វីដេអូ​ទឹក​ជំនន់​កាល​ពី​ខែ​មុន​នៅ​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​ចែក​ចាយ​ថា​ជា​ហេតុការណ៍​ថ្មី​ៗ​

វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ហូរ​ចូល​ទៅ​ក្នុង​អគារ​មួយ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះអាង​ជា​ភាសា​ខ្មែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ទឹក​ជំនន់​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២៥​​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

Continue Reading

ព័ត៌មាន​ក្លែងក្លាយ​​ថា រដ្ឋបាល​ Trump បន្ថយ​ពន្ធ​គយ​សម្រាប់​កម្ពុជា​មក​ត្រឹម​​១០ភាគរយ

ព័ត៌មាន​មួយ​ត្រូវ​បាន​បង្ហោះ​ឡើង​ និង​អះអាង​ថា​រដ្ឋបាល​លោក​ Trump សម្រេច​បន្ថយ​ពន្ធ​គយ​សម្រាប់​កម្ពុជា​មក​ត្រឹម​ ១០​% វិញ​។​ សំណេរ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ​ដែល​នាំ​ឱ្យ​មាន​ការ​​​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃព័ត៌មាន​​ទាំង​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

Continue Reading

ប្រាសាទ​បុរាណ​ខូច​ខាត​ដោយ​រញ្ជួយ​ដី​នៅ​ Mandalay ត្រូវ​បាន​ច្រឡំ​ថា​ជា​ចេតិយ​ Shwedagon

វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​នៃ​សំណង់​ប្រាសាទ​បុរាណ​បាក់​បែក​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​ទិដ្ឋភាព​មុន​ និង​ក្រោយ​មាន​ព្រឹត្តិការណ៌​គ្រោះ​ធម្មជាតិ​មួយ​នេះ​។​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ច្រើន​ បាន​ចែក​រំលែក​ និង​ប្រតិកម្ម​ចំពោះ​ការ​បង្ហោះ​ខាង​លើ​​។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ Google Reverse Image search យើង​បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ ធ្វើ​​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​

Continue Reading

ព័ត៌មាន​អំពី​លោក​ ស​ ខេង​ ជា​មេដឹក​នាំ​ «ចលនា​ជាតិ​តស៊ូ​»​ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​​

ថ្មី​ៗ​នេះ​ មាន​ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅលើ​បណ្ដាញ​សង្គម​ថា​ លោក​ ស​ ខេង​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​មេដឹក​នាំ​ «ចលនា​ជាតិ​តស៊ូ​» នៅ​កម្ពុជា​ ដោយ​មាន​លោក​ សាយ​ ឈុំ​ ជា​អនុប្រធាន​ និង​លោក​ កែ គឹមយ៉ាន​ ជា​ប្រធាន​ក្រុម​ជំនួយ​ការ​។​ ព័ត៌មាន​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៌​ និង​ប្រតិកម្ម​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​​កាត់​ត​បង្ហាញ​ប្រធានាធិបតី​​អ៊ុយក្រែន​​រាំ​​កម្សាន្ត​បែប​ស្រើប​ស្រាល

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី–អ៊ុយក្រែននៅ​តែ​​បន្ត​​អូស​បន្លាយ វីដេអូ​ឃ្លីប​ និង​រូបភាព​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) កំពុង​ឈរ​រាំ​កម្សាន្ត​ជាច្រើន​ឈុត​ ត្រូវ​បាន​បង្ហោះ​ឡើង​។​ ការបង្ហោះ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ទិដ្ឋភាព​​នេះ​មិន​ពិត​នោះ​ឡើយ។

Continue Reading

រូបភាព​ជន​ភៀស​ខ្លួន​រ៉្វាន់ដា​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​កម្ពុជា

រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​រត់​ភៀស​ខ្លួន​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ជន​ភៀស​ខ្លួន​កម្ពុជា​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ដឹក​មក​ទម្លាក់​ចោល​នៅ​ភ្នំ​ដង​រែក​កាល​ពី​ឆ្នាំ​១៩៧៩។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ប្រាសាទ​ភ្នំ​បាក់​ខែង​​មិន​មែន​នៅ​លើ​ភ្នំ​គូលែន​នោះ​ឡើយ​

ថ្មី​ៗ​នេះ​ រូប​ភាព​មួយ​សន្លឹក​ បង្ហាញ​ប្រាសាទ​មួយ​នៅ​លើ​កំពូល​ភ្នំ​មួយ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ថា​មាន​ទីតាំង​នៅ​លើ​ភ្នំ​គូលែន​។​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ច្រើន​ បាន​ចែក​រំលែក​ និង​ប្រតិកម្ម​ចំពោះ​ការ​អះអាង​នេះ​។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ Google Reverse Image search យើង​បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ ធ្វើ​​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​

Continue Reading

ព្រែកជីក​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​ទន្លេ​សាប​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ

ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ថា កម្ពុជា​នឹង​កសាង​ព្រែក​ជីក​ថ្មី​មួយ​ទៀត​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​កាន់​ទន្លេសាប។ ព័ត៌មាន​នេះ ទទួល​បាន​ការ​សាទរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​សត្វ​មួយ​ក្រុម​នៅ​ប្រាសាទ​ Tikal ត្រូវ​បាន​គេ​អះអាង​ថា​ ជា​សត្វ​ដាយណូស័រ​

ថ្មី​ៗនេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ប្រាសាទ ​Tikal ក្នុង​ប្រទេស​ហ្គាតេម៉ាឡា ត្រូវ​បាន​បង្ហោះ​រួម​ជាមួយ​នឹង​ទិដ្ឋភាព​សត្វ​តូច​ៗ​មួយ​ក្រុម​ ដែល​មើល​ទៅ​ដូច​ជា​ដាយ​ណូស័រ​។​ វា​ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹងការ​អះអាង​ថា​ សត្វ​ទាំង​នោះ​ គឺ​ជា​ដាយណូស័រ​ពិត​ប្រាកដ​។​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ច្រើន​ បាន​ចែក​រំលែក​ និង​ប្រតិកម្ម​ចំពោះ​ការ​អះអាង​នេះ​។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ Google Reverse Image search យើង​បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ ធ្វើ​​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​

Continue Reading

លទ្ធផល​វិភាគ​បង្ហាញ​ថា សំឡេង​បែក​ធ្លាយ​របស់​មេ​បក្ស​កាន់​អំណាច​ជា​សំឡេង​មនុស្ស​ពិត

បន្ទាប់​ពី​មេដឹកនាំ​បក្ស​ជំទាស់​បង្ហោះ​សំឡេង​បែក​ធ្លាយ​របស់មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​លើ​បណ្ដាញ​សង្គម​មក ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល បាន​អះអាង​ថា សំឡេង​បែក​ធ្លាយ​នោះ គឺ​ជា​សំឡេង​ដែល​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo បាន​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​​ខ្មាន់​កាំភ្លើង​ថៃ​បាញ់​សម្លាប់​អតីត​តំណាង​រាស្ត្រ​បក្ស​ជំទាស់​​កម្ពុជា​

លោក លឹម គឹមយ៉ាង អតីត​អ្នក​តំណាង​រាស្ត្រ​បក្ស​ជំទាស់​របស់​កម្ពុជា ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។ បន្ទាប់មក ការ​អះអាង​នានា​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​បាន​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​អាមេរិក​ហាម​ពលរដ្ឋ​ឱ្យ​ផ្អាក​បរិភោគ​អយស្ទ័រ​ទូទាំង​ប្រទេស​មែន​ឬទេ?

ខណៈ​ដែល​ជំងឺ Norovirus កំពុង​តែ​ផ្ទុះ​នៅ​តាម​ប្រទេស​មួយ​ចំនួន ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​សប្ដាហ៍​នេះ បាន​និយាយ​ថា អាមេរិក​បាន​ប្រកាស​ឱ្យ​ប្រជាជន​ខ្លួន​ផ្អាក​បរិភោគ​អយស្ទ័រ​ជា​បន្ទាន់ ក្រោយ​រក​ឃើញ​មេរោគ​ប្រភេទ​នេះ​នៅ​ក្នុង​គ្រឿង​សមុទ្រ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​នៅ​កម្ពុជា បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ពីរ​ថ្ងៃ​មុនថា អាមេរិក​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​រប​ស់​ខ្លួន​ផ្អាក​ទទួល​ទាន​អយស្ទ័រ​ជា​បន្ទាន់ បន្ទាប់​ពី​រក​ឃើញ​ថា គ្រឿង​សមុទ្រ​ប្រភេទ​នេះ​មាន​ផ្ទុក​វីរុស​​ណូរ៉ូ (Norovirus) និង​មាន​ករណី​ឆ្លង​កើត​ឡើង។ បន្ទាប់​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ និង​មតិ​យោបល់​ចម្រុះ​បែប​ទៅ​នឹង​ព័ត៌មាន​នេះ ដោយ​ជឿ​លើ​ព័ត៌មាន​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ក្ដៅៗ! អាមេរិក​ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​ញ៉ាំ​អយស្ទ័រ​បន្ទាន់ ក្រោយ​រក​ឃើញ​មាន​ផ្ទុក​មេរោគ Norovirus និង​មាន​ករណី​ឆ្លង”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ចម្លង​យក​ទៅ​បង្ហោះ​​បន្ត ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ជឿ​ទៅ​តាម​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​ចម្លង​ព័ត៌មាន​ទាំង​ស្រុង។ Facebook Post | […]

Continue Reading

រូប​ថត​ចាស់​នៃ​ក្បួន​យោធា​ក្នុង​ទីក្រុង​សេអ៊ូល​ បាន​ចែកចាយ​ជា​ថ្មី​ បន្ទាប់​ពី​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​

បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ Yoon Suk Yeol បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ច្បាប់​អាជ្ញា​សឹក​នោះ​ រូប​ថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ក្បួន​រថយន្ត​យោធា​នៅ​តាម​ដង​ផ្លូវ​បាន​រីក​រាល​ដាល​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ ដោយ​បាន​អះអាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ដាក់​ពង្រាយ​នៅក្នុង​ទីក្រុង​សេអ៊ូល​នា​ពេល​ថ្មី​ៗនេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​​ ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​ចែក​រំលែក​រូបថត​ក្បួន​យោធា​នៃ​តាម​ដង​ផ្លូវ​ ដោយ​ភ្ជាប់​ទិដ្ឋភាព​ទាំង​នោះ​ ទៅ​នឹង​ព្រឹត្តិការណ៍​ភ្លាម​ៗ​ ក្រោយ​ពី​មាន​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​ដ៏​គួរ​ឱ្យភ្ញាក់​ផ្អើល​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​។​  ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ប្រកាស​នៅ​កូរ៉េ​ខាង​ត្បូង​។​ រថពាស​ដែក​ត្រូវបាន​ប្រទះ​ឃើញ​នៅ​កណ្ដាល​ទីក្រុង​»។​ Facebook Post | Archived Link ការ​បង្ហោះ​មួយ​ទៀត​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ម្នាក់​ ក៏​បាន​ចែក​រំលែក​រូប​ភាព​ដូច​គ្នា​ ជាមួយ​នឹង​ការ​អះអាង​ ដោយ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ពង្រាយ​រថក្រោះ​ និង​ឧទ្ធម្ភាគចក្រ​យោធា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​។​ Facebook Post | Archived Link រូប​ថត​ភ្ជាប់​ទៅ​នឹង​ការ​អះអាង​ខាង​លើ​ ក៏​ត្រូវ​បាន​សង្កេត​ឃើញ​ និង​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ X ផង​ដែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ […]

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយ​ថា ខេត្ត​ព្រះសីហនុ និង​តាកែវ មាន​អ្នក​ឆ្លង និង​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ

ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​សប្ដាហ៍​នេះ បាន​និយាយ​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​កំពុង​កើន​ឡើង​ខ្លាំង ហើយ​ខេត្ត​ព្រះសីហនុ និង​តាកែវ ស្ថិត​នៅ​លំដាប់​លេខ​១ និង​លេខ​២ ជា​តំបន់​មាន​អ្នក​ផ្ទុក និង​ឆ្លង​មេរោគ​អេដស៍​ច្រើន​ជាង​គេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ករណី​ឆ្លង​មេរោគ​អេដស៍​កំពុង​កើន​ឡើង​ខ្លាំង ដោយ​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​លំដាប់​ទី​១ ហើយ​ខេត្ត​តាកែវ​ស្ថិត​នៅ​លំដាប់​ទី​២ ខណៈ​ដែលមនុស្ស ៧,០០០​នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ បាន​រត់​គេច​ពី​ការ​ផ្ដល់​សេវា​ព្យាបាល។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “HIV-មេរោគ​អេដស៍​កំពុង​កើន​ឡើង​ខ្លាំង [ខេត្ត]ព្រះសីហនុ​ Top 1[លំដាប់​ទី​១] តាកែវ Top 2 [លំដាប់​ទី​២]។ ៧​ម៉ឺន​នាក់​ផ្ទុក​មេរោគ ប្រុង​ប្រយ័ត្ន ៧​ពាន់​នាក់​រត់​គេច​មិន​ទទួល​ការ​ព្យាបាល”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បានបង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែលនាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ […]

Continue Reading

លោក​ Elon Musk កំពុង​បង្កើត​មនុស្ស​យន្ត​ពពោះ​ជំនួស​មនុស្ស តើ​ពិត​ឬទេ?

  ព័ត៌មាន​ និង​ការ​អះអាង​នានា​ទាក់​ទង​ទៅ​នឹង​លោក​ Elon Musk តែង​តែ​ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​ ព័ត៌មាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ថា​ មហា​សេដ្ឋី​អាមេរិក​រូប​នេះ​ បាន​នឹង​កំពុង​ផលិត​បចេ្ចក​វិទ្យា​បង្កើត​មនុស្ស​យន្ត​ ដែល​អាច​មាន​ផ្ទៃ​ពោះ​មនុស្ស​បាន​។​ ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ និង​ទាក់​ទាញ​បាន​ការ​ជឿ​តាម​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ​ បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​លើក​ឡើង​ថា​ មហា​សេដ្ឋី​អាមេរិក​លោក​ Elon Musk ដែល​ជា​ស្ថានិក​ក្រុមហ៊ុន​ Tesla នោះ​ បាន​នឹង​កំពុង​តែប​ង្កើត​មនុស្ស​យន្ត​ដើម្បី​មាន​ផ្ទៃ​ពោះ​មនុស្ស​។​ សារ​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​ទៅ​នឹង​ព័ត៌មាន​ខាង​លើ​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២៤​ ដែល​រៀប​រាប់​ «Elon គឺ​ Currently កំពុង​ធ្វើការ​លើ​កំណែ​ថ្មី​នៃ​ Robots ដែល​អាច​ផ្ទុក​កូន​របស់​អ្នក​បាន​រយៈ​ពេល​៩ខែ ​[…] »។​   Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ […]

Continue Reading

តើ​នេះ​ជា​វីដេអូ​​ Justin Bieber ក្រោយ​ចូល​រួម​កម្មវិធី​​ P-Diddy មែន​ដែរ​ឬ​ទេ​?

ខណៈ​ពេល​ដែល​រឿង​អាស្រូវ​របស់​តារា​ចម្រៀង​រ៉េប​ P-Diddy ត្រូវ​បាន​លាត​ត្រដាង​ឡើង​ជា​ច្រើន​នោះ​ វីដេអូ​ឃ្លីប​ចាស់​មួយ​របស់​តារា​ចម្រៀង​ Justin Bieber ក្នុង​សភាព​រសាប់​រសល់​រវើរវាយ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំណេររៀប​រាប់​ថា វា​ជា​សភាព​តារា​ចម្រៀង​រូប​នេះ​ក្រោយ​ពី​ចូលរួម​កម្មវិធី​របស់លោក​ P-Diddy ហើយ​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវបាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​តុលា​ ឆ្នាំ​២០២៤​កន្លង​ទៅនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​តារា​ចម្រៀង​ Justin Bieber ស្ថិត​ក្នុង​សភាព​​​រវើរវាយ​។​ វីដេអូ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ វា​សភាព​របស់​​​តារា​ចម្រៀង​ Justin Bieber ក្រោយ​ចូល​រួម​កម្មវិធី​ P-Diddy។​ វីដេអូ​ឃ្លីប​​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់ពី​ព័ត៌មាន​អាស្រូវ​ជា​ច្រើន​របស់​តារា​ចម្រៀង​រ៉េប​​ P-Diddy ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​។​ Facebook Post | Archived Link វីដេអូ​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​តុលា​ ឆ្នាំ​២០២៤​ ជាមួយ​នឹង​សំណេរ​រៀប​រាប់​ថា​ «វីដេអូ​កាល​ដែល​ […]

Continue Reading

ការអះអាង​មិន​ត្រឹម​ត្រូវ​ថា វីដេអូ​ជម្លោះ​ក្រុម​ប្រដាប់​អាវុធ​​​ភូមា​ ជា​វិវាទ​ទាហាន​ឡាវ និង​វៀតណាម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ជម្លោះ​តាន​តឹង​រវាង​ទាហានពីរ​ក្រុម ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​ជាមួយ​នឹង​ការ​អះអាង​ថា វា​ជា​ជម្លោះ​រវាង​ទាហាន​ឡាវ និង​ទាហាន​វៀតណាម។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង ៣​នាទី​មួយ​ដែល​បង្ហាញ​ទាហាន​ពីរ​ក្រុម​មាន​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា ទាហាន​វៀតណាម​បាន​រារាំង​ទាហាន​មិន​ឱ្យ​បិទ​បដា​ផ្សព្វផ្សាយ​ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ពួកគេ។ សំណេរ​ភ្ជាប់​ជាមួយ​វីដេអូ​ឃ្លីប​នេះ បន្ត​រៀបរាប់​ថា បញ្ហា​នេះ​ក៏​ព្រោះ​តែ​ស្ថាប័ន​រដ្ឋ​នានា​របស់​ប្រទេស​ឡាវស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម រួម​ទាំង​វិស័យ​កង​ទ័ព​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ការ​ឱ្យ​គេ​គ្រប់​គ្រង​លើ​រដ្ឋបាល​គ្រប់​ស្ថាប័ន​អស់​ហើយ សូម្បី​តែ​កង​ទ័ព​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ឯង​បាន​ដែរ (យួន ឡាវ)​ជា​គំរូ”។ Facebook Post | Archived Link វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែកដល់​ទៅ​រាប់​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ជឿ​ទៅ​តាម​សំណេរ​បង្ហោះ​នៅ​ភ្ជាប់​នឹង​វីដេអូ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ ក្រោយ​ពី​វីដេអូ​ឃ្លីប​ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​ឃ្លីប​នេះដែល​ភ្ជាប់​ជាមួយ​សំណេរ​ដូច​គ្នា​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ដែល​ជឿ​ទៅ​តាម​សំណេរ​នោះ។ ខាង​ក្រោម​នេះ គឺ​វីដេអូ​ទាំងស្រុងដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ […]

Continue Reading

វីដេអូ​អ្នក​បើក​បរ​ងងុយ​គេងត្រូវ​បាន​ផ្សាយ​ថា​ ជា​ដើម​ហេតុនៃ​ករណី​ភ្លើង​ឆេះ​ឡាន​ដឹក​សិស្ស​ថៃ

បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ដឹក​កូន​សិស្ស​សាលា​ថៃ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ វីដេអូ​កាមេរ៉ា​សុវត្ថិភាព​មួយ​ដែល​បង្ហាញ​អ្នក​បើក​បរ​ងងុយ​គេង​អំឡុង​ពេល​កំពុង​បញ្ជា​យានយន្ត​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព្រម​ជាមួយ​ការ​អះអាង​ថា វា​ជា​ស្ថានភាព​អ្នក​បើក​បរ​ឡាន​ក្រុង​ដឹក​សិស្ស​ថៃ​ដែលជា​ដើម​ហេតុ​នាំ​ឱ្យ​កើត​ឧប្បទ្ទវហេតុ​ភ្លើង​ឆេះ​នៅ​ដើម​សប្ដាហ៍​នេះ។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​​ជាង ២​​នាទី​ដែល​​បង្ហាញ​​ស្ថានភាព​បើក​បរ​របស់​អ្នក​បើក​រថយន្ត​ក្រុង​មួយ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​វីដេអូ​បាន​មក​ពី​កាមេរ៉ា​សុវត្ថិភាព​​ភ្ជាប់​ជាមួយ​រថយន្ត​ក្រុង​ដឹក​កូន​សិស្ស​ថៃ ដែល​បង្ហាញ​អ្នក​បើកបរ​ងងុយ​គេង​អំឡុង​ពេក​កាន់​ចង្កូត​រថយន្ត។ ការ​អះអាង​បន្ត​ថា ស្ថានភាព​អ្នក​បើកបរ​បែប​នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​រថយន្ត​ក្រុង​នោះ​ជួប​ឧប្បទ្ទវហេតុ​ភ្លើង​ឆេះ ដែល​បណ្ដាល​យ៉ាង​មនុស្ស​យ៉ាង​តិច ២៣​នាក់​ស្លាប់​នៅ​ក្នុង​អណ្ដាត​ភ្លើង។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គមដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដែល​បាន​បញ្ចេញ​​ប្រតិកម្ម​ចម្រុះ​បែប និង​មតិ​យោបល់​ជាច្រើន​ ដោយ​ជឿ​ថា វីដេអូ​នេះ​ពិត​ជា​​មូល​ហេតុ​បណ្ដាល​ឱ្យ​កើត​ហេតុការណ៍​ដ៏​រន្ធត់​នេះ​​កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៤។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០២៤ តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​​ពី​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ក្រុង​ដឹក​សិស្ស​តូចៗ​នៅ​ជាយ​រាជធានី​​បាងកក។ Facebook Post | Archived Link វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ចាប់​តាំង​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “វីដេអូ​បង្ហាញ​ដោយ​កាមេរ៉ា​សុវត្ថិភាព​ករណី​ឆេះ​ឡាន​ដឹក​សិស្ស គឺ​ដើម​ហេតុ​មក​ពី​តៃកុង​ឡាន​ងងុយ​ដេក”។ Facebook Post | Archived Link ខាង​​ក្រោម​នេះ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ ​មេដឹកនាំ​អ៊ីស្រាអែល​រត់​គេច​ពី​គ្រាប់​ផ្លោង​អ៊ីរ៉ង់

ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ដ៏​ច្រើន​របស់​អ៊ីរ៉ង់​ទៅ​លើ​អ៊ីស្រាអែល​កាល​ពី​ដើម​សប្ដាហ៍​នេះ​ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ (Bejamine Netanyahu)​ រត់​នៅ​ក្នុង​អគារ​មួយ ត្រូវបាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះអាង​ថា​ មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះបាន​រត់​ចូល​​លេនដ្ឋាន​របស់​លោក​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវបាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​​ ខែ​តុលា​ ឆ្នាំ​២០២៤​កន្លង​ទៅនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹកនាំ​របស់​អ៊ីស្រាអែល​ បាន​រត់​គេច​ភៀស​ខ្លួន​ អំឡុង​ពេល​អ៊ីរ៉ង់​កំពុង​តែ​បើក​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​។​ អ្នក​ប្រើ​ប្រាស់​ដដែល​​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ និង​ពេល​វេលា​នៃ​ហេតុការណ៌​​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​មក​កាន់​អ៊ីស្រាអែល​។​ Facebook Post | Archived Link វីដេអូ​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​  ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៤​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «បែក​ធ្លាយ​វីដេអូ​ មេដឹកនាំ​អ៊ីស្រាអែល​លោក​ ណេតាន់យ៉ាហ៊ូ […]

Continue Reading

​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​​ភ្ជាប់​វីដេអូ​កូន​សិស្ស​ច្រៀង​លេង​ទៅ​នឹង​​ហេតុការណ៍​ភ្លើង​ឆេះ​ឡាន​ក្រុង​នៅ​ថៃ

បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ដឹក​កូន​សិស្ស​សាលា​ថៃ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ស្រាប់​តែ​មាន​វីដេអូ​ឃ្លីប​មួយ ដែល​បង្ហាញ​កូន​សិស្ស​ច្រៀង​លេង​នៅ​លើ​រថយន្ត​ក្រុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ​វា​ទិដ្ឋភាព​នៅ​មុន​ពេល​កើត​ហេតុការណ៍​ដ៏​រន្ធត់​នោះ។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​​ជាង ១​នាទី​ដែល​បង្ហាញ​កុមារី​តូចៗ​ជា​សិស្ស​សាលា​ថៃ​ច្រៀង​លេង​នៅ​ក្នុង​ឡាន​ក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ដោយ​គេ​អះអាង​ថា វា​ជា​វីដេអូ​សិស្សា​ថៃ​នៅ​មុន​ពេល​ត្រូវ​ភ្លើង​ឆាប​ឆេះ។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គមដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដែល​បាន​បញ្ចេញ​​ប្រតិកម្ម​ចម្រុះ​បែប និង​មតិ​យោបល់​ជាច្រើន​ ដោយ​ជឿ​ថា វីដេអូ​នេះ​ពិត​ជា​ក្មេងៗ​សិស្សសាលា​ថៃ​ដែល​រង​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​រថយន្ត​ក្រុង​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៤។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នាពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ក្រុង​ដឹក​សិស្ស​តូចៗ​នៅ​ទីក្រុង​បាងកក។ Facebook Post | Archived Link វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ចាប់​តាំង​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ទិដ្ឋភាព​សិស្ស​សាលា​មត្តេយ្យ​ថៃ​មុន​មាន​ព្រឹត្តិការណ៍​ភ្លើង​ឆេះ​រថយន្ត!”។ Facebook Post | Archived Link ខាង​​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ Facebook Post | Archived Link […]

Continue Reading

ព័ត៌មាន​មិន​ច្បាស់​លាស់​ផ្សាយ​ថា Gumball 3000 នៅ​កម្ពុជា​បំបែក​កំណត់ត្រា​ពិភព​លោក

បន្ទាប់​ពី​ព្រឹត្តិការណ៍ Gumball 3000 ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កម្ពុជា​នៅ​សប្ដាហ៍​នេះ ព័ត៌មាន​ដ៏​ផុស​ផុល​មួយ បាន​ផ្សព្វផ្សាយ​ថា ព្រឹត្តិការណ៍​មួយ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភព​លោក​សម្រាប់​ការ​ចត​រថយន្ត​ទំនើប​ច្រើន​បំផុត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​និយាយ​ថា កម្ពុជា​បាន​​បំណែក​​កំណត់ត្រា​ពិភព​លោក Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​រថយន្ត​ទំនើប​ច្រើន​ជាង​គេ​ចត​នៅ​មុខ​សំណង់​បុរាណ​នា​ព្រឹត្តិការណ៍ Gumball 3000 នា​ពេល​ថ្មីៗ​នេះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់ទាញ​បាន​ការ​គាំ​ទ្រ​ផ្នែក​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “អបអរ​សាទរ​កម្ពុជា​ជាប់​ពាន​រង្វាន់ Guinness ដែល​មាន​រថយន្ត​ទំនើប​ច្រើន​ជាង​គេ​នៅ​ក្នុង​កម្មវិធី Gumball 3000”។ Facebook Post | Archived Link ព័ត៌មាន​ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​ជាមួយ​សំណេរ​ដូច​គ្នា​កាល​ពី​ពីរ​ថ្ងៃ​មុន ហើយ​ទទួល​បាន​ការ​ចែករំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពីថ្ងៃ​ទី​១៩ ខែ​កញ្ញា ដែល​សរសេរ​រៀបរាប់​ថា “ជាប់​ហើយ​ខ្មែរ​យើង Guinness Congraluations Cambodia […]

Continue Reading

វីដេអូ​នេន​តូច​ភូមា​រាំ​លេង​បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខ្មែរ

វីដេអូ​នេន​តូច​រាំង​លេង​កម្សាន្ត​តាម​ភ្លេង​ធុង​បាស់ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ចំពោះ​នេន​តូច​ទាំង​នេះ​ថា បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ។ វីដេអូ​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​បង្ហាញ​ព្រះ​សង្ឃ​ក្មេងៗ​រាំង​លេង​តាម​ចង្វាក់​ភ្លេង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​នេន​តូចៗ​ទាំង​នោះ​ជា​ព្រះ​សង្ឃ​កម្ពុជា ឬ​ព្រះ​សង្ឃ​នៅ​ប្រទេស​ណា។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ចោទ​សួរ​ថា “ចប់​ លោក​ខ្មែរ​យើង ឬ​ក៏មិន​មែន​ទេ និយាយ​លែង​ចេញ​ហើយ”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​នយោបាយ​​របស់​គណបក្ស​ប្រឆាំង លោក មុត ចន្ថា ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “យួន​ក្លាយ។ Facebook Post | Archived Link វីដេអូ​​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ សូម​មើល​ព័ត៌មាន​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ […]

Continue Reading

ដុំ​ថ្ម​សាក​ពិត​ជា​អាច​ផ្ទុះ​ឆេះ​នៅ​ក្នុង​ជណ្ដើរ​យន្ត​ដូច​ការ​អះអាង​មែន​ឬទេ?

ថ្មី​ៗ​នេះ​ មាន​ការ​ចែក​ចាយ​វីដេអូ​ឃ្លីប​មួយ​​ដែលការ​ផ្ទុះ​ថ្ម​សាក​មួយ​នៅ​ក្នុង​ជណ្ដើ​យន្ត។​ ករណី​នេះ​ ត្រូវ​បាន​អះអាង​ថា​ បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​យក​ដុំ​ថ្ម​សាក​​ចូល​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ហាម​ឃាត់​ការ​យក​ដុំ​ថ្ម​សាក​ចូល​ទៅ​ក្នុង​ជណ្ដើរ​យន្ត ដោយ​ថា វា​បង្ក​ឱ្យ​ផ្ទុះ​ឆេះ​បាន​នៅ​ក្នុង​ទីចង្អៀត​បែប​នេះ។ ការ​អះអាង​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​​វីដេអូ​ឃ្លីប​មួយ​​នៅ​​លើ​បណ្ដាញ​តេឡេក្រាម​ Telegram ដែល​​បង្ហាញការ​ផ្ទុះ​ដុំ​ថ្ម​សាក​មួយ​ បន្ទាប់​ពី​​បុរស​ម្នាក់​កាន់​វា​ដើរ​ចូល​ទៅ​ក្នុង​ជណ្ដើរ​យន្ត។​ វីដេអូ​ឃ្លីប​ ដោយ​ភ្ជាប់​ទៅនឹង​សំណេរ​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​រៀប​រាប់​ថា​ «ហាម​យក​ E Bike Battery ចូល​ក្នុង​ជណ្តើរ​យន្ត​ ប្រយ័ត្ន​ឆេះ​ វា​គ្រោះថ្នាក់​ណាស់​»។​ https://t.me/jing007/1035 Telegram Post | Archived Link វីដេអូ​ឃ្លីប​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «បុរស​ម្នាក់​ត្រូវ​បាន​ឆាប​ឆេះ​ភ្លាម​ៗ​ គ្រាន់​តែ​កាន់​ថ្ម​សាក​ ចូល​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត»។ Facebook Post […]

Continue Reading

រូប​ថត​ចាស់​ៗ​​ត្រូវ​បានភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ជា​លទ្ធផល​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​ថ្មី​ៗ​នេះ​

ក្រោយ​ពី​ជប៉ុន​ព្រមាន​ពីការកើតឡើងនៃ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់ធ្ងរ​រួច​មក​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​​ជាមួយ​ព័ត៌មាន​ថា​វា​ជា​​គ្រោះ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ជប៉ុននា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះអាង​ភ្ជាប់​ដោយ​រូប​ថត​​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ខាង​លើ​នេះ​ គឺ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ពេល​ថ្មី​ៗ​នេះ រូបថត​មួយ​សន្លឹក​យ៉ាង​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រង​ខូច​ខាត​ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ហេដ្ឋារចនា​សម័្ពន្ធ​ផ្លូវ​ថ្នល់​ ជាមួយ​នឹង​ការ​អះអាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​​គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើត​ឡើង​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «គ្រោះ​រញ្ជួយ​ដី​ បាន​វាយ​ប្រហារ​លើ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​»។​ Facebook Post | Archived Link រូប​ថត​​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «គ្រោះ​រញ្ជួយ​ដី​ បាន​វាយប្រហារ​លើ​តំបន់​ភាគខាង​ត្បូង​ប្រទេស​ជប៉ុន​​»។ Facebook Post | Archived Link ខាង​ក្រោម​​ គឺ​ជា​រូប​ភាព​ផ្ដាមមួយ​ផ្សេង​ទៀត​ ដែល​បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​ ដោយ​ភ្ជាប់​នឹង​ការ​អះអាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ប៉ះ​ពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី​នា​ពេល​ថ្មី​ៗ​នេះ​។​ Facebook Post | Archived Link […]

Continue Reading

តើ​ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​អាមេរិក​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ចិន​មែន​ឬ?

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​បាន​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​អាមេរិក​ដែល​មាន​មុខ​មាត់​ដូច​កូនចៅ​ចិន​នោះ បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ចិន និង​ដណ្ដើម​បាន​មេដាយ​មាស។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​ទឹក​ជំនន់​មួយ​​ត្រូវ​បាន​ចែក​រំលែក​ថា​ជា​​ទឹក​ជំនន់​ថ្មី​ៗ​នៅ​ក្នុង​​អេស្ប៉ាញ​

វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ផ្ទះ​សម្បែង​ និង​អគារ​ជាច្រើន​ខ្នង​គ្រប​ដណ្ដប់​ និង​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ ជា​ហេតុការណ៍​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​។​ ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

រូបថត​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នៅ​ថៃ​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​សាធារណជន​កម្ពុជា

ខណៈ​ដែល​គុណភាព​សំណង់​សាធារណៈ​តែង​តែ​រង​ការ​រិះគន់​ពី​មហាជន​​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ រូបថត​ការដ្ឋាន​សំណង់​បេតុង​មួយ​ដែល​គ្មាន​រែង​ដែក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ការដ្ឋាន​សាង​សង់​ផ្លូវ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ទទួល​រង​ការ​រិះគន់​បន្ថែម​ទៀត​ បន្ទាប់​ពី​រូបថត​នេះ​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម រូបថត​​ដែល​បង្ហាញ​ការ​សាង​សង់​ផ្លូវ​ចាក់​បេតុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ការ​សាង​សង់​ផ្លូវ​បេតុង​មួយ​ដោយ​ពុំ​មាន​ដាក់​ដែក​បង្កប់​នៅ​ក្នុង​ល្បាយ​បេតុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​រិះគន់​ដ៏​ច្រើន​ ដែល​ជឿ​ថា ដំណើរការ​​សាង​សង់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះពិត​ជា​កើត​ឡើង​នៅ​កម្ពុជា​មែន។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​សំណេរ​នៅ​ផ្សព្វផ្សាយ​នៅ​លើ​​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា?”។ Facebook Post | Archived រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​​ដង។ ខាង​ក្រោម​នេះ  គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា? ដឹង​ស្រុក​ណា​ទេ​លោក​អើយ?”។ Facebook Post | Archived Link Facebook Post | Archived Link រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ។ គេ​អាច​មើល​រូបថត​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ […]

Continue Reading

Suzuki ច្រាន​ចោល​ព័ត៌មាន​ថា​ ក្រុមហ៊ុន​គ្រោង​បញ្ឈប់​ប្រតិបត្តិការ​​នៅ​ថៃ​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ព័ត៌មាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា​ ក្រុម​ហ៊ុនផលិត​រថយន្ត​របស់​ជប៉ុន​ Suzuki នឹង​បិទ​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយសារ​ការ​លក់​​ធ្លាក់​ចុះ​​ដែល​បណ្ដាល​មក​ពី​ការ​ហូរ​ចូល​ដ៏ច្រើន​នៃ​​រថយន្ត​ចិន​ចូល​ទៅ​ក្នុង​ទីផ្សារប្រទេស​មួយ​នេះ​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

វីដេអូ​ឃ្លីប​ខ្លា​រខិន​២​ក្បាល​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៌​ថ្មី​ៗ​នៅ​​កម្ពុជា​

ថ្មីៗ​នេះ ​មាន​ព័ត៌មាន​ផ្សាយ​ថា ឆ្កែ​ជា​ច្រើន​ក្បាល​របស់​អ្នក​ភូមិ​ បាន​ងាប់​ជា​បន្ត​បន្ទាប់​គ្នា​នៅ​ខេត្ត​ព្រៃវែង។ បន្ទាប់​មក ក៏​មាន​វីដេអូ​មួយ​ដែល​បង្ហាញ​ខ្លា​ពីរ​ក្បាល​ព្យាយាម​ប្រហារ​ឆ្កែ​នៅ​ក្នុង​ទ្រុង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មូល​ហេតុ​នៃ​ការ​ងាប់​ឆ្កែ​ច្រើន​ក្បាល​នៅ​ព្រៃវែង គឺ​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​របស់​ខ្លា។ វីដេអូ​ឃ្លីប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​បណ្ណាល័យ​ចល័តក្នុង​អំឡុង​ឆ្នាំ​១៩២៣​មែន​ដែរ​ឬ​ទេ​?

ស្រប​ពេល​ដែល​ទេសចរណ៍​អំណាន​របស់​លោក​ អ៊ុក​ វណ្ណដេ​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពត​នោះ​ រូប​ថត​​ស​ខ្មៅ​មួយ​សន្លឹក​​ដែល​បង្ហាញ​បណ្ណាល័យ​ចល័ត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​​ជាមួយ​នឹង​ការ​អះអាង​វារូបថត​នៅ​ខេត្ត​កំពត​​ក្នុង​ឆ្នាំ​១៩២៣​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លងទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ជា​ការ​ប្រៀប​ធៀប​ ទិដ្ឋភាព​នៃ​បណ្ណាល័យ​ចល័ត​ រវាង​ឆ្នាំ​១៩២៣​ និង​ឆ្នាំ​២០២៤​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​ ការ​បង្ហោះ​ខាង​លើ​នេះ​​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទេសចរណ៍​អំណាន​លើក​កម្ពស់​ចំណេះដឹង​ និង​កិត្យានុភាព​ជាតិ​យើង​ សូម​ចូល​រួម​គាំទ្រ​ទាំង​អស់​គ្នា​បង​ប្អូន​»​។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដទៃ​ទៀត​ផង​ដែរ​។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact […]

Continue Reading

វីដេអូ​ក្រាហ្វិក​មួយ​ត្រូវ​បាន​ចែក​រំលែកមិន​ត្រឹម​ត្រូវ​​ថា​ជា​ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​​កាណាដា​

បន្ទាប់​ពី​រញ្ជួយ​ដី​មួយ​​បាន​វាយ​ប្រហារ​ប្រទេស​កាណាដា​កាល​ពី​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​អគារ​ញ័រ​ និង​បាន​​ដួល​រលំ​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា​ វា​ជា​ហេតុការណ៍​រញ្ជួយ​ដី​នៅ​កាណាដា​​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែកបន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​យ៉ាង​ផុសផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រង​ខូចខាត​ និង​ផល​ប៉ះពាល់​ទៅ​លើ​អគារ​ ជាមួយ​នឹង​ការអះអាង​ថា​ នោះ​គឺជា​ទិដ្ឋភាព​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​កាណាដា​ម្សិល​មិញ​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ ​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «គ្មាន​ស្រុក​ណា​ស្រួល​រស់​នៅ​ ជាង​ស្រុក​កំណើត​យើង​ទេ​»។ Facebook Post | Archived Link ដូច​គ្នា​នេះ​ វីដេអូ​មួយ​ដែល​បង្ហាញ​នូវ​អគារ​ CN ស្ថិត​នៅ​ក្នុង​ទីក្រុង​តូរ៉ុនតូ​ (Toronto) ប្រទេស​កាណាដា​ បាន​ដួល​រលំ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok ដទៃ​ទៀត​ផង​ដែរ​។​ TikTok Link | Archived Link វីដេអូ​ឃ្លីប​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ​ផង​ដែរ​ […]

Continue Reading

សារព័ត៌មាន​កម្ពុជា​ប្រើ​រូបថត​ចាស់​ចុះ​​ផ្សាយ​ក្នុង​ព័ត៌មាន​អំពី​ការ​​ធ្លាក់​ឧទ្ធម្ភាគចក្រ​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់

បន្ទាប់ពី​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ
វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា
វា​ជា​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់។ វីដេអូ​ឃ្លីប​នេះ
ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា
យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​ចាស់​អំពី​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត​​ត្រូវ​បាន​បង្ហោះ​ដោយ​មិន​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា មាន​ត្រី​ឆ្លាម​ជាច្រើន​ជាប់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៃ​ទីក្រុង​ឌូបៃ ក្រោយ​ទឹក​ជំនន់​ស្រក​ទៅ​វិញ។ ការអះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

វីដេអូ​ឃ្លីប​ចាស់​ៗ​​ត្រូវ​បាន​ចែក​រំលែក​ថា​ជា​វីដេអូ​ទឹក​ជំនន់​ថ្មី​ៗ​នេះ​​នៅ​ក្នុង​ទីក្រុង​ឌូបៃ​

បន្ទាប់​ពី​​ភ្លៀង​ធ្លាក់​បាន​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​​វាយ​ប្រហារ​​ប្រទេស​អារ៉ាប់​រួម​នា​ពេល​ថ្មីៗ រូប​ថត​ និង​វីដេអូ​ឃ្លីប​បង្ហាញ​​ផល​ប៉ះពាល់​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ភ្ជាប់​នឹង​ការ​អះអាង​ថា​ វាគឺជា​​ជំនន់​ទឹក​ភ្លៀង​​នៅ​ក្នុង​ទីក្រុង​ឌូបៃ​រួម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

តើ​នេះ​គឺជា​ទិដ្ឋភាព​ស្ថានីយ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២៤​មែន​ឬ​?

បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា កម្ពុជាបាន​បញ្ជា​ទិញ​ទូរ​រថ​ភ្លើង​ចាស់ៗ​ពី​ប្រទេស​ជប៉ុននោះ​ ស្រាប់​តែ​​មាន​រូប​ថត​មួយ​សន្លឹក​​ ត្រូវ​បាន​គេ​​អះអាង​ថា​ ជា​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០២៤។​ ការ​បង្ហោះ​នេះ​ ទទួល​បាន​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

តើ​នេះ​ជា​​ទិដ្ឋភាព​នៃ​ការ​រៀប​ចំ​តុបតែង​សង្ក្រាន្ត​ថ្មី​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញមែន​ឬ​?

ស្រប​ពេល​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​អំពី​ការ​រៀប​ចំ​តុប​តែង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ដើម​ណូអែល​ ធ្វើ​ពី​កន្ត្រក​ និង​កញ្ជ្រែង​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ការ​រៀប​ចំ​តុបតែង​ថ្មី​នៅ​។​ ការ​បង្ហោះ​នេះ​ ទទួល​បាន​ការ​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

ទង់​ជាតិ​វៀតណាម​នៅ​កណ្ដាល​ប្រទេស​កម្ពុជា តើ​ការ​ពិត​បែប​ណា​វិញ?

ព័ត៌មានដ៏​ផុស​ផុល​មួយ​នៅថ្ងៃ​ម្សិល​មិញ​នេះ បាន​លើក​ឡើង​ថា វៀតណាម​បាន​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ដល់​កណ្ដាល​ប្រទេស​កម្ពុជា​ហើយ​ បន្ទាប់​ពី​មាន​ការ​តុប​តែង​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​បរិវេណ​បញ្ជាការដ្ឋាន​យោធា​មួយ​របស់​កម្ពុជា។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​បក​ស្រាយ ក្រោយ​មាន​ការ​អះអាង​ថា ធ្លាប់​ហ្វឹតហាត់​នៅ​ថៃ

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម លោក ឈុតសេរី វ៉ាន់ថង ធ្លាប់​ហ្វឹតហាត់​មួយថៃ​នៅ​ប្រទេស​ថៃ មុន​នឹង​ក្លាយ​ជា​កីឡាករ​គុនខ្មែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ផ្ទាល់ យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

Continue Reading

មនុស្ស​លោក​នឹង​​មិន​អាច​ឃើញ​សូរ្យគ្រាស​ពេញ​ទេ​​​​៣៧៥​ឆ្នាំ​ខាង​មុខ​ តើ​ជា​ការពិត​ឬទេ?

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ មាន​ព័ត៌មាន​យ៉ាង​ផុសផុល​មួយ​ បាន​លើក​ឡើង​ថា​ បាតុភូត​សូរ្យគ្រាស​​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី​០៨​ ខែ​មេសា​ខាង​មុខ​នេះ​ គឺ​ជា​បាតុភូត​សូរ្យគ្រាស​ពេញ​លេញ​មួយ​ ដែល​យើង​នឹង​មិន​អាច​មើល​ឃើញ​នោះ​ឡើយ​នៅ​​ក្នុង​រយៈ​ពេល​ ៣៧៥​ឆ្នាំ​ខាង​មុខ​។​ ព័ត៌មាន​​នេះ​ ត្រូវ​បាន​ចែក​រំលែក​​បន្ត​​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

ព័ត៌មាន​ចាស់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​តំបន់​ព្រះវិហារ​ ត្រូវ​បានបង្ហោះ​ឡើង​វិញ​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា ទាហាន​ថៃ​បាន​កាត់​សោរ​ច្រក​ទ្វារ​ចូល​ប្រាសាទ​ព្រះវិហារ​នៅ​ខាង​ដី​ថៃ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន បាន​ជឿ​ទៅ​តាម​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​បង្ហោះ​រូបភាព​ទាំង​នេះ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

​រូបភាព​ព្រះ​សង្ឃ​ពីរ​អង្គ​ថើប​គ្នាគឺ​ជា​រូបភាព​ផ្គុំ​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត

​រូបភាព​បី​សន្លឹក​ដែល​បង្ហាញ​ព្រះ​សង្ឃ​ពីរ​អង្គ​ថើប​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​អារាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជឿ​ថា​ជា​រូបថត​ពិត​ជាក់​ស្ដែង។ រូបភាព​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​រង​ការ​រិះ​គន់​ពី​អ្នក​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​បង្ហោះ​រូបភាព​ទាំង​នេះ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ជន​អន្តោប្រវេសន៍​​ដែល​​ប៉ូលិស​​ថៃ​​ឃាត់​​ខ្លួន​​នៅ​​ភាគ​ខាង​ត្បូងមិន​មែន​​ជា​​ជន​ជាតិ​​ខ្មែរ​​ទេ​

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​​ដែល​បង្ហាញ​​មនុស្ស​មួយ​ក្រុម​​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​​មួយ ត្រូវ​បាន​បង្ហោះ​ឡើង​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា មនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។​ វីដេអូ​ឃ្លីប​ភ្ជាប់​នឹង​ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុសផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រក​ឃើញ​មនុស្ស​មួយ​ក្រុម​​បាន​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ បាន​រៀប​រាប់​ក្នុង​ន័យ​ថា មនុស្ស​ដែល​តម្រួត​ថៃ​ឃាត់​ខ្លួន​នោះ គឺ​​ជា​ពល​ករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។​ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា «ឃើញ​ហើយ​គួរ​អោយ​សង្វេគ​ជាតិ​សាសន៍​ខ្ញុំ​😫🥺»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ […]

Continue Reading

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ​ថា Gagan Malik ជា​តួ​អង្គ​ព្រះ​ពុទ្ធ​ក្នុង​រឿង​ភាគ​ “ពុទ្ធ​ប្រវត្តិ”

តារា​សម្ដែង​ឥណ្ឌា លោក Gagan Malik ដែល​ជា​តួ​សម្ដែង​ជា​ព្រះ​ពុទ្ធ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​និយាយ​អំពី​ប្រវត្តិ​របស់​ព្រះ​ពុទ្ធ​នោះ បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន។ បន្ទាប់​មក ក៏​មាន​ការ​​អះអាង​ថា តារា​សម្ដែង​រូប​នេះ គឺ​ជា​តួ​សម្ដែង​ជា​ព្រះ​ពុទ្ធ​នៅ​ក្នុង​វីដេអូ​ភាគ​រឿង “ពុទ្ធ​ប្រវត្តិ” ដែល​ធ្លាប់​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ទេ។ ការអះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា តារា​ភាពយន្ត​​ឥណ្ឌា លោក Gagan Malik គឺ​ជាតួ​អង្គ​សនម្ដែង​ជា​ព្រះ​ពុទ្ធ​នៅ​ក្នុង​ខ្សែ​វីដេអូ​ភាគ​ពុទ្ធ​ប្រវត្តិ ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល បន្ទាប់​ពី​តារា​ភាពយន្ត​ឥណ្ឌា​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជាកាល​ពី​សប្ដាហ៍​មុន។ ការ​អះអាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​លោក Gagan Malik ថត​រូប​ជាមួយ​សម្ដេច​ព្រះ​ព្រហ្ម​រតនមុនី សិរី​សុវណ្ណោ ពិន សែម និង​រូបថត​ ២​សន្លឹក​ដែល​ត្រូវ​បាន​ផ្ដាម​យក​ចេញ​ពី​វិដេអូ​ភាគ​និយាយ​អំពី​ពុទ្ធ​ប្រវត្តិ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ ដែល​សរសេរ​ថា “តួ​សម្ដែង​ជា​តួ​អង្គ​ព្រះ​ពុទ្ធ​បាន​អញ្ចើញ​មក​ដល់​ដែន​ដី​កម្ពុជា​យើង​ហើយ”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ […]

Continue Reading

វីដេអូ​ចាស់​ស៊ូណាមិ​វាយ​ប្រហារ​ជប៉ុន​កាល​ឆ្នាំ​២០១១ ត្រូវ​បាន​អះអាង​ថា ទឹក​ជំនន់​នៅ​ឌូបៃ

ខណៈ​ដែល​ទីក្រុង​ឌូបៃ​ត្រូវ​លិច​លង់​ក្នុង​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​រថយន្ត​ជាច្រើន​គ្រឿង​អណ្ដែត​តាម​ទឹក​ជំនន់​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ជា​ហេតុការណ៍​ទឹក​ជំនន់​នៅ​ទីក្រុង​ឌូបៃ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​លើ​​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ទឹក​ជំនន់​វាយ​ប្រហារ​ទីក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទឹក​ជំនន់​វាយ​ប្រហារ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ វីដេអូ​ដែល​ភ្ជាប់​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​រហូត​ដល់​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិយោបល់​ទៅ​នឹង​វីដេអូ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ទឹក​ជំនន់​នៅ​ទីក្រុង​ឌូបៃ”។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​ការ​​​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​ទឹក​ជំនន់​នេះនៅ​លើ​បណ្ដាញ YouTube ដែល​បង្ហោះ​ដោយ​ឆាណែល EURONEWS កាល​ពី […]

Continue Reading

វីដេអូ​នៃ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​នៅ​លីបង់​៤​ឆ្នាំ​មុន ត្រូវ​បាន​អះអាង​ដោយ​មិន​ត្រឹម​ត្រូវ

វីដេអូ​មួយ​បង្ហាញ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លាយ​មួយ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​ហេតុការណ៍​វាយ​ប្រហារ​បណ្ដាល​មក​ពី​សង្គ្រាម។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​បង្ហោះ​វីដេអូ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

គណនី​​តេឡេក្រាម​ក្លែងក្លាយ​ប្រើ​ឈ្មោះនាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ដើម្បី​ឆ​បោកមហាជន

បណ្ដាញ​សង្គម​តេឡេក្រាម ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា។ ទន្ទឹម​គ្នា​នេះ បណ្ដាញ​តេឡេក្រាម​ដែល​មាន​ឈ្មោះ​ និង​រូប​លោក​ ហ៊ុន​ ម៉ាណែត​​ បាន​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​អ្នក​ប្រើ​ប្រាស់​តេឡេក្រាម​ ដោយ​បាន​លើក​ឡើង​ថា លោក​បាន​នឹង​កំពុង​ប្រកាស​ផ្ដល់​រង្វាន់​ជូន​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​។​​​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

តើ​នេះ​គឺ​ជា​ដំណើរការ​ផលិត​សាច់​គោ​ក្លែង​ក្លាយ​ពី​ជ័រ​កៅស៊ូ​មែន​ឬទេ?

ខណៈ​ដែល​វីដេអូ​ប្លែកៗ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ដំណើរការ​ផលិតកម្ម​មួយ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​ដំណើរការ​ផលិត​សាច់​គោ​ក្លែង​ក្លាយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែករំលែក​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ដំណើរការ​កែច្នៃ​ផលិត​ផល​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការអះអាង​​ថា វា​ជា​ការ​កែច្នៃ​សាច់​គោ​ចេញ​ពី​ជ័រ​កៅស៊ូ ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​អ្នក​បរិភោគ។ វីដេអូ​មាន​រយៈពេល ៣៦​វិនាទី​នេះ ដែល​មាន​ការ​រៀបរាប់ដូច​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ទៅ​នឹង​ការ​អះអាង​នេះ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ជឿ​ជាក់​ទៅ​លើ​ការ​អះអាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​សរសេរ​រៀបរាប់​ថា “ចប់​ហើយ​សុខភាព​ខ្ញុំ គេ​ធ្វើ​សាច់​គោ​ពី​ជ័រ”។ Facebook Post | Archived Link ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ដ៏​ច្រើន ហើយ​ក៏​មាន​ប្រតិកម្ម និង​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​​ជាង ៦៤០០​ដង។ Facebook Post | Archived Link គេ​អាច​រក​មើល​ការ​អះអាង​ដូច​គ្នា​នេះ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅទីនេះ ១ […]

Continue Reading

តារា​ភាព​យន្ត​អាមេរិក​ដ៏​ល្បី​ល្បាញ Arnold Schwarzenegger សម្ដែង​ធ្វើ​ជា​ជន​អនាថា​ដេក​តាម​ផ្លូវ

កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​របស់​តារា​សម្ដែង​ភាពយន្ត​ដ៏​ល្បី​របស់​អាមេរិក លោក Arnold Schwarzenegger គេង​នៅ​មុខរូប​ចម្លាក់​របស់​លោក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា អតីត​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​រូប​នេះ សម្រេច​ចិត្ត​គេង​បែប​នេះ បន្ទាប់​ពី​បុគ្គលិក​សណ្ឋាគារ​មួយ​បដិសេធ​ផ្ដល់​បន្ទប់​ពិសេស​ដល់​រូប​លោក ដែល​ម្ចាស់​សណ្ឋាគារ​នោះ​ធ្លាប់​សន្យា​ផ្ដល់​ឱ្យ​លោក​ស្នាក់នៅ​ដោយ​ឥត​គិត​ថ្លៃ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម អតីត​មន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បាន​បង្ហោះ​រូបថត​តារា​ភាពយន្ត​អាមេរិក លោក Arnold Schwarzenegger នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ខែ​មករា​កន្លង​មក​នេះ ដោយ​សរសេរ​រៀបរាប់​ថា តារា​ភាពយន្ត​រូប​នេះ បាន​គេង​នៅ​មុខ​រូប​ចម្លាក់​របស់​លោក។ សំណេរ​របស់​លោក​បន្ត​ថា អតីត​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​រូប​នេះ បាន​សម្រេច​គេង​នៅចិញ្ចើម​ថ្នល់​ក្បែរ​រូប​សំណាក់​ទង់ដែង​របស់​លោក បន្ទាប់​ពីបុគ្គលិក​សណ្ឋាគារ​ដែល​ធ្លាប់​សន្យា​ផ្ដល់​បន្ទប់​ឱ្យ​លោក​ស្នាក់នៅ​ដោយ​ឥត​គិត​ថ្លៃ​នោះ បាន​បដិសេធរូប​លោក។ រូបថត និង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រហូត​ដល់​ជាង ៧​ពាន់​ដង ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ទៅ​នឹង​សារ​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ខៀវ កាញ៉ារីទ្ធ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០២៤។ Facebook Post | Archived Link ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ផង​ដែរកាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​លោក ខៀវ […]

Continue Reading

វីដេអូ​​ផលិត​កម្ម​​ដប​កែវ​មួយ​ត្រូវ​បាន​អះអាង​ថា​ជា​ដំណើរការ​ផលិត​អង្ករ​ក្លែង​ក្លាយ

វីដេអូ​នៃ​ដំណើរការ​ផលិតកម្ម​កែច្នៃ​មួយ​នៅ​ឯ​បរទេស ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​អះអាង​ថា ជា​រោងចក្រ​ផលិត​អង្ករ​ក្លែង​ក្លាយ។ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែកព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ប្រតិកម្ម​ និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តារា​ចម្រៀង ម៉េង កែវពេជ្ជតា និយាយ​រិះគន់​ថ្នាក់​ដឹកនាំ​ប្រទេស តើ​ជា​ការ​ពិត​ឬ​ទេ?

ខណៈ​ដែល​ជម្លោះ​ពាក្យ​សម្ដី​នៅ​ក្នុង​ចំណោម​សិល្បករ​កម្ពុជា​មួយ​ចំនួន បាន​ផ្ទុះ​ឡើង​​នោះ វីដេអូ​មួយ​របស់​តារា​ចម្រៀង អ្នកស្រី ម៉េង កែវពេជ្ជតា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សរសេរ​រៀបរាប់​ថា តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​និយាយ​រិះគន់​ថ្នាក់​ដឹកនាំ​ប្រទេស។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

Continue Reading

លោក ហ៊ុន សែន បញ្ជាក់​ថា សុខភាព​ភរិយា​លោក​បាន​ល្អ​ប្រសើរ​ក្រោយ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ

បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ថា អ្នកស្រី ប៊ុ​ន រ៉ានី ភរិយា​របស់​អតីត​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​នោះ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា ស្ត្រី​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​ទទួល​មរណភាព​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ បាន​លើក​ឡើង​ថា អ្នកស្រី ប៊ុន រ៉ានី ភរិយា​អតីត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​អ្នកស្រី ប៊ុន រ៉ានី ដោយ​មាន​សំណេរ​ពាក្យ «RIP» នៅ​លើ​រូបថត​នោះ ដែល​មាន​ន័យ​ថា ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​​កាល​ពី​ថ្ងៃទី០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់»។ Facebook Post | Archived Link […]

Continue Reading

កំណាត់​ផ្លូវ​មួយនៅ​​ឥ​ណ្ឌា​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ជា​ដង​ផ្លូវ​​នៅ​​វៀត​ណាម​

រូបថត​ប្រៀប​ធៀប​ដង​ផ្លូវ​កម្ពុជា​ជាមួយ​ដង​ផ្លូវ​ប្រទេស​ថៃ និង​វៀតណាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ក៏​ដូចជា​ប្រតិកម្ម​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។​ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា រូប​ថត​មួយ​សន្លឹក​ ដែល​ភ្ជាប់​ទង់​ជាតិ​វៀត​ណាម​ទៅ​នឹង​កំណាត់​ដង​ផ្លូវ​មួយ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

អ្នក​សម្រប​សម្រួល​ RFA បញ្ជាក់​ថា សុខភាព​​មេ​វិទ្យុ​មួយ​នេះ​បាន​ល្អ​ប្រសើរ​ច្រើន​ហើយ

នាយក​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ បាន​អវត្តមាន​ពី​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​នេះ​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​ហើយ ដើម្បី​ទទួល​ការ​ព្យាបាល​សុខភាព​របស់។ អំឡុង​លោក​អវត្តមាន​បែប​នេះ មាន​​ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​លើក​ឡើង​ថា លោក​បាន​ទទួល​មរណភាព​ហើយ ក្រោយ​ទទួល​ការ​វះ​កាត់។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ក្នុង​ក្រុម​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​ឆ្អឹង​ក្នុង​ប្រអប់​កញ្ចក់​នេះ​ជា​ឆ្អឹង​ដង​កាំបិទ​របស់​ព្រះ​ពុទ្ធ​មែន​ឬទេ?

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឆ្អឹង​មួយ​ដុំ​នៅ​ក្នុង​ទូ​កញ្ចក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ជា​ឆ្អឹង​ដង​កាំបិត​របស់​ព្រះ​ពុទ្ធ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ដើម​ខែ​មករា​នេះ​មក។ ទោះជាយ៉ាងណា យើង​រកឃើញថា ការអះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

ការអះអាង​គ្មាន​មូលដ្ឋាន​ថា លោក រ៉ុង ឈុន​ មាន​ស្នេហា​អាថ៌​កំបាំង​ជាមួយ​ស្ត្រី​ម្នាក់

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​អះអាង​ថា លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មីៗ បាន​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះ​មួយ​កន្លែង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ពី​ការ​ពិត​នៃ​វីដេអូ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​ពលរដ្ឋ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន?

ថ្មីៗ​នេះ មាន​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ថា មាន​ជន​ជាតិ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​បាន​ចូល​សញ្ជាតិ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ខ្មែរ​ក្រោម​លើក​ទង់​តាម​ផ្ទះ​មែន​ឬទេ?

រឿង​រ៉ាវ​ខ្មែរ​ក្រោម​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វថ្ងៃ​នេះ នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​លើ​បណ្ដាញ​សង្គម​ដដែល។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ព័ត៌មាន​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​ប​ណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ទង់​ជាតិ​កម្ពុជា​ក្រោម​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ។ ការ​អះអាង​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត និង​មតិយោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួ​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ជាមួយ​សំណេរ​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link គេ​អាច​រក​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ (archived)។ FACT CHECK Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

ស្លាយ​ជិះ​តាម​ជម្រាល​ភ្នំ​មួយ​នៅ​វៀត​ណាម​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​នៅ​កម្ពុជា​

ខណៈ​ដែល​រូប​ថត​ និង​វីដេអូ​ឃ្លីប​ទេសភាព​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយ​នៅ​ជម្រាល​ភ្នំ​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ ដោយ​បាន​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

 តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​បើក​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅកាន់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​មែន​ឬ​?

ក្រោយ​ពី​មាន​ការ​បើក​វាយ​ប្រហារ​ដ៏​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ ពី​សំណាក់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាពយន្តហោះ​ជាច្រើន​គ្រឿង​ និង​ក្រុម​កងទ័ព​អាកាស​លោត​ឆ័ត្រយោង​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​​បាន​ភ្ជាប់​ និង​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​វាយ​ប្រហារបក​​ទៅ​លើ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ របស់​កង​ទាហាន​អ៊ី​ស្រាអែល​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការ​អះអាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «ចាបមាស​/Chin Sarim» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ព័ត៌មាន​រាយការណ៍​មួយ​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​ក្រុម​កង​ទាហាន​ឆ័ត្រ​យោង​ ដែល​បាន​លោត​ចេញ​ពី​យន្តហោះ​ជា​ច្រើន​គ្រឿង​។​ ការ​បង្ហោះវីដេអូ​​នេះ​ ត្រូវ​បាន​អះអាង​ និង​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​វិបត្តិ​សង្រ្គាម​អ៊ីស្រាអែល​-​ប៉ាឡេស្ទីន​ ដែល​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​វីដេអូ​ឃ្លីប​​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​សរសេរ​ថា​ «អ៊ី​ស្រាអែល​ បាន​បើក​ការវាយប្រហារ​៣​មុខ​ព្រួញលើក្រុមហាម៉ាស​ប៉ាឡេស្ទីន​»។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ផង​ដែរ​ […]

Continue Reading

តើ​នេះ​ក្រុម​​មនុស្ស​ទាំង​នេះ​​​រង់​ចាំ​ទិញ​ទឹក​អប់​ Dior នៅ​ក្នុង​ផ្សារ​ទំនើប​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ខាង​មុខ​ហាង​ទឹក​អប់​ ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា​ នេះ​គឺ​ជា​ហេតុការណ៍​នៃ​ការ​កក​កុញ​រយៈ​ពេល​ជាង​៥ម៉ោង​ នៅ​ក្នុង​ផ្សារទំនើប​ជីបម៉ុង​ណូរ៉ូម៉ល​ (Chipmong Noromall) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ មួយ​សន្លឹក​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ជា​ច្រើន​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ណូរ៉ូ​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ម៉ាក​ Dior។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ដែល​បាន​រៀប​រាប់​ថា​ «​​​​បទ​ពិសោធន៍ដ៏​គួ​រឱ្យរន្ធត់​ជា​លើកដំ​បូង​ ដែល​បាន​ចូល​ជួរ​រយៈពេល​ ៥​ម៉ោង​ នៅ​ផ្សា​រទំនើបជីបម៉ុងណូរ៉ូ ដើម្បី​ទិញទឹកអប់​ Dior នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

តើ​ព្រះ​បាទ​សូរ្យវម៌្ម​ទី​១​ជា​ស្ដេច​វាតទី​​មក​ពី​ជ្រោយ​ម៉ាឡេឬ?

ដោយសារ​តែ​ផ្នែក​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​អង្គរ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្មាន​ការ​បក​ស្រាយ​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះ ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​បាទ​សូរ្យវម៌្មទី១ (ឬ​សូរ្យវរ្ម័នទី១) គឺ​ជា​ក្សត្រ​មានប្រភព​កំណើត​មក​ពី​ជ្រោយ​ម៉ាឡេ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ផែនទី​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​សំណេរ​រៀបរាប់ថា ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​នា​សម័យ​អង្គរ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​១ មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​នគរស្រីធម្មរាជ (Nakhon Sri Thammarat) ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ។ សំណេរ​រៀបរាប់​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ទីកន្លែង​កំណើត​របស់​សូរ្យវរ្ម័ន​ទី១។ ព្រះ​អង្គ​សោយ​រាជ្យ​នៅ​ចក្រភព​ខ្មែរ​ចន្លោះ​ពី​ឆ្នាំ​១០០៥ ដល់​ឆ្នាំ១០៥០ និង​បាន​កសាង​ប្រាសាទ​វត្ត​ភូ​ស្ថិត​ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ»។ Facebook Post | Archived Link បន្ទាប់​ពី​មាន​ការ​បង្ហោះ​នូវ​សំណេរ​បែប​នេះ​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ថា ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ មាន​ដើម​កំណើត​ជា​ម៉ាឡេ​ស្ថិត​នៅ​ជ្រោយ​ម៉ាឡេ​ដែល​មួយ​ផ្នែក​ជា​ប្រទេស​ម៉ាឡេស៊ី និង​មួយ​ផ្នែក​ទៀត​ជា​ទឹក​ដី​ភាគ​ខាង​ត្បូង​របស់​ថៃ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ឯកសារ​ស្រាវ​ជ្រាវ​ថ្មីៗ​ជុំ​វិញ​ប្រវត្តិ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ និង​កិច្ច​សម្ភាស​ជាមួយ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាមរយៈ​ការ​ស្វែង​រក​ដោយ​ពាក្យ​គន្លឹះ […]

Continue Reading

 តើ​នេះ​ជា​ទិដ្ឋភាព​យន្ត​ហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ម៉ាឡេស៊ី​មែន​ឬ​ទេ​?

បន្ទាប់ពី​មាន​យន្តហោះ​មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ខែ​មុន​រួច​មក​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​យន្តហោះ​មួយ​គ្រឿង​មាន​ផ្សែង​ និង​រង​ភ្លើង​ឆាបឆេះ​ពេល​ចុះ​ចត​នឹង​ដី​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការអះអាង​ថា​ នោះ​ជាទិដ្ឋភាព​​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​កន្លង​ទៅ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​  ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Reuben Gray» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដុ្ឋភាព​ហេតុការណ៍​យន្តហោះ​មួយ​គ្រឿង​ បាន​រង​ភ្លើង​ឆាប​ឆេះ​ នៅ​ពេល​ចុះ​ចត​នៅ​នឹង​ដី​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​ម៉ាឡេស៊ី​»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ […]

Continue Reading

ការ​អះអាង​មិន​ត្រឹមត្រូវ​ថា បុរស​ម្នាក់​ត្រូវ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ខេត្ត​បាត់ដំបង

បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​ការ​បង្ក្រាប​ការ​នាំ​ចូល និង​ចែក​ចាយ​ត្រី​ពីរ៉ាញ៉ា​ដែល​ជា​ប្រភេទ​ត្រី​ស៊ី​សាច់​ជា​ចំណី​នោះ​មក ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​បាត់ដំបង បាន​រង​របួស​ដោយសារ​តែ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ក្នុង​ស្ទឹង​គ្រញូង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ចាប់​តាំង​ពី​ចុង​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា យើងរក​ឃើញថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​ម្នាក់​​មាន​ឈាម​ហូរ​ស្រោច​លើ​ជើង​របស់​គាត់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ត្រូវ​បាន​អះអាង​ថា បុរស​ម្នាក់​នោះ​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ម្យ៉ាង​ដែល​ស៊ី​សាច់​ជា​ចំណី​។ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នោះ បាន​រង​របួស​ហូរ​ឈាម​លើ​ជើង​ម្ខាង បន្ទាប់​​ពី​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា​(Piranha)នៅ​ក្នុង​ស្ទឹង​ក្រញូង ស្ថិត​ក្នុង​ស្រុក​សំឡូត​កាល​ពី​ចុង​សប្ដាហ៍​មុន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​ចាប់​តាំង​ពី​សប្ដាហ៍​មុន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​អះអាង​ថា អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​សំឡូត​បាន​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link ការអះអាង​ថា មាន​បុរស​ម្នាក់​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ស៊ី​សាច់​ជា​ចំណី​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​វីដេអូ​នៃ​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ១ (archived),​២(archived),​ ៣(archived),​ ៤(archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

តើ​នេះ​គឺ​ជា​ពិធី​ស្រោច​ទឹក​មន្ត​​​ឱ្យ​ឆាប់​បាន​ប្ដី​ដូច​ការ​អះអាង​មែន​ឬ​ទេ?

ខណៈ​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រជាជន​ឥណ្ឌា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ វីដេអូ​ឃ្លីប​​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ រលាស់​ខ្លួន បន្ទាប់​ពី​ទទួល​ការ​ប្រោះ​ទឹក​ពី​បុរស​​ស្លៀក​ពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ពិធី​ស្រោច​ទឹក​មន្ត​ដើម្បី​ឱ្យ​នារីៗ​ឆាប់​បាន​ប្ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​អះអាង​នេះ ​ត្រូវ​បាន​ចែក​រំលែក​​បន្ដ​ជា​ច្រើន​ដង​ មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​ជាង​កន្លះ​នាទី​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ បាន​រលាស់​ខ្លួន និង​ដេក​ដួល​ទៅ​លើ​កម្រាល​លើ​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​គេ​អះអាង​ថា ជា​ពិធី​ស្រោច​ទឹក​មន្ត​ជួយ​ឱ្យ​នារីៗ​ឆាប់​បាន​ដល់​គូ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ពិធី​ស្រោច​ទឹក​មន្ត​​ឱ្យ​ ឆាប់​បាន​ប្ដី​នៅ​ប្រទេសឥ​ណ្ឌា​»។​​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​វីដេអូ​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ […]

Continue Reading

រូបថត​នេះ​គឺ​ជា​ក្បួន​រទេះ​គោ​ដង្ហែរ​អ្នក​បួស​ពី​ភូមិ​មួយ​ទៅ​កាន់​វត្ត Shwe Seda នៅ​ភូមា

រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ ត្រូវ​បាន​ចែក​រំលែក​ជារឿយៗ​នៅ​លើបណ្ដាញ​សង្គម​ដោយ​រូបថត​ខ្លះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់។ ថ្មីៗ​នេះ រូបថត​ក្បួន​រទេះ​គោ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ជា​ទិដ្ឋភាព​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្បួន​រទេះ​គោ​​​ដ៏​វែង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជាក្បួន​រទេះ​គោ​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល ដែល​បរ​ទៅ​ធ្វើ​ប្រហុក​នៅ​ទន្លេ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ផង​ដែរ ដោយ​ជឿ​ថា វា​ជា​រូបថត​មួយ​សន្លឹក​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជានា​អតីតកាល​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «រូប​កាល​កន្លង​មក ខ្មែរ​យើង​ដល់​រដូវ​ទៅ​ទន្លេ​ធ្វើ​ប្រហុក»។ Facebook Post | Archived Link ការអះអាង​ដដែល​ និង​រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ផ្សេង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link រូបថត និង​ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ […]

Continue Reading

​យន្ត​ហោះ​ដ្រូន​ដែល​ធ្លាក់​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​ខេត្ត​រតន​គិរី​

ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន​ បាន​ចេញ​បទ​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្ត​ហោះដ្រូន​​​គ្មាន​មនុស្ស​បើក​ ដែល​​ហោះ​ចូល​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ភាគ​ឦសាន​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀត​ណាម​នោះ​ រូប​ថត​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​រតនគិរី។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ចេញ​ទៅ​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកដែល​ត្រូវ​បាន​បង្ហោះ​ចូល​ដែន​អាកាស​កម្ពុជានៅ​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។  ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​ផង​ដែរ​នូវ​រូបថត​យន្ត​ហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​ធ្លាក់​នៅ​លើ​ដី​នៅ​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល​មួយ​កន្លែង។ ការ​អះអាង​ខាង​លើ​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ពី​បណ្ដាញ​សង្គម​ដែល​បាន​រៀប​រាប់​​ថា​ «កម្លាំង​ប្រតិបត្តិការ​​ពិសេស​បាន​ទៅ​ដល់​គោល​ដៅ​ព្រំដែន​​ខេត្ត​រតនគិរី​ហើយ​ បញ្ជា​​ឱ្យ​បាញ់​ដ្រូន​ហោះ​ចូល​មក​កម្ពុជា​»។​ Facebook Post | Archived Link រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​រាយការណ៍​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ […]

Continue Reading

តើ​នេះ​គឺ​ជា​រូប​ភាព​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan មែន​ដែរ​ឬ​ទេ​?

​ប្រតិបត្តិការ​ស្វែង​រក​នាវ​មុជ​ទឹក Titan ដែល​ដឹក​មនុស្ស ៥​នាក់​ទៅ​មើល​ខ្មោច​នាវា​ Titanic នៅ​បាត​មហាសមុទ្រ​អាត្លង់ទិច បាន​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​នោះ​ហើយ ហើយ​អ្នក​ដំណើរ ៥​នាក់​នៅ​ក្នុង​នាវា​មុជ​ទឹក​នោះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។ បន្ទាប់​​​មក រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​កម្ចេច​កម្ចី​ ស្បែក​ជើង និង​ប្រដាប់​ប្រដារ​នៅ​ក្រោម​ទឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​គេ​អះអាង​ថា ជា​បំណែក​នៃ​នាវា​មុជ​ទឹក​នោះ។ ការអះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​បែប​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​បំណែក​កម្ទេច​កម្ទី​កប់​នៅ​ក្នុង​ខ្សាច់​បាត​សមុទ្រ​មួយ​កន្លែង​។​ រូប​ថត​ទាំង​នេះ​ ត្រូវ​បាន​អះអាង​ថា​ គឺ​ជា​ទិដ្ឋភាព​នៃ​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan ដែល​បាន​បាត់​ដំណឹង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «​បំណែក​ និង​កម្ទេច​កម្ទី​ដែល​បាន​មក​ពី​នាវា​​មុជ​ទឹក​ Titan»​។​ Facebook Post | Archived […]

Continue Reading

តើ​ស៊ុយ​អែត​​បាន​ដាក់​បញ្ចូល​ការ​រួម​ភេទ​​ក្នុង​វិញ្ញាសារ​កីឡា​ផ្លូវ​ការ​មុន​ដំបូង​គេ​មែន​ដែរ​ឬ​ទេ​?

ខណៈ​ពេល​ដែល​កីឡា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​ការ​បញ្ចេញ​នូវ​កាយ​វិការ​ ចលនា​ ប្រកួត​ ដើម្បី​បញ្ចេញ​ញើស​ និង​ជាតិ​ពុល​ផ្សេង​ៗ​នៅ​ក្នុង​ខ្លួន​នោះ​ ការ​អះ​អាង​មួយ​បានលើក​ឡើង​យ៉ាង​ព្រោង​ព្រាត​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ចាត់​ទុក​ការ​រួម​ភេទ​ ទៅ​ជា​កី​ឡា​ផ្លូវ​ការ​មួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​ទំព័រ​ហ្វេសប៊ុក​ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia​ រក​ឃើញ​ថា​ ការ​អះអាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «Shane Sinclair» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ព័ត៌មាន​មួយ​ ដោយ​បាន​រាយការណ៍​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ក្លាយ​ជា​ប្រទេស​ទី​មួយ​ លើក​ដំបូង​គេ​ ដែល​ដាក់​ចូល​ និង​ចាត់​ទុក​ការ​រួម​ភេទ​ គឺ​ជា​កីឡា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ខ្លួន​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​។​ Facebook Post | Archived Link ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជា​ច្រើន​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​ […]

Continue Reading

រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​ការពារគិរិរម្យ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​វិនាសកម្ម​ព្រៃឈើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ជា​រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ រូបថតនេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ ១សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» ដែលបង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ៨០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះយ៉ាងច្រើន​ផង​ដែរ បន្ទាប់​រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន។ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​​ទៀត​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣៥០​ដង​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង។ Facebook Post | […]

Continue Reading

កីឡាការិនីកម្ពុជា​​ ប៊ូ​ សំណាង​ មិន​បាន​ឈ្នះ​​មេដាយ​មាស​​ដូច​ការ​អះ​អាង​នោះ​ឡើយ​

បន្ទាប់​ពី​វីដេអូ​កីឡាការិនី​កម្ពុជា ប៊ូ សំណាង តស៊ូ​រត់​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​រួច​មក ការ​អះអាង​មួយ​បាន​និយាយ​ថា កីឡាការិនី​រូប​នេះ​ បាន​ទទួល​មេដាយ​មាស​យ៉ាង​លំបាក​។​ ការ​អះអាង​នេះ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្មជា​ច្រើន​យ៉ាង​ផុស​ផុល​​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម ការ​អះ​អាង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា អត្តពលិក​រត់​ប្រណាំង​កម្ពុជា ប៊ូ សំណាង បាន​ឈ្នះ​មេដាយ​មាស បន្ទាប់​ពី​នាង​តស៊ូ​រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ការ​ប្រកួត​វិញ្ញាសារ​រត់​ចម្ងាយ ៥,០០០​ម៉ែត្រ។ ការ​អះ​អាង​ដដែល​នេះ ក៏​បាន​បង្ហោះ​នូវ​រូបថត​ ៣​សន្លឹក ដែល​បង្ហាញ​អត្តពលិក ប៊ូ សំណាង រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង និង​មាន​ទឹក​មុខ​យំ នៅ​ឯ​ទីលាន​រត់​ប្រណាំង​។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅជាង​​ ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៩​​​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​ប្អូន​ស្រី​ ប៊ូ​ ​សំណាង​ ទទួល​បាន​មេដៃ​មាស​យ៉ាង​លំបាក​​ក្នុ​ងកា​ររ​ត់ប្រណាំង​ ៥,០០០​ម៉ែត្រ​ក្រោមដំណក់ភ្លៀង»​។​ Facebook Post | Archived […]

Continue Reading

រូប​ចម្លាក់​ថ្មីៗ​ចម្លង​តាម​រចនា​បថ​បុរាណ​បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា ចំណែក​រូបចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត ហើយ​ក៏​មាន​ការ​អំពាវ​នាវ​ឱ្យ​ទៅ​ប្រមូល​វត្ថុ​សិល្បៈ​ទាំង​នោះ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ផងដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក និង​បញ្ចេញ​មតិ​យោបល់​យ៉ាង​សុះ​សាយ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​លើក​ឡើង​ថា បំណែក​រូប​ចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ពី​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត​អស់ ហើយ​ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រមូល​បំណែក​រូប​ចម្លែក​នេះ​យក​ទៅ​ថែ​រក្សា​ទុក​នៅ​សារមន្ទីរ​ផង​ដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ក្ដៅៗ សូម​យក​ចូល​សារមន្ទីរ​ផង 06/05/2023 អាកាស​ធាតុ​ក្ដៅ​ហួត​ហែង ធ្វើ​ឱ្យ​រីង​ទឹក​ស្រះ​អស់ ក៏​ឃើញ​សុទ្ធ​ព្រះ​បុរាណ​ទាំង​ពីរ​សាសនា​ក្នុង​សម័យ​អង្គរ។ ទីកន្លែង​មិន​ស្ថិត​នៅ​ក្បែរ​បុរាណដ្ឋាន​ទេ»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មិត​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ ខ្មែរ​ កណ្ដាល ដែល​រក្សា​ទុក​សំណេរ​ដើម​ទាំង​ស្រុង។ Facebook Post | Archived Link […]

Continue Reading

រូប​ថត​កីឡាការិនី​ វ៉ិត​ ចន្ថា​ ឈ្នះ​មេដាយ​មាស​​​កាល​ពី​ឆ្នាំ​មុន​ មិន​មែន​ក្នុង​ស៊ីហ្គេម​នៅ​កម្ពុជា​ទេ

ខណៈ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ (SEA Games)​​នោះ រូបថត​​កីឡាការិនី​មាន​ពិការភាព​ម្នាក់​​​រត់​កាន់​ទង់​ជាតិ​កម្ពុជា​​នោះ ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម​​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ​កីឡាការិនី​​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាស​​នា​ព្រឹត្តិការណ៍​ស៊ីហ្គេមលើក​ទី​៣២​នេះ​ តែ​​ពុំ​មាន​ការ​ចាប់​អារម្មណ៍​ និង​ផ្សព្វ​ផ្សាយ​នោះ​ឡើយ។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​យ៉ាងច្រើន​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​កីឡាការិនី​ម្នាក់​​​រត់​កាន់​ទង់​ជាតិ​កម្ពុជា​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​អះ​អាង​ថា​ ​កីឡាការិនី វ៉ិត​ ចន្ថា​ បាន​ឈ្នះ​មេដាយ​មាស​​នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​។​ រូបថត​ជាមួយ​នឹង​ការ​អះអាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​ការ​អះ​អាង​​ទៅ​លើ​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨​​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​អត់​មាន​អ្ន​កចាប់​អារម្មណ៍​ និង​ផ្សាយ​សោះ​ វ៉ិត​ ចន្ថា​ ​មេ​ដាយ​​មាស​​ជូន​កម្ពុជា​ SEA Games 2023»​។​ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ​។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ […]

Continue Reading

រូបភាព​ត្រី​ចម្លែក​​នៅ​ទន្លេ​មេគង្គ​ពី​អតីត​កាល​​​គ្រាន់​តែ​ជា​រូបភាព​​បង្កើត​ឡើង​ដោយ AI ​ប៉ុណ្ណោះ

រូបភាព​ស​ខ្មៅ​ជិត​២០​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​ត្រី​ធំ​ចម្លែកៗ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោត​ព្រាត​ជាមួយ​ការ​អះអាង​ថា ត្រី​ចម្លែកៗ​ទាំង​នោះ គឺ​ជា​សត្វរស់នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៥០​ឆ្នាំ​មុន។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​កាល​ពី​ខែ​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ១៩​សន្លឹក​ដែល​បង្ហាញ​ត្រី​ធំ​ចម្លែកៗ​ដែល​ត្រូវ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ ដោយ​មាន​ការ​អះ​អាង​ថា ត្រី​ទាំង​នោះ គឺ​ជា​ប្រភេទ​សត្វ​ទឹក​ចម្លែកៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៤០​ឆ្នាំ​មុន ហើយ​វា​បាន​ផុត​ពូជ​អស់​ទៅ​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ដែល​រៀបរាប់​ថា «កាល ១៤០​ឆ្នាំ​មុន មាន​សត្វ​ត្រី​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​យើង តែ​បច្ចុប្បន្ន​នេះ​បាន​ផុត​ពូជ​ហើយ។ តើ​កាល​ជំនាន់​ដើម​មាន​អ្វី​ខ្លះ​កើត​ឡើង?»។ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ (archived), ៣ (archived)។ រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ផង​ដែរ ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ការ​អះ​អាង​ជា​ភាសា​ខ្មែរ​ខាង​លើ​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ជា​ភាសា​អង់គ្លេសថា «Crocodile tooth […]

Continue Reading

រូប​ថត​លោក​ ប៊ូខាវ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​​ ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​

ខណៈ​ពេល​កម្ពុជា​​បាន​​​នឹង​កំពុង​ទទួល​រៀបចំ​ និង​ស្វាគមន៍​កីឡាករ​ និង​កីឡាករនី​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​​ស៊ីហ្គេម​លើ​ក​ទី​៣២ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៥​ ដល់​​ថ្ងៃទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣​ខាង​មុខ​​នេះ​ រូប​ថត​​កំពូល​កីឡា​ករ​ប្រដាល់​ថៃ ប៊ូខាវ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​។​ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ គឺ​ធ្វើ​ឱ្យមាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «31Sports»​ បាន​ចែក​ចាយ​រូប​​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក ​Buakaw Banchamek (​ប៊ូ​ខាវ​​) ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​។​ ការ​បង្ហោះនេះ​ បាន​​កើត​ឡើង​ស្រប​ពេល​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​ បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទាំង​សងខាង​​។​ ការ​ផ្សព្វផ្សាយ​​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ «ប៊ូខាវ​ បាន​​មក​​ដល់​​ប្រទេស​​កម្ពុ​ជា​យើង​ហើយ​ 🇰🇭»។​ Facebook Post | Archived […]

Continue Reading

ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ភ្លាមៗ​នា​រដូវ​ក្ដៅ​បែប​នេះ មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ឬទេ?

ខណៈ​ដែល​រលក​កម្ដៅ​​ខ្លាំង​កំពុង​វាយ​ប្រហារ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ បាន​ណែនាំ​មហាជន​កុំ​ឱ្យ​ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ត្រជាក់ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយនៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា វេជ្ជ​បណ្ឌិត​បាន​ណែនាំ​កុំ​ឱ្យ​ផឹក​ទឹក​ត្រជាក់​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ឡើង​ដល់ ៤០​អង្សា ដោយសារ​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ផ្ទុះ​បែក​បាន និង​ហាម​ងូត​ទឹក​ត្រជាក់​ភ្លាមៗ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខាង​ក្រៅ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​បង្ហោះ​ដោយ​​អ្នក​បង្កើត​មាតិកា​ម្នាក់​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link ទោះជាយ៉ាងណា ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​កែប្រែ​សំណេរ​របស់​ខ្លួន​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន។ Facebook Post | Archived Link ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ចាន់ធី សម្រស់ធម្មជាតិ ក៏​បាន​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ផង​ដែរ​ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រឹត​តែ​ច្រើន​ថែម​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣។ Facebook […]

Continue Reading

រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ និង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបថត​ចាស់​មួយ​សន្លឹក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹកកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​បង​ប្អូន​ជឿ​ឬ​អត់? ប្រវត្តិសាស្ត្រ​ប្រដាល់​គុន​ខ្មែរ​ល្បី​តាំង​ពី​ឆ្នាំ​១៩២៦ ចំនួន​មនុស្ស ១២០,៥៥៧។ ដូច​មិន​ដែល​ឃើញ​សារព័ត៌មាន​ចេញ​ផ្សាយ​ផង (ប្រភព​ហ្វេសប៊ុក)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ដោយ​ទំព័រ​ហ្វេសប៊ុក King Fighter កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​នេះ […]

Continue Reading

តើ​សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​មែន​ឬទេ?

ខណៈ​ដែល​ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​ដ៏​ខ្ពស់​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ការ​ផ្សាយ​មួយ​ដោយ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​និយាយ​ថា សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​ហើយ​។ ការ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាងច្រើន បាន​បញ្ចេញ​មតិ​បែប​ព្រួយ​បារម្ភ និង​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​ផ្ទៀង​ផ្ទាត់​ឃើញ​ថា ការ​ផ្សាយ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ផ្សាយនៅ​ថ្ងៃ​នេះ​​ថា ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​កម្ដៅ​រហូត​ដល់​ក្បែរ ៦០​អង្សា​នៅ​តាម​តំបន់​មួយ​ចំនួន​របស់​ប្រទេស​មួយ​នេះ។ ការ​ផ្សាយ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ ក៏​បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​ទៅ​នឹង​ការ​ផ្សាយ​បែប​នេះ ក្នុង​នោះ​មួយ​ចំនួន​បាន​សម្ដែង​ក្ដី​បារម្ភ ហើយ​មួយ​ចំនួន​ទៀត បាន​បង្ហាញ​ការ​សង្ស័យ​ទៅ​លើ​ការ​ផ្សាយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សាយ​របស់​ទំព័រហ្វេសប៊ុក​ស៊ីស៊ីថាមស៍​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ថៃ​ប្រកាស​អាសន្ន​ពី​កំដៅ​កើន​ឡើង​ក្បែរ​៦០​អង្សា​សេ​ក្នុង​តំបន់​មួយ​ចំនួន ខណៈ​អាជ្ញាធរ​កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​ជាខ្លាំង The Nation Thailand»។ Facebook Post | Archived Link បន្ទាប់​ពី​ការ​ផ្សាយ​បែប​នេះ​របស់​សារព័ត៌មាន​ស៊ីស៊ី​ថាមស៍ ការ​អះ​អាង​មួយ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែល​រៀបរាប់​ថា «ប្រទេស​ថៃ​ប្រកាស​អាសន្ន​កម្ដៅ​ឡើង​ដល់ ៦០​អង្សា​សេ​ក្នុង​ប្រទេស​របស់​ខ្លួន ខណៈ​កម្ពុជា​យើង​សូម​ថែ​រក្សា​សុខភាព​អំឡុង​ពេល​នេះ​ផង។ អរគុណ»។ Facebook […]

Continue Reading

តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជាកាល​ពី​អតីត​កាល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា រូបថត​មួយ​សន្លឹក​នេះគឺ​ជា​ការ​លេង​ជះ​ទឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពីជាង ៥០​ឆ្នាំ​មុន។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​​ចែក​រំលែក​បន្ត​ដល់​ទៅជាង ៥ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ នរៈ ឧរង្គៈ Nakrak Urunga កាល​ពីថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​សង្ក្រាន្ត​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (១, ២, ៣, ៤)។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ និង​ចែក​រំលែក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ផង​ដែរ​ចំ​ពេល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Thmey Thmey 25 ដែល​បាន​ចុះ​ផ្សាយ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។ Thmey […]

Continue Reading

តើ​កម្ពុជា​នឹង​សិក្សា​លទ្ធភាព​សាង​សង់​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប​មែនឬ?

នៅ​ដើម​សប្ដាហ៍​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​មួយ​ចំនួន​ឱ្យ​គាំ​ទ្រ​ដល់​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ–សៀមរាប។ បន្ទាប់​មក រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ព្រោង​ព្រាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សារព័ត៌មានានា។ រូបភាព​តម្រាយ​ផ្លូវ​កាត់​បឹងទន្លេសាប​នេះ បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​បឹង​ទឹកសាប​ដ៏​ធំ​មួយ​នេះ។ ទោះជាយ៉ាងណា កិច្ច​សម្ភាស​ជាមួយ​មន្ត្រី​ក្រសួង​ បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូប​តម្រាយ​ផ្លូវ​​ភ្នំពេញ-សៀមរាប ដែល​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ រូបតម្រាយ​ផ្លូវ​នេះ ត្រូវ​បាន​ផ្សាយ​ជាមួយ​នឹង​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ដើម​សប្ដាហ៍​នេះ ដែល​និយាយ​អំពី​ការ​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ តម្រាយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប ត្រូវ​បាន​គេ​ជឿ​ថា នឹង​ត្រូវ​សាង​សង់​កាត់​ផ្ទៃ​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បឹង​ទន្លេ​សាប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន ដែល​ភ្ជាប់​ជាមួយ​រូប​ភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប មុន​នឹង​ទៅ​ដល់​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​កម្ពុជា។ Facebook Post | Archived Link ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ព័ត៌មាន​រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ បាន​មក​ពី​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​កាត់​ថា​ ទទក ឬ TVK ដែល​បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដូច​គ្នា​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។ Facebook Post […]

Continue Reading

រូប​ភាព​លោក ពូទីន និង​បៃដិន បួស​ជា​សង្ឃ​​ក្នុង​ពុទ្ធសាសនា មិន​មែន​ជា​រូប​ពិត​ប្រាកដ

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ហើយ​នោះ រូបភាព​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​គ្រង​ស្បងជីព​ក្នុង​ពុទ្ធសាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​នេះ ធ្លាប់​បួស​ជា​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ រូបភាព​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រកឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រង​ស្បង​ជីព​ជា​ព្រះ​សង្ឃ​ពុទ្ធ​សាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​​នេះ​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​មហា​អំណាច​ពិភព​លោក​រូប​នេះ ធ្លាប់​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ពុទ្ធសាសនា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ ព្រម​ទាំង​មាន​ការ​បញ្ចេញ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក ពូទីន គ្រង​ស្បង​ពណ៌​លឿង កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ធ្លាប់​បួស​ធ្លាប់​រៀន​ដែរ ប៉ុន្តែ ចរឹត​ឃោឃៅ​គ្មាន​ចិត្ត​មេត្តា អន់​ជាង​ឆ្កែ​ទៅ​ទៀត​#ពូទីន»។ Facebook Post | Archived Link រូបថត​មេដឹកនាំ​រុស្ស៊ី​ស្ថិត​ក្នុង​ឈុត​ស្បង​ពណ៌​លឿង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ឃើញ​រូប​មួយ​សន្លឹក​នេះ​ដោយ​ចៃដន្យ»។ Facebook Post […]

Continue Reading

មើម​​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្សនៅ​ជប៉ុន​​ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​ប៉ុណ្ណោះ

រូបថត​មើម​ឆៃថាវ​មាន​រូបរាង​ដូច​ជើង​មនុស្ស ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា មើម​ឆៃថាវ​នោះ​ពិត​ជា​ដំណាំ​ពិតៗ​ដែល​ដាំ​ដុះ​ដោយ​ជន​ជាតិ​ជប៉ុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មើម​ឆៃថាវ​នោះ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មុនស្ស ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ឌីជីថល​មួយ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍មុន។ រូបថត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​ចែក​រំលែក​រហូត​ដល់​ជាង ៦០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក TNAOT ដែល​បង្ហោះ​សារ​រៀបរាប់​​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុនថា «ឆៃថាវ​ចម្លែក​រាង​ដូច​ជើង​មនុស្ស»។ Facebook Post | Archived Link រូបថត​ឆៃថាវ​រូប​រាង​ដូច​ជើង​មនុស្ស​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ដទៃ​ទៀត។ សូម​មើល​ខ្លឹមសារ​តាម​រយៈ​តំណ​ភ្ជាប់​​នៃបណ្ដាញ​សង្គម Srok Kh, Davin Sapphire – ចៃកាមេរ៉ា,​ សង្ហារ លក់​ដុំ​និង​រាយ​ខោ​លីអូ​បុរស​នារី។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ឆៃថាវ​ចម្លែក​ដោយ​ទំព័រ​ហ្វេសប៊ុក Sandra Shop Cambodia កាល​ពី​សប្ដាហ៍​មុន ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ២​ពាន់​ដង។ Facebook Post | Archived Link តាម​រយៈ​ការ​ពិនិត្យ​មើល​មតិ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យើង​មើល​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន ហាក់​ជឿ​ជាក់​ថា […]

Continue Reading

ករណី​​ហិង្សា​​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​​​អះអាង​ថា​កើត​នៅ​​​ខេត្ត​តាកែវ​

ស្រប​ពេល​​ខេត្ត​តាកែវ​កំពុង​តែ​ល្បី​រឿង​គប់​កញ្ចប់​រថយន្ត​អ្នក​ដំណើរ​នោះ រូប​ថតមួយ​សន្លឹក​​ដែល​បង្ហាញ​​ពូថៅ​​មួយ​​ជាប់​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយការ​អះ​អាង​ថា ​ករណី​ហិង្សា​មួយ​នេះ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ត​តាកែវ​។​ ការ​លើក​ឡើង​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​គប់​ពូថៅ​ ជាប់​ទៅ​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​។​ ហេតុការណ៍​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​សំណេរ​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ដ​តាកែវ​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​អះ​អាង​​ថា​ «ម្ដុំ​​ផ្សា​រ​សំរោ​ង​យ៉ោង​ ខេត្ត​​តាកែវ​​ ១៤​/០៣​/២០២៣​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google […]

Continue Reading

ការ​អះ​អាង​​មិន​ត្រឹម​ត្រូវ​មួយ ចោទ​បុរស​សញ្ជាតិ​​អាមេរិក​ ២​នាក់​​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់

ចំពេល​ដែល​តុលាការ​កម្ពុជា​សម្រេច​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឱ្យ​ជាប់​ទោស ២៧​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំងមួយ​រូប និង​បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ ជា​ភ្នាក់ងារ​សម្ងាត់​របស់​ CIA ត្រូវ​បាន​បញ្ជូន​មក​បំផ្លាញ​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចំលែក​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​បន្ត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្ញុំ ជា សម រង្ស៊ី បាន​អះ​អាង​កាល​ពី​ដើម​ខែ​នេះ លោក មាជ សុវណ្ណារ៉ា និង​លោក Mark Gibbel គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក (CIA)។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ផង​ដែរ ដោយ​ថា ពួកគេ​មាន​«ឧបាយកល​​ពិស​ពុល​ខ្លាំង​ណាស់»។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជាង ១០០​ដង​ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​​បញ្ចេញ​​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេង​ទៅ​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែលបង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មីនា ដែល​រៀបរាប់​ថា «ដំណឹង​ពី​បរទេស! ក្នុង​ពេល​នេះ ជន​មុខ​សញ្ញា​ភ្នាក់ងារ​សម្ងាត់ CIA ពីរ​រូប គឺ​លោក […]

Continue Reading

ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា​គ្រង​ឈុត​ប្រពៃណី​វៀតណាម

បើទោះបីជា​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ​ក្ដី ទ្រង់​នៅ​តែ​រង​ការ​រិះគន់ និង​ការ​អះ​អាង​ផ្សេងៗ។ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ និង​ព្រះ​មហេសី​ទ្រង់​គ្រង​ឈុត​ប្រពៃណី​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ទ្រង់​ទាំង​ពីរ​ព្រះ​អង្គ​គ្រង​ឈុត​ប្រពៃណី​វៀតណាម​នៅ​ថ្ងៃ​រៀប​មង្គលការ។ ការ​អះ​អាង​លើ​រូបថត​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់ ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ព្រះ​អង្គ​ទាំង​ពីរ​ស្លៀក​ពាក់​ឈុត​រៀបការ​តាម​ប្រពៃណី​វៀតណាម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជាច្រើន​ដង ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺរូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​ដែល​មាន​សរសេរ​រៀបរាប់​ថា «កម្រង​រូបថត​អនុស្សាវរីយ៍​ដ៏​កម្រ​បាន​ឃើញ និង​ជួប​ប្រទះ​របស់​សម្ដេច​តា​សម្ដេច​យាយ​បាន​រៀបការ​តាម​របៀប​ប្រពៃណី​ជន​ជាតិ​ក្រុង​ហាណូយ»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នា​២០១៧​មក។ សូម​មើល​រូបថត​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

គូ​ស្នេ​ហ៍​​ប្រេស៊ីល​មួយ​គូ​ចំណាយ​ពេល​​​២០ឆ្នាំ​ស្ដារ​គម្រប​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​មួយ​កន្លែង

ខណៈ​ដែល​ពិភព​លោក​បន្ត​បាត់​បង់​គម្រប​ព្រៃ​ឈើ​បៃតង​នោះ​ រូប​ភាព​ផ្គុំ​គ្នា​​មួយ​សន្លឹក​ដែល​បង្ហាញ​រូបថត​នៃ​តំបន់​ភ្នំ​សឹក​រីក​រិល​បាត់​បង់​គម្រប​ព្រៃ​ឈើ​ និង​រូបថត​នៃ​តំបន់​ភ្នំ​ដដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃ​ឈើ​បៃតង​នោះ ត្រូវ​បាន​​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​។​ ​រូបភាព​មួយ​សន្លឹក​នេះ បង្ហាញ​នូវ​អត្ថន័យ​ថា តំបន់​ភ្នំ​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃឈើ​បៃតង​នៅ​ឆ្នាំ​២០០៩ បាន​ក្លាយ​ជា​ភ្នំ​សឹក​រីក​រិល​នៅ​ឆ្នាំ​២០២៣​នេះ។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែកចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ភាព​ភ្ជាប់​ជាមួយ​ខ្លឹមសារ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «Sharon»​ បាន​បង្ហោះ​រូប​ថតប្រៀប​ធៀប​​មួយ​សន្លឹក​​បង្ហាញតំបន់ភ្នំ​ដូច​គ្នា​​មួយ​កន្លែង​ ដែល​​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​បៃតង​នៅ​ឆ្នាំ​២០០៩ និង​ទីវាល​ស្រឡះ​គ្មាន​ព្រៃ​ឈើ​​​នៅ​ឆ្នាំ​២០២៣​។​ រូបភាព​ដែល​ភ្ជាប់​ជាមួយ​ខ្លឹមសារ​​បែប​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមចេញ​ពី​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ […]

Continue Reading

នារី​២​នាក់​ដែល​តម្រួត​​ថៃ​រក​ឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​មួយ​គ្រឿង​នោះ គឺ​ជា​ជន​ជាតិ​ភូមា មិន​មែន​ស្ត្រី​ខ្មែរ​ទេ

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​ បង្ហាញ​​ស្រ្តី​ ២នាក់​លាក់​ខ្លួន​នៅ​ក្នុង​ហិប​រថយន្ត​មួយ​គ្រឿង​ និង​​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​​ជាមួយ​ការ​អះ​អាង​ថា​ ពួកគេ​ជា​ពល​ករ​ខ្មែរ​។​ វីដេអូ​ឃ្លីបភ្ជាប់​នឹង​ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​លើ​​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «គណបក្ស​ភ្លើ​ងទៀន​ខេត្ត​ត្បូង​ឃ្មុំ-Tbong Khmum Candle light Party»​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​ស្រ្តី​ ២នាក់​ ត្រូវ​បាន​ក្រុម​តម្រួត​​ថៃ​ រក​ឃើញ​នៅ​ក្នុង​ហិប​រថយន្ត​ភីកអាប់​មួយ​គ្រឿង​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ស្ត្រី​ទាំង​ ២នាក់​នោះ​ គឺ​ជា​ពល​ករ​ខ្មែរ​​ខុស​ច្បាប់​ ដែលត្រូវ​បាន​សមត្ថកិច្ច​ថៃ​ខ្លួន។ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ពលករ​ខ្មែរ​ខុស​ច្បាប់​ ត្រូ​វបាន​អាជ្ញាធរ​ថៃចា​ប់ខ្លួន​ អាណិត​ជាតិសាសន៍ខ្មែរណាស់​ ដើម្បី​បាយ​បីពេ​ល […]

Continue Reading

រូប​ថត​ចាស់​មួយ​សន្លឹក​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ ​ជា​ទិដ្ឋភាព​រញ្ជួយ​ដីនៅ​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​

បន្ទាប់​ពី​​រ​ញ្ជួ​យ​​ដី​ដ៏​ខ្លាំង​ក្លាយ​មួយ​បាន​វាយ​ប្រហារ​ប្រទេស​តួកគី​កាល​ពី​សប្ដាហ៍​មុន​នេះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​សំណង់​បាក់​បែក​ និង​ដួល​រលំ​អាគារ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ជា​​ទិដ្ឋភាព​​រញ្ជួយ​ដី​​នៅ​​​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​រូប​ថត​នេះ​ ត្រូវបាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​អាគារ​បាក់​បែក​ និង​ដួល​រលំ​មួយ​កន្លែង​។​ ​រូប​ថត​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​​ភ្ជាប់​នឹង​សំណេរ​ថា​ គឺ​ជា​ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​ប្រទេស​តួកគី​កាល​ពី​ខែ​កុម្ភៈ​នេះ​។​ ការ​លើក​ឡើង​បែប​​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​រញ្ជួយ​ដី​កម្រិត​ ៧.៤​រ៉ិចទ័រ​ នៅ​ #តួកគី​ 🇹🇷»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​ភ្ជាប់​ និង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​ ទៅនឹង​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ ដែល​បាន​កើត​ឡើង​នៅ​លើ​ប្រទេស​តួកកី​នា​ពេល​ថ្មី​ៗ​នេះ​។​ Facebook Post | […]

Continue Reading

ទិដ្ឋភាព​សមុទ្រ​ពពក​នៅ​​ថៃ​ត្រូវ​បាន​ភ្ជាប់​​មិន​ត្រឹម​ត្រូវ​ថា​នៅ​កម្ពុជា​

រូបថត​ចំនួន​ ៨​សន្លឹក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​សមុទ្រ​ពពក​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​​​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ក្នុង​ប្រទេស​កម្ពុជា។ ទោះ​ជា​យ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ​សំណេរ​ខាង​លើ​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «Feeling great» បាន​បង្ហោះ​រូប​ថត​ចំនួន​ ៨​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​​សមុទ្រ​ពពក​ មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ទិដ្ឋភាព​នេះ​ គឺ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ប្រទេស​​កម្ពុជា​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​សមុទ្រ​ពពក​ នៅ​ខេត្ត​កំពង់​ស្ពឺ​យើង​ហ្នឹ​ង🥶»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search […]

Continue Reading

ផ្លូវ​អម​ឆ្នេរ​ក្នុង​ខេត្ត​ញ៉ាត្រាង​ត្រូវ​បាន​ភ្ជាប់​​មិន​ត្រឹម​ត្រូវ​ថា​ជា​ទិដ្ឋភាព​កោះ​ត្រល់​

ខណៈ​ពេល​ដែល​កោះ​ត្រល់​​ជា​ភាសា​ខ្មែរ​ ឬ​កោះ​ភូកុក​ជា​ភាសា​វៀត​ណាម​ ​​បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «កោះ​ត្រល់​ របស់​ខ្មែរ​»។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ផ្លូវ​អម​សួន​ច្បារ​ មាត់​សមុទ្រ​ មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ទិដ្ឋភាព​នេះ​ គឺ​ជា​ទិដ្ឋភាព​កោះ​ត្រល់​ (ភាសា​ខ្មែរ​) ឬ​កោះ​ភូកុក​ (ភាសា​វៀត​ណាម​)។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «អ្នក​មាន​ផ្ទះ​ធំ​ប៉ុណ្ណាក៍​ដោយ​ បើ​យួន​យក​ប្រទេស​បាត់​ នោះ​វាគ្មានន័​យទេ​ ពិសេស​បាត់ទាំ​ងអ្នកក្រ​ ទាំង​អ្នក​មាន​តែម្ត​ង​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

វីដេអូ​អាជ្ញាធរ​ប៉ូលិស​ប្រើ​ហិង្សា​ទៅ​លើ​ព្រះ​សង្ឃ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​ចុង​ក្រោយ​នេះ​ មាន​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​ព្រះ​សង្ឃ​មួយ​អង្គ​ រង​អំពើ​ហិង្សា​វាយ​ប្រហារ​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់​។ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ថា ហេតុការណ៍​នេះកើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ វីដេអូ​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាងផុស​ផុល​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​សរសេរ​​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២៣​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ ដេញ​វាយ​ព្រះ​សង្ឃ​មួយ​អង្គ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​។  ការ​បង្ហោះ​បែប​នេះ​ ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​នា​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «កុំធ្វើ​បាប​លោក​អី​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ឃ្លីប​​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​នេះ​ […]

Continue Reading

តើ​ពូជ​ថ្មី​នៃ​វីរុស​កូវីដ-១៩​អូមីក្រុង​កាច​សហាវ​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​មែន​ឬទេ?

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ពូជ​ថ្មី​នៃ​វីរុស​​អូមីក្រុង​ដែល​បង្ក​ឱ្យ​កើត​កូវីដ-១៩ មាន​លក្ខណៈ​កាច​សហាវ និង​គ្រោះ​ថ្នាក់​ជាង​វីរុស​បំប្លែង​ខ្លួន​ Delta ទៅ​ទៀត ហើយ​មិន​បង្ហាញ​រោគ​សញ្ញា​ដូច​ពូជ​វីរុស​កូវីដ-១៩​មុន​ៗនោះ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ផ្អែក​តាម​ឯកសារ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​នានា យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​រៀបរាប់​ថា ពូជ​ថ្មី​នៃ​វីរូស​កូវីដ-១៩​ប្រភេទអូមីក្រុង ឬ Omicron XBB ត្រូវ​បាន​រក​ឃើញ​ថា​ បង្ក​ឱ្យ​មនុស្ស​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​ប្រភេទ​អូមីក្រុង ដោយ​ពុំ​មាន​បង្ហាញ​រោគ​សញ្ញា​ក្អក និង​គ្រុន​ក្ដៅ​នោះ​ឡើយ ប៉ុន្តែ បង្ហាញ​ត្រឹម​រោគ​សញ្ញា​ឈឺ​សន្លាក់ ឈឺ​ក្បាល ឈឺ​ក ឈឺ​ខ្នង​ផ្នែក​ខាង​លើ បាត់​បង់​ចំណង់​អាហារ​ទូទៅ និង​ជា​ពិសេស​បង្ក​ឱ្យ​រលាក​សួត​យ៉ាង​ស្រួច​ស្រាល់។ ការ​អះ​អាង​ខាង​លើ​នេះ បន្ត​រៀបរាប់​ថា វីរុស​កូវីដ-១៩​ពូជ​ថ្មី​របស់​ប្រភេទ​អូមីក្រុង​ថ្មី​នេះ មិន​អាច​ឱ្យ​គេ​ដឹង​តាម​រយៈ​ការ​ធ្វើ​តេស្ត​ច្រមុះ​នោះ​ឡើយ ហើយ​វា​ឆ្លង​រីក​រាល​ដាល​លឿន​ចូល​ទៅ​ក្នុង​សហគមន៍។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ ២​សប្ដាហ៍​ចុង​ក្រោយ​នៃ​ដើម​ឆ្នាំ​២០២៣​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះ​អាង​អំពី​ពូជ​អូមីក្រុង​នៃ​កូវីដ-១៩ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ និង​ចែក​ចាយ​ការ​អះ​អាង​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​កពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ Facebook Post | […]

Continue Reading

ផ្កាយ​រណប​ផុត​អាយុ​កាល​មួយ​គ្រឿង​ធ្លាក់​ចូល​សមុទ្រ​ប៊ែរីង​ផុត​ឆ្ងាយ​ពី​ឧប​ទ្វីប​កូរ៉េ

ក្រោយ​ពី​មាន​ការ​ផ្សាយ​ថា ផ្កាយ​រណប​ផុត​អាយុ​កាល​មួយ​របស់​អាមេរិក​នឹង​ធ្លាក់​ចុះ​មក​ផែនដី​នោះ ការ​អះ​អាង​មួយ​បាន​និយាយ​ថា ផ្កាយ​រណប​មួយ​នេះ​នឹង​ធ្លាក់​ទៅ​លើ​ឧបទ្វីប​កូរ៉េ​នៅ​រសៀល​ថ្ងៃ​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ផុស​ផុល​​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា ផ្កាយ​រណប​​ឈប់​ដំណើរការ​មួយ​របស់​ទីភ្នាក់ងារ​អវកាស​ណាសា (NASA)​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្លាក់​ចំ​ឧប​ទ្វីប​កូរ៉េ​នៅ​ចន្លោះ​ម៉ោង ១២:២០ ទៅ​ម៉ោង ១:២០​នាទី​រសៀល​ថ្ងៃ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១០០​ដងនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្រុម​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែលរៀបរាប់​ថា «ផ្កាយ​រណប​អាច​នឹង​ធ្លាក់​ចំ​ឧប​ទ្វីប​កូរ៉េ​នៅ​ថ្ងៃនេះ​ចន្លោះ​ម៉ោង 12:20 – 1:20PM បើ​តាម​ភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ផ្កាយ​រណប​អវកាស​ដែល​បាន​បាញ់​បង្ហោះ​តាំង​ពី​ឆ្នាំ​1984 ខែ​តុលា ថ្ងៃ​ទី5 ដែល​មាន​ទម្ងន់​ប្រហែល 2450Kg កំពុង​តែ​ធ្លាក់​ចុះ​មក​ផែនដី​នៅ​ថ្ងៃ​នេះ ហើយ​មាន​ភាគរយ​ខ្ពស់​ដែល​អាច​ធ្លាក់​ចូល​ទឹក​ដី​កូរ៉េ​នៅ​ថ្ងៃ​នេះ»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជិត ៤០​ម៉ឺន​ជា​សមាជិក​ផង​ដែរ។ សូម​មើល​ការ​អះ​អាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ […]

Continue Reading

ក្រុមហ៊ុន​​ Sastra Film ច្រាន​ចោល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​ការ​ផលិត​រឿង​១៨​បូក

បន្ទាប់​ពី​ឈុត​ឆាត​សម្ដែង​ភាពយន្ត​បែប​ស្រើបស្រាល​របស់​ក្រុមហ៊ុន Sastra Film ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​មក ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​ការ​អះ​អាង​មួយ​ថា នាយិកា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​នេះ និយាយ​ថា អ្នកស្រី​ចង់​ឃើញ​ភាពយន្ត​ស្រើប​ស្រាល​រីក​លូត​លាស់​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស។ ការ​បង្ហោះ​ខ្លឹមសារ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ព្រោង​ព្រោត ហើយ​ក៏​ទទួល​បាន​មតិ​រិះគន់​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​ក្នុង​ស្រុក​មួយ ចង់​ឃើញ​ឧស្សាហកម្ម​ភាពយន្ត​ស្រើប​ស្រាល ឬ​ភាពយន្ត ១៨​បូក អាច​ឈរ​ជើង​ប្រកួត​ប្រជែង​នឹង​ភាពយន្ត​អន្តរជាតិ និង​ស្នើ​មហាជន​កម្ពុជា ឱ្យ​លើក​ស្ទួយ​ឧស្សាហកម្ម​ភាពយន្ត​មួយ​ប្រភេទ​នេះ។ ការ​បង្ហោះ​នូវ​ការ​នេះ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែល​រៀបរាប់​ថា «អ្នកនាង ប៊ុន ចាន់និមល ម្ចាស់​ផលិតកម្ម Sastra Film មាន​ក្ដី​ស្រម៉ៃ​ចង់​ឱ្យ​វិស័យ​ភាពយន្ត 18+ខ្មែរ ប្រកួត​ប្រជែងជាមួយ​ភាពយន្ត​បរទេស​លើ​ឆាក​អន្តរជាតិ។ ហើយ​ជាពិសេស​អ្នក​នាង​បាន​សំណូម​ពរ​ឱ្យ​មហាជន​ខ្មែរ កុំ​ជាន់​ពន្លិច​ភាពយន្ត​ខ្មែរ​ខ្លួន​ឯង ហើយ​ទៅ​គាំ​ទ្រ​ភាពយន្ត​ជប៉ុន»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​មិន​ត្រឹម​ត្រូវ​អំពី​«Zombie Virus»​នាំ​ឱ្យ​សាធារណជន​យល់​ច្រឡំ

បន្ទាប់​ពីសារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មេរោគ Zombie ហើយ​នោះ សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​រាយការណ៍​បន្ត​ថា គេ​បាន​រក​ឃើញ​មេរោគ​ខ្មោច​ឆៅ។ សារព័ត៌មាន​កម្ពុជា ក៏​បាន​បង្ហោះ​ព័ត៌មាន​បែប​នេះ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ ដែល​ទទួល​បាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា សារព័ត៌មាន​មួយ​របស់​កម្ពុជា បាន​បក​ស្រាយ​ខុស​អំពី​​«Zombie Virus»។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មេរោគ Zombie ឬ​អាច​ហៅ​តាម​ភាសា​ខ្មែរ​ថា «មេរោគ​ខ្មោច​ឆៅ» ដែល​កប់​នៅ​ក្រោម​ផ្ទាំង​ទឹកកក​តាំង​ពី​រាប់​ម៉ឺន​ឆ្នាំ​មុន​មក​ម៉្លេះ។ ការ​បង្ហោះ​ព័ត៌មាន​ដូច្នេះ​នៅ​លើ​បណ្ដាញ​សង្គម ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុល​ផុស​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​​របស់​សារព័ត៌មាន​ស៊ីស៊ីថាមស៍​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា រៀបរាប់​ថា «អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​មេរោគ​ Zombie ដែល​កប់​ក្នុង​ផ្ទាំង​ទឹក​កកកាល​ពី ៤៨,៥០០​ឆ្នាំ​មុន។ ការ​រក​ឃើញ​នេះ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្ថែម​»។ Facebook Post | Archived Link Facebook Post | Archived Link សារព័ត៌មាន​ស៊ីស៊ីថាមស៍ ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ ដោយ​ចុះ​ផ្សាយ​ជាមួយ​​រូបថត​ខ្មោច​ឆៅ ដែល​ត្រូវ​បាន​ប្រឌិត​ឡើង​នៅ​ក្នុង​ខ្សែ​ភាពយន្ត។ ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះ មាន​ន័យ​ថា […]

Continue Reading

តើ​នេះ​គឺ​ជាទិដ្ឋភាព​​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ជា​ទិដ្ឋភាព​អង្គរវត្ត​ឆ្នាំ​១៩៣១​។​ ការបង្ហោះ​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ប្រាសាទ​បុរាណ​មួយ​ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត​​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ នេះ​គឺ​ជាទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​១៩៣១។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «រូប​អង្គរ​វត្ត​ឆ្នាំ​១៩៣១​»​។​ Facebook Post | Archived Link ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​ក្រុម​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ​»​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពីប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Photographs of the temples of Angkor […]

Continue Reading

តើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​បុក​មាន់​មែន​ឬទេ?

ការអះអាង​ដ៏​ផុលផុស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ឃាត់​ខ្លួន​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ងាប់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ខុស​ច្បាប់។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ការ​បាន​បើក​បរ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ឯ​ឃុំ​ស្ពឺ។ ការ​អះ​អាង​នេះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​បុរស​ម្នាក់​ឈរ​នៅ​មុខ​កន្លែង​វាស់​កម្ពស់​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ និង​រូបថត​មាន់​មួយ​ក្បាល​ស្ថិត​នៅ​មុខ​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិយ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​​ទៅ​លើ​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ដែល​រៀបរាប់​ថា «គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:១០​នាទី កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ សហការ​[ជាមួយ]កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ពឺ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​ចុះ​ចាប់​អ្នក​ជិះ​ម៉ូតូ​បង្ករ​[បង្ក]​បុក​មាន់​ងាប់​(មាន់​រង​គ្រោះ​បាក់​ក​ងាប់)​នៅ​ចំណុច​លើ​ផ្លូវ​លំ​ក្នុង​ភូមិ​ពែងមាសត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ រួម​ទាំង​វត្ថុតាង​មួយ​ចំនួន។ បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត និង​ប្រៀប​ធៀប​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វា​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ ការ​ចែក​រំលែក​នូវការ​អះ​អាង​ខាង​លើ​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ថែម​ទៀត ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ […]

Continue Reading

ស្ថានភាព​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​​​មិន​ធ្ងន់​ធ្ងរ​រហូត​ប្រេះ​ឆ្អឹង​មុខ​ជា​ពីរ​ដូច​ការ​អះ​អាង​ឡើយ

ខណៈ​ដែល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២២ (World Cup 2022) កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កាតា​នោះ ការ​អះ​អាង​មួយ​ដ៏​កក្រើក​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មុខ​កីឡាករ​ខ្សែ​ការពារ​អារ៉ាប៊ីសាអ៊ូឌីត Yasser Al-Shahrani បាន​រង​របួស​ប្រេះ​បែក​ជា​ពីរ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​បន្ត​យ៉ាង​ផុល​ផុស​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​គ្រោង​ឆ្អឹង​មុខ​ប្រេះ​ស្រាំដែល​ថត​ដោយ​ម៉ាស៊ីន​កាំរស្មី X-Ray នោះ​ ​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​នៃ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ថា ​ជា​គ្រោង​ឆ្អឹង​មុខរបស់​កីឡាករ​ខ្សែ​ការពារ​​អារ៉ាប៊ីសាអ៊ូឌីត Yasir Al-Shahrani ដែល​បាន​ប្រេះ​បែក​ជា​ពីរ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។ រូបថត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចុះ​ផ្សាយ​ដោយទូរទស្សន៍ PNN នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដែល​សរសេរ​រៀបរាប់​ថា «ខ្សែ​បម្រើ​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត កីឡាករ Yasir Al-Shahrani ត្រូវ​បាន​បែក​ឆ្អឹង​មុខ និង​ត្រូវ​វះកាត់​ជា​បន្ទាន់ ពេល​នេះ​ដែល​សហព័ន្ធ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្នើ​សុំ​ជើង​ហោះ​ហើរ​ពិសេស​មួយ​ដើម្បី​បញ្ជូន​រូប​គេ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ រឹត​តែ​ផុស​ផុល​ថែម​ទៀត បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​បន្តដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះថា «ព្រឹត្តិការណ៍ FIFA […]

Continue Reading

តើ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថាច់ ណាស៊ី សុគត​ដោយសារ​មូលហេតុ​អ្វី?

ខណៈ​ដែល​វៀតណាម​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​ការ​ជជែក​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​កាល​ពី​ដើម​ខែ​នេះ បាន​និយាយ​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ បាន​សុគត​ដោយសារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល ហើយ​ទទួល​បាន​ការ​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​ស្ថិត​ក្នុង​ស្ថានភាព​អាការៈ​មាន​ទុក្ខ ឬ​ជំងឺ ហើយ​អះ​អាង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​អង្គ​នេះ​បាន​សុគត​ដោយសារ​តែ​វៀតណាម​បាន​វាយ​ធ្វើ​បាន ឬ​ដាក់​ថ្នាំ​បំពុល​ក្នុង​ម្ហូប​អាហារ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ទៀត បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ​ទៅ​នឹង​ការ​អះ​អាង​មួយ​នេះ។ ខាង​ក្រោម​នេះ​គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​សុគត ដោយសារ​ចោរ​យួន​វាយ​ធ្វើ​បាប? ឬ​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក​-​អាហារ សូម​ប្រយ័ត្ន​(ចោរ​យួន)»។ ក្រោយ​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ការ​អះអាង​ខាង​លើ​នេះ បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន ដោយ​លុប​ចោល​ពាក្យ​«យួន»​ចេញ​ទៅ​វិញ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ខាង​លើ​ បន្ទាប់​ពី​ត្រូវ​បាន​កែ​ប្រែ​សំណេរ​ដែល​រៀបរាប់​ថា «ព្រះ​សង្ឃ​ស្នេហារ​ជាតិ​ខ្មែរ​ក្រោម​សុគត ដោយសារ​តែ​ចោរ​វាយ​ធ្វើ​បាប ឬ​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក-អាហារ សូម​ប្រយ័ត្ន»។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេបស៊ុក​មួយ​ទៀត ដែល​បាន​បង្ហោះ​ការអះអាងដដែល​នេះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​មក​នេះ។ Facebook […]

Continue Reading

ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់​ថា លោក​គ្មាន​ផ្ទះ​នៅ​រដ្ឋ​តិចសាស​នោះ​ឡើយ

កាល​ពី​ខែ​តុលា​កន្លង​មក​នេះ ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ជាអ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ និង​ជា​​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​បង្ហោះ​រូបថត​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នានោះ រូបថត​លំនៅឋាន​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ផ្ទះ​របស់​ឧកញ៉ា​រូប​នេះ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង។ ទោះជាយ៉ាងណា ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់​ថា លោក​គ្មាន​ផ្ទះ​នៅ​ឯ​ក្រៅ​ប្រទេស​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​លំនៅឋាន​ដ៏​ធំ​មួយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា គេហដ្ឋាន​មួយ​នេះ គឺ​ជា​ផ្ទះ​ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិត​ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។ លោក ម៉ុង ឫទ្ធី គឺ​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​នៅ​កម្ពុជា និង​ជាសមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី​២២ ខែតុលា​កន្លង​មក​នេះ ដែល​រៀបរាប់​ថា «អរគុណ​សន្តិភាព ផ្ទះ​ឧកញ៉ា​សន្តិភាព ម៉ុង រិទ្ធី នៅ​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

វីដេអូ​រលក​បោក​បក់​កំពង់​ផែ​មួយ​កាល​ពី​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា​ជា​ទឹក​ជំនន់​​នៅ​កូរ៉េ​ឆ្នាំ​នេះ

ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្កជា​ទឹក​ជន់លិច​តំបន់​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជន់​លិច​នៅ​កំពង់​ផែ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ទិដ្ឋភាព​ទឹក​លិច​នៅ​ប្រទេស​កូរ៉េ​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ដង​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុកមួយ​​ឈ្មោះ​ថា White House News បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដោយ​បង្ហាញ​ទិដ្ឋភាព​ទឹក​រលក​​ជន់​លិច​កំពង់​ផែ​មួយ​កន្លែង​។​ ទំព័រ​ហ្វេស​ប៊ុក​នេះ​ បាន​អះ​អាង​ជា​សំឡេង​នៅ​ក្នុង​វីដេអូ​ថា​ គឺ​ជា​ទិដ្ឋភាព​ព្យុះ​ និង​ទឹក​ជន់​លិច​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ការ​បង្ហោះ​វីដេអូ​ដោយ​ភ្ជាប់​នឹង​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ព្យុះ​ និង​ទឹក​លិច​នៅ​កូរ៉េ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ទម្រង់​ […]

Continue Reading