តើវីដេអូនេះជាពលរដ្ឋអ៊ុយក្រែនស្រែកហ៊ោកញ្ច្រៀវក្រោយទាហានរំដោះទឹកដីបានពីរុស្ស៊ីមែនឬទេ?
ខណៈដែលមានសេចក្ដីរាយការណ៍ថា កងទ័ពអ៊ុយក្រែនបានវាយដណ្ដើមបានទឹកដីពីការកាន់កាប់ដោយកងទ័ពរុស្ស៊ីមកវិញនោះ វីដេអូឃ្លីបមួយក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាទិដ្ឋភាពពលរដ្ឋអ៊ុយក្រែនស្រែកហ៊ោកញ្ច្រៀវ ក្រោយកងទ័ពរំដោះបានទឹកដីពីរុស្ស៊ី។ វីដេអូនោះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្មីៗនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងលើវីដេអូនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូមួយដែលបង្ហាញក្រុមមនុស្សដ៏ច្រើនហ៊ោកញ្ចៀវនៅក្នុងហាងអាហារមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ប្រជាពលរដ្ឋអ៊ុយក្រែនស្រែកហោរអបអរសាទរ បន្ទាប់ពីកងទ័ពអ៊ុយក្រែនរំដោះបានទឹកដីជាច្រើន ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី។ វីដេអូមួយនេះ កំពុងតែផ្ទុះនៅលើបណ្ដាញសង្គម ដោយទទួលបានការចូលទស្សនា ការចែករំលែកបន្ត និងការបញ្ចេញមតិយោបល់យ៉ាងភ្លូកទឹកភ្លូកដី។ ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា «ពលរដ្ឋអ៊ុយក្រែនកំពុងហ៊ោកញ្ជ្រៀវ ដោយដណ្តើមបានទឹកដីមកវិញ»។ Facebook Post | Archived Link វីដេអូដដែលនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតយកទៅបង្ហោះចែកចាយទៅកាន់មិត្តភក្តិនៅលើបណ្ដាញសង្គមផងដែរ។ សូមមើលតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ។ វីដេអូដូចគ្នានេះ ក៏ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Twitter ផងដែរកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនាំឱ្យមានការចែករំលែកបន្ត និងការបញ្ចេញមតិចម្រុះបែប។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះតាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ […]
Continue Reading