ព្រះ​រាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​មួយ​​ថ្ងៃ​ក្រោយ​ភ្លើង​ឆាប​ឆេះ

ត្រឹម​តែពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​បរម​រតនកោដ្ឋ​នៅ​ឯ​ខេត្ត​សៀមរាប​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ហេតុការណ៍​អគ្គិភ័យ​នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​យក​ដី​លក់​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​រាជ​ដំណាក់​មួយ​កន្លែង​របស់អតីត​ព្រះ​មហាក្សត​កម្ពុជា​ សម្ដេច​ព្រះ នរោត្ដម សីហនុ […]

Continue Reading

រូបថត​កាត់​ត​ព្រះ​មហាក្សត្រ​ធាក់​ស៊ីក្លូ​ដឹក​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម

ខណៈ​ដែល​ព្រះមហាក្សត្រ នរោត្ដម សីហមុនី រង​ការ​រិះគន់​ជារឿយៗ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ព្រះអង្គ​ធាក់​ស៊ីក្លូ​ដឹក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​តាម​រយៈ Google Reverse Image Search បង្ហាញ​ថា រូបភាព​នេះ ត្រូវ​បាន​កាត់​ត។ […]

Continue Reading

ក្រដាស​ប្រាក់​រៀល​មួយ​ប្រភេទ​​ត្រូវ​បាន​កាត់​ត​​ដាក់​រូបថត​លោក ហ៊ុន សែន និង​កម្លាំង​ប្រដាប់​អាវុធ

ក្រដាស​ប្រាក់ ៣០០០០​រៀល ត្រូវ​បាន​បោះពុម្ព​ជាផ្លូវការ​ដើម្បី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​មុន។ ទន្ទឹម​គ្នា​នោះ រូបថត​ក្រដាស​ប្រាក់​ប្រភេទ​នេះ ត្រូវ​បាន​បោះ​ពុម្ព​មក​ជាមួយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រូបថត​នៃ​ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ១​ឆ្នាំ​ក្រោយ​មក រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គមឡើង​វិញ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia […]

Continue Reading

វីដេអូ​ខួប​កំណើត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​បញ្ចូល​សំឡេង​ជា​ភាសា​វៀតណាម

កាល​ពី​ខែ​សីហា​កន្លង​មក​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឱ្យ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បើក​ថ្នាក់បង្រៀន​ភាសា​វៀតណាម​នៅ​ថ្នាក់​ឧត្ដម​សិក្សា ដែល​នាំ​ឱ្យ​ផ្ទុះ​នូវ​ការ​រិះគន់​ពី​សំណាក់​អ្នក​តាម​ដាន​សង្គម​ផង​ដែរ។ ប្រហែល ២​ខែ​ក្រោយ​មក វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ច្រៀង​ចម្រៀង​ខួប​កំណើត​ជា​ភាសា​វៀតណាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ […]

Continue Reading

រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បី​បន្ត​វេន​ពី​ឪពុក​របស់​លោក​​រួច​មក មេ​ញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ និង​ការ​អះអាង​នានា។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្ដាយ​លោក ហ៊ុន ម៉ាណែត ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​ម្នាក់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូបថត​ជាមួយ​មេដឹកនាំ​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia […]

Continue Reading

តើ​លោក ហ៊ុន សែន និង​ភរិយា រាំ​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​អ្វី​ពិត​ប្រាកដ?

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នោះ វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ៣​នាទី​ ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្តតាម​ចង្វាក់​ភ្លេងនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​នេះ បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា លោក ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្ត​តាម​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «យួន​ចូល​ស្រុក​ហើយ»។ វីដេអូនេះ ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា […]

Continue Reading

រូបថត​លោក ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពីលីកា គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា នោះ វីដេអូ​មួយ​ដែល​បង្ហាញ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​នាដការី​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​ជាច្រើន​ដង ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ […]

Continue Reading

លោក ហ៊ុន ម៉ាណែត ថត​រូប​ស៊ែលហ្វី​ជាមួយ​សព​អ្នក​នាង ចេវ សុវឌ្ឍនា គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​គេ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក គឺ​ជា​​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​នា​ពេល​អនាគត​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​ថត​រូប​ខ្លួន​ឯង​ជាមួយ​អ្នក​នាង ចេវ សុវឌ្ឍនា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

តើ​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​វៀតណាម​ដូច​ការ​អះ​អាង​​មែន​ដែរ​ឬ​ទេ​? 

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «កូន​យួន​»​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact […]

Continue Reading

បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​ និង​បញ្ចេញ​មតិ​មិន​សម​រម្យ​ជា​រឿយ​ៗ​។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ថា​លោក​ទាំង​ពីរ​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact […]

Continue Reading