តើ​នេះ​ជា​ទិដ្ឋភាព​មនុស្ស​ឈរ​តម្រង់​ជួរ​​​ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​មែន​ដែរ​ឬ​ទេ?

រូប​ថត​ចំនួន​២​សន្លឹក​​ ក្នុង​ចំណោម​៣​សន្លឹក​ បង្ហាញ​ឱ្យ​ឃើញ​មនុស្សឈរ​តម្រង់​ជួរ​ ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​​មនុស្ស​ដេក​សន្លប់​ជាច្រើន​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «China Nolove»​ បាន​បង្ហោះ​រូប​ថត​ចំនួន​​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ ២​សន្លឹក​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កកកុញ​ តម្រង់​ជួរ​នៅ​ក្នុង​ផ្សារ​ទំនើប និង​ទិដ្ឋភាព​មនុស្ស​ជាច្រើន​​បាន​ដួល​សន្លប់​​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​សំណេរ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ និង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​  ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ មូល​ហេតុ​គឺ​បណ្ដាល​មក​ពី​ការ​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មនុស្ស​​ជា​ច្រើ​ន​បា​ន​ដួល​​សន្ល​ប់​ដោ​យសារ​​ការ​​តម្រង់​​ជួរ​​គ្នា​ ​ដើម្បី​​ទិញ​​ម៉ាស៊ីន​​ត្រជាក់​​ខ្នា​ត​តូ​ច​រប​ស់​ជប៉ុន​​នៅ​ AEON Mall កាល​ពី​ម្សិ​លមិញ​នេះ​​​»​។​ Facebook Post | […]

Continue Reading

រូប​ថត​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អង្គុយ​ទិញ​បន្លែ​ ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មុខ​ព្រួញ​នៃ​ការ​រិះ​គន់ និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ អង្គុយ​ទិញ​បន្លែ​ពី​ស្រ្តី​ម្នាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ លោក​ ហ៊ុន​ សែន​ ពុំ​បាន​អង្គុយ​ទិញ​បន្លែ​នោះ​ឡើយ​ តែ​កំពុង​តែ​សម្លឹង​មើល​អ្វី​ផ្សេង​។​ ការ​បង្ហោះ​បែប​នេះ​ ទទួល​បាន​ការចែក​ចាយ​ និង​មតិ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​មួយសន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ក្នុង​ឈុត​សម្លៀក​បំពាក់​ខ្មៅ​ អង្គុយ​ទិញ​បន្លែ​ពី​ស្ត្រី​ ដែល​អ្នក​ប្រើប្រាស់​បាន​អះអាង​ថា​ ជា​ស្ត្រី​​ជនជាតិ​វៀត​ណាម​ម្នាក់​។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​តា​សែនគា​ត់មិ​នបា​នទិញ​បន្លែ​ស្រី​យួន​ទេ​ គាត់​សម្លឹង​​មើល​​ស្រី​យួន​»។​ Facebook […]

Continue Reading

រូប​ថត​តារា​ចម្រៀង​រ៉េប​ខ្មែរ​២​នាក់​ ត្រូវ​បាន​កាត់​ត​​ដោយ​ឈរ​ទន្ទឹម​គ្នា​

ការ​ចេញ​បទ​ចម្រៀង​ឌឺ​ដង​គ្នា​រវាងតារា​រ៉េប​​ វណ្ណដា​ និង​លោក​ ដេវីត​ បាន​ធ្វេី​ឲ្យ​មាន​ការ​ជជែក​យ៉ាង​ផុស​ផុល​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្មេង​យុវវ័យ​ និង​ប្រជា​ជន​ខ្មែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​តារា​ចម្រៀង​រ៉េប​ខ្មែរ​ចំនួន​២រូប​ គឺ​លោក​ វណ្ណដា​ និង​ដេវីត​ បាន​ឈរ​ថត​រូប​ទន្ទឹម​គ្នា​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​​ និង​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសាខ្មែរ​ជា​ច្រើន​ពាន់​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ KimLeang – គឹមលៀង បាន​បង្ហោះ​រូប​មួយសន្លឹក​ បង្ហាញទិដ្ឋភាព​តារា​ចម្រៀង​ វណ្ណដា​ ឈរ​ថត​រូប​ក្បែរ​នឹង​លោក​ ដេវីត​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​អត្ថន័យ​ថា​ ទោះ​ខាង​ក្រៅ​ពួក​គាត់​មិន​បើក​ចំហ​ មិន​ត្រូវ​គ្នា​ តែ​ខាង​ក្នុង​គាត់​ត្រូវ​គ្នា​ធម្មតា​។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ខាង​ក្រៅ​គេ​ Private តែ​ខាង​ក្នុង​គេ​ Public សោះ​ […]

Continue Reading

រូប​ថត​លោក​ ហ៊ុន​ ម៉ាណែត​ ត្រូវ​បាន​កាត់​ត​​ភ្ជាប់​ជាមួយ​​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ឡេ​ ឌឹក​ថូ​

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ឈរ​ទន្ទឹម​នឹង​មេដឹក​នាំ​វៀត​ណាម​លោក​ ឡេ​ ឌឹក​ថូ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​មួយសន្លឹក​ បង្ហាញ​ទិដ្ឋភាព​អតីត​មេ​ដឹក​នាំ​លោក​ ឡេ​ ឌឹក​ថូ​ បាន​ឈរ​ថត​រូប​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ាណែត​។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមទាំង​ស្រុង​ ​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​។​ Facebook Post | Archived Link […]

Continue Reading

ពិធីបុណ្យ​ប្រពៃណី​មួយ​នៅ​កោះ​បាលី​មិន​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍ជាន់​គ្នា​នៅ​កូរ៉េ​ខាង​ត្បូង​​ទេ

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ មនុស្ស​យ៉ាង​តិច​ណាស់​ចំនួន ១៥៦​​នាក់ បាន​បាត់​បង់​ជីវិត​ បន្ទាប់​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​ ស្ថិត​នៅ​​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​។ បន្ទាប់​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​សាក​សព​ជាច្រើន​តម្រៀប​គ្នា​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​ភ្ជាប់​ថា​ ជា​ជន​រង​គ្រោះ​​ក្នុង​ហេតុ​ការណ៍ជាន់​គ្នា​​នៅ​ប្រទេស​កូរ៉េ​។​ ការ​អះ​អាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។   ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋភាព​សាក​សព​ និង​មនុស្ស​ចោម​រោម​ជា​ច្រើន​។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ និង​អះ​អាង​ថា​ជា​ជន​រង​គ្រោះ​ពី​ហេតុ​ការណ៍​រត់​ជាន់​គ្នា​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ការ​ដំណើរការ​ Google Reverse Image […]

Continue Reading

រូបថត​ស្ត្រី​ម្នាក់​កាន់​ដាវ​ត្រូវ​បាន​កាត់​ត​ឱ្យ​ឈរ​ពី​មុខ​រថក្រោះ​យោធា​ភូមា​មួយ​គ្រឿង

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​នា​។​ ក្នុង​ចំណោម​នោះ​ រូប​ថតមួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​ស្ត្រី​ម្នាក់​បាន​ឈរ​កាន់​ដាវ​ពាំង​មុខ​​រថ​ក្រោះ​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​​ថា ​ជា​ស្រ្តី​ជនជាតិ​មីយ៉ាន់ម៉ា​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បានប្រតិកម្ម​ចម្រុះ​ និង​ចែកចាយ​​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ​ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រី​ម្នាក់​កាន់​ដាវ​ឈរ​នៅ​មុខ​រថ​ក្រោះ​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថាជា​ស្រ្តី​ជន​ជាតិ​មីយ៉ាន់ម៉ា។ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បាន​បង្ហាញ​ឱ្យឃើញ​​ស្រ្តីមួយ​ក្រុម​​បាន​ឈរ​កាន់​គ្រឿង​ស្រវឹង​ផង​ដែរ​។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​​ថា​ «ស្រី​ភូមា​ ក្លាហាន​មែន​ ដក ដាវ​ឈរ​ពាំង​រថក្រោះ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ […]

Continue Reading

រូប​ថត​លោក​ ហ៊ុន​ សែន​ ក្នុង​ឈុត​កង​កម្លាំង​ខ្មែរ​ក្រហម​ ជា​រូប​ភាព​កាត់​ត​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជា​តិ​ ​កាន់​តែ​​ខិត​ជិត​ចូល​មក​ដល់ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ការ​វិះ​គន់​​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​មួយសន្លឹក​ដែល​​បង្ហាញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ជក់​បារី​ និង​ស្ពាយ​កាំភ្លើង​ផង​ដែរ​។​ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​ផ្សេង​ទៀត​ដែល​និយាយ​អំពី​លោក ហ៊ុន សែន ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើង​ដង។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ ​​​ខាង​លើ​នេះ​​តាម​រយៈ​ Google […]

Continue Reading

​​រូបថត​ពិធី​បុណ្យ​សព​ក្មេង​ជន​ជាតិ​ថៃ​មិន​ជាប់​ទាក់​ទង​អ្វី​នឹង​ករណី​លិច​ទូក​ចម្លង​នៅ​កម្ពុជា​ទេ

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ កុមារ​កម្ពុជា​ចំនួន ១១​នាក់ បាន​លង់​ទឹក​ស្លាប់ បន្ទាប់​ពី​ទូក​ចម្លង​មួយ​គេ​មួយ​គ្រឿង​បាន​លិច​អំឡុង​ពេល​ឆ្លង​ពី​រៀន​នៅ​ឯ​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​លើកដែក ខេត្ត​កណ្ដាល។ បន្ទាប់​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង រូប​ថត​ចំនួន​៣​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ក្ដា​មឈូស​ជាច្រើន​តម្រៀប​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ពិធី​បុណ្យ​សព​កុមារ​កម្ពុជាដែល​ស្លាប់​ដោយសារ​លិច​ទូក​ដ​នៅ​ភូមិ​កោះ​ចម្រើន។​ ការ​អះ​អាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​លើ​រូបថត​នេះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​​ឈ្មោះ​ «ព្រះធ​ម៌.Page» បាន​បង្ហោះ​រូប​ថត​ចំនួន ​៥​សន្លឹក​ ដែល​ក្នុង​នោះ​មាន​រូប​ថត​ ៣​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃពិធី​បុណ្យ​បូជា​សព​ជាច្រើន​នា​ពេល​រាត្រី​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​ខាង​លើ​នេះ បាន​ភ្ជាប់​រូប​ថត​ទាំង​នេះ​​ទៅ​នឹង​ហេតុការណ៍​លិច​ទូក​ចម្លង ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​តុលា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ នៅភូមិ​សាស្ត្រ​ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល​។​ ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សោកនាដកម្ម​ដ៏​​គួរ​ឲ្យ​សង្វេគ​ សូម​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​សព​ សូម​ប្អូន​បាន​ទៅ​កាន់​សុខ​គតិ​ភព​ កេីត​ជាតិ​ណា​ៗ​ សូម​ប្អូន​បាន​កេីត​ជា​ខ្មែរ​ បន្ត​ការសិក្សា​ឲ្យ​​ដល់​ទី​បញ្ចប់​ កុំ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​»។ Facebook Post | […]

Continue Reading

តើ​ក្រុម​តារា​ចម្រៀង​ប្រុស​ Stray Kids នឹង​មាន​វត្តមាន​នៅ​​កម្ពុជា​មែន​ឬ​?

Stray Kids គឺ​ជា​ក្រុម​តារា​ចម្រៀង​កូរ៉េ​ដ៏​ល្បី​ល្បាញ​មួយ ហើយ​​មាន​ការ​​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម និយាយ​ថា​ ក្រុម​​តារា​ចម្រៀង​កូរ៉េ​​មួយ​នេះ នឹង​មក​ប្រគុំតន្ដ្រី​នៅ​កម្ពុជា​។ ការ​អះ​អាង​មួយនេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដងពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មីៗនេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​​ផ្ទាំង​ខិត​ប័ណ្ណ​មួយ​ដែល​​សរសេរ​ថា​ ក្រុម​តារា​ចម្រៀង​ប្រុស​កូរ៉េ​ Stray Kids នឹង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើប្រាស់​ខាង​លើ​ ដែល​រៀបរាប់​ថា ​ក្រុម​តារា​ចម្រៀង​កូរ៉េ​ នឹង​មក​ប្រគុំ​តន្រី្ត​នៅ​ប្រទេស​កម្ពុជា​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ ផ្ទាំង​ខិត​ប័ណ្ណ​ព័ត៌មាន​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុម​តារាចម្រៀង​ប្រុស​កូរ៉េ​ […]

Continue Reading

តារា​សម្ដែង​ហុងកុង លី តាវហួរ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​មិន​ដូច​​ការ​អះ​អាង​នោះ​ឡើយ

ខណៈ​ដែល​តារា​សម្ដែង​ជើង​ចាស់ Andy Lau ឬ​ប្រជាជន​កម្ពុជា​យើង​ភាគ​ច្រើន​ស្គាល់​ថា លី តាវហួរ តែង​តែ​ជា​ទីចាប់​អារម្មណ៍​របស់​មហាជន​ជានិច្ច ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា តារា​សម្ដែង​ហុងកុង​រូប​នេះ បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​របស់​តារា​សម្ដែង​ភាពយន្ត​ហុងកុង ​លោក​ លី​ តៅហួរ​ ជាមួយ​សំណេរ​«R.I.P» ដែល​មាន​ន័យ​ថា ​លោក​បាន​ទទួល​មរណភាព​ហើយ។ ការ​អះអាង​បែប​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក ដែល​​បាន​សរសេរ​រៀប​រាប់​ថា​ «RIP​ សង្ខាមិ​ន​ទៀ​ង ចូរ​សន្សំ​កុសល»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​ និង​ផ្ទៀត​ផ្ទាត់​លើ​ការ​អះ​អាង​មួយ​នេះ​ តាម​រយៈ​សេចក្ដី​រាយ​ការណ៍​បណ្តា​សារព័ត៌​មាន​អន្តរជាតិ​ […]

Continue Reading

ព្រះវិហារមួយ​ក្នុងប្រទេសអ៊ីតាលី ត្រូវបានកាត់ត​ឱ្យ​ស្រោបដោយត្បូងពេជ្រ

ខណៈ​ដែល​ទីក្រុង​មីឡានជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​នៅ​អ៊ីតាលី​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាពព្រះវិហារមួយ​ស្រោបទៅ​ដោយត្បូងពេជ្រ​មានពន្លឺចាំងចែង ត្រូវបានបង្ហោះនៅ​លើ​បណ្ដាញ​សង្គមនា​ពេល​ថ្មីៗ​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថារូបថតខាងលើ គឺត្រូវបានកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា Vivann Reganបានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពព្រះវិហារមួយ ដែលមានពន្លឺចែងចាំងពីត្បូងពេជ្រ។ រូបថតនេះ ត្រូវបានគេអះអាងថា មានទីតាំងស្ថិតនៅក្នុងទីក្រុងមួយរបស់ប្រទេសអ៊ីតាលី។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «និមិត្តរូប នៃទីក្រុងមីឡានដ៏ល្បីល្បាញ នៅប្រទេសអ៊ីតាលី»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​ទឹក​ជំនន់កើត​ឡើង​ថ្មីៗ​នៅ​ប្រទេស​ ​ថៃ​ ​មែន​ឬ​ទេ?

ភ្លៀង​ខ្លាំ​ងជាប់​ៗគ្នា​នា​ពេល​ថ្មី​ៗ​នេះ​ បណ្តាល​ឲ្យ​ប្រទេស​​ថៃ​មា​នទឹក​ជំនន់​យ៉ាង​រហ័ស​ ដែល​បាន​នឹង​កំពុង​ប៉ះពាល់ដ​ល់ខេ​ត្ត​ជា​ច្រើន​។​ ក្នុង​នោះ​ រូប​ថត​ចំនួន​៣​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ជន់​លិច​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ភាព​ទឹក​ជំនន់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ បាន​បង្ហោះ​ចំនួន​ ៣​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ការ​ជន់​លិច​ផ្ទះ​សម្បែង​ និង​​ហេដ្ឋារចនាស​ម្ព័ន្ធ​​ផ្លូវ​ផង​ដែរ​។​ រូប​ថត​ខាង​លើ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ជា​ទិដ្ឋភាព​ទឹក​ជំនន់​ប្រទេស​ថៃ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​ថា​ «ខេត្ត​ចំនួន​ ២៤ នៅ​ប្រទេស​ថៃ​ ត្រូវ​ព្រមាន​ជា​បន្ទាន់​អំពី​គ្រោះ​ទឹក​ជំនន់​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image […]

Continue Reading

តារា​ចម្រៀង​កូរ៉េ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ខ្មែរ​

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​តារា​ចម្រៀង​កូរ៉េ​​ម្នាក់​ ​កាន់​ចាន​ស្រាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ ដោយ​មាន​​ប្រឡាក់​ភក់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​យ៉ាង​ផុសផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​មួយ​សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ឈ្មោះ​ថា​ «Hang Meas HD TV»។​ រូប​ថត​នេះ​ បាន​បង្ហាញ​តារា​ចម្រៀង​ស្រី​កូរ៉េ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សមាជិក​មួយ​រូប​​របស់ក្រុម​ Black Pink គឺ​កញ្ញា​ Jennie ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​។​ រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ប្រញាប់​ចង្ហាន់​ព្រឹក​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ […]

Continue Reading

វីដេអូ​រលក​បោក​បក់​កំពង់​ផែ​មួយ​កាល​ពី​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា​ជា​ទឹក​ជំនន់​​នៅ​កូរ៉េ​ឆ្នាំ​នេះ

ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្កជា​ទឹក​ជន់លិច​តំបន់​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជន់​លិច​នៅ​កំពង់​ផែ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ទិដ្ឋភាព​ទឹក​លិច​នៅ​ប្រទេស​កូរ៉េ​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ដង​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុកមួយ​​ឈ្មោះ​ថា White House News បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដោយ​បង្ហាញ​ទិដ្ឋភាព​ទឹក​រលក​​ជន់​លិច​កំពង់​ផែ​មួយ​កន្លែង​។​ ទំព័រ​ហ្វេស​ប៊ុក​នេះ​ បាន​អះ​អាង​ជា​សំឡេង​នៅ​ក្នុង​វីដេអូ​ថា​ គឺ​ជា​ទិដ្ឋភាព​ព្យុះ​ និង​ទឹក​ជន់​លិច​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ការ​បង្ហោះ​វីដេអូ​ដោយ​ភ្ជាប់​នឹង​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ព្យុះ​ និង​ទឹក​លិច​នៅ​កូរ៉េ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ទម្រង់​ […]

Continue Reading

រូបថត​ប៉ុន្មាន​សន្លឹក​នេះ​​មិន​មែន​​ជា​ស្ថានភាព​មនុស្ស​ម្នា​កក​កុញ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ​ទេ

រូប​ថត​ចំនួន ​២​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​បុរស​ម្នាក់​ដេក​សន្លប់​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល នៅ​រាជ​ធានី​​ភ្នំ​ពេញ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន ​៤​សន្លឹក​ ដែល​ក្នុង​នោះ​ ២​សន្លឹក​​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ និង​បុរស​ម្នាក់​​បាន​ដួល​សន្លប់​ផង​ដែរ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ចំនួន​ ២​ដប​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ បាន​រៀប​រាប់​ថា​ «​​​ក្រុម​ជួយ​សង្គ្រោះ​ត្រូ​វជួយ​មនុស្ស​រាប់រយ​នាក់​ចេញពីផ្សារទំនើប​អ៊ីអន​ ដោយ​សារ​តែ​មនុស្ស​រាប់ពាន់​នាក់​កំពុង​តម្រង់​ជួរ​ទិញ​ទឹក​អប់​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ […]

Continue Reading

រូប​ថត​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កក​កុញ​នេះ​ មិន​មែន​ស្ថិត​នៅ​កម្ពុជា​​នោះ​ឡើយ​

រូប​ថត​ចំនួន​២​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​​ក្មេង​ស្រី​ដេក​សន្លប់​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំ​ពេញ​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ ឈ្មោះ​ថា​ «ប្រេស ដានី»​ បាន​បង្ហោះ​រូប​ថត​ចំនួន ​៤​សន្លឹក​ ដែល​ក្នុង​នោះ​ ២​សន្លឹក​​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ និង​ក្មេង​ស្រី​ម្នាក់​​បាន​ដួល​សន្លប់​ផង​ដែរ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​មួយ​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ចល័ត​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ថា​ «ខ្ញុំ​ឈ​រតម្រង់​ជួរ​អស់​ ៣​ម៉ោង​ ហើយ​មានអ្នក​ខ្លះ​ក៏​ដួល​សន្លប់​នៅ​ផ្សា​រទំនើប​ AEON MALL ក្នុ​ងរាជធានី​ភ្នំពេញ​​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

រូបថត​លោក​ ខឹម​ វាសនា​ ថត​រួម​គ្នា​ជាមួយ​លោក ពូទីន កាល​វ័យ​កុមារ គឺ​ជា​រូបភាព​កាត់​ត

ខណៈ​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​​លោក​ ខឹម​ វាសនា​ បាន​អំពាវនាវ​​ឲ្យ​អ្នក​គាំទ្រ​ខ្លួ​ន​ទៅ​ជួបជុំ​​នៅឯ​ច​ម្ការ​របស់​លោក​ដែល​ស្ថិត​នៅតំបន់ភ្នំ​គូលេន​ ដើម្បី​រួច​ផុត​ពី​គ្រោះមហ​ន្តរាយ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​រូប​មេ​បក្ស​រូប​នេះ​កាល​នៅ​វ័យ​កុមារ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​​ ទទួល​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេស​ប៊ុក​មួយ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​កុមារ​ជា​ច្រើន​នាក់ ក្នុង​នោះ​​មាន​កុមារ​ម្នាក់​ដែល​អង្គុយ​នៅ​កណ្ដាល​​គេ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ លោក​ ខឹម​ វាសនា​ កាល​នៅ​កុមារភាព។​  រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​រៀប​រាប់​ថា​ «កុមារ​២​នាក់​នេះ​ ខ្លាំ​ងម្យ៉ាង​ម្នា​ក់ទេ​ ១​ខ្លាំ​ងអាវុធ​ ១​ទៀត​បង្វិល​ផែនដី​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ […]

Continue Reading

រូប​ថត​នារី​ម្នាក់​ចាប់​ក្របួច​ក​អាវ​មេ​បក្ស LDP លោក​ ខឹម​ វាសនា​ គឺជា​រូប​ភាព​កាត់​ត​

ក្រោយ​ពីមាន​ការ​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជួប​ជុំ​គ្នា​នៅ​លើ​ដី​ចម្ការ​លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ដើម្បី​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ទឹក​ជន់​លិច​ភព​ផែន​ដី​កន្លង​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​នារី​ម្នាក់​ក្របួច​ក​អាវ​មេដឹកនាំ​បក្ស​នយោបាយ​រូប​នេះ ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ខឹម​ វាសនា​ ប្រមុខប​ក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ឈ្លោះ​ប្រកែក​គ្នា​ ដែល​​មាន​មនុស្ស​ស្រី​ បាន​ចាប់​ក្របួច​អាវ​របស់​លោក​ផង​ដែរ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មាន​ឃើញ​លិច​អី​ទេ​»។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មា​នលិច​អី​ទេ​!! ជ្រូក​មាន់​ទា​ ផ្ទះ​អញ​លក់​អស់​ហើយ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

បុរស​ម្នាក់​​វាយ​កម្ទេច​ទូរទស្សន៍​​ចោល​ព្រោះ​តែ​កម្មវិធី​ Cambodian Idol តើ​ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​កម្មវិធី​ប្រឡង​សមត្ថភាពអន្តរជាតិ Cambodian Idol បាន​ប្រកាស​ថា បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវ​បាន​សម្រេច​ឱ្យ​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ វីដេអូ​​ដែល​បង្ហាញ​បុរស​ម្នាក់​វាយ​កម្ទេច​ទូរទស្សន៍​របស់​ខ្លួន ក្រោយ​ទស្សនា​កម្មវិធី​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។​ វីដេអូ​ឃ្លីប​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ផ្សេងៗ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​កាត់​ត​។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​បុរស​ម្នាក់​វាយ​កម្ទេច​ទូរទស្សន៍​គ្រឿង ក្រោយ​ពី​បាន​ទស្សនា​កម្មវិធី​ប្រឡង​សមត្ថភាព Cambodian Idol ដែល​ប្រកាស​ឱ្យ​បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ជាប់​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ វីដេអូ​ឃ្លីប​​នេះ ទទួល​បាន​ការ​ចូល​ទស្សនា និង​ការ​ចែក​រំលែក​ជាច្រើន​ដង ព្រម​ទាំង​​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ Google Reverse Image Search។ ជា​លទ្ធផល យើង​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​ដែល​ទិដ្ឋភាព​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​​សារព័ត៌មាន​ […]

Continue Reading

មក​ដល់ឆ្នាំ​​នេះ តើ​កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​​ចំនួន​ប៉ុន្មាន​ហើយ​?

ជា​ច្រើន​ឆ្នាំ​មក​ហើយ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស គឺ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក ឬ​ចោទ​សួរ​ទៅ​កាន់​រាជ​រដ្ឋាភិបាល។ បញ្ហា​បំណុល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​ជាង ​១៥​ពាន់​លាន​ដុល្លារ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម ការអះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក​នេះ បាន​លើក​ឡើង​ថា កម្ពុជា​ជាប់​បំណុល​បរទេស​រហូត​ដល់​ជាង ១៥,០០០​លាន​ដុល្លារ ឬជាង ១៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​មាន​រហូត​ដល់ ៤៨​ភាគរយ​ឯណោះ។ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា​កន្លង​មក​នេះ ដែល​បាន​រៀប​រាប់​ថា​ «កម្ពុ​ជាមា​នបំណុ​លសរុប​ជាង​ ១៥,០០០​លានដុ​ល្លារ​។ (របាយការណ៍​ក្រសួងសេ​ដ្ឋកិច្ច​) ក្នុ​ងនោះ​ជំពា​ក់ចិ​ន ៤៨%។​ អបអរសាទរ​!»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​បណ្ដា​សារព័ត៌មាន​នានា និង​របាយ​ការណ៍​ចេញ​ដោយ​​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស […]

Continue Reading

តើ​តារា​ចម្រៀង​លោក​ ជុំ​ លីណូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មែន​ឬ​?​

ខណៈ​​តារា​ចម្រៀង​កម្ពុជា​ លោក​ ជុំ​ លីណូ​ កំពុង​ស្ងប់​ស្ងាត់បទ​ចម្រៀង​ថ្មីៗ​នោះ រូប​ថត​៥​សន្លឹក​​ដែល​បង្ហាញ​តារា​ចម្រៀង​​រូប​នេះ​​ត្រូវ​បាន​​នគរបាល​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ជា​ច្រើន​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «ភ្លេង​មច្ចុរាជ​»​ បាន​បង្ហោះ​រូប​ថត​ចំនួន​៥​សន្លឹក​​ដែល​បង្ហាញតារា​ចម្រៀង ​លោក​ ជុំ​ លីណូ​ ឈរ​នៅ​ចំ​កណ្ដាល​សមត្ថកិច្ច​២​រូប​ដោយ​​ដៃ​របស់​លោក​ជាប់​ខ្នោះ​ផង​ដែរ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ ពេល​វេលា​ និង​ទីតាំង​ច្បាស់​លាស់​នោះ​ឡើយ​។​ រូបថត​ដែល​បង្ហាញ​តារា​ចម្រៀង​កម្ពុជា​រូប​នេះ​ជាប់​ខ្នោះ​ដៃ​នោះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជាច្រើន​ដង​ រួម​ជា​មួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ និង​ប្រតិកម្ម​ជា​ច្រើន​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «ម្ចាស់​បទ​: ព្រមឲ្យ​អូន​ការ​ បញ្ជាក់​ អត់​ដឹង​រឿង​អី​ទេ​ តែ​ឃើញ​គេផុ​សដៃ​ជាប់ខ្នោះ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

តើ​នេះ​ជា​ទិដ្ឋភាព​នៃ​ការ​ត្រៀម​សព្វាវុធ​របស់​ប្រទេស​ចិន​មែន​ដែរ​ឬ​ទេ​?

ខណៈ​ដែល​ចិន​គំរាម​ប្រើ​ប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក លោក​ស្រី Nancy Pelosi នៅ​ដែនដី​កោះ​តៃវ៉ាន់​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​កម្លាំង​យោធា​ និង​ការ​ដាក់​ពង្រាយ​កាំភ្លើង​ធំ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មួយ​កន្លែង ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​​ទៅ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​ប្រទេស​ចិន​ និង​តៃ​វ៉ាន់​ ដែល​មាន​ការ​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​សីហា​​​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ ឈ្មោះ​ថា​ «Pey Pey Ly»​ បាន​បង្ហោះ​រូប​ថត​ពីរ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​តម្រៀប​ជួរ​គ្នា​ឈុត​​កាំ​ភ្លើង​ធំ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​ បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ស្មាន​តែ​ចិន​ខ្លាំង​ ការ​ពិត​បាន​តែ​ព្រុស​»។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​​។​​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​រៀបរាប់​ថា​​ «ស្មាន​តែ​ចិន​ គាត់​ខ្លាំង​ តាម​ការ​ពិត​ ជា​តៅហ៊ូ​ស្អុយ​សោះ​ បាន​តែ​ព្រុស​មិន​ហ៊ាន​ខាំ​»​។​ Facebook Post | Archived Link រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ […]

Continue Reading

សំណង់​លំនៅឋាន​បាក់​ស្រុត​នេះពុំ​បាន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

រូប​ថត​បី​សន្លឹក​ដែល​បង្ហាញ​​សំណង់​លំនៅឋាន​មួយ​បាក់​ស្រុត​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​នេះ។​ រូបថត​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់​លម្អិត​នោះ​ឡើយ ដែលនាំ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​គិត​ថា ​ហេតុការណ៍​មួយ​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​ចំនួន​បី​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​បំណែក​នៃ​ការ​បាក់​បែក​ផ្ទះ​មួយ​កន្លែង​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​សំណេរ​មួយ​​ថា​ «ទុក​ជា​បទ​ពិសោធន៍ស​ម្រាប់ប​ងប្អូន​ម្ចាស់​ផ្ទះ​ និង​មេជាងម៉ៅកា​រធ្វើ​ផ្ទះ​ ចង់​បាន​ជាង​ថោក​ជាង​គេ​»។​ សំណេរ​ភ្ជាប់​ដោយ​រូប​ថត​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ចោទ​សួរ​អំពី​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​នេះ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បង្ហាញ​ទិដ្ឋភាពនៃ​ការ​​ខូច​ខាត​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​ USA […]

Continue Reading

ជំនន់​ទឹក​ភ្លៀង​ក្នុង​ក្រុង​ភ្នំពេញ​ ពុំ​មាន​ពណ៌​ខៀវ​ស្អាត​ដូច​ទឹក​សមុទ្រ​ឡើយ​

ខណៈ​ដែល​កំណាត់​ផ្លូវ​តូច​ធំ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ​បាន​លិច​លង់​នៅ​ក្រោម​ជំនន់​ទឹក​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ​ រូប​ថត​​​មួយ​សន្លឹក​បង្ហាញ​​អ្នក​បើក​បរ​ធ្វើ​ដំណើរ​កាត់​ទឹក​ជំនន់​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ទឹក​សមុទ្រ​ចូល​ដល់​ទីក្រុង​ភ្នំពេញ។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថតនោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​លិច​លង់​ផ្លូវ​មួយ​កន្លែង​ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​នូវ​សភាព​ទឹក​ជន់​លិច​ពណ៌​ខៀវ​ថ្លា​ដូច​ទៅ​នឹង​ទឹក​សមុទ្រ​ផង​ដែរ​។​  រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ បាន​សរសេរ​រៀប​រាប់​ថា​ «ថា​ទៅ​លេង​សមុទ្រចុ​ងសប្តាហ៍​ តែ​ចេះ​មក​ Surprise ពេល​ម៉ោងចេញធ្វើការល្មម​»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ នៅ​ទីនេះ​ផង​ដែរ​។​ ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូប​ថត​នេះ​ តាម​រយៈ​ការស្វែង​រក​ប្រភព​ដើម​នៃ​រូប​ថត​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

រូប​ថត​លោក​ មីង​ អ៊ុងឡាំង​ ពាក់​គ្រឿង​ឥស្សរិយយស​យ៉ាង​​ច្រើន ​ជា​រូប​ថត​កាត់​ត​

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ ពាក់​គ្រឿង​ឥស្សរិយយស​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១៩​​​​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក បង្ហាញ​ទិដ្ឋភាព​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​លោក​ មីង​ អ៊ុង​ឡាំង​ ក្នុង​ឈុត​សម្លៀក​បំពាក់​យោធា​ ដោយ​មាន​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​ថា​ ចង់​ពាក់​ផ្កាយ​មួយ​រយ​ក៏​បាន​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ចង់​ពាក់​ផ្កាយ​១រយ​ក៏​បាន​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ជាប់​ពន្ធនាគារ​ដូច​ការ​អះ​អាង​នោះ​ឡើយ​

កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី​ ហ៊ុន ស៊ី​ណាត​ ដែល​ជា​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្ដឹង​​ទៅ​លើ​​អ្នក​លេង​ហ្វេសប៊ុក​ល្បី​ឈ្មោះ លោក ផែង វណ្ណៈ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​អំពី​ជម្លោះ​គ្រួសារ​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ប្រកួត​បាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និង​អ្នក​លក់​ឡេ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​នាង ទ្រិញ ផល្លា​​។ ភ្លាមៗ​ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ​បាន​លើក​ឡើង​ថា ​លោក​ ផែង​ វណ្ណៈ បាន​ជាប់​គុក​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ទទួល​ប្រតិកម្ម​មតិ​ចម្រុះ​ និងចែក​ចាយ​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នៅ​លើ​បណ្តាញ​សង្គម​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ កាមទេព លីម ហុង​ បាន​​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ លោក​ ផែង​ វណ្ណៈ​ បាន​ជាប់​ពន្ធនាគារ​ហើយ​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ បាន​ឈរ​លើក​មេដៃ​ក្បែរ​អា​សង្ហា​មែន​ដែរ​ឬ​ទេ​?

ស្រប​ពេល​ដែល​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ឈ្មោះ​អា​សង្ហា ដែល​កំពុង​រស់​នៅ​​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួននោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អតីត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ សម​ រង្ស៊ី​ ​ឈរ​លើក​មេ​ដៃ​កៀក​នឹង​សកម្មជន​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​នេះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក សម រង្ស៊ី ពាក់​អាវ​ធំ​ពណ៌​ខៀវ ក្រវ៉ាត់​ក​ឆ្នូត និង​ស្ពាយ​កាបូប​ពី​ក្រោយ​ខ្នង។ រូបថត​ដដែល​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​លោក សម រង្ស៊ី បង្ហាញ​សញ្ញា​មេ​ដៃ និង​ឈរ​ថត​កៀក​ជាមួយ​នឹង​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ហៅ​ថា អា​សង្ហា។ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​​សរសេរ​ថា​ «ចប់​បាត់​! សម​ រង្ស៊ី​ រវល់ដើរ​លេង​ស្របពេ​លដែលកូ​នធម៌​ខ្លួន​ឈ្មោះ​ អាស​ង្ហា​ ស្ថិតនៅក្នុងគុកកូរ៉េ​។​​ ជុន​ ចាន់បុត្រ​ […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

ខណៈ​រ​ដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រង​ការ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​រាប់​ឆ្នាំ​មក​ហើយ​នោះ រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ប៉ូលិស​​អន្តរជាតិ​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ត្រូវ​បាន​ក្រុម​ប៉ូលិស​​ចាប់​ និង​ឃាត់​ខ្លួន​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថា​មែន​ៗ​ ICC»។​ រូប​ភាព​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​​សរសេរ​ថា​ «ពួក​យើង​តាម​រក​តាំង​ពី​នៅ​ក្នុង​ព្រៃ​ម៉ាក​គី​ ទួល​ស្លែង​ ក​៥​ តាម​ជំរុំ​ទល់​ដែន​ រក​មិន​ឃើញ​»។​ Facebook Post | […]

Continue Reading

តើ​​ស្ថាន​ភាព​ផ្លូវ​ខូច​ខាត​មួយ​នេះ​ កើត​ឡើង​នៅ​ក្នុង​កម្ពុជា​មែន​ឬ​ទេ?

ខណៈ​ដែល​បញ្ហា​គុណភាព​ផ្លូវ​ថ្នល់​នៅ​កម្ពុជា តែង​តែ​រង​ការ​​រិះ​គន់​​ជា​រឿយៗ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​ផ្លូវ​ក្រាល​កៅស៊ូ​ដាច់​បាក់​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។ រូបថត​​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ គិត​ថា​ ទិដ្ឋភាព​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ «ព័ត៌មាន​ថ្មី​ៗ​ ទាន់​ហេតុការណ៍​ 24h» ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​ការ​ខូច​ខាត​ដាច់​បាក់​ផ្លូវ​មួយ​កន្លែង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌​មាន​លំអិត​ និង​ទីតាំង​ច្បាស់​លាស់​នៃ​ទិដ្ឋភាព​ផ្លូវ​មួយ​នេះ​ឡើយ​។​ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ សរសេរ​រៀប​រាប់​ថា​ «ខ្យល់​ខ្លាំង​ពេក​ប៉ើង​ផ្លូវ​អស់​»។​ រូប​ភាព​ផ្ដាម​ខាង​ក្រោម​នេះ​ បាន​បង្ហាញ​នូវ​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​ខាង​លើ​។​​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse […]

Continue Reading

សៀវភៅ​មួយ​​ត្រូវ​បាន​កែ​ប្រែ​​ចំណង​ជើង​ជា​​«កំពូល​ជន​ផ្ដាច់​ការ​វ័យ​ក្មេង​នៅ​អាស៊ី​»

ខណៈ​រ​ដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រង​ការ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​រាប់​ឆ្នាំ​មក​ហើយ​នោះ រូប​ថត​មួយ​សន្លឹក​បង្ហាញ​សៀវ​ភៅ​ ដែល​មាន​រូប​ថត​លោក​ ហ៊ុន​ សែន​ និង​ចំណង​ជើង​ឈ្មោះ​ «កំពូល​ជន​ផ្ដាច់​ការ​វ័យ​ក្មេង​នៅ​អាស៊ី​»​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ពី​សំំណាក់​អ្នក​ប្រើ​ប្រាស់​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​សៀវភៅ​៤​ក្បាល​ ដែល​មាន​រូប​លោក​ ហ៊ុន​ សែន​ ផ្តិត​នៅ​លើគម្រប​សៀវ​ភៅ​។​ សៀវ​ភៅ​នោះ​ ត្រូវ​បាន​ឃើញ​ភ្ជាប់​ជាមួយ​នឹង​ចំណង​ជើង​ជា​ភាសា​ខ្មែរ​ថា​ «កំពូល​ជន​ផ្ដាច់​ការ​វ័យ​ក្មេង​នៅ​អាស៊ី​»។​ កា​រ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​បង្ហាញ​រូប​លោក​ ហ៊ុន​ សែន​ និង​ចំណង​ជើង​សៀវ​ភៅ​។​ Facebook Post | Archived Link […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​មែន​ឬ​ទេ​?​

បាត់ដំបង​ គឺ​ជា​ខេត្ត​មួយ​នៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង​ មាន​ទី​ប្រជុំជនធំ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ដែល​ស​ម្បូរ​ទៅ​ដោយស្ថាបត្យកម្ម​សំណង់​បេតិកភណ្ឌ​ល្អ​ប្រណិត​ជា​ច្រើន​ និង​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​បារាំង​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ផ្លូវ​ដែល​មាន​សំណង់​បុរាណ​ និង​អាគារ​នា​ពេល​រាត្រី​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​អះ​អាង​ថា​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ ភ្ជាប់​ដោយ​រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​ទិដ្ឋ​ភាព​សំណង់​អាគារ​បែប​ស្ថាបត្យកម្ម​បារាំង​ និង​អាគារ​ខ្ពស់​មួយ​ ដោយ​ភ្ជាប់​ទៅ​នឹង​ខេត្ត​បាត់​ដំបង​។​​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ក្រៅ​ពី​​​សំណង់បុរាណ​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ខេត្ត​បាត់ដំបង​នៅ​មាន​សំណង់​​បេតិកភណ្ឌ​ចំណាស់​ៗ​ជា​ច្រើន​ទៀត ដែល​កសាង​ឡើង​តាំងពី​សម័យ​លោក​ម្ចាស់ ដែល​គួរ​តែ​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស​។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «នៅ​បាត់ដំបង​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​រូប​ថត​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading

ចម្លាក់​​ធ្វើ​ពី​ប្លាស្ទីក​នាំ​ឱ្យ​​មាន​ការ​​យល់​ច្រឡំ​ថា​ជា​គ្រោង​ឆ្អឹង​យក្ស​ត្រូវ​បាន​រក​ឃើញ​នៅ​ថៃ

រូប​ថត​ និង​វីដេអូ​ឃ្លីប​នា​នា​​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​ក្លែង​ក្លាយ​ មិន​ត្រឹម​ត្រូវ​​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​បួន​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​គ្រោង​ឆ្អឹង​ដ៏​ធំ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​អះ​អាង​ថា​ គឺ​ជា​គ្រោង​ឆ្អឹង​បុរាណ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ទទួល​បាន​មតិ​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ និង​មាន​ការ​ចែក​ចាយ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ ភ្ជាប់​ដោយ​រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​ ដែល​មាន​ឈ្មោះ​ថា​ BruNet បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ បង្ហាញ​ឱ្យ​ឃើញ​នូវ​គ្រោង​ឆ្អឹង​មនុស្ស​ដ៏​ធំ​មួយ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា គ្រោង​ឆ្អឹង​នេះ​ គឺ​ជា​គ្រោង​ឆ្អឹង​បុរាណ​ និង​ត្រូវ​បាន​សង្ស័យ​ជា​យក្ស ​ដែល​ត្រូវ​បាន​ពស់​យក្ស​រុំ​រហូត​ដល់​ស្លាប់។​ រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ខាង​លើ​នេះ​ ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុ​កជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ផង​ដែរ​ចំពោះ​ព័ត៌មាន​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «រក​ឃើញ​ឆ្អឹង​បុរាណ​ សង្ស័យ​ជា​យក្ស​ត្រូវ​ពស់​យក្ស​ រុំ​ស្លាប់​ទាំង​ពីរ​ នៅក្នុងរូងភ្នំ​​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ទទួល​មរណភាព​ដូចគេ​​អះ​អាង​មែន​ឬ​?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​នឹង​កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ដំណឹង​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ បាន​ទទួល​មរណភាព​ ​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​មួយ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​កម្រង​ផ្កា​ដោយ​មាន​រូប​ថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​​ សែន​ នៅ​ក្នុង​ពិធី​បុណ្យ​សព​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ TV Sorn Dara ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ដំណឹង​មរណភាព​»។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ថា​ «កើតបញ្ច្រាសជើង ងាប់បញ្ច្រាសទិស»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

​ចំនួន​ពលរដ្ឋ​​ចេញ​ទៅ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​​ក្នុង​ឆ្នាំ​នេះ​ មាន​ជាង ៨០​ភាគរយ

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រួច​រាល់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​​លើក​ឡើង​ថា​ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត មាន​ចំនួន​ប្រហែល ៥០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​អះ​អាង​ថា ពលរដ្ឋ​ប្រហែល ៥០​ភាគរយ​ មិន​បាន​បោះ​ឆ្នោត​នោះ​ឡើយ​ដោយសារ​កត្តា​ផ្សេងៗ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​បង្ហោះ​ការ​អះ​អាង​បែប​នេះ​ជាមួយ​នឹង​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ទម្លាក់​សន្លឹក​ឆ្នោត​ក្នុង​ប្រអប់​ដែក​​នៅ​ឯ​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «ពលរដ្ឋ​ប្រមាណ​៥០%​ មិន​បាន​បោះឆ្នោត​ មួយ​ចំនួន​មិន​ទៅ​បោះ​ មួយ​ចំនួនពុំ​មា​នសិ​ទ្ធិបោះ​ឆ្នោត​ មិ​នមានឈ្មោះ​ក្នុង​បញ្ជី​ មួយ​ចំនួន​នៅ​ក្នុង​គុក​ មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​ និង​មួយ​ចំនួន​ទៀតកំ​ពុងជា​ប់ចំ​ណាប់​ខ្មាំង​ ហ៊ុន ​សែន​ ដូច​ជាក្រុម​ លោក ​កឹម ​សុខា​ […]

Continue Reading

តើ​តារា​ចម្រៀង​កូរ៉េ​ Nancy បាន​ពាក់​អាវ​​មាន​រូបសញ្ញា​គណបក្ស​ភ្លើង​ទៀន​មែន​ឬ​ទេ​?​

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​​ដែល​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​​នៅ​ឆ្នាំ​២០២២​នេះ​ បាន​កំពុង​ដំណើរ​ការ​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​តារា​ចម្រៀង​ស្រី​កូរ៉េ​ម្នាក់​​បាន​ពាក់​អាវ​មាន​រូបសញ្ញា​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​បាន​បង្ហោះ​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី៣០​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​តារា​ចម្រៀង​ស្រី​កូវ៉េ​ បាន​ពាក់​អាវ​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ភ្លើង​ទៀន​។​ គណបក្ស​ភ្លើង​ទៀន​ គឺ​ជា​គណបក្ស​ប្រឆាំង​មួយ​ ដែល​បាន​ដាក់​បេក្ខជន​ជាង ១,៦០០ឃុំ​សង្កាត់​ នៅ​២៥ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១,៦៥២ ដោយ​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អូន​ ស្រឡាញ់​ គណបក្ស​ ភ្លើងទៀន​ និង​ស្រលាញ់​គ្រួសារ​ ភ្លើង​ទៀន​ ស្លាប់​ដើម្បី​ជាតិ​ ការពារ​ទឹក​ដី​ ទោះ​ជា​អូន​ ក្ស័យ​ក៏​អូន​ពេញ​ចិត្ត​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

តើ​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​វៀតណាម​ដូច​ការ​អះ​អាង​​មែន​ដែរ​ឬ​ទេ​? 

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «កូន​យួន​»​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​​ជើង​គោក​កម្ពុជា​ និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ពាក់​មួក​ទាហាន​វៀត​ណាម​ ចូល​ទៅ​ក្នុង​ក្រុម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មួយ​។​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​អះ​អាង​ថា​ លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​យួន​ (វៀតណាម​)។​ រូប​ថត​ជា​មួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​រួម​ជា​មួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «#នេះ​ជាគ្រោះ​ថ្នាក់បំផុត​សម្រាប់​ជាតិ​ខ្មែ​រដែល​កូន​យួន​កំពុង​តែ​ពង្រាយ​ខ្លួ​នកាន់​តែ​ច្រើន​ឡើង​ៗពេញ​ស្រុក​ហើយ​# […]

Continue Reading

បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​ និង​បញ្ចេញ​មតិ​មិន​សម​រម្យ​ជា​រឿយ​ៗ​។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ថា​លោក​ទាំង​ពីរ​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ដំណឹង​មរណភាព​នេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​មាន​ការ​ប្រតិកម្ម​ចម្រុះ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ដោយ​បាន​រៀប​រាប់​ថា​ «ហ៊ុន​ណេង​ ទទួល​មរណភាព​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ០៥​កើត​ ខែ​ពិសាខ​ ឆ្នាំ​ខាល​ ចត្វាស័ក​. […]

Continue Reading

​ស្ពាន​អ្នក​លឿង​​​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា​អស់​រយៈ​ពេល​៧ឆ្នាំ​ហើយ

​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា ​ស្ពាន​មួយ​នេះ​ កាន់​កាប់​ឋានៈ​ជា​​ស្ពាន​វែង​ជា​ង​គេ​ក្នុង​ប្រទេស​កម្ពុជា​​រយៈ​ពេល ​២៥​ឆ្នាំ​ហើយ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​​មាន​ឈ្មោះ​ថា​ ASEAN urbanist បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​នូវ​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង​​នា​ពេល​រាត្រី​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ស្ពាន​មួយ​នេះ​ បាន​គ្រង​ឋានៈ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​២៥​ឆ្នាំ​ហើយ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ និង​មាន​ការ​បញ្ចេញ​មតិ​ ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ និង​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា​ ស្ពាន​អ្នក​លឿង​​ក្នុង​ខេត្ត​ព្រៃ​វែង​ គឺ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​​ក្នុង​ប្រទេស​កម្ពុជា​ ២៥​ឆ្នាំ​ហើយ។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​ ដែល​បាន​បង្ហោះ​​ខាង​លើ​​ តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​របស់​សារព័ត៌មាន​នានា​ នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មេសា​​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ […]

Continue Reading

រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បានបង្ហោះ​ និង​ភ្ជាប់​នៅ​ក្នុងគេហ​ទំព័រ​សារព័ត៌មាន​មួយ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​បាន​បង្ហោះ​​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌មាន​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ គេហ​ទំព័រ​សារព័ត៌មាន​មួយ​ មាន​ឈ្មោះ​ថា​ Khmer Post Asia បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​ «បាប​កម្ម​ សម​ រង្ស៊ី​ បាន​ខិត​ជិត​មក​ដល់​ហើយ​!​»​។​  ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីគេហ​ទំព័រ​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋភាព​លោក​ សម​ រង្ស៊ី​ មាន​សភាព​ចំណាស់​ និង​កំពុង​ដេក​សម្រាក​។​ Khmer Post Asia | […]

Continue Reading

រូបថត​របស់​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​កាត់​ត​ដោយ​ដាក់​មុខ​លោក​ ហ៊ុន​ សែន​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​ចូល​មក​ដល់​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ការ​វិះ​គន់​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​លោក​ជា​មេបោក​សង្គម​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ដោយ​មាន​ការ​សរសេរ​ថា​ «​​មេបោក​សង្គម»​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «THIS IS CAMBODIA ធាតុ​ពិត​នៃ​កម្ពុជា​»។​ រូប​ថត​ខាង​លើ​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ដ​ៗ​គ្នា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាងលើ​ ដែលបង្ហាញ​​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ទង់​ជាតិ​វៀត​ណាម​នៅ​ចំ​ពី​លើ​ថ្ងាស។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

តើ​លោក​ ពូ​ទីន​ អង្គុយ​​លេង​ទោង​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ ម៉ាក្រុង​ មែន​ដែរ​ឬ​ទេ​?

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​​ពី​ សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ពូ​ទីន​ និង​លោក​ ម៉ាក្រុង​ អង្គុយ​លេង​ទោង​យោង​គ្នា​ទៅ​វិញ​ទៅ​មក​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ទោះ​​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​បង្ហោះ​ខាង​លើ​នោះ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ចែក​ចាយ​វីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​ប្រមាណ​ ១៤​វិនាទី​ ទៅ​ក្នុង​ក្រុម​មួយ​ ឈ្មោះ​ថា​ “Dara Sorn”។​ វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​ដង​ពី​ សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​។​ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ផ្ដាម​ចេញពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​ចែក​ចាយ​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search […]

Continue Reading

រូប​ថត​ជន​សង្ស័យ​​ត្រូវ​បាន​កែ​ប្រែ​ឱ្យ​ទម្រង់​មុខ​មើល​ទៅ​ក្មេង​ជាង​មុន​

រូប​ថត​ និង​វីដេអូ​ឃ្លីប​ព័ត៌មាន​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នានា​​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​​បង្ហាញ​អំពី​ទិដ្ឋ​ភាពជន​សង្ស័យ​មាន​ទម្រង់​មុខ​ក្មេង​ ត្រូវ​បាន​បង្ហោះ​យ៉ាង​ផុស​ផុល​ដោយ​អ្នក​ប្រើ​ប្រាស់​ និង​ទំព័រ​ហ្វេស​ប៊ុក​នានា​ជា​ច្រើន​។​ រូប​ថត​នេះ​ បាន​ចែក​ចាយ​តៗ​គ្នា​ ជាមួយ​នឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​រាប់​ពាន់​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​៣០​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន ​៨​សន្លឹក​ទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​មួយ​​​ឈ្មោះ​ថា​ «Hang Meas HDTV» ដោយ​បង្ហាញ​ទិដ្ឋភាព​ជន​សង្ស័យ​ស្ថិត​ក្នុង​ទម្រង់​មុខ​វ័យ​ក្មេង​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ អ្នក​ស្រុក​កោះ​ធំ​ គឺ​ស្អាត​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​រាប់​ពាន់​ដង​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសាខ្មែរ​ ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «អ្នក​ស្រុក​កោះ​ធំ​ cute cute ម៉េះ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

តើ​លោក​យាយ​ម្នាក់​នេះ​ មាន​អាយុ​២៥៧​ឆ្នាំ​មែន​ដែរ​ឬ​ទេ​?

រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ជា​ច្រើន​នាក់​ ​បាន​រស់​នៅ​លើ​ផែន​ដី​លើស​ពី ​១០០​ឆ្នាំ​ ដោយ​ក្នុង​ចំណោម​នោះ​​​ រូប​ថត​មួយ​សន្លឹក បង្ហាញ​អំពី​ទិដ្ឋ​ភាពលោក​យាយ​ចំណាស់​ម្នាក់​ ត្រូវ​បាន​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ថា​ គឺ​​ជា​ជន​ជាតិ​ជប៉ុន​ដែល​មាន​អាយុ​ ២៥៧​ឆ្នាំ​ហើយ​។​ ការ​បង្ហោះ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​អះ​អាង​​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២២​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ក្រចេះខេត្តខ្ញុំ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​លោក​យាយ​ចំណាស់​ម្នាក់​ ដោយ​អះអាង​ថា​ លោក​យាយ​មាន​អាយុ​ ២៥៧​ឆ្នាំ​ និង​ជា​ជន​ជាតិ​ជប៉ុន​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់ព័ត៌មាន​លម្អិត​ និង​ឈ្មោះ​ពិត​របស់​លោក​យាយ​នោះ​ឡើយ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក ដែល​សរសេរ​ថា​ «ដាច់​ឆ្នាំ​នេះ​លោក​យាយ​ ជន​ជាតិ​ជប៉ុន​ម្នាក់​នេះ​ គាត់​មាន​ព្រះ​ជន្មាយុ​ ២៥៧​ឆ្នាំ​ហើយ​។ តើ​មាន​ជន​ជាតិ​ណា​ខ្លះ​ក្នុង​លោក​នេះ​ មាន​អាយុ​វែង​ដូច​លោក​យាយ​? បើ​ឃើញ​រូប​គាត់​ហើយ​ សូម​ផ្សង​ like & share និង​មាន​អាយុ​វែង​គ្រប់​ៗ​គ្នា​»។​ Facebook […]

Continue Reading

ផ្ទាំង​ថ្ម​មួយ​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

រូបថត​ និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​កាត់​ត​ មិន​ពិត​ផង​ដែរ​។ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​សាង់​សង់​ពី​លើ​កំពូល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​។​ ការ​បង្ហោះ​នេះ​ បាន​ប្រតិកម្ម​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Magical Nature បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​នៅ​ពី​លើ​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ ពុំ​បញ្ជាក់​អំពី​ទីតាំង​ និង​ព័ត៌មាន​លំអិត​ទាក់​ទង​ទៅ​នឹង​រូប​ថត​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផង​ដែរ​។​ ការ​បង្ហោះ​​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បង្ហាញ​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ជាមួយ​នឹង​សំណង់​អគារ​នៅ​ពី​លើ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

តើ​តុ​ប្រជុំ​លោក​ ពូ​ ទីន​ មាន​ទម្រង់​វែង​ដូច​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចែក​ចាយ​មែន​ដែរ​ឬ​ទេ​?​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រទេស​រុស្ស៊ី​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​តុ​ប្រជុំ​របស់​លោក​ មាន​សភាព​វែង​ខុស​ពី​ធម្មតា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​មួយ​សន្លឹក​ខាង​លើ​នោះ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​ចាយ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូ​ទីន​ អង្គុយ​ក្នុង​បន្ទប់​ប្រជុំ​ ដោយ​មាន​តុ​ដ៏​វែង​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ តែ​មួយ​ពព្រិច​ភ្នែក​សោះ​ បាត់​បង់​ទំនុក​ចិត្ត​ជា​មិត្តភាព​ទាំង​ស្រុង​។​ ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋ​ភាព​លោក​ពូទីន​ និង​តុ​ប្រជុំ​របស់​លោក​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​ខាង​លើ​នេះ​ […]

Continue Reading

រូបថត​មេ​ក្រុមហ៊ុន​ហុងដា​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​រដ្ឋ​មន្ត្រី​ថាមពល​ជប៉ុន​ឱន​សុំ​ទោស​​ប្រជាជន

ខណៈ​ដែល​ប្រជា​ជន​ជប៉ុន ត្រូវ​បាន​គេ​ស្គាល់​​ថា​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នោះ រូប​ថត​មួយ​សន្លឹក​ ត្រូវ​ទំព័រ​ហ្វេសប៊ុក​មួយ​ អះអាង​ថា​ គឺ​ជា​រដ្ឋ​មន្ដ្រី​ថាម​ពល​ជប៉ុន​ ឈរ​ឱន​គោរព​សុំ​ទោស​ប្រជាជន​របស់​ខ្លួន​ ក្រោយ​ពី​មាន​ការ​ដាច់​ចរន្ដ​អគ្គិសនី​​នៅ​ក្នុង​ភូមិ​តូច​មួយ​រយៈ​ពេល ​២០​នាទី​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ ​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​​ Success Today បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​បុរស​ម្នាក់​ ឈរ​ឱន​គោរព​ នៅ​ពី​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​។​ រូប​ថត​មួយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «រដ្ឋ​មន្ដ្រី​ជប៉ុន​ខាង​ថាមពល​អគ្គិសនី​ ឱន​​សុំ​ការ​អភ័យ​ទោស​ចំពោះ​ប្រជាជន​ជប៉ុន​រយៈ​ពេល​២០​នាទី​ ដែល​ធ្វើ​ឲ្យ​ដាច់​ចរន្ដ​អគ្គិសនី​ក្នុង​ភូមិ​តូច​មួយ​រយៈ​ពេល​២០នាទី​»​។​ ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយដល់​ទៅ​ជាង ២០០​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «ជន​ជាតិ​ដែល​ធ្វើ​ការ​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​»​។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ នៅ​ទីនេះ​ផង​ដែរ​។​ ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

វីដេ​អូ​លោក​ ​ហ៊ុន​ ​សែន ​ប្រកាស​ឈប់​សម្រាក​ ​៥​ថ្ងៃ​​កាល​ពី​ឆ្នាំ​២០២០​ ​ត្រូវ​បាន​ចែក​ចាយ​ជា​ថ្មី​

នៅ​សល់​តែ​ប្រមាណ​ជា​ង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ឈានដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ហើយ​ ​ដែល​ឆ្នាំ​២០២២​នេះ ​សង្ក្រាន​ចូល​ឆ្នាំ​ខ្មែរ​ ​នឹង​ធ្វើ​ឡើង​វិញ​ ​បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នេះ​ ​ប្រទេស​កម្ពុជា​បាន​សម្រេច​ផ្អាក​ដោយ​សារ​តែ​ការ​រីក​រាយ​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​ចំណោម​នេះ​ វីដេអូ​ឃ្លីប​មួយ​ ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថា​នឹង​មាន​ការ​ឈប់​សម្រាក​ចំនួន​ ៥​ថ្ងៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ និង​ចែក​ចាយ​ត​ៗ​គ្នា​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា Kon Khmer ​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​៣៥​វិនាទី​ ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ រាជ​រដ្ឋាភិបាល​បាន​អនុម័ត​ សង​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២១​ ខែ​សីហា​ (៥​ថ្ងៃ​)។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ភ្ជាប់​សំណេរ​ដោយ​សប្បាយ​ចិត្ត​ ដែល​ឆ្នាំ​នេះ​ បាន​ឈប់​សម្រាក​បានយូរ​ថ្ងៃ​។​ វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ […]

Continue Reading

រូប​ថត​មួយ​ចំនួន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​សង្រ្គាម​រុស្ស៊ី​-អ៊ុយ​ក្រែន​

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយ​ក្រែន​មក​ វីដេអូ​ និង​រូប​ថត​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ និង​​អះ​អាង​ផ្សេង​ៗ​គ្នា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​កុមារ​ពីរ​នាក់​កំពុង​តែ​អង្គុយ​លើ​គំនរ​បាក់​បែក​ និង​រូប​ថត​មួយ​ចំនួន​ទៀត​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​ឱប​គ្នា​រវាង​កង​ទ័ព​អាមេរិក​ និង​ក្រុម​គ្រួសារ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​ ដោយ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​រុស្ស៊ី​-អ៊ុយ​ក្រែន​ កំពុង​កើត​មាន​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​ និង​ការ​សរសេរ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​​ Myy Heart បង្ហោះ​រូប​ថត​ ៥​សន្លឹក​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្មេង​ពីរ​នាក់​ អង្គុយ​លើ​គំនរ​បែក​បាក់​ និង​រូប​ថត​៤​សន្លឹក​ទៀត​ បង្ហាញ​អំពី​ទិដ្ឋភាព​របស់​កង​ទ័ព​ឱប​ជាមួយ​គ្រួសារ​របស់​ខ្លួន​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-អ៊ុយ​ក្រែន​ កំពុង​តែ​កើត​មាន​ឡើង​ តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​រយ​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «រូបភាព​រយ​លាន​អត្ថន័យ​ តើ​ខ្ញុំ​ខុស​អ្វី​? ខ្ញុំ​គ្រាន់​តែ​ចង់​រស់​នៅ​ជួប​ជុំ​គ្រួសារ​ […]

Continue Reading

ភរិយា​លោក ព្រហ្ម ម៉ាញ អះ​អាង​ថា ស្វាមី​របស់​អ្នកស្រី​កំពុង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​

លោក​ ព្រហ្ម​ ម៉ាញ​ គឺ​ជា​សិល្បករ​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​ ដែល​បាន​ប្រឡូក​ក្នុង​វិថី​សិល្បៈ​ដ៏​ល្បី​ល្បាញ​មួយ​រូប​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ព័ត៌មាន​មួយ​អះ​អាង​ថា​តារា​រូប​នេះ​ ទទួល​មរណភាព​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុសផុល​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Good Morning បង្ហោះ​រូប​ថត​ចំនួន​៤​សន្លឹក​របស់​លោក​ ព្រហ្ម​ ម៉ាញ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ដំណឹង​មរណភាព​នេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​មាន​ការ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ព័ត៌មាន​មួយ​នេះ​ជាច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «លោក​តា​ ព្រហ្ម​ម៉ាញ​ ទទួល​មរណភាព​ហើយ​ 😭😭»។​ Facebook Post | Archived Link ការ​អះ​អាង​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​។​ […]

Continue Reading

ផ្ទាំង​ថ្ម​មួយ​ មាន​សណ្ឋាន​ជា​សត្វ​ស្វា​ហ្គោរីឡា​ ជា​រូប​ថត​កាត់​ត​

រូប​ថត​ និង​វីដេអូ​ឃ្លីប​នៃ​ទេស​ភាព​ធម្មជាតិ​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នានា​​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ​។​ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ផ្ទាំង​ថ្ម​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ស្វា​ហ្គោរីឡា​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​នា​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​មាន​ឈ្មោះ​ថា​ Beauty Love បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បង្ហាញ​អំពី​ទិដ្ឋភាព​ផ្ទាំង​ថ្ម​មួយ​ មាន​សណ្ឋាន​ និង​ទម្រង់​ដូច​ទៅ​នឹង​សត្វ​ស្វា​ហ្គោរីឡា​ (Gorilla)។​ រូប​ថត​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​។​ រូប​ថត​ខាង​លើ​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​ៗ​គ្នា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាងលើ​ សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Gorilla Rocks»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ផ្ទាំង​ថ្ម​សត្វ​ស្វា​ហ្គោរីឡា​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

កោះ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

រូបថត និង​វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ប្រទេស​ថៃ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត ឬ​វីដេអូ​ដែល​​មិន​ត្រូវ​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ផង​ដែរ។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​កោះ​មួយ​ដែល​មាន​សំណង់​អគារ​ និង​ជណ្តើរ​ពី​លើ​កំពូល​រហូត​ដល់​ផ្ទៃ​ទឹក​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Beautiful Craft បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​មួយ​ ដែល​មាន​អគារ​សាង​សង់​នៅ​ពី​លើ​ ដោយ​មាន​ជណ្តើរ​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផង​ដែរ​។​ រូប​ថត​ខាង​លើ​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កំពូល​កោះ​មួយ​ ជាមួយ​នឹង​សំណង់​នៅ​ពី​លើ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ Google […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ពូ​ទីន​ ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បាន​បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​សង្គ្រាម​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ស្ថិត​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​មាន​ការ​អះ​អាង​ថា​ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​តែ​រង់​ចាំ​ដីកា​របស់​តុលាការ​។​ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​នោះ​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​ចាយ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​លោក​ ពូ​ទីន​ ស្ថិត​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​អ្នក​ជាប់​ពន្ធនាគារ​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ ដែល​មាន​ឈ្មោះ​ថា​ “Dara Sorn”។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​រង់​ចាំ​ដីកា​របស់​តុលាការ​។​ ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ សរសេរ​រៀប​រាប់​ថា​ «ជន​បទ​ឧក្រិដ្ឋ​សង្រ្គាម​ ពូ​ទីន​ (Putin) […]

Continue Reading

តារា​កំប្លែង​អាមេរិក​ម្នាក់​ ត្រូវ​បាន​កាត់​ត​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​

ការ​បើក​ការវាយប្រហារ និង​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នា​ពេល​នេះ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ ក្នុង​នោះ​​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​អ្នក​បើក​យន្តហោះ​ចម្បាំង​ម្នាក់​ ត្រូវ​បាន​ចែក​ចាយ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ អ្នក​បើក​យន្តហោះ​ម្នាក់​នេះ​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​ខ្មោច​នៃ​ទីក្រុង​គៀវ​ (Ghost of Kyiv) ដោយ​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​រហូត​ទៅដល់​៦​គ្រឿង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ SPK បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​អ្នក​បើក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ លោក​គឺ​ជា​អ្នក​បើក​បរ​ ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​របស់​ប្រទេស​រុស្ស៊ី​​រហូត​ដល់​ទៅ ​៦​គ្រឿង​​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​។​ ការ​បង្ហោះ​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ ក៏​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​នឹង​រូប​ថត​នេះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ សរសេរ​រៀប​រាប់​ថា​ «គាត់​កំពុង​តែ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​សកល​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​គ្រូ​ៗ​ជំនាញ​បង្វឹក​ផ្នែក​ហោះ​ហើរ​ និង​បញ្ជា​យន្ត​ហោះ​ចម្បាំង​ជុំ​វិញ​ពិភពលោក​ ដោយ​សារ​គាត់​ម្នាក់​ឯង​សោះ​ អាច​ហោះ​ប្រយុទ្ធ​ ទម្លាក់​យន្ត​ហោះ​រុស្ស៊ី​រហូត​ដល់​ទៅ​៦​គ្រឿង​ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​។ យន្ត​ហោះ​គាត់​ គឺ​គាត់​បាន​សរសេរ​ឈ្មោះ​លើ​វា​ថា​ Ghost […]

Continue Reading

រូប​ថត​គំនរ​បាក់​បែក​អគារ​នៃ​ទីក្រុង​ម៉ូស៊ុល​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន​-រុស្ស៊ី​

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​កន្លង​មក​ ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​របស់​ប្រទេស​មួយ​នេះ​។ ទន្ទឹម​គ្នា​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​សំណង់​អគារ​រង​​ការ​ខូច​ខាត ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Hok Kea បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ទីក្រុង​មួយ​ ដែល​មាន​ការ​ខូច​ខាត​ និង​គំនរ​អគារ​បាក់​បែក​ជា​ច្រើន​។​  ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​វិបត្តិ​សង្រ្គាម​អ៊ុយក្រែន​-រុស្ស៊ី​ ដែល​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​រូប​ថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «ថ្ងៃ​ទី​២​ មីនា​ ឆ្នាំ​២០២២​នេះ​ គឺ​ជា​ថ្ងៃ​ទី​៧​ដែល​ជន​ផ្ដាច់​ការ​ ក្លាឌឺមៀ​ ពូ​ទីន​ (Vladimir Putin) វាយ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយ​ក្រែន​ ដែល​ពូ​ទីន​កំណត់​ធ្វើ​ជា​ថ្ងៃ​ជ័យ​ជំនះ​លើ​អ៊ុយ​ក្រែន​។ ប្រាកដ​ណាស់​ទីក្រុង​គៀវ​បែក​បាក់​ខ្ទេច​ខ្ទាំ​ តែ​ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី​ (Zelenskyy) និង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែន​ […]

Continue Reading

វីដេអូ​ឃ្លីប​ហ្គេម​មួយ​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​តាម​មធ្យោបាយ​យោធា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុ​ផល​ប្រតិបត្តិ​ការណ៍​យោធា​ពិសេស​នោះ​ ការ​ចែក​ចាយ​រូប​ថត​ វីដេអូ​ឃ្លីប​ និង​ព័ត៌​មាន​នា​នា​ជា​ច្រើន​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​មួយ​នេះ​ បាន​កើត​មាន​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​ រូប​ថត​ និង​វីដេអូឃ្លីប​ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ចម្បាំង​ និង​ការ​បាញ់​តប​ទៅ​វិញ​ដោយ​កាំ​ជ្រួច​ធំ​ៗ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​។​ វីដេអូ​នេះ​ ត្រូវ​បាន​អះ​អាង​ និង​ភ្ជាប់​ថា​ជា​ទិដ្ឋ​ភាព​ការ​បើក​ឆាក​ប្រយុទ្ធ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ បាន​​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​ ៥​នាទី​កន្លះ​ ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​នៃ​ការ​វាយ​ប្រហារ​ និង​ការ​បាញ់​តប​ត​ទៅ​លើ​យន្ត​ហោះ​ចម្បាំង​នោះ​វិញ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា​ វា​គឺ​ជា​ទិដ្ឋភាពយន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្ស៊ី​ បើក​ការ​វាយ​ប្រហារ​​​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​  ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «​​រុស្ស៊ី​បើក​ការ​ប្រយុទ្ធ​ជាមួយ​នឹង​អ៊ុយ​ក្រែន​»។​ Facebook Post | Archived Link […]

Continue Reading

តើ​ទីលាន​ឯក​រាជ្យ​ក្នុង​ទីក្រុង​គៀវ​ ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​​វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​មែន​ឬ​?​​

ការ​ចូល​ឈ្លានពាន​ និង​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ​បាន​បំផ្លិច​បំផ្លាញ​ជា​បន្ត​បន្ទាប់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អ៊ុយក្រែន​។ ទន្ទឹម​គ្នា​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ទីលាន​ឯករាជ្យ​​ទីក្រុង​គៀវ​ រង​ការ​ខូច​ខាត​ខ្ទេច​​ខ្ទី​នោះ​ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗនេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ពីរ​​សន្លឹក ​​ដែល​​រូបថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទីលាន​ឯករាជ្យ​ក្នុង​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន ដែល​មិន​ទាន់​ទទួល​រង​ការ​វាយ​ប្រហារ និង​ទិដ្ឋភាព​ទីលាន​ឯករាជ្យ ក្រោយ​រង​ការ​វាយ​ប្រហារ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិដ្ឋ​ភាព​វិបត្តិ​សង្គ្រាម​អ៊ុយ​ក្រែន​-រុស្ស៊ី​ កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​នឹង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​​ថា​ «​#អ៊ុយ​ក្រែន​ ទី​កន្លែង​តែ​មួយ​តែ​ ពេល​វេលា​ខុស​គ្នា​ #តម្លៃ​សន្តិភាព​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

រូប​ថត​២​សន្លឹក​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីថ្មី​ៗ​នេះ​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូប​ថត​ជាច្រើន​​ពាក់​ព័ន្ធន​ឹង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ មាន​រូបថត​​ពីរ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​រង​របួស​ម្នាក់​ និង​ការ​ផ្ទុះ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីដែល​កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន​ ៨​សន្លឹក​​​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បាន​​ភ្ជាប់​រូបថត​ទាំង​នោះ​​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ​ក្នុង​ចំណោម​រូបថត​ទាំង​នោះ​ រូប​ថត​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាពកំសួល​ភ្លើង​ដ៏​ធំ ហើយ​រូប​ថត​មួយ​សន្លឹក​ទៀត​ បាន​បង្ហាញ​នូវ​​បុរស​ម្នាក់​រង​របួស​ក្បាល​​​ឈរ​នៅ​មុខ​​អគារ​បាក់​បែក​​។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​ «PRAY FOR UKRAINE ​» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «បួង​សួងដល់​អ៊ុយ​ក្រែន​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

តើ​ផ្លូវ​រូង​ក្រោម​ដី​នេះ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​មែន​​ឬ​ទេ​?​

ពេល​និយាយ​ដល់​ប្រទេស​ថៃ​នោះ​ យើង​នឹង​នឹក​ឃើញ​មុន​គេ​គឺ​ប្រទេស​ក្បែរ​ខាង​របស់​យើង​ ដែល​មាន​តំបន់​ទេស​ចរណ៍​នៅ​តាម​ទីក្រុង​​ កោះ​ ឆ្នេរ​សមុទ្រ​ និង​ជា​ពិសេស​​នោះ​គឺ​ ទេស​ភាព​ដ៏​ស្រស់​ត្រកាល​ និង​​វប្បធម៌​ បាន​កំពុង​តែ​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​បរទេស​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​នេះ​ជា​ច្រើន​។​ ក្នុង​ចំណោម​នោះ​​​ រូប​ថត​មួយ​សន្លឹក បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្លូវ​រូង​ភ្នំ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ទំព័រ​ហ្វេស​ប៊ុក​នេះ​ បាន​អះ​អាង​ថា​​ផ្លូវ​រូង​ឆ្លង​កាត់​ភ្នំ​នេះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ Dream UPSC បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញអំពី​ទិដ្ឋ​ភាព​រូង​ផ្លូវ​ឆ្លង​កាត់​ភ្នំ​មួយ​កន្លែង​។​ ទិដ្ឋ​ភាព​មួយ​នេះ​ ត្រូវ​បាន​គេ​អះ​អាង​ថា​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ពុំ​បាន​បញ្ជាក់​លម្អិត​អំពី​ទីតាំង​ច្បាស់​លាស់​ បន្ថែម​នោះ​ឡើយ​។​ ប្រទេស​ថៃ​ ជា​ប្រទេស​ដែល​មាន​ព្រំដែន​ខាង​កើត​ជាប់​នឹង​ប្រទេស​ឡាវ​ និង​ប្រទេស​កម្ពុជា​ ខាង​ត្បូង​ជាប់​ប្រទេស​ម៉ាឡេស៊ី​ និង​ឈូង​សមុទ្រ​ថៃ​ ខាង​លិច​ជាប់​នឹង​ប្រទេស​ភូមា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ […]

Continue Reading

វីដេអូ​​ក្បួន​យន្តហោះ​ចម្បាំង​រុស្ស៊ី​​ពីរ​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជា​ឱ្យ​កង​ទ័ព​រុស្ស៊ី​វាយ​ប្រហារ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ដែល​ដំណឹង​នេះ​បាន​គ្រប​ដណ្ដប់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក និង​បណ្ដាញ​សង្គម​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​យន្ត​ហោះ​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​​លើ​ផ្ទៃ​មេឃ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា​ វា​គឺ​ជា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្ស៊ី​ កំពុង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ កសិករ​ខ្មែរ​ ជន​បទ​ បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាពយន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​លើ​ផ្ទៃ​មេឃ។ ទំព័រ​ហ្វេសប៊ុក​នេះ ​អះ​អាង​ថា​ វា​គឺ​ជា​យន្ត​ហោះ​របស់​ប្រទេស​រុស្ស៊ី​ ដែល​កំពុង​​វាយ​ប្រហារ​ និង​ហោះ​នៅ​លើ​ទីក្រុង​របស់​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «សង្គ្រាម​អ៊ុយ​ក្រែន​ស្តែង​ៗ​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ហោះ​លើ​ទីក្រុង​គៀវ​ទាំង​ព្រឹក​ព្រលឹម​​»។​ Facebook Post […]

Continue Reading

តើ​ព្រះ​សង្ឃ​​មួយ​អង្គ​នេះ​​ពិត​ជា​មាន​ព្រះ​ជន្ម​ ៣៩៩​ព្រះ​វស្សា​មែន​ដែរ​ឬ​ទេ​?​

រហូត​មក​ទល់​ពេល​នេះ​ មាន​មនុស្ស​ជា​ច្រើន​នាក់​ ដែល​បាន​រស់​នៅ​លើ​ផែន​ដី​លើស​ពី​១០០​ឆ្នាំ​ ដោយ​​ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ព្រះ​សង្ឃ​ចំណាស់​មួយ​ព្រះ​អង្គ​ រួម​ជាមួយ​នឹង​ក្មេង​ស្រី​តូច​ម្នាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​ និង​បាន​អះ​អាង​ដោយ​ភ្ចាប់​ជាមួយ​នឹង​សំណេរ​ថា​ ព្រះ​សង្ឃ​អង្គ​នេះ​ មាន​ព្រះ​ជន្ម​ ៣៩៩​ព្រះ​វស្សា​ហើយ​។​ ការ​បង្ហោះ​មួយ​នេះ​ ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ ហ៊ុល រស្មី សម្រស់ធម្មជាតិ បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ព្រះ​សង្ឃ​ចំណាស់​មួយ​ព្រះ​អង្គ​ សូត្រ​ប្រោះ​ព្រំ​ទៅ​ កាន់​ក្មេង​ស្រី​តូច​ម្នាក់​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​អះ​អាង​បន្ត​ថា​ ព្រះ​សង្ឃ​មួយ​អង្គ​នេះ​ គឺ​មាន​ព្រះ​ជន្ម​ប្រមាណ​៣៩៩​ព្រះ​វស្សា​ហើយ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «លោក​តា​មាន​ព្រះ​ជន្មាយុ​399​ឆ្នាំ​ ខំ​មិន​ និង​ស៊ែរ​មួយ​សូម​ឱ្យ​បង​ប្អូន​ជួប​តែ​សេចក្តី​​»។​ Facebook Post | […]

Continue Reading

កោះ​មាន​សណ្ឋាន​​ជា​សត្វ​ដំរី​ទឹក​ ជា​រូប​ថតកាត់​ត​

រូបថត និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ដែល​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ដំរី​ទឹក​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Cambodia Life បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាពកោះ​មួយ​ មាន​សណ្ឋាន​ និង​ទម្រង់​ដូច​ទៅ​នឹង​សត្វ​ដំរី​ទឹក​។​ រូប​ថត​នេះ​ ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Amazing Hippos»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​សត្វ​ហ៊ីប៉ូ​ (ដំរី​ទឺក​) ដ៏​អស្ចារ្យ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​ ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២៤​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ លោក​ ហ៊ុន​ ម៉ាណែត​ ដោយ​ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ឃ្លា​ថា​ «ជន​ផ្តាច់​ការ​ចូល​ម្លប់​»​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «​កូន​យួន​កំពុង​អុក​ឡុក​នគរ​ខ្មែរ​ សម្លាប់​ខ្មែរ​ […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ត្រូវ​បាន​គេ​ធ្វើ​ឃាត​មែន​ឬ​?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ព័ត៌មាន​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​មួយ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​អះ​អាង​ថា​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​នៅ​វេលា​ម៉ោង​ ៥​ ព្រឹក​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​មួយ​នេះ​បើ​ពិត​ជា​ការ​ល្អ​ណាស់​ ខ្ញុំ​ត្រៀម​ខ្លួន​ជប់​លៀង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ទូ​ទាំង​ពិភព​លោក​ហើយ»។​ Facebook Post | Archived Link ការ​អះ​អាង​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ដែល​មាន​ឈ្មោះ​ថា​ កម្សាន្ត​ខ្មែរ​​ កាល​ពី​ជាង​៤​ឆ្នាំ​មុន​​ ក្រោម​ចំណង​ជើង​ថា​ «ភ្ញាក់​ផ្អើល​កក្រើក​ប្រឹថពី​៖​ […]

Continue Reading

ពិត​ទេ​ដែល​រថយន្ត​មួយ​នេះ​​ក្រឡាប់​ដោយ​សារ​តែ​ឃើញ​តម្លៃ​ប្រេង​សាំង​​?​

តម្លៃ​ប្រេង​ឥន្ធនៈ បាន​ចាប់ផ្តើម​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ពាក់កណ្តាល​ខែតុលា​មក​ម្ល៉េះ​ ដោយ​បច្ចុប្បន្ន​នេះ​ សាំង​ធម្មតា​ គឺ​មាន​តម្លៃ​ប្រមាណ​ ៤៥០០​រៀល​។​ រឿងរ៉ាវ​សាំង ឬ​ប្រេង​ឡើង​ថ្លៃ​ខ្លាំង​នេះ​ កំពុង​ក្លាយ​ជា​ប្រធាន​បទ​​ក្តៅ​គគុក​ និង​​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ផុស​ផុល​​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ ដោយ​មាន​ការ​បង្ហោះ​រូប​កំប្លុក​កំប្លែង។​​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​រថ​យន្ត​មួយ​គ្រឿង​ ត្រូវ​បាន​គេ​អះ​អាង​ថា​ បាន​ក្រឡាប់​ដោយ​សារ​តែ​ឃើញ​តម្លៃ​សាំង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ឈ្មោះ​ថា​ «និយាយពីឡាន/Talking About Car(TAC)» ដោយ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រថ​យន្ត​មួយ​គ្រឿង​ បាន​ក្រឡាប់​ផ្ងារ​ជើង​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈមួយ​កន្លែង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​ទីតាំង​ និង​ព័ត៌មាន​លម្អិត​នៃ​ហេតុ​ការណ៍​មួយ​នេះ​ឡើយ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​រយ​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «​ឡាន​​មួយ​​គ្រឿង​​បាន​​សន្លប់​​ភ្លាម​​ៗ​​ពេល​​បាន​​ឃើញ​​តម្លៃ​​សាំង»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាម​​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​  ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ជិះ​ស៊ីក្លូ​ជាមួយ​នឹង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់ ដោយ​ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១២​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ បាន​រួម​ដំណើរ​ជាមួយ​គ្នា​តាម​រយៈ​សីក្លូ​។​ លោក​ ហូ​ ជី​ មិញ​ គឺ​ជា​ប្រមុខ​ដឹក​នាំ​ចលនា​បដិវត្តន៍​យួន​ដ៏​ឆ្នើម​មួយ​ ដោយ​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៤៥​-១៩៥៥​ និង​ជា​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥៥​-១៩៦៩​ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​វៀត​ណាម​ (វៀត​ណាម​ខាង​ជើង​)​។  រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ផ្តិត​ចុង​អណ្តាត​ជាមួយ​នឹង​ប្រអប់​សន្លឹក​ឆ្នោត​ ជា​រូប​ថត​កាត់​ត​

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់​ រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​រិះ​គន់​ កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ ហ៊ុន​ សែន​ យក​អណ្តាត​ទៅ​ផ្តិត​ទៅ​នឹង​ប្រអប់​សន្លឹក​ឆ្នោត​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​លិឍ​ប្រអប់​សន្លឹក​ឆ្នោត​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​បន្ថែម​ថា​ «បោះឆ្នោត​បាន​ប្រយោជន៍​អី្វ​ទៀត​? កាន់​តែ​បោះ​ ខ្មែរ​កាន់​តែ​ស្លាប់​ កាន់​តែ​ជាប់​គុក​ កាន់​តែ​បែក​បាក់​គ្នា​»​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ ដូច​ជា​លែង​ចាប់​អារម្មណ៍​ពី​ការ​បោះ​ឆ្នោត​ ក៏​ដូចជា​មិនសូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ទៅ​មើល​បញ្ជី​បោះ​ឆ្នោត​ឡើយ​ ព្រោះ​មិន​ដឹង​ជា​បោះឆ្នោត​បាន​ប្រយោជន៍​អី្វ​ទៀត​? កាន់​តែ​បោះ​ ខ្មែរ​កាន់​តែ​ស្លាប់​ កាន់​តែ​ជាប់​គុក​ […]

Continue Reading

ភ្នំ​មាន​សណ្ឋាន​​ជា​សត្វ​ខ្លា​ឃ្មុំ​ ជា​រូប​ថតកាត់​ត

រូបថត និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ភ្នំ​ដែល​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ខ្លា​ឃ្មុំ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Cambodia Life បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ភ្នំ​មួយ​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​ជា​សត្វ​ខ្លា​ឃ្មុំ​។​ រូប​ថត​នេះ​ ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Beautiful! It should be called bear Island »​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ស្រស់​ស្អាត​! វា​គួរ​តែ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ កោះ​ខ្លា​ឃ្មុំ​»។​ Facebook Post | […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ មីង​ អ៊ុង​ឡាំង​ ផ្ចង់​កាំ​ភ្លើង​ខ្លួន​ឯង ជា​រូប​ថត​កាត់​ត

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ានម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ កំពុង​តែ​កាន់​កាំ​ភ្លើង​ផ្ចង់​ខ្លួន​ឯង​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១៧​​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយមាន​ឈ្មោះ​ថា​ Angkor.Empire​​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោកមេ​ដឹក​នាំ​យោ​ធា​មីយ៉ានម៉ា​ មីង​ អ៊ុង​ឡាំង​ កាន់​កាំ​ភ្លើង​ខ្លី​ផ្ចង់​ខ្លួន​ឯង​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ក្នុង​​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សូម​ចូល​រួម​សាទរ​ជាមួយ​នឹង​ពលរដ្ឋ​ ភូមា​ ដែល​តុលាការ​អន្តរជាតិ​កោះ​អា​_ឡាំង​ទៅ​កាត់​ទោស​។ តែ​ខ្ញុំ​នៅ​តែ​សោក​ស្តាយ​ ចំពោះ​ទង្វើ​អា​_ប៉ោត​ដ៏​ឧក្រិដ្ឋ​ ដែល​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពល​រដ្ឋ​ឲ្យ​ខ្លោច​ផ្សា​ ទឹក​ភ្នែក​ឥត​ស្រាក​ស្រាន្ត​ហើយ​មិន​មាន​ទោស​ពៃរ៌​ នៅ​សុខ​សប្បាយ​។ សូម​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ជួយ​កាត់​ទោស​ជន​ឧក្រិដ្ឋ​ផង​»។​ Facebook Post […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន​ និង​ភរិយា​ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​លោក​ ហ៊ុន​ សែន​ និង​លោក​ស្រី​ ប៊ុន​ រ៉ា​នី​ ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​ ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២២​​​ ខែធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ស្រី​ ប៊ុន​ រ៉ានី​ នៅ​ក្នុង​សម្លៀក​បំពាក់​ជន​ជាប់​ពន្ធ​នាគារ​​។​ រូប​ថត​នេះ​ បាន​ភ្ជាប់​ដោយ​សំណេរ​ថា​ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​»​ ដោយ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ឈ្នះ​ជា​ស្តេច​ ចាញ់​ជា​ចោរ​ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ […]

Continue Reading

រូប​ថត​​លោក​ ហ៊ុន​ សែន និង​លោក ស ខេង កាន់​មាន់​ជល់ គឺ​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​លោក​ ស​ ខេង​ ឈរ​កាន់​សត្វ​មាន់​ មាន​សភាព​មុខ​មាត់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៦​​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ ស​ ខេង​ មាន​សភាព​មុខ​មាត់​ ទម្រង់​ជា​មនុស្ស​ចំណាស់​។ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ទីតាំង​ និង​ព័ត៌​មាន​លំអិត​អំពី​រូប​ថត​មួយ​សន្លឹក​នោះ​ឡើយ​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «យើង​​ទៅ​​ជល់​​មាន់​​ នៅ​​ ម៉ាយ៉ានម៉ា​ [មីយ៉ាន់ម៉ា​] ដើម្បី​​បង្វែរ​​បច្ចុប្បន្ន​​ភាព​​របស់​​រាស្ត្រ​​ខ្មែរ​..»។​ Facebook Post […]

Continue Reading

តើ​​ភូមិគ្រឹះ​ជា​គេហដ្ឋាន​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា មីង​ អ៊ុង​ឡាំង​ មែន​​ឬ​ទេ​?​

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍​ មីង​ អ៊ុងឡាំង​ (Min Aung Hlaing) ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លងមក​នោះ ​តែង​តែ​ត្រូវ​បាន​យក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ភូមិ​គ្រឹះ​មួយ​ ត្រូវ​បាន​អះ​អាង​ថា ​ជា​ភូមិ​គ្រឹះ​របស់​លោក​ មីង​ អ៊ុងឡាំង ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​អះ​អាង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Long OMC បាន​បង្ហោះរូប​ថត​ភូមិគ្រឹះ​ដ៏​ធំ​មួយ​ ដោយ​បាន​អះ​អាង​ថា​ភូមិ​គ្រឹះ​នោះ​គឺ​ជា​ ភូមិ​គ្រឹះ​របស់​លោក​ មីង​ អ៊ុង​ឡាំង​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «ភូមិ​គ្រឹស​ [ភូមិ​គ្រឹះ​] មីង​ អ៊ុង​ឡាំង​ […]

Continue Reading

រូប​លោក​ ហ៊ុន​ សែន​ ​នៅ​​លើ​​កញ្ចក់​​ទូរទស្សន៍​​ដែល​​សត្វ​សុនក​នោម​ដាក់​ ជា​រូប​ថត​កាត់​ត​

លោក​ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​កំពុង​កាន់​អំណាច​យូរ​ឆ្នាំ​ផង​ដែរ​នោះ បាន​រង​នូវ​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយពី​សំណាក់​អ្នក​គាំ​ទ្រ​ និង​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ជា​រឿយ​ៗ​​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​មួយ​ ដោយ​មាន​​សត្វ​សុនក​នោម​ដាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​លើ​​ទូរទស្សន៍​មួយ​ ដោយ​មាន​សត្វ​សុនក​មួយ​ក្បាល​កំពុង​ឈរ​នោម​។​ រូប​ថត​មួយ​សន្លឹក​ខាង​លើ​​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ទីតាំង​ និង​ព័ត៌​មាន​លំអិត​អំពី​រូប​ថត​មួយ​សន្លឹក​នោះ​ឡើយ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ហ៊ុន​សែន​ដឹក​នាំ​ជាង​៤០​ឆ្នាំ​មក​នេះ​ អាចម៍​ជា​គ្នា​! សន្តិភាព​ផេះ​ អភិវឌ្ឃន៌​ផេះ​ ការ​បង្រួប​បង្រួម​ជាតិ​ផេះ​ ព្រំដែន​ផេះ​ ច្បាប់​ប្រទេស​ផេះ​ ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំ​ៗ​ផេះ​ ជាង​នេះ​ទៅ​ទៀត​ ប្រទេស​ជាតិ​ […]

Continue Reading

រូប​ថត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ប្រារព្ធ​បុណ្យ​ណូអែល​ គឺ​ជា​រូប​ថត​កាត់​ត​

ខណៈពេលដែលបុណ្យ Christmas ឬបុណ្យណូអែល ត្រូវបានប្រារព្ធ​នៅកម្ពុជា និង​បណ្តាប្រទេសជាច្រើនទៀត​នោះ រូបថត និងវីដេអូឃ្លីបជាច្រើនដែល​បង្ហាញអំពីការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រិស្ត​សាសនា​មួយ​នេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​​ក្រុម​មេដឹកនាំខ្មែរក្រហមជាច្រើនរូប ឈរពាក់មួក​អមដោយដើមឈើតំណាងបុណ្យណូអែលនោះ។ ប៉ុស្តិ៍​នេះ ត្រូវ​បាន​ចែកចាយ​ជាច្រើន​ដង​ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក​​និយាយភាសាខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ពី​សំណាក់​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។​​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​ អំពី​ទិដ្ឋ​ភាព​នៃ​រូបថតមួយ​​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ពាន់​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ​បាន​សរសេរ​រៀប​រាប់​ថា​ «Merry Christmas ចង់​បាន​អី​ចាំ​អង្គ​ការ​រៀប​ចំ​ជូន​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ […]

Continue Reading

Fact Check: រូប​ថត​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ជា​រូប​ថត​កាត់​ត

​សំណុំ​រឿង​​ក្បត់​​ជាតិ​​របស់​​អតីត​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​សវនាការ​សារជាថ្មីកាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​​ស្នើ​ឲ្យ​ជន​ជាប់​ចោទ​ចំនួន​៦​នាក់ ​មក​បង្ហាញ​ខ្លួន​នៅ​សវនាការ​ ក្នុង​នោះ​ក៏​មាន​កញ្ញា ​សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​សកម្ម​ជន​សិទ្ធិ​មនុស្ស​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ និងពុក​​ចង្កា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​ជា​រូប​ថត​ពិត​ដោយ​មាន​ការ​ចែក​ចាយ​បន្ត​នៅ​តាម​​បណ្តាញ​សង្គម​​នា​នា​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ​បង្ហាញ​នូវ​ទិដ្ឋ​ភាព​កញ្ញា​ សេង​ ធារី​ កំពុង​ឈរ​ក្នុង​ឈុត​សម្លៀក​បំពាក់​អប្សរា​ និង​មាន​ពុក​មាត់​ ពុក​ចង្កា​ផង​ដែរ​។​ កញ្ញា​ សេង​ ធារី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ ដើម្បី​ពលរដ្ឋ​ខ្មែរ​ និង​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែ​ក​ចាយ​ និង​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​តុលា​ការ​កម្ពុជា​ មិន​បើក​សវនៈការ​ [សវនា​ការ​] កាត់​ក្ដី​ជំពូក​មនុស្ស​ឆ្កួត​ឡើយ​…! […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង ​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​ ស​ម រង្ស៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​គឺ​ជា​ រូប​ថត​ពិត​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លូន​ និង​នាំ​ដំណើរ​ដោយ​សមត្ថកិច្ច​នគរបាលមួយ​រូប​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​លំអិត​អំពី​ទីតាំង​ និងការ​ចាប់​ខ្លួន​នេះ​ឡើយ​។​ រូប​ថត​នេះ​ ក៏​ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ដោយ​អ្នក​ប្រើ​ប្រាស់​ ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​ក្រោម​មេឃ​តែ​មួយ​ វាសនា​ខុស​គ្នា​»។​ Facebook Post […]

Continue Reading

Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាមផង​ដែរ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ដោយ​ក្នុង​នោះ​មាន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កិច្ច​ប្រជុំ​រវាង​លោក​ ហ៊ុន​ ម៉ាណែត​ និង​អនុ​ព័ន្ធ​យោធា​វៀតណាមប្រចាំ​ប្រទេស​កម្ពុជា​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​រូប​លោក​ ពាក់​មួក​ទាហាន​វៀត​ណាម​ផង​ដែរ​ ខណៈ​លោក​កំពុង​តែ​ប្រជុំ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ […]

Continue Reading

Fact Check: លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្នុង​ចំណោម​នោះ​ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គមបាន​លើក​ឡើង​ថា មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៤​សន្លឹក ​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​សម្រាក​នៅ​លើ​គ្រែ​មន្ទីរ​ពេទ្យ​ ដោយ​មាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​បាន​ចូល​រួម​សួរ​សុខ​ទុក្ខ​។​ ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​ទៀត​ ក៏​បាន​បង្ហាញ​នូវ​កម្រង​ផ្កា​ដែល​មាន​រូប​ថត​លោក​ ហ៊ុន​ សែន​ ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «សព​លោក​ ហ៊ុន​ សែន​ ការ​បូជា​សព​ លោក​ ហ៊ុន​ សែន​ នៅ​ភ្នំពេញ​ កំពង់​ចាម​ ឬ​ក៏​បោះ​ចោល​ឲ្យ​ឆ្កែ​ស៊ី​?​»។ ការ​បង្ហោះ​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​សាង​ល្អ​ឲ្យ​គេ​ចាំ​​ ប្រសេីរ​ជាង​សាង​បាប​កម្ម​ឲ្យ​គេ​​ […]

Continue Reading

Fact Check: តើ​តារា​កំប្លែង​អង់​គ្លេស​លោក​ Mr. Bean ពិត​ជា​ស្លាប់​មែន​ឬ​?​

តារា​កំប្លែង​ជន​ជាតិ​អង់​គ្លេស​ដ៏​​មាន​ប្រជា​ប្រិយភាព​ភ្លូក​ទឹក​ភ្លូក​ដី​ និង​ល្បី​សុះ​សាយ​​លោក ​រ៉ូវេន​ អាធិ្ឋសុន​ (Rowan Atkinson)​ ត្រូវ​បាន​ស្គាល់​តាម​រយៈ​កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍​ដែល​មាន​ចំណង​ជើង​ថា​ «Mr. Bean»​។ កាល​ពី​ថ្មី​ៗ​នេះ​​ ព័ត៌​មាន​មួយ​ដែល​បាន​អះ​អាង​ថា​តារា​កំប្លែង​លោក​ប៊ីន​ ទទួល​មរណៈ​ភាព​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​ជុំ​វិញ​សកល​លោក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ មាន​អត្ថបទ​សារព័ត៌​​មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ពិត​ជា​គួរ​អោយ​សោក​ស្តាយ​តារា​កំប្លែងលោក​​ប៊ី​ន​​ (Mr. Bean) ដ៏​ល្បី​ម្នាក់​បាន​ស្លាប់​ទាំង​ដែល​…» ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​គេហ​ទំព័រ​សារ​ព័ត៌​មាន​មួយ​ដែល​មាន​ឈ្មោះ​ថា​ WeShare News។​  ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌​មាន​ខាង​លើ បង្ហាញ​នូវ​រូប​ថត​របស់​លោក​ប៊ី​ន​ (Mr. Bean) ភ្ជាប់​​នឹង​ពាក្យ​ជា​ភាសា​អង់​គ្លេស​ថា​ «RIP [Rest In Peace]»​​ ឬ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​មាន​ន័យ​ថា​ «សូម​ដួង​វិញ្ញាណ​លោក​បាន​ដល់​ទី​ស្ងប់​សុខ»។​ WeShare News Report | Archived Link […]

Continue Reading

Fact Check: រូប​លោក​ ហ៊ុន​ សែន​ រួម​ដំណើរ​ជា​មួយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជា​រូប​ថត​កាត់​ត​

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជាមួយ​នឹង​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហមុនី​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេក​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ កម្ពុជា​ក្រោម​ មាតុភូមិ​ខ្មែរ​ ដែល​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ព្រះ​មហាក្សត្រ​​កម្ពុជា សម្ដេច​ព្រះ​ នរោត្តម​ សីហមុនី​ បាន​រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជា​មួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។ រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ​បង្ហាញ​នូវ​ទិដ្ឋភាព​ការ​ជិះ​ម៉ូតូ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​។​ Facebook Post | Archived Link […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ រត់​ក្នុង​ឈុត​​រុំ​ក្រណាត់​ស​ ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយនៅ​​កម្ពុជា​​ ខក​​ខាន​​មិន​​បាន​​វិល​​ត្រឡប់​​ទៅ​​កម្ពុជា​​នោះ​ឡើយ​។​ ការ​បរាជ័យ​នៃ​ការ​​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ និង​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​នៅ​តាម​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​លោក​ សម​ រង្ស៊ី​ ក្នុង​សម្លៀក​បំពាក់​ឈុត​ស​​ រត់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ភ្ជាប់​ដោយ​អក្សរ​ដែល​បាន​សរសេសរ​ថា​ «ឈ្នះ​ហើយ​បង​ប្អូន​»។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ច្រើន​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដែល​​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាពអតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ដោយ​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ បាន​កំពុង​រត់​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ឈុត​សម្លៀក​បំពាក់​ស​ (ឈុត​សម្រាប់​បុគ្គល​​ស្លាប់​)។​ រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​ថ្ងៃ​នេះ​ខួប ​៣​ឆ្នាំ​នៃ​ខ្មោច​ អា​សម​ […]

Continue Reading

Fact Check: ផ្ទាំង​បដា​ដែល​មាន​រូប​លោក​ ខឹម​ វាសនា​ ជា​រូប​ភាព​​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ និង​អ្នក​គាំទ្រ​គ្រប់​មជ្ឍ​ដ្នាន​​យ៉ាង​ផុស​ផុល​​។​ ក្នុង​ចំណោម​នោះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើ​ផ្ទាំង​បដា​មួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ និង​មាន​ប្រតិ​កម្ម​ចម្រុះពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​បដា​ ដោយ​​មាន​រូប​ថត​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្ស​ស្លោក​សរសេរ​រៀប​រាប់​ថា​ «ក្បាល​ដែក​គោល​សម័យ​ថ្មី​ អត់​ដឹង​ព្រំ​បោក​ម៉េច​ស្ទាវ​»​។​ លោក​ ខឹម​ វាសនា​ គឺ​ជា​អ្នក​នយោបាយ​កម្ពុជា​មួយ​រូប​ដែល​ធ្លាប់​ជា​សមាជិក​នៃ​គណបក្ស​សមរ​ង្ស៊ី​ និង​ត្រូវ​បាន​គេ​បោះ​ឆ្នោត​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​នៅ​ក្នុង​រដ្ឋ​សភា​កម្ពុជា​នា​ឆ្នាំ​២០០៣​។ លោក​ ខឹម​ វាសនា​ បច្ចុប្បន្ន គឺ​​ជា​​ប្រមុខ​ និង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​។  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «ពាក្យ​ស្លោក​ថ្មី​ពិត​»។​ […]

Continue Reading

Fact Check: តើ​ប្រាសាទ​បុរាណ​មួយ​នេះ​ស្ថិត​នៅ​រាជធានី​បាងកក​ នៃ​ប្រទេស​ថៃ​មែន​ឬ​?​

ប្រទេស​ថៃ​​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ទ្វីប​អាស៊ី​ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​ និង​បាន​ចំណាយ​លុយ​ច្រើន​ជាង​គេ​បំផុត​ សម្រាប់​ការ​ស្នាក់​នៅ​ដើរ​កម្សាន្ដ​។ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​ ក៏​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ច្រើន​ជាង​គេ​បំផុត​ទី​៤​ នៅ​ទូ​ទាំង​ពិភព​លោក​ផង​ដែរ​។​  ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ប្រាសាទ​បុរាណ​ដែល​កសាង​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ចែក​ចាយ​ ដោយ​បាន​អះអាង​ថា​ប្រាសាទ​នោះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ និង​រូប​ថត​ដែលទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Magical Adventures ​បង្ហោះ​នូវ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពី​លើ​ផ្ទៃ​អាកាស​នៃ​ប្រាសាទ​បុរាណ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​អះ​អាង​ថា​ប្រាសាទ​បុរាណ​មួយ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ នៃ​ប្រទេស​ថៃ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​ពាន់​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Bangkok, Thailand» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទីក្រុង​បាងកក​ ប្រទេស​ថៃ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: ក្រដាស​ប្រាក់​គំរូ​ដែល​ទើប​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗ​ត្រូវ​បាន​កាត់​ត

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​នៅ​លើ​ក្រដាស​ប្រាក់​ថ្មី​ ៣០០០០​រៀល​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថ្មី​ៗ​នេះ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ក្រដាស​ប្រាក់​ថ្មី​ដែល​ទើប​នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ដែល​រូប​ថត​នេះ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​កំពុង​ញញឹម​។​  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សង្ហា​អត់​បង​ប្អូន​..»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ដែរ​ ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ​ ក៏​ត្រូវ​បាន​កែ​ច្នៃ​ និង​បង្ហោះ​ដោយ​​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ […]

Continue Reading

Fact Check: តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​អះ​អាង​ថា​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​ពិត​ជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ និង​បាន​អះ​អាង​ថា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​ ខេត្ត​កំពត​ គឺ​ជា​ ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ១៤៨គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ​ និង​​មាន​​ឆ្នេរ​ដ៏​វែង​ស្ថិត​នៅ​លើ​ឈូង​សមុទ្រ​ថៃ​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «កំពត​ កំពូល​ដួង​ចិត្ត»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

Fact Check: តើ​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​មែន​ឬ​?​

ជីវិត​ជា​ប្តី​ប្រពន្ធ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ក្រៅ​ពី​រស់​នៅ​យល់​ចិត្ត​គ្នា​ អធ្យា​ស្រ័យ​គ្នា​ យើង​ក៏​ត្រូវ​ចេះ​អត់​ឱន​ និង​រក្សា​រឿង​ឯក​ជន​ប្តី​ប្រពន្ធ​បាន​ល្អ​ផង​ដែរ​។ ធម្មតា​ប្តី​ប្រពន្ធ​ ដែល​រស់​នៅ​ជាមួយ​គ្នា​ គឺ​ដូច​ជា​ចាន​នៅ​ក្នុង​រាវ​  រមែង​តែង​មាន​ការ​ឈ្លោះ​ប្រកែក​ និង​រឿង​មិន​ពេញ​ចិត្ត​មួយ​ចំនួន​ ដែល​គួរ​តែ​ពិភាក្សា​គ្នា​ និង​និយាយ​គ្នា​ដោយ​សន្តិ​វិធី​។ ទន្ទឹម​នឹង​នេះ​ មាន​ព័ត៌មាន​មួយ​បាន​អះ​អាង​ថា​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​ ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​គ្នា​៦​ឆ្នាំ​មក​។​ ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​រូប​ថត​បុរស​ និង​ស្ត្រី​កំពុង​តែ​យំ​ពីរ​នាក់​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Komsan Obsok (កម្សាន្ត​អផ្សុក​) បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ថតបុរស​ និង​ស្រ្តី​ម្នាក់​កំពុង​អង្គុយ​យំ​ ក្រោម​ចំណង​ជើង​សរសេរ​រៀប​រាប់​ថា​ «ប្តី​​ប្រពន្ធ​មួយ​គូរ​ រៀប​ការ​បាន​ ៦​ឆ្នាំ​គ្មាន​កូន​នឹក[នឹង​] ​គេ​សោះ​ ប្តី​សម្រាច់​[សម្រេច​] ចិត្ត​យក​ប្រពន្ធ​ទៅ​ពេទ្យ​ពិនិត្យ​ ក្រោយ​ពេល​ពិនិត្យ​រួច​ស្រាប់​តែ​ប្តី​ទន់​ជង្គង់​ ហើយ​សុំ​លែង​លះ​ភ្លាម​ៗ​ព្រោះ​តែ​…»។​ ការ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារព័ត៌មាន​បាន​បង្ហាញ​ទិដ្ឋ​ភាព​បុរស​ និង​ស្ត្រី​ម្នាក់​កំពុង​តែ​អង្គុយ​យំ​ […]

Continue Reading

Fact Check: តើ​បុរស​ជា​ឪពុក​ម្នាក់​នេះ​យំ​ដោយសារ​តែ​ការ​បាត់​បង់​ត្រី​នាគ​របស់​ខ្លួន​មែន​ឬ​?​

សព្វ​ថ្ងៃ​នេះ ​នៅ​តាម​បណ្តាញ​សង្គម​នានា​ គឺ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌​មាន​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ទាំង​ព័ត៌មាន​ពិត​ ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ចម្លែក​ ភ្ញាក់​ផ្អើល​ និង​ព័ត៌មាន​សោក​សង្រែង​ជា​ច្រើន​ដែល​បាន​ចែក​ចាយ​ និង​ផ្សព្វ​ផ្សាយ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​​ មាន​ព័ត៌​មាន​មួយ​បាន​អះ​អាង​ថា​ បុរស​ម្នាក់​ជា​ឪពុក​បានយំ​សោក​ ក្រោយ​ពី​ដឹង​ដំណឹង​បាត់​បង់​ត្រី​នាគ​ដោយ​សារ​កូន​នោះ​ ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​បុរស​ពីរ​នាក់​កំពុង​យំ​។​ ព័ត៌​មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Komsan Obsok (កម្សាន្ត​អផ្សុក​) បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ថត​បុរស​ពីរ​នាក់​កំពុង​យំ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «តើ​ឲ្យ​បន្ទោស​អ្នក​ណា​? ឪពុក​យំ​ស្ទើរ​តែ​ធ្លាក់​ថ្លើម​ក្តុក​ក្រោយ​ ត្រី​នាគរ​បស់​ខ្លួន​ដែល​ខំ​បង្កាត់​ពូជ​អស់​រាប់​ម៉ីន​ដុល្លា​ ត្រូវ​រលាយ​១​ភ្លែត​ដោយ​សារ​តែ​កូន​គាត់»។​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារ​ព័ត៌​មាន​ដែល​ភ្ជាប់​រូប​ថត​ឪពុក​ និង​កូន​ប្រុសយំ​ ជាមួយ​នឹង​រូប​ថត​ត្រី​ដែល​កំពុងតែ​ត្រូវ​បាន​ដាក់​អាំង​ចម្អិន​។​ Komsan Obsok News Report | Archived Link ដូច​គ្នា​នេះ​ផង​ដែរ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Sdach Reading ក៏​បាន​ចែក​ចាយ​ព័ត៌​មាន​ខាង​លើ​ […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ពិត​ជា​បាន​ស្លាប់​ដូច​គេ​អះ​អាង​មែន​ឬ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ប្រមាណ​​ជាង ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ក្នុង​សភាព​ដេក​ស្តូក​ស្តឹង​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ដោយ​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​នៅ​ក្នុង​ប្រទេស​បារាំង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ និង​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «TV Sorn Dara» ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​ដោយ​សារ​តែ​បាតុ​ភូត​ធម្មជាតិ​។​  រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ មុន​នេះ​បន្តិច​ អន្ទិត​ឡុង​ដែល​ជា​ដៃ​ឆ្វេង​របស់​លោក​ប៉ា​ធាន ​[ប្រធាន​] សម​ រង្សុី​ បាន​ប្រាប់​ខ្ញុំ​អា​ស្ដេច​ខ្លា​ថា​ ភ្លៀង​មួយ​មេ​នៅ​ប្រទេស​បារាំង​ ល្ងាច​មិញ​នេះ​ លោក​ សម​ […]

Continue Reading

Fact Check: តើ​ពិត​ទេ​ដែល​នាវា​ចំណាស់​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​ដែលមាន​​ទម្រង់​ជា​នាវា​ចំណាស់​លិច​មួយ​គ្រឿង​ និង​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នៅ​កណ្តាល​ផ្ទៃ​ទឹក​មួយ​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​​ ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​លិច​សំពៅ​ នៅ​ពាម​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នាវា​មួយ​ដែល​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​ នៅ​កណ្តាល​ផ្ទៃ​ទឹក​មួយ​។​ រូប​ថត​នេះ​​ ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ថា​ជា​កោះ​លិច​សំពៅ​ មាន​ទីតាំង​ស្ថិត​នៅ​ពាម​។​  រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បាន​សរសេរ​រៀប​រាប់​ថា​ «កោះ​លិច​សំពៅ​ នៅ​ពាម​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​មាន​ការ​ចែកចាយ​ត​ៗ​គ្នា​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  […]

Continue Reading

Fact Check: រូប​លោក​​ ស៊ិន​ ស៊ី​សាមុត​ អង្គុយ​លេង​ហ្គីតា​ជា​រូប​ថត​កាត់​ត​

ទោះ​បី​ជា​តារា​ចម្រៀង​ប្រុស​ដ៏​ល្បី​ឈ្មោះ​លោក​​ ស៊ិន​ ស៊ីសាមុត​ បាន​លា​ចាក​លោក​យើង​តាំង​ពី​ជំនាន់​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ម៉្លេះ​ក្ដី​ តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប​ មិន​ថា​ចាស់​ ឬ​ក្មេង។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​តា​ ស៊ិន​ ស៊ី​សាមុត​ កំពុង​អង្គុយ​លេង​ហ្គីតា​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ និង​មាន​ការ​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Da Pleng បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​តា​រា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​លោក​ ស៊ិន​ ស៊ី​សាមុត​កំពុង​អង្គុយ​លេង​ហ្គីតា​។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សមត្ថភាព​របស់​លោក​តា​​ គឺ​មាន​ពេញ​លេញ​​ 1.តន្រ្តី​​ករ​ដែល​លេង​បាន​ច្រើន​ឧបករណ៍​ 2.អ្នក​ចម្រៀង​ 3.ចេះ​អក្សរ​ភ្លេង​សរសេរ​បទ​ភ្លេង​ 4.និពន្ធ​ទំនុក​ច្រៀង​​ 5.អំណោយ​ផល​ពី​ធម្មជាតិ​​ ចៅ​ៗ​ប្រៀប​មិន​បាន​រោម​ជេីង​​តា​ទេ​​ […]

Continue Reading

Fact Check: រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ធ្លាប់​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ​នៅ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ទាំង​១២៣​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ នោះ​ បាន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ដោយ​តែង​តែ​ត្រូវ​បាន​គេ​រិះ​គន់ និង​វាយ​បក​ជា​រឿយ​ៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​ម្នាក់​កំពុង​តែ​ដេក​​នៅ​លើ​ដី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​យក​មក​បង្ហោះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​កំពុង​តែ​ដេក​​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែកចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផ្តាំ​អោយ​[ឲ្យ​]ហើយ​វើយ​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ មុន​និង​ធ្វើ​អ្វី​មួយ​ ដែល​ជា​ទង្វើ​ក្បត់​ជាតិ​ត​ពូជ​របស់​អា​ឯង​ ឯង​ត្រូវ​តែ​ចេះ​គិត​ពី​ តម្លៃ​ខ្លួន​ឯង​ផង​ ថា​តើ​វា​បច្ចុប្បន្ន​នេះ​ តម្លៃ​ខ្លួន​អា​វា​ថោក​ជាង​សត្វ​ឆ្កែ​ ឬ​ក៏​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​សត្វ​ឆ្កែ​ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​​ រ៉ាស្មាច់​ សើច​សប្បាយ​ គឺ​ជា​រូប​ថតកាត់​ត​

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពីជាង​២០​ឆ្នាំ​មុន បណ្ដា​អ្នក​មាន​ និង​ឧកញ៉ា​ជា​ច្រើន មាន​ការ​ភ័យ​ខ្លាច​ចំពោះ​មហាចោរ រ៉ា​ស្មាច់ យ៉ាង​ខ្លាំងដោយសារ​ជំនាញ​ប្លន់ និង​ចាប់​ជំរិត​កក្រើក​ក្រុង ហើយ​មាន​ជន​រង​គ្រោះ​យ៉ាង​ហោច​ណាស់​ក៏​ជិត ២០​នាក់​ដែរ ត្រូវ​ក្រុម​ចោរ​រ៉ាស្មាច់​ធ្វើ​សកម្មភាព​បាន​សម្រេច។  ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​ចាស់​មួយ​សន្លឹក​ដែល​បានបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សើច​ញញឹម​របស់​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លោក​ រ៉ា​ស្មាច់​។​ រូប​ថត​នេះ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​នូវ​រូប​ថត​ដែល​មាន​ទម្រង់​ចាស់​មួយ​សន្លឹក​ បង្ហាញ​អំពី​ការ​សើច​សប្បាយ​របស់​លោក​ រ៉ា​ស្មាច់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​។​  រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​ រ៉ា​ស្មាច់​ កំពុង​តែ​សើច​ញញឹម​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: ពុំ​មាន​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​ លោក​ សេង​ សារី​ នោះ​ឡើយ​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ តុលាការ​កម្ពុជា​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​វិភាគ​នយោបាយ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ លោក​ សេង​ សារី​។ ការ​ចេញ​ដីកា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​​ បាន​ប្រកាស​ជា​សាធារណៈ​នៅ​​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​កុមារ​អាយុ​ពី​៦ឆ្នាំ​ ទៅ​១២​ឆ្នាំ​ នៅ​ឯ​វិមាន​សន្តិភាព​ នា​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ​ឆ្នាំ​២០២១​កន្លង​ទៅ​។ ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​ សេង​ សារី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដោយ​អម​ជាមួយ​នឹង​ការ​អះ​អាង​ថា​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​កញ្ញា​ ឆ្នាំ​​២០២១​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ ​ធាតុ​ពិត​នៅ​កម្ពុជា​,THIS IS CAMBODIA បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​បណ្ឌិត​ សេង​ សារី​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​។​ រូប​ថត​ និង​ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​  ខាង​ក្រោម​នេះ​ […]

Continue Reading

Fact Check: ផ្ទាំង​ថ្ម​ដែល​មាន​រាង​ជា​សត្វ​ដំរី​ គឺ​ជា​រូប​ថត​កាត់​ត

ការ​រីក​រាល​ដាល​ និង​រលក​នៃ​ការ​ឆ្លង​នូវ​​ជំងឺ​កូវីដ-​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​នៅ​តែ​កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ និង​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​ស្រស់​ស្អាត​មួយ​កន្លែង​ មាន​ទម្រង់​រាង​ជា​សត្វ​ដំរី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ AMAZING NATURE ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ផ្ទាំង​ថ្មមួយ​កន្លែង​ដែល​មាន​រូប​រាង​ និង​សណ្ឋាន​ដូច​ទៅ​នឹង​សត្វ​ដំរី​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​ទីតាំង​លម្អិត​នៃ​ផ្ទាំង​ថ្ម​ភ្នំ​នេះ​ឡើយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ Facebook Post | Archived Link ដូច​គ្នា​នេះ​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ក៏​បាន​ចែក​ចាយ​រូប​ថត​ដែល​មាន​ផ្ទាំង​ថ្ម​រូប​រាង​ដូច​ជា​សត្វ​ដំរី​នេះ​ ចូល​ទៅក្នុង​ក្រុម​ហ្វេស​ប៊ុក​ TV Sorn Dara […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ ​លោក​ សម​ រង្ស៊ី​ បាន​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​កាន់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៨ ខែសីហាកន្លង​ទៅ​នេះ​ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល​មួយខែ ដោយ​លោក​គ្រោង​នឹង​ដឹកនាំ​ក្រុម​​មន្រ្តី​​គណបក្ស​នេះ​​ទៅ​ជួប​​មន្រ្តី​ពាក់ព័ន្ធ​របស់​​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចង់​សេីច​ក្រុម​​ រង្សុី​ វា​ប្រជុំ​សម្ងាត់​តាម​រយៈ​​ ​Zoom សម្ងាត់​ម្រាយ​វា​ស្អី​​! បេី​រាល់​ការ​ប្រជុំ​គេ​ថត​សំឡេង​បាន​ទាំង​អស់​ហ្នឹង​​ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​អំពី​វិបត្តិ​ដំណាំ​ឪឡឹក​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

នា​រយៈ​ពេល​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ ដំណាំ​មៀន​ប៉ៃលិន​របស់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ទីផ្សារ​ ដោយ​សារ​តែ​ភាគី​ខាង​ប្រទេស​ថៃ​កំពុង​តែ​បិទ​ច្រក​ព្រំដែន​របស់​ខ្លួន​ និង​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​លោក​ ហ៊ីង​ ប៊ុន​ហៀង​ នាយក​រង​ខុទ្ទកាល័យ​របស់​លោក​ ចុះ​ទៅ​ប្រមូល​ទិញ​ពី​ប្រ​ជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​នាំ​ចេញ​ ដោយ​សារ​តែ​ការ​បិទ​ច្រក​ព្រំដែន​​នេះ​។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ចម្ការ​ឪឡឹក​មួយ​កន្លែង​ និង​មនុស្ស​ប្រុស​ស្រី ​២នាក់​ អង្គុយ​យំ​ ត្រូវ​បាន​បង្ហោះ​ដោយ​អះ​អាង និង​អំពាវ​នាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជួយ​គាំទ្រ​ប្រជា​កសិករ​ខ្មែរ​។​  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​មួយ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Sdach Reading បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ប្រុស​ស្រី​២​នាក់​កំពុង​តែ​យំ​ស្រក់​ទឹក​ភ្នែក​ និង​ទិដ្ឋ​ភាព​ដំណាំ​ឪឡឹក​ជា​ច្រើន​រយ​ផ្លែ​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​សរសេរ​រៀប​រាប់​បន្ថែម​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​ប្រជាជន​ខ្មែរ​ ជួយ​លើក​តម្កើង​ និង​គាំទ្រ​ទិញ​ផលិត​ផល​ដំណាំ​មួយ​នេះ​។​ រូប​ថត​ និង​សំណេរ​អះ​អាង​​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​គឺ​ជា​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់​ថា​ «តោះ​នាំ​គ្នា​ ខ្មែរ​ជួយ​ខ្មែរ​ […]

Continue Reading

រូប​អតីត​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​អះ​អាងជា​លោក​ សម​ សារី​

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​នោះ ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ដេញ​ដោល​ខាង​នយោបាយ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​យ៉ាង​ផុស​ផុល​​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​រង្វង់ខ្មៅ​ ដោយ​ត្រូវ​បាន​គេ​អះ​អាង​ថា​នោះ​ គឺ​ជា​ចារ​កម្ម​យួន​ សម​ សារី​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើ​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ នាយក​រដ្ឋ​មន្ត្រី​គំរូ​​ គឺ​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​ ដោយ​ក្នុង​នោះ​មាន​រូប​ថត​មួយ​សន្លឹក​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ថត​រូប​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​​ការ​អះ​អាង​ថានោះ​គឺ​ជា​ លោក​ សម​ សារី​។​ ​​​​លោក​ សម ​សារី​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ ជា​ឪពុក​របស់​លោក ​សម ​រង្ស៊ី​ ដោយ​លោក​ក៏​ធ្លាប់​បាន​ធ្វើ​ជា​​ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ឯក​អគ្គ​​រាជ​ទូត​ខ្មែរ​ប្រចាំនៅ​ចក្រ​ភព​អង់​គ្លេស​ផង​ដែរ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​ថ្នាក់​ដឹក​នាំ​វៀត​ណាម​ ដោយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះ​អាង​ថា​ជា​លោក​ […]

Continue Reading

Fact Check: ​មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ណា​ម្នាក់​មក​ដល់​​កម្ពុជា​នៅ​ឡើយ​ទេ​​

​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​​កាល​ពី​សប្តាហ៍​មុន​នេះ​ ពី​ការ​ទទួល​យក​​ជន​ភៀស​ខ្លួន​​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​​ប្រមាណ​ជាង​ ៣០០​នាក់​ ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​​បណ្តោះ​អាសន្ន​ ​មុន​នឹង​ពួក​គេ​ស្វែង​រក​​ប្រទេស​ទី​៣​​ដើម្បី​ស្នាក់​នៅ​បន្ត​។ ការ​ប្រកាស​នេះ​​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ទាំង​ការ​សាទរ​ និង​ការ​រិះ​គន់​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ទន្ទឹម​នឹង​នេះ​​ ​មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​អះ​អាង​ថា​ ជា​​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​មួយ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​តែ​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​សរសេរ​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ «ស្វាគមន៍​ការ​មក​កាន់​ប្រទេស​កម្ពុជា​»។​ ​ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សូម​ស្វាគមន៍​ចំពោះ​ការ​មក​កាន់​ប្រទេស​កម្ពុជា​ យើង​មិន​រើស​អើង​ថា​អ្នក​មក​ពី​ណា​ និង​កាន់​សាសនា​អ្វី​នោះ​ទេ​ ពលរដ្ឋ​យើង​ចាត់​ទុក​ជាតិ​សាសន៍​ទាំង​អស់​មាន​សិទ្ធិ​សេរីភាព​ និង​ការ​រស់​នៅ​ស្មើ​គ្នា​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

Fact Check: តើ​ក្រុម​តា​លីបង់​ពិត​ជា​បាន​រាំ​លេង​សប្បាយ ​ក្រោយ​ពី​បាន​ដណ្តើម​ទីក្រុង​កាប៊ុល​មែន​ឬ​?

​កាល​​ពី​​២​សប្ដាហ៍​មុន​នេះ​ ក្រុម​​តាលីបង់​បាន​ចូល​ទៅ​កាន់​កាប់​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​ធ្វើ​ដំណើរ​សម្រុក​ទៅ​កាន់​គោលដៅ​សំខាន់​ៗ​ចំនួន​ ២​កន្លែង​ ​គឺ​ទីស្នាក់ការ​កណ្ដាល​នៃ​នាយកដ្ឋាន​សន្តិសុខ​ជាតិ និង​ក្រសួង​ទំនាក់​ទំនង។ ការ​វាយ​ដណ្តើម​ និង​គ្រប់​គ្រង​រដ្ឋ​ធានី​នៃ​ប្រទេស​មួយ​នេះ​​ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​កាន់​កាំ​ភ្លើង​មួយ​ក្រុម​កំពុង​តែ​រាំ​សប្បាយ​នៅ​ក្នុង​កម្មវិធី​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​ និង​អះ​អាង​ថា​ គឺ​ជា​ក្រុម​តាលីបង់​ក្រោយ​ពី​បាន​ដណ្តើម​​រដ្ឋធានី​កាប៊ុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​៤​នាទី​ ដោយបាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្ស​កំពុង​តែ​រាំ​លេង​សប្បាយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​សរសេរ​សំណេរ​អះ​អាង​ផង​ដែរ​ថា​ ក្រុម​មនុស្ស​ទាំង​នោះ​ គឺ​ជា​ក្រុម​តាលីបង់​ដែល​ទើប​តែ​ដណ្តើម​បាន​ទី​ក្រុង​កាប៊ុល​នា​ពេល​ថ្មី​ៗ​នេះ​។​ វីដេអូ​ភ្ជាប់​ជាមួយ​នឹង​​ការ​អះ​អាង​នេះ​ ត្រូវ​បាន​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បាន​សរសេរ​រៀប​រាប់​ថា​ «ក្រោយ​ពួក​គេ​ដណ្ដើម​បាន​ក្រុង​កាប៊ុល​ ពួក​តា​លី​បង់​បាន​រាំ​លេង​យ៉ាង​សប្បាយ​»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​​២១​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅនេះ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Spean Newstv ក៏​បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​នេះ​ផង​ដែរ​ […]

Continue Reading

Fact Check: រូប​ថត​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន ត្រូវ​បាន​កាត់​ត​ជា​តា​រា​ចម្រៀង​ស្រី​ខ្មែរ​

រាជនី​សំឡេង​​មាស​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​ពី​ជំនាន់​ដើម​អ្នក​ស្រី​ រស់ សេរី​សុទ្ធា​​, អ្នក​ស្រី​ប៉ែន​ រ៉ន​​, និង​អ្នក​ស្រី​ហួយ​ មាស​ សុទ្ធ​សឹង​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​អំឡុង​ទស្សវត្ស​ទី​៦០​ រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន​យើង​នេះ​។​ ក្នុង​ចំណោម​នោះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ស្រី​ចំនួន​៣​នាក់​ និង​​អះ​អាង​ថា​នោះ​គឺ​ជា​​ទិដ្ឋ​ភាព​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​ និង​អ្នក​ស្រី​ ហួយ​ មាស ខណៈ​ពេល​ដែល​ពួក​គាត់​ចេញ​ពី​សាលា​រៀន​។​  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Today-ថ្ងៃនេះ បាន​ធ្វើ​ការ​បង្ហោះ​នូវ​រូប​ថត​ស្រ្តី​៣នាក់​កំពុង​ដើរ​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​។​ រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​អះ​អាង​ថា​ គឺ​ជា​តារា​ចម្រៀង​ស្រី​របស់​ខ្មែរ​ដែល​ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​កំពូល​តា​រា​ចម្រៀង​អ្នក​ស្រី​ រស់​ សេរីសុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​, និង​អ្នក​ស្រី​ ហួយ​ មាស។​ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រូប​ស៊ីវិល័យ​តារា​ចម្រៀង​ខ្មែរ​ឆ្នាំ​៦០​,៧០​ មិន​ចាញ់​តារា​ចម្រៀង​សម័យ​បច្ចុប្បន្ន​ទេ​។ […]

Continue Reading