Fact-Check: តើលោក ហ៊ុន សែន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដូចការអះអាងឬទេ?
ខណៈដែលវីរុសកូវីដ-១៩បន្តរាតត្បាតកម្ពុជានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនបានបង្ហាញវត្តមានជាសាធារណៈដូចមុននោះឡើយនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ បញ្ហានេះ នាំឱ្យមានការអះអាងលើបណ្ដាញសង្គមថា លោក ហ៊ុន សែន មានបញ្ហាសុខភាព ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដើម្បីវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ព្រមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ ទំព័រហ្វេសប៊ុក News Assembly បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រៀមចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបង្ហោះមកជាមួយនូវរូបថតមួយសន្លឹករបស់លោក ហ៊ុន សែន ស្ថិតក្នុងសម្លៀកបំពាក់សម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ហើយក៏មានការបញ្ចេញមតិចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក News Assembly ដែលអះអាងថា «ថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ ត្រៀមៗៗ…ថ្ងៃនេះទទួលបានព័ត៌មានមកថា លោក ហ ស កំពុងតែឈឺធ្ងន់ […]
Continue Reading