​ហើយ​នោះ។ នៅ​ពី​ក្រោម​ប៉ុស្តិ៍​នៃ​រូបថត​នេះ អ្នក​ថតរូប លោក Nick […]

Continue Reading

Fact Check: តើ​ជំងឺ​កូវីដ-១៩​បង្ក​ឡើង​ដោយ​បាក់តេរី​មែន​ដែរ​ឬ​ទេ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​នេះ​ ប្រទេស​សិង្ហបុរីបាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩ត្រឹម​តែ​ ៣៦​នាក់​ប៉ុណ្ណោះ​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​រហូត​ទៅ​ដល់ ​៦២ ៧៤៤​នាក់ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​​ អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ទប់​ស្កាត់​ព្យាបាល​ ក៏​ដូច​ជា​មូល​ហេតុ​នៃ​ការ​បង្ក​ជំងឺ​នេះ​ឡើង​​។​ ទន្ទឹម​គ្នា​នេះ មាន​សំណេរ​មួយ​បានលើក​ឡើង​​ថា​ ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ទី​មួយ​បាន​ធ្វើ​កោសល្យ​វិច័យ​លើ​អ្នក​ជំងឺ​កូវីដ​-១៩ និង​រក​ឃើញ​ថា ​ជំងឺ​មួយ​នេះ​បង្ក​ឡើង​ដោយ​បាក់តេរី​ មិន​មែន​បង្ក​ឡើង​ដោយ​វីរុស​នោះ​ទេ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Malinchan បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ដោយភ្ជាប់​សំណេរ​​ទាក់​ទង​ និង​អះ​អាង​ថា​ប្រទេស​សិង្ហបុរី​ ដែល​ជា​ប្រទេស​តូច​ និង​អភិវឌ្ឍន៍​មួយ​​នៅ​អាស៊ី​អាគ្នេយ៍​ ​គឺ​ជា​ប្រទេស​ដំបូង​បង្អស់​ក្នុង​ការ​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាក​សព​អ្នកដែល​កើត​ជំងឺ​កូវីដ​-១៩​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​ថា​​ជំងឺ​កូវីដ​-១៩នេះ​ គឺ​មិន​មែន​បង្ក​ឡើង​ដោយ​វីរុស​នោះ​ឡើយ​ តែ​បង្ក​ដោយ​​បាក់​តេ​រី​។​ រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​ Malinchan ដែល​បាន​រៀប​រាប់​ថា​​​ «…វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ Covid-19​ មិន​មែន​ជា​វីរុស​ទេ​ ប៉ុន្តែ​ជា​បាក់​តេរី​ដែល​ត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុ​សកម្ម​ និង​បញ្ចូល​ឈាម​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស…»​។​ Facebook Post | Archived […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​បង្ហាញ​​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិត​ក្នុង​បន្ទប់​ឃុំ​ឃាំង​មែន​ឬទេ?

របប​យោធា​ភូមា​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ បន្ទាប់​ពី​ដណ្ដើម​អំណាច​ដោយ​កម្លាំង​យោធា​ពី​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ​មក។ អ្នកស្រី ស៊ូជី ក៏​បាន​បាត់​មុខ​ពី​មហាជន​ផង​ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ជាមួយ​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា អ្នកស្រី ស៊ូជី ត្រូវ​បាន​េមដឹកនាំ​យោធា​ភូមា​ចោទ​ប្រកាន់​ចំនួន ១០​ករណី ហើយ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧៥​ឆ្នាំ។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដយ​ដង​នៅ​លើ​បណ្ដាញ​សង្គម បើ​ទោះបី​ជាមាន​ការ​បញ្ជាក់​ថា រូបកាត់​ត​ក៏​ដោយ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ភូមា ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​មួយ​មាន​រនាំង​ដែក ហើយ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​លឿង និង​ដៃ​ជាប់​ខ្នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ បាន​រៀបរាប់​ថា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​របប​សឹក​ភូមា​ចោទ​ប្រកាន់​ ១០​ករណី ដែល​អាច​ឱ្យ​អ្នកស្រី​ជាប់​ឃុំ​រហូត​ដល់​ទៅ ៧៥​ឆ្នាំ។ បើទោះបី​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បញ្ជាក់​ថា រូបថត​នេះគឺ​ជា​រូបថត​កាត់​ក៏​ដោយ ប៉ុន្តែ រូបថត​ជាមួយ​នឹង​សំណេរបែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ […]

Continue Reading

Fact-Check: ក្រសួង​អប់រំ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​សាលារៀន​​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​ទេ

សាលារៀន​​នៅ​ទូទាំង​ប្រទេស ទាំងសាលា​ឯកជន និង​សាលា​រដ្ឋ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឱ្យ​ផ្អាក​ដំណើរ​ការ​ជាច្រើន​ខែ​មក​ហើយ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​​ទៅ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​​នៃ​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​លើ​បណ្ដាញ​សង្គម និយាយ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ឱ្យ​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ផ្សេងៗ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ការ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ បាន​អះ​អាង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​អនុញ្ញាត​ឱ្យ​សាលារៀន​នៅ​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ហើយ​សិស្សានុសិស្ស​ក៏​អាច​វិល​ត្រឡប់​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សាលារៀន​ជាថ្មី​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​រាប់​សិប​ដង​ផង​ដែរ។ រូបភាព​ផ្ដាម​នៃ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ រៀបរាប់​ថា «សេចក្ដី​ជូន​ដំណឹង ក្រសួង​អប់រំ​ យុវជន និង​កីឡា សម្រេច​បើក​សាលា​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​ហើយ…! ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​សិក្សា​នៅ​ក្នុង​សាលា​ជា​ថ្មី…»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: តើ​នេះ​គឺ​ជា​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

សំណង់​នៅ​ក្នុង​វត្ត​មួយ​នៃ​ខេត្ត​បុរី​រម្យ​ ប្រទេស​ថៃ​នា​ពេល​ថ្មី​ៗ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​​ប្រតិកម្ម​ និង​បាន​លើក​ឡើង​ថា​ សំណង់​នៃ​ប្រាសាទ​ថ្មី​នេះ​ គឺ​សាង​សង់​ឡើង​ដោយ​ចម្លង​តាម​រចនា​បថ​ស្ថាបត្យ​កម្ម​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​។​ ការ​មាន​ប្រតិកម្ម​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​យ៉ាង​ផុស​ផុល។ ជាក់​ស្តែង​ មាន​រូប​ថត​បួន​សន្លឹក​បង្ហាញប្រាសាទ​បុរាណ​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ជា​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ឆ្នាំ​១៩៣១​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ប្រាសាទ​បុរាណ​មួយ​ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត​បេះ​បិទ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ នេះ​គឺ​ជាប្រាសាទ​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​១៩៣១។​ រូប​ថត​ទាំង​បួន​សន្លឹក​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «រូបភាព​កម្រ​ ស៊ែរ​ម្នាក់​មួយ​ផង​ ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​ ១៩៣១»​។​ Facebook Post | Archived Link រូប​ថត​ទាំង​បួន​សន្លឹក​ដដែល​នេះ​ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ជាមួយ​នឹង​សំណេរ​ជា​ភាសា​ខ្មែរ​ថា​​​ «ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​ ១៩៣១​ […]

Continue Reading

Fact-Check: តើ​មេរោគ​កូវីដ-១៩​កើត​ឡើង​លើ​ពលរដ្ឋ​ចិន និង​វៀតណាម​ដែរ​ឬទេ?

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦២,៧០០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ក្នុង​នោះ​មនុស្ស​ដល់​ទៅ ៩៥៣​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្រោយ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​នៃ​មេរោគ​កូវីដ-១៩​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​មេរោគ​កូវីដ-១៩​ឆ្លង​ និង​សម្លាប់​តែ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ បែរ​ជា​ពលរដ្ឋ​ចិន និង​វៀតណាម មិន​កើត​អ្វី​ទៅ​វិញ។ ចម្ងល់​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ចម្ងល់​បែប​នេះ គឺ​ជា​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០២១​ គណនី​ហ្វេសប៊ុក​មួយ​ បាន​ចោទ​សួរ​នៅ​លើ​បណ្ដាញ​សង្គម​ថា ហេតុអ្វី​បាន​ករណី​ឆ្លង​កូវីដ-១៩ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​វៀតណាម​ជា​ប្រទេស​ជិត​ខាង​កម្ពុជា និង​ប្រទេស​ចិន បែរ​ជា​មិនមាន​ករណី​ឆ្លង និង​ស្លាប់​កើត​ឡើង​ទៅ​វិញ។ ការ​ចោទ​សួរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ហេតុអី​កូវីដឆ្លង​ស្លាប់​តែ​ពលរដ្ឋ​ខ្មែរ? ចុះ​យួន និង​ចិន ហេតុ​អី​មិន​ឆ្លង​មិន​ងាប់?»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ប៉ុស្តិ៍​នេះ​តាម​រយៈ​ការ​ស្វែង​រក​តួលេខ​ឆ្លង​កូវីដ-១៩ និង​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម […]

Continue Reading

Fact Check: តើ​កោះ​ទាំង​ពីរ​នេះ​​ត​ជាប់​គ្នា​ដោយ​ថ្ម​មាន​ទម្រង់​ជា​ការ​ចាប់​ដៃ​មែនដែរ​ឬ​ទេ​​?

ការ​រីក​រាល​ដាល​នូវ​​ជំងឺ​ឆ្លង​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ជា​ពិសេស​ទៅ​លើ​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​ កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ទន្ទឹម​គ្នា​នេះ​ ​ទិដ្ឋ​ភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​ដែល​មាន​ទម្រង់​ជា​​ការ​ចាប់​ដៃ​នោះ​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ក្នុង​​ក្រុម​មួយ​​ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​បង្ហាញ​រូប​កោះ​ចំនួន​ពីរ​ដែល​មាន​រូប​រាង​ដូច​គ្នា​ទាំង​ស្រុង​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញ​​ការ​ភ្ជាប់​​រវាង​កោះ​ទាំង​ពីរ​ដោយ​ថ្ម​ដែល​មាន​ទម្រង់​ដូច​ជា​មនុស្ស​កំពុង​តែ​ចាប់​ដៃ​គ្នា​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​នោះ​ទេ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​​ដែល​មាន​រូប​រាង​ដូច​ជា​ការ​ចាប់​ដៃ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ រូប​ថត​​ដែល​មាន​ទម្រង់​ និង​ទិដ្ឋ​ភាព​នៃ​កោះ​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ […]

Continue Reading

Fact Check: តើវីដេអូ​នេះ​បង្ហាញ​​ការ​ប្រហារ​ជីវិត​បុរស​៤​នាក់​ដែល​បាន​​រំលោភ​កូន​ក្មេង​មែន​​ឬ​ទេ​?

ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​តែ​បន្ត​មាន​នៅ​តាម​បណ្តា​ប្រទេស​នានា​ ដូច​ជា​ប្រទេស​ជប៉ុន​ សិង្ហបុរី​ ចិន​ និង​វៀត​ណាម​ជា​ដើម​​ ​ដែល​វីធី​សាស្រ្ត​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល។​ ជា​ក់​ស្តែង​ នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ថ្មី​ៗ​នេះ​មាន​វីដេអូ​ និង​រូប​ថត​ចំនួន​បី​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​ និង​យក​មនុស្ស​ទៅ​ដុត​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រំលោភ​កូន​ក្មេង​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ និង​រូប​ថត​ផ្តាម​ បង្ហាញ​អំពីសកម្មភាព​ដែល​ក្រុម​មនុស្ស​មួយ​ក្រុម​ បាន​នឹង​កំពុង​តែ​ចង​​ និង​ដុត​បុរស​ចំនួន​៤​នាក់​នៅ​ក្នុង​ភ្លើង​ចំបើង​។​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ក៏​បាន​​អះអាង​ផង​ដែរ​ថា ទិដ្ឋ​ភាព​ទាំង​នេះ​ គឺ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​បាន​រំលោភ​កូន​ក្មេង​។​ វីដេអូឃ្លីប​​ និង​រូប​ថត​ផ្តាម​ចំនួន​បី​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «#ទោស​ប្រហារ​ជីវិត​ពី​បទ​រំលោភ​កូន​ក្មេង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​ករណី​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading

Fact-Check: តើ​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ឡើង​វិញ​មែន​​ឬ​ទេ?

កម្ពុជា​នៅ​តែ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ក្នុង​ចំនួន​ច្រើន​ជារៀង​រាល់​ថ្ងៃ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ពេល​កម្ពុជា​ប្រកាស​ពី​ការ​ឆ្លង​រីក​រាល​ដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​រយៈ​ពេល​ ៦​ខែ​កន្លង​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​នានា ដូចជា ការ​បិទ​ខ្ទប់ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ទីតាំង​មួយ​ចំនួន​ជា​ដើម។ ប៉ុន្តែ ក្រោយ​មក វិធានការ​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​ចេញ​វិញ។ ប៉ុន្តែ ថ្មីៗ​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ទីក្រុង​នេះ​ឡើង​វិញ​រយៈ​ពេល ១៤​ថ្ងៃ​ទៀត។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ ដែល​មាន​គណនី​រាប់​សែន​នាក់​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​ព័ត៌មាន​នោះ​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ក្រុង​ភ្នំពេញ​ជា​ថ្មី​រយៈ​ពេល​ពីរ​សប្ដាហ៍​ទៀត។ បន្ទាប់​ពី​ចែក​រំលែក​ព័ត៌មាន​បែប​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​ជាង ១០០​នាក់​បាន​ចុច​«ចូល​ចិត្ត» ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បញ្ចេញ​មតិ​ថា «បិទ​ទៅ​បិទ​ឱ្យ​រហូត​ទៅ​បាច់​រក​ស៊ីទេ»។ ខាង​ក្រោម​នេះគឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីប៉ុស្តិ៍​ចែក​រំលែក​ព័ត៌មាន​នោះ ដែល​មាន​ចំណង​ជើង​ថា «ក្ដៅៗ​សម្រេច​បិទ​ក្រុប[ក្រុង]​រយៈ​ពេល ១៤​ថ្ងៃ​ទៀតហើយ»។ Facebook Post | Archived Link ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook […]

Continue Reading

Fact-Check: តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី?

ខណៈ​ដែល​​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាញ់​​លោក​បណ្ឌិត​ កែម ឡី កាន់​តែ​ខិត​ជិត​ចូល​មក​ដល់នោះ ប្រធាន​បទ​ជា​ច្រើន​ជុំ​វិញ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​លើក​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​។ ក្នុង​ចំណោម​នោះការ​ជជែក​នោះ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​​មួយ​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មកនេះ ដោយ​​អះ​អាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា លោក សម រង្ស៊ី ជា​អ្នក​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ លោក កែម ឡី។ វីដេអូ​មាន​រយៈ​ពេល ៦​នាទី​​​នោះ បង្ហាញ​ស្ត្រី​ម្នាក់​អត្ថាធិប្បាយ​អំពី​ឃាតកម្ម​លើ​លោក កែម ឡី ហើយ​ជាមួយ​ការ​ផ្គូរ​ផ្គង់​ព្រឹត្តិការណ៍​នានា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ទៅ​នឹង​ឃាតកម្ម​មួយ​នេះ។ ស្ត្រី​រូប​នោះ​បាន​អត្ថាធិប្បាយ​ក្នុង​វីដេអូ​នោះ​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ ហើយ​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ណែនាំ​ឱ្យ​មក​ធ្វើ​ការងារ​ជា​អង្គរក្ស​របស់​លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ខាង​ក្រោម​នេះ គឺ​ជា​តំណ​ភ្ជាប់​សេចក្ដី​អត្ថាធិប្បាយ​ទាំង​ស្រុង​នៃ​វីដេអូ​នេះ ដែល​រៀបរាប់​ក្នុង​ន័យ​ថា លោក សម រង្ស៊ី ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី។ Facebook Post | Archived Link Fact Crescendo Cambodia បាន​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​សេចក្ដី​រាយការណ៍​នានា​ជុំ​វិញ​ឃាតកម្ម​លើ​លោក […]

Continue Reading

Fact Check: ​តើ​​អ្នក​ស្រី មូរ សុខហួរ រិះ​គន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មែន​ទេ?

យុទ្ធនាការ​នៃ​ការ​ដាក់​លក់​ប័ណ្ណ​នាឡិកា​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ​តម្លៃ​ ៥ដុល្លារ​​ក្នុង​មួយ​ប័ណ្ណ​នោះ​​ បាន​​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​។ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​រូប​ថត​របស់​អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ​ សុខ​ហួរ​ កំពុង​តែ​កាន់​ស្លាកសរសេរ​ជា​ភាសាខ្មែរ​ចោទ​ទៅ​លើ​លោក​ សម​ រង្ស៊ី​​​ ថា​ កំពុង​តែ​បង្វែរ​ដាន​នោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ក្នុង​​ក្រុម​ទូរទស្សន៍ស្រាតខោជនផ្តាច់ការ ដែល​បង្ហាញ​​អ្នកស្រី​​ មូរ​ សុខ​ហួរ​ ​កាន់​ស្លាក​សរសេរ​​​ថា ​លោក​ សម​ រង្ស៊ី​ វាយ​ប្រហារ​ព្រះ​មហាក្សត្រ​នោះ​ គ្រាន់​តែ​ជា​ការ​បង្វែរ​ការ​តាមដានតែ​ប៉ុណ្ណោះ​។​ រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​អ្នកស្រី​ មូរ​ សុខ​ហួរ​ កាន់​បដា​មាន​​អក្សរ​សរសេរ​ថា​​ «សម​ រង្ស៊ី​បន្ត​វាយ​ប្រហារ​មក​លើ​ព្រះ​មហាក្សត្រ​ គឺ​ […]

Continue Reading

Fact Check: តើរថយន្ត​ទាំង​នេះ​​​បាន​រលាយ​ខូច​ខាត​ដោយសារ​​តែ​កំណើន​កម្ដៅ​ផែនដី​​នៅ​ប្រទេស​គុយ​វ៉ែត​មែន​ឬទេ?

​ប្រទេស​កាណាដា​ បាន​កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​មាន​​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​គ្រឿង​បរិក្ខារ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សំណង់​អាគារ​នានា​ជា​ច្រើន​។​ គ្រោះ​ធម្មជាតិ​មួយ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​លើក​យក​មក​ជជែក​ដេញ​ដោល​ យ៉ាង​ផុស​ផុល​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទន្ទឹម​​គ្នា​​នេះ​ រូបថតជា​ច្រើន​សន្លឹក​បង្ហាញ​អំពី​រថយន្ត​ចំនួន​ ២គ្រឿង​ ដែល​រលាយ​ភ្លើង​បញ្ជា​សញ្ញា​ខាង​ក្រោយ​ និង​មាន​ការ​រលាយ​ផ្សេង​ទៀត​ ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការ​​រៀប​រាប់​​ថា វា​​ជា​ទិដ្ឋ​ភាព​នៃ​រលក​កម្តៅ​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត​។​ ទោះ​​យ៉ាង​​ណា​​ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថាការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​០៦​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ការ​រលាយ​នៃ​យាន​យន្ត​ និង​គ្រឿង​បរិក្ខារ​​ដែល​មាន​សារធាតុ​ជ័រ​ដូច​ជា ធុង​សំរាម​ ធុង​ទឹក​ជា​ដើម​។​​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ដែរ​ថា​ វា​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អាកាស​ធាតុ​។​ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «អាកាស​ធាតុ​ឡើង​កំដៅ​ខ្លាំង​ តាម​ប្រភព​បញ្ជាក់​ថា ​នៅ​ទីក្រុង​ គុយវែត​​»។ Facebook Post | Archived Link រូប​ថត​ទាំង​ឡាយ​​នេះ​ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​គឺ​ជា​ការ​បោះតង់​ដោយ​ជន​ជាតិ​វៀតណាម​តាម​ព្រំដែន​កម្ពុជា​មែន​ឬទេ?

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​មក វៀតណាម​បាន​បោះ​តង់ និង​ដាក់​ពង្រាយ​កង​ទ័ព​របស់​ខ្លួន​ចូល​មក​តំបន់​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វៀតណាម​ធ្វើ​បែប​នេះ​ក្នុង​បំណង់​អ្វី។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ បង្ហាញ​នូវ​ការ​បោះ​តង់​របស់​ជន​ជាតិ​វៀតណាម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ជាមួយ​ការ​អះ​អាង​​​ថា រូបថត​ទាំង​ពីរ​នេះ គឺ​ទិដ្ឋភាព​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បោះ​តង់​នៅ​តាម​​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ដល់​ទៅ​ជិត ១,០០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើនផង​ដែរ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​គ្រុប​​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មានគណនី​ហ្វេសប៊ុក​រាប់​សិប​ពាន់​ជា​សមាជិក។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​បាន​រៀបរាប់​ថា «គ្រោះ​មហន្តរាយ​ជាតិ​បាន​មក​ដល់​ហើយ ខ្មែរអើយ​ៗ​ក្រោក​ឡើងៗ ពេល​នេះ​មេដឹកនាំ​យួន​បាន​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចេញ​មក​បោះ​តង់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​ស្វាយរៀង។ តាម​ការ​អះ​អាង​របស់​អាជ្ញាធរ​យួន បាន​បញ្ជាក់​ថា ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​ Covid-19។ បើ​តាម​ការ​អះ​អាង​របស់​ពលរដ្ឋ​ខ្មែរ​យើង​ថា យួន​បាន​បោះតង់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ហួស​បន្ទាត់​ព្រំដែន​រាប់​រយ​គីឡូម៉ែត្រ តែ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​ហ៊ាន​ក្អក​ឡើយ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: តើ​លោក​យាយ​ បាបា វេនហ្គា​ ​អង្គ​ុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​មែន​​ឬ​ទេ​?

គិត​មក​ត្រឹម​ថ្ងៃ​នេះ​ ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឈាន​ដល់​ ៧៧៩​នាក់​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​អំពី​ការ​ទប់​ស្កាត់​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល។​​ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​មេ​ដឹកនាំ​ពិភព​លោក​​អង្គុយជុំវិញ​ និង​សាក​សួរ​លោក​យាយ​ បាបា​ វេន​ហ្គា​ អំពី​​វិធាន​ការ​ ឬ​វិធី​ទប់​ស្កាត់​នៃ​ជំងី​ឆ្លង​កូវីដ​១៩​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែលបាន​បង្ហាញ​​​លោក​យាយ​ បាបា​ វេន​ហ្គា​។​ លោក​យាយ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​ទស្សន៍​ទាយ​ និង​ព្យាករនូវ​ព្រឹត្តិការណ៍​នានា​យ៉ាង​ល្បី​ឈ្មោះ​មួយ​រូប​។​  រូប​ថត​ដដែល​នេះ​​ បាន​បង្ហាញ​រ​លោក​យាយ​ កំពុង​តែ​អង្គុយ​ក្បែរ​ និង​នៅ​ចន្លោះ​មេ​ដឹក​នាំ​ពិភពលោក​ ដូច​ជា​ លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ អ៊ែនជឺឡា មឺហ្គែល អធិការ​បតី​អាល្លឺម៉ង់​​ជាដើម​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បង្ហាញ​រូប​របស់​លោក​យាយ​ បាបា […]

Continue Reading

Fact-Check: តើ​ការ​ពិសារ​តែ​បៃតង​ឆុង​ជាមួយ​ទឹក​ក្ដៅ​អាច​ព្យាបាល​ជំងឺ​កូវីដ-១៩​មែន​ឬទេ?

គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ​ ៥៥ ១៨៧​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគច្រើន​បំផុត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ច្រើន​ចាប​់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​កន្លង​មក។ ខណៈ​ដែល​កម្ពុជា​បន្ត​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បែប​នេះ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គម លើក​ឡើង​ថា ការ​ទទួល​តែ​បៃតង​ឆុង​ជាមួយ​ទឹក​ក្ដៅ អាច​ជួយ​ព្យាបាល​ជំងឺ​កូវីដ-១៩​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រហូត​ដល់​រាប់​សិប​ពាន់​ដង​ រួមជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ដ៏ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ត្រឹម​ត្រូវ​ដោយ​អង្គការ​សុខភាព​ពិភព​លោកនៅ​ឡើយ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​នូវ​ការ​អះ​អាង​មួយ​ថា តែ​បៃតង​លាយ​ជាមួយ​ទឹក​ក្ដៅ​ អាច​ព្យាបាលជំងឺ​កូវីដ-១៩​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​វិធី​សាស្ត្រ​ព្យាបាល​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ធ្វើ​ឱ្យ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩នៅ​ក្នុង​ប្រទេស​ជិត​ខាងក​ម្ពុជា​មួយ​នេះ មាន​កម្រិត​សូន្យ​រហូត​ដល់​ដើម​ខែ​កក្កដា​នេះ។ ការ​អះ​អាង​អំពី​វិធី​ព្យាបាល​ជំងឺ​កូវីដ-១៩​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ការ​ចុច​ពេញ​ចិត្ត​ជាច្រើន​ទៀត។ រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​រៀបរាប់​ថា «[…] ទោះបី​ជា​ត្រូវ​ឆ្លង​វីរុស​កូវីដ​នេះ​ក៏​ដោយ វា​ប្រាកដ​ជា​មិន​បណ្ដាល​ឱ្យ​ស្លាប់​ឡើយ។ ភស្ដុតាង​ជាច្រើន​ដែល​បង្ហាញ​ពី​ការ​ពិត​ថា រូបមន្ត​នៅ​តែ​សាមញ្ញ​បំផុត ប៉ុន្តែ វា​មាន​ប្រសិទ្ធភាព​ពិសេស»។ ការ​អះ​អាង​នោះ​រៀបរាប់​បន្ត​ថា «រូបមន្ត​សម្ដាត់​នៃ​ការ​ព្យាបាល​ទំនើប​អន្តរជាតិ​ដូច​ខាង​ក្រោម៖ ១) ទឹកក្ដៅ​ឆុង​ជាមួយ​តែ​បៃតង ២) លាយ​ទឹក​ក្រូច​ឆ្មា បន្ទាប់​មក​ផឹក​ទឹក​តែ​ក្ដៅៗ និង ៣) រូបមន្ត​សម្ងាត់​អាច​សម្លាប់​មេរោគ​កូវីដ​បាន​ភ្លាមៗ»។ Facebook […]

Continue Reading

Fact Check: តើ​តោ​​ស្គម​ស្គាំង​​ទាំង​ពីរ​ក្បាល​នេះ​​ស្ថិត​​នៅ​ក្នុង​សួន​សត្វ​ភ្នំ​តាម៉ៅ​មែន​​ឬទេ​?

កាល​ពី​សប្តាហ៍​មុន​នេះ​ អាជ្ញាធរ​ចម្រុះ​បាន​ចុះ​ទៅ​រឹប​អូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ពី​ជនជ​ាតិ​ចិន​ម្នាក់​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​​រាជធានី​ភ្នំពេញ​ ដែល​វិធានការ​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​សត្វ​តោ​ចំនួន​ពីរ​ក្បាល​ដែល​មាន​រូប​រាង​ស្គម​ មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ជា​សត្វ​​តោ​នៅ​ក្នុង​តំបន់​ថែរក្សា​​សត្វ​ភ្នំ​តាម៉ៅ​ ប្រទេស​កម្ពុជា​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​សត្វ​តោ​មាន​សភាព​ស្គម​ស្គាំង​ចំនួន​ពីរ​ក្បាល​។​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ ​អះអាង​ថា សត្វ​តោ​ទាំង​ពីរ​ក្បាល​នោះ ត្រូវ​បាន​ថែ​រក្សា​នៅ​ក្នុង​បរិវេណ​នៃ​សួន​សត្វ​ភ្នំតាម៉ៅ​ ដែល​ជា​សួន​សត្វ​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​។​ រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ ក្រោយ​ពី​មាន​ការ​រឹប​អូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ពី​ជនជ​ាតិ​ចិន​ម្នាក់​កាល​ពី​សប្តាហ៍​មុន​នេះ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «ពួក​មន្រ្តី​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ បាន​កិប​កេង​លុយ​ថ្លៃ​អាហារ​ដល់​សត្វ​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​មាន​ស្ថាន​ភាព​បែប​នេះ…​»​។​ Facebook Post | Archived Link រូប​ថត​មួយ​សន្លឹក​ដដែល​នេះ​ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ជាមួយ​នឹង​សំណេរ​បែប​ចោទ​សួរ​ថា​​​ «សួន​សត្វ​ […]

Continue Reading

Fact-Check: តើ​លោក ដូណាល់ ត្រាំ ជួប​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​មែន​ទេ?

លោក ដូណាល់ ត្រាំ បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជិត ១​ឆ្នាំ​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ទន្ទឹម​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ជួប​ជុំ​ជាមួយ​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​ពេល​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ការ​ចុច​ចូល​ចិត្ត​​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការអះអាង​ជាមួយ​នឹង​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា លោក ដូណាល់ ត្រាំ កាល​នៅ​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​បាន​ជួប​ជាមួយ​បវរ​កញ្ញា​វៀតណាម​ទៀត​ផង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហាញ​រូបថត​លោក ដូណាល់ ត្រាំ ឈរ​ជាប់នឹង​នារី​ម្នាក់​ដោយ​ដៃ​របស់​លោក​កាន់​ចង្កេះ​នារី​នោះ​ទៀត​ផង។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ និង​ចុច​ចូល​ចិត្ត​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ​ដែល​រៀប​រាប់​ «[…] ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​បវរ​កញ្ញា​វៀតណាម​យ៉ាង​កក់​ក្ដៅ​ជា​ទីបំផុត […]»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact Check: តើ​លោក​ ត្រាំ​ កាន់​ស្លាក​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ​មែន​ដែរ​ឬ​ទេ​?​

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​មក​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​រុះ​រើ​ផ្ទះ និង​សំណង់​បណ្ដែត​ទឹក​ចេញ​ពី​ផ្ទៃ​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​វិធានការ​នេះ ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ​កាន់​ស្លាក​មួយ​ដែល​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​រិះ​គន់​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​ឲ្យ​ខ្មែរ​សម្លាប់​ខ្មែរ​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​រូប​លោក​ ដូ​ណាល់​ ត្រាំ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ពេល​នោះ​។ រូប​ថត​ដដែល​នេះ​​បាន​បង្ហាញ​ថា​រូប​លោក​កំពុង​តែ​កាន់​ស្លាក​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ ដែល​មាន​អត្ថន័យ​ចង់​ប្រាប់​ប្រជាជន​កម្ពុជា​ថា​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​គាំ​ទ្រ​ពាក្យ​ «ខ្មែរ​សម្លាប់​ខ្មែរ​» គឺ​ហាក់​ដូច​ជា​គាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ប្រទេស​វៀត​ណាម​ មក​ធ្វើ​អាណានិគម​នៅ​លើ​ប្រទេស​កម្ពុជា​អញ្ជឹង​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​លោក​ ដូណាល់​ ត្រាំ​ ជាមួយ​នឹង​អក្សរ​សរសេរ​រៀប​រាប់​ថា​​ «គាំទ្រ​ពាក្យ​ថា​ ខ្មែរ​សម្លាប់​ខែ្មរ​ គឺ​គាំទ្រ​ ហ៊ុន​សែន​ […]

Continue Reading