Fact-Check: ព្រះ​សង្ឃ​បូជា​ព្រះ​កាយ​ក្នុង​ភ្នក់​ភ្លើង​មិន​មែន​ជា​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទេ

ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ដាក់​បញ្ចូល​ទឹក​ដី​កម្ពុជា​ក្រោម​​ទៅ​វៀតណាម ត្រូវ​បាន​រៀបចំ​ជា​ពិធី​រំលឹក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤ មិថុនា ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​រស់នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ព្រះ​សង្ឃ​ក្នុង​វីដេអូ​នោះ គឺ​ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែល​បាន​បូជា​ព្រះ​កាយ​ខ្លួន​ឯង ដើម្បី​ការពារ​សាសនា វប្បធម៌ ប្រពៃណី និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​​មួយ​​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​នូវ​ព្រះ​សង្ឃ​មួយ​អង្គ​បូជា​ព្រះ​កាយ​ទាំង​រស់​នៅ​ក្នុង​ភ្នក់​ភ្លើង។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​អះ​អាង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​បាន​បូជា​ព្រះ​កាយ​នៅ​ក្នុង​ភ្នក់​ភ្លើង ដើម្បី​រក្សា​សាសនា វប្បធម៌ ប្រពៃណី និង​រក្សា​ទឹក​ដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​នេះ​​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​វៀតណាម។ វីដេអូ​ឃ្លីប​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​ចែក​រំលែក​រាប់​រយ​ដង ហើយ​អ្នក​ប្រើ​ហ្វេសប៊ុក​ជាច្រើន​ទៀត​ បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ទៅ​នឹង​វីដេអូ​ឃ្លីប​មួយ​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ការ​បូជា​ព្រះកាយ​របស់​ព្រះ​សង្ឃ​កម្ពុជា​ក្រោម ដើម្បី​រក្សា​សាសនា វប្បធម៌ ប្រពៃណី និង​រក្សា​ទឹក​ដី​កម្ពុជា​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​វីដេអូ​ឃ្លីប​មួយ​នេះ […]

Continue Reading

Fact-Check: រូបថត​កោះ​ណាងយួន​របស់​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​ត្រល់

កោះ​ត្រល់​ជា​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ជា​ភាសា​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​នៃ​កោះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​កោះ​ត្រល់ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​បណ្ដាញ​សង្គម​​និយាយ​ភាសាខ្មែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នូវ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ឯ​កណ្ដាល​សមុទ្រ។ រូបថត​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​នៅ​លើ​រូបថត​នោះ​ថា «កោះ​ត្រល់»។ រូបថត​នេះ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កោះ​ត្រល់​ជា​កោះ​របស់​ខ្មែរ ទោះបី​យួន[វៀតណាម]​ខំ​អភិវឌ្ឍ​យ៉ាងណា ក៏​មិន​ប្រាកដ​ថា​ដើម្បី​កូន​ចៅ​យួន​ជំនាន់​ក្រោយ​ឡើយ វា​អាច​នឹង​អភិវឌ្ឍ​ទុក​អោយ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយៗ​អាច​សម​ជាង ព្រោះ​អ្នក​ដឹកនាំ​ខ្មែរ​ក្រោយៗ​គេ​នឹង​ទាមទារ​យក​មក​វិញ តាម​ច្បាប់​អន្តរជាតិ ដែល​មើល​ទៅ​គឺ​ឃើញ​ថា យើង​មាន​ប្រៀប​ស្ទើរ​តែ​១០០​%​ទៅ​ហើយ នេះ​ប្រសិន​មាន​មេដឹកនាំ​ជំនាន់​ក្រោយ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ និង​មនសិការ​ជា​ខ្មែរ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​លើ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ឃើញ​រូបថត​ដូចគ្នា​នេះ​ជាច្រើន​ទៀត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។ រូបថត​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​គេហ​ទំព័រ​ photos.com ដែល​ជា​គេហ​ទំព័រ​​​ក្រុមហ៊ុន​សោទស្សន៍​អាមេរិក​-អង់គ្លេស Getty Images […]

Continue Reading

Fact Check: ​តើ​គ្រូ​បង្រៀន​ជន​ជាតិ​ចិនម្នាក់​គូស​ផែនទី​ប្រទេស​កម្ពុជា​មែន​ឬទេ?​​

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក៏​មាន​ផង​ដែរ​នូវ​ការ​អះ​អាង​មួយ​ចំនួន​ដែល​ពុំ​មាន​ការ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ។ ថ្មីៗនេះ​ ​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​ដែល​បាន​បង្ហាញអំពី​គំនូរ​ផែន​ទី​របស់​​ប្រទេស​កម្ពុជា​នៅ​លើ​ក្តារ​ខៀន​ ថែម​ទាំង​មានពាក្យ​សរសេរ​​​ថា «​កោះ​ត្រល់​ជា​របស់​ខ្មែរ​»។​ ការ​ពិនិត្យ​ និង​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បង្ហាញ​ថា ការ​អះអាង​​នេះ ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​​ បាន​​​​បង្ហោះ​រូប​ថត​​មួយ​សន្លឹក​ដែល​បង្ហាញ​​គ្រូ​​បង្រៀន​ម្នាក់កំពុង​តែ​គូរ​​ផែន​ទី​ប្រទេស​កម្ពុជា​​ដោយ​ភ្ចាប់​ជាមួយ​​ការ​សរសេរ​​នៅ​លើ​ផ្ទៃ​ក្តារ​ខៀន​នោះ​ពាក់​ព័ន្ធ​​​​​ទៅ​នឹង​បញ្ហា​ជម្លោះ​ផែន​ទិី​។ នៅ​ក្នុង​រូប​គំនូរ​នៅ​លើ​ក្តារ​ខៀន​នោះ​ យើង​ក៏​ឃើញ​មាន​ការ​​គូរ​រង្វង់​ក្រហម​ផង​ដែរ​ទៅ​លើ​ទី​តាំង​កោះ​ត្រល់​ និង​បាន​បញ្ជាក់​​ថា «កោះ​ត្រល់​ជា​របស់​ខ្មែរ​»។  រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​គណនី​ហ្វេសប៊ុក​នោះ​​ រៀប​រាប់ថា​ «កោះត្រល់ជារបស់ខ្មែរ ពេល ហ៊ុន សែន អស់​អំណាច​រដ្ឋាភិបាល​ថ្មី ត្រូវតែទាមទារយកមកវិញឲ្យខានតែបាន!»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​ដើម​នៃ​រូប​គំនូរ​នៅ​លើ​ក្តារ​ខៀន​​មួយ​នេះ​ដែល​​​មាន​​ទម្រង់​​ដូច​គ្នា​ទាំង​ស្រុង។ រូប​ថត​​ជា​ច្រើន​​សន្លឹក​ទៀតដែល​​​​​បង្ហាញ​​ពី​​ទិដ្ឋ​​ភាពគ្រូ​បង្រៀន​ម្នាក់​ដែល​បាន​គូរ​រូប​ផែន​ទី​ពិ​ភព​លោក​មួយ​​នេះ ក៏​​ត្រូវ​​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​​គេហ​ទំព័រ​សារព័ត៌មាន​ News Talk កាល​ពី​ខែ​កញ្ញា​ […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភូមា-ចិន

ក្រោយ​រដ្ឋ​ប្រហារ​របស់​ពួក​យោធា​ភូមា​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ជាច្រើន​ទាក់​ទង​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​​ហ្វេសប៊ុក​កម្ពុជា​យក​មក​ចែក​រំលែក​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​យោធា​ភូមា និង​មេដឹកនាំ​កម្ពុជា​ ដោយ​មាន​ការ​សរសេរ​រៀប​រាប់​ថា មេដឹកនាំ​ទាំង​ពីរ​នេះ​ការពារ​ផល​ប្រយោជន៍​របស់​ចិន។ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ដែល​បង្ហាញ​ពី​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភ្ជាប់​ជាមួយ​នឹង​ប៉ុស្តិ៍​នោះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត និង​រូបភាព ៤​សន្លឹក​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ការពារ​ផល​ប្រយោជន៍​ប្រទេស​ចិន។ រូបថត​មួយ​បង្ហាញ​ការ​ចាប់​ដៃ​គ្នា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង ហើយ​រូបថត​មួយ​សន្លឹក​ទៀត បង្ហាញ​ឧត្ដមសេនីយ៍​យោធា​ភូមា លោក មិន អ៊ុងលាំង (Min Aung Hliang) មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា ដែល​បាន​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​អំណាច។ ចំណែក​ឯ​រូបថត​ពីរ​សន្លឹក​ទៀត […]

Continue Reading

Fact-Check: រូបថត​តារា​សម្ដែង​ Michelle Yeoh ក្នុង​រឿង​ «The Lady» ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ក្រុម​យោធា​ភូមា​បាន​ដណ្ដើម​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​ភូមា ត្រូវ​បាន​​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​នោះ​ គឺ​ជា​អ្នក​ស្រី អ៊ុងសាន ស៊ូជី ដែល​ប្រកប​ទៅ​ដោយ​ភាព​ក្លាហាន បាន​ឈរនៅ​ចំពោះ​មុខ​ចុង​កាំភ្លើង​របស់​ពួក​យោធា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត​នេះ បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​ពី​វីរភាព​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ភូមា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ចាប់​ឃុំ​ខ្លួន​ពី​សំណាក់​ពួក​យោធា​ភូមា​ចាប់​តាំង​ពី​រដ្ឋប្រហារ​កាល​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ។ ក្រៅ​ពី​សំណេរ​ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​រូបថត​ស្ត្រី​ម្នាក់​ឈរ​នៅ​មុខ​កាណុង​កាំភ្លើង​កាន់​កាប់​ដោយ​ក្រុម​មនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក​យោធា។ រូបថត​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​អ្នកស្រី ស៊ូជី។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នេះ បាន​សរសេរ​អក្សរ​លើ​រូបថត «អូង សាន ស៊ូឃ្យី» និង​ឈ្មោះ​ជា​ភាសា​ឡាតាំង «Aung San Suu Kyi»។ Facebook Post | Archived Link ភាពយន្ត The Lady ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact-Check: រូបថត​លោក ហ៊ុន សែន ជាមួយ​ចៅ​ស្រី​ច្បង​ ត្រូវ​បាន​អះ​អាង​​ដោយ​មិន​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ៣​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។ មេដឹកនាំ​បក្សកាន់​អំណាច​រូប​នេះ តែង​តែ​ជា​រង​នូវ​ការ​រិះ​គន់​ផង និង​ការ​ចែក​ចាយ​នូវ​ព័ត៌មាន​អាស្រូវ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​រូប​លោក និង​ក្រុម​គ្រួសារ​លោក​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​លោក​ ហ៊ុន សែន អង្គុយ​ជិត​នារី​វ័យ​ក្មេង​ម្នាក់ ត្រូវ​បាន​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​វ័យ​ក្មេង​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រកឃើញ​ថា ការ​អះ​អាង​បែប​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ផ្លូវការ និង​អង្គុយ​នៅ​ទល់​មុខ​នឹង​មនុស្ស​នារី​ម្នាក់។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀប​រាប់​ថា លោក ហ៊ុន សែន កំពុង​សាង​សង់​ស្នេហា​ជាមួយនារី​ម្នាក់​នោះ។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​ រៀបរាប់​ថា «កុំ​ភ័យ​នៅ​ជាមួយ​តា​តែ៣​ថ្ងៃ​ដឹង​តែ​ឃ្លា​ម្ជូហើយ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​មួយ​សន្លឹក​នេះ​​​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Yandex ដែល​នាំ​ឱ្យ​ឈាន​ទៅ​​ឃើញ​រូបថត​ដើម​ និង​ព័ត៌មាន​លម្អិត​​នៃ​រូបថត​មួយ​សន្លឹក​នេះ។ រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading

Fact Check: សំណង់​អគារ​ចម្លង​តាម​រចនាបថ​បារាំង​នេះ​ស្ថិត​នៅ​ទីក្រុង​រណប​​កោះ​ពេជ្រ​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កោះ​ពេជ្រ​បាន​ទទួល​នូវ​ការ​វិនិយោគ​គម្រោង​សាង​សង់​ធំ​ៗ​ ដែល​ក្នុង​នោះ​រួម​មាន​សាលា​រៀន​អន្តរ​ជាតិ​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ គេហ​ដ្ឋាន​កម្រិត​ខ្ពស់​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ សំណង់​អគារ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​​អឺរ៉ុប ឬ​ចម្លង​តាម​រចនាបថ​នៃ​អគារ​ល្បីៗ​នៅ​ទីក្រុង​ធំៗ​នៅ​តំបន់​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​​អគារ​នៅ​ក្នុង​ទីក្រុង​រណប​មួយ​នេះ​ ថែម​ទាំង​បាន​អះអាង​ថា​វា​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ទៅ​វិញ​។ ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​២៦​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​មាន​​អ្នក​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក​​ម្នាក់​​ បាន​បង្ហោះ​​រូប​​ថត​មួយ​សន្លឹក​​​បង្ហាញ​​ពី​​ទិដ្ឋ​​ភាព​​អគារ​​មួយ​ដែល​​មាន​​រចនាបថ ឬ​សណ្ឋាណ​រូបរាង​​​​​បែ​ប​​​​​អឺរ៉ុប​​។ អ្នក​​ប្រើ​​​​ហ្វេស​​​ប៊ុក​​ដដែល​​នោះ​ ​ក៏​​បាន​​អះ​អាង​​ផង​​ដែរ​​ថា ​​រូបថត​​នេះ​ ​គឺ​ជា​ទិដ្ឋ​ភាព​​នៃ​ម្ដុំ​​អគារ​​ Arc de Triomphe នា​​ទី​​ក្រុង​​ប៉ា​រីស​​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​មាន​ណា​គេ​នៅ​ម្តុំ​ Arc de Triomphe ប៉ារីស​នេះ​អត់​ ម៉ោះ​អូន​ទំនេរ​»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ […]

Continue Reading

Fact-Check: ភូមិ​កំណើត​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​តែ​ជា​ទឹក​ដី​កម្ពុជា​ដដែល

ការ​គូស​វាស និង​កំណត់​បង្គោល​ព្រំដែន​រវាងកម្ពុជា និង​ប្រទេស​ជិត​ខាង តែង​តែ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ហើយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ជា​ពិសេស​ការ​គូស​​ខ្សែ​បន្ទាត់​ព្រំដែន​ និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ថ្មីៗ​នេះ បញ្ហា​នេះ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជា​ថ្មី ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​នៅ​ត្រង់​ចំណុច​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ខាង​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ រាជ​ធានី​ភ្នំពេញ បាន​​បង្ហោះ​រូបថត​ពីរ​សន្លឹក ដែល​រូបថត​មួយ​សន្លឹក​បង្ហាញ​ផ្ទះ​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​ត្រង់​អម​ទៅ​ដោយ​ប្រឡាយ​ទឹក​ដ៏​វែង ហើយ​រូបថត​មួយ​សន្លឹក​ទៀត​ បង្ហាញ​ផ្ទាំង​ថ្ម​សរសេរ​ថា «ភូមិ​អភិវឌ្ឍន៍​សម្ដេច​ចក្រី ហេង សំរិន អន្លង់ជ្រៃ»។ គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា តំបន់​អភិវឌ្ឍន៍​ស្ថិត​នៅ​ឯ​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ប្រទេស​វៀតណាម​ហើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ រាជ​ធានីភ្នំពេញ សរសេរ​​នៅ​លើ​រូបថត​ថា «លា​ហើយ​កម្ពុជា​អើយ!» និង​«លា​ទៅ​ខាង​កើត!»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact Check: ​តើ​លោក​ ហ៊ុន ​សែន ​បាន​ថ្លែង​បណ្ដេញ​អ្នក​ពាក់​ម៉ាស់​ពេល​​លោក​​ចាក់​វ៉ាក់​សាំង​មែន​ឬ​ទេ​?

ខណៈ​ដែល​មេរោគ​កូវីដ-១៩​កំពុង​បន្ត​ឆ្លង​រាល​ដាល​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព លាង​ដៃ​ជាមួយ​ទឹក​អនាម័យ​ជា​ប្រចាំ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​ ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ការ​ចាក់​វ៉ាក់សាំង ហើយ​​ថ្លែងថា លោក​នឹង​​បណ្ដេញ​បុគ្គល​ដែល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​ការ​ពិត ​បង្ហាញ​ថា រូបភាព​នៃ​វីដេអូ និង​សំឡេង​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​មួយ​​​ បាន​​​​បង្ហោះ​វីដេអូ​មួយ​ ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ការ​ចាក់​វ៉ាក់​សាំង​។ វីដេអូ​នេះ ក៏​បង្ហាញ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​បណ្ដេញ​បុគ្គល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក​ផង​ដេរ។ វីដេអូ​​រយៈ​ពេល ៦​នាទី​មួយ​នេះ មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។ សំឡេង​លោក ហ៊ុន សែន នៅ​ក្នុង​វីដេអូ​ «នែ៎​​! នៅ​​ក្នុង​​ហ្នឹ​ង បើ​​សិន​​មាន​​នរណា​​មួយ​ពាក់​​ម៉ាស់​ ខ្ញុំ​​ដេញ​ចេញ​​! មក​​ពាក់​​ម៉ាស់​​ស្អី ​នៅ​​ក្នុង​​កន្លែង​​នេះ​​? នេះ​​អត់​​មាន​​អ្នក​ណា​​ពាក់​​ម៉ាស់​​ទេ​ បើ​សិន​​ជា​​ពាក់​​ម៉ាស់​​ខ្ញុំ​​ដេញ​ចេញ​​។ អត់​​ឲ្យ​​នៅ​​ហ្នឹង​​ទេ​! អ្ហែង​​ទៅ​​ស៊ី​​ជាមួយ​​ម៉ាស់​ ទៅ​​នៅ​​ជាមួយ​​ម៉ាស់​​ទៅ​​! ខ្លា​​មិន​​ខ្លា​ច​ទៅ​​ខ្លាច​​អាចម៍​​ខ្លា​​! វា​​ឆ្ងល់​​រឿង​​កន្លែង​​ហ្នឹង​​! […]

Continue Reading

Fact-Check: លោក ពូទីន មិន​បាន​ព្រលែង​តោ​បំភ័យ​ប្រជាជន​ឱ្យ​នៅ​ក្នុង​​ផ្ទះ​​ដើម្បី​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩​នោះ​ឡើយ

​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក នៅ​តែ​បន្ត​ប្រយុទ្ធ​​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ ដោយ​បាន​ដាក់​ចេញ​ជា​វិធានការ​ផ្សេងៗ ដូចជា ការ​ហាម​ឃាត់​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ការ​បិទ​ខ្ទប់​ទីក្រុង ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ផ្អាក​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​នៃ​ស្ថាប័ន​សាធារណៈ​នានា។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មេដឹកនាំ​រុស្ស៊ី​បាន​ប្រើ​សត្វ​តោ និង​សត្វ​ខ្លា​រាប់​រយ​ក្បាល ដើម្បី​រារាំង​ប្រជាជន​រុស្ស៊ី​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ខែ​មីនា ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រលែង​សត្វ​តោ និង​ខ្លា​ចំនួន ៥០០​ក្បាល​នៅ​ក្នុង​ទីក្រុង​មួយ ដើម្បី​រារាំង​ប្រជាជន​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​ក្នុង​បំណង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ឬ​កូវីដ-១៩។ ការ​អះ​អាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​មុន​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប ហើយ​ថ្មីៗ​នេះ វាបាន​លេច​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ឆ្នាំ​មុន រៀបរាប់​ថា «ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ខូវិដ​១៩ ពូទីន​ បាន​ព្រលែង​សត្វ​ខ្លា និង​តោ​ចំនួន​៨០០​ក្បាល​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​មាត់​សមុទ្រ​មួយ​នេះ​ គឺ​ជា​ទីក្រុង​ព្រះ​សីហនុ​

ក្រុង​ព្រះ​សីហនុ​ គឺ​ជា​ទីក្រុង​ដ៏​ធំ​បង្អស់​មួយ​ដែល​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ និង​មាន​ចម្ងាយ​ប្រមាណ​ជា​ ២៣០​​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​ភ្នំ​ពេញ​។ ទីក្រុង​មួយ​នេះ​ ​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​ និង​រីក​ចម្រីន​ទៅ​មុខ​ជា​​ច្រើន​វិស័យ​ដោយ​មាន​​អគារ​ស្នាក់​នៅ​ អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​ៗ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ដោយ​ឡែក​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ប្រាស់​នៅ​លើ​​បណ្តាញ​​សង្គម​ម្នាក់​ បាន​អះ​អាង​រូប​ថត​មួយ​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ថា​ជា​ទី​ក្រុង​ស៊ិន​ជិន​​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​​​​បង្ហោះ​រូប​ថត​ មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពី​លើ​អាកាស​នៃ​ទីក្រុងក្បែរ​មាត់​សមុទ្រ​មួយ​​​។ អ្នក​ប្រើ​ប្រាស់​​ហ្វេស​​ប៊ុក​ដដែល​នោះ ​ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ រូបថត​នេះ ​គឺ​ជាទិដ្ឋ​ភាព​នៃ​ទីក្រុង​ស៊ិន​ជិន​​​​ (Shenzhen)។ រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​ដែល​បាន​រៀប​រាប់ជា​ភាសា​ខ្មែរ​​ថា​ «ទីក្រុង Shenzhen ២០២១​»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​ដើម​នៃ​ទិដ្ឋ​ភាព​​ទីក្រុង​មួយ​នេះ​ដែល​​​មាន​​ទម្រង់​​ដូច​គ្នា​ទាំង​ស្រុង។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​​​អត្ថ​បទ​ព័ត៌មាន​របស់​កាសែត​​​​ ​Phnom Penh Post​ […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​​និគមជន​វៀតណាម​នៅ​កម្ពុជា​

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត ៣​សន្លឹក​​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន។ រូបថត​ទាំង​ ៣​សន្លឹក​នោះ ​បង្ហាញ​ក្រុម​មនុស្ស​ភាគ​ច្រើន​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​កម្ពុជា​ជួប​ជុំ​បរិភោគ​អាហារ​រួម​គ្នា ផ្ទះ​មាន​ទម្រង់​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​ជាមួយ​គ្នា និង​​ក្រុម​មនុស្ស​ពាក់​ដួន​ដឹក​ទំនិញ​តាម​ទូក​ជាច្រើន​នៅ​តាម​ដង​ទន្លេ។ គណនី​ហ្វេសប៊ុក​​ដដែល​នេះ បាន​សរសេរថា ក្រុម​មន្ត្រី​យោធា​កម្ពុជា​គិត​តែ​ផឹក​ស៊ី​សប្បាយ ហើយ​មិន​ខ្វល់​ពី​ក្រុម​ជន​ជាតិ​វៀតណាម​ចូល​មក​រស់នៅ​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ហើយ​ទទួល​បាន​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ​ពួកគេ​​សម្រាប់​ផែនការ​ជម្លៀស​ជន​ជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ សំណេរ​ជាមួយ​រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ទៅ​ដល់​ជិត ១​ពាន់​ដង​ចន្លោះ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​រួម​ជាមួយ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «ផ្កាយ សក្តិ​ ពេញ​ទឹក​ពេញ​ដី […]

Continue Reading

Fact-Check: រូបថត​មួយ​សន្លឹក​បង្ហាញ​គំនរ​ឈើ​ដ៏​ច្រើន​មិនមែន​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ទេ

ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា និង​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​​ដែល​ត្រូវ​បាន​ជជែក​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​រូបថត ឬ​រូបភាព​នៃ​ការ​បាត់​បង់​គម្រប់​ព្រៃឈើ ត្រូវ​បាន​គេ​បង្ហោះ​ ឬ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​ពី​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​រូបថត​មួយ​សន្លឹក​នេះ រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ដើម​ឈើ​ជាច្រើន ត្រូវ​បាន​កាត់​ផ្ដួល និង​តំរៀប​គរ​លើ​គ្នា​នៅ​ក្នុង​ព្រៃ​មួយ។ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀប​រាប់​ថា ដើម​ឈើ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ជាច្រើន​ដើម ត្រូវ​បាន​គេ​កាប់​ផ្ដួល​រំលំ​ត្រឹម​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ មិន​បាន​បញ្ជាក់​ទេ​ថា ដើម​ឈើ​ទាំង​ដែល​ត្រូវ​បាន​គេ​កាប់​ផ្ដួល​​ទាំង​នោះ ស្ថិត​នៅ​ទីណា​នោះ​ទេ ប៉ុន្តែ ប៉ុស្តិ៍​ហាក់​សំដៅ​ដល់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែកតៗ​គ្នា​ជា​ច្រើន​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា «ឈរ​ខ្ពស់​ស្កឹម​ស្កៃ​រាប់​រយ​ពាន់​ឆ្នាំ តែ​មួយ​ប៉ប្រិច​ភ្នែក​សោះ ដេក​ស្ដូក​គ្មាន​ថ្ងៃ​ត្រឡប់​វិញ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។ រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading

Fact-Check: តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​ ព័ត៌មាន ពិត បាន​បង្ហោះ​រូបថត ៣​សន្លឹក ដែល​បង្ហាញ​ផ្ទះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ស្ថិត​នៅ​ជា​ជួរ និង​រូបថត​ក្រុម​មនុស្ស​ដេក​នៅ​តាម​ព្រៃ​ជាមួយ​បង្វេច​ និង​សម្ពាយ។ ខ្លឹមសារ​នៃ​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​នេះ សំដៅ​ដល់​ន័យ​ថា ជន​ជាតិ​វៀតណាម​ទទួល​បាន​ផល​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ ខណៈ​ពលរដ្ឋ​កម្ពុជា​ ដេក​នៅ​តាម​ព្រៃ​ឈើ​។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​ចែក​រំលែក​ការ​អះ​អាង​នេះ​ផង​ដែរ ជាពិសេស​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ រូបភាព​ផ្ដាម​ចេញ​ពី​ការអះ​អាង​នោះ រៀបរាប់​ថា «វាសនា​ខ្មែរ​មិន​ស្មើ​យួន​៧​មករា​ទទួល​បាន​ផ្លែ​ផ្កា​ក្រោម​ផែនការ​បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ ដែល​យួន​ប្រើ​កម្លាំង​ប្តូរ​របប​ដាក់​ខ្មែរ​ខួរ​យួន​ដើម្បី​ធ្វើ​ជា​ខ្សែ​ញាក់​បម្រើ​ឱ្យ​នយោបាយ​យួន»។ Facebook Post | Archived […]

Continue Reading

Fact Check: រូបភាព​ដែល​បង្ហាញ​ពី​ទិដ្ឋ​​ភាព​ប្រាសាទ​ថត​ពី​លើ​អាកាស​នេះ​​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ប្រាសាទ ​ប្រែ​រូប​​

សៀមរាប​ គឺ​ជា​ខេត្ត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ៣១៨​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​។ ខេត្ត​មួយ​នេះ​ គឺ​មាន​ពោរពេញ​ទៅ​ដោយ​ទីកន្លែង​ប្រវត្តិ​សាស្ត្រ​សំខាន់​ៗ​ និង​មាន​ប្រាសាទ​បុរាណ​នា​នា​ជាច្រើន​រាប់​ មិន​អស់​។ ថ្មីៗ មាន​សារ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ថត​ពី​លើ​អាកាស​នៃ​ប្រាសាទ​បុរាណ​មួយ​ ដោយ​ភា្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ប្រាសាទ​អង្គរ​វត្ត​។​ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​ទំព័រ​​ហ្វេស​​ប៊ុក​​មួយ​​​ ដែលមានឈ្មោះថា Live In Asia បាន​​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ អំពី​ទិដ្ឋ​ភាព​ពី​លើ​អាកាស​នៃ​ប្រាសាទ​បុរាណ​មួយ​​។ ទំព័រ​ហ្វេស​ប៊ុក​​ដដែល​នោះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​នេះ​ គឺ​ជាទិដ្ឋ​ភាព​នៅ​​ប្រាសាទ​អង្គរ​វត្ត​​​។ ការ​​​​អះ​​​អាង​​មួយ​​​នេះ​ត្រូវ​​បាន​​ចែក​​រំលែកតៗគ្នា​ជា​ច្រើន​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពី​​សំណាក់​​អ្នក​ ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់ជា​ភាសា​អង់គ្លេស​​​ថា​​ «​The incredible Angkor Wat, Cambodia​» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​អង្គរ​វត្ត​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ […]

Continue Reading

Fact-Check: រូបថត​​បង្ហាញ​ស្ត្រី​​ប្រាំ​នាក់​ស្លៀក​សំពត់​​គឺ​ជា​គរុ​និស្សិត​​ម៉ាឡេស៊ី​នៅ​ទសវត្សរ៍​១៩៦០

រូបថត​ចាស់ៗ​ជាច្រើន ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ ហើយ​រូបថត​ខ្លះ​បង្ហាញ​ទិដ្ឋភាព​សង្គម​កម្ពុជា​កាល​ពី ៥០​ឆ្នាំ​មុន ឬ​នៅ​មុន​សម័យ​សង្គ្រាម​ចន្លោះ​១៩៧០ ដល់​ឆ្នាំ​១៩៩០​ជាដើម។ ក្នុង​ចំណោម​រូបថត​ចាស់ៗ​ទាំង​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​នារី​៥​នាក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​បង្ហោះ​រូបថត​នេះ បាន​អះអាង​ថា រូបថត​នេះ គឺ​ជា​ស្ត្រី​ខ្មែរ​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​នា​ទសវត្សរ៍​១៩៦០។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការពិត បង្ហាញ​ថា ការ​អះអាង​អំពី​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​ស្ត្រី ៥​នាក់​ដែល​ស្លៀក​ពាក់​សំពត់ និង​កាន់​កាបូប និង​វ៉ាលីស​ផង​ដែរ។ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​ថា ស្ត្រី​ទាំង​៥​នាក់​នោះ គឺ​ជា​ស្ត្រី​ខ្មែរ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជំនាន់​ទសវត្សរ៍​១៩៦០។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​ជាមួយ​នឹង​សំណេរ​ថា «ស្ត្រី​ខ្មែរ​ឆ្នាំ​១៩៦០ ស្អាត​ហើយ​សុភាព​ទៀត​ហ៊ាន​ស៊ែរ​ទេ​និង​បង​ប្អូន​ស្រីៗ »។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការ​ពិត និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​បាន​នាំ​ទៅ​ដល់​ប្រភព​រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​មួយ​សន្លឹក​នេះ។ រូបថត​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន […]

Continue Reading

Fact Check: រូប​ថត​​បង្ហាញ​ពី​ទិដ្ឋ​​ភាព​ហាង​បណ្តែត​ទឹក​​​​នៅ​​ថៃ​ត្រូវ​បាន​អះ​អាង​ថា​នៅ​ខេត្ត​កោះកុង​

កោះ​កុង​ គឺ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ២៧០​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​ ភ្នំពេញ​។​ ខេត្ត​មួយ​នេះ​មាន​ឆ្នេរ​សមុទ្រ​ មាន​ទឹក​ជ្រោះ​ ព្រម​ទាំង​មាន​កោះ​ល្បី​ៗ​ជា​ច្រើន​ ដែល​ជា​ទី​ចាប់​អារម្មណ៍​មួយ​របស់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​។ ថ្មី​ៗ​នេះ​ ការ​អះ​អាង​មួយ​បាន​បង្ហោះ​​រូប​ថត​ជា​ច្រើន​ សន្លឹក​ដោយ​បាន​រៀប​រាប់​ថា វា​គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះ​កុង​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញ​សង្គម កាល​ពី​ថ្ងៃទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​មួយ​​​ បាន​​​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​ ​ដែល​​​​បង្ហាញ​ពី​ទិដ្ឋភាព​កន្លែងអង្គុយជុំគ្នានៅ​លើ​ទឹក និង​ក្បែរ​មាត់​ទឹក​។ អ្នក​ប្រើ​​ហ្វេសប៊ុក​​ដដែល​នោះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះ​កុង​​។ ការ​​​​អះ​​​អាង​​មួយ​​​នេះ​ ត្រូវ​​បាន​ចែក​​រំលែកតៗគ្នា​ជា​ច្រើន​​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពី​​សំណាក់​​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់​​ថា​​ «​ខេត្ត​កោះ​កុង​ កោះ​សង្សារ​»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​តាម​រយៈ​កម្មវិធី Yandex ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ប្រភព​ដើម​នៃ​ទិដ្ឋ​ភាព​​នៃ​​ហាង​កាហ្វេបណ្តែត​ទឹក​មួយនេះ […]

Continue Reading

Fact-Check: រូបភាព​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​​​ទីតាំង​អាជីវ​កម្ម​ធន​ធាន​រ៉ែ​កម្ពុជា​ដោយ​មិន​ត្រឹម​ត្រូវ

ការ​បាត់​បង់​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​ចំណោម​សាធារណជន​កម្ពុជា ហើយ​ក៏​មាន​ការ​ទាមទារ​ឱ្យ​ជួយ​ថែ​រក្សា និង​ការពារ​ធ្វើ​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​ផងដែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្មីៗ​នេះជាមួយ​ការ​អះ​អាង​ថា ជា​ធន​ធាន​រ៉ែ​មាស និង​ត្បូង​មាន​តម្លៃ​របស់​កម្ពុជា ដែល​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដោយ​ជន​បរទេស។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​បាត់​បង់​ធនធាន​រ៉ែ​របស់​កម្ពុជា​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត ៥​សន្លឹក ដែល​បង្ហាញ​ពី​ទីតាំង​ជីក​យក​រ៉ែ​មួយ​កន្លែង ត្បូង​ពណ៌​ខៀវ និង​កម្ទេច​មាស។ គណនី​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា រូបថត​ដែល​បង្ហាញ​ទីតាំង​ជីក​យក​រ៉ែ​មួយ​កន្លែង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគិរី ហើយ​ត្បូង​ពណ៌​ខៀវ​ដ៏​ធំ​មួយ និង​គ្រាប់​ត្បូង​ពណ៌​ខៀវ​តូចៗ គឺ​ជា​សម្បត្តិ​របស់​ខ្មែរ និង​ជា​ត្បូង​ត្រូវ​បាន​ជីក​យក​ពី​ខេត្ត​រតនគិរី។ រូបថត​នៃ​ទិដ្ឋភាព​ភ្នំ​​មួយ​កន្លែង ត្រូវ​បាន​អះអាង​ថា ជា​ទីតាំង​ជីក​យក​រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​រតនគិរី ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ឦសាន​​នៃ​ប្រទេស​កម្ពុជា។ Facebook Post | Archived Link រូបថត​នៃ​ថ្ម​ខៀវ​មួយ ត្រូវ​បាន​អះ​អាង​ថា ត្បូង​ខៀវ​ដែល​ជា​សម្បត្តិ​របស់​ប្រទេស​ និង​ប្រជាជន​កម្ពុជា។ Facebook Post | Archived Link រូបថត​​នៃ​ដុំ​ពណ៌​មាស​មួយ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ការ​អះអាង​ថា ជា​ធន​ធាន​រ៉ែ​មាស​ដែល​ត្រូវ​បាន​រុក​រក និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​រតនគិរី។ Facebook Post | […]

Continue Reading

Fact Check: រូប​ភាព​​ការប្រឡង​បវរ​កញ្ញា​ចក្រ​វាឡ​​ត្រូវ​បាន​គេ​កាត់​ត​ភ្ជាប់​នឹង​រូបថត​ក្មេង​ស្រី​ម្នាក់​

​ព្រឹត្តិ​ការណ៍​​ប្រឡង​​ដណ្ដើម​​ពាន​រង្វាន់​​បវរ​​កញ្ញាចក្រវាឡឆ្នាំ​២០២០​ ត្រូវ​បាន​​ធ្វើ​ឡើង​​នៅ​ក្នុង​តំបន់​​លម្ហែ​កាយ​ Seminole Hard Rock ​រដ្ឋ​ Florida ក្នុង​ទឹក​ដី​សហ​រដ្ឋ​​អាមេរិក​។ កញ្ញា Andrea Meza ដែល​ជា​​បេក្ខនារី​​មក​ពី​ប្រទេស​​ម៉ិ​ក​ស៊ិ​ក​ បាន​ក្លាយ​ជា​ម្ចាស់​ម្កុដ​បវរ​​កញ្ញា​​ឆ្នាំ​២០២០។ ក្រោយ​ពី​បាន​ប្រកាស​​នូវ​លទ្ធផល​នៃ​ជ័យ​លាភី​​ភ្លាម​ៗ​នោះ​ ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​​ក្មេង​ស្រី​ម្នាក់​បាន​នឹង​កំពុង​លេង​លោត​កម្ពស់​នៅ​លើ​ឆាក​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​​ទំព័រ​ហ្វេស​ប៊ុក​មួយ​​​បាន​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​​​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ប្រឡង​​បវរ​កញ្ញា​​ចក្រវាឡ​ ដែល​ក្នុង​នោះ​​មាន​រូប​ក្មេង​ស្រី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ផ្កា​ឈូក ​កំពុង​តែ​លោត​កម្ពស់​នៅ​លើឆាកនៃ​កម្មវិធី​ទាំង​មូល​។ ការ​​​អះ​​អាង​មួយ​​នេះ​ ត្រូវ​​បាន​ចែក​​រំលែកតៗគ្នា​​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពី​​សំណាក់​​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​ហ្វេស​ប៊ុក​ បាន​រៀប​រាប់​​ថា​​ «Admin សុំ​កំប្លែង​ៗ ប្លែក​ៗ​មួយ​ថ្ងៃ​ហេីយ​ណា​ កុំ​ខឹង​ admin admin ចង់​ចែក​រំលែក​សេីច​មួយ​គ្នា​»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្តើម​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse […]

Continue Reading

Fact-Check: សាសនិក​ហិណ្ឌូ​មិន​បាន​គ្រវែង​ចោល​ទេវ​រូប​ព្រោះ​តែ​មិន​អាច​ការពារ​ពួក​គេ​ពី​កូវីដ-១៩​ទេ

ថ្មីៗ​នេះ កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​នោះ​ឡើយ ក៏​ព្រោះ​តែ​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី។ បន្ទាប់​មក ការ​ជជែក និង​ការ​ចែក​រំលែក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្ដោត​ទៅ​លើ​បញ្ហា​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ក្រុម​អ្នក​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ហិណ្ឌូ​សាសនា បាន​សម្រេច​ចិត្ត​បោះ​ចោល​ទេវ​រូប​​ នៅ​តាម​ផ្លូវ​សាធារណៈ និង​តាម​ទឹក​ជា​ដើម បន្ទាប់​ពី​ពួកគេ​យល់​ថា ទេវ​ដែល​ពួកគេគោរព​នោះ មិន​បាន​ជួយ​ការពារ​ពួកគេ​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ​ឡើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​បាន​រក​ឃើញ​ថា ការ​ពិត​មិន​ដូច​ទៅ​នឹង​ការ​អះ​អាង​នេះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​រូបថត ៤​សន្លឹក ដែល​បង្ហាញ​ចម្លាក់​ព្រះ​គណេស និង​ទេវ​​រូប​ដទៃ​ទៀត​នៅ​ក្នុង​ជំនឿ​ហិណ្ឌូ​សាសនា បាន​ស្ថិត​នៅ​រ៉ាត់​រាយ​នៅ​លើ​ផ្លូវ​ថ្នល់ និង​អណ្ដែត​នៅ​លើ​ទឹក​ជា​ដើម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​ថា ​​ទេវ​រូបទាំង​នេះ ត្រូវ​បាន​សាសនិក​ហិណ្ឌូ​បោះ​ចោល​នៅ​តាម​ដង​ផ្លូវ និង​ក្នុង​ទឹក បន្ទាប់ពី​ពួកគេ​អស់​ជំនឿ​លើចម្លាក់​ទាំង​នោះ ដែល​ពុំ​អាច​ជួយ​ពួកគេ​ឱ្យ​គេច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ឯណោះ រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ក្រុម​អ្នក​កាន់​សាសនា​ Hindu បាន​ចោល​ព្រះ​ដែល​ខ្លួន​គោរព​ ពេញ​ដង​ផ្លូវ និង​ដង​ស្ទឹង»។ Facebook Post | Archived Link […]

Continue Reading

Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​នឹង​មាត់​ទន្លេ​ គឺ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាង​កក

បាងកក​ គឺ​ជា​រាជធានី​ និង​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ថៃ​។​​ ដោយ​សារ​តែ​លក្ខណៈ​ភូមិសាស្រ្ត​ អំណោយ​ផល​ និង​ជា​មជ្ឈមណ្ឌល​នៃ​គមនាគមន៍​របស់​អាស៊ីផង​ដែរ​នោះ​ វា​បាន​ធ្វើ​ឲ្យ​ទីក្រុង​បាងកក​ បាន​ក្លាយ​ជា​ ស្នាក់ការ​នៃ​អង្គការ​អន្តរជាតិ និង​ក្នុង​តំបន់​ជាច្រើន។ ថ្មី​ៗ​នេះ​ យើង​ឃើញ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ម្នាក់​ បាន​យក​រូប​ភាព​មួយ​សន្លឹក​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​មួយ​នេះ​ មក​អះ​អាង​ថា​ជា​ទី​ក្រុង​ព្រែក​ឬស្សី​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០កន្លងទៅ​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​ សន្លឹក​ ដែល​​​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ទីក្រុង​មួយ​ដែល​មាន​ទីតាំង​ក្បែរ​នឹង​មាត់​ទន្លេ​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​​​ដដែល​​​នេះ​ ​​ក៏​​បាន​​ អះ​​អាង​​ដែរ​​​ថា​​ «ទី​ក្រុង​ព្រែក​ឬស្សី​​»។ ព្រែក​​ឫស្សី​ ជា​ទី​​ក្រុង​​មួយ​ (បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ Cần Thơ ប្រទេស​វៀតណាម​វិញ​) ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​​វាល​ទំនាប​​នៃ​​ដង​​ទន្លេមេគង្គ​ និង​មាន​ចម្ងាយ​ប្រមាណ​ ១៦៩​ គីឡូ​ម៉ែត្រ​ពី​​ទី​ក្រុង​​ហូជីមិញ​។ ការ​​​អះ​​អាង​មួយ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​សារ​ជា​ថ្មី​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ ពី​​សំណាក់​​ អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​​ ដែល​បាន​រៀប​រាប់​​ថា​​ «ទីក្រុង​ធំ​ទាំង​ពីរ​​ប្រចាំ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​ ត្រូវ​អា​ចោរ​យួន​លេប​យក​ទៅ​បាត់​ ក្នុង​នាម​ជា​កូន​ខ្មែរ​ ជា​ពលរដ្ឋ​ខ្មែរ​ នៃ​ម្ចាស់​ប្រទេស​ ត្រូវ​តែ​ទាម​ទា​យក​មក​វិញ​៕ […]

Continue Reading

រូបថត​បង្ហាញ​ដំណើរ​ជួស​ជុល និង​កែ​លម្អ​ប្រាសាទ​បុរាណ​ដោយ​ក្រុម​ជាង​ជន​ជាតិ​ខ្មែរ

​បណ្ដឹង​ចោទ​ប្រកាន់​គ្នា​រវាង​ឧកញ៉ា​ម្នាក់ និង​តារា​ម៉ូឌែលម្នាក់​ និង​ជា​ពិធីការិនី​ទូរទស្សន៍​​ផង​នោះ បាន​គ្រប់​ដណ្ដប់​លើ​បណ្ដាញ​សង្គម​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​នោះ។ ទន្ទឹម​គ្នា​នេះ ​អ្នក​ប្រើ​បណ្ដាញ​សង្គម​មួយ​ចំនួន​រិះ​គន់​ថា បញ្ហា​សង្គម​សំខាន់ៗ មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នោះ​ឡើយ ឬ​ក៏​មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​ប៉ុណ្ណោះ។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គម​ និយាយ​ថា ប្រាសាទ​បុរាណ​ខ្មែរ​មួយ​កន្លែង ត្រូវ​បាន​គាស់​កកាយ​ដោយ​ក្រុម​ជន​ជាតិ​វៀតណាម ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​អ្វី​ដែល​ត្រូវ​បាន​រក​ឃើញ ផ្ទុយ​ពី​ការ​អះ​អាង​នេះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូបភាព​២​សន្លឹក​ជាមួយ​នឹង​ការ​អះ​អាង​ថា សំណង់​ប្រាសាទ​បុរាណ​មួយ​កន្លែង​របស់​កម្ពុជា ត្រូវ​បាន​​ជីក​កកាយ​ដោយ​ក្រុម​ជន​ជាតិ​វៀតណាម។ គណនី​ហ្វេសប៊ុក​ដដែល​នេះ បាន​លើក​ជា​ចម្ងល់​ថា តើ​វត្ថុ​បុរាណ​អ្វី​ខ្លះ​ត្រូវ​បាន​កាស់​កកាយ​យក​ដោយ​ជន​ជាតិ​វៀតណាម។ ការ​រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​មតិ​ចម្រុះ​បែប​លើក​ឡើង​ផ្សេងៗ​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ឯ​ទីតាំង​ប្រាសាទ​បុរាណ​មួយ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក រៀបរាប់​ថា «#ក្ដៅៗ យួន[វៀតណាម]​បោះ​តង់​ជួស​ជុល​ប្រាសាទ​បុរាណ តែ​មិន​ដឹង​ថា ពួកយួន​វា​ប្រមូល​អ្វី​ខ្លះ​ចេញ​ពី​ប្រាសាទ​ទេ…!!? ប្រភព​ចែក​ចាយ Facebook»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​ការ​អះ​អាង​នេះ​តាម​រយៈការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ […]

Continue Reading

Fact-Check: តើ​យុវតី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​មែន​ឬ​ទេ??

កាល​ពី​សប្ដាហ៍​មុន សំណុំ​រឿង​របស់​ឧកញ៉ា​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ថា បាន​ប៉ុន​ប៉ង​រំលោភ​លើ​តារា​ម៉ូឌែល និង​ពិធីការិនី​ទូរទស្សន៍​នោះ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ព័ត៌មាន​ដទៃ​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ រូបថត​យុវតី​ម្នាក់​ជាមួយ​សំណេរ​លើ​រូបថត​ថា យុវតី​រូប​នោះ​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​នាង​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​​សុំ​រៀបការ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ព្រោង​ព្រាត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បង្ហាញ​ថា សំណេរ​លើ​រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​យុវតី​រូប​នោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដូច​ការ​អះ​អាង​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ រូបថត​យុវតី​ម្នាក់​ឈរ​អម​សង​ខាង​ដោយ​មន្ត្រី​នគរបាល​ពីរ​រូប ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​លើ​រូបថត​នោះ​ថា យុវតី​ម្នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​នាង​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង ឬ​បដិសេធ​រៀបការនោះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប ហើយ​​ក៏​ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​​ដល់​ទៅ​រាប់​រយ​ដង។ រូបថត​ជាមួយ​សំណេរ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​គ្រុប​ហ្វេសប៊ុក​​មួយ​ដែល​មាន​សមាជិក​ដល់​ទៅ​រាប់​សែន​គណនី​ហ្វេសប៊ុក។ សំណេរ​នៅ​លើ​រូបថត​របស់​យុវតី​នោះ រៀបរាប់​ថា​«នារី​វ័យ​ក្មេង​ម្នាក់​ គេ​ចូល​ដណ្ដឹង​ប្រកែក​មិន​ព្រម​យក​ប្ដី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​សួរ​ចម្លើយ»។ Facebook Post | Archived Link រូបថត​របស់​យុវតី​ម្នាក់​ជាមួយ​សំណេរ​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ឡើង​វិញ​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត ហើយ​ទទួល​បាន​ការ​ចុច​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact Check: រូប​ថត​របស់​លោក​ ហ៊ុន​ សែន​ គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​វៀត​ណាម​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​​

ថ្មីៗ​នេះ​ មាន​ការ​អះ​អាង​មួយ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​មួយ​រូប​ ដែល​បាន​បង្ហោះ​រូប​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​គោរព​វិញ្ញាណ​ក្ឌន្ធ​របស់​មេដឹកនាំ​វៀត​ណាម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេររៀប​រាប់​ថា​ លោក​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​មេ​ទៀត​ហើយ​។ ទោះ​ជា​យ៉ាង​ណា ការ​​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា​ ការ​អះ​អាង​​លើ​​បណ្ដាញ​​សង្គម​​នេះ​ គឺ​មិន​​ត្រឹម​ត្រូវ​ និង​​នាំ​​ឱ្យ​​មាន​​ការ​​យល់​​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​​សន្លឹក​ ដែលបាន​​​​បង្ហាញ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​​ទៀត​​។ ការ​​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​ដែល​បាន​រៀប​រាប់​​ថា​​ «ខ្ញុំ​ស្មាន​ថា​ អា​ចង្រៃ​ចោរ​យួន​វា​មិន​ចេះ​ងាប់​ វា​ទៅ​បុណ្យ​ខ្មោច​មេ​វា​ងាប់​ ១​ទៀត​ហើយ​​»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​តាម​ការ​​​ត្រួត​ពិនិត្យពីការ​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហេ្វស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​​នាំ​​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ ប្រភព​ដើម​នៃ​ការ​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​របស់​ថ្នាក់​ដឹក​នាំ​វៀតណាម​​ទាំង​ស្រុង។ តាម​រយៈ​សារ​បង្ហោះ​មួយ​ដោយ​ក្នុង​នោះ​ក៏​មាន​រូប​ភាព​មួយសន្លឹក​ដែល​​មាន​ទម្រង់​​ដូច​​គ្នា​​ទាំង​​ស្រុង​​នៅ​លើ​បណ្តាញ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន​ សែន​ កាល​​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ […]

Continue Reading

Fact-Check: រូបថត​៣សន្លឹក​​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​កាហ្សា

បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា​កាល​ពី​សប្ដាហ៍​មុន បញ្ហា​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ពេល​នោះ​មក។ ទន្ទឹម​គ្នា​នេះ រូបថត​ ៣​សន្លឹក​ក្នុង​ចំណោម​សំណុំ​រូបថត ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា រូបថត ៣​សន្លឹក​នោះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១ រូបថត​ ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​​ហ្វេសប៊ុក​ម្នាក់​​ជាមួយ​ការ​សំណេរ​រៀបរាប់​រូបថត​ទាំង​នេះ​ទៅ​នឹង​​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា (Gaza)​នាពេល​ថ្មីៗ​នេះ ដែល​បាន​បង្ក​សោកនាដកម្ម​ទៅ​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ជន​ជាតិ​ប៉ាឡេស្ទីន​ជាច្រើន​នាក់។ អ្នក​ប្រើ​ហ្វេសប៊ុក​​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល​នេះ គឺ​ជា​ការ​សង​សឹក​ទៅ​លើ​ក្រុម​ហាម៉ាស​(Hamas) ដែល​ជា​ក្រុម​បះបោរ​ប្រដាប់​អាវុធ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ប្រឆាំងន​ឹង​ប្រទេស​អ៊ីស្រាអែល។ រូបថត​ទាំង ៤​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​នឹង​សំណេរ​នេះ រួម​មាន៖ ១. រូបថត​​បង្ហាញ​យន្ត​ចម្បាំង​យោធា ៤​គ្រឿង​ហោះ​ហើរ​លើ​ដែន​អាកាស ២. រូបថត​បង្ហាញ​កំសួល​ភ្លើង និង​ផ្សែង​ផ្ទុះ​ឡើង​គ្រប​ដណ្ដប់​លើ​អគារ​លំនៅឋាន​ខ្ពស់ៗ ៣. រូបថត​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​បច្ចុប្បន្ន លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)​ ៤. រូបថត​បង្ហាះ​មនុស្ស​មួយ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល​ផង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ផង​ ប្រមូល​ផ្ដុំ​បង្ហាញ​​ការ​តវ៉ា និង​ដុត​ទង់ជាតិ​ និង​រូបថត​មេដឹកនាំ​អ៊ីស្រាអែល រូបថតជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម […]

Continue Reading

Fact-Check: រូបថត​ឯកត្តជន​ឡើង​កំពូល​ភ្នំ​អេវឺរ៉េស​ត្រូវ​បាន​ភ្ជាប់​នឹង​សម្រង់​សម្ដី​គ្មាន​ប្រភព​ច្បាស់​លាស់

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​នៅ​តំបន់​បិទ​ខ្ទប់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ ជំនួយ​ពី​សប្បុរសជន​នានា និង​រដ្ឋាភិបាល ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ពួកគេ។ ទន្ទឹម​គ្នា​នេះ រូបថត​បុរស​សក់​ស​ម្នាក់ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ភ្ជាប់​ជាមួយ​នឹង​សម្រង់​សម្ដី​ដែល​និយាយ​អំពី​ការ​ផ្ដល់​ជំនួយ​របស់​ជប៉ុន​មក​ដល់​ប្រទេស​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សម្រង់​សម្ដី​​ដែល​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្នុង​​គ្រុប​​មួយ​ដែល​មាន​សមាជិក​អ្នក​ប្រើ​ហ្វេសប៊ុក​ដល់​ទៅ ២២២ ០០០​នាក់។ ប៉ុស្តិ៍​នោះ​ត្រូវ​បាន​បង្ហោះ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ ប៉ុន្តែ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ។ គណនី​ហ្វេសប៊ុក​ដដែល​នោះ បាន​លើក​ឡើង​ពី​សម្ដី​របស់​ជន​ជាតិ​ជប៉ុន​ម្នាក់ ដែល​គណនី​ហ្វេសប៊ុក​នេះ​​បាន​អះ​អាង​ថា បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា។ ​គណនី​ហ្វេសប៊ុក​នេះ​ មិន​បាន​បញ្ជាក់​ទេ​ថា សម្រង់​សម្ដី​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​បុរស​ជប៉ុន​រូប​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ គណនី​ហ្វេសប៊ុក​នេះ បាន​បង្ហោះ​រូបថត​បុរស​សក់​ស​ម្នាក់​ ដែល​មាន​ពាក់​កម្រង​ផ្កា​ និង​ស្ថិត​ក្នុង​ទឹក​មុខ​ញញឹម។ ការ​បង្ហោះ​រូបថត​បុរស​ម្នាក់​នេះ អាច​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា សម្រង់​សម្ដី​ដែល​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុក​នេះ គឺ​ជា​ប្រសាសន៍​របស់​បុរស​ក្នុង​រូបថត​ដែល​ភ្ជាប់​មក​ជាមួយ។ សំណេរ​ជាមួយ​រូបថត​បុរស​រូប​នោះ ត្រូវ​បាន​ចែក​រំលែក​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​បែប​នេះថា «សម្ដី​របស់​ជន​ជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា»។ គណនី​ហ្វេសប៊ុក​រៀបរាប់​បន្ត​ថា​ «ពួក​យើង​ផ្ដល់​ជំនួយ​ដល់​ប្រទេស​របស់​អ្នក គឺ​មិន​ដែល​សម្លឹង​ប្រយោជន៍​ណា​មួយ​ពី​ប្រទេស​របស់​អ្នក​ទេ ព្រោះ​ពួក​យើង​ស្គាល់​រស់​ជាតិ​នៃ​ការ​លំបាក​វេទនា ដោយសារ​ប្រទេស​របស់​ពួក​យើង​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​នុយក្លេអ៊ែរ​ស្លាប់​រាប់​ម៉ឺន របួស​រាប់​ម៉ឺន ហើយ​ស្ថានភាព​ភូមិសាស្ត្រ​មិន​អំណោយ​ផល​ដូច​ប្រទេស​អ្នក​ទេ»។ […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​សាក​សព​ជាច្រើន​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា

ការ​ផ្ទុះ​ឡើង​ចំនួន​ឆ្លង និង​ករណី​ស្លាប់​ដ៏​ច្រើន​ជារៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី​នោះ បាន​បង្ខំ​ឱ្យ​កម្ពុជា​បិទ​ជើង​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ ខណៈ​ដែល​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​​កូវីដ-១៩​នេះ រូបថត រូបភាព វីដេអូ និង​ព័ត៌មាន​ជាច្រើន​អំពី​វិបត្តិ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​ចាយ​យ៉ាង​ច្រើន​លើ​បណ្ដា​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​​សាក​សព​ជាច្រើនដែល​ត្រូវ​បាន​វេច​ខ្ចប់​រក្សា​ទុក​នៅ​ទីតាំង​មួយ​ ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ផង​ដែរជាមួយ​នឹង​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៃ​សោកនាដកម្ម​ដោយសារ​មេរោគ​កូវីដ-១៩ ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា។ ទោះជាយ៉ាងណា ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ រក​ឃើញ​ថា ការ​ភ្ជាប់​រូបថត​នេះ​ទៅ​នឹង​សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា​នេះ រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​ផ្សេង​ទៀត ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ដែល​ភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​សព​ដ៏​ច្រើន​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ រូបថត​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​យោបល់​ចម្រុះ​បែប។ ប៉ុស្តិ៍​ជាមួយ​រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​គ្រុប​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ សរសេរ​រៀបរាប់ថា «#ឋាន​នរក​នៃ​ប្រទេស​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​ពេល​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ ដោយសារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩ នេះ​ក៏​ព្រោះ​តែ​ប្រជាពលរដ្ឋ​ឥណ្ឌា​មិន​ស្ដាប់​តាម​ការ​ណែនាំ​អំពាវ​នាវ​របស់​ក្រសួង​សុខាភិបាល​របស់​ពួក​គេ គឺ​ជំនឿរ​លើ​សាសនា​ពួកគេ​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​ប្រជាជន​ច្រើន​បែប​នេះ រក​តែ​កន្លែង​ដាក់​សាក​សព​បូជា ស្ទើរ​តែ​មិន​បាន​ កន្លែង​ដុត​សាក​សព ដូចជា​កន្លែង​ដុត​សម្រាម ។ «សូម​ចូល​រួម​អនុវត្តន៍​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យ​បាន​ម៉ឺង​ម៉ាត់ និង​ខ្ជាប់​ខ្ជួន ៣​ការពារ ៣កុំ »។ […]

Continue Reading

Fact-Check: រូបថត​ការ​ដឹក​ជញ្ជូនឈើ​ហុប និង​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​ដ៏​ធំ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

ខណៈ​ដែល​ការ​ប្ដឹង​ផ្ដល់​គ្នា​រវាង​ឧកញ៉ា​ម្នាក់ និង​យុវតី​ម្នាក់​ជា​ពិធីការិនី​ទូរទស្សន៍​មួយ​​កំពុង​ផ្ទុះ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មតិ​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា​ថា មិន​សូវ​ចាប់​អាម្មណ៍​លើ​បញ្ហា​ប្រទេស​ជាតិ ឬ​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​តិចតួច​ បាន​ឈឺ​ឆ្អាល​នឹង​បញ្ហា​សង្គម ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​វិនាស​កម្ម​ព្រៃឈើ​ជាដើម។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​សំដៅ​ដល់​វិនាសកម្ម​ព្រៃឈើ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ពីរ​សន្លឹក​នោះ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​អគ្គលេខាធិការដ្ឋាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ បាន​បង្ហោះ​រូបថត ២​សន្លឹក ដែល​រូបថត​មួយ​សន្លឹក​បង្ហាញ​ការ​ដឹក​ជញ្ជូន​ហុប​ឈើ​ធំៗ​តាម​រថយន្ត​សន្ដោង​វែងៗ និង​រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​ផ្ទៃ​ដី​ស្រឡះ​ល្វឹង បន្ទាប់​ពី​ព្រៃឈើ​ត្រូវ​បាន​ឈូស​ឆាយ​បោស​សម្អាត​រួច។ សំណេរ​មួយ​ឃ្លា​ភ្ជាប់​ជាមួយ​នឹង​រូបថត​ទាំង​ពីរ​សន្លឹក​នេះ ចង្អុល​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ហុប​ធំៗ។ រូបថត​ជាមួយ​នឹង​សំណេរ​នេះ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​គ្រុប​ហ្វេសប៊ុកមួយ ដែល​មាន​សមាជិក​ដល់​ទៅ​ជាង ១​ម៉ឺន​គណនី។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​នៃ​គណនី​ហ្វេសប៊ុក​​មួយ​នេះ សរសេរ​រៀប​រាប់​ថា «ពូកែ​ណាស់​អា​ខាង​បំផ្លាញ រលាយ​ហើយ​បាន​សម្រេច!!!»។ Facebook Post | Archived Link គណនី​ហ្វេសប៊ុក​នេះ មិន​បាន​បន្ទោស​ដោយ​ត្រង់​ៗ​ទៅ​លើ​ភាគី​ណា​មួយ​ទេ ប៉ុន្តែ បញ្ហា​កាប់​ឈើ ការ​ជួញ​ដូរ និង​ការ​ដឹក​ជញ្ជូន​ឈើ​លក់​ទៅ​ក្រៅ​ប្រទេស​នេះ ត្រូវ​បាន​បន្ទោសទៅ​លើ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ដឹកនាំ និង​គ្រប់​គ្រង​ប្រទេស។ គណនី​ហ្វេសប៊ុក​នេះ មិន​បាន​បញ្ជាក់​ពី​ប្រភព​រូបថត ព័ត៌មាន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នៃ​រូបថត​ទាំង​ពីរ​សន្លឹក​នោះ​ឡើយ […]

Continue Reading

Fact Check: រូប​ថត​​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ជណ្តើរ​យន្ត​នេះ​​​ស្ថិត​នៅ​ក្នុង​ខេត្ត​ហឺ​ប៉ី​ ប្រទេស​ចិន​

ភ្នំ​សំពៅ​ គឺ​ជា​រមណីយ​ដ្ឋាន​ធម្មជាតិ​មួយ​ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥៧​ ស្ថិត​នៅ​ក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​។ ភ្នំ​នេះ​មាន​កម្ពស់​​ប្រមាណ​ ១០០​ម៉ែត្រ​ មានកាំ​ជណ្តើរ​ឡើង​ចំនួន​ ១០៣០​កាំ​ និង​មាន​ចំងាយ​ប្រមាណ​ ១២​គីឡូ​ម៉ែត្រ​​ ពី​ទីរួម​ខេត្ត​។ ថ្មី​ៗ​​​នេះ​ យេីង​សង្កេត​ឃេីញ​មាន​​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពីទិដ្ឋភាព ​ជណ្តើរ​យន្ត​ ដែល​ធ្វើ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​មួយ​​ និង​បាន​លើក​ឡើង​ថា​ វា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​សំពៅ​។ រូបថត​​​នេះ​ ត្រូវ​បាន​ចែក​រំលែ​បន្ត​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​ សន្លឹក​ ដែល​​​បង្ហាញ​អំពី​រូបភាពជណ្តើរ​យន្ត​ ដែល​ធ្វើ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​មួយ​។ អ្នក​ប្រើ​ហ្វេសប៊ុក​​​ដដែល​​នេះ ​​ក៏​បាន​ អះ​អាង​ដែរ​​ថា​ «ភ្នំ​សំពៅ​ ២០​២១​»។ ការ​​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​​ ដែល​បាន​រៀប​រាប់​​ថា​​ «ភ្នំ​សំពៅ​ ២០២១​ អាប់​ដេត​សាហាវ​ តែ​ប៉ុណ្ណេះ ​លែង​ចុក​រោយ​ដៃ​ ជើង​ទៀត​ហើយ​»។ Facebook Post | […]

Continue Reading

Fact Check: រូប​ថត​មួយ​បង្ហាញ​​ទិដ្ឋ​ភាព​​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ មិន​មែន​នៅ​ខេត្ត​រតន​គិរី​ទេ​

ខេត្ត​រតន​គិរី​ ជា​ខេត្ត​មួយ​នៅ​ភូមិ​ភាគ​ឦ​សាន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥៨៦​​គីឡូម៉ែត្រ​ពី​រាជ​ធានី​​ភ្នំ​ពេញ​។​ វា​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ទន្ទឹម​គ្នា​​នេះ ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ការកកស្ទះនៃការធ្វើដំណើរតាមទូក​នៅតាម​ផ្លូវទឹកមួយ​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា​ រូបថត​នេះស្ថិតនៅ​ក្នុង​​ខេត្ត​រតន​គិរី​។ រូប​​នេះ​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅ​​នេះ ​មាន​អ្នក​ប្រើ​​​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​សន្លឹក ដែល​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ ថែម​ទាំង​បាន​អះ​អាង​ ទៀត​ថា​ វា​ស្ថិត​នៅ​ក្នុង​ខេត្ត​រតន​គិរី​។ ការ​​អះ​​អាង​​នេះ​ត្រូវ​​បាន​​ចែក​​រំ​លែក​​ត​ៗ​​គ្នា​​ជា​ច្រើន​​ដង​​ ពី​សំណាក់​​អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​និ​យាយ​​ភា​សា​​ខ្មែរ​។ រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​រៀប​រាប់​​ថា​​ «ពី​មុន​ទឹក​រីង​សុទ្ធ​តែ​ត្រី​ ឥឡូវ​ទឹក​រីង​សុទ្ធ​តែ​យួន​ (នៅ​រតនៈ​គីរី​)»​។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបថត​តាមរយៈ​កម្មវិធី​ Google Reverse Image​ ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​មួយ​ចំនួន​​នៃ​រូបភាព​​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​យ៉ាង​កក​កុញ​តាម​ផ្លូវ​ទឹក​មួយ​​។ រូប​ភាព​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​​នៅ​ក្នុង​គេហ​ទំព័រ​មួយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ […]

Continue Reading

Fact-Check: តើ​ស្ត្រី​អឺរ៉ុប​ម្នាក់​ពាក់​អាវ​យឺត​មួយ​ភ្ជាប់​ជាមួយ​ពាក្យ​ជេរ​លោក ហ៊ុន សែន មែន​ឬទេ?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​ដែរ​នោះ បាន​រង​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយ។ ថ្មីៗ​នេះ រូបថត​នៃ​ស្ដ្រី​ស្បែក​ស​ម្នាក់ បាន​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​លោក ហ៊ុន សែន ហើយ​រូបថត​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​លើក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា រូបថត​បង្ហាញស្ត្រី​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជេរ​មេដឹកនាំក​ម្ពុជា​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពីថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​​ ៤​សន្លឹក​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។ ក្នុង​ចំណោម​រូបថត​ទាំង​៤​សន្លឹក​នោះ រូបថត​មួយ​សន្លឹក​បាន​បង្ហាញ​​ស្ត្រី​ស្បែក​ស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស្វាយ។ នៅ​លើ​អាវ​របស់​ស្ត្រី​រូប​នោះ ​មាន​ការ​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស​ ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ជា​ការ​ជេរ​ទៅ​លើ​មេដឹកនាំ​កម្ពុជា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​ស្ត្រី​ពាក់​អាវ​មាន​បោះ​ពុម្ព​អក្សរ​ថា «FUCK HUN SEN IF YOU LIKE ហ៊ុន សែន FUCK YOU TOO! ASS HOLE!!!»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact-Check: តើ​អតីត​ប្រមុខ​ការទូត​អាមេរិក​ លោក ចន ឃឺរី កាន់​អាវ​យឺត​​មាន​​រូប​សញ្ញា​បក្ស​ប្រឆាំង​មែន​ទេ?

ខណៈ​ដែល​ការ​បោះ​ឆ្នោត​សំខាន់ៗ​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ រូបភាព រូបថត និង​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ក្នុង​ចំណោម​នោះ រូបថត​អតីត​ប្រមុខ​ការទូត​អាមេរិក លោក John Kerry ត្រូវបាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​បង្ហាញ​រូប​លោក​កាន់​អាវ​យឺត​ស​មួយ​ដែល​មាន​បោះពុម្ព​អក្សរ​ «I love Cambodia» ហើយ​នៅ​ក្រោម​សំណេរ​នោះ​មាន​រូប​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​មុន​បក្ស​នេះ​ត្រូវ​បាន​រំលាយ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧​កន្លង​មក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ បញ្ជាក់​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត​ខុស​ពី​រូថត​ដើម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ភ្ជាប់​នឹង​ប៉ុស្តិ៍​នៃ​វីដេអូ​មួយ។ រូបថត​នោះ បង្ហាញ​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃឺរី (John Kerry) កាន់​អាវ​យឺត​ពណ៌​ស​មួយ ដែល​មាន​សំណេរ​ជា​ភាសា​អង់គ្លេស​ថា «I love Cambodia» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា» ហើយ​នៅ​ក្រោម​សំណេរ​នោះ មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​នៅ​មុន​បក្ស​នេះ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា បាន​ផ្សព្វផ្សាយ​ថា វ៉ាក់សាំង​ចិន​ទាំងស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់​ហើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការពិត បានរក​ឃើញ​ថា ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ចំខួប ៣​ខែ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ អ្នក​អាន​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក ឬ TVK) ដែល​ជា​ប្រព័ន្ស​ផ្សព្វផ្សាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ទទួល​ស្គាល់​ទាំង​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​​ចិន។ វីដេអូ​​នៃ​កម្មវិធី​ផ្សាយ​ព័ត៌មាន​ពេល​ព្រឹក​របស់​ទទក មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​ពាន់​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ការ​អាន​ព័ត៌មាន​របស់​ពិធីករ​នៃ​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​នៅ​ត្រង់​នាទី​ទី ៦០:០៦ និយាយ​ថា «បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ ក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ […]

Continue Reading

Fact-Check: អតីត​សមាជិក​សភា​បក្ស​កាន់​អំណាច លោក ជា ចំរើន កើត​ក្នុង​គ្រួសារ​ខ្មែរ​មក​ពី​ស្រុក​ស្អាង

សង្វៀន​នយោបាយ​កម្ពុជា ត្រូវ​បាន​ក្ដោប​ក្ដាប់​ដោយ​គណបក្ស​ធំៗ​ពីរ​អស់​រយៈ​យ៉ាង​តិច​ក៏ ២០​ឆ្នាំ​ចុង​ក្រោយ​ដែរ ហើយ​​គណបក្ស​នយោបាយ​ថ្មី​ៗ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ផ្សេង​ៗ​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន ដែល​ធ្លាប់​ជា​សាកលវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​នោះ ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ថា លោក​ជា​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​មក​ធ្វើ​ជា​ជំនាញ​ការ​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​វៀតណាម​លើក​ទ័ព​មក​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​នឹង​បង្ហាញ​ថា ការ​អះ​អាង​ខាង​លើ​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១ ការ​អះ​អាង​មួយ ត្រូវ​បាន​ចែក​រំលែក​ចូល​ក្នុង​​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​និយាយ​ថា អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន ជា​ជន​ជាតិ​វៀតណាម និង​ជា​អ្នក​ជំនាញ​ការ​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក បន្ទាប់​ពី​វៀតណាម​បាន​លើក​ទ័ព​ចូល​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​រយ​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ការ​អះ​អាង​នោះ រៀបរាប់​ថា «ជា ចំរើន មេ​បក្ស​សេរីភាព សញ្ជាតិ​យួន ហើយ​ជា​កង​ទ័ព​យួន​ឆ្នាំ​១៩៧៩​ចូល​ឈ្លាន​ពាន​កម្ពុជា ហើយ​ត្រូវ​ ឡេ ដឹកថរ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​យួន​ចាត់​តាំង​ជា​ជំនាញ​ការ​យួន​ប្រចាំ​ក្រុង​ភ្នំពេញ ហើយ​ក៏​វិវត្តន៍​មក​ជា​តំណាង​រាស្ត្រ​បក្ស​ប្រជាជន​មុន​បើក​បក្ស​ថ្មី»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact-Check: ដើម​ពោធិ៍​ដែល​ដួល​រលំ​​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ មិន​មែន​ជា​ដើម​ពោធិ៍​​​ស្នេហ៍​​ទុំទាវ​ទេ

​ខ្យល់​កន្ត្រាក់​ និង​ភ្លៀង​ធ្លាក់ បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​រាប់​ពាន់​ខ្នង ហើយ​ក៏​បណ្ដាល​ឱ្យ​បាក់​ដើម​ឈើ​ជាច្រើន​ផង​ដែរ។ ខេត្ត​ត្បូងឃ្មុំ​ក៏​ទទួល​រង​ខ្យល់​បក់​បោក​លាយ​ឡំ​នឹង​ទឹក​ភ្លៀង​ផង​ដែរ ដែល​នាំ​ឱ្យ​បាក់​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម។ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា ដើម​ពោធិ៍​ដ៏​ធំ​ដែល​បាក់​រលំ​នោះ គឺ​ជា​ដើម​ពោធិ៍​ជាប់​ទាក់​ទង​នៅ​ក្នុង​រឿង​ទុំទាវ ដែល​ជា​រឿង​រ៉ាវ​ស្នេហា​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​អះ​អាង​នេះ ត្រូវបាន​បញ្ជាក់​ថា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ឧសភា​ ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​រ៉េប​ខ្មែរ នេន ទុំ (Ten Tum) បាន​បង្ហោះ​រូបថត ០៦​សន្លឹក​បង្ហាញ​​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​បាន​ដួល​រលំ​ដោយ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ។ រូបភាពដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​ដែល​ដួល​រលំ​នោះ ត្រូវ​បាន​គេ​អះអាង​ថា ជា​ដើម​ពោធិ៍​មាន​ប្រវត្តិ​ទាក់​ទង​នឹង​រឿង​រ៉ាវ​ស្នេហា​ទុំ​ និង​ទាវ ដែល​ត្រូវ​បាន​ចង​ក្រង​ជា​រឿង​ប្រលោម​លោក​បែប​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​កម្ពុជា។ ការ​អះ​អាង​នេះ​​ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​ការ​បញ្ចេញ​មតិ​ ឬ​ប្រតិកម្ម​ចម្រុះ​បែប​ទៅ​នឹង​ហេតុការណ៍​បាក់​រលំ​ដើម​ពោធិ៍​ដ៏​ធំ​ស្កឹម​ស្កៃ​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ រៀបរាប់​ថា «ប្រវត្តិ​ស្នេហា ទុំទាវ នៅ​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​ជើង​ខាល​ជា​សាក្សី ពេល​នេះ​ត្រូវ​ខ្យល់​បោក​បក់​ដួល​រលំ​ហើយ ឪ​ដើម​ឈើ​ស្នេហ៍​អើយ មាន​អារម្មណ៍​ថា​សេដ​ខ្លាំង​ណាស់ សោក​ស្ដាយ»។ ប្រហែល​ជា ៣​ម៉ោង​ក្រោយ​មក ទំព័រ​ហ្វេសប៊ុក​នេះ បាន​បន្ថែម​ឃ្លាថ្មី​ទៀត​ដែល​រៀបរាប់​ថា «ខ្ញុំ​ចង់​ដាំ​ឡើង​វិញ តែ​អ្នក​ខ្លះ​ថា មិន​មែន អ្នក​ដឹង​ជួយ​ប្រាប់​ផង» […]

Continue Reading

Fact-Check: រូបថត​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា ត្រូវ​បាន​ប្រើ​ប្រាស់​មិន​​ត្រូវ​នឹង​​​អត្ថបទ​ព័ត៌មាន

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ផ្ញើ​របាយការណ៍​មួយ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បញ្ជាក់​ថា ស្នងការ​រង​នគរបាល​មួយ​រូប​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩។ ដំណឹង​មរណភាព​របស់​ស្នងការ​រង​នគរបាល​រូប​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​រព័ត៌មានានា​នៅ​ក្នុង​ស្រុក ក្នុង​នោះ​ក៏​មាន​សារព័ត៌មាន​ The Cambodia Times ផង​ដែរ។ សារព័ត៌មាន​នេះ បាន​ផ្សាយ​ព័ត៌មាន​អំពី​មរណភាព​នៃ​ស្នងការ​រង​រូប​នេះ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​​មន្ត្រី​នគរបាល​មួយ​រូប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ រក​ឃើញ​ថា រូបថត​នោះ​មិន​មែន​ជា​រូបថត​មន្ត្រី​នគរបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ គេហទំព័រ​សារព័ត៌មាន The Cambodia Times បានចុះ​ផ្សាយ​អត្ថបទ​មួយ​​ក្រោម​ចំណង​ជើង​ «ស្លុត​ចិត្ត សូម្បី​ស្នងការ​រង​ខេត្ត​ព្រះវិហារ​ ក៏​ត្រូវ​ស្លាប់​ដោយសារ​ឆ្លង​កូវីដ​ដែរ»។ គេហ​ទំព័រ​សារព័ត៌មាន​នេះ បាន​រៀប​រាប់​ថា វរសេនីយ៍​ឯក ចៅ ស៊ីផល ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​លទ្ធផល​នៃ​ការ​តេស្ត​លើ​សំណាក បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៅ​លើ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ផង​ដែរ។ គេហ​ទំព័រ​សារព័ត៌មាន​ដដែល​នេះ បាន​ដាក់​រូបថត​មន្ត្រី​នគរបាល​ផ្កាយ​២​មួយ​រូប​ភ្ជាប់​នៅ​ក្នុង​អត្ថបទ​នោះ​ជាមួយ​អក្សរ​ R.I.P. ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ពេញ​ថា Rest in Peace ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សូម​ទៅ​កាន់​សុគតិភព»។ វា​ជា​ពាក្យ​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បួង​សួង​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឱ្យ​បាន​ឈាន​ទៅ​ដល់​ទីស្ងប់​ […]

Continue Reading

Fact Check: រូបថត​បង្ហាញ​ទិដ្ឋភាព​​រក្សា​គម្លាត​នៅ​​ទីផ្សារ​មួយ​​​នៅ​​មីយ៉ាន់ម៉ា មិន​មែន​នៅ​ក្រុង​សិរីសោភ័ណ​ទេ

បច្ចុប្បន្ន​ ជំងឺ​ដ៏​កាច​សាហាវ​កូវីដ១៩​នេះ កំពុង​រីករាល​ដាល​ពាសពេញ​សកលលោក ដែល​ក្នុង​នោះ​រួម​មាន ប្រទេស​កម្ពុជា​ផង​ដែរ។ ទន្ទឹម​គ្នា​​នេះ យេីង​សង្កេត​ឃេីញ​មាន​​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ការ​រៀប​ចំ និង​រក្សា​គម្លាត​ពី​គ្នា​យ៉ាង​មាន​របៀប​រៀប​រយ​ និង​បាន​លើក​ឡើង​ថា ​ជា​ទិដ្ឋភាព​ផ្សារ​សិរីសោភ័ណ​ក្នុង​​ខេត្ត​បន្ទាយមានជ័យ។ រូប​​នេះ​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ​ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបភាព​​មួយ​សន្លឹក ដែល​​​បង្ហាញ​អំពី​ការ​លក់​ដូរ​នៅ​តាម​ផ្លូវ​មួយ​​មាន​គម្លាត​យ៉ាង​រៀប​រយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀប​រាប់​ថា «ទិដ្ឋភាព​ផ្សារ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ»។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ប៉ុស្តិ៍​ពី​ទំព័រ​ហ្វេសប៊ុក​​​ រៀបរាប់​ថា​ «គំរូ​ល្អណាស់ ទិដ្ឋភាព​ផ្សារ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ស៊ែ និង​ឡាត​ម្នាក់​មួយ លើក​ទឹក​ចិត្ត​ពួកគាត់»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបភាព​តាមរយៈ​កម្មវិធី​ Google Reverse […]

Continue Reading

Fact-Check: ដំណើរការ​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​កម្ពុជា​​ធ្វើ​ឡើង​នៅ​ភ្នំពេញ មិន​មែន​ធ្វើ​នៅ​ទីក្រុង​ហូជីមិញទេ

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ កាន់​តែ​ខិត​​ចូល​មក​ដល់​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ជា​បន្ត​បន្ទាប់​នោះ ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា បាន​កើត​ឡើង​ជា​រឿយៗ។ ក្នុង​ចំណោម​ការ​រិះគន់​ផ្សេងៗ លិខិត​ឆ្លង​ដែន​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ចោទ​សួរ​ថា តើ​វា​ផលិត​ឡើងនៅ​ឯណា បន្ទាប់​ពី​មាន​បុរស​ម្នាក់​អះអាង​ថា លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត នឹង​បញ្ជាក់​ថា លិខិត​ឆ្លង​ដែន​កម្ពុជា មិន​មែន​បោះ​ពុម្ព​នៅ​ប្រទេស​វៀតណាម​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​កន្លង​មក​នេះ ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​មួយ ​ដែល​លិខិត​ឆ្លង​ដែន និង​បុរស​ម្នាក់​បាន​អះ​អាង​ថា លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម​ជាច្រើន​ឆ្នាំ​មក​ហើយ។ វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ១៤​នាទី​នោះ ត្រូវ​បាន​ទស្សនា​រាប់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទំព័រ​ហ្វេសប៊ុក​នេះ ចោទ​សួរ​ថា «ហេតុ​អ្វី​លិខិត​ឆ្លង​ដែន​ខ្មែរ KH ធ្វើ​នៅ​ទីក្រុង​ហូជីមិញ VN?»។ ភ្ជាប់​ជាមួយ​សំណេរ​នោះ វីដេអូ​មួយ​បង្ហាញ​បុរស​ម្នាក់​ដែល​ទំនង​ជា​អនិជន​ខ្មែរ​រស់នៅ​ឯ​ក្រៅ​ប្រទេស បាន​និយាយ​ថា «ហេតុអ្វី​បាន​ជា​លិខិត​ឆ្លងដែន​ខ្មែរ​បោះ​ពុម្ព​នៅ​ក្រុង​ហូជីមិញ? សូម​ប្អូន​ឱ្យ​យល់​ណា ខ្មែរ​គេ​គ្រប់​គ្រង​បាន​ទៅ​ហើយ យួន​គេ​គ្រប់​គ្រង​បាន​ទៅ​ហើយ​។ យើង​ឱ្យ​​ដឹង​ថា ស្រុក​ខ្មែរ​យើង​នេះ វា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​យួន​ទៅ​ហើយ។ ការ​សម្រេច​ចិត្ត សម្រេច​នយោបាយ គេ​មក​ពី​ហាណូយ​នោះ​ទេ មិន​មែន ហ៊ុន សែន សម្រេចចិត្ត​ទេ។ ប្អូន​សូម​ឱ្យ​យល់​កន្លែង​ហ្នឹង សូម​ឱ្យ​ភ្ញាក់​ខ្លួន​ឡើង​ណា។ […]

Continue Reading

Fact Check: តើលោក ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​សេចក្ដី​​សម្រេច​​បើក​​ចរាចរណ៍​​ឆ្លង​​ខេត្ត​​ឡើង​វិញ​​អំឡុង​ពេល​​លោក​​​នៅ​​ក្រៅ​ប្រទេស​មែនឬ​​ទេ?

កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅនេះ អាស៊ានបានបើកកិច្ចប្រជុំពិសេសមួយរបស់ខ្លួនដែលបានធ្វេីឡេីងនៅក្នុង ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសុី។ កិច្ចប្រជុំពិសេសមួយនេះ ត្រូវបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកអាស៊ាននីមួយៗ ដែលក្នុងនោះក៏មានការចូលរួមពី​លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផងដែរ។ ទន្ទឹមគ្នា​នេះ ​អវត្តមាន​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​លោក​ចុះ​ហត្ថលេខា​ទៅ​លើ​សេចក្ដី​សម្រេច​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ​ដោយ​របៀប​ណា? ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនត្រឹម​ត្រូវទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ទំព័រ​ហ្វេសប៊ុក​មួយ បានអះអាង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ហើយ​ចោទ​សួរ​ថា តើ​លោក ហ៊ុន សែន ចុះហត្ថលេខានៅលើសេចក្តីសម្រេច​បញ្ជប់ការហាមឃាត់ការធ្វើដំណើរ​ឆ្លង​ខេត្ត​​បាន​ដោយ​របៀប​ណា។ ការ​អះ​អាង​ថា ​លោក ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីសម្រេច​ទាំងខ្លួននៅ​ក្រៅប្រទេស​​នេះ បាន​កើតឡើងនៅ ១​ថ្ងៃក្រោយ​លោក ហ៊ុន សែន បានចាកចេញពីកម្ពុជាទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំពិសេស​អាស៊ាន។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេកប៊ុក បានសរសេររៀបរាប់ថា «ហ៊ុន […]

Continue Reading