តើ​លោក​ ហ៊ុន​ សែន​ ទទួល​មរណភាព​ដូចគេ​​អះ​អាង​មែន​ឬ​?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​នឹង​កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ដំណឹង​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ បាន​ទទួល​មរណភាព​ ​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ត្រូវ​បាន​គេ​ធ្វើ​ឃាត​មែន​ឬ​?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ព័ត៌មាន​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា […]

Continue Reading

តើ​លោក ម៉ាក្រុង លើក​ឡើង​បញ្ហា​ការ​បោះ​ឆ្នោត​កម្ពុជា​នៅ​មហា​សន្និបាត​ UN ឬ​ទេ?

បន្ទាប់​ពី​ប្រមូល​យក​បាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ឆ្នាំ​២០១៨​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​នាម​លោក​ជា​មេដឹកនាំ​តំណាង​ឱ្យ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ការ​អះ​អាង​មួយ​ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​ដែល​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ ទៅ​និយាយ​នៅ​មហាសន្និបាត​នោះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ដ៏​ច្រើន​ផង​ដែរ។ […]

Continue Reading

តើ​រូបថត​អ្វី​ដែល​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ព្រោង​ព្រាត​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​នេះ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មិន អ៊ុងហ្លាំង បាន​ផ្លាស់​ប្ដូរ​រូបថត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ រូបថត​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ប្រគល់ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​លោក ហ៊ុន សែន […]

Continue Reading

រូប​ថត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ប្រារព្ធ​បុណ្យ​ណូអែល​ គឺ​ជា​រូប​ថត​កាត់​ត​

ខណៈពេលដែលបុណ្យ Christmas ឬបុណ្យណូអែល ត្រូវបានប្រារព្ធ​នៅកម្ពុជា និង​បណ្តាប្រទេសជាច្រើនទៀត​នោះ រូបថត និងវីដេអូឃ្លីបជាច្រើនដែល​បង្ហាញអំពីការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រិស្ត​សាសនា​មួយ​នេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​​ក្រុម​មេដឹកនាំខ្មែរក្រហមជាច្រើនរូប ឈរពាក់មួក​អមដោយដើមឈើតំណាងបុណ្យណូអែលនោះ។ ប៉ុស្តិ៍​នេះ ត្រូវ​បាន​ចែកចាយ​ជាច្រើន​ដង​ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក​​និយាយភាសាខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់ Fact Crescendo […]

Continue Reading

Fact-Check: រូបថត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​គូទ​ធំ​ដូច Kim Kardashian

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មភាព​សិទ្ធិ​មនុស្ស​ ​កញ្ញា សេង ធារី បាន​ដើរ​ចូល​សវនាការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាមួយ​ការ​​​តុប​តែង​ខ្លួន​ជាមួយ​ឈុត​អ្នក​រាំ​របាំ​អប្សរា និង​កោរ​សក់​ក្បាល ដែល​នាំ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហៅ​ជា​សាធារណៈ​ថា «អប្សរា​ក្បាល​ត្រងោល»។ នៅ​ដើម​ខែ​មករា​នេះ កញ្ញា សេង ធារី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក […]

Continue Reading

Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ […]

Continue Reading

Fact-Check: ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​លើ​ថ្នល់​កៅស៊ូ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​នៅ​លើ​ផ្លូវ​កៅស៊ូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​របស់ Google យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​នៅ​លើ​តង់​ហាល​ស្រូវ​ស្ថិត​លើ​ថ្នល់​មួយ​កន្លែង។ […]

Continue Reading

Fact Check: លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្នុង​ចំណោម​នោះ​ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គមបាន​លើក​ឡើង​ថា មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ […]

Continue Reading

Fact-Check: នារី​ម្នាក់​យំ​សោក​ក្នុង​ពិធី​មង្គលការ គឺ​ជា​ឈុត​ឆាក​ក្នុង​វីដេអូ​ចម្រៀង

រូបថត និង​វីដេអូ​គូ​ស្វាមី​ភរិយា​ទើប​រៀបការ​ថ្មី តែង​តែ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ រូបថត និង​វីដេអូ​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​ដឹង​ព័ត៌មាន​ច្បាស់​លាស់​នោះ​ឡើយ។ ក្នុង​នោះរូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នារី​ម្នាក់​អង្គុយ​យំ​សោក​នៅ​មុខ​ពិធី​មង្គលការ​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​អះអាង​ថា នារី​រូប​នោះ យំ​សោក ក្រោយ​ពី​បុរស​ដែល​នាង​បដិសេធ​​រៀប​ការ​នោះ បាន​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​នារី​ផ្សេងវិញ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ៣​ពាន់​ដង ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ និងឡាវ យក​ទៅ​ចែក​រំលែក​បន្ត​ផង​ដែរ។ […]

Continue Reading