ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ពលរដ្ឋ​អ៊ុយក្រែន​លុត​ជង្គង់​​ទទួល​​មេដឹកនាំ​​ក្រោយ​ជំនួប​ជាមួយ Trump

បន្ទាប់​ពី​ជំនួប​ដ៏​តាន​តឹង​ជាមួយ​​ប្រធានាធិបតី​អាមេរិក លោក Donald Trump កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​មក​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​ប្រជាជន​លុត​ជង្គង់​តាម​ដង​ផ្លូវ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​វីដេអូ​ប្រជាជន​លុត​ជង្គង់​គោរព​ប្រធានាធិបតី Volodymyr Zelenskyy វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​វិញ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បញ្ចេញ​មតិ​ចម្រុះ​បែប​ដោយ​ជឿ​តាម​ការ​អះអាង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបភាព​ជន​ភៀស​ខ្លួន​រ៉្វាន់ដា​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​កម្ពុជា

រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​រត់​ភៀស​ខ្លួន​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ជន​ភៀស​ខ្លួន​កម្ពុជា​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ដឹក​មក​ទម្លាក់​ចោល​នៅ​ភ្នំ​ដង​រែក​កាល​ពី​ឆ្នាំ​១៩៧៩។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ប្រាសាទ​ភ្នំ​បាក់​ខែង​​មិន​មែន​នៅ​លើ​ភ្នំ​គូលែន​នោះ​ឡើយ​

ថ្មី​ៗ​នេះ​ រូប​ភាព​មួយ​សន្លឹក​ បង្ហាញ​ប្រាសាទ​មួយ​នៅ​លើ​កំពូល​ភ្នំ​មួយ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ថា​មាន​ទីតាំង​នៅ​លើ​ភ្នំ​គូលែន​។​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ច្រើន​ បាន​ចែក​រំលែក​ និង​ប្រតិកម្ម​ចំពោះ​ការ​អះអាង​នេះ​។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ Google Reverse Image search យើង​បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ ធ្វើ​​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​

Continue Reading

ព្រែកជីក​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​ទន្លេ​សាប​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ

ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ថា កម្ពុជា​នឹង​កសាង​ព្រែក​ជីក​ថ្មី​មួយ​ទៀត​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​កាន់​ទន្លេសាប។ ព័ត៌មាន​នេះ ទទួល​បាន​ការ​សាទរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​​អគារ​​បែប​​ខ្មែរ​មួយ​​នេះ​​ពិត​​ជា​​នៅ​​ភ្នំពេញ​​មែន​​ឬ​?

ខណៈ​ដែល​សំណង់​ខ្ពស់ៗ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​ព្រោង​ព្រាត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អគារមួយ​ជាប់​នឹង​មាត់​សមុទ្រ​ ត្រូវបាន​បង្ហោះអះអាង​ថា​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​ផុស​ផុល​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ រូប​ភាព​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​អគារ​មួយ​កន្លែង​ស្ថិត​នៅ​ជាប់​​សមុទ្រ​នៅ​ខាង​ក្រោយ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ វាស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ រូបភាព​នេះ​​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​រូបភាព​ផ្ដាមចេញ​ពី​ការ​អះអាង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃទី​០២​ ខែ​កុម្ភៈ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​​ «​ទីក្រុង​ភ្នំពេញ​»។ https://www.tiktok.com/@maovirak75/photo/7466741887337008402 TikTok Post | Archived Link រូប​ភាពបង្ហាញ​​អគារ​ដែល​មាន​ទីតាំង​ជាប់​ទៅ​នឹង​សមុទ្រ​​​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​អះអាងថា វា​​មាន​ទីតាំង​នៅ​រាជ​ធានី​ភ្នំពេញ​។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ឧបករណ៍​វិភាគ​មាតិកា​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ នៅ​ក្នុង​ដំណើរ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រូប​ថត​នេះ យើង​អាច​កត់​សម្គាល់​នូវ​ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​បង្ហាញ​ទិដ្ឋភាព​អគារ​ជាប់​សមុទ្រ​ ខណៈ​ពេល​ដែល​រាជធានី​ភ្នំពេញ​​ស្ថិត​នៅ​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​។ ការ​វាយ​តម្លៃ​ដោយ​ឧបករណ៍​វិភាគ​មាតិកា​​បង្កើត​ឡើងដោយ​បញ្ញា​សិប្ប​និម្មិត​នោះ បង្ហាញ​ថា […]

Continue Reading

រូបថត​ចាស់​របស់​ថៃ ​ត្រូវ​បាន​គេ​អះអាង​ថា ជា​រូបថត​បុណ្យ​បណ្ដែត​ប្រទីប​នៅ​​កម្ពុជា​

រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​បណ្ដែត​ប្រទីប​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា វា​ជា​រូបថត​អតីត​កាល​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៦០។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ផុស​ផុល​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបថត​បង្ហាញ​ពី​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​នៅ​អាមេរិក​ គឺ​ជា​រូប​ AI

បន្ទាប់​ពី​ទីក្រុង Los Angeles បាន​រង​មហន្តរាយដោយសារ​ភ្លើង​ឆេះ​ព្រៃកាល​ពី​សប្ដាហ៍​មុន​មក ​រូប​ថត​ និង​វីដេអូ​ឃ្លីប​ជា​ច្រើន​អំពី​គ្រោះ​មហន្តរាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ​ ក្នុង​នោះ​ រូប​ថត​ពីរ​បី​សន្លឹក​ដែល​បង្ហាញ​ពី​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​ពី​ភ្លើង​កំពុង​ឆេះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ឡើង​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ ការ​អះអាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុម​ពន្លត់​អគ្គិភ័យ​ដែល​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California បាន​ជួយ​សង្គ្រោះ​កូន​ឆ្មា​តូចៗ​ជាច្រើន​ក្បាលអំឡុង​ពេល​ពួកគេ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​ទីក្រុង Los Angeles។ ការ​អះអាង​នេះ​ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​កូន​ឆ្មា​តូចៗ​ត្រូវ​បាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមូល​យក​ចេញ​ពី​ទីកន្លែង​រង​អគ្គិភ័យមួយ​កន្លែង។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «[…] ក្រុម​បាន​ចូល​ទៅ​ក្នុង​ហើយ​បាន​រក​ឃើញ​កូន​ឆ្មា​តូច​បី​ក្បាល​ ប្រធាន​ក្រុម​ James បាន​យក​ពួក​គេឡើង​ហើយ​ប្រគល់​ឱ្យ​មិត្តភក្តិ​របស់​គាត់​ Emily […]»។​ Facebook Post | Archived Link រូប​ថត​ស្រដៀង​គ្នា​​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​អ្នកពន្លត់​អគ្គីភ័យ​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្មា​មួយ​ក្បាល​។​ Facebook Post | Archived Link រូប​ថត​ប្រហាក់​ប្រហែល​នេះ​​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ X […]

Continue Reading

វីដេអូ​ឃ្លីប​បង្ហាញ​សត្វ​ភេ​ក្បាល​គោ​​ត្រូវ​​បាន​​បង្កើត​​ដោយ​កម្មវិធី​ AI តែ​ប៉ុណ្ណោះ​

រូប​ថត​ និង​វីដេអូ​ឃ្លីប​ បង្កើត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​យ៉ាង​ទូលំទូលាយ​​​ដោយ​​ពុំ​បាន​បញ្ជាក់​ព៏ត៌មាន​ និង​ប្រភព​ច្បាស់​លាក់​ ក្នុង​នោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​សត្វ​ភេ​ក្បាល​គោ​​ក៏​ត្រូវ​បាន​បង្ហោះ​ឡើង​ និង​មាន​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដ្ឋភាព​សត្វ​មួយ​ក្បាល​ ដែល​មាន​ដង​ខ្លួន​ជា​សត្វ​ភេ​ និង​មាន​ក្បាល​ជា​សត្វ​គោ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ពុំ​បាន​ភ្ជាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ សត្វ​មួយ​ក្បាល​នេះ​ ត្រូវ​បាន​ថត​នៅ​ទីតាំង​ចំណុច​ណា​មួយ​នោះ​ទេ​។​ ការ​បង្ហោះ​ទិដ្ឋភាព​បែប​នេះ​​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ប្រទះ​ឃើញ​គោ​ទឹក​សាធុៗ​ ថែរក្សា​ទឹក​ដី​នេះ​ផង​ចុះ​»។ Facebook Post | Archived Link វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​អះអាងថា​ «សត្វ​គោ​ចំលែក​»។​ Facebook Post | Archived Link វីដេអូ​បង្ហោះ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ […]

Continue Reading

សង្ខេប​ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​ការ​ពិត​​សំខាន់​ៗ​ ប្រចាំ​ឆ្នាំ​២០២៤​

ស្រប​ពេល​ដែល​សេរីភាព​នៃ​ការ​ផលិត​មាតិកា​ផ្សព្វផ្សាយ​មាន​ភាព​សំបូរ​បែប​ និង​ការ​ទទួល​បាន​នូវ​មាតិកា​ទាំង​នោះ​ដោយ​មិន​មាន​របាំង​ ព័ត៌មាន​ក្លែង​ក្លាយ​ និង​មិន​ត្រឹម​ត្រូវ​​ក៏​បាន​កើត​មាន​ ក្នុង​ទម្រង់​ផ្សេង​ៗគ្នា​ ដោយ​ការ​នេះ​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ប្រទេស​ជាតិ​ផង​ដែរ​។​ ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ការ​ស្វែង​ការ​ពិត​​សំខាន់​ៗទាំង​៤ ប្រចាំ​ឆ្នាំ​២០២៤​ គិត​ត្រឹម​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​មួយ​នេះ​ ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​រក​ការ​ពិត​ទៅ​លើ​រូប​ភាព​ វីដេអូ​ឃ្លីប​ ព័ត៌​មាន​ និង​សំណេរ​អះអាង​រហូត​ទៅ​ដល់​ជាង​ ២៣០​អត្ថបទ​ នៅ​ឆ្នាំ​២០២៤​ ដោយ​ក្នុង​នោះរួម​មាន​​៖ ព្រឹត្តិការណ៍​សំខាន់​ទី​១. ស្ថានភាព​នយោបាយ​កម្ពុជា​ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​សែន​ និង​លោក​នាយករដ្ឋ​មន្ត្រី​​បច្ចុប្បន្ន​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​នោះ​ ការ​អះអាង​នា​នា​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការ​កាត់​ត​រូប​ភាព​ វីដេអូ​ឃ្លីប​ និង​សំណេរ​អះអាង​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​។​ ការ​អះអាង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ចោទ​សួរ​ថា តើ​ការ​អះអាង​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា។  ទោះជាយ៉ាងណា ក្រុម​ការងារ​របស់​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​ថា ការ​អះអាង​ទាំង​ឡាយ​នោះ​ មិន​ត្រឹម​ត្រូវ​ទេ​។ សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖ ព្រឹត្តិការណ៍​សំខាន់​ទី​២. ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ […]

Continue Reading

រូប​ថត​បង្ហាញ​ក្មេង​ប្រុស​ ឆ្លាក់​ចម្លាក់​ផ្ទាំង​ប្រាសាទ​បុរាណ​ ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ AI តែ​ប៉ុណ្ណោះ​

ខណៈ​ពេល​ដែល​ រូប​ថត​ និង​វីដេអូ​ឃ្លីប​ បង្កើត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ និង​គេហទំព័រ​នានា​ ដោយ​​ពុំ​បាន​បញ្ជាក់​ព៏ត៌មាន​ និង​ប្រភព​ច្បាស់​លាក់​ ក្នុង​នោះ​រូប​ថត​មួយ​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​ ដែល​រូប​ថត​នោះ​ បាន​បង្ហាញ​ទិដ្ឋភាព​​ក្មេង​ប្រុស​ម្នាក់ បាន​អង្គុយ​ឆ្លាក់​រូប​ចម្លាក់​ផ្ទាំង​ប្រាសាទ​បុរាណ​​។​  ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​​ ក្មេង​ប្រុស​ម្នាក់​ ឆ្លាក់​ផ្ទាំង​ឈើ​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ជា​រូប​ប្រាសាទ​បុរាណ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​ ឬ​ប្រភព​នៃ​ទីតាំង​របស់​រូបថត​មួយ​សន្លឹក​នោះ​ឡើយ​  ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «Best Photo» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «រូបថត​ល្អ​បំផុត​»។​ Facebook Post | Archived Link រូប​ថត​ស្រដៀង​គ្នា​មួយ​សន្លឹក​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ […]

Continue Reading

ព័ត៌មាន​មិន​ពិត​​ថា​ រូបថត​អ្នក​ចម្រៀង​ជប៉ុន​​ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​​​ពី​អតីត​កាល

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​បី​នាក់ ត្រូវ​បានគេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា រូបថត​នោះ គឺ​ជា​កំពូល​តារា​ចម្រៀង​ខ្មែរ​កាល​ពីសម័យ​មុន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចម្រុះ ដោយ​ជឿ​ទៅ​តាម​ការ​អះអាង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការអះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​ដែល​បង្ហាញ​ស្ត្រី ៣​នាក់ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ស្ត្រី​ទាំង​ ៣​នាក់​នោះ គឺ​ជាអ្នកស្រី ប៉ែន រ៉ន អ្នកស្រី រស់ សេរីសុទ្ធា និង​អ្នកស្រី ហួយ មាស ដែល​សុទ្ធ​តែ​ជា​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​កាល​ពី​ជាង ៥០​ឆ្នាំ​មុន​។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣០០​ដង ហើយ​ក៏​ទទួល​បាន​ការបញ្ចេញ​មតិ​ដ៏​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “អ្នក​ចម្រៀង​មរតក​ដើម​ទាំង​បី​ដួង​ជា​អ្នក​ចម្រៀង​ឯក កំពូល” ហើយ​សំណេរ​នៅ​លើ​រូបថត “ប៉ែន រ៉ន, រស់ សេរីសុទ្ធា, ហួយ មាស”។ Facebook Post | Archived Link បន្ទាប់​ពី​រូបថត​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម […]

Continue Reading

គន្លឹះ​មួយ​ចំនួន​សម្រាប់​កត់​សម្គាល់​​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​

​​ សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ ១,៧០១​ករណី​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤​នេះ ដោយ​បាន​កើន​ឡើង ១២​ភាគរយ​បើ​ធៀប​ទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣។ សម្រាប់​ឆ្នាំ​២០២៣​ទាំង​មូល ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ជាង ៣,០០០​ករណី។ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​តស៊ូ​មតិ​ក្នុង​វិស័យ​ព័ត៌មាន បានចោទ​សួរ​អំពី​សុក្រឹត្យ​ភាព និង​របៀប​ដែល​ក្រសួង​ព័ត៌មាន​ចាត់​ថ្នាក់ និង​វាយ​តម្លៃ​ព័ត៌មាន​ក្លែងក្លាយ បន្ទាប់​ពី​ឃើញ​កំណើន​នៃ​តួលេខ​ព័ត៌មាន​ក្លែង​ក្លាយ​ចេញ​ដោយ​ក្រសួង។ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​នេះ អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ “ញុះញង់”​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​រូបថត​ចំនួន ២​សន្លឹក ដែល​ត្រូវ​បាន​ស្ថាប័ន​រដ្ឋាភិបាល​ចាត់​ទុក​ជា​​ព័ត៌មាន ​“ក្លែង​ក្លាយ”។ ដោយ​ហេតុ​​នេះ Fact Crescendo សូម​ផ្ដល់​ជូន​នូវ​ខ្លឹមសារ​សង្ខេប​នៃ​ព័ត៌មាន​ក្លែង​ក្លាយ និង​គន្លឹះ​កត់​សម្គាល់​ព័ត៌មាន​ក្លែង​ក្លាយ​សម្រាប់​មហាជន​ទូទៅ​ដូច​ខាង​ក្រោម៖ អ្វី​ទៅ​គឺ​ជា​ព័ត៌មាន​ក្លែងកាយ​ ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ គឺជា​ព័ត៌មាន​ រឿងរ៉ាវ​ ឬ​ការ​បោកបញ្ឆោត​ ដែល​បង្កើត​ឡើង​ក្នុង​ចេតនា​ផ្តល់​ព័ត៌មាន​ខុស​ ឬ​បោក​បញ្ឆោតអ្នកអាន​។ រឿង​ទាំង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​តាម​បណ្ដាញ​សង្គម​ ឬ​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ ហើយ​ជា​រឿយៗ​អាចជា​អាជីវកម្ម​រក​ប្រាក់​ចំណេញ​សម្រាប់​អ្នក​ផ្សព្វ​ផ្សាយនៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ព័ត៌មាន​ក្លែងក្លាយ អាច​បញ្ឆោត​មនុស្ស​ដោយ​មើល​ទៅ​ដូចជា​គេហទំព័រ​ដែល​គួរឱ្យទុកចិត្ត​ ឬ​ប្រើ​ឈ្មោះ​ស្រដៀង​គ្នា​ និង​អាសយដ្ឋាន​គេហទំព័រ​ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន​ល្បី​ឈ្មោះ​។ វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​កំណត់​ និង​ទប់ស្កាត់​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែងកាយ​ ប្រសិន​បើ​យើង​​មិន​ច្បាស់​ថា​ រូប​នោះ​ពិត​ឬ​អត់​ […]

Continue Reading

តើ​នេះ​ជា​វីដេអូ​​ Justin Bieber ក្រោយ​ចូល​រួម​កម្មវិធី​​ P-Diddy មែន​ដែរ​ឬ​ទេ​?

ខណៈ​ពេល​ដែល​រឿង​អាស្រូវ​របស់​តារា​ចម្រៀង​រ៉េប​ P-Diddy ត្រូវ​បាន​លាត​ត្រដាង​ឡើង​ជា​ច្រើន​នោះ​ វីដេអូ​ឃ្លីប​ចាស់​មួយ​របស់​តារា​ចម្រៀង​ Justin Bieber ក្នុង​សភាព​រសាប់​រសល់​រវើរវាយ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំណេររៀប​រាប់​ថា វា​ជា​សភាព​តារា​ចម្រៀង​រូប​នេះ​ក្រោយ​ពី​ចូលរួម​កម្មវិធី​របស់លោក​ P-Diddy ហើយ​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវបាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​តុលា​ ឆ្នាំ​២០២៤​កន្លង​ទៅនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​តារា​ចម្រៀង​ Justin Bieber ស្ថិត​ក្នុង​សភាព​​​រវើរវាយ​។​ វីដេអូ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ វា​សភាព​របស់​​​តារា​ចម្រៀង​ Justin Bieber ក្រោយ​ចូល​រួម​កម្មវិធី​ P-Diddy។​ វីដេអូ​ឃ្លីប​​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់ពី​ព័ត៌មាន​អាស្រូវ​ជា​ច្រើន​របស់​តារា​ចម្រៀង​រ៉េប​​ P-Diddy ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​។​ Facebook Post | Archived Link វីដេអូ​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​តុលា​ ឆ្នាំ​២០២៤​ ជាមួយ​នឹង​សំណេរ​រៀប​រាប់​ថា​ «វីដេអូ​កាល​ដែល​ […]

Continue Reading

រូបថត​កាត់​ត​បង្ហាញ​មិន​ត្រឹម​ថា ទីក្រុង​ផាតាយ៉ា​ជា​ទីក្រុង​ព្រះសីហនុ

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ផ្ទាំង​ចង្អុល​ប្រាប់​ទិសដៅ​ទៅ​កាន់​តំបន់​នានា​នៃ​ទីក្រុង​ព្រះសីហនុ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា វា​ជា​ទេសភាព​មួយ​ជ្រុង​នៃ​ទីក្រុង​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។ រូបថត​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សំណង់​អគារ​ខ្ពស់ៗ​នៃ​ទីក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ទិដ្ឋភាព​នៃ​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់ទាញ​បាន​ការ​គាំ​ទ្រ​ផ្នែក​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “Welcome to Cambodia, Land of Smiles.”។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នាត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​ជាច្រើន​ជា​ភាសា​ថៃ ដែល​បង្ហាញ​ថា រូបថត​មួយ​សន្លឹក​នេះជា​ទិដ្ឋភាព​ផ្លូវ​មួយ​ឆ្ពោះទៅ​ទីក្រុង​ផាតាយ៉ា ប្រទេស​ថៃ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Bangkok […]

Continue Reading

ព័ត៌មាន​មិន​ច្បាស់​លាស់​ផ្សាយ​ថា Gumball 3000 នៅ​កម្ពុជា​បំបែក​កំណត់ត្រា​ពិភព​លោក

បន្ទាប់​ពី​ព្រឹត្តិការណ៍ Gumball 3000 ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កម្ពុជា​នៅ​សប្ដាហ៍​នេះ ព័ត៌មាន​ដ៏​ផុស​ផុល​មួយ បាន​ផ្សព្វផ្សាយ​ថា ព្រឹត្តិការណ៍​មួយ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភព​លោក​សម្រាប់​ការ​ចត​រថយន្ត​ទំនើប​ច្រើន​បំផុត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​និយាយ​ថា កម្ពុជា​បាន​​បំណែក​​កំណត់ត្រា​ពិភព​លោក Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​រថយន្ត​ទំនើប​ច្រើន​ជាង​គេ​ចត​នៅ​មុខ​សំណង់​បុរាណ​នា​ព្រឹត្តិការណ៍ Gumball 3000 នា​ពេល​ថ្មីៗ​នេះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់ទាញ​បាន​ការ​គាំ​ទ្រ​ផ្នែក​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “អបអរ​សាទរ​កម្ពុជា​ជាប់​ពាន​រង្វាន់ Guinness ដែល​មាន​រថយន្ត​ទំនើប​ច្រើន​ជាង​គេ​នៅ​ក្នុង​កម្មវិធី Gumball 3000”។ Facebook Post | Archived Link ព័ត៌មាន​ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​ជាមួយ​សំណេរ​ដូច​គ្នា​កាល​ពី​ពីរ​ថ្ងៃ​មុន ហើយ​ទទួល​បាន​ការ​ចែករំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពីថ្ងៃ​ទី​១៩ ខែ​កញ្ញា ដែល​សរសេរ​រៀបរាប់​ថា “ជាប់​ហើយ​ខ្មែរ​យើង Guinness Congraluations Cambodia […]

Continue Reading

វីដេអូ​ចាស់ៗ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ភ្ជាប់​នឹង​គ្រោះ​មហន្តរាយ​នៅ​វៀតណាម

ខណៈ​ដែល​វៀតណាមកំពុង​រងគ្រោះ​ដោយសារ​ខ្យល់​ទីហ្វុង​យ៉ាកជី​នៅ​ដើម​សប្ដាហ៍​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​រត់​ប្រសេច​ប្រសាច​ពេញ​ផ្លូវ និង​ខ្យល់​បោក​បក់​ផ្ដួល​សំណង់​មួយ​ចំនួន ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អះអាង​ថា ជា​អ្វី​ដែល​កើត​ឡើង​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ខ្លឹមសារ​នៃ​វីដេអូ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​​មនុស្ស​ម្នា​រត់​ប្រសេច​ប្រសាច​លើ​ដង​ផ្លូវ និង​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​គ្រោះ​មហន្តរាយ​បណ្ដាល​មក​ពី​ព្យុះ​សង្ឃរា Yagi ដែល​បាន​បោក​បក់​ទៅ​លើ​ទីក្រុង​ហូជីមិញ​របស់​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អំពើ​លោភ​លន់​ហួស​ហេតុ​នាំ​ឱ្យ​អន្តរាយ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម”។ Archived Link ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​ជាមួយ​សំណេរ​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤។ Archived Link នៅ​ដើម​ដំបូង​នៃ​វីដេអូ​នេះ វា​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ម្នា​ដ៏​ច្រើន​រត់​ប្រសេច​ប្រសាច​នៅ​លើ​ដង​ផ្លូវ​មួយ ហើយ​បន្ទាប់​មក​ទៀត វា​បង្ហាញ​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោក​បក់​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង និង​សំណង់​ផ្សេង​ទៀត​នៃ​ទីក្រុង​មួយ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ Google Reverse Image […]

Continue Reading

វីដេអូ​នេន​តូច​ភូមា​រាំ​លេង​បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខ្មែរ

វីដេអូ​នេន​តូច​រាំង​លេង​កម្សាន្ត​តាម​ភ្លេង​ធុង​បាស់ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ចំពោះ​នេន​តូច​ទាំង​នេះ​ថា បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ។ វីដេអូ​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​បង្ហាញ​ព្រះ​សង្ឃ​ក្មេងៗ​រាំង​លេង​តាម​ចង្វាក់​ភ្លេង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​នេន​តូចៗ​ទាំង​នោះ​ជា​ព្រះ​សង្ឃ​កម្ពុជា ឬ​ព្រះ​សង្ឃ​នៅ​ប្រទេស​ណា។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ចោទ​សួរ​ថា “ចប់​ លោក​ខ្មែរ​យើង ឬ​ក៏មិន​មែន​ទេ និយាយ​លែង​ចេញ​ហើយ”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​នយោបាយ​​របស់​គណបក្ស​ប្រឆាំង លោក មុត ចន្ថា ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “យួន​ក្លាយ។ Facebook Post | Archived Link វីដេអូ​​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ សូម​មើល​ព័ត៌មាន​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា រូបថត​​ការ​ឈូស​ឆាយ​ព្រៃ​នេះ​កើត​ឡើង​នៅ​ភ្នំ​ឱរ៉ាល់

រូបថត​នៃ​ការ​ឈូស​ឆាយ​ព្រៃឈើ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដញា​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading
A Missing Helicopter Found

ព័ត៌មាន​មិន​ពិត​ថា មន្ត្រី​យោធា​បាត់​ខ្លួន​ជាមួយ​​ឧទ្ធម្ភាគចក្រ​​ នៅ​រស់​ទាំង​ពីរ

បន្ទាប់​ពី​ការ​រក​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា​ដែល​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើកឡើង​ថា មន្ត្រី​យោធា​ពីរ​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​នេះ នៅ​រស់​រាន​មាន​ជីវិត​ទាំង​ពីរ​នាក់។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ការអះអាង​មិន​ត្រឹម​ត្រូវ​ថា រូបថត​បុរស​នារី​ខ្មែរ​ជំនាន់​បារាំងជា​រូបថត​ទុំទាវ

“ទុំទាវ” គឺ​ជា​ប្រលោម​លោក​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​ដែល​ដូច​នឹង​រឿង “រ៉ូមេអូ ជូលីយ៉េត”​របស់​ពួក​អឺរ៉ុប​ដែរ។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​ដ៏​ផុលផុ​ស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា រូបថត​ស​ខ្មៅ​ពីរ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់ និង​នារី​ម្នាក់ គឺ​ជា​រូបថត​នេនទុំ និង​នាងទាវ ដែល​ជា​តួ​អង្គ​ដ៏​សំខាន់​នៃ​ប្រលោម​លោក​មនោសញ្ចេតនា “ទុំទាវ”។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដញា​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុល​ផុស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា រូបថត​ស​ខ្មៅ​នៃ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ គឺ​ជា​នាង ទាវ និង​នេន ទុំ តួ​អង្គ​សំខាន់​នៃ​រឿង​ទុំទាវ ដែល​ជា​ប្រលោម​លោក​នបែប​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែកបន្ត​​ព្រោង​ព្រាត​នៅ​​លើ​បណ្ដាញ​សង្គម និង​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​​​ក៏មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ជាច្រើន​​ជឿ​ថា​ជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាមចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គមកាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “រូបភាព​ដ៏​កម្រ នេនទុំ នាងទាវ ជើង​ខាល​ត្បូង​ឃ្មុំ ជួយ​ស៊ែរ​ចែក​រំលែក”។​ Facebook Post | Archived រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ  គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា […]

Continue Reading

រូបថត​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នៅ​ថៃ​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​សាធារណជន​កម្ពុជា

ខណៈ​ដែល​គុណភាព​សំណង់​សាធារណៈ​តែង​តែ​រង​ការ​រិះគន់​ពី​មហាជន​​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ រូបថត​ការដ្ឋាន​សំណង់​បេតុង​មួយ​ដែល​គ្មាន​រែង​ដែក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ការដ្ឋាន​សាង​សង់​ផ្លូវ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ទទួល​រង​ការ​រិះគន់​បន្ថែម​ទៀត​ បន្ទាប់​ពី​រូបថត​នេះ​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម រូបថត​​ដែល​បង្ហាញ​ការ​សាង​សង់​ផ្លូវ​ចាក់​បេតុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ការ​សាង​សង់​ផ្លូវ​បេតុង​មួយ​ដោយ​ពុំ​មាន​ដាក់​ដែក​បង្កប់​នៅ​ក្នុង​ល្បាយ​បេតុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​រិះគន់​ដ៏​ច្រើន​ ដែល​ជឿ​ថា ដំណើរការ​​សាង​សង់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះពិត​ជា​កើត​ឡើង​នៅ​កម្ពុជា​មែន។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​សំណេរ​នៅ​ផ្សព្វផ្សាយ​នៅ​លើ​​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា?”។ Facebook Post | Archived រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​​ដង។ ខាង​ក្រោម​នេះ  គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា? ដឹង​ស្រុក​ណា​ទេ​លោក​អើយ?”។ Facebook Post | Archived Link Facebook Post | Archived Link រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ។ គេ​អាច​មើល​រូបថត​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ […]

Continue Reading

រូបភាព​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​ គឺ​ជា​រូបភាព​បង្កើត​​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ

បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន ៥​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​​នៅ​ដើម​ខែ​កក្កដា​នេះ រូបភាព​បុរស​ម្នាក់​​គូ​រូប​សកម្ម​ជន​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នោះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា ​ជា​ការពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម រូបថត​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​កម្ពុជា ៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​នោះ ត្រូវ​បាន​គេ​បង្ហោះ​​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ពិត​ជា​មាន​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​ទាំង ៤​រូប​នោះ។ ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ ដែល​ជឿ​ថា រូបថត​នេះ​ជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ទាំង​ស្រុង​​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អ្នក​ក្លាហាន​ក្នុង​ដួង​ចិត្ត​កម្ពុជា សុខ​ចិត្ត​ស្លាប់​ខ្លួន​កុំ​ឱ្យ​តែ​ស្លាប់​ជាតិ មាន​មនសិកា​រ​ខ្ពស់ មាន​ឧត្ដម​គតិ​ស្នេហា​ជាតិ មាន​បេះដូង​ធំ​ទូលាយ​ប៉ុន​ជាតិ”។ Facebook Post | Archived រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​ពាន់​ដង។ ខាង​ក្រោម​នេះ  គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “វីរៈបុរស​ព្រៃឈើ​ក្នុង​បេះដូង​កម្ពុជា”។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយ​ផ្សាយ​ថា គេ​​រក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន

ព័ត៌មានដ៏ផុសផុលនៅលើបណ្ដាញសង្គម បានផ្សព្វផ្សាយព្រោងព្រាតថា គេបានរកឃើញបំណែកឧទ្ធម្ភាគចក្រនេះហើយនៅថ្ងៃអាទិត្យនេះ។ ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះមានមួយចំនួនជឿថា ជាការពិត។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។

Continue Reading

វីដេអូ​ទំនប់​ទឹក​​មួយ​នៅ​ហ្វីលីពីន​​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​​នៅ​កម្ពុជា​

វីដេអូ​មួយ​ឃ្លីប​ ដែល​បាន​បង្ហាញ​ទិដ្ឋភាពដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​នឹង​សំណេរ​រៀប​រាប់​ថា​ វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពាន់​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ សំណេរ​ខាង​លើនេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

ព័ត៌មាន​បោក​បញ្ឆោត​​​ប្រកាសថា Apple ចែក​ទូរស័ព្ទ​​ថ្មី​មាន​ស្នាម​ឆ្កូត​រាប់​រយ​គ្រឿង

ព័ត៌មាន​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​នេះ បាន​និយាយ​ថា ក្រុមហ៊ុន Apple ចែក​​ទូរស័ព្ទ iPhone ចំនួន ៧៥០​គ្រឿង​ដោយសារ​តែ​ទូរស័ព្ទ​ទាំង​នោះ​មាន​ស្នាម​ឆ្កូត​តិច​តួច​មិន​អាច​ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន។ ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​អូស​ទាញ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ឱ្យ​ចូល​រួម​តាម​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​លម្អិត យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

សារព័ត៌មាន​ថៃ​ចោទ​ថា ខ្មែរ​បន្លំ​ខ្លួន​ធ្វើ​ជា​ថៃ​បង្ក​ភាព​រញ៉េ​រញ៉ៃ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​តៃវ៉ាន់

កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ព័ត៌មាន​តៃវ៉ាន់ បាន​ចុះ​ផ្សាយ​ថា នារី​ថៃ​ម្នាក់​​ស្លៀក​ពាក់​ឈុត​ខ្លី​ពណ៌​ផ្កាឈូក បាន​​បង្ក​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​កោះតៃវ៉ាន់។ បន្ទាប់​ពី​ព័ត៌មាន​នេះ​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​ថៃ បាន​និយាយ​ថា នារី​នោះ​មិន​មែន​ជា​ជន​ជាតិ​ថៃ​ទេ អាច​ជា​ជន​ជាតិ​ខ្មែរ​បន្លំ​ខ្លួន​ជា​ថៃ។ ព័ត៌មាន​នេះ បាន​ជំរុញ​ឱ្យ​មាន​ប្រតិកម្ម​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​លម្អិត យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ផ្សារ​ម៉ាក្រូ​ច្រាន​ចោល​​ការ​ផ្សព្វផ្សាយ​​​ថា ក្រុមហ៊ុន​ផ្ដល់​រង្វាន់​​ដ៏​ច្រើន​ដល់​អតិថិជន​នៅ​ដើម​ខែ​នេះ

ខណៈ​ដែល​បណ្ដាញ​សង្គម​ក្លាយ​ទៅ​ជា​កន្លែង​ចែក​រំលែក​ព័ត៌មាន និង​ការលក់​ដូរ​ទំនិញ​នោះ ការ​ផ្សព្វផ្សាយ​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​នេះ បាន​និយាយ​ថា ផ្សារ​ម៉ាក្រូ​នៅ​កម្ពុជា​ផ្ដល់​រង្វាន់​មាន​តម្លៃ​ដ៏ច្រើន​ទៅ​ដល់​អតិថិជន​រាប់​រយ​នាក់​សម្រាប់​ឱកាស​គម្រប់​ខួប​របស់​ផ្សារ​នេះ​នៅ​កម្ពុជា។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​លម្អិត យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ព័ត៌មាន​មិន​ពិត​ថា ឃាតករ​ពីរ​នាក់​​ប្រឈម​មុខ​ជាប់​គុក​មិន​ស្មើ​ភាព​គ្នា​​ក្រោម​បទ​ចោទ​ឃាតកម្ម​ដូច​គ្នា

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​ផ្សាយ​ថា បុរស​សម្លាប់​ស្ត្រី​ជា​ម្ចាស់​បំណុល​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត ប៉ុន្តែ ជន​ដៃ​ដល់ ស្រី ស៊ីណា ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់​គុក​ពី ១០ ទៅ ១៥​ឆ្នាំ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មហាជន​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​ប្រភព​នានា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបភាព​តារា​ចម្រៀង​អាមេរិក​បី​រូប​​ស្លៀក​ឈុត​ដ៏​លេច​ធ្លោ​​នៅ Met Gala បង្កើត​ឡើង​ដោយ AI

ខណៈពេលដែល Met Gala ត្រូវបានចាត់ទុកជាកម្មវិធីជួបជុំតារាល្បីៗ តែងខ្លួនជាមួយសម្លៀកបំពាក់ប្លែកៗទាន់សម័យនោះ រូបថតរបស់កំពូលតារាចម្រៀងស្រីអាមេរិកចំនួន ៣រូប ត្រូវបានបង្ហោះឡើងដោយបង្ហាញឈុតម៉ូតសម្លៀកបំពាក់គួរឱ្យចាប់អារម្មណ៍។ ការបង្ហោះខាងលើ ត្រូវបានចែកចាយជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ X  (Twitter) បង្ហោះ​​រូប​ថត​តារាស្រី​ Rihanna មួយ​សន្លឹក​​ដែល​បង្ហាញ​តារា​អាមេរិក​រូប​នេះ​​ស្ថិត​ក្នុង​ឈុត​​សម្លៀក​បំពាក់​យ៉ាង​ប្លែក​មួយ​​នៅ​ក្នុង​កម្មវិធី​​សប្បុរស​ធម៌​ Met Gala ឆ្នាំ​២០២៤​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ បង្ហាញ​​តារា​ស្រី​ Rihanna ជាមួយ​នឹង​ការ​​អះអាង​ថា​ នោះ​ជា​ទិដ្ឋភាព​ពេល​​​តារា​ស្រី​រូប​នេះ​ បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ Met Gala។​ X Link | Archived Link ដូច​គ្នា​នេះ​ រូប​ថត​តារា​ស្រី​ Lady Gaga ក៏​ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​​ផង​ដែរ​ […]

Continue Reading

វីដេអូ​ឃ្លីប​ខ្លា​រខិន​២​ក្បាល​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៌​ថ្មី​ៗ​នៅ​​កម្ពុជា​

ថ្មីៗ​នេះ ​មាន​ព័ត៌មាន​ផ្សាយ​ថា ឆ្កែ​ជា​ច្រើន​ក្បាល​របស់​អ្នក​ភូមិ​ បាន​ងាប់​ជា​បន្ត​បន្ទាប់​គ្នា​នៅ​ខេត្ត​ព្រៃវែង។ បន្ទាប់​មក ក៏​មាន​វីដេអូ​មួយ​ដែល​បង្ហាញ​ខ្លា​ពីរ​ក្បាល​ព្យាយាម​ប្រហារ​ឆ្កែ​នៅ​ក្នុង​ទ្រុង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មូល​ហេតុ​នៃ​ការ​ងាប់​ឆ្កែ​ច្រើន​ក្បាល​នៅ​ព្រៃវែង គឺ​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​របស់​ខ្លា។ វីដេអូ​ឃ្លីប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ពាណិជ្ជកម្ម​បោក​បញ្ឆោត​ផ្សព្វផ្សាយ​ថា ផលិត​ផល JBL លក់​បញ្ចុះ​តម្លៃ​ដល់​៦០​ភាគរយ

ថ្មីៗ​នេះ ហាង​លក់​រាយ​ផលិត​ផល JBL នៅ​កម្ពុជា បាន​ប្រកាស​បញ្ចុះ​តម្លៃ​ផលិត​ផល​​យីហោ JBL ជាច្រើន​មុខ។ ទន្ទឹម​គ្នា​នេះ មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ថា ផលិត​ផល JBL មួយ​ចំនួន ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៦០​ភាគរយ​ឯណោះ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ មិន​មែន​ជា​ការពិត គ្រាន់​តែ​​ជា​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។

Continue Reading

រូបថត​កាត់​ត​អតីត​ឧកញ៉ា​ម្នាក់​ឈរ​ជ្រែង​ហោប៉ៅ​​មុខ​ពន្ធនាគារ​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម

បន្ទាប់​ពី​​តុលាការ​សម្រេច​ចោទ​ប្រកាន់ និង​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​​ដែល​បាន​​បាញ់​សម្លាប់​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ និង​មនុស្ស ២​នាក់​ទៀត​នៅ​ឯ​ខណ្ឌ​ច្បារអំពៅ​កាល​ពី​សប្ដាហ៍​មុននោះ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ឧកញ៉ា​រូប​នោះ​ឈរ​ជ្រែង​ហោប៉ៅ​ដោយ​ដៃ​គ្មាន​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ការ​បង្ហោះ​រូប​នេះនៅ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​មាន​ការ​រិះគន់​ទៅ​លើ​របៀប​នៃ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ទៅ​លើ​ខ្មាន់​កាំភ្លើង​រូប​នេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូប​ភាព​នោះ​ត្រូវ​បាន​កាត់​ត។

Continue Reading

រូប​ថត​ផ្សោត​សមុទ្រ​ពណ៌​ផ្កា​ឈូក​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេក​វិទ្យា​ AI

ការ​បង្ហាញ​វត្តមាន​របស់​ផ្សោត​ ឬ​ត្រី​ដូហ្វីន​ គឺ​ជា​រឿង​កម្រ​កើត​មាន​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ប៉ុន្តែ ថ្មី​ៗ​នេះ​​ ​រូប​ថត​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​ចែក​ចាយ​ឡើង​ និង​លើក​ឡើង​ថា​ ផ្សោត​ផ្កា​ឈូក បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភូមិសាស្ត្រ​កោះ​រុង​សន្លឹម​ ខេត្ត​ព្រះ​សីហនុ​។​ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​បី​សន្លឹក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ផ្សោត​ ឬ​ត្រី​ដូហ្វីន​ ពណ៌​ផ្កា​ឈូក​មួយ​ក្បាល​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា​នោះ​ គឺ​ជា​ទិដ្ឋភាព​ការ​ប្រទះ​ឃើញ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ផ្លូវ​កំពង់​សោម​ និង​កោះ​រុង​សន្លឹម​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ប្រទះ​ឃើញ​ត្រី​ដូហ្វីន​ ពណ៌​ផ្កាឈូក​មួយ​ក្បាល​ ចន្លោះ​ពាក់​កណ្ដាល​ផ្លូវ​កំពង់​សោម​ និង​កោះ​រុង​សន្លឹម​ កំពុង​ហែល​លោត​លើ​ផ្ទៃ​សមុទ្រ​»។ Facebook Post | Archived Link ដូច​គ្នា​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ ក៏​បាន​ចែក​ចាយ​រូប​ថត​ខាង​លើ​នោះ​ផង​ដែរ​ […]

Continue Reading

រូបថត​ខ្មាន់​កាំភ្លើង​ញញឹម​ស្រស់​ស្រាយ​នៅ​ពេល​វាស់​កម្ពស់ គឺ​ជា​រូបភាព​កាត់ត

ក្រោយ​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ ស្រី​ ស៊ីណា​ ដែល​ខ្មាន់​កាំភ្លើង​​​បាញ់​មនុស្ស​ស្លាប់ ​២​នាក់​ នៅ​បុរី​ប៉េងហ៊ួត​បឹងស្នោ​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​ខ្មាន់​កាំភ្លើង​រូប​នេះ​​ឈរ​សើច​ញញឹម​ស្រស់​ស្រាយ​នៅ​ពេល​វាស់​កម្ពស់​ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ទទួល​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ រូបថត​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយ​ថា ធនាគារ ABA ក្ស័យធន កំពុង​ផ្ទុះ​លើ​បណ្ដាញ​សង្គម

​ព័ត៌មាន​ល្បី​ផុស​ផុល​លើ​បណ្ដាញ​សង្គម​ បាន​ផ្សព្វផ្សាយ​ថា ធនាគារ​ ABA បាន​​ក្ស័យ​ធន​ហើយ ហើយ​បាន​ជំរុញ​អតិថិជន​ឱ្យ​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ​មួយនេះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា ​ជា​ការពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​បណ្ណាល័យ​ចល័តក្នុង​អំឡុង​ឆ្នាំ​១៩២៣​មែន​ដែរ​ឬ​ទេ​?

ស្រប​ពេល​ដែល​ទេសចរណ៍​អំណាន​របស់​លោក​ អ៊ុក​ វណ្ណដេ​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពត​នោះ​ រូប​ថត​​ស​ខ្មៅ​មួយ​សន្លឹក​​ដែល​បង្ហាញ​បណ្ណាល័យ​ចល័ត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​​ជាមួយ​នឹង​ការ​អះអាង​វារូបថត​នៅ​ខេត្ត​កំពត​​ក្នុង​ឆ្នាំ​១៩២៣​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លងទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ជា​ការ​ប្រៀប​ធៀប​ ទិដ្ឋភាព​នៃ​បណ្ណាល័យ​ចល័ត​ រវាង​ឆ្នាំ​១៩២៣​ និង​ឆ្នាំ​២០២៤​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​ ការ​បង្ហោះ​ខាង​លើ​នេះ​​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទេសចរណ៍​អំណាន​លើក​កម្ពស់​ចំណេះដឹង​ និង​កិត្យានុភាព​ជាតិ​យើង​ សូម​ចូល​រួម​គាំទ្រ​ទាំង​អស់​គ្នា​បង​ប្អូន​»​។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដទៃ​ទៀត​ផង​ដែរ​។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact […]

Continue Reading

រូប​ថត​បង្ហាញ​បណ្ដាញ​ខ្សែ​​ត​រញ៉េ​រញ៉ៃ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ AI តែ​ប៉ុណ្ណោះ​

ស្រប​ពេល​ដែល​ខ្សែ​ភ្លើង​ ខ្សែ​កាប​ និង​ខ្សែ​បណ្ដាញ​ផ្សេង​ៗ​ដែល​ត​រញ៉េ​រញ៉ៃ​តាម​ដង​ផ្លូវ​ នៅ​តែ​បន្ត​ជា​កង្វល់​មួយ​របស់​សង្គម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​បណ្ដាញ​ខ្សែ​ខ្វាត់​ខ្វែង​ជាប់​គ្នា​ជាច្រើន​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាង​ផុសផុល​ ដោយ​បាន​អះអាង​ថា​នោះ​ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះរូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ខ្សែ​បណ្ដាញ​ផ្សេង​ៗ​រញ៉េ​រញ៉ៃ​ខ្វាត់​ខ្វែង​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៅ​ក្នុង​ទីក្រុង​បាងកក​ (Bangkok)។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នោះ​ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ វីដេអូ​មួយ​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​ខ្សែ​បណ្ដាញ​ខ្វាត់​ខ្វែង​ជាប់​គ្នា​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok ដទៃ​ទៀត​ផង​ដែរ​។​ TikTok Post […]

Continue Reading

​វីដេអូ​ចាស់​​ពិធី​បុណ្យ​​ខួប​នៃ​ការ​កកើត​ស្រុក​ប្រាសាទ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គមដោយ​មិន​ត្រឹម​ត្រូវ

ថ្មីៗ​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ក្បួន​ដង្ហែ​ដ៏​វែង​មួយ​នៅ​ខេត្ត​សុរិន្ទ្រ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា វា​ជា​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​ស្រុក​ប្រាសាទ​ទៅ​ខាង​ប្រទេស​ថៃ ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​ប្រជាជន​ខ្មែរ​លើ​នៅ​ខេត្ត​សុរិន្ទ្រ។ វីដេអូ​នៃ​ការអះអាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​ជឿ​ថា ការ​អះអាង​នេះ​ពិត​ជាត្រឹម​ត្រូវ។ បន្ទាប់​ពី​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

Continue Reading

​រូប​ចម្លាក់​ខ្មែរ​មួយ​នេះ​មិន​មែន​ជា​“បុគ្គល​ប្រចាំ​ឆ្នាំ​”​វាយ​តម្លៃ​ដោយ​​ទស្សនាវដ្ដី TIME ទេ

ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​ថា រូប​ចម្លាក់​បុរាណ​មួយ​របស់​កម្ពុជា បាន​ជាប់​ជា “បុគ្គល​ប្រចាំ​ឆ្នាំ” នៃ​ទស្សនាវដ្ដី​អាមេរិក TIME។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​នេះ​គឺជា​ទិដ្ឋភាព​ស្ថានីយ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២៤​មែន​ឬ​?

បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា កម្ពុជាបាន​បញ្ជា​ទិញ​ទូរ​រថ​ភ្លើង​ចាស់ៗ​ពី​ប្រទេស​ជប៉ុននោះ​ ស្រាប់​តែ​​មាន​រូប​ថត​មួយ​សន្លឹក​​ ត្រូវ​បាន​គេ​​អះអាង​ថា​ ជា​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០២៤។​ ការ​បង្ហោះ​នេះ​ ទទួល​បាន​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

តើ​នេះ​ជា​​ទិដ្ឋភាព​នៃ​ការ​រៀប​ចំ​តុបតែង​សង្ក្រាន្ត​ថ្មី​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញមែន​ឬ​?

ស្រប​ពេល​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​អំពី​ការ​រៀប​ចំ​តុប​តែង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ដើម​ណូអែល​ ធ្វើ​ពី​កន្ត្រក​ និង​កញ្ជ្រែង​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ការ​រៀប​ចំ​តុបតែង​ថ្មី​នៅ​។​ ការ​បង្ហោះ​នេះ​ ទទួល​បាន​ការ​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​បក​ស្រាយ ក្រោយ​មាន​ការ​អះអាង​ថា ធ្លាប់​ហ្វឹតហាត់​នៅ​ថៃ

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម លោក ឈុតសេរី វ៉ាន់ថង ធ្លាប់​ហ្វឹតហាត់​មួយថៃ​នៅ​ប្រទេស​ថៃ មុន​នឹង​ក្លាយ​ជា​កីឡាករ​គុនខ្មែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ផ្ទាល់ យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

Continue Reading

ជន​អន្តោប្រវេសន៍​​ដែល​​ប៉ូលិស​​ថៃ​​ឃាត់​​ខ្លួន​​នៅ​​ភាគ​ខាង​ត្បូងមិន​មែន​​ជា​​ជន​ជាតិ​​ខ្មែរ​​ទេ​

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​​ដែល​បង្ហាញ​​មនុស្ស​មួយ​ក្រុម​​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​​មួយ ត្រូវ​បាន​បង្ហោះ​ឡើង​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា មនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។​ វីដេអូ​ឃ្លីប​ភ្ជាប់​នឹង​ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុសផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រក​ឃើញ​មនុស្ស​មួយ​ក្រុម​​បាន​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ បាន​រៀប​រាប់​ក្នុង​ន័យ​ថា មនុស្ស​ដែល​តម្រួត​ថៃ​ឃាត់​ខ្លួន​នោះ គឺ​​ជា​ពល​ករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។​ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា «ឃើញ​ហើយ​គួរ​អោយ​សង្វេគ​ជាតិ​សាសន៍​ខ្ញុំ​😫🥺»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ […]

Continue Reading

សារ​ដែល​ស្នើសុំ​អ្នក​ប្រើ​ប្រាស់​ផ្ទៀង​ផ្ទាត់​គណនី​ធនាគារ​ គឺ​ជា​ទម្រង់​ការ​ឆបោក​បញ្ឆោត​

ស្រប​ពេល​ដែល​បច្ចេក​វិទ្យា​កាន់​តែ​មាន​ភាព​ជឿន​លឿន​ និង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ វា​ក៏​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​ តាម​រយៈ​ការ​ឆបោក​បញ្ឆោត​តាម​ទម្រង់​ផ្សេង​ៗ​ជា​ច្រើន​។​ ក្នុង​នោះ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មាន​សារ​ចែក​ចាយ​មួយ​ បាន​ស្នើ​សុំ​អ្នក​ប្រើ​ប្រាស់​ ចុច​តំណ​ភ្ជាប់​របស់​ខ្លួន​ ដើម្បី​ផ្ទៀង​ផ្ទាត់​គណនី​ធនាគារ​របស់​ពួក​គេ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ មាន​ការ​ចែក​ចាយ​សារ​ និង​តំណភ្ជាប់​មួយ ដោយ​ភ្ជាប់​ជាមួយ​ការ​សរសេរ​ និង​ស្នើ​សុំ​អ្នក​ប្រើប្រាស់ចុច​ទៅ​លើ​តំណ​ភ្ជាប់​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង​ ដើម្បី​ផ្ទៀង​ផ្ទាត់​ បើ​មិន​ដូច្នេះ​ទេ​ សមតុល្យ​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​ នឹង​ត្រូវ​បាន​បង្កក​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញពី​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​ទទួល​បាន​សារ​ពី​ជន​អនាមិក​។​ Achieved Link សារ​ដូច​គ្នា​មួយ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ទទួល​បាន​ដោយ​​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ ដែល​បាន​បង្ហាញ​ និង​បញ្ជាក់​ថា​ បើ​អ្នក​ប្រើ​ប្រាស់​មិន​ចុច​តំណភ្ជាប់​នោះ​ គណនី​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ជាប់​គាំង​។​ Achieved Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ចោទ​សួរ​ថា​ តើ​នេះ​គឺជា​ការ​ពិត​ឬ​យ៉ាង​ណា​ ហើយ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​តាម​រយៈ​ព័ត៌មាន​នា​នា​ចុង​ក្រោយ​ និង​ការ​បក​ស្រាយ​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​កម្ពុជា​។​ កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​មីនា​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ក្នុង​ឈុត​នគរបាល​វៀតណាម​​ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​របស់​លោកនៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ជា​នគរបាល​វៀត​ណាម​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ព្រះ​សង្ឃ​ ចន្ទមុនី​ ​និមន្ត​ទៅប្រទេស​​​ថៃ​មែន​ដែរ​ឬ​ទេ​?

ថ្មីៗ​នេះ វីដេអូ​ឃ្លីប​​នៃ​ការ​ដង្ហែ​ក្បួន​ដ៏​ធំ​មួយដែល​មាន​វត្តមាន​ព្រះ​សង្ឃ​ជាច្រើន​អង្គ​ផង​នោះ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​ក្បួន​ដង្ហែ​ព្រះ​សង្ឃ​ខ្មែរ​អង្គ​នេះ​នៅ​ពេល​ព្រះ​អង្គ​និមន្ត​ទៅ​ប្រទេស​ថៃ។ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

គណនី​​តេឡេក្រាម​ក្លែងក្លាយ​ប្រើ​ឈ្មោះនាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ដើម្បី​ឆ​បោកមហាជន

បណ្ដាញ​សង្គម​តេឡេក្រាម ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា។ ទន្ទឹម​គ្នា​នេះ បណ្ដាញ​តេឡេក្រាម​ដែល​មាន​ឈ្មោះ​ និង​រូប​លោក​ ហ៊ុន​ ម៉ាណែត​​ បាន​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​អ្នក​ប្រើ​ប្រាស់​តេឡេក្រាម​ ដោយ​បាន​លើក​ឡើង​ថា លោក​បាន​នឹង​កំពុង​ប្រកាស​ផ្ដល់​រង្វាន់​ជូន​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​។​​​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយ​និយាយ​ថា តារា​ចម្រៀង ណូយ វ៉ាន់ណេត លា​ចាក​លោក​ហើយ

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​​ផ្សព្វផ្សាយ​ថា តារា​ចម្រៀង​ជើង​ចាស់ លោក ណូយ វ៉ាន់ណេត បាន​ទទួល​មរណភាព​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ ក្រោយ​បាន​ឃើញ​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

Continue Reading

សំណង់​ដូច​ចេតិយ​នៅ​ក្បាល​ដំបូង​នៃ​វីដេអូ​នេះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ប្រាសាទ​អង្គរវត្ត

អង្គរ​វត្ត​​ដែល​ជា​សំណង់​ប្រាសាទ​បុរាណ​ដ៏​ធំ​អស្ចារ្យ​របស់​កម្ពុជា តែង​តែ​ត្រូវ​បាន​បង្ហោះ​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះមាន​ទាំង​ព័ត៌មាន​មិន​ច្បាស់​លាស់​ផង​ដែរ។ ថ្មីៗ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​សំណង់​បុរាណ​នានា​ ត្រូវ​បាន​ភ្ជាប់​ថា ​ជា​ ប្រាសាទ​អង្គរ​វត្ត​​របស់​កម្ពុជា​។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​ភ្ជាប់​មួយ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​ទាំង​អស់​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​​មាន​រយៈ​ពេល​ប្រមាណ​​ជាង​ ៣​នាទី​ រៀប​រាប់​អំពី​ប្រវតិ្តសាស្ត្រ​ និង​អាថ៌កំបាំងនៃ​​ប្រាសាទ​អង្គរវត្ត​របស់​​កម្ពុជា​។​ ក្នុង​នោះ​ ទិដ្ឋភាព​ប្រាសាទ​បុរាណ​ មាន​សណ្ឋាន​កំពូល​ស្រួច​ ក៏​ត្រូវ​បាន​ភ្ជាប់​ និង​អះអាង​ថា​ ជា​ប្រាសាទ​អង្គរ​វត្ត​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប​​ផង​ដែរ​។​ ការ​បង្ហោះ​វីដេអូ​ឃ្លីប​ភ្ជាប់​ទៅ​នឹង​ការ​អះអាង​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​។​ ​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់ជា​ភាសា​អង់គ្លេស​​​ថា​​ «​​The Secrets and Mysteries of Angkor Wat» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​​អាថ៌កំបាំងនៃ​​ប្រាសាទ​អង្គរវត្ត​»។ Facebook Post | Archived Link […]

Continue Reading

វីដេអូ​​ស្វាធំ Gorilla លេង​​ជាមួយ​មនុស្ស​មិន​មែន​នៅ​តំបន់​ព្រៃឡង់​កម្ពុជា​ទេ

ខណៈ​ដែល​ព្រៃឡង់​កំពុង​រង​ការ​គំរាម​កំហែង​ដោយសារ​ការ​កាប់​ព្រៃឈើ​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ស្វា​ធំ​ប្រលែង​លេង​ជាមួយ​មនុស្ស​មួយ​ក្រុម ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា សត្វ​កម្រ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃឡង់​របស់​កម្ពុជា។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន​ជឿ​តាម​ការ​អះអាង​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ទង្វើ​ឆបោក​តាម​អនឡាញ​កំពុង​រីករាល​ដាល​ក្នុង​បណ្ដាញ​តេឡេក្រាម

សារ​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​តៗ​គ្នា​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​នោះ បាន​លើក​ឡើង​ថា បារាំង​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​នូវ​ទឹក​ប្រាក់ចំនួន ១,៥០០​ដុល្លារ។ សារ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ គឺ​ជាទង្វើ​ឆបោក​នៅ​លើ​បណ្ដាញ​សង្គម។

Continue Reading

តើ​ឆ្អឹង​ក្នុង​ប្រអប់​កញ្ចក់​នេះ​ជា​ឆ្អឹង​ដង​កាំបិទ​របស់​ព្រះ​ពុទ្ធ​មែន​ឬទេ?

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឆ្អឹង​មួយ​ដុំ​នៅ​ក្នុង​ទូ​កញ្ចក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ជា​ឆ្អឹង​ដង​កាំបិត​របស់​ព្រះ​ពុទ្ធ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ដើម​ខែ​មករា​នេះ​មក។ ទោះជាយ៉ាងណា យើង​រកឃើញថា ការអះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

កម្មវិធី​បញ្ញា​សិប្ប​និម្មិត​បាន​បន្ថែម​សំណង់​អគារ​ខ្ពស់​ជាច្រើន​​ម្ដុំ​អគារ​កាណាឌីយ៉ា

រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អគារ​ខ្ពស់​ៗ​ជា​ច្រើន​អគារ​នា​ពេល​រាត្រី​​នៅ​តំបន់​ផ្សារ​ធំ​ថ្មី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​ការ​​អះអាង​ថា​ វា​ជា​បច្ចុប្បន្នភាព​​រាជ​ធានី​ភ្នំ​ពេញ​នា​ឆ្នាំ​២០២៤​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

មនុស្ស​តម្រង់​ជួររង់ចាំ​​ទិញ​ទឹក​អប់​ Dior នៅ​​ផ្សារ​អ៊ីអន គឺ​ជា​រូបភាព​កាត់ត

រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ខាង​មុខ​ហាង​ទឹក​អប់​ DIOR ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា​ នេះ​គឺ​ជា​ហេតុការណ៍​នៃ​ការ​កក​កុញ​រយៈ​ពេល​ជាង​៥ម៉ោង​ នៅ​ក្នុង​ផ្សារទំនើប​អ៊ីអន​ (Aeon Mall)។​ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

កម្ពុជា និង​ដំណើរ​វិវត្តន៍​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ក្នុង​ឆ្នាំ​២០២៣

ស្រប​ពេល​ដែល​សេរីភាព​នៃ​ការ​ផលិត​មាតិកា​ផ្សព្វផ្សាយ​ បង្ហោះ​ដោយ​មាន​ភាព​សំបូរ​បែប​ និង​ការ​ទទួល​បាន​នូវ​មាតិកា​ទាំង​នោះ​ដោយ​មិន​មាន​របាំង​ ព័ត៌មាន​ក្លែង​ក្លាយ​ និង​មិន​ត្រឹម​ត្រូវ​​ក៏​បាន​កើត​មាន​ ក្នុង​ទម្រង់​ផ្សេង​ៗគ្នា​ ដោយ​ការ​នេះ​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ប្រទេស​ជាតិ​ផង​ដែរ​។​ ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ការ​ស្វែង​ការ​ពិត​​សំខាន់​ៗទាំង​៤​​ ប្រចាំ​ឆ្នាំ​២០២៣​ គិត​ត្រឹម​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​មួយ​នេះ​ ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​រក​ការ​ពិត​ទៅ​លើ​រូប​ភាព​ វីដេអូ​ឃ្លីប​ ព័ត៌​មាន​ និង​សំណេរ​អះអាង​រហូត​ទៅ​ដល់​ជាង​ ២៤០​​អត្ថបទ​ នៅ​ឆ្នាំ​២០២៣​ ដោយ​ក្នុង​នោះរួម​មាន​​៖ ព្រឹត្តិការណ៍​សំខាន់​ទី​១. ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​រៀប​ចំ​ការ​​បោះ​ឆ្នោត​ជាតិ​ជ្រើស​រើស​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៧​ ខែ​កក្កដា​ កន្លង​ទៅ​ក្ដី​ ប៉ុន្ដែ​ព័ត៌មាន​ និង​ការ​អះអាង​មិន​ត្រឹម​ត្រូវ​ ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​យ៉ាង​ផុស​ផុល​​។​ ព័ត៌​មាន​ និង​សំណេរ​អះអាង​ទាំងឡាយ​នោះ​ ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​រក​ការ​ពិត​ជុំ​វិញ​អំពី​បញ្ហា​នោះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​មួយ​ ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ស្ងាត់​ទៅៗ បោះ​ឆ្នោត​កាន់​តែ​លែង​មាន​ន័យ កាន់​តែ​បោះ គំនរ​ទុក្ខ​សោក​ប្រជា​រាស្ត្រ កើត​មាន​កាន់​តែ​ធ្ងន់​ឡើងៗ»។ សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង […]

Continue Reading

វីដេអូ​សម្ដែង​ជា​អាប​ស៊ី​ត្រី​កំពុង​បង្ក​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

វីដេអូ​មួយដែល​មាន​រូបភាព​អាប​​ហោះ​ស៊ី​ត្រី​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​នៅ​មុខ​ផ្ទះ​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ជា​អាប​ពិត​ប្រាកដ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោងព្រាត ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញម​តិ​យោបល់​ដែល​ជឿ​ថា ជា​អាប​ពិត​ប្រាកដ។ ទោះជា​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

មន្ត្រី​បញ្ជាក់​ថា ដាវ​ដែល​កសិករ​រក​ឃើញ​នៅ​ខេត្ត​ព្រះវិហារ មាន​លក់​នៅផ្សារ​ទួលទំពូង

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​ដើម​សប្ដាហ៍​នេះ បាន​លើក​ឡើង​ថា កសិករ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ បាន​ប្រទះ​ឃើញ​ព្រះ​ខ័ន​រាជ្យ​សម័យ​បុរាណ​មួយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​ និង​មាន​អ្នក​បញ្ចេញ​មតិ​យោបល់​សារទរ​ចំពោះ​ការ​រក​ឃើញ​ព្រះ​ខ័នរាជ្យ​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

Continue Reading

រូបភាព​បន្ទះ​ក្រាហ្វិក​កាត​ខ្នាត​ធំ​គឺ​ជា​រូបភាព​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត

រូបភាព​បួន​សន្លឹក​ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​រូបភាព​បន្ទះ​ក្រាហ្វិក​កាត​កុំព្យូទ័រ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​សម័យ លន់ នល់។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូប​ថត​បង្ហាញ​​ប្រទីប​ដ៏​ឆើត​ឆាយ​តាម​ដង​ទន្លេ​ គឺជារូបភាពកម្មវិធី​ AI ប៉ុណ្ណោះ​

ស្រប​ពេល​ដែល​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ អក​អំបុក​ សំពះ​ព្រះ​ខែ​ និង​បណ្ដែត​ប្រទីប​ តែង​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នោះ​ រូប​ថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ទិដ្ឋភាព​​កា​រ​តុប​តែង​ទូក​ និង​ក្បួន​ប្រទីប​យ៉ាង​ស្រស់​​ស្អាត​​ក្នុង​​ឱកាស​​បុណ្យ​​អុំទូក​​ ត្រូវ​បាន​បង្ហោះ​ឡើងនៅ​លើ​បណ្ដាញ​សង្គម​ ​ដោយអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​ចំនួន​ ៤​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ក្បួន​ទូក​ ជាមួយ​ក្បាច់​តុប​តែង​បែប​ខ្មែរ​យ៉ាង​ស្អាត​នៅ​តាម​ដង​ទន្លេ​មួយ​កន្លែង​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦​ ២៧​ និង​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ពិតជា​​ស្រស់​ស្អាត​ខ្លាំ​ងណាស់​ កម្ពុជា​ក្នុង​សម័យ​សន្តិភាព​ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​ឃើញ​កម្ពុជា​រីក​ចម្រើ​នបែ​បនេះ»។​ Facebook Post | Archived Link Fact […]

Continue Reading

តើ​នេះ​គឺ​ជា​សិលា​ចារឹក​​ភាសា​ខ្មែរ​ចំណាស់​ជាង​គេ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​អង្គរបុរី​មែន​ឬទេ?

ថ្មីៗ​នេះ រូបភាព​ផ្ដាម​ពី​ផ្ទាំង​សិលា​ចារឹក​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា ជា​សិលា​ចារឹក​ចារ​ជា​ភាសា​ខ្មែរ​មាន​អាយុ​ចំណាស់​ជាង​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​អង្គរបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​​ចាស់​​អតីត​ប្រធានាធិបតី អូបាម៉ា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា

ក្រោយ​ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយថា ​ប្រាសាទ​អង្គរ​វត្ត​​របស់​​កម្ពុជា​ បាន​ជាប់​ជា​​សំណង់​អច្ឆរិយៈ​​ទី​៨​​របស់​ពិភព​លោក​​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា​ ​ឈរ​បើក​បង្ហាញ​​ផ្ទាំង​រូប​ថត​ដែល​មាន​ប្រាសាទ​អង្គរ​វត្ត​​នោះ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

រូបថត​មួយ​សន្លឹក​ត្រូវ​បាន​​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​ការ​បោះ​បង់​ជំនឿ​សាសនា​របស់​បុរស​ប៉ាឡេស្ទីន

ខណៈ​ដែល​សង្គ្រាម​បង្ហូរ​ឈាម​អ៊ីស្រាអែល-ហាម៉ាស់​ប៉ាឡេស្ទីន​បន្ត​កើត​មាន​ជា​ហូរ​ហែរ​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា បុរស​មូស្លីម​ជាង ២០០​នាក់​នៅ​តំបន់​កាហ្សា បាន​ទទួល​យក​ព្រះ​យេស៊ូ បន្ទាប់​ពី​ពួកគេ​យល់​សប្តិ​ឃើញ​ព្រះ​យេស៊ូ​ក្នុង​យប់​តែ​មួយ​ដូច​គ្នា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ខ្មែរ​ក្រោម​លើក​ទង់​តាម​ផ្ទះ​មែន​ឬទេ?

រឿង​រ៉ាវ​ខ្មែរ​ក្រោម​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វថ្ងៃ​នេះ នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​លើ​បណ្ដាញ​សង្គម​ដដែល។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ព័ត៌មាន​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​ប​ណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ទង់​ជាតិ​កម្ពុជា​ក្រោម​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ។ ការ​អះអាង​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត និង​មតិយោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួ​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ជាមួយ​សំណេរ​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link គេ​អាច​រក​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ (archived)។ FACT CHECK Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

ស្លាយ​ជិះ​តាម​ជម្រាល​ភ្នំ​មួយ​នៅ​វៀត​ណាម​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​នៅ​កម្ពុជា​

ខណៈ​ដែល​រូប​ថត​ និង​វីដេអូ​ឃ្លីប​ទេសភាព​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយ​នៅ​ជម្រាល​ភ្នំ​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ ដោយ​បាន​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

រាជ​វាំង​ច្រាន​ចោល​រាជសារ​ក្លែង​ក្លាយ​និមន្ត​ព្រះ​សង្ឃ​មួយ​អង្គ​ចូល​រួម​បុណ្យ​កឋិនទាន

បន្ទាប់​ពី​ព្រះតេជគុណ វន វាសី ចន្ទមុនី បាន​ល្បី​ព្រះ​នាម​នៅ​លើ​បណ្ដាញ​សង្គម​នាប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ រាជសារ​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដោយ​លើក​ឡើង​ថា ហ្លួង​ម៉ែ​បាន​និមន្ត​ព្រះ​សង្ឃ​អង្គ​នេះ​ចូលរួម​ទេសនា​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​វត្ត​មួយ​នៅ​ឯ​ខេត្ត​កំពត។ រាជសារ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រាជសារ​នេះ​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​នៃ​​ព្រះ​រាជសារ​មួយ​សន្លឹក​របស់​ព្រះ​រាជ​វាំង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែលបាន​លើក​ឡើង​ថា ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​មាតា​នៃ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី បាន​និមន្ត​ព្រះ​តេជគុណ វន វាសី ចន្ទមុនី ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​កឋិន​ទានដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​ នៅ​ខែ​ក្រោយ​នេះ។ ព្រះតេជគុណ វន វាសី ចន្ទមុនី គឺ​ជា​ព្រះ​សង្ឃ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​ថា ជា​សង្ឃ​ធុតង្ត​ និង​មាន​សិល្បិ៍​វិជ្ជាការ ដែល​អូស​ទាញ​បាន​ការ​គោរព​ពី​ប្រជាជន​កម្ពុជា​ជាច្រើន។ ការ​អះអាង​ខាង​លើ​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបភាព​នៃ​លិខិត​មួយ​ច្បាប់របស់​ព្រះ​រាជ​វាំង ដែល​មាន​ព្រះ​រាជ​ហត្ថលេខា​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែលរៀបរាប់​ថា […]

Continue Reading

តើ​នេះ​ក្រុម​​មនុស្ស​ទាំង​នេះ​​​រង់​ចាំ​ទិញ​ទឹក​អប់​ Dior នៅ​ក្នុង​ផ្សារ​ទំនើប​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ខាង​មុខ​ហាង​ទឹក​អប់​ ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា​ នេះ​គឺ​ជា​ហេតុការណ៍​នៃ​ការ​កក​កុញ​រយៈ​ពេល​ជាង​៥ម៉ោង​ នៅ​ក្នុង​ផ្សារទំនើប​ជីបម៉ុង​ណូរ៉ូម៉ល​ (Chipmong Noromall) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ មួយ​សន្លឹក​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ជា​ច្រើន​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ណូរ៉ូ​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ម៉ាក​ Dior។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ដែល​បាន​រៀប​រាប់​ថា​ «​​​​បទ​ពិសោធន៍ដ៏​គួ​រឱ្យរន្ធត់​ជា​លើកដំ​បូង​ ដែល​បាន​ចូល​ជួរ​រយៈពេល​ ៥​ម៉ោង​ នៅ​ផ្សា​រទំនើបជីបម៉ុងណូរ៉ូ ដើម្បី​ទិញទឹកអប់​ Dior នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

រូប​ថត​ព្រះសង្ឃ​មួយ​​អង្គ​បំពាក់​ជាមួយ​ឧបករណ៍​ស្រូប​សំឡេង​ច្រើន​ ជា​រូប​ភាព​កាត់​ត​

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គង់​នៅ​ក្នុង​អាស្រម​មួយ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​គេ​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​ព្រះ​សង្ឃ​អង្គ​នោះ​ គ្រង​ស្បង់​និង​បំពាក់​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​នៅ​លើ​ស្បង់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ព្រះ​អង្គ​រង​នូវ​ការ​រំខាន​ពី​សំណាក់​អ្នក​ផលិត​មាតា​ព័ត៌មាន ឬ​មាតិកា​បណ្ដាញ​សង្គម។ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​​នោះ​ គឺ​ជា​រូបភាព​កាត់​ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ «Chim Sophat = ជីម​ សុផាត» បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​ព្រះ​សង្ឃ​មួយ​អង្គ​​បំពាក់​ជាមួយនឹង​ឧបករណ៍​ស្រូប​សំឡេង​ជាច្រើន​គ្រឿង​នៅ​លើ​ស្បង់​របស់​ព្រះ​អង្គ​ផ្ទាល់​។​ រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​រៀប​រាប់​ថា​ «បុគ្គល​ខ្លះ​ព្រោះ​តែផល​ប្រយោជន៍ផ្ទាល់​ខ្លួន​ រំខាន​ព្រះ​គុណម្ចាស់​ទាំង​យប់ទាំ​ងថ្ងៃ​»។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ព្រះ​អង្គ​ត្រូវបាន​បំពាក់​នូវ​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​។​ Facebook Link | Archived Link រូប​ថត​ដូច​គ្នា​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​ផងដែរ​ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ Facebook […]

Continue Reading

តើ​ប្រាសាទ​កោះកេរត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ឬ?

ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ​ប្រាសាទ​កោះកេរ​របស់​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​​ជាផ្លូវការ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ហើយ​មាន​ការ​អបអរ​សាទរ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​ការ​ចាប់​ខ្លួន​តារា​ចម្រៀង ប៊ុត សីហា ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ករណី​នេះ​គឺ​ជា​ការ​សម្ដែង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា អតីត​ជ័យ​លាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ ហើយ​ថា ករណី​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​តែ​ប៉ុណ្ណោះ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ពិត​នៃ​ករណី​នេះ​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​របស់​ទំព័រហ្វេសប៊ុក Rothana Thorn Original page កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែល​រៀបរាប់​ថា «គិត​ទៅ​មនុស្ស​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គ្រាន់​តែ​ចង់​បាន​អ្នក​ឡាច​ផេក ហ៊ាន​យក​កិត្តិយស​របស់​មនុស្ស​ម្នាក់​ទៀត យក​មក​ប្ដូរ​បែប​ហ្នឹង​សោះ។ បើសិន​ជា​បង​ប្អូន​ជា​អ្នក​គាំ​ទ្រ ប៊ុត សីហា ពិត​ប្រាកដ​មែន បង​ប្អូន​នឹង​ដឹង​ហើយ​ថា​រឿង​នេះ​គេ​ប្រឌិត​ឡើង​ទេ ដើម្បី​យក​ការ​ឡាច​ផេក​របស់​គេ​ទេ ព្រោះ​ពេល​គេ​បង្កើត​ថ្មី បង​ប្អូន​មើល​ឱ្យ​ច្បាស់​ថា​រូប​ហ្នឹង​ជា​រូប​ចាស់​ទេ»។ Facebook Post | Archived Link […]

Continue Reading

តើ​ព្រះ​បាទ​សូរ្យវម៌្ម​ទី​១​ជា​ស្ដេច​វាតទី​​មក​ពី​ជ្រោយ​ម៉ាឡេឬ?

ដោយសារ​តែ​ផ្នែក​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​អង្គរ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្មាន​ការ​បក​ស្រាយ​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះ ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​បាទ​សូរ្យវម៌្មទី១ (ឬ​សូរ្យវរ្ម័នទី១) គឺ​ជា​ក្សត្រ​មានប្រភព​កំណើត​មក​ពី​ជ្រោយ​ម៉ាឡេ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ផែនទី​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​សំណេរ​រៀបរាប់ថា ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​នា​សម័យ​អង្គរ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​១ មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​នគរស្រីធម្មរាជ (Nakhon Sri Thammarat) ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ។ សំណេរ​រៀបរាប់​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ទីកន្លែង​កំណើត​របស់​សូរ្យវរ្ម័ន​ទី១។ ព្រះ​អង្គ​សោយ​រាជ្យ​នៅ​ចក្រភព​ខ្មែរ​ចន្លោះ​ពី​ឆ្នាំ​១០០៥ ដល់​ឆ្នាំ១០៥០ និង​បាន​កសាង​ប្រាសាទ​វត្ត​ភូ​ស្ថិត​ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ»។ Facebook Post | Archived Link បន្ទាប់​ពី​មាន​ការ​បង្ហោះ​នូវ​សំណេរ​បែប​នេះ​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ថា ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ មាន​ដើម​កំណើត​ជា​ម៉ាឡេ​ស្ថិត​នៅ​ជ្រោយ​ម៉ាឡេ​ដែល​មួយ​ផ្នែក​ជា​ប្រទេស​ម៉ាឡេស៊ី និង​មួយ​ផ្នែក​ទៀត​ជា​ទឹក​ដី​ភាគ​ខាង​ត្បូង​របស់​ថៃ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ឯកសារ​ស្រាវ​ជ្រាវ​ថ្មីៗ​ជុំ​វិញ​ប្រវត្តិ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ និង​កិច្ច​សម្ភាស​ជាមួយ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាមរយៈ​ការ​ស្វែង​រក​ដោយ​ពាក្យ​គន្លឹះ […]

Continue Reading

 តើ​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​រូបថត​នេះ​មាន​ជន្មាយុ​ ​១០២​​វស្សា​​មែន​ទេ?

ខណៈ​ដែល​រូបថត​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​នេះ រូបថត​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ជាមួយ​​ការ​អះអាង​ថា ព្រះ​អង្គ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​តាម​រយៈ Google Reverse Image Search ហើយ យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​មាន​រូប​កាយ​ស្គម និង​លើក​ឡើង​ថា ព្រះ​សង្ឃ​មួយ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ការ​អះអាង​នេះ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចោទ​សួរ​ពី​សុក្រឹតភាព​នៃ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «លោក​តា​មាន​ព្រះ​ជន្ម ១០២​ឆ្នាំ ឃើញ​ហើយ​ជួយ​ស៊ែរ​ម្នាក់​មួយ​ឱ្យ​អ្នក​ផ្សេង​បាន​ឃើញ​ផង សាធុ​សាធុ»។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ជាង ៦​ខែ​មុន​មក​ម៉្លេះ ហើយ​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ នៅ​តែ​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ជាបន្ត​បន្ទាប់។ ខាង​ក្រោម​នេះ […]

Continue Reading

ការ​អះអាង​មិន​ត្រឹមត្រូវ​ថា បុរស​ម្នាក់​ត្រូវ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ខេត្ត​បាត់ដំបង

បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​ការ​បង្ក្រាប​ការ​នាំ​ចូល និង​ចែក​ចាយ​ត្រី​ពីរ៉ាញ៉ា​ដែល​ជា​ប្រភេទ​ត្រី​ស៊ី​សាច់​ជា​ចំណី​នោះ​មក ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​បាត់ដំបង បាន​រង​របួស​ដោយសារ​តែ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ក្នុង​ស្ទឹង​គ្រញូង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ចាប់​តាំង​ពី​ចុង​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា យើងរក​ឃើញថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​ម្នាក់​​មាន​ឈាម​ហូរ​ស្រោច​លើ​ជើង​របស់​គាត់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ត្រូវ​បាន​អះអាង​ថា បុរស​ម្នាក់​នោះ​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ម្យ៉ាង​ដែល​ស៊ី​សាច់​ជា​ចំណី​។ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នោះ បាន​រង​របួស​ហូរ​ឈាម​លើ​ជើង​ម្ខាង បន្ទាប់​​ពី​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា​(Piranha)នៅ​ក្នុង​ស្ទឹង​ក្រញូង ស្ថិត​ក្នុង​ស្រុក​សំឡូត​កាល​ពី​ចុង​សប្ដាហ៍​មុន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​ចាប់​តាំង​ពី​សប្ដាហ៍​មុន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​អះអាង​ថា អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​សំឡូត​បាន​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link ការអះអាង​ថា មាន​បុរស​ម្នាក់​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ស៊ី​សាច់​ជា​ចំណី​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​វីដេអូ​នៃ​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ១ (archived),​២(archived),​ ៣(archived),​ ៤(archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

ផ្ទាំង​ប៉ាណូ​ធ្លាក់​លើ​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​​​ជា​ហេតុការណ៍​​កើត​ឡើង​នៅ​បរទេស

ស្រប​ពេល​ផ្នែក​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បក់​ខ្លាំង​តាម​តំបន់​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ ការ​បាក់​រលំ​ផ្ទាំង​ប៉ាណូ​មួយ​ ត្រូវ​បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ ករណី​មួយ​នេះ​​កើត​ឡើង​នៅ​ខេត្ត​ស្វាយរៀង​ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​កម្ពុជា​។​ ការ​អះ​អាង​ភ្ជាប់​ដោយ​វីដេអូ​​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​​នេះត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​បាក់​ធ្លាក់​សង្កត់​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ឯ​ខេត្ត​ស្វាយរៀង ប្រទេស​កម្ពុជា។ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​​រៀប​រាប់​ថា​ «ករណី​រលំ​ផ្លាក​ប៉ាណូ​ នៅ​ខេត្ត​ស្វាយ​រៀង​ តើ​បង​ប្អូន​មាន​អារម្មណ៍​បែប​ណា​ ពេល​ឃើញ​វីដេអូ​រន្ធត់​បែប​នេះ​»។​ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​បន្ដ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ សូម​មើល​ការ​អះ​អាង​នេះ​ តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ​ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived) និង​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ​ (archived)។​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google […]

Continue Reading

រូបថត​នេះ​គឺ​ជា​ក្បួន​រទេះ​គោ​ដង្ហែរ​អ្នក​បួស​ពី​ភូមិ​មួយ​ទៅ​កាន់​វត្ត Shwe Seda នៅ​ភូមា

រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ ត្រូវ​បាន​ចែក​រំលែក​ជារឿយៗ​នៅ​លើបណ្ដាញ​សង្គម​ដោយ​រូបថត​ខ្លះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់។ ថ្មីៗ​នេះ រូបថត​ក្បួន​រទេះ​គោ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ជា​ទិដ្ឋភាព​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្បួន​រទេះ​គោ​​​ដ៏​វែង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជាក្បួន​រទេះ​គោ​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល ដែល​បរ​ទៅ​ធ្វើ​ប្រហុក​នៅ​ទន្លេ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ផង​ដែរ ដោយ​ជឿ​ថា វា​ជា​រូបថត​មួយ​សន្លឹក​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជានា​អតីតកាល​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «រូប​កាល​កន្លង​មក ខ្មែរ​យើង​ដល់​រដូវ​ទៅ​ទន្លេ​ធ្វើ​ប្រហុក»។ Facebook Post | Archived Link ការអះអាង​ដដែល​ និង​រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ផ្សេង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link រូបថត និង​ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​រង​ការ​គាស់​បំផ្លាញ​ថ្មីៗ​នេះ

ខណៈ​ដែល​កម្ពុជាឈាន​ដល់​ខួប ១៥​ឆ្នាំ​នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នោះ ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ បាន​រង​ការ​គាស់​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះថា ​ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​គេ​លួច​ដាប់ ឬ​គាស់​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​​រូប​ថត​ ៤​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ ត្រូវ​បាន​គេ​គាស់​ដោយ​បន្សល់​ទុក​នូវ​ការ​ខូច​ខាត​សម្រស់​រូបរាង​ប្រាសាទ​បុរាណ​មួយ​នេះ។ ការ​អះអាង​ដដែល​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​ជឿ​ថា ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សម័យ​នេះ​ហើយ​នៅ​មាន​អ្នក​លួច​គាស់​យក​ចម្លាក់​យកទៅ​ទៀត ឱ​ខ្មែរ​អើយ​ខ្មែរ​ហេតុអ្វី​ក៏​វេទនា​យ៉ាង​នេះ គ្រាន់​តែ​ខ្ញុំ​ឃើញ​រូប​នេះ​ហើយ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​(ចម្លាក់​នៅ​ប្រាសាទ​បាកាន​ព្រះ​ខ័ន​កំពង់ស្វាយ) ពាក្យ​ចចាម​អារ៉ាម​ថា មាន​ការ​បំផ្លាញ​កាន់​តែ​ច្រើន​ទៅៗ​ហើយ សូម​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​ជួយ​បក​ស្រាយ​បំភ្លឺ​ផង ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែល​ជា​កេរដំណែល​មរតក​ដូនតា #បើ​អ្នក​ជា​ឈាម​ខ្មែរ ជួយ​ស៊ែរ​ម្នាក់​មួយ​ទៅ​ វា​មិន​ខាត​ពេល​ទេ #ប្រាសាទ​បាកាន #ព្រះខ័ន​កំពង់ស្វាយ»។ Facebook Post | Archived Link ការអះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ខាង​ក្រោម​នេះ […]

Continue Reading

រូបភាព​សត្វ​មាឌ​ធំៗ​បង្កើត​ឡើង​ដោយ​កម្មវិធី AI បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ខណៈ​ដែល​រូបថត​សត្វ​ចម្លែក​ជាច្រើន​កំពុង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ រូបភាព​សត្វ​មាឌ​ធំៗ​ជាច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​២​សប្ដាហ៍​កន្លង​មក ដោយ​មាន​ការ​អះអាង​ថា ជា​រូប​សត្វ​សម័យ​បុរាណ។ ការ​អះអាង​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថតជាច្រើន​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ និងសត្វ​ចិញ្ចឹម​ធំៗ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា សត្វ​សម័យ​មុន​មាន​រូបរាង​ធំៗ​ណាស់។ រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១,៣០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀប​រាប់​ថា «សម័យ​ដើម​សត្វ​ធំៗ​ណាស់»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ជាមួយ​ការ​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា រូបភាព​ទាំង​នេះ​ជា​រូបភាព​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​សត្វ​នៅ​សម័យ​មុន​មាន​មាឌ​ធំៗ​​ជាង​មនុស្ស​ទៅ​ទៀត។ រូបភាព​ជាមួយ​នឹង​ការ​រៀបរាប់​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជិត ១​ពាន់​ដង​ផង​ដែរ និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ឆ្លើយ​តប​នឹង​ការ​បង្ហោះ​រូបភាព​ទាំង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​រូបភាព​​សត្វ​ធំៗ​ទាំង​នេះ​កាល​ពី​ខែ​មីនា​កន្លង​មក​ជាមួយ​ការ​រៀបរាប់​ថា «ภาพถ่ายหลักฐาน​ทางประวัติศา​สตร์ ว่าสมัยก่อน​ สัตว์​ตัวใหญ่กว่าทุกวันนี้ค่ะ​ เมืองไทยเราอุดมสมบูรณ์​สุดๆ​ค่ะ วันนี้รวย»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ […]

Continue Reading

​ហាង​កាហ្វេជម្រាល​ភ្នំ​មួយ​នៅ​វៀតណាម​​ ត្រូវ​បានអះអាងថា​ជា​ហាង​កាហ្វេ​នៅគិរីរម្យ

ខណៈ​ដែល​រូបថត​ទេសភាព​ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​សំណង់​នៅ​លើ​ជម្រាល​ភ្នំ​​​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​នឹង​សំណេរ​រៀប​រាប់​ថា​ វា​ជា​ទិដ្ឋភាព​​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ ខេត្ត​កំពង់​ស្ពឺ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពាន់​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ សំណេរ​ខាង​លើនេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​​ពី​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ដែល​មាន​ឈ្មោះ​ថា​ សំណង់​អចលនទ្រព្យ​ ២៥ ខេត្ត​ក្រុ​ង បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​ហាង​កាហ្វេ​នៅ​លើ​ជម្រាល​ភ្នំ​​មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​​ ត្រូវ​បាន​ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​គិរីរម្យ ក្នុង​ភូមិ​សាស្រ្ត​ទឹក​ដី​​ខេត្ត​កំពង់​ស្ពឺ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ម៉ឺន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «គិរីរម្យ​ កំពង់​ស្ពឺ​យើង​ហ្នឹង​ មិន​ឆ្ងាយ​ទេ​»។​ Facebook Post | Archived Link រូប​ថត​ដែល​ភ្ជាប់​នឹង​ការ​លើក​ឡើង​បែប​នេះ​ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជា​ច្រើន​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផង​ដែរ​។​ Facebook Post | Archived […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា លោក សាន សុជា សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត

បន្ទាប់​ពីព្រះ​សង្ឃ សាន សុជា បាន​លា​ចាក​សិក្ខាបទ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ការ​អះអាង​មួយ បាន​លើក​ឡើង​ថា លោក​មាន​ភរិយា​ភ្លាមៗ​ក្រោយ​ពី​លា​ចាក​ភ្នួស។ ការ​អះ​អាង​នេះ បាន​បង្ហោះ​រូបថត​ស្ត្រី​ម្នាក់​ឱប​លោក សាន សុជា ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​គ្រហស្ថ​ម្នាក់។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ព្រោង​ព្រាត និង​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា បន្ទាប់​ពី​កិច្ច​សម្ភាស​ជាមួយ​ស្ត្រី​ដែល​ឱប​លោក សាន​ សុជា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះ​អាង​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា អតីត​ព្រះ​សង្ឃ សាន សុជា បាន​រៀប​ការ​ប្រពន្ធ​ភ្លាមៗ ក្រោយ​​ពី​លា​ចាក​ភ្នួស​មក​ជា​គ្រហស្ថ​ធម្មតា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​មក​នេះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ផង​ដែរ​នូវ​វីដេអូ​ដែល​បង្ហាញ​រូបថត​​​លោក សាន សុជា និង​ស្ត្រី​ម្នាក់​បាន​ឱប​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហេតុ​តែ​គេ​មាន​សិល្ប៍​សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត។ បួស​សន្សំ​ទ្រព្យ​ជិត​ចេញ​ MV ហើយ​បង​ប្អូន។ និពន្ធ​ចម្រៀង និង​ទំនុក​ភ្លេង​ដោយ​រូប​ខ្ញុំ​បាទ​ផ្ទាល់ អ្នក​ច្រៀង​ដោយ​ប្អូន​ប្រុស យ៉ាង ជីង […]

Continue Reading

តើ​កីឡាករ​ថៃ​មួយ​រូប​ត្រូវ​បាន​ហាម​ឃាត់​ចូល​រួម​ប្រកួត​ស៊ីហ្គេម​មួយ​ជីវិត​ឬ?

បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្ដាច់​ព័ត្រ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ និង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ដែល​បញ្ចប់​ទៅ​ដោយ​ចម្រូង​ចម្រាស់​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​ស៊ីហ្គេម​សម្រេច​ហាម​ឃាត់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​អស់​មួយ​ជីវិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ និង​បញ្ចេញ​មិត​យោបល់​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ SOCIAL MEDIAL CLAIM ការ​អះ​អាង​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​កីឡា​ស៊ីហ្គេម​​ហាម​ឃាត់​ចូល​រួម​ក្នុង​ការ​ប្រកួត​អស់​មួយ​ជីវិត។ ការ​អះអាង​នេះ បាន​កើត​ឡើង​​មួយ​​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកួត​បាល់​ទាត់​ដ៏​ចម្រូង​ចម្រាស់​រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិថៃ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​នៅ​ក្នុង​វគ្គ​ផ្ដាច់ព័ត្រ ដែល​ក្រុម​កីឡាករ​ឥណ្ឌូណេស៊ី​យក​ឈ្នះ​ក្រុម​កីឡាករ​ថៃ​ជាមួយ​លទ្ធផល ៥ ទល់​នឹង ២។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «គណៈកម្មាធិការ SEA Games សម្រេច​បណ្ដេញ​ចេញ​ពី​គ្រប់​ការ​ប្រកួត​អស់​មួយ​ជីវិត! ពូជ​លួច​ប្លន់​ជា​ចរឹត​របស់​វា»។ Facebook Post | Archived Link ការ​អះ​អាង​​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក […]

Continue Reading

តើ​អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូល​កម្មវិធី​បិទ​ស៊ីហ្គេម​នឹង​ត្រូវ​ផាក​ពិន័យ និង​ជាប់​ឃុំ​មែន​ឬទេ?

ខណៈ​ដែល​កម្មវិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​នេះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ បាន​លើក​ឡើង​ថា អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ ២​លាន​រៀល និង​ត្រូវ​ចាប់​ដាក់​ឃុំ ២៤​ម៉ោង​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ គឺ​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ។ SOCIAL MEDIAL CLAIM ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ល្បី​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ បាន​លើក​ឡើង​ថា អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូល​រួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​នា​ថ្ងៃ​ស្អែក​នេះ នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ២​លាន​រៀល និង​ដាក់​ឃុំ​ខ្លួន​រយៈ​ពេល ២៤​ម៉ោង។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ក៏​បាន​​បញ្ចេញ​មតិ​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​ការ​អះ​អាង​មួយ​ដែល​រៀបរាប់​ថា «ដោយសារ​អ្នក​ក្លែង pass កាល​ពី​ថ្ងៃ​បើក​ជាង ២០០០​នាក់ យើង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ថ្ងៃ​បិទ​បើ​ចាប់​បាន​បុគ្គល​ណា​យក pass ទៅ copy​បន្លំ​ចាប់​បាន គឺ​ផាក​ពិន័យ​២លាន​រៀល និង​យក​ទៅ​ឃុំ​២៤​h សូម​ share ព័ត៌មាន​នេះ​ផង»។ Facebook Post | Archived Link ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក […]

Continue Reading

រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​ការពារគិរិរម្យ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​វិនាសកម្ម​ព្រៃឈើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ជា​រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ រូបថតនេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ ១សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» ដែលបង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ៨០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះយ៉ាងច្រើន​ផង​ដែរ បន្ទាប់​រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន។ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​​ទៀត​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣៥០​ដង​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង។ Facebook Post | […]

Continue Reading

កីឡាការិនីកម្ពុជា​​ ប៊ូ​ សំណាង​ មិន​បាន​ឈ្នះ​​មេដាយ​មាស​​ដូច​ការ​អះ​អាង​នោះ​ឡើយ​

បន្ទាប់​ពី​វីដេអូ​កីឡាការិនី​កម្ពុជា ប៊ូ សំណាង តស៊ូ​រត់​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​រួច​មក ការ​អះអាង​មួយ​បាន​និយាយ​ថា កីឡាការិនី​រូប​នេះ​ បាន​ទទួល​មេដាយ​មាស​យ៉ាង​លំបាក​។​ ការ​អះអាង​នេះ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្មជា​ច្រើន​យ៉ាង​ផុស​ផុល​​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម ការ​អះ​អាង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា អត្តពលិក​រត់​ប្រណាំង​កម្ពុជា ប៊ូ សំណាង បាន​ឈ្នះ​មេដាយ​មាស បន្ទាប់​ពី​នាង​តស៊ូ​រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ការ​ប្រកួត​វិញ្ញាសារ​រត់​ចម្ងាយ ៥,០០០​ម៉ែត្រ។ ការ​អះ​អាង​ដដែល​នេះ ក៏​បាន​បង្ហោះ​នូវ​រូបថត​ ៣​សន្លឹក ដែល​បង្ហាញ​អត្តពលិក ប៊ូ សំណាង រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង និង​មាន​ទឹក​មុខ​យំ នៅ​ឯ​ទីលាន​រត់​ប្រណាំង​។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅជាង​​ ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៩​​​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​ប្អូន​ស្រី​ ប៊ូ​ ​សំណាង​ ទទួល​បាន​មេដៃ​មាស​យ៉ាង​លំបាក​​ក្នុ​ងកា​ររ​ត់ប្រណាំង​ ៥,០០០​ម៉ែត្រ​ក្រោមដំណក់ភ្លៀង»​។​ Facebook Post | Archived […]

Continue Reading

រូប​ចម្លាក់​ថ្មីៗ​ចម្លង​តាម​រចនា​បថ​បុរាណ​បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា ចំណែក​រូបចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត ហើយ​ក៏​មាន​ការ​អំពាវ​នាវ​ឱ្យ​ទៅ​ប្រមូល​វត្ថុ​សិល្បៈ​ទាំង​នោះ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ផងដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក និង​បញ្ចេញ​មតិ​យោបល់​យ៉ាង​សុះ​សាយ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​លើក​ឡើង​ថា បំណែក​រូប​ចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ពី​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត​អស់ ហើយ​ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រមូល​បំណែក​រូប​ចម្លែក​នេះ​យក​ទៅ​ថែ​រក្សា​ទុក​នៅ​សារមន្ទីរ​ផង​ដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ក្ដៅៗ សូម​យក​ចូល​សារមន្ទីរ​ផង 06/05/2023 អាកាស​ធាតុ​ក្ដៅ​ហួត​ហែង ធ្វើ​ឱ្យ​រីង​ទឹក​ស្រះ​អស់ ក៏​ឃើញ​សុទ្ធ​ព្រះ​បុរាណ​ទាំង​ពីរ​សាសនា​ក្នុង​សម័យ​អង្គរ។ ទីកន្លែង​មិន​ស្ថិត​នៅ​ក្បែរ​បុរាណដ្ឋាន​ទេ»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មិត​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ ខ្មែរ​ កណ្ដាល ដែល​រក្សា​ទុក​សំណេរ​ដើម​ទាំង​ស្រុង។ Facebook Post | Archived Link […]

Continue Reading

រូបថត​តារា​ចម្រៀង​កម្ពុជា​ក្នុង​បទ​ចម្រៀង​មួយ​​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

បន្ទាប់​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ផលិត​បទ​ចម្រៀងមួយបទ​សម្រាប់​អបអរ​ព្រឹត្តិការណ៍ SEA Game នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តារាង​ចម្រៀង​កម្ពុជា​បួន​រូប​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា «បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​តារា​ចម្រៀង​ល្បី​របស់​កម្ពុជា​ជាមួយ​សំណេរ​«បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​បន្ទាប់​មក​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ រូបភាព​នេះ ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣។ Facebook Post | Archived Link Facebook Post | Archived Link រូបភាព​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង។ សូម​មើល​ការ​បង្ហោះ​រូបភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived) ២ (archived) ៣ (archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបភាព​ដែល​បង្ហាញ​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​កាន់​ដៃ​គ្នា​នេះ […]

Continue Reading

រូបភាព​ត្រី​ចម្លែក​​នៅ​ទន្លេ​មេគង្គ​ពី​អតីត​កាល​​​គ្រាន់​តែ​ជា​រូបភាព​​បង្កើត​ឡើង​ដោយ AI ​ប៉ុណ្ណោះ

រូបភាព​ស​ខ្មៅ​ជិត​២០​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​ត្រី​ធំ​ចម្លែកៗ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោត​ព្រាត​ជាមួយ​ការ​អះអាង​ថា ត្រី​ចម្លែកៗ​ទាំង​នោះ គឺ​ជា​សត្វរស់នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៥០​ឆ្នាំ​មុន។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​កាល​ពី​ខែ​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ១៩​សន្លឹក​ដែល​បង្ហាញ​ត្រី​ធំ​ចម្លែកៗ​ដែល​ត្រូវ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ ដោយ​មាន​ការ​អះ​អាង​ថា ត្រី​ទាំង​នោះ គឺ​ជា​ប្រភេទ​សត្វ​ទឹក​ចម្លែកៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៤០​ឆ្នាំ​មុន ហើយ​វា​បាន​ផុត​ពូជ​អស់​ទៅ​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ដែល​រៀបរាប់​ថា «កាល ១៤០​ឆ្នាំ​មុន មាន​សត្វ​ត្រី​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​យើង តែ​បច្ចុប្បន្ន​នេះ​បាន​ផុត​ពូជ​ហើយ។ តើ​កាល​ជំនាន់​ដើម​មាន​អ្វី​ខ្លះ​កើត​ឡើង?»។ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ (archived), ៣ (archived)។ រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ផង​ដែរ ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ការ​អះ​អាង​ជា​ភាសា​ខ្មែរ​ខាង​លើ​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ជា​ភាសា​អង់គ្លេសថា «Crocodile tooth […]

Continue Reading

រូប​ថត​លោក​ ប៊ូខាវ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​​ ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​

ខណៈ​ពេល​កម្ពុជា​​បាន​​​នឹង​កំពុង​ទទួល​រៀបចំ​ និង​ស្វាគមន៍​កីឡាករ​ និង​កីឡាករនី​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​​ស៊ីហ្គេម​លើ​ក​ទី​៣២ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៥​ ដល់​​ថ្ងៃទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣​ខាង​មុខ​​នេះ​ រូប​ថត​​កំពូល​កីឡា​ករ​ប្រដាល់​ថៃ ប៊ូខាវ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​។​ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ គឺ​ធ្វើ​ឱ្យមាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «31Sports»​ បាន​ចែក​ចាយ​រូប​​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក ​Buakaw Banchamek (​ប៊ូ​ខាវ​​) ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​។​ ការ​បង្ហោះនេះ​ បាន​​កើត​ឡើង​ស្រប​ពេល​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​ បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទាំង​សងខាង​​។​ ការ​ផ្សព្វផ្សាយ​​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ «ប៊ូខាវ​ បាន​​មក​​ដល់​​ប្រទេស​​កម្ពុ​ជា​យើង​ហើយ​ 🇰🇭»។​ Facebook Post | Archived […]

Continue Reading

រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ និង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបថត​ចាស់​មួយ​សន្លឹក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹកកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​បង​ប្អូន​ជឿ​ឬ​អត់? ប្រវត្តិសាស្ត្រ​ប្រដាល់​គុន​ខ្មែរ​ល្បី​តាំង​ពី​ឆ្នាំ​១៩២៦ ចំនួន​មនុស្ស ១២០,៥៥៧។ ដូច​មិន​ដែល​ឃើញ​សារព័ត៌មាន​ចេញ​ផ្សាយ​ផង (ប្រភព​ហ្វេសប៊ុក)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ដោយ​ទំព័រ​ហ្វេសប៊ុក King Fighter កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​នេះ […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

  ខណៈ​ដែល​សារព័ត៌មាន Fresh News ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​មួយមាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​កាត់​សក់​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​នេះ ទទួល​បាន​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ចំណង​អត្ថបទ​ព័ត៌មាន​នេះ គ្រាន់​តែ​ជា​រូបភាព​​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​មួយ​សន្លឹក​ដែល​បង្ហាញ​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News មាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ News Fresh។ ការ​បង្ហោះ​រូបភាព​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន និង​ប្រតិកម្ម​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ ៣​ថ្ងៃ​ក្រោយ​ពី​រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម News Fresh កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤​ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣»។     Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជាកាល​ពី​អតីត​កាល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា រូបថត​មួយ​សន្លឹក​នេះគឺ​ជា​ការ​លេង​ជះ​ទឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពីជាង ៥០​ឆ្នាំ​មុន។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​​ចែក​រំលែក​បន្ត​ដល់​ទៅជាង ៥ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ នរៈ ឧរង្គៈ Nakrak Urunga កាល​ពីថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​សង្ក្រាន្ត​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (១, ២, ៣, ៤)។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ និង​ចែក​រំលែក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ផង​ដែរ​ចំ​ពេល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Thmey Thmey 25 ដែល​បាន​ចុះ​ផ្សាយ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។ Thmey […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​​តាំងប​ង្ហា​ញបេះដូង​ក្រដាស​នៅ​​ប្រាសាទ​អង្គរ​វត្ត​​មែន​ដែរ​ឬ​ទេ​?

បន្ទាប់ពី​បេះដូង​ក្រដាស​ច្រើន​បំផុត ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​បំបែក​កំណត់ត្រា​ពិភព​លោក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ រូប​ថត​ដែល​បង្ហាញ​ប្រាសាទ​អង្គរ​វត្ត​​ជាមួយ​នឹង​សួនបេះ​​ដូង​ក្រដាស​​​ចម្រុះ​ពណ៌​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​យ៉ាង​ផុស​ផុល​ពី​សំណាក់​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Cam News Center» បាន​បង្ហោះ​រូប​ថត​ចំនួន​ ៦​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ (ថត​ពី​លើ​ផ្ទៃ​អាកាស​) ជាមួយ​នឹង​សួន​បេះដូង​ក្រដាស​ ចម្រុះ​ពណ៌​ជា​ច្រើន​។​ ការ​បង្ហោះ​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​បំបែកកំ​ណត់ត្រាឯ​តទគ្គកម្មពិភពលោក “បេះដូង​ច្រើ​នជា​ងគេ​លើ​ពិភពលោក​” នៅ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ ក្នុង​ខេត្ត​សៀម​រាប​។​ ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «សួន​បេះដូង​បំបែកកំណត់​ត្រា​ពិភពលោក​ #ខ្មែ​រធ្វើបាន​ 🇰🇭»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​​ […]

Continue Reading

អ្នក​ស្រី​ តាំង ហ្គិចលៀង​ មិន​បាន​ទទួល​មរណភាព​​ដូច​ការ​លើក​ឡើង​នោះ​ឡើយ

ក្រោយ​ពី​មាន​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​​សម្ដី​របស់​​អ្នក​ស្រី​ តាំង ហ្គិចលៀង​ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ស្ត្រី​រូប​នេះ​បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​អ្នកស្រី តាំង ហ្គិចលាង ជាមួយ​សំណេរ​ថា អ្នកស្រី​បាន​ទទួល​មរណភាព​ហើយ។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​​​ថា​ «ចូលរួម​រំលែ​កទុក្ខដ​ល់បង​ស្រី​ដែល​ត្រូវ​បាន​អ្នក​ក្រ​ស្អ​ប់គ្រប់គ្នា​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​បណ្ដា​សារព័ត៌មាន​ និង​វីដេអូ​ថ្លែង​សូម​ទោស​របស់​អ្នក​ស្រី​ តាំង​ ហ្គិច​លៀង​​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។ ដំណឹង​មរណភាព​របស់​អ្នក​ស្រី​ គួរ​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដា​សារព័ត៌មាន​ និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត ប៉ុន្តែ ​គិត​ត្រឹម​មក​ដល់​ថ្ងៃ​ទី​០៧​​ ខែ​មេសា​​នេះ​ […]

Continue Reading

ព័ត៌មាន​ចាស់ស្ដី​ពី​​មរណភាព​ពិធីករ​ម្នាក់​​ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​នាំ​ឱ្យ​យល់​ច្រឡំ

ព័ត៌មាន​ និង​ទិដុ្ឋភាព​សិល្បៈករ​ទ្រហោ​យំ​ជា​ច្រើន​អំឡុង​ពិធី​បុណ្យ​បូជាសព​មួយ​​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដោយ​នាំ​​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា នោះ​គឺ​ជា​ទិដ្ឋភាព​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Komsan Sabay»​ បាន​ចែក​ចាយ​ព័ត៌មាន​មួយ​ ដែល​បាន​បង្ហាញ​​ក្រុម​សិល្បៈករ និង​តារា​​ជា​ច្រើន​រូប​​​​ទ្រហោយំ​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​ការ​​អះ​អាង​នា​ពេល​ថ្មី​ៗ​នេះ​ថា​​ គឺជា​ទិដ្ឋភាព​កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក អ៊ិត​ សេដ្ឋា​។​ ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​មួយ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ នេះ​​គឺ​ជា ទិដ្ឋភាព​​សម្រែក​ទ្រហោ​យំ របស់កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក​…។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​នេះ​ ក៏ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​ 24 Hot Topic […]

Continue Reading

រូបថត​តម្រួត​ថៃ​ចាប់​ខ្លួន​បុរស​ម្នាក់​សរសេរ​អក្សរ​ខ្មែរ​លើ​របង​​រាជ​វាំង​ថៃ គឺ​ជា​រូបភាព​កាត់ត

​សំណេរ​មាន​ឈ្មោះ «យឹម តន» ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​កន្លែង​ជាច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​តាកែវ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តម្រួត​ថៃ​ព្យាយាម​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​​​លើ​ជញ្ជាំង​របង​ព្រះ​បរម​រាជ​វាំង​ថៃ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមួយ​ចំនួន ជឿ​ថា​ជា​រូបថត​ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ គ្រាន់តែ​ជា​រូប​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​សមត្ថកិច្ច​២​នាក់​បម្រុង​ឃាត់​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ជញ្ជាំង​របង​ខ្ពស់​មួយ​កន្លែង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ជាមួយ​សំណេរ​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​នោះ។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហោះ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ម្ដេច​ចាប់​គាត់​អញ្ចឹង»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​សរសេរ​រៀបរាប់​ថា «ខណៈ​នេះ ប្រជា​រាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ នៃ​ព្រះ​នគរ យឹម តន ខ្លះ​កំពុង​ប្រឈម​បត់​ជើង​ធំ​តូច អត់​ទឹក​លាង»។ Facebook Post | Archived Link ចំណែក​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​ដដែល​នេះដែល​មាន​សំណេរ​ជា​អក្សរ​ខ្មែរ​ «របង​ផ្ទះ យឹម […]

Continue Reading

តើ​កម្ពុជា​នឹង​សិក្សា​លទ្ធភាព​សាង​សង់​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប​មែនឬ?

នៅ​ដើម​សប្ដាហ៍​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​មួយ​ចំនួន​ឱ្យ​គាំ​ទ្រ​ដល់​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ–សៀមរាប។ បន្ទាប់​មក រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ព្រោង​ព្រាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សារព័ត៌មានានា។ រូបភាព​តម្រាយ​ផ្លូវ​កាត់​បឹងទន្លេសាប​នេះ បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​បឹង​ទឹកសាប​ដ៏​ធំ​មួយ​នេះ។ ទោះជាយ៉ាងណា កិច្ច​សម្ភាស​ជាមួយ​មន្ត្រី​ក្រសួង​ បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូប​តម្រាយ​ផ្លូវ​​ភ្នំពេញ-សៀមរាប ដែល​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ រូបតម្រាយ​ផ្លូវ​នេះ ត្រូវ​បាន​ផ្សាយ​ជាមួយ​នឹង​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ដើម​សប្ដាហ៍​នេះ ដែល​និយាយ​អំពី​ការ​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ តម្រាយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប ត្រូវ​បាន​គេ​ជឿ​ថា នឹង​ត្រូវ​សាង​សង់​កាត់​ផ្ទៃ​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បឹង​ទន្លេ​សាប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន ដែល​ភ្ជាប់​ជាមួយ​រូប​ភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប មុន​នឹង​ទៅ​ដល់​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​កម្ពុជា។ Facebook Post | Archived Link ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ព័ត៌មាន​រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ បាន​មក​ពី​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​កាត់​ថា​ ទទក ឬ TVK ដែល​បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដូច​គ្នា​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។ Facebook Post […]

Continue Reading

រថយន្ត​ស៊ីទែន​មួយ​គ្រឿង​នេះ​គ្មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹក​ស្អាត​នៅ​ទីក្រុង​ភ្នំពេញ​រដូវ​ប្រាំង​នេះ​ទេ

ខណៈ​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​រដូវ​ប្រាំង​នេះ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​រថយន្ត​ស៊ីទែន​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។​ ​​រូបថត​រថយន្ត​ដឹក​ស៊ីទែន​មួយ​គ្រឿង​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ប្រើ​សម្រាប់​បូម​លូ​នៅ​រដូវ​វស្សា និង​លក់​ទឹក​ស្អាត​នៅ​រដូវ​ប្រាំង​នោះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នោះ​​ គឺ​ត្រូវ​បាន​កាត់​ត​​​ មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​​ឈ្មោះ​ «LyLy Cambodia»​ បាន​បង្ហោះ​រូប​ថត​ប្រៀប​ធៀប​មួយ​សន្លឹក​​ដែល​បង្ហាញ​រ​ថយន្ត​ស៊ីទែន​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​បូម​លូ​នៅ​រដូវ​វស្សា និងដឹក​ទឹក​ស្អាត​លក់​នៅ​រដូវ​ប្រាំង​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ និង​ទីតាំង​នៃ​រថ​យន្ត​មួយ​គ្រឿង​នោះ​ឡើយ​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «គំនិត​អ្ន​កវិនិយោគ​ ចាប់​ឱកាស​គ្រ​ប់តម្រូ​វកា​ររប​ស់ប្រជាពលរដ្ឋ​ ជីវិត​ជោគជ័យ​យក​ទៅ​ណា​មិន​អស់​​»។​ Facebook Post | Archived Link រូប​ថត​ខាង​លើ​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​​។​ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។ ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google […]

Continue Reading

វីដេអូ​បង្ហាញ​ទិដ្ឋភាព​ក្រពើ​វាយ​ប្រហារ​មនុស្ស​​ គឺ​ជា​វីដេអូ​សម្ដែង​

រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​មនុស​មួយ​ក្រុម​ស្ថិត​នៅ​ក្នុង​ទឹក​មួយ​កន្លែង​ និង​សត្វ​ក្រពើ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ សត្វ​ក្រពើ​មួយ​នោះ​ បាន​វាយ​ប្រហារ​ និង​ស៊ី​មនុស្ស​មួយ​ក្រុម​ពេល​កំពុង​តែ​ហែ​សព​​។​ ការ​បង្ហោះ​បែប​នេះ​ បាន​ទទួល​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «ABC TV»​ បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​សត្វ​ក្រពើ​មួយ​ក្បាល​ និង​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ទឹក​ទន្លេ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ជា​ភាសា​ខ្មែរ​ថា​ សត្វ​ក្រពើ​មួយ​ក្បាល​ខាង​លើ​ បាន​វាយ​ប្រហារ​ និង​ស៊ី​មនុស្ស​ទាំង​អស់​នោះ ​ក្នុង​អំឡុង​ពេល​ពួក​គេ​កំពុង​តែ​ហែ​សព​ឆ្លង​ទឹក​ទន្លេ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​​ ពុំ​បាន​បញ្ជាក់​ទីតាំង​ និង​មូល​ហេតុ​​ច្បាស់​លាស់​នៃហេតុការណ៍​នោះ​ឡើយ​ ដែល​ការ​បង្ហោះ​នេះ​ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ស្ដែង​ៗ​!!​ ក្រពើ​វាយ​ប្រហារ​ និង​ស៊ីមនុស្សក្នុងទន្លេ​ពេលហែសព​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

ករណី​​ហិង្សា​​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​​​អះអាង​ថា​កើត​នៅ​​​ខេត្ត​តាកែវ​

ស្រប​ពេល​​ខេត្ត​តាកែវ​កំពុង​តែ​ល្បី​រឿង​គប់​កញ្ចប់​រថយន្ត​អ្នក​ដំណើរ​នោះ រូប​ថតមួយ​សន្លឹក​​ដែល​បង្ហាញ​​ពូថៅ​​មួយ​​ជាប់​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយការ​អះ​អាង​ថា ​ករណី​ហិង្សា​មួយ​នេះ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ត​តាកែវ​។​ ការ​លើក​ឡើង​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​គប់​ពូថៅ​ ជាប់​ទៅ​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​។​ ហេតុការណ៍​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​សំណេរ​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ដ​តាកែវ​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​អះ​អាង​​ថា​ «ម្ដុំ​​ផ្សា​រ​សំរោ​ង​យ៉ោង​ ខេត្ត​​តាកែវ​​ ១៤​/០៣​/២០២៣​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google […]

Continue Reading

យុវ​ជន​ស្ទាវ​៣​នាក់​​ ត្រូវ​បាន​កាត់​ត​ដោយ​មាន​ទឹក​មុខ​សើច​សប្បាយ​

ស្រប​ពេល​ដែល​យុវជន​មួយ​ក្រុម​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ករណី​កាប់​សម្លាប់​មនុស្ស​ នៅ​ក្នុងភូមិសាស្រ្ត​​ខេត្ត​តាកែវ ​កាល​ពី​សប្ដាហ៍​មុន​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​របស់​ពួក​គេ​ ឈរ​សើច​ញញឹម​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​។​ រូប​ថត​នោះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «កម្សាន្ត TV»​ បាន​បង្ហោះ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ ដែល​មាន​​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យុវជន​ទំនើង​៣​នាក់​ បាន​សើច​សប្បាយ​ ក្រោយ​ពី​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ស្ទា​វខេត្ត​តាកែវ​! ទឹក​មុខឪ​ពុកម្តាយឡើ​ងកម្សត់ ខ្លះ​យំឡើងស​ន្លប់​ ខណៈ​កូនៗ​ ហាក់​បីដូ​ចជាស​ប្បាយ​ ទោះ​ត្រូ​វជាប់​គុក​»។​ Facebook Post | Archived Link រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ព្រោងព្រាត​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផ្សេង​ទៀត​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។​ Facebook […]

Continue Reading

គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​​​និយាយ​ថា អ្នកសារព័ត៌មាន​ខេមបូឌា ដេលី សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា

កាល​ពី​សប្ដាហ៍​មុន អ្នកសារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​រាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​ដែល​បង្ហាញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ បន្ទាប់​មក ក៏​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នកសារព័ត៌មាន​រូប​នេះ បាន​សុំ​ទោស​ឧកញ៉ា​រូប​នេះ​ជុំ​វិញ​ការ​ចុះ​ផ្សាយ​បែប​នេះ។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​រៀបរាប់​ថា អ្នក​សារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​សុំ​ទោស​លោក ឡេង ណាវ៉ាត្រា ជា​ឧកញ៉ា​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា ដែល​សារព័ត៌មាន​ខាង​លើ​ចុះ​ផ្សាយ​ថា មាន​ជាប់​ព័ន្ធ​ពាក់​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មក​នេះ​ពី​សំណាក់​គណនី​ហ្វេសប៊ុក​មួយ​ដែល​ដាក់​ឈ្មោះ​ថា Taing Sarada។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ដែល​សរសេរ​រៀបរាប់​ថា «សូម​គោរព និង​ជូន​ជា​ដំណឹង​ទៅ​ដល់​ប្អូន​សាធារណជន​ដែល​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទាំង​អស់​ឱ្យ​បាន​ជ្រាប់​ថា៖ ខ្ញុំ​បាទ តាំង សារ៉ាដា (Taing Sarada) គឺ​ជា​នាយក​និពន្ធ​នៅ​ក្នុង​សារព័ត៌មាន […]

Continue Reading

អ្នក​បង្កើត​មាតិកា​ម្នាក់​អះអាង​មិន​ត្រឹម​ត្រូវ​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់​សោរ​ទុក​នៅ​វិហារ​​ព្រះទេព​បិតរ

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ថៃ​មួយ​ចំនួន ខ្វែង​គំនិត​គ្នា​ជុំ​វិញ​រឿង​រ៉ាវ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នោះ អ្នក​បង្កើត​មាតិកា​ម្នាក់​បាន​អះ​អាង​ក្នុង​វីដេអូ​របស់​ខ្លួន​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់សោរ​រក្សា​ទុក​ក្នុង​ប្រាសាទ ឬ​ព្រះវិហារ​មួយ​នៅ​ក្នុង​រាជ​វាំង​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​មហាជន​ចូល​ទស្សនា​ខាង​ក្នុង​ឡើយ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់ បានអះអាង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​​កាល​ពី​សប្ដាហ៍​មុន​ថា ​ចម្លាក់​ព្រះ​គោ​ដែល​ត្រូវ​បាន​ថៃ(សៀម​កាល​ពី​អតីត​កាល)​យក​ពី​ប្រទេស​កម្ពុជា​កាល​ពី​រាប់​រយ​ឆ្នាំ​មុន ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ​មួយ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​ថៃ។ វីដេអូ​នៃ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​សែន​ដង និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ខាងក្រោម​នេះ គឺ​ជា​វីដេអូ​មាន​រយៈ​ពេល​ជិត ៦​នាទី ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​ម្នាក់ បានបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Rick Kh កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ បើ​តាម​រូបថត​ក្នុង​វីដេអូ យើង​បាន​រក​ឃើញ​ថា ប្រាសាទ​មួយ​ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​បាន​លើក​ឡើង​នោះ ត្រូវ​បាន​រាជ​វាំង​ថៃ​ដាក់​ឈ្មោះ​ថា ប្រាសាទ​ព្រះ​ថេប​ប៊ីដុន (Prasat Phra Them Bidon) ឬ […]

Continue Reading