Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ឥណ្ឌូចិន ក្រោម​អាណានិគម​យួន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា រូបថត​នេះ គឺ​ជា​រូបថត​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថត​ជាមួយ​មេដឹកនាំ​វៀតណាម។ រូបថត​ព្រម​ជាមួយសំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម​​មួយ​ឈ្មោះ​ថា ផុស​ដោយ​សេរី (Free Post) ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​ចោទ​សួរ​ថា «តើ​ពិត​ទេ?» និង​រូបថត​មួយ​សន្លឹក​​មាន​សំណេរ​សរសេរ​ថា «នេះ​ជា​រូបថត​ពិត​ សាមហ៊ាង ​ហៅ​ ប៊ុន […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ រត់​ក្នុង​ឈុត​​រុំ​ក្រណាត់​ស​ ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយនៅ​​កម្ពុជា​​ ខក​​ខាន​​មិន​​បាន​​វិល​​ត្រឡប់​​ទៅ​​កម្ពុជា​​នោះ​ឡើយ​។​ ការ​បរាជ័យ​នៃ​ការ​​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ និង​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​នៅ​តាម​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​លោក​ សម​ រង្ស៊ី​ ក្នុង​សម្លៀក​បំពាក់​ឈុត​ស​​ រត់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ភ្ជាប់​ដោយ​អក្សរ​ដែល​បាន​សរសេសរ​ថា​ «ឈ្នះ​ហើយ​បង​ប្អូន​»។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ច្រើន​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដែល​​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាពអតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ដោយ​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ បាន​កំពុង​រត់​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ឈុត​សម្លៀក​បំពាក់​ស​ (ឈុត​សម្រាប់​បុគ្គល​​ស្លាប់​)។​ រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​ថ្ងៃ​នេះ​ខួប ​៣​ឆ្នាំ​នៃ​ខ្មោច​ អា​សម​ […]

Continue Reading

Fact Check: ផ្ទាំង​បដា​ដែល​មាន​រូប​លោក​ ខឹម​ វាសនា​ ជា​រូប​ភាព​​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ និង​អ្នក​គាំទ្រ​គ្រប់​មជ្ឍ​ដ្នាន​​យ៉ាង​ផុស​ផុល​​។​ ក្នុង​ចំណោម​នោះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើ​ផ្ទាំង​បដា​មួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ និង​មាន​ប្រតិ​កម្ម​ចម្រុះពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​បដា​ ដោយ​​មាន​រូប​ថត​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្ស​ស្លោក​សរសេរ​រៀប​រាប់​ថា​ «ក្បាល​ដែក​គោល​សម័យ​ថ្មី​ អត់​ដឹង​ព្រំ​បោក​ម៉េច​ស្ទាវ​»​។​ លោក​ ខឹម​ វាសនា​ គឺ​ជា​អ្នក​នយោបាយ​កម្ពុជា​មួយ​រូប​ដែល​ធ្លាប់​ជា​សមាជិក​នៃ​គណបក្ស​សមរ​ង្ស៊ី​ និង​ត្រូវ​បាន​គេ​បោះ​ឆ្នោត​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​នៅ​ក្នុង​រដ្ឋ​សភា​កម្ពុជា​នា​ឆ្នាំ​២០០៣​។ លោក​ ខឹម​ វាសនា​ បច្ចុប្បន្ន គឺ​​ជា​​ប្រមុខ​ និង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​។  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «ពាក្យ​ស្លោក​ថ្មី​ពិត​»។​ […]

Continue Reading

Fact Check: ក្រដាស​ប្រាក់​គំរូ​ដែល​ទើប​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗ​ត្រូវ​បាន​កាត់​ត

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​នៅ​លើ​ក្រដាស​ប្រាក់​ថ្មី​ ៣០០០០​រៀល​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថ្មី​ៗ​នេះ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ក្រដាស​ប្រាក់​ថ្មី​ដែល​ទើប​នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ដែល​រូប​ថត​នេះ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​កំពុង​ញញឹម​។​  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សង្ហា​អត់​បង​ប្អូន​..»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ដែរ​ ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ​ ក៏​ត្រូវ​បាន​កែ​ច្នៃ​ និង​បង្ហោះ​ដោយ​​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​មាន​ការ​ចែកចាយ​ត​ៗ​គ្នា​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  […]

Continue Reading

Fact Check: រូប​លោក​​ ស៊ិន​ ស៊ី​សាមុត​ អង្គុយ​លេង​ហ្គីតា​ជា​រូប​ថត​កាត់​ត​

ទោះ​បី​ជា​តារា​ចម្រៀង​ប្រុស​ដ៏​ល្បី​ឈ្មោះ​លោក​​ ស៊ិន​ ស៊ីសាមុត​ បាន​លា​ចាក​លោក​យើង​តាំង​ពី​ជំនាន់​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ម៉្លេះ​ក្ដី​ តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប​ មិន​ថា​ចាស់​ ឬ​ក្មេង។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​តា​ ស៊ិន​ ស៊ី​សាមុត​ កំពុង​អង្គុយ​លេង​ហ្គីតា​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ និង​មាន​ការ​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Da Pleng បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​តា​រា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​លោក​ ស៊ិន​ ស៊ី​សាមុត​កំពុង​អង្គុយ​លេង​ហ្គីតា​។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សមត្ថភាព​របស់​លោក​តា​​ គឺ​មាន​ពេញ​លេញ​​ 1.តន្រ្តី​​ករ​ដែល​លេង​បាន​ច្រើន​ឧបករណ៍​ 2.អ្នក​ចម្រៀង​ 3.ចេះ​អក្សរ​ភ្លេង​សរសេរ​បទ​ភ្លេង​ 4.និពន្ធ​ទំនុក​ច្រៀង​​ 5.អំណោយ​ផល​ពី​ធម្មជាតិ​​ ចៅ​ៗ​ប្រៀប​មិន​បាន​រោម​ជេីង​​តា​ទេ​​ […]

Continue Reading

Fact Check: រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ធ្លាប់​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ​នៅ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ទាំង​១២៣​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ នោះ​ បាន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ដោយ​តែង​តែ​ត្រូវ​បាន​គេ​រិះ​គន់ និង​វាយ​បក​ជា​រឿយ​ៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​ម្នាក់​កំពុង​តែ​ដេក​​នៅ​លើ​ដី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​យក​មក​បង្ហោះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​កំពុង​តែ​ដេក​​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែកចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផ្តាំ​អោយ​[ឲ្យ​]ហើយ​វើយ​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ មុន​និង​ធ្វើ​អ្វី​មួយ​ ដែល​ជា​ទង្វើ​ក្បត់​ជាតិ​ត​ពូជ​របស់​អា​ឯង​ ឯង​ត្រូវ​តែ​ចេះ​គិត​ពី​ តម្លៃ​ខ្លួន​ឯង​ផង​ ថា​តើ​វា​បច្ចុប្បន្ន​នេះ​ តម្លៃ​ខ្លួន​អា​វា​ថោក​ជាង​សត្វ​ឆ្កែ​ ឬ​ក៏​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​សត្វ​ឆ្កែ​ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​​ រ៉ាស្មាច់​ សើច​សប្បាយ​ គឺ​ជា​រូប​ថតកាត់​ត​

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពីជាង​២០​ឆ្នាំ​មុន បណ្ដា​អ្នក​មាន​ និង​ឧកញ៉ា​ជា​ច្រើន មាន​ការ​ភ័យ​ខ្លាច​ចំពោះ​មហាចោរ រ៉ា​ស្មាច់ យ៉ាង​ខ្លាំងដោយសារ​ជំនាញ​ប្លន់ និង​ចាប់​ជំរិត​កក្រើក​ក្រុង ហើយ​មាន​ជន​រង​គ្រោះ​យ៉ាង​ហោច​ណាស់​ក៏​ជិត ២០​នាក់​ដែរ ត្រូវ​ក្រុម​ចោរ​រ៉ាស្មាច់​ធ្វើ​សកម្មភាព​បាន​សម្រេច។  ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​ចាស់​មួយ​សន្លឹក​ដែល​បានបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សើច​ញញឹម​របស់​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លោក​ រ៉ា​ស្មាច់​។​ រូប​ថត​នេះ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​នូវ​រូប​ថត​ដែល​មាន​ទម្រង់​ចាស់​មួយ​សន្លឹក​ បង្ហាញ​អំពី​ការ​សើច​សប្បាយ​របស់​លោក​ រ៉ា​ស្មាច់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​។​  រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​ រ៉ា​ស្មាច់​ កំពុង​តែ​សើច​ញញឹម​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: ពុំ​មាន​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​ លោក​ សេង​ សារី​ នោះ​ឡើយ​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ តុលាការ​កម្ពុជា​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​វិភាគ​នយោបាយ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ លោក​ សេង​ សារី​។ ការ​ចេញ​ដីកា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​​ បាន​ប្រកាស​ជា​សាធារណៈ​នៅ​​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​កុមារ​អាយុ​ពី​៦ឆ្នាំ​ ទៅ​១២​ឆ្នាំ​ នៅ​ឯ​វិមាន​សន្តិភាព​ នា​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ​ឆ្នាំ​២០២១​កន្លង​ទៅ​។ ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​ សេង​ សារី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដោយ​អម​ជាមួយ​នឹង​ការ​អះ​អាង​ថា​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​កញ្ញា​ ឆ្នាំ​​២០២១​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ ​ធាតុ​ពិត​នៅ​កម្ពុជា​,THIS IS CAMBODIA បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​បណ្ឌិត​ សេង​ សារី​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​។​ រូប​ថត​ និង​ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​  ខាង​ក្រោម​នេះ​ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា តែង​តែ​បង្ហោះជា​រឿយៗ​​នូវ​​រូបថត វីដេអូ ឬ​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចោទ​ថា ប៉ុន​ប៉ង​លេប​យក​ទឹក​ដី​កម្ពុជា។ ក្នុង​នោះ រូបថត​រូប​សំណាក​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​​សង្គម​និយម ដែល​កាន់​ដាវ​ក្នុង​ដៃ និង​អង្គុយ​លើ​ទម្រ​មួយ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នៃ​រូប​សំណាក​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​ន័យ​ថា រូប​សំណាក​នេះ ត្រូវ​បាន​សាង​សង់​ឡើងនៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត​រូប​សំណាក​​លោក ហូ ជីមិញ មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុន​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​រូប​សំណាក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​សង្គម​និយម ស្ថិត​ក្នុង​លក្ខណៈ​អង្គុយ​កាន់​ដាវ និង​បំពាក់​ដោយ​ទង់​ជាតិ​វៀតណាម​នៅ​ចំហៀង​ខ្លួន​នៃ​រូប​ចម្លាក់​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រហូត​ដល់​ជាង ១​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​បង្ហោះ​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​បាន​លោត​មក​​បង្ហាញ​ជា​ថ្មី​នៅ​ចំ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​នេះ។ Facebook […]

Continue Reading

Fact-Check: តើ​ក្រុម​កុមារ​ា​ទាំង​នេះ​លើក​បញ្ឈរ​ដង​ទង់​ជាតិ​កម្ពុជា​មែន​ឬទេ?

កាលពី​ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​កុមារា​មួយ​ក្រុម​លើក​បញ្ឈរ​ទង់​ជាតិ​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខ្លះ បាន​កោត​សរសេរ​ដល់​សកម្មភាព​របស់​កុមារា​ទាំង​នោះ។ ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច​មក យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​កុមារ​ា​មួយ​ក្រុម​លើក​ទង់​ជាតិ​កម្ពុជា​​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​សម្លេង​មនសិការ​ខ្មែរ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​ចុច​«ចូល​ចិត្ត»​ ឬ​«ស្រឡាញ់​»ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រហូត​ដល់​ជាង ១.៤​K។​ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​ថា «ជាតិ​មួយ​ថ្កុំ​ថ្កើង​រុង​រឿង​ដោយសារ​រាស្ត្រ ជាតិ​មួយ​វិនាស​ដោយសារ​រាស្ត្រ​មិន​អើពើ អក្សរ​ខ្មែរ​ស្អាត​ល្អ​បែប​មិន​ខំ​ថែ បែប​ជា​មក​ប្រែ​ប្រើ​ឡាតាំង»។ Facebook Post | Archived Link ក្រៅ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក រូបថត​ដែល​បង្ហាញ​ក្រុម​កុមារ​លើក​ទង់​ជាតិ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ ក្នុង​នោះ​បង្ហាញ​ក្រុម​កុមារា​ដដែល​នេះ លើក​ទង់​ជាតិ​បារាំង។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Twitter ។ Twitter Tweet | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google […]

Continue Reading

Fact Check: ផ្ទាំង​ថ្ម​ដែល​មាន​រាង​ជា​សត្វ​ដំរី​ គឺ​ជា​រូប​ថត​កាត់​ត

ការ​រីក​រាល​ដាល​ និង​រលក​នៃ​ការ​ឆ្លង​នូវ​​ជំងឺ​កូវីដ-​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​នៅ​តែ​កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ និង​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​ស្រស់​ស្អាត​មួយ​កន្លែង​ មាន​ទម្រង់​រាង​ជា​សត្វ​ដំរី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ AMAZING NATURE ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ផ្ទាំង​ថ្មមួយ​កន្លែង​ដែល​មាន​រូប​រាង​ និង​សណ្ឋាន​ដូច​ទៅ​នឹង​សត្វ​ដំរី​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​ទីតាំង​លម្អិត​នៃ​ផ្ទាំង​ថ្ម​ភ្នំ​នេះ​ឡើយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ Facebook Post | Archived Link ដូច​គ្នា​នេះ​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ក៏​បាន​ចែក​ចាយ​រូប​ថត​ដែល​មាន​ផ្ទាំង​ថ្ម​រូប​រាង​ដូច​ជា​សត្វ​ដំរី​នេះ​ ចូល​ទៅក្នុង​ក្រុម​ហ្វេស​ប៊ុក​ TV Sorn Dara […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ ​លោក​ សម​ រង្ស៊ី​ បាន​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​កាន់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៨ ខែសីហាកន្លង​ទៅ​នេះ​ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល​មួយខែ ដោយ​លោក​គ្រោង​នឹង​ដឹកនាំ​ក្រុម​​មន្រ្តី​​គណបក្ស​នេះ​​ទៅ​ជួប​​មន្រ្តី​ពាក់ព័ន្ធ​របស់​​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចង់​សេីច​ក្រុម​​ រង្សុី​ វា​ប្រជុំ​សម្ងាត់​តាម​រយៈ​​ ​Zoom សម្ងាត់​ម្រាយ​វា​ស្អី​​! បេី​រាល់​ការ​ប្រជុំ​គេ​ថត​សំឡេង​បាន​ទាំង​អស់​ហ្នឹង​​ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​ពិត​ជា​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព មួយ​កំណាត់​ខ្លួន​មែន​ឬទេ?

ការ​បាត់​បង់​ព្រៃឈើ និងគម្រប់​ព្រៃ​ឈើ​បៃតង​នៅ​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាមួយ​សំណេរ​​ជំរុញ​ការ​ថែ​រក្សា​ព្រៃ​ឈើ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បាន​បង្ហាញ​រូបថត​លោក ទ្រី ភាព ត្រឹម​មួយ​​កំណាត់​ក្បាល​ខាង​លើ​ជាមួយ​នឹង​បណ្ដុំ​ថង​កូន​ឈើជាច្រើន។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​នូវ​សរសេរ​ថា «យើង​រួម​គ្នា​ព្យាបាល​ដំបៅ​ផែនដី»។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុករួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ហ្វេសប៊ុក​នោះ ដែល​សរសេរ​ថា «ព្យាបាល​ផែនដី …! តោះ​បង​ប្អូន …!»។ Facebook Post | Archived Link រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ធាតុ​ពិត​នៅ​កម្ពុជា, THIS IS CAMBODIA ដែល​មាន​​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​ជា​សមាជិក។ Facebook Post | Archived Link […]

Continue Reading

Fact Check: រូប​ថត​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន ត្រូវ​បាន​កាត់​ត​ជា​តា​រា​ចម្រៀង​ស្រី​ខ្មែរ​

រាជនី​សំឡេង​​មាស​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​ពី​ជំនាន់​ដើម​អ្នក​ស្រី​ រស់ សេរី​សុទ្ធា​​, អ្នក​ស្រី​ប៉ែន​ រ៉ន​​, និង​អ្នក​ស្រី​ហួយ​ មាស​ សុទ្ធ​សឹង​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​អំឡុង​ទស្សវត្ស​ទី​៦០​ រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន​យើង​នេះ​។​ ក្នុង​ចំណោម​នោះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ស្រី​ចំនួន​៣​នាក់​ និង​​អះ​អាង​ថា​នោះ​គឺ​ជា​​ទិដ្ឋ​ភាព​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​ និង​អ្នក​ស្រី​ ហួយ​ មាស ខណៈ​ពេល​ដែល​ពួក​គាត់​ចេញ​ពី​សាលា​រៀន​។​  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Today-ថ្ងៃនេះ បាន​ធ្វើ​ការ​បង្ហោះ​នូវ​រូប​ថត​ស្រ្តី​៣នាក់​កំពុង​ដើរ​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​។​ រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​អះ​អាង​ថា​ គឺ​ជា​តារា​ចម្រៀង​ស្រី​របស់​ខ្មែរ​ដែល​ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​កំពូល​តា​រា​ចម្រៀង​អ្នក​ស្រី​ រស់​ សេរីសុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​, និង​អ្នក​ស្រី​ ហួយ​ មាស។​ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រូប​ស៊ីវិល័យ​តារា​ចម្រៀង​ខ្មែរ​ឆ្នាំ​៦០​,៧០​ មិន​ចាញ់​តារា​ចម្រៀង​សម័យ​បច្ចុប្បន្ន​ទេ​។ […]

Continue Reading

Fact Check: ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​កាន់​បង្ហាញ​រូប​ថត​លោក​ ហ៊ុន​ សែន​ ដោយ​ភា្ជប់​នឹង​ការ​សរសេរ​ថា​លោក​ ហ៊ុន សែន​ គឺ​ជា​មេ​ផ្តាច់​ការ​នោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​កន្លង​មក​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុង​​កាន់​រូប​ថត​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ លោក​ ហ៊ុន​ សែន​។​ រូប​ថត​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ផង​ថា​ «ទិស​ដៅ​យើង​បន្ទាប់​ទៀត​ គឺ​មេ​ផ្តាច់​ការ​ ហ៊ុន​ សែន​»​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយនឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដែល​បានសរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «បើ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​កម្ចាត់​មេដឹកនាំ​ផ្ដាច់​ការ​ចោល​ […]

Continue Reading

Fact Check: រូប​ថត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​កាត់​ត​ជាមួយ​​ ធី សុវណ្ណថា​

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ ពី​សំណាក់​ក្រុម​អ្នក​ជំទាស់​ ឬ​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក​ ជា​ពិសេស​នៅ​លើ​បណ្តាញ​សង្គម​នា​នា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​លោក​ ជាមួយ​នឹង​​លោក​ស្រី​ ធី​ សុវណ្ណថា​ កំពុង​អង្គុយ​ក្បែរ​គ្នា​នៅ​ក្នុង​រថយន្ត​នោះ​ ត្រូវ​បាន​បង្ហោះ​ ចែក​ចាយ​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊៊ុន​ សែន​ ជាមួយ​នឹង​លោក​ស្រី​ ធី​ សុវណ្ណ​ថា​ កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​។​ លោក​ស្រី​ ធី​ សុវណ្ណ​ថា​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ គឺ​ជា​អតីត​សកម្មជន​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​ និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដ៏​ល្បី​ល្បាញ​ម្នាក់​ ដែល​ក្រោយ​មកលោក​ស្រី​បាន​​ងាក​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។  រូប​ថត​នេះ​ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ និង​​ប្រតិកម្ម​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​អក្សរ​នៅ​លើ​រូប​ថត​ដូច្នេះ​ថា​ «ចៅ​លោក​តា​ពិត​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact Check: ​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​កាត់​ត​នៅ​លើ​គម្រប​សៀវ​ភៅ​

ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​ និង​ការ​រិះ​គន់​​ចម្រុះ​យ៉ាង​ចំ​ៗ​ទៅលើ​ពិធីករ​ទូរទស្សន៍បាយ័ន​​លោក​ អេង​ រិទ្ធី​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ ជា​ពិសេស​ក្រោយ​ពេល​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​​ជា​សាធារណៈ​ថា​ នៅ​ស្រុក​ខ្មែរ​យើង​នេះ​គ្មាន​បង​ប្អូន​ជន​ជាតិ​វៀត​ណាម​នោះ​ទេ​។ នៅ​ក្នុង​ចំណោម​នោះ​​​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​លោក​​​ អេង​ រិទ្ធី​ អង្គុយ​អាន​សៀវ​ភៅ​មួយ​ដែល​មាន​គម្រប​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កែ​ច្នៃ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើប្រាស់​​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដោយ​បាន​បង្ហាញ​រូបថត​របស់​លោក​ អេង​ រិទ្ធី​ ​​ពិធីករ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​ទូរទស្សន៍បាយ័នកំពុង​តែ​អង្គុយ​អាន​សៀវ​ភៅ​។​ សៀវ​ភៅ​ដែល​លោក​កំពុង​អាន​នោះ​ មាន​ចំណង​ជើង​ថា​ «វិធី​ក្លាយ​ជា​ព្រំ​ជេរ​ម៉ែ​លោក​» ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​លោក​ ខឹម​ វាសនា​ ផ្តាម​ពី​លើ​គម្រប​សៀវ​ភៅ​ផង​ដែរ​។​ លោក​ ខឹម​ វាស​នា​ ត្រូវ​បាន​ស្គាល់​ជា​ទូ​ទៅ​ថា​ គឺ​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំងមួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។​​ រូប​ថត​នេះ​ក៏​ត្រូវ​បាន​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​  ​រូប​ភាព​ផ្តាម​ចេញ​ពី​ក្រុម​ហ្វេស​ប៊ុក ​ប្រជុំ​កំពូល​អ្នក​នយោបាយ​ បាន​សរសេរ​រៀប​រាប់​ថា​ «អាន​ហើយ​ចេះ​បោក​»​។​ Facebook […]

Continue Reading

Fact Check: ​កោះ​មាន​សណ្ឋាន​​ជា​សត្វ​ដំរីការ​ពិត​​ជា​រូប​ថតកាត់​ត​

ការ​រីក​រាល​ដាល​ និង​រលក​នៃ​ការ​ឆ្លង​នូវ​​ជំងឺ​កូវីដ-​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​នៅ​តែ​កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ និង​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ដែល​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ដំរី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កែ​ច្នៃ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ដ៏​ស្រស់​ស្អាត​មួយ​។​ កោះ​ដដែល​នេះ​ គឺ​មាន​​សណ្ឋាន​ជា​សត្វ​ដំរី​នៅ​លើ​កំពូល​បង្អស់​របស់​កោះ​មួយ​នេះ​។​ ​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កំពូល​កោះ​មួយ​ដែល​មាន​រូប​រាង​ជា​សត្វ​ដំរី​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​អន្តរ​ជាតិ​ Hotels.com ដែល​ជា​គេហទំព័រ​សម្រាប់​កក់​សណ្ឋាគារ​នានា​នៅ​ជុំ​វិញ​ពិភពលោក​។​ គេហ​ទំព័រ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ទីតាំង​របស់​កោះ​​នេះ​ផង​ដែរ​ ដែល​កោះ​មួយ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ឈូង​​សមុទ្រ​ផាំងង៉ា​ […]

Continue Reading

Fact Check: បុរស​បរទេស​ម្នាក់​កាន់​​ផ្ទាំង​ក្រដាស​​ជា​ភាសា​ខ្មែរ​​ជា​រូប​​ថត​កាត់​ត​​​

សេចក្តី​សម្រេចការ​ហាមឃាត់​ និង​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅខេត្ត​មួយកាលពី​អំឡុងខែមេសាមុននេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​ដេញ​ដោល​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ក្នុង​ចំណោម​នោះ​​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជន​បរទេស​ម្នាក់​កំពុង​ឈរក្បែរ​បង្អួច​ ​កាន់​​ផ្ទាំង​ក្រដាស​សរសេរ​ជា​អក្សរ​ខ្មែរ​ថា ​«បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ដោយ​បង្ហាញ​រូប​របស់​បុរស​ជន​បរទេស​ម្នាក់​កំពុង​​ឈរ​កាន់​​ផ្ទាំង​ក្រដាស​មួយ​ក្បែរ​នឹង​មាត់​បង្អួច​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញផ្ទាំង​ក្រដាស​មួយ​សន្លឹក​ជាមួយ​សំណេរ​ថា​ «ថ្ងៃ​២៨​ បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​ផង​»។ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកក៏​បាន​​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «ដំណឹង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  រូបថត​ដើមនេះ​​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុងគណនី Instagram របស់​លោក Seth […]

Continue Reading

Fact-Check: តើ​ក្មេង​ស្រី​ក្នុង​រូបថត​នេះ​កាន់​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ​មែន​ឬទេ?

ខណៈ​ដែល​ការ​បោះ​ឆ្នោត​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​នោះ ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​នានា​នៅ​កម្ពុជា។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មួយ​ផ្ទាំង​ដែល​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ គឺ​ជា​គណបក្ស​របស់​វៀតណាម។ រូបថត​រួម​ជាមួយ​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ​្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​ក្មេង​ស្រី​នោះ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់ ដែល​កាន់​បដារ​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា គឺ​ជា​គណបក្ស​របស់​ប្រទេស​វៀតណាម។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មាន​សំណេរ​ថា «គណ​បក្ស​ប្រជាជន​ជា​គណបក្ស​ផស់​[របស់]វៀតណាម»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និងខ្លឹមសារ​នៃ​បដារ​មួយ​ផ្ទាំង​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ដើម​របស់​​សមាគម​គាំ​ទ្រ​ប្រជាធិបតេយ្យ (Democracy Supporters Association) ហៅ​កាត់​ថា DSA ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​កុមារី​ម្នាក​់​កាន​បដារ​ដែល​មាន​សំណេរ​ថា «សង្គ្រោះ​កោះ​កុង​ក្រៅ​ជា​ភារកិច្ច​របស់​យើង​ទាំង​អស់​គ្នា​! ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​វា!»។ […]

Continue Reading

Fact Check: រូប​ថត​តាំង​នៅ​ក្នុង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​កាត់​ត

​ខណៈពេល​នឹង​មាន​​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​រិះគន់​រវាង​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត បានកើត​ឡើង​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ ជាពិសេស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។​ ក្នុង​ចំណោម​នោះ​​​​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​រូបតាំង​របស់​​មេដឹក​នាំ​​វៀត​ណាមនោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ Cnrp Fresh News ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជាលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​។​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​​បង្ហាញ​អំពី​រូប​ថត​តាំង​នៅ​ពី​ក្រោយ​កៅ​អី​ដែល​លោក​កំពុង​អង្គុយ​ផង​ដែរ​ ដោយ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​របស់​លោក​កំពុង​តែ​ឈរ​ចាប់​ដៃ​ជាមួយ​នឹង​មេដឹក​នាំ​របស់​ប្រទេស​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អា​ខ្វាក់​ ក្បត់​ជាតិ​ខ្មែរ​ ធ្វើ​បដិវត្តន៍​ពណ៌​ ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុល​ពត​ យក​ទៅ​លក់​ឲ្យ​​យួន​ ដែល​ធ្វើ​ឲ្យ​​យួន​ឈ្លាន​ពាន​ និង​គ្រប់​គ្រង​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន សែន​ ពិត​ជា​គ្មាន​សក់​មែន​ដែរ​ឬ​ទេ​?

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​សភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​​ ខណៈ​ពេល​ដែល​សម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​មាន​សក់​ជា​ធម្មតា​នោះ​​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ សកម្មជន​ហ្វេសប៊ុក​ដើម្បី​សង្គ្រោះ​ជាតិ​ Facebook Activist To save The Nation ដោយ​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហ៊ុន​សែន ​ជា​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ដៃ​ជាមួយ​នឹង​សម្ដេច​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​​​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហមុនី​ ដែល​ទ្រង់​មាន​សក់​ជា​ធម្មតា​ ខណៈ​ពេល​ដែល​លោក​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​នោះ​ឡើយ។​  អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ […]

Continue Reading

Fact Check: រូបថតសម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ​ លត់​ជង្គង់​មុខ​​រូប​ថត​លោក​ ហូ​ ជី​មិញ​ ​មិនមែន​ជា​ការ​ពិត

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហា​ព្រំដែន​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​ដេញ​ដោល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​។​​ ជាក់​ស្តែង​ថ្មី​ៗ​នេះ​ មាន​រូប​ថត​មួយ​សន្លឹក ដែល​បង្ហាញ​​សម្តេច​ព្រះ​វររាជ​មាតា នរោត្តម​ មុនីនាថ ​សីហនុ​ លត់​ជង្គង់​គោរព​រូប​ថត​លោក​ ហូ ជី​មិញ​ ស្ថាបនិក​នៃ​របប​កុម្មុយនីស្ត​វៀតណាមនោះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​សមេ្តច​នរោត្តម​ មុនីនាថ​ សីហនុ​ ដែល​ត្រូវ​ជា​ព្រះ​មាតា​បង្កើត​របស់​ព្រះ​បាទ​នរោត្តម​សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញអំពី​ទិដ្ឋភាព​ដែល​សម្តេច​យាយ​ ទ្រង់​បាន​លត់​ជង្គង់​នៅ​ក្រោម​រូប​ថត​ ដែល​ហាក់​ដូច​ជា​គោរព​អតីត​មេដឹក​នាំ​វៀត​ណាម​ម្នាក់​គឺ​លោក​ ហូ​ជី​មិញ​។​ លោក​ ហូជីមិញ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹក​នាំ​កុម្មុយនិស្ត​វៀត​ណាម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​បង្រួប​បង្រួម​វៀត​ណាម​ខាង​ជើង​ និងវៀត​ណាម​ខាង​ត្បូង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​តែ​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ផ្កាយ​នា​ពេល​រាត្រី​មែន​ឬទេ?

កាល​ពី​សប្ដាហ៍​មុន សំណង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ចម្លង​តាម​ស្ថាបត្យ​កម្ម​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​រូបថត​នោះ​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្រោម​ពន្លឺ​ផ្កាយ​ពេល​រាត្រី។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា រូបថត​នោះ​ត្រូវ​បាន​កាត់​ត​ពី​រូបថត​ច្បាប់​ដើម មុន​នឹង​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក Royal du Cambodge បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ស្បៃ​រាត្រី​មាន​ផ្កាយ​ព្រោង​ព្រាត រួមជាមួយ​នឹង​សំណេរ​ថា «ជយោ! ព្រះ​រាជាណាចក្រ​កម្ពុជា»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​ដល់​ទៅ​រាប់​សិប​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link បើទោះបី​ទំព័រ​ហ្វេសប៊ុក​នេះ បាន​បញ្ជាក​់​ពី​ប្រភព​រូបថត​នេះ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អ្នកថត​រូប​បរទេស​ម្នាក់​ឈ្មោះ Sell Snick ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បែរ​ជា​យល់​ច្រឡំ​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ​ថា ជា​ទិដ្ឋភាព​ពិត​ប្រាកដ​នៃ​ប្រាសាទ​អង្គរវត្ត​នា​ពេល​រាត្រី។ ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google និង​ការ​​ពិនិត្យ​មើល​​ម្ចាស់​រូបថត​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​រួច​ហើយ​នោះ។ នៅ​ពី​ក្រោម​ប៉ុស្តិ៍​នៃ​រូបថត​នេះ អ្នក​ថតរូប លោក Nick […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​បង្ហាញ​​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិត​ក្នុង​បន្ទប់​ឃុំ​ឃាំង​មែន​ឬទេ?

របប​យោធា​ភូមា​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ បន្ទាប់​ពី​ដណ្ដើម​អំណាច​ដោយ​កម្លាំង​យោធា​ពី​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ​មក។ អ្នកស្រី ស៊ូជី ក៏​បាន​បាត់​មុខ​ពី​មហាជន​ផង​ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ជាមួយ​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា អ្នកស្រី ស៊ូជី ត្រូវ​បាន​េមដឹកនាំ​យោធា​ភូមា​ចោទ​ប្រកាន់​ចំនួន ១០​ករណី ហើយ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧៥​ឆ្នាំ។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដយ​ដង​នៅ​លើ​បណ្ដាញ​សង្គម បើ​ទោះបី​ជាមាន​ការ​បញ្ជាក់​ថា រូបកាត់​ត​ក៏​ដោយ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ភូមា ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​មួយ​មាន​រនាំង​ដែក ហើយ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​លឿង និង​ដៃ​ជាប់​ខ្នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ បាន​រៀបរាប់​ថា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​របប​សឹក​ភូមា​ចោទ​ប្រកាន់​ ១០​ករណី ដែល​អាច​ឱ្យ​អ្នកស្រី​ជាប់​ឃុំ​រហូត​ដល់​ទៅ ៧៥​ឆ្នាំ។ បើទោះបី​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បញ្ជាក់​ថា រូបថត​នេះគឺ​ជា​រូបថត​កាត់​ក៏​ដោយ ប៉ុន្តែ រូបថត​ជាមួយ​នឹង​សំណេរបែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ […]

Continue Reading

Fact Check: តើ​កោះ​ទាំង​ពីរ​នេះ​​ត​ជាប់​គ្នា​ដោយ​ថ្ម​មាន​ទម្រង់​ជា​ការ​ចាប់​ដៃ​មែនដែរ​ឬ​ទេ​​?

ការ​រីក​រាល​ដាល​នូវ​​ជំងឺ​ឆ្លង​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ជា​ពិសេស​ទៅ​លើ​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​ កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ទន្ទឹម​គ្នា​នេះ​ ​ទិដ្ឋ​ភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​ដែល​មាន​ទម្រង់​ជា​​ការ​ចាប់​ដៃ​នោះ​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ក្នុង​​ក្រុម​មួយ​​ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​បង្ហាញ​រូប​កោះ​ចំនួន​ពីរ​ដែល​មាន​រូប​រាង​ដូច​គ្នា​ទាំង​ស្រុង​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញ​​ការ​ភ្ជាប់​​រវាង​កោះ​ទាំង​ពីរ​ដោយ​ថ្ម​ដែល​មាន​ទម្រង់​ដូច​ជា​មនុស្ស​កំពុង​តែ​ចាប់​ដៃ​គ្នា​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​នោះ​ទេ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​​ដែល​មាន​រូប​រាង​ដូច​ជា​ការ​ចាប់​ដៃ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ រូប​ថត​​ដែល​មាន​ទម្រង់​ និង​ទិដ្ឋ​ភាព​នៃ​កោះ​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ […]

Continue Reading

Fact Check: ​តើ​​អ្នក​ស្រី មូរ សុខហួរ រិះ​គន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មែន​ទេ?

យុទ្ធនាការ​នៃ​ការ​ដាក់​លក់​ប័ណ្ណ​នាឡិកា​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ​តម្លៃ​ ៥ដុល្លារ​​ក្នុង​មួយ​ប័ណ្ណ​នោះ​​ បាន​​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​។ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​រូប​ថត​របស់​អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ​ សុខ​ហួរ​ កំពុង​តែ​កាន់​ស្លាកសរសេរ​ជា​ភាសាខ្មែរ​ចោទ​ទៅ​លើ​លោក​ សម​ រង្ស៊ី​​​ ថា​ កំពុង​តែ​បង្វែរ​ដាន​នោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ក្នុង​​ក្រុម​ទូរទស្សន៍ស្រាតខោជនផ្តាច់ការ ដែល​បង្ហាញ​​អ្នកស្រី​​ មូរ​ សុខ​ហួរ​ ​កាន់​ស្លាក​សរសេរ​​​ថា ​លោក​ សម​ រង្ស៊ី​ វាយ​ប្រហារ​ព្រះ​មហាក្សត្រ​នោះ​ គ្រាន់​តែ​ជា​ការ​បង្វែរ​ការ​តាមដានតែ​ប៉ុណ្ណោះ​។​ រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​អ្នកស្រី​ មូរ​ សុខ​ហួរ​ កាន់​បដា​មាន​​អក្សរ​សរសេរ​ថា​​ «សម​ រង្ស៊ី​បន្ត​វាយ​ប្រហារ​មក​លើ​ព្រះ​មហាក្សត្រ​ គឺ​ […]

Continue Reading

Fact Check: តើ​លោក​យាយ​ បាបា វេនហ្គា​ ​អង្គ​ុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​មែន​​ឬ​ទេ​?

គិត​មក​ត្រឹម​ថ្ងៃ​នេះ​ ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឈាន​ដល់​ ៧៧៩​នាក់​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​អំពី​ការ​ទប់​ស្កាត់​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល។​​ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​មេ​ដឹកនាំ​ពិភព​លោក​​អង្គុយជុំវិញ​ និង​សាក​សួរ​លោក​យាយ​ បាបា​ វេន​ហ្គា​ អំពី​​វិធាន​ការ​ ឬ​វិធី​ទប់​ស្កាត់​នៃ​ជំងី​ឆ្លង​កូវីដ​១៩​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែលបាន​បង្ហាញ​​​លោក​យាយ​ បាបា​ វេន​ហ្គា​។​ លោក​យាយ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​ទស្សន៍​ទាយ​ និង​ព្យាករនូវ​ព្រឹត្តិការណ៍​នានា​យ៉ាង​ល្បី​ឈ្មោះ​មួយ​រូប​។​  រូប​ថត​ដដែល​នេះ​​ បាន​បង្ហាញ​រ​លោក​យាយ​ កំពុង​តែ​អង្គុយ​ក្បែរ​ និង​នៅ​ចន្លោះ​មេ​ដឹក​នាំ​ពិភពលោក​ ដូច​ជា​ លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ អ៊ែនជឺឡា មឺហ្គែល អធិការ​បតី​អាល្លឺម៉ង់​​ជាដើម​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បង្ហាញ​រូប​របស់​លោក​យាយ​ បាបា […]

Continue Reading

Fact-Check: តើ​កំណាត់​ផ្លូវ​ហាយវ៉េ​នេះ​ត្រូវ​បាន​សាង​សង់​វាង​ដើម​ឈើ​មួយ​ដើម​មែន​ឬទេ?

រូបថត និង​វីដេអូ​អន្តរជាតិជាច្រើន ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម ជាពិសេស​ហ្វេសប៊ុក ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​និយាយ​ភាសា​ខ្មែរ ដោយ​ពុំ​បាន​ដឹង​ច្បាស់​ពី​ការ​ពិត​នៃ​រូបថត ឬ​វីដេអូ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​កំណាត់​ផ្លូវ​មួយ​ត្រូវ​បាន​សង់​វាង​ដើម្បី​ការពារ​ដើម​ឈើ​មួយ​ដើម​នោះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ហើយ​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៀត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត មុ​ន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦​កន្លងមក​ ទំព័រ​ហ្វេសប៊ុក​មួយ បាន​ចែក​រំលែក​នូវ​អត្ថបទ​មួយ​របស់​ខ្លួន ដោយ​ភ្ជាប់​មក​​ជាមួយ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​ឱ្យ​ឃើញ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ ត្រូវ​បាន​សាង​សង់​ពង្វាង​ដើម​ឈើ​មួយ​ដើម ក៏​ព្រោះ​តែ​ចង់​ការពារ​ដើមឈើ​មួយ​ដើម​ដែល​ដុះ​​តែ​ឯង​។ អត្ថបទ​សារព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​ ១៦៩​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ហើយ​មាន​អ្នក​ចុច​ «ចូលចិត្ត» ឬ Like ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រហូត​ដល់​ជិត ៦០០​នាក់។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «រូបភាព​មិន​គួរ​ឱ្យ​ជឿ​ទាំង​នេះ​ស​បញ្ជាក់​ថា ពេល​ខ្សត់​ឈើ​ទើប​មនុស្ស​ឱ្យ​តម្លៃ​ដើម​ឈរ​មួយ​ដើម​ដែល​នៅ​សល់»។ Facebook Post | Archived Link ខ្ទង់ ២​ឆ្នាំ​ក្រោយ​មក រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ឡើង​វិញ​ដោយ​គេហ​ទំព័រ​ព័ត៌មាន​​អាណាចក្រ ដែល​​បាន​ចែក​រំលែក​អត្ថបទ​មួយ​នេះ​​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន​ផង​ដែរ […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ធ្លាប់កោរ​សក់​មែន​ដែរ​ឬ​ទេ​?

ការ​កាន់​អំណាច​ និង​ដឹក​នាំ​ប្រទេស​ដ៏​យូរ​ឆ្នាំ​របស់​លោក ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​នោះ​ បាន​នឹង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​ លើក​យក​មក​ជជែក​ ដេញ​ដោល​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ​ថ្មី​ៗ​នេះ​ រូប​ថត​មួយ​សន្លឹក​ ដែល​​បង្ហាញ​​លោក​ ហ៊ុន​ សែន​ ស្ថិត​ក្នុង​សភាព​កោរសក់​ និង​ជក់​បារី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ រូបថត​លោក ហ៊ុន សែន គ្មាន​សក់​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ត្រូវ​បាន​កាត់​ត​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួនមួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​អង្គុយ​ជក់​បារី​ និង​​ពាក់​វ៉ែន​តា​ខ្មៅ​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បាន​បង្ហាញ​ថា សក់​ក្បាល​របស់​លោក​ត្រូវ​បាន​កោរ​ចេញ​អស់​ផង​ដែរ។​ រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ជា​ភាសា​ខ្មែរ​ ដោយ​អម​​នឹង​រូប​ថត​ថា​ «ចង់​​នាំ​​គ្នា​​ទៅ​​ប្លន់​​លោក​​ខាង​​លិច​​ម្ដង​​អា​​ណាត់​​ក្រោយ​… ពួក​វា​​កុហក​​ជឿ​​ចង់​​ងាប់​…​»។ Facebook Post […]

Continue Reading

Fact-Check: គ្មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​យោធា​ភូមា​​ មិន អ៊ុងលាំង ​ដូច​នឹង​រូបថត​នោះ​ឡើយ

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​មែន​ ឬយ៉ាងណា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​ចោទ​សួរ​ថា តើ​មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ ពិត​ជា​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន ឬ​ក៏​យ៉ាងណា។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «តើ​ជា​ការ​ពិត​ដែរ​ឬ​ទេ គឺ​ជា​ស្ថានភាព​នៃ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​នៅ​ពេល​នេះ? បើ​ពិត​មែន​នោះ សូម​ចូលរួម​អបអរ​សាទរ​រីក​រាយ​ជាមួយ​ប្រជាជន​ភូមា…​ពី​ចម្ងាយ​ផង»។ Facebook Post | Archived Link Facebook Post | […]

Continue Reading

Fact-Check: តើ​ក្មេង​ប្រុសម្នាក់​​​បង្ហាញ​ចង្អុល​ដៃ​កណ្ដាល​ដាក់​មេដឹកនាំ​យោធា​ភូមា​មែន​ទេ?

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មិន អ៊ុងលាំង ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​ចែក​រំលែក​តៗ​គ្នា​ជាមួយ​ការ​អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​ក្លាហាន​ហ៊ាន​បង្ហាញ​ម្រាម​ដៃ​កណ្ដាល​ដាក់​លោក មិន អ៊ុងលាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹកបង្ហាញ​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) និង​មន្ត្រី​យោធា​ដទៃ​ទៀត បាន​ឈរ​នៅ​ចំពោះ​មុខ​ក្មេង​ប្រុស​ម្នាក់​ដែល​លើក​ម្រាម​ដៃ​កណ្ដាល។ គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​នោះ បាន​លើក​ម្រាម​ដៃ​កណ្ដាល​ជា​សញ្ញា​បង្ហាញ​ការ​តវ៉ា​ទៅ​នឹង​មេដឹកនាំ​យោធា​ភូមា​រូប​នេះ ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត។ រូបថត​ជាមួយ​សំណេរ​នៃ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «យុវជន​វ័យ​ក្មេង​ជន​ជាតិ​ភូមា​ម្នាក់​បាន​លើក​ម្រាម​ដៃ​ចង្អុល​អុល​ដៃ​ដាក់​ចំ​មុខ​មេ​រដ្ឋ​ប្រហារ Min Ung [Aung] Hlaing ហើយ​សួរ​ថា៖ តើ​លោក​ឯង​ចង់​បាន​អំណាច​ដោយសារ​ប្លន់​គេ​មក​ធ្វើ​អ្វី? ប្រភព​បាន​ឱ្យ​ដឹង​ថា៖ មេរដ្ឋ​ប្រហារ​រូប​នេះ​ខឹង​ដោះ​មួក​ពី​ក្បាល​សំឡឹង​ចំ​មុខ​ក្មេង​នោះ…»។ […]

Continue Reading

Fact-Check: តើ​យុវតី​ម្នាក់​កាន់​ក្រដាស​អំពាវ​នាវ​ឱ្យ​ចូលរួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លោក សម រង្ស៊ី មែន​ទេ?

កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិប៉ុន្តែ គម្រោង​មាតុ​ភូមិ​និវត្តន៍​នេះ មិន​បាន​កើត​ឡើង​នោះ​ឡើយ។ ប៉ុន្មាន​ខែ​មុន​ថ្ងៃ​ទី​០៩ វិច្ឆិកា សារ​ជាច្រើន​ត្រូវ​បាន​ចែក​រំលែក និង​អំពាវ​នាវ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង​រូប​នេះ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​យុវតី​ម្នាក់​​ឈរ​កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​របស់​យុវតី​រូប​នោះ ត្រូវ​បាន​កែ​ប្រែ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​មក​ គណនី​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យុវតី​ម្នាក់​ឈរ​កាន់​ផ្ទាំង​ក្រដាស​ស​មួយ​សន្លឹក​ជាមួយ​ការ​សរសេរ​រៀបរាប់​ថា «ខ្ញុំ​!​ត្រៀម​ទទួល​លោក សម រង្ស៊ី ចុះ​អ្នក​វិញ?» ដែល​ជា​សារ​កៀរគរ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ទៅ​ទទួល​គម្រោង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នោះ​ទៅ​ក្នុង​គ្រុប​​ហ្វេសប៊ុក​មួយ​ដែល​មាន​សមាជិក​រហូត​ដល់​ទៅ​ជិត ៦​សែន​គណនី​ហ្វេសប៊ុក។ រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា​ «ខ្ញុំ​ត្រៀម​ទទួល​លោក សម រង្ស៊ី។ ចុះ​អ្នក​វិញ?»។ Facebook Post | Archived Link នៅ​​ថ្ងៃ​ទី​០៤ […]

Continue Reading

Fact-Check: តើ​ស្ត្រី​អឺរ៉ុប​ម្នាក់​ពាក់​អាវ​យឺត​មួយ​ភ្ជាប់​ជាមួយ​ពាក្យ​ជេរ​លោក ហ៊ុន សែន មែន​ឬទេ?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​ដែរ​នោះ បាន​រង​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយ។ ថ្មីៗ​នេះ រូបថត​នៃ​ស្ដ្រី​ស្បែក​ស​ម្នាក់ បាន​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​លោក ហ៊ុន សែន ហើយ​រូបថត​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​លើក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា រូបថត​បង្ហាញស្ត្រី​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជេរ​មេដឹកនាំក​ម្ពុជា​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពីថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​​ ៤​សន្លឹក​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។ ក្នុង​ចំណោម​រូបថត​ទាំង​៤​សន្លឹក​នោះ រូបថត​មួយ​សន្លឹក​បាន​បង្ហាញ​​ស្ត្រី​ស្បែក​ស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស្វាយ។ នៅ​លើ​អាវ​របស់​ស្ត្រី​រូប​នោះ ​មាន​ការ​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស​ ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ជា​ការ​ជេរ​ទៅ​លើ​មេដឹកនាំ​កម្ពុជា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​ស្ត្រី​ពាក់​អាវ​មាន​បោះ​ពុម្ព​អក្សរ​ថា «FUCK HUN SEN IF YOU LIKE ហ៊ុន សែន FUCK YOU TOO! ASS HOLE!!!»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact-Check: រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​អតីត​មេដឹកនាំ​វៀតណាម

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត ក៏​ចាប់​ផ្ដើម​កើត​ឡើង​វិញ​ជា​បណ្ដើរៗ​ហើយ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​បង្ហាញ​​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ឈរ​ថត​កៀក​បង្កើយ​​នឹង​បុរស​ម្នាក់ ដែល​ជា​អតីត​មេដឹកនាំ​វៀតណាម។ ទោះ​ជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​បង្ហាញ​ថា រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​វា​ត្រូវ​បាន​កែច្នៃ​មុន​នឹង​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា​ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​ក្នុង​ចំណោម​ ៥​សន្លឹក​ ដែល​បង្ហាញអ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក​ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​​កម្ពុជា​បច្ចុប្បន្ន បាន​ឈរ​ជាប់​នឹង​បុរស​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ឡេ ឌឹកថូ (Lê Đức Thọ)។ ​សំណេរ​ប៉ុស្តិ៍​នោះ បាន​លើក​ឡើង​ថា វៀតណាម​បង្កាត់​ពូជ​សាសន៍​ជាមួយ​ខ្មែរ​ ដើម្បី​បង្កើត​អ្នក​បន្ត​វេន​ដឹកនាំ​ប្រទេស​កម្ពុជា ដែល​មាន​ន័យ​ថា អ្នកស្រី ប៊ុន រ៉ានី គឺ​ជា​អតីត​ភរិយា​របស់​លោក ឡេ ឌឹកថូ ហើយ​ថា ពួកគាត់​មាន​កូន​ប្រុស​ម្នាក់ គឺ​លោក ហ៊ុន […]

Continue Reading