តើ​លោក ម៉ាក្រុង លើក​ឡើង​បញ្ហា​ការ​បោះ​ឆ្នោត​កម្ពុជា​នៅ​មហា​សន្និបាត​ UN ឬ​ទេ?

បន្ទាប់​ពី​ប្រមូល​យក​បាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ឆ្នាំ​២០១៨​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​នាម​លោក​ជា​មេដឹកនាំ​តំណាង​ឱ្យ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ការ​អះ​អាង​មួយ​ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​ដែល​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ ទៅ​និយាយ​នៅ​មហាសន្និបាត​នោះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ដ៏​ច្រើន​ផង​ដែរ។ […]

Continue Reading

តើ​រូបថត​អ្វី​ដែល​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ព្រោង​ព្រាត​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​នេះ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មិន អ៊ុងហ្លាំង បាន​ផ្លាស់​ប្ដូរ​រូបថត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ រូបថត​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ប្រគល់ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​លោក ហ៊ុន សែន […]

Continue Reading

Fact-Check: រូបថត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​គូទ​ធំ​ដូច Kim Kardashian

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មភាព​សិទ្ធិ​មនុស្ស​ ​កញ្ញា សេង ធារី បាន​ដើរ​ចូល​សវនាការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាមួយ​ការ​​​តុប​តែង​ខ្លួន​ជាមួយ​ឈុត​អ្នក​រាំ​របាំ​អប្សរា និង​កោរ​សក់​ក្បាល ដែល​នាំ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហៅ​ជា​សាធារណៈ​ថា «អប្សរា​ក្បាល​ត្រងោល»។ នៅ​ដើម​ខែ​មករា​នេះ កញ្ញា សេង ធារី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក […]

Continue Reading

Fact-Check: ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​លើ​ថ្នល់​កៅស៊ូ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​នៅ​លើ​ផ្លូវ​កៅស៊ូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​របស់ Google យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​នៅ​លើ​តង់​ហាល​ស្រូវ​ស្ថិត​លើ​ថ្នល់​មួយ​កន្លែង។ […]

Continue Reading

Fact-Check: នារី​ម្នាក់​យំ​សោក​ក្នុង​ពិធី​មង្គលការ គឺ​ជា​ឈុត​ឆាក​ក្នុង​វីដេអូ​ចម្រៀង

រូបថត និង​វីដេអូ​គូ​ស្វាមី​ភរិយា​ទើប​រៀបការ​ថ្មី តែង​តែ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ រូបថត និង​វីដេអូ​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​ដឹង​ព័ត៌មាន​ច្បាស់​លាស់​នោះ​ឡើយ។ ក្នុង​នោះរូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នារី​ម្នាក់​អង្គុយ​យំ​សោក​នៅ​មុខ​ពិធី​មង្គលការ​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​អះអាង​ថា នារី​រូប​នោះ យំ​សោក ក្រោយ​ពី​បុរស​ដែល​នាង​បដិសេធ​​រៀប​ការ​នោះ បាន​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​នារី​ផ្សេងវិញ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ៣​ពាន់​ដង ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ និងឡាវ យក​ទៅ​ចែក​រំលែក​បន្ត​ផង​ដែរ។ […]

Continue Reading

Fact-Check: រូបថត​មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពិត មើល​ទៅ​វ័យ​ក្មេង ក្រោយ​កែ​កុន​រួច​ហើយ

មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពត ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ​ដែរ ប៉ុន្តែ រូបថត​របស់​មេដឹកនាំ​រូបនេះ ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​មាន​ទាំង​រូបថត​មួយ​ចំនួន​គ្មាន​ប្រភព និង​ព័ត៌មាន​ច្បាស់​លាស់​ផង​ដែរ។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ ប៉ុល ពត មាន​មុខ​វ័យ​ក្មេង។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រហូត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា […]

Continue Reading

Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា […]

Continue Reading

Fact-Check: តើ​សត្វ​ពស់​មួយ​ប្រភេទ​នេះ​គេ​ហៅ​ថា​ពស់​អ្វី?

ក្រសួង​បរិស្ថាន​កម្ពុជា បាន​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​អំពី​ធន​ធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ​ដ៏​កម្រ​របស់​កម្ពុជា​ជា​បន្ត​បន្ទាប់​ តាម​រយៈ​ការ​បង្ហោះ​រូបថត វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក៏​បាន​បង្ហោះ​នូវ​រូបថត​ពីរ​សន្លឹក ដែល​បង្ហាញ​នូវ​សត្វ​ពស់​មួយ​ប្រភេទ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ អះ​អាង​ថា សត្វ​ពស់​នោះ ត្រូវ​បាន​គេ​ហៅ​ថា ពស់​ត្បាល់។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​​ជាមួយ​ឯកសារ​របស់​អ្នក​វិទ្យាសាស្ត្រ​ […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?

ខណៈ​ដែល​វីរុស​កូវីដ-១៩​បន្ត​រាត​ត្បាត​កម្ពុជា​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដូច​មុន​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដើម្បី​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia […]

Continue Reading

Fact-Check: តើ​លោក ស ខេង និង​លោក សម រង្ស៊ី ជួប​គ្នា​នៅ​ប្រទេស​បារាំង​មែន​ឬទេ?

ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​រយៈ​ពេល​ពីរ​សប្ដាហ៍​សម្រាប់​«ធុរៈ​ផ្ទាល់​ខ្លួន»។ ដំណើរ​របស់​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​រូប​នេះ​ទៅ​ប្រទេស​បារាំង នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ស ខេង និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ប្រទេស​បារាំង​ផង​ដែរ​នោះ បាន​ជួប​ពិភាក្សា​គ្នា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ថែម​ទាំង​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក […]

Continue Reading