Fact-Check: ព្រះ​សង្ឃ​បូជា​ព្រះ​កាយ​ក្នុង​ភ្នក់​ភ្លើង​មិន​មែន​ជា​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទេ

ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ដាក់​បញ្ចូល​ទឹក​ដី​កម្ពុជា​ក្រោម​​ទៅ​វៀតណាម ត្រូវ​បាន​រៀបចំ​ជា​ពិធី​រំលឹក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤ មិថុនា ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​រស់នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ព្រះ​សង្ឃ​ក្នុង​វីដេអូ​នោះ គឺ​ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែល​បាន​បូជា​ព្រះ​កាយ​ខ្លួន​ឯង ដើម្បី​ការពារ​សាសនា វប្បធម៌ ប្រពៃណី និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ […]

Continue Reading

Fact-Check: រូបថត​កោះ​ណាងយួន​របស់​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​ត្រល់

កោះ​ត្រល់​ជា​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ជា​ភាសា​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​នៃ​កោះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​កោះ​ត្រល់ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​បណ្ដាញ​សង្គម​​និយាយ​ភាសាខ្មែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នូវ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ឯ​កណ្ដាល​សមុទ្រ។ រូបថត​នេះ […]

Continue Reading

Fact Check: ​តើ​គ្រូ​បង្រៀន​ជន​ជាតិ​ចិនម្នាក់​គូស​ផែនទី​ប្រទេស​កម្ពុជា​មែន​ឬទេ?​​

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក៏​មាន​ផង​ដែរ​នូវ​ការ​អះ​អាង​មួយ​ចំនួន​ដែល​ពុំ​មាន​ការ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ។ ថ្មីៗនេះ​ ​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​ដែល​បាន​បង្ហាញអំពី​គំនូរ​ផែន​ទី​របស់​​ប្រទេស​កម្ពុជា​នៅ​លើ​ក្តារ​ខៀន​ ថែម​ទាំង​មានពាក្យ​សរសេរ​​​ថា «​កោះ​ត្រល់​ជា​របស់​ខ្មែរ​»។​ ការ​ពិនិត្យ​ និង​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បង្ហាញ​ថា ការ​អះអាង​​នេះ ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភូមា-ចិន

ក្រោយ​រដ្ឋ​ប្រហារ​របស់​ពួក​យោធា​ភូមា​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ជាច្រើន​ទាក់​ទង​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​​ហ្វេសប៊ុក​កម្ពុជា​យក​មក​ចែក​រំលែក​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​យោធា​ភូមា និង​មេដឹកនាំ​កម្ពុជា​ ដោយ​មាន​ការ​សរសេរ​រៀប​រាប់​ថា មេដឹកនាំ​ទាំង​ពីរ​នេះ​ការពារ​ផល​ប្រយោជន៍​របស់​ចិន។ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ដែល​បង្ហាញ​ពី​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភ្ជាប់​ជាមួយ​នឹង​ប៉ុស្តិ៍​នោះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា […]

Continue Reading

Fact-Check: រូបថត​តារា​សម្ដែង​ Michelle Yeoh ក្នុង​រឿង​ «The Lady» ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ក្រុម​យោធា​ភូមា​បាន​ដណ្ដើម​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​ភូមា ត្រូវ​បាន​​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​នោះ​ គឺ​ជា​អ្នក​ស្រី អ៊ុងសាន ស៊ូជី ដែល​ប្រកប​ទៅ​ដោយ​ភាព​ក្លាហាន បាន​ឈរនៅ​ចំពោះ​មុខ​ចុង​កាំភ្លើង​របស់​ពួក​យោធា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត​នេះ បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

Fact-Check: រូបថត​លោក ហ៊ុន សែន ជាមួយ​ចៅ​ស្រី​ច្បង​ ត្រូវ​បាន​អះ​អាង​​ដោយ​មិន​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ៣​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។ មេដឹកនាំ​បក្សកាន់​អំណាច​រូប​នេះ តែង​តែ​ជា​រង​នូវ​ការ​រិះ​គន់​ផង និង​ការ​ចែក​ចាយ​នូវ​ព័ត៌មាន​អាស្រូវ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​រូប​លោក និង​ក្រុម​គ្រួសារ​លោក​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​លោក​ ហ៊ុន សែន អង្គុយ​ជិត​នារី​វ័យ​ក្មេង​ម្នាក់ ត្រូវ​បាន​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​វ័យ​ក្មេង​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រកឃើញ​ថា ការ​អះ​អាង​បែប​នេះ​ […]

Continue Reading

Fact Check: សំណង់​អគារ​ចម្លង​តាម​រចនាបថ​បារាំង​នេះ​ស្ថិត​នៅ​ទីក្រុង​រណប​​កោះ​ពេជ្រ​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កោះ​ពេជ្រ​បាន​ទទួល​នូវ​ការ​វិនិយោគ​គម្រោង​សាង​សង់​ធំ​ៗ​ ដែល​ក្នុង​នោះ​រួម​មាន​សាលា​រៀន​អន្តរ​ជាតិ​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ គេហ​ដ្ឋាន​កម្រិត​ខ្ពស់​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ សំណង់​អគារ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​​អឺរ៉ុប ឬ​ចម្លង​តាម​រចនាបថ​នៃ​អគារ​ល្បីៗ​នៅ​ទីក្រុង​ធំៗ​នៅ​តំបន់​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​​អគារ​នៅ​ក្នុង​ទីក្រុង​រណប​មួយ​នេះ​ ថែម​ទាំង​បាន​អះអាង​ថា​វា​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ទៅ​វិញ​។ ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម […]

Continue Reading

Fact-Check: ភូមិ​កំណើត​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​តែ​ជា​ទឹក​ដី​កម្ពុជា​ដដែល

ការ​គូស​វាស និង​កំណត់​បង្គោល​ព្រំដែន​រវាងកម្ពុជា និង​ប្រទេស​ជិត​ខាង តែង​តែ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ហើយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ជា​ពិសេស​ការ​គូស​​ខ្សែ​បន្ទាត់​ព្រំដែន​ និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ថ្មីៗ​នេះ បញ្ហា​នេះ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជា​ថ្មី ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​នៅ​ត្រង់​ចំណុច​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ខាង​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

Fact Check: ​តើ​លោក​ ហ៊ុន ​សែន ​បាន​ថ្លែង​បណ្ដេញ​អ្នក​ពាក់​ម៉ាស់​ពេល​​លោក​​ចាក់​វ៉ាក់​សាំង​មែន​ឬ​ទេ​?

ខណៈ​ដែល​មេរោគ​កូវីដ-១៩​កំពុង​បន្ត​ឆ្លង​រាល​ដាល​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព លាង​ដៃ​ជាមួយ​ទឹក​អនាម័យ​ជា​ប្រចាំ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​ ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ការ​ចាក់​វ៉ាក់សាំង ហើយ​​ថ្លែងថា លោក​នឹង​​បណ្ដេញ​បុគ្គល​ដែល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​ការ​ពិត ​បង្ហាញ​ថា រូបភាព​នៃ​វីដេអូ និង​សំឡេង​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ […]

Continue Reading

Fact-Check: លោក ពូទីន មិន​បាន​ព្រលែង​តោ​បំភ័យ​ប្រជាជន​ឱ្យ​នៅ​ក្នុង​​ផ្ទះ​​ដើម្បី​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩​នោះ​ឡើយ

​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក នៅ​តែ​បន្ត​ប្រយុទ្ធ​​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ ដោយ​បាន​ដាក់​ចេញ​ជា​វិធានការ​ផ្សេងៗ ដូចជា ការ​ហាម​ឃាត់​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ការ​បិទ​ខ្ទប់​ទីក្រុង ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ផ្អាក​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​នៃ​ស្ថាប័ន​សាធារណៈ​នានា។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មេដឹកនាំ​រុស្ស៊ី​បាន​ប្រើ​សត្វ​តោ និង​សត្វ​ខ្លា​រាប់​រយ​ក្បាល ដើម្បី​រារាំង​ប្រជាជន​រុស្ស៊ី​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ […]

Continue Reading