តើ​នេះ​ជា​សំណង់​ផ្ទះ​​នៅ​លើ​ដី​ទំហំ​៤០​ហិកតា​​ផ្ដល់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការ​បំលាស់​ទី​សហគមន៍​រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក ដែល​ភាគច្រើន​លើស​លប់​ជា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​នោះ​មក ការអះអាង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​នឹង​បញ្ហា​នេះ​ជា​រឿយៗ។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​មួយ​ជួរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ក្នុង​ន័យ​ថា វា​ជា​សំណង់​ផ្ទះ​នៅ​លើ​ដី​ទំហំ ៤០​ហិកតា​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រាប់​សិប​រយ​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ ៤២​វិនាទី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​សំណង់​ផ្ទះ​ថ្ម​ជា​ច្រើន​ស្ថិត​នៅ​ជាជួរ​នៅ​តាម​បណ្ដោយ​ប្រឡាយ​ទឹក​មួយ​ខ្សែ។ សំណេរ​របស់​ទំព័រហ្វេសប៊ុក​នេះ ហាក់​អះ​អាង​ថា រូបថត​នៅ​ក្នុង​វីដេអូ​នេះ​ជា​សំណង់​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​នៅ​លើ​ដី​ទំហំ ៤០​ហិកតា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ ជា​ថ្នូរ​នឹង​ការ​​ចាក​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នៅ​ខេត្ត​កំពង់ឆ្នាំង។ វីដេអូ​នេះ​ក៏បាន​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក ដែល​បាន​ថ្លែង​ក្នុង​ន័យ​ដូច​គ្នា​ថា លោក​ធានា​ការពារ​បូរណភាព​ទឹក​កម្ពុជា។ វីដេអូ​ឃ្លីប​មួយ​នេះ ទទួល​បានការ​ចែក​រំលែក​រហូត​ដល់​ទៅ​ជាង ២,២០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជាច្រើន​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ដោយ​បញ្ជាក់​ថា ជា​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លង់ជ្រៃ ស្ថិត​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ខាង​ក្រោម​នេះ ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​រូបថត ២​សន្លឹក​ផ្សេង​ទៀត […]

Continue Reading

រូបថតលោក ​សម រង្ស៊ី ជិះ​កង់​​តាម​ដង​ផ្លូវ​នៅ​ប៉ារីស ត្រូវ​បាន​កាត់​ត​បន្ថែម​កន្ត្រក​នំប៉័ង

​​បណ្ដឹង​ពីសំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​បារាំង​លើក​យក​មក​ជំនុំ​ជម្រះ​កន្លង​មក​ថ្មីៗ​នេះ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បក្ស​ប្រឆាំង​ជិះ​កង់​ដឹក​កន្ត្រក​នំប៉ុង​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃអាទិត្យ​កន្លង​មកក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី ជិះ​កង់​ទឹក​កន្ត្រក់​នំ​ប៉័ង​នៅ​តាម​ដង​ផ្លូវ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​​ប៉ុស្តិ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ជាមួយ​សំណេរ​រៀបរាប់​ថា «និយាយ​រឿង​អស់​សំណើច​ក្នុង​តុលាការ​បារាំង គេ​ថា​សប្បាយ​ចិត្ត​ណាស់ គេ​ថា​គេ​នឹង​ឈ្នះ​ក្ដី […]»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ជាច្រើន ដែល​ក្រុម​បណ្ដាញ​សង្គម​នីមួយៗ​សុទ្ធ​តែ​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ យើង​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី […]

Continue Reading

រូបថត​លោក​ ខឹម​ វាសនា​ ថត​រួម​គ្នា​ជាមួយ​លោក ពូទីន កាល​វ័យ​កុមារ គឺ​ជា​រូបភាព​កាត់​ត

ខណៈ​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​​លោក​ ខឹម​ វាសនា​ បាន​អំពាវនាវ​​ឲ្យ​អ្នក​គាំទ្រ​ខ្លួ​ន​ទៅ​ជួបជុំ​​នៅឯ​ច​ម្ការ​របស់​លោក​ដែល​ស្ថិត​នៅតំបន់ភ្នំ​គូលេន​ ដើម្បី​រួច​ផុត​ពី​គ្រោះមហ​ន្តរាយ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​រូប​មេ​បក្ស​រូប​នេះ​កាល​នៅ​វ័យ​កុមារ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​​ ទទួល​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេស​ប៊ុក​មួយ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​កុមារ​ជា​ច្រើន​នាក់ ក្នុង​នោះ​​មាន​កុមារ​ម្នាក់​ដែល​អង្គុយ​នៅ​កណ្ដាល​​គេ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ លោក​ ខឹម​ វាសនា​ កាល​នៅ​កុមារភាព។​  រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​រៀប​រាប់​ថា​ «កុមារ​២​នាក់​នេះ​ ខ្លាំ​ងម្យ៉ាង​ម្នា​ក់ទេ​ ១​ខ្លាំ​ងអាវុធ​ ១​ទៀត​បង្វិល​ផែនដី​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ […]

Continue Reading

រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​​រក​ឃើញ​ថា រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យក​លំនាំ​តាម​រូបចម្លាក់​សេរីភាព​នោះ បាន​ធ្វើ​ដំណើរ​ដង្ហែ​រ​ជាមួយ​ដៃ​កាន់​រូបថត​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​សំណេរ​លើ​រូបថត​ថា​«ជយោ ព្រហ្ម​ស្នា មហា​អស្ចារ្យ មហា​លោត​ផ្លោះ» ដែល​មាន​ន័យ​ថា អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត បង្ហាញ​ការ​គាំ​ទ្រ​លោក ខឹម វាសនា ដែល​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​មាន​ជំនឿ​លើ​រូប​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ​យោបល់ […]

Continue Reading

រូប​ថត​នារី​ម្នាក់​ចាប់​ក្របួច​ក​អាវ​មេ​បក្ស LDP លោក​ ខឹម​ វាសនា​ គឺជា​រូប​ភាព​កាត់​ត​

ក្រោយ​ពីមាន​ការ​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជួប​ជុំ​គ្នា​នៅ​លើ​ដី​ចម្ការ​លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ដើម្បី​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ទឹក​ជន់​លិច​ភព​ផែន​ដី​កន្លង​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​នារី​ម្នាក់​ក្របួច​ក​អាវ​មេដឹកនាំ​បក្ស​នយោបាយ​រូប​នេះ ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ខឹម​ វាសនា​ ប្រមុខប​ក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ឈ្លោះ​ប្រកែក​គ្នា​ ដែល​​មាន​មនុស្ស​ស្រី​ បាន​ចាប់​ក្របួច​អាវ​របស់​លោក​ផង​ដែរ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មាន​ឃើញ​លិច​អី​ទេ​»។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មា​នលិច​អី​ទេ​!! ជ្រូក​មាន់​ទា​ ផ្ទះ​អញ​លក់​អស់​ហើយ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

មក​ដល់ឆ្នាំ​​នេះ តើ​កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​​ចំនួន​ប៉ុន្មាន​ហើយ​?

ជា​ច្រើន​ឆ្នាំ​មក​ហើយ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស គឺ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក ឬ​ចោទ​សួរ​ទៅ​កាន់​រាជ​រដ្ឋាភិបាល។ បញ្ហា​បំណុល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​ជាង ​១៥​ពាន់​លាន​ដុល្លារ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម ការអះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក​នេះ បាន​លើក​ឡើង​ថា កម្ពុជា​ជាប់​បំណុល​បរទេស​រហូត​ដល់​ជាង ១៥,០០០​លាន​ដុល្លារ ឬជាង ១៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​មាន​រហូត​ដល់ ៤៨​ភាគរយ​ឯណោះ។ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា​កន្លង​មក​នេះ ដែល​បាន​រៀប​រាប់​ថា​ «កម្ពុ​ជាមា​នបំណុ​លសរុប​ជាង​ ១៥,០០០​លានដុ​ល្លារ​។ (របាយការណ៍​ក្រសួងសេ​ដ្ឋកិច្ច​) ក្នុ​ងនោះ​ជំពា​ក់ចិ​ន ៤៨%។​ អបអរសាទរ​!»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​បណ្ដា​សារព័ត៌មាន​នានា និង​របាយ​ការណ៍​ចេញ​ដោយ​​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស […]

Continue Reading

តើ​លោក ហ៊ុន សែន និង​ភរិយា រាំ​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​អ្វី​ពិត​ប្រាកដ?

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នោះ វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ៣​នាទី​ ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្តតាម​ចង្វាក់​ភ្លេងនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​នេះ បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា លោក ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្ត​តាម​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «យួន​ចូល​ស្រុក​ហើយ»។ វីដេអូនេះ ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​​មាន​រយៈ​ពេល​ប្រហែល ៣​នាទី ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក រាំ​កម្សាន្ត​ជាមួយ​ក្រុម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។​ វីដេអូ​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត រាំ​លេង​កម្សាន្ត​តាម​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «យួន​ចូល​ស្រុក​ហើយ» ជា​ទំនុក​ចម្រៀង​ដែល​ប្រឆាំង​នឹង​ប្រទេស​វៀតណាម។ វីដេអូ​នេះ ត្រូវ​បានអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន និង​ប្រតិកម្ម​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​ដែល​បង្ហាញ​លោក ហ៊ុន សែន និង​ភរិយា រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត រាំ​លេង​កម្សាន្ត​នៅ​លើ​វេទិកា​មួយ។ Facebook Post | […]

Continue Reading

តើនេះ​ជា​រូបថត​លោក សម រង្ស៊ី និង​ភរិយា​ រៀប​អាពាហ៍ពិពាហ៍​មែនឬ​​ទេ?

ខណៈ​ដែល​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​លោក និង​ភរិយា​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​សំណេរ​ថា រូបថត​នោះ​ជា​រូបថត​ថ្ងៃ​លោក​រៀប​មង្គលការ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គមរួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ភរិយា ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី និង​ធ្វើ​ដំណើរ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​នៅ​លើ​រូបថត​នោះ​ថា «ជូឡុង សូមួរ៉ា និង​ សម រង្ស៊ី ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍»។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវបាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ដែល​មាន​សំណេរ​លើ​រូបថត«ជូឡុង សូមួរ៉ា និង សម រង្ស៊ី ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

សំ​ណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​​កម្ពុជា​​​ទើប​ឆ្លង​ផុត​ពី​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធ​សភា​អាមេរិក

សំណើ​ច្បាប់​មួយ​​សម្រាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្ដារ​ស្ថានភាព​​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​​នោះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​តាំង​ពី​ឆ្នាំ​មុន។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សំណើ​ច្បាប់​មួយ​នេះ ត្រូវ​បាន​ស្ថាប័ន​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សំណើ​ច្បាប់​មួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​សាទរ​ចំពោះ​ព័ត៌មាន​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រៀបរាប់​ថា «ថ្ងៃ​សុក្រុ ទី​២៩ កក្កដា ឆ្នាំ​២០២២ ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិកាំង បាន​​អនុម័ត​ច្បាប់​ជា​ផ្លូវការ​ហើយ S 3052 ច្បាប់​នេះ​សម្រាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំផ្ដាច់ការ ហ៊ុន សែន ចប់​ហើយ​ប្ដូរ។ សប្បាយ​ចិត្ត​ណាស់​ខ្ញុំ​សូម​រាំង​លេង​ម្ដង​ហើយៗ»។ Facebook Post | Archived Link អ្នក​បង្ហោះ​ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​បាន​ផ្សាយ​ជា​វីដេអូ​ផង​ដែរ​ ដែល​និយាយ​ថា ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុម័ត​សំណើ​ច្បាប់​​មួយ​ឈ្មោះ​ថា «Cambodia […]

Continue Reading

អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី នៅ​តែ​ស្ថិត​នៅ​ក្នុង​ទី​អាថ៌​កំបាំង​នៅ​ឡើយ

ខណៈ​ដែលប្រជាជន​កម្ពុជា​មួយ​ចំនួន រំលឹក​ខួប ៦​ឆ្នាំ​នៃការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា អ្នកស្រី ប៊ូ រចនា ភរិយា​របស់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ​រូប​នេះ ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​តប​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៦​កន្លង​មក ដែល​រៀបរាប់​ថា «តាម​ស្ថានការ​ស្រាវ​របស់​សមត្ថកិច្ច​បាន​តម្រូវ​ឱ្យ​ដឹង​ថា អ្នក​នៅ​ក្រោយ​ខ្នង​ឃាតករ​សម្លាប់​លោក កែម ឡី គឺ​ជា​អតីត​ភិរយា​របស់​លោក»។ Facebook Post | Archived Link Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ដំណើរ​នៃ​សំណុំ​រឿង​នេះ​ឃាតកម្ម​នេះ​ ហើយ​ផ្ដល់​ការ​ពន្យល់​មួយ​ដូច​ត​ទៅ​នេះ។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ នៅ​ក្នុង​ម៉ាត​មួយ​កន្លែង​ស្ថិត​ក្នុង​បរិវេណ​នៃ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​កាល់តិច ម្ដុំ​ស្តុប​បូកគោ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា កាល​ពី ៦​ឆ្នាំ​មុន។ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​កើត​ឃាតកម្ម ខ្មាន់​កាំភ្លើង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បាន​នៅ​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ពី​ទីតាំង​ឃាតកម្ម។ ខ្មាន់​កាំភ្លើង​រូប​នោះ បាន​ហៅ​ខ្លួន​ថា ជួប […]

Continue Reading

រូបថត​លោក ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពីលីកា គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា នោះ វីដេអូ​មួយ​ដែល​បង្ហាញ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​នាដការី​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​ជាច្រើន​ដង ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី ២​ថ្ងៃ​មុន ទំព័រ​ហ្វេសប៊ុក​ ភ្លេង​មច្ចុរាជ បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពិលិកា តារា​សម្ដែង និង​នាដការី​កម្ពុជា​ដ៏​ល្បី​ល្បាញ​នា​ទសវត្សរ៍​១៩៩០។ វីដេអូ​នេះ ទទួល​បាន​ការ​ទស្សនា និង​ចែក​រំលែក​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ទៅ​នឹង​វីដេអូ​នេះ។​ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក ភ្លេង​មច្ចុរាជ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ ឬ​ ១​ថ្ងៃ​មុន​ខួប ២៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា។ Facebook Post | Archived […]

Continue Reading

លោក ហ៊ុន ម៉ាណែត ថត​រូប​ស៊ែលហ្វី​ជាមួយ​សព​អ្នក​នាង ចេវ សុវឌ្ឍនា គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​គេ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក គឺ​ជា​​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​នា​ពេល​អនាគត​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​ថត​រូប​ខ្លួន​ឯង​ជាមួយ​អ្នក​នាង ចេវ សុវឌ្ឍនា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ភ្លេង​មច្ចុរាជ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថត​រូប​ខ្លួន​ឯង​ជាមួយ​សព​ស្ត្រី​ម្នាក់ ​ដែល​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង​​។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍មួយ​នៃ​ទំព័រ​ហ្វេសប៊ុក​ ភ្លេងមច្ចុរាជ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២២។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ បាន​ឈរ​លើក​មេដៃ​ក្បែរ​អា​សង្ហា​មែន​ដែរ​ឬ​ទេ​?

ស្រប​ពេល​ដែល​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ឈ្មោះ​អា​សង្ហា ដែល​កំពុង​រស់​នៅ​​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួននោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អតីត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ សម​ រង្ស៊ី​ ​ឈរ​លើក​មេ​ដៃ​កៀក​នឹង​សកម្មជន​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​នេះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក សម រង្ស៊ី ពាក់​អាវ​ធំ​ពណ៌​ខៀវ ក្រវ៉ាត់​ក​ឆ្នូត និង​ស្ពាយ​កាបូប​ពី​ក្រោយ​ខ្នង។ រូបថត​ដដែល​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​លោក សម រង្ស៊ី បង្ហាញ​សញ្ញា​មេ​ដៃ និង​ឈរ​ថត​កៀក​ជាមួយ​នឹង​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ហៅ​ថា អា​សង្ហា។ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​​សរសេរ​ថា​ «ចប់​បាត់​! សម​ រង្ស៊ី​ រវល់ដើរ​លេង​ស្របពេ​លដែលកូ​នធម៌​ខ្លួន​ឈ្មោះ​ អាស​ង្ហា​ ស្ថិតនៅក្នុងគុកកូរ៉េ​។​​ ជុន​ ចាន់បុត្រ​ […]

Continue Reading

ការ​អះអាង​មិន​ត្រឹមត្រូវ​ថា មេ​បក្ស​ប្រឆាំង និង​ភរិយា ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថៃ

ខណៈ​ដែល​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ចាស់​វស្សា លោក សម រង្ស៊ី និង​ភរិយា បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ព័ត៌មាន ចម្រុះ បាន​អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី និង​ភរិយា​របស់​លោក បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​ នៅ​ក្នុង​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១​កន្លង​មក​។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​រូបថត​លោក សម រង្ស៊ី និង​ភរិយា​របស់លោក ដោយ​មាន​សំណេរ​ពាក្យ «RIP» ដែល​ជា​ពាក្យ​សម្ដែង​មរណទុក្ខ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​​បញ្ចេញ​មតិ​ចម្រុះ​បែប​ទៅ​នឹង​ការ​អះអាង​បែប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែល​សរសេរ​រៀបរាប់​ថា «ដំណឹង​ក្ដៅៗ សម រង្ស៊ី និង​ភរិយា​បាន​ស្លាប់​បាត់​ហើយ RIP […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

ខណៈ​រ​ដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រង​ការ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​រាប់​ឆ្នាំ​មក​ហើយ​នោះ រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ប៉ូលិស​​អន្តរជាតិ​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ត្រូវ​បាន​ក្រុម​ប៉ូលិស​​ចាប់​ និង​ឃាត់​ខ្លួន​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថា​មែន​ៗ​ ICC»។​ រូប​ភាព​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​​សរសេរ​ថា​ «ពួក​យើង​តាម​រក​តាំង​ពី​នៅ​ក្នុង​ព្រៃ​ម៉ាក​គី​ ទួល​ស្លែង​ ក​៥​ តាម​ជំរុំ​ទល់​ដែន​ រក​មិន​ឃើញ​»។​ Facebook Post | […]

Continue Reading

រូបថត​អ្នកស្រី មូរ សុខហួរ ថត​រូបកៀក​កិត​នឹង​សកម្មជន​ម្នាក់​នៅ​កូរ៉េ គឺ​ជា​រូបភាព​កាត់​ត

កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ មាន​សេចក្ដី​រាយការណ៍​ថា សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ឈ្មោះ​អា​សង្ហា ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួន។ បន្ទាប់​ពី​ករណី​នេះ បាន​កើត​ឡើង អ្នកប្រើ​ប្រាសហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​សកម្មជន​រូប​នេះ​ថត​រូប​បែប​ស្និទ្ធ​ស្នាល​ជាមួយ​អ្នកស្រី មូរ សុខហួរ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ក្នុង​ន័យ​ថា រូបថត​នោះ បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ និង​សកម្មជន​រូប​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ ១​​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថត​រូប​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​គាំ​ទ្រ​​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ​ហៅ​ថា​ក្រៅ​ថា «អា​សង្ហា»។ គណនី​ហ្វេសប៊ុក​ដែល​នេះ បាន​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​សកម្មជន​រូបនេះ​ទៀត​ផង។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះរបស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ចៅ តូច ​ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងម​ក​នេះ​ថា «កាហួរ […]

Continue Reading

គណបក្ស​ភ្លើងទៀន​ទទួល​បាន​សន្លឹក​ឆ្នោត​ជាង ១.៦​លាន​សំឡេង​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ បាន​បញ្ចប់​ទៅ​ហើយ ហើយ​លទ្ធផល​បណ្ដោះ​អាសន្ន ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ។ ប៉ុន្តែ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា គណបក្ស​ភ្លើងទៀន​បាន​ទទួល​សន្លឹក​ឆ្នោត​គាំ​ទ្រ​ដល់​ទៅជាង ៤.៣៤​លាន​សំឡេង ឬ​ស្មើ​នឹង ៥៦​ភាគរយ ដែល​មាន​ន័យ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​មួយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ត្រួត​ពិនិត្យ​លើ​លទ្ធផល​បណ្ដោះ​អាសន្ន​ចេញ​ដោយ​គ.ជ.ប. យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ និយាយ​ថា គណបក្ស​ភ្លើងទៀន ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​រហូត​ដល់​ជាង ៤.៣៤​លាន​សំឡេង ឬ​ដល់​ទៅ ៥៦​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​សរុប។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ ១៥២​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ​ទៅ​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មិថុនា ដែល​រៀបរាប់​ថា «[…]ចុះ​សន្លឹក​ឆ្នោត​បក្ស​ភ្លើងទៀន​មាន​ចំនួន ៥៦​%=​៤,៣៤៧,៦០០​សំឡេង​នៅ​ឯណា? សូម​ឯកឧត្ដម​គណៈកម្មាធិការ​ គ.ជ.ប. លោក ប្រាជ្ញ ច័ន្ទ មេត្តា​ជួយ​យក​សន្លឹក​ឆ្នោត ៥៦%​នៃ​សំឡេង​មេ​ឃុំ​ ចៅ​សង្កាត់ បាន​ចំនួន ៩០៤​នាក់ យក​មក​សង​ប្រជា​ពលរដ្ឋ​ផង​ទាន!»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

សៀវភៅ​មួយ​​ត្រូវ​បាន​កែ​ប្រែ​​ចំណង​ជើង​ជា​​«កំពូល​ជន​ផ្ដាច់​ការ​វ័យ​ក្មេង​នៅ​អាស៊ី​»

ខណៈ​រ​ដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រង​ការ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​រាប់​ឆ្នាំ​មក​ហើយ​នោះ រូប​ថត​មួយ​សន្លឹក​បង្ហាញ​សៀវ​ភៅ​ ដែល​មាន​រូប​ថត​លោក​ ហ៊ុន​ សែន​ និង​ចំណង​ជើង​ឈ្មោះ​ «កំពូល​ជន​ផ្ដាច់​ការ​វ័យ​ក្មេង​នៅ​អាស៊ី​»​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ពី​សំំណាក់​អ្នក​ប្រើ​ប្រាស់​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​សៀវភៅ​៤​ក្បាល​ ដែល​មាន​រូប​លោក​ ហ៊ុន​ សែន​ ផ្តិត​នៅ​លើគម្រប​សៀវ​ភៅ​។​ សៀវ​ភៅ​នោះ​ ត្រូវ​បាន​ឃើញ​ភ្ជាប់​ជាមួយ​នឹង​ចំណង​ជើង​ជា​ភាសា​ខ្មែរ​ថា​ «កំពូល​ជន​ផ្ដាច់​ការ​វ័យ​ក្មេង​នៅ​អាស៊ី​»។​ កា​រ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​បង្ហាញ​រូប​លោក​ ហ៊ុន​ សែន​ និង​ចំណង​ជើង​សៀវ​ភៅ​។​ Facebook Post | Archived Link […]

Continue Reading

តើ​គណបក្ស​ភ្លើង​ទៀន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ​ឬទេ?

ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៥ ខែ​មិថុនា​នេះ ហើយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​មួយ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​បាន​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​ជាង​គេ ខណៈ​គណបក្ស​ភ្លើងទៀន​ដែល​ជា​បក្ស​ប្រឆាំង​ដែល​ទើប​តែ​ត្រូ​វ​បាន​បង្កើត​ឡើង​នោះ បាន​ទទួល​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​លំដាប់​ទី​ពីរ។ ទោះជាយ៉ាងណា មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត វិទ្យុ​អាស៊ី​សេរី (Radio Free Asia) ឬ RFA បាន​ចុះ​ផ្សាយ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ទេ។ វិទ្យុ RFA ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ផ្សាយ​ដូច្នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់។ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ បាន​បញ្ចេញ​មតិ​ទៅ​លើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់ RFA ដែល​ត្រូវ​បាន​​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២២។ RFA | Archived Link សេចក្ដី​រាយការណ៍​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យក​ទៅ​បង្ហោះ និង​ចែក​រំលែក​បន្ត​​ជាច្រើន​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ​្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក SUNTV Channel […]

Continue Reading

តើ​បេក្ខជនបក្ស​ភ្លើងទៀន​ជាប់​ឆ្នោត​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះ​ធាតុ​មែន​ឬទេ?

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា បេក្ខនារី​គណបក្ស​ភ្លើង​ទៀន អ្នក​នាង សុខ ស្រីនួន បាន​ជាប់​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញមតិ​អបអរ​សាទរ​ឆ្លើយ​តប​នឹង​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ ​ជា​ដំណឹង​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ​និយាយ​ថា បេក្ខនារី​មួយ​រូប​របស់​គណបក្ស​ភ្លើងទៀន បាន​ក្លាយ​ជា​មេ​ឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឃុំ​ព្រះធាតុ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុ​កជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​អបអរ​សាទរ​ផង​ដែរ​ចំពោះ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​សរសេរ​រៀបរាប់​ថា «ប្រធាន​ឃុំ​ព្រះធាតុ» និង​​សំណេរ​«សូម​សរសើរ​ប្អូន​ស្រី​ក្លាយ​ជា​មេឃុំ​ស្រុក​អូររាំងឪ​(ខេត្ត​ត្បូងឃ្មុំ)។ មាន​ទីតាំង​វាយ​សត្រូវ​ល្អ​ណាស់​ហោង»។ Facebook Post | Archived Link ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​ទៀត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ដែល​សរសេរ​រៀបរាប់​ថា «មេ​ឃុំ​ភ្លើងទៀន ២០២២​ប្រចាំ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ជូនពរ​ក្មួយ​សម្រេច​ជោគជ័យ​រាល់​កិច្ចការ​បម្រើ​ជាតិ»។ Facebook Post | Archived Link […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ទទួល​មរណភាព​ដូចគេ​​អះ​អាង​មែន​ឬ​?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​នឹង​កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ដំណឹង​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ បាន​ទទួល​មរណភាព​ ​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​មួយ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​កម្រង​ផ្កា​ដោយ​មាន​រូប​ថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​​ សែន​ នៅ​ក្នុង​ពិធី​បុណ្យ​សព​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ TV Sorn Dara ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ដំណឹង​មរណភាព​»។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ថា​ «កើតបញ្ច្រាសជើង ងាប់បញ្ច្រាសទិស»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

​ចំនួន​ពលរដ្ឋ​​ចេញ​ទៅ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​​ក្នុង​ឆ្នាំ​នេះ​ មាន​ជាង ៨០​ភាគរយ

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រួច​រាល់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​​លើក​ឡើង​ថា​ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត មាន​ចំនួន​ប្រហែល ៥០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​អះ​អាង​ថា ពលរដ្ឋ​ប្រហែល ៥០​ភាគរយ​ មិន​បាន​បោះ​ឆ្នោត​នោះ​ឡើយ​ដោយសារ​កត្តា​ផ្សេងៗ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​បង្ហោះ​ការ​អះ​អាង​បែប​នេះ​ជាមួយ​នឹង​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ទម្លាក់​សន្លឹក​ឆ្នោត​ក្នុង​ប្រអប់​ដែក​​នៅ​ឯ​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «ពលរដ្ឋ​ប្រមាណ​៥០%​ មិន​បាន​បោះឆ្នោត​ មួយ​ចំនួន​មិន​ទៅ​បោះ​ មួយ​ចំនួនពុំ​មា​នសិ​ទ្ធិបោះ​ឆ្នោត​ មិ​នមានឈ្មោះ​ក្នុង​បញ្ជី​ មួយ​ចំនួន​នៅ​ក្នុង​គុក​ មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​ និង​មួយ​ចំនួន​ទៀតកំ​ពុងជា​ប់ចំ​ណាប់​ខ្មាំង​ ហ៊ុន ​សែន​ ដូច​ជាក្រុម​ លោក ​កឹម ​សុខា​ […]

Continue Reading

ហេតុអ្វី​បាន​ជា​គ្មាន​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​លើ​សន្លឹក​ឆ្នោត​នៅ​សង្កាត់​ផ្សារ​ដើមគ?

ភ្លាមៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សន្លឹក​ឆ្នោត​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់​នៅ​លើ​សន្លឹក​ឆ្នោត​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​នឹង​សំណេរ​ចោទ​សួរ​ថា តើ​ឱ្យ​អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​គូស​នៅ​ត្រង់​ណា បើ​គ្មាន​ឈ្មោះ​គណបក្ស​នេះ​នៅ​លើ​សន្លឹក​ឆ្នោត​ផង​នោះ។ រូបថត និង​សំណេរ​បែប​នេះ ហាក់​សំដៅ​ថា ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​គេ​បោះ​ពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ឡើយ ដោយ​មាន​ចេតនា​ទុក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​តែ​ម្ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត និង​សំណេរ​បែប​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ខ្មែរ សុវណ្ណភូមិ បាន​បង្ហោះ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដែល​មាន​តែ​ឈ្មោះ និង​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមគរ ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ។ គណនី​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀបរាប់​ថា «ថោក! អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​បោះ​ចំ​ត្រង់​ណា បើដាក់​ប្រឡោះ​តែ​មួយ»។ សំណេរ​នេះ ហាក់​មាន​ន័យថា ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​បោះ​ពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ឡើយ ដែល​នាំ​ឱ្យ​គ្មាន​កន្លែង​សម្រាប់​អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​ជ្រើស​រើស​នោះ​ឡើយ។ រូបថត និង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​អះ​អាង​បែប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក ខ្មែរ សុវណ្ណភូមិ ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា «ថោក! អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​បោះ​ចំ​ត្រង់​ណា បើ​ដាក់​ប្រឡោះ​តែ​មួយ»។ Facebook Post | Archived Link ​រូបថត និង​ការ​អះ​អាង​បែប​នេះ […]

Continue Reading

តើ​ FBI ស្វែង​រក​ចាប់​ខ្លួន​អ្នក​ជជែក​រឿង​នយោបាយ លោក ជែមស៍ សុខ មែន​ឬទេ?

ខណៈ​ដែល​អ្នក​ជជែក​រឿង​នយោបាយ លោក សុខ សុគន្ធ ហៅ​ ជែមស៍ សុខ និយាយ​រិះគន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ រូបថត​មួយ​សន្លឹក​របស់​លោក ជែមស៍ សុខ ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋជន​​​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាមួយ​ការ​អះ​អាង​ថា លោក​ស្ថិត​នៅ​ក្រោម​ការ​ស្វែង​រក​ចាប់​ខ្លួន​ពី​សំណាក់ FBI របស់​អាមេរិក។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​នោះ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឈ្មោះ​បុគ្គល​ដែល​ស្ថាប័ន​ប៉ូលិស​សហព័ន្ធ​សហរដ្ឋ​អាមេរិក FBI ស្វែង​រក​ចាប់​ខ្លួន។ បញ្ជី​ឈ្មោះ​ដែល FBI អាមេរិក ក៏​មាន​ដែរ​រូបថត​របស់​អ្នក​ជជែក​វែក​ញែក​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​ដែល​តែង​តែ​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​សសេរ​រៀបរាប់​ថា អ្នក​ជជែក​វែក​ញែក​នយោបាយ លោក […]

Continue Reading

តើ​តារា​ចម្រៀង​កូរ៉េ​ Nancy បាន​ពាក់​អាវ​​មាន​រូបសញ្ញា​គណបក្ស​ភ្លើង​ទៀន​មែន​ឬ​ទេ​?​

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​​ដែល​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​​នៅ​ឆ្នាំ​២០២២​នេះ​ បាន​កំពុង​ដំណើរ​ការ​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​តារា​ចម្រៀង​ស្រី​កូរ៉េ​ម្នាក់​​បាន​ពាក់​អាវ​មាន​រូបសញ្ញា​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​បាន​បង្ហោះ​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី៣០​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​តារា​ចម្រៀង​ស្រី​កូវ៉េ​ បាន​ពាក់​អាវ​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ភ្លើង​ទៀន​។​ គណបក្ស​ភ្លើង​ទៀន​ គឺ​ជា​គណបក្ស​ប្រឆាំង​មួយ​ ដែល​បាន​ដាក់​បេក្ខជន​ជាង ១,៦០០ឃុំ​សង្កាត់​ នៅ​២៥ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១,៦៥២ ដោយ​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អូន​ ស្រឡាញ់​ គណបក្ស​ ភ្លើងទៀន​ និង​ស្រលាញ់​គ្រួសារ​ ភ្លើង​ទៀន​ ស្លាប់​ដើម្បី​ជាតិ​ ការពារ​ទឹក​ដី​ ទោះ​ជា​អូន​ ក្ស័យ​ក៏​អូន​ពេញ​ចិត្ត​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

តើ​បេក្ខជន​ម្នាក់​របស់​​បក្ស​ភ្លើងទៀន​ពាក់​អាវ​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​មែន​ឬទេ?

ខណៈ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ កំពុង​ដំណើរការ​អស់​រយៈ​ពេល​ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នោះ រូបថត​បេក្ខជន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន​​នៅ​ឯ​ខេត្ត​កំពង់ចាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក គង់ រ៉ៃយ៉ា ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោល​អស់​រយៈ​ប្រហែល ៥​ឆ្នាំ​មក​ហើយ​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ចម្រុះ​បែបផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​តខុស​ពី​រូបថត​ច្បាប់​ដើម។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​សកម្មជន​គណបក្ស​ភ្លើង​ទៀន លោក គង់ រ៉ៃយ៉ាង ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បានអះ​អាង​ថា គង់ រ៉ៃយ៉ា ដែល​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ឃោសនា​បោះ​ឆ្នោត​ដែល​កំពុង​ប្រព្រឹត្ត​ទៅ។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​នាក់ បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​លើ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ជាមួយ​រូបថត​លោក គង់ រ៉ៃយ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ និង​មាន​សំណេរ​រៀបរាប់​ថា «បក្ស​ភ្លើងទៀន មក​ឃោសនា​ថា​បក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​កំពូល​រំលាយ​រួច​ហើយ!! អញ្ចឹង​ភ្លើងទៀន​ក៏​មាន​វាសនា​មិន​ល្អ​ដែរ​ហើយ​មើល​ទៅ? (មើល​ស្លាក​អាវ​ចឹងៗ​អី)»។ Facebook Post | Archived Link […]

Continue Reading

តើ​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​វៀតណាម​ដូច​ការ​អះ​អាង​​មែន​ដែរ​ឬ​ទេ​? 

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «កូន​យួន​»​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​​ជើង​គោក​កម្ពុជា​ និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ពាក់​មួក​ទាហាន​វៀត​ណាម​ ចូល​ទៅ​ក្នុង​ក្រុម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មួយ​។​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​អះ​អាង​ថា​ លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​យួន​ (វៀតណាម​)។​ រូប​ថត​ជា​មួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​រួម​ជា​មួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «#នេះ​ជាគ្រោះ​ថ្នាក់បំផុត​សម្រាប់​ជាតិ​ខ្មែ​រដែល​កូន​យួន​កំពុង​តែ​ពង្រាយ​ខ្លួ​នកាន់​តែ​ច្រើន​ឡើង​ៗពេញ​ស្រុក​ហើយ​# […]

Continue Reading

រូបថត​ចោរ​ប្លន់​ម្នាក់​ត្រូវ​បាន​កាត់​ត​ជាមួយ​មុខ​អ្នក​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

អ្នក​ជជែក​វែក​ញែក​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ តែង​តែ​និយាយ​រិះ​គន់​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​អង្គុយ​នឹង​កៅអី ដៃ​ទាំង​ពីរ​ដាក់​ទៅ​ក្រោយ ក្បាល​ត្រងោល និង​មាន​មុខ​មាត​ដូច​លោក សុខ សុគន្ធ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​មុន។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ហាក់​ជឿ​ថា រូបថត​នេះ គឺ​ជា​រូប​លោក សុខ សុគន្ធ ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​កាត់។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​​ដែល​មាន​សាក់​រូប​មួយ​ចំនួន​នៅ​លើ​ដង​ខ្លួន និង​មាន​មុខ​មាត់​ដូច​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​សំណេរ​លើ​រូបថត​នោះ​ថា «បទ​ល្មើស​លួច​ប្រពន្ធ​ចៅហ្វាយ»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២។ Facebook Post | […]

Continue Reading

គ្មាន​ភស្តុតាង​បញ្ជាក់​ថា អ្នក​នាង រ៉ូហ្សេត បិត​ស្ទីកឃ័រ​បក្ស​ផ្សេង​លើ​ផ្ទាំង​បដារ​បក្ស​ខ្លួន​ទេ

ខណៈ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ​កំពុង​ប្រព្រឹត្ត​ទៅ​នោះ មាន​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញសង្គម លើក​ឡើង​ថា អ្នក​នាង ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារី​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​សង្កាត់​អូរចារ ក្នុង​ខេត្ត​បាត់ដំបង និង​គូ​កន បាន​យក​ស្ទីកឃ័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​បិត​លើ​ផ្ទាំង​បដារ​ឃោសនា​របស់​គណបក្ស​ខ្លួន ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មហាជន។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​ក្រុម​បណ្ដាញ​សង្គម​ចំនួនពីរ ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម គណនី​​ហ្វេសប៊ុក​មួយ​ឈ្មោះ គណបក្ស ផ្សែង​ទៀន បាន​បង្ហោះ​រូបថត ២​សន្លឹក ដែល​បង្ហាញ​ផ្ទាំង​ក្រដាស​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​យក​ទៅ​បិទ​ពី​លើ​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន​ នៅ​លើ​​ផ្ទាំង​បដារ​ឃោសនា​បោះ​ឆ្នោត​របស់​បក្ស​នេះ​នៅ​ឯ​សង្កាត់​អូរចារ ក្នុង​ខេត្ត​បាត់ដំបង។ គណនី​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា អ្នក​នាង ស៊ិន ពៅចាន់រ៉ូហ្សេត បេក្ខជន​គណបក្ស​ភ្លើង​ទៀន​នៅ​សង្កាត់​អូរចារ និង​គូ​កន​របស់​នាង ​ជា​អ្នក​ប្រព្រឹត្ត​ទង្វើ​បែប​នេះ។ ការ​អះ​អាង​នេះ​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​ឈ្មោះ កឹម សុខ វិរៈបុរស ដែល​មាន​គណនី​ហ្វេសប៊ុក​ដល់​ទៅ​ជាង ២​៤,០០០​ជា​សមាជិក​នៅ​ក្នុង​ក្រុម។ Facebook Post | Archived Link ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​​ផង​ដែរទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ទៀត​ឈ្មោះ​ TV Sorn Dar ដែល​មាន​​គណនី​ហ្វេសប៊ុក​ជាង ១​សែន​ជា​សមាជិក។ […]

Continue Reading

បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​ និង​បញ្ចេញ​មតិ​មិន​សម​រម្យ​ជា​រឿយ​ៗ​។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ថា​លោក​ទាំង​ពីរ​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ដំណឹង​មរណភាព​នេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​មាន​ការ​ប្រតិកម្ម​ចម្រុះ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ដោយ​បាន​រៀប​រាប់​ថា​ «ហ៊ុន​ណេង​ ទទួល​មរណភាព​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ០៥​កើត​ ខែ​ពិសាខ​ ឆ្នាំ​ខាល​ ចត្វាស័ក​. […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​​បាតុកម្ម​ថ្កោល​ទោស​មេដឹកនាំ​ផ្ដាច់​ការ​នៅ​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន​មែន​ឬទេ?

ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​កាល​ពី​សប្ដាហ៍​មុន​នោះ ពលរដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ថ្កោល​ទោស​មេដឹកនាំ​មួយ​ចំនួន​។ ទន្ទឹម​គ្នា​នេះ រូបថត​៤​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​បាតុកម្ម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទិដ្ឋភាព​បាតុកម្ម​របស់​ពលរដ្ឋ​ថ្កោល​ទោស​មេដឹកនាំ​អាស៊ាន។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ការ​ត្រួត​ពិនិត្យ យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​ទាំង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ ៤​សន្លឹក​កាល​ពី​សប្ដាហ៍​មុន ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​អះ​អាង​ថា រូបថត​ទាំង​នេះ គឺ​ជា​បាតុកម្ម​ធ្វើ​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ភូមា ដែល​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់​ការ​អាស៊ាន​នៅ​ឯ​ជំនួប​កំពូល​មេដឹកនាំ​អាមេរិក-អាស៊ាន នៅ​ឯ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ហ្វេសប៊ុក​ឈ្មោះ បដិវត្តន៍ រំដោះជាតិ ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា​ថា «ក្រុម​ពលរដ្ឋ​ខ្មែរ និង​ភូមា-អាមេរិកាំង​កំពុង​ធ្វើ​បាតុកម្ម​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​អាស៊ាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​គណនី​ហ្វេសប៊ុក​ជា​សមាជិក​រហូត​ដល់​ជាង ៤​ម៉ឺន។ ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

តើ​​លោក អ៊ុច សេរីយុទ្ធ ​ចូលរួម​​ជាមួយ​បក្ស​ភ្លើង​ទៀន​ទាំង​ជាប់​បម្រាម​នយោបាយ​មែន​ទេ?

ខណៈ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ លោក អ៊ុច សេរីយុទ្ធ អតីត​អ្នក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​នោះ ត្រូវ​បាន​គេ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​បាន​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​ឡើង​វិញ​ជាមួយ​គណបក្ស​ភ្លើងទៀន​ទាំង​ដែល​រូប​លោក​នៅ​ជាប់​បម្រាម​នយោបាយ​នៅ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង Fact Crescendo Cambodia ​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក អ៊ុច សេរីយុទ្ធ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​​ធ្វើ​​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ បាន​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​​ ខណៈ​កំពុង​ជាប់​បម្រាម​នៅ​ឡើយ។ សារព័ត៌មាន​មួយ​នេះ បាន​បង្ហោះ​រូបថត​លោក អ៊ុច សេរីយុទ្ធ ពាក់​អាវ និង​មួក​មាន​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ​របស់​គណបក្ស​នយោបាយ​មួយ​នេះ។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន TN TV នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​សរសេរ​រៀបរាប់​ថា៖ «តើ​អ្នក​នយោបាយ​ជាប់​បម្រាម មាន​សិទ្ធិ​ចេញ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​សុំ​សិទ្ធិ​បាន​ឬ? ភ្នំពេញ៖ ពាក្យ​ថា​បម្រាម គឺ​ហាម​ដាច់​ខាត​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​មួយ ល្គឹក​ណា​គ្មាន​ការ​ស្នើ​សុំ ឬ​ឯកភាព​ពី​អ្នក​ផ្ដល់​សិទ្ធិ។ ក្នុង​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ […]

Continue Reading

តើ​សកម្មជន​នយោបាយ​ កញ្ញា សេង ធារី មាន​បញ្ហា​ស្មារតី​មែន​ទេ?

សកម្មជន​​សិទ្ធិ​មនុស្ស កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់» និង​«រួម​គំនិត​ក្បត់» ហើយ​សំណុំ​រឿង​ក្ដី​ប្រឆាំង​នឹង​សកម្មជន​រូប​នេះ ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក និង​បន្ត​រហូត​ដល់​ឆ្នាំ​នេះ។ រាល់​ពេល​បង្ហាញ​ខ្លួន​សម្រាប់​ចូល​រួម​ក្នុង​សវនាការ​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ កញ្ញា សេង ធារី ដែល​ជា​សកម្មជន​នយោបាយ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ តែង​តែ​តុប​តែង​ខ្លួន​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប្លែកៗ និង​ដើរ​តាម​ដង​ផ្លូវ។ សកម្មភាព​បែប​នេះ​របស់​កញ្ញា សេង ធារី ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចាត់​ទុក​ថា មេធាវី​សញ្ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ មាន​បញ្ហា​ខួរ​ក្បាល ឬ​ស្មារតី​មិន​ល្អ​ជាដើម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ បាន​បង្ហោះ​រូបថត ៣​សន្លឹក​ដែល​បង្ហាញ​កញ្ញា សេង ធារី ស្លៀក​ពាក់​ស ដៃ​​កាន់​ជញ្ជីង និង​ពាក់​ខ្សែ​ពាក់​ឈាង​ ដែល​មាន​សំណេរ​ថា «អ្នក​នាង​យុត្តិធម៌» (Lady Justice)។ ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​សរសេរ​រៀបរាប់​ជា​ភាសា​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED LINK Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំពី​ព្រឹត្តិការណ៍​មួយ​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម។ […]

Continue Reading

រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បានបង្ហោះ​ និង​ភ្ជាប់​នៅ​ក្នុងគេហ​ទំព័រ​សារព័ត៌មាន​មួយ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​បាន​បង្ហោះ​​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌មាន​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ គេហ​ទំព័រ​សារព័ត៌មាន​មួយ​ មាន​ឈ្មោះ​ថា​ Khmer Post Asia បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​ «បាប​កម្ម​ សម​ រង្ស៊ី​ បាន​ខិត​ជិត​មក​ដល់​ហើយ​!​»​។​  ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីគេហ​ទំព័រ​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋភាព​លោក​ សម​ រង្ស៊ី​ មាន​សភាព​ចំណាស់​ និង​កំពុង​ដេក​សម្រាក​។​ Khmer Post Asia | […]

Continue Reading

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន គឺ​ជា​រូបភាព​កាត់​ត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មុខ​ព្រួញ​នៃ​ការ​រិះ​គន់ និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​សប្ដាហ៍​មុន។ រូបថត​ដដែល​នេះ ក៏​មាន​សំណេរ​ពី​លើ​សរសេរ​ថា «Bokator» ឬ​មាន​ន័យ​ថា «ល្បុក្កតោ»​ផង​ដែរ។ ក្រោយ​ចែក​រំលែក​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហើយ​នោះ រូបថត​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ច្រើន​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក «Confession Community»​កាល​ពី​ថ្ងៃ​ទី០២ ខែ​ឧសភា​ ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED LINK ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

រូបថត​របស់​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​កាត់​ត​ដោយ​ដាក់​មុខ​លោក​ ហ៊ុន​ សែន​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​ចូល​មក​ដល់​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ការ​វិះ​គន់​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​លោក​ជា​មេបោក​សង្គម​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ដោយ​មាន​ការ​សរសេរ​ថា​ «​​មេបោក​សង្គម»​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «THIS IS CAMBODIA ធាតុ​ពិត​នៃ​កម្ពុជា​»។​ រូប​ថត​ខាង​លើ​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ដ​ៗ​គ្នា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាងលើ​ ដែលបង្ហាញ​​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ទង់​ជាតិ​វៀត​ណាម​នៅ​ចំ​ពី​លើ​ថ្ងាស។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

តួលេខ​មនុស្ស​ស្លាប់​ក្នុង​របប​​ខ្មែរ​ក្រហម និង​របប​បច្ចុប្បន្ន ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​ចូល​មក​ដល់​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​អះ​អាង​ថា បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ៣​លាន​នាក់​ស្លាប់ ហើយ​ថា ចំនួន​នេះ​ច្រើន​ជាង​តួលេខ​មនុស្ស​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទៅ​ទៀត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ទៅ​តាម​ក្រុម​បណ្ដាញ​សង្គម​ជាច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ក្នុង​ន័យ​ជឿ​ទៅ​លើ​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ទៅ​លើ​ឯកសារ​សិក្សា​ស្រាវជ្រាវ​នានា បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​មក​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា របប​ខ្មែរ​ក្រហម​ដឹកនាំ​ដោយ ប៉ុល ពត បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង ៣០​ម៉ឺន​នាក់​ស្លាប់ ប៉ុន្តែ របប​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ជាង ៣​លាន​នាក់ ប្រជាជន​ជិត ១​លាន​នាក់ ធ្លាក់​ខ្លួន​ពិការ ស្ត្រី​មេម៉ាយ​ជិត ១​លាន​នាក់ និង​រត់​ចោល​ប្រទេស​កំណើត​ជាង ១​លាន​នាក់។ ការ​អះ​អាង​នេះ ត្រូវ​បាន​​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ជាច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ទៅ​នឹង​ការ​អះអាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​រៀប​រាប់​ថា «បើ​ទោះជា​ប៉ុលពត​មិន​បាន​សម្លាប់​ខ្មែរ​ដោយ​ផ្ទាតល់ ប៉ុន្តែ ជំនាន់​របស់​លោក ធ្វើ​អោយ​មនុស្ស​ស្លាប់​ជាង៣០​ម៉ឺន​នាក់ ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​តិច​តួច​ជាង​របប​ហ៊ុនសែន ដែល​ធ្វើ​អោយ​ខ្មែរ​ស្លាប​់ជាង​៣​លាន​នាក់ ពិការ​ជិត​១​លាន​នាក់ ស្ត្រី​មេម៉ាយ​ជតិ​១​លាន​នាក់ […]

Continue Reading

 រូបថត​លោក កឹម សុខា ត្រូវ​បាន​កាត់​​ត​ជាមួយ​នារី​ស្រស់​ស្អាត​៨​នាក់

ខណៈ​​ដែល​លោក កឹម សុខា ​មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ហើយ​នោះ បន្ត​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ» និង​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ឡើយ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​លោក​អម​ដោយ​ស្រី​ស្អាត ៨​នាក់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​រូបថត​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ ទំហំ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ដែល​បង្ហាញ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កា​ល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នោះ ឈរ​អម​ដោយ​នារី​ដល់​ទៅ ៨​រូប​នៅ​សង​ខាង​រូប​លោក។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជាពិសេស​បាន​ផ្ញើ​ចូល​ទៅ​គ្រុប​ជាច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​បង្ហោះ​របស់​បណ្ដាញ​សង្គម K&K POST ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​កន្លង​មក​នេះ។ FACEBOOK POST | ARCHIVED LINK ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបថត​ដែល​បង្ហាញ​នារី ៨​នាក់​ឈរ​អម​សង​ខាង​បុរស​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន SUN កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ។ ​សារព័ត៌មាន​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ […]

Continue Reading

ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​កម្ពុជា​ត្រូវ​បាន​កាត់​ត​ជាមួយ​សៀវភៅ​ក្លែង​ក្លាយ

​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី ​សោយ​រាជ្យ​អស់​រយៈ​ពេល​ជិត ២០​ឆ្នាំ​ដោយ​មិន​មាន​មហេសី​។ ទន្ទឹម​នេះ រូបថត ៣​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​បង្ហាញ​នូវ​សៀវភៅ​មួយ​ក្បាល​អំពី​ទ្រង់។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ប្រតិកម្ម និង​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​ទាំង ៣​សន្លឹក​នេះ ដោយ​ពុំ​ដឹង​ថា ជា​រូបថត​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ឡើយ។ ទោះជាង​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Mammo Mammo Mammo បាន​បង្ហោះ​រូបថត ៣​សន្លឹក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «KING OF GAY» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ព្រះ​មហាក្សត្រ​ខ្ទើយ»។ ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​​តប​ទៅ​នឹង​ការ​បង្ហោះ និង​ចែក​រំលែក​រូបថត​ទាំង ៣​សន្លឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ ២​ថ្ងៃ​មុន ដោយ​មាន​សំណេរ​ជា​ភាសា​ថៃ​រៀបរាប់​ថា «อย่าลืมไปอุดหนุนหนังสือเล่มนี้นะครับ “KING OF GΔY” นะครับ» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «កុំ​ភ្លេច​ទិញ​សៀវភៅ​មួយ​ក្បាល KING OF […]

Continue Reading

គ្រួសារ​អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ

​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី ហ៊ុន ស៊ីណាត បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​អ្នកស្រី​រាំ​កម្សាន្ត និង​និយាយ​ពាក្យ​«អរគុណ​សន្តិភាព» ជា​ឃ្លា​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បង​ប្រុស​របស់​អ្នក​ស្រី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​អ្នកស្រី​សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា អ្នកស្រី​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល បន្ទាប់​ពី​សប្បាយ​ហួស​កម្រិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​ដើម​សប្ដាហ៍​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា News Assembly បាន​អះ​អាង​ថា អ្នកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ បាន​បញ្ចប់​ទៅ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ២០០​ដង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពីទំព័រហ្វេសប៊ុក News Assembly កាល​ថ្ងៃ​ទី​១៩ ខែ​មេសា ដែល​អះ​អាង​ថា «លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ក្រោយ​ពី​សប្បាយ​បុណ្យ​ចូល​ឆ្នាំ​ហួស​កម្រិត​ពេក»។ FACEBOOK POST | ARCHIVED LINK […]

Continue Reading

តើ​មេ​បញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បារាំង​ចាប់​ខ្លួន​ហើយ​មែន​ទេ?

ចាប់​តាំង​ពី​ចុង​ខែ​មករា​រហូត​មក​ដល់​ដើម​ខែ​កុម្ភៈ​នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​រស់​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា តុលាការ​បារាំង​បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ រហូត​មក​ដល់​ជិត​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ មាន​ការ​ផ្សព្វផ្សាយ​លើ​ឆាណែល​ YouTube ​ថា មេ​បញ្ជា​ការ​កង​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បារាំង​ចាប់​ខ្លួន​ហើយ។ ព័ត៌មាន​​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ទៀត​ផង​ដែរ ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗគ្នា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង ​រក​ឃើញ​ថា ព័ត៌មាន​នេះ ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ ដែល​​​និយាយ​ថា លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​អង្គរក្ស​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បារាំង​ចាប់​ខ្លួន។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ជា​បន្ត​បន្ទាប់​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​​រៀបរាប់​ថា «ព្រះ​ជួយ​លែង​បាន ហ៊ីង ប៊ុនហៀង […]

Continue Reading

តើ​លោក ហ៊ុន សែន ស្ពាយ​កាំភ្លើង​ទៅ​ចូលរួម​ពិធី​ទទួល​រង្វាន់​សន្តិភាព​នៅ​កូរ៉េ​ខាង​ត្បូង​មែន​ទេ?

កាល​ពី​សប្ដា៍​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ពាន​រង្វាន់​សន្តិភាព​ស៊ុនហាក់ (Sunhak Peace Prize) ដែល​ត្រូវ​បាន​រៀបចំ​ប្រគល់​ជូន​លោក​នៅ​ទីក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក ហ៊ុន សែន ពាក់​កាំភ្លើង​នៅ​នឹង​ខ្លួន ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​​ថា លោក ហ៊ុន សែន បាន​ស្ពាយ​កាំភ្លើង​ទៅ​ចូលរួម​ពិធី​ប្រគល់​ពាន​រង្វាន់​នោះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រួមជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ពាយ​កាំភ្លើង​ទៅ​ទទួល​ពាន់​រង្វាន់​សន្តិភាព ដែល​ត្រូវ​បាន​ប្រគល់​ជូន​លោក​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ដែល​សរសេរ​រៀបរាប់​ថា «ស្ពាយ​កាំភ្លើង​ទៅ​ទទួល​ពាន​រង្វាន់​សន្តិភាព! […]»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​ ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២៤​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ លោក​ ហ៊ុន​ ម៉ាណែត​ ដោយ​ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ឃ្លា​ថា​ «ជន​ផ្តាច់​ការ​ចូល​ម្លប់​»​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «​កូន​យួន​កំពុង​អុក​ឡុក​នគរ​ខ្មែរ​ សម្លាប់​ខ្មែរ​ […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ត្រូវ​បាន​គេ​ធ្វើ​ឃាត​មែន​ឬ​?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ព័ត៌មាន​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​មួយ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​អះ​អាង​ថា​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​នៅ​វេលា​ម៉ោង​ ៥​ ព្រឹក​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​មួយ​នេះ​បើ​ពិត​ជា​ការ​ល្អ​ណាស់​ ខ្ញុំ​ត្រៀម​ខ្លួន​ជប់​លៀង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ទូ​ទាំង​ពិភព​លោក​ហើយ»។​ Facebook Post | Archived Link ការ​អះ​អាង​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ដែល​មាន​ឈ្មោះ​ថា​ កម្សាន្ត​ខ្មែរ​​ កាល​ពី​ជាង​៤​ឆ្នាំ​មុន​​ ក្រោម​ចំណង​ជើង​ថា​ «ភ្ញាក់​ផ្អើល​កក្រើក​ប្រឹថពី​៖​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាម​​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​  ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ជិះ​ស៊ីក្លូ​ជាមួយ​នឹង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់ ដោយ​ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១២​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ បាន​រួម​ដំណើរ​ជាមួយ​គ្នា​តាម​រយៈ​សីក្លូ​។​ លោក​ ហូ​ ជី​ មិញ​ គឺ​ជា​ប្រមុខ​ដឹក​នាំ​ចលនា​បដិវត្តន៍​យួន​ដ៏​ឆ្នើម​មួយ​ ដោយ​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៤៥​-១៩៥៥​ និង​ជា​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥៥​-១៩៦៩​ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​វៀត​ណាម​ (វៀត​ណាម​ខាង​ជើង​)​។  រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ផ្តិត​ចុង​អណ្តាត​ជាមួយ​នឹង​ប្រអប់​សន្លឹក​ឆ្នោត​ ជា​រូប​ថត​កាត់​ត​

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់​ រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​រិះ​គន់​ កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ ហ៊ុន​ សែន​ យក​អណ្តាត​ទៅ​ផ្តិត​ទៅ​នឹង​ប្រអប់​សន្លឹក​ឆ្នោត​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​លិឍ​ប្រអប់​សន្លឹក​ឆ្នោត​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​បន្ថែម​ថា​ «បោះឆ្នោត​បាន​ប្រយោជន៍​អី្វ​ទៀត​? កាន់​តែ​បោះ​ ខ្មែរ​កាន់​តែ​ស្លាប់​ កាន់​តែ​ជាប់​គុក​ កាន់​តែ​បែក​បាក់​គ្នា​»​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ ដូច​ជា​លែង​ចាប់​អារម្មណ៍​ពី​ការ​បោះ​ឆ្នោត​ ក៏​ដូចជា​មិនសូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ទៅ​មើល​បញ្ជី​បោះ​ឆ្នោត​ឡើយ​ ព្រោះ​មិន​ដឹង​ជា​បោះឆ្នោត​បាន​ប្រយោជន៍​អី្វ​ទៀត​? កាន់​តែ​បោះ​ ខ្មែរ​កាន់​តែ​ស្លាប់​ កាន់​តែ​ជាប់​គុក​ […]

Continue Reading

វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​មរណភាព តើ​ជា​ការ​ពិត​ឬទេ?

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​មក​ហើយ​នោះ តែង​តែ​ក្លាយ​ជា​កម្មវត្ថុ​នៃ​ពាក្យ​ចចាម​អារ៉ាម និង​ព័ត៌មាន​ក្លែង​ក្លាយ​ផ្សេងៗ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​នូវ​សេចក្ដី​រាយការណ៍​មួយ​ដែល​ផ្សាយ​ថា លោក ហ៊ុន សែន ទទួល​មរណភាព។ សេចក្ដី​រាយការណ៍​ដែល​ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា​វិទ្យុ​បារាំង​អន្តរជាតិ (RFI)​ផង​នោះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​លើក​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា សេចក្ដី​រាយការណ៍​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ ដែល​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព។ សេចក្ដី​រាយការណ៍​ព័ត៌មាន​នោះ ក៏​ភ្ជាប់​មក​ជាមួយ​រូបថត​លោក ហ៊ុន សែន ស្ថិត​ក្នុង​កម្រង​ផ្កា និង​មាន​បដា​អក្សរ​សរសេរ​ថា «រូបំ ទុក្ខំ អនិច្ចំ អនត្តា» ដែល​ជា​សំណេរ​មរណទុក្ខ។ សេចក្ដី​រាយការណ៍​ព័ត៌មាន​នោះ មាន​ភ្ជាប់​មក​ជាមួយ​នូវ​ពាណិជ្ជ​សញ្ញា​របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ហើយ​រាយការណ៍​ដោយ​អ្នក​សារព័ត៌មាន​ឈ្មោះ សឿង ភារៈ។ សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង រួម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ផ្សេង និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ […]

Continue Reading

តើ​លោក ម៉ាក្រុង លើក​ឡើង​បញ្ហា​ការ​បោះ​ឆ្នោត​កម្ពុជា​នៅ​មហា​សន្និបាត​ UN ឬ​ទេ?

បន្ទាប់​ពី​ប្រមូល​យក​បាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ឆ្នាំ​២០១៨​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​នាម​លោក​ជា​មេដឹកនាំ​តំណាង​ឱ្យ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ការ​អះ​អាង​មួយ​ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​ដែល​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ ទៅ​និយាយ​នៅ​មហាសន្និបាត​នោះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ដ៏​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​មក គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Mono Tep បាន​បង្ហោះ​នូវ​ការ​អះ​អាង​​មួយ ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​របស់​កម្ពុជា ទៅ​និយាយ​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នាពេល​ខាង​មុខ។ ការ​អះ​អាង​​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រហូត​ដល់​ទៅ​ជាអ ៣,៧០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ។ ព័ត៌មាន​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ឡើង​វិញ​ទៅ​តាម​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន​ និង​ភរិយា​ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​លោក​ ហ៊ុន​ សែន​ និង​លោក​ស្រី​ ប៊ុន​ រ៉ា​នី​ ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​ ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២២​​​ ខែធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ស្រី​ ប៊ុន​ រ៉ានី​ នៅ​ក្នុង​សម្លៀក​បំពាក់​ជន​ជាប់​ពន្ធ​នាគារ​​។​ រូប​ថត​នេះ​ បាន​ភ្ជាប់​ដោយ​សំណេរ​ថា​ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​»​ ដោយ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ឈ្នះ​ជា​ស្តេច​ ចាញ់​ជា​ចោរ​ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ […]

Continue Reading

រូប​ថត​​លោក​ ហ៊ុន​ សែន និង​លោក ស ខេង កាន់​មាន់​ជល់ គឺ​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​លោក​ ស​ ខេង​ ឈរ​កាន់​សត្វ​មាន់​ មាន​សភាព​មុខ​មាត់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៦​​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ ស​ ខេង​ មាន​សភាព​មុខ​មាត់​ ទម្រង់​ជា​មនុស្ស​ចំណាស់​។ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ទីតាំង​ និង​ព័ត៌​មាន​លំអិត​អំពី​រូប​ថត​មួយ​សន្លឹក​នោះ​ឡើយ​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «យើង​​ទៅ​​ជល់​​មាន់​​ នៅ​​ ម៉ាយ៉ានម៉ា​ [មីយ៉ាន់ម៉ា​] ដើម្បី​​បង្វែរ​​បច្ចុប្បន្ន​​ភាព​​របស់​​រាស្ត្រ​​ខ្មែរ​..»។​ Facebook Post […]

Continue Reading

រូបថត​លោក ហ៊ុន សែន និង​ភរិយា​ ត្រូវ​បាន​កាត់​ត​ឱ្យ​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​របស់​ខ្មែរ​ក្រហម

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក​ ហ៊ុន សែន និង​ភរិយា​របស់​លោក​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ។ រូបថត​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​មាន​ការ​បញ្ចេញ​មតិផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច​ហើយ យើង​បាន​រក​ឃើញ​ថា រូបថត​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ថា នារី ​ឦសាន បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​រូបថត​នោះ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​ឯក​សណ្ឋាន​ពណ៌​ខ្មៅ​នា​សម័យ​ខ្មែរ​ក្រហម ហើយ​ភរិយា​របស់​លោក​ក៏​ស្ថិត​ក្នុង​ឈុត​ខ្មៅ​នា​សម័យ​នោះ​ផង​ដែរ ព្រម​ទាំង​ស្ពាយ​កាំភ្លើង​ AK-49 មួយ​ដើម​ផង​ដែរ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​សរសេរ​រៀបរាប់​ថា «ក្រុម​ខ្មែរ​ក្រហម​ប៉ែក​បូរព៌ា គឺ​ជា​ក្រុម​ដែល​យួន​បង្កើត​ឡើង​ដើម្បី​ប្រល័យ​ពូជ​សាសន៍​ខ្មែរ ឈ្លាន​ពាន​ខ្មែរ បំផ្លាញ​ខ្មែរ បំបែក​បំបាក់​ខ្មែរ និង​ស៊ីរូង​ផ្ទៃ​ក្នុង​ខ្មែរ​គ្រប់​រូបភាព​គ្រប់​ជំនាន់​រហូត​មក ឥឡូវ​ក្រុម​អាយ៉ង់​យួន​នេះ កំពុង​បណ្ដុះ​កូន​ចៅ​វា​បន្ត​ទៀត ក្នុង​មហិច្ឆតា​លេប​ត្របាក់​កម្ពុជា​អោយ​បាន​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់ៗ​នេះ»។ Facebook Post | […]

Continue Reading

រូប​លោក​ ហ៊ុន​ សែន​ ​នៅ​​លើ​​កញ្ចក់​​ទូរទស្សន៍​​ដែល​​សត្វ​សុនក​នោម​ដាក់​ ជា​រូប​ថត​កាត់​ត​

លោក​ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​កំពុង​កាន់​អំណាច​យូរ​ឆ្នាំ​ផង​ដែរ​នោះ បាន​រង​នូវ​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយពី​សំណាក់​អ្នក​គាំ​ទ្រ​ និង​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ជា​រឿយ​ៗ​​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​មួយ​ ដោយ​មាន​​សត្វ​សុនក​នោម​ដាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​លើ​​ទូរទស្សន៍​មួយ​ ដោយ​មាន​សត្វ​សុនក​មួយ​ក្បាល​កំពុង​ឈរ​នោម​។​ រូប​ថត​មួយ​សន្លឹក​ខាង​លើ​​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ទីតាំង​ និង​ព័ត៌​មាន​លំអិត​អំពី​រូប​ថត​មួយ​សន្លឹក​នោះ​ឡើយ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ហ៊ុន​សែន​ដឹក​នាំ​ជាង​៤០​ឆ្នាំ​មក​នេះ​ អាចម៍​ជា​គ្នា​! សន្តិភាព​ផេះ​ អភិវឌ្ឃន៌​ផេះ​ ការ​បង្រួប​បង្រួម​ជាតិ​ផេះ​ ព្រំដែន​ផេះ​ ច្បាប់​ប្រទេស​ផេះ​ ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំ​ៗ​ផេះ​ ជាង​នេះ​ទៅ​ទៀត​ ប្រទេស​ជាតិ​ […]

Continue Reading

តើ​រូបថត​អ្វី​ដែល​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ព្រោង​ព្រាត​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​នេះ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មិន អ៊ុងហ្លាំង បាន​ផ្លាស់​ប្ដូរ​រូបថត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ រូបថត​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ប្រគល់ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ស្ថិត​ក្នុង​ឯកសណ្ឋាន​យោធា។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​​ខ្មែរ​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ដោយ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅក​្នុង​ចំណោម​រូបថត​ដទៃ​ទៀត ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថត​រូប​រួម​គ្នា​ជាមួយ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងហ្លាំង។ មេដឹកនាំ​ទាំង​ពីរ​បាន​ប្រគល់ និង​ទទួល​រូបថត​មួយ​ផ្ទាំង ដែល​បង្ហាញ​លោក ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា ហើយ​លោក មិន អ៊ុងហ្លាំង […]

Continue Reading

រូប​ថត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ប្រារព្ធ​បុណ្យ​ណូអែល​ គឺ​ជា​រូប​ថត​កាត់​ត​

ខណៈពេលដែលបុណ្យ Christmas ឬបុណ្យណូអែល ត្រូវបានប្រារព្ធ​នៅកម្ពុជា និង​បណ្តាប្រទេសជាច្រើនទៀត​នោះ រូបថត និងវីដេអូឃ្លីបជាច្រើនដែល​បង្ហាញអំពីការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រិស្ត​សាសនា​មួយ​នេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​​ក្រុម​មេដឹកនាំខ្មែរក្រហមជាច្រើនរូប ឈរពាក់មួក​អមដោយដើមឈើតំណាងបុណ្យណូអែលនោះ។ ប៉ុស្តិ៍​នេះ ត្រូវ​បាន​ចែកចាយ​ជាច្រើន​ដង​ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក​​និយាយភាសាខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ពី​សំណាក់​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។​​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​ អំពី​ទិដ្ឋ​ភាព​នៃ​រូបថតមួយ​​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ពាន់​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ​បាន​សរសេរ​រៀប​រាប់​ថា​ «Merry Christmas ចង់​បាន​អី​ចាំ​អង្គ​ការ​រៀប​ចំ​ជូន​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ […]

Continue Reading

Fact-Check: រូបថត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​គូទ​ធំ​ដូច Kim Kardashian

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មភាព​សិទ្ធិ​មនុស្ស​ ​កញ្ញា សេង ធារី បាន​ដើរ​ចូល​សវនាការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាមួយ​ការ​​​តុប​តែង​ខ្លួន​ជាមួយ​ឈុត​អ្នក​រាំ​របាំ​អប្សរា និង​កោរ​សក់​ក្បាល ដែល​នាំ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហៅ​ជា​សាធារណៈ​ថា «អប្សរា​ក្បាល​ត្រងោល»។ នៅ​ដើម​ខែ​មករា​នេះ កញ្ញា សេង ធារី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន មាន​គូទ​ និង​ក្បាល​ពោះ​ធំ​ដូច​តារា​សម្ដែង​អាមេរិក​នាង Kim Kardashian។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​ដែល​បង្ហោះ​ដោយ​កញ្ញា សេង ធារី គឺ​ជា​រូបថត​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន វាយ​កូន​គោល​នៅ​លើ​ទីលាន​ដ៏​ខៀវ​ស្រងាត់​​មួយ​កន្លែង ហើយ​គាត់​មាន​គូទ​ធ្លាក់ និង​ក្បាល​ពោះ​ធ្លាក់​លយ​ទៅ​មុខ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​សរសេរ​ថា រូបរាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​លក្ខណៈ​ដូច​ទៅ​នឹង​តារា​ម៉ូឌែល​​អាមេរិក Kim Kardashian ដែល​មាន​គូទ​ធំ​ខុស​ប្លែក​ពី​មនុស្ស​ស្រី​ទូទៅ។ […]

Continue Reading

Fact Check: រូប​ថត​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ជា​រូប​ថត​កាត់​ត

​សំណុំ​រឿង​​ក្បត់​​ជាតិ​​របស់​​អតីត​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​សវនាការ​សារជាថ្មីកាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​​ស្នើ​ឲ្យ​ជន​ជាប់​ចោទ​ចំនួន​៦​នាក់ ​មក​បង្ហាញ​ខ្លួន​នៅ​សវនាការ​ ក្នុង​នោះ​ក៏​មាន​កញ្ញា ​សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​សកម្ម​ជន​សិទ្ធិ​មនុស្ស​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ និងពុក​​ចង្កា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​ជា​រូប​ថត​ពិត​ដោយ​មាន​ការ​ចែក​ចាយ​បន្ត​នៅ​តាម​​បណ្តាញ​សង្គម​​នា​នា​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ​បង្ហាញ​នូវ​ទិដ្ឋ​ភាព​កញ្ញា​ សេង​ ធារី​ កំពុង​ឈរ​ក្នុង​ឈុត​សម្លៀក​បំពាក់​អប្សរា​ និង​មាន​ពុក​មាត់​ ពុក​ចង្កា​ផង​ដែរ​។​ កញ្ញា​ សេង​ ធារី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ ដើម្បី​ពលរដ្ឋ​ខ្មែរ​ និង​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែ​ក​ចាយ​ និង​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​តុលា​ការ​កម្ពុជា​ មិន​បើក​សវនៈការ​ [សវនា​ការ​] កាត់​ក្ដី​ជំពូក​មនុស្ស​ឆ្កួត​ឡើយ​…! […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង ​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​ ស​ម រង្ស៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​គឺ​ជា​ រូប​ថត​ពិត​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លូន​ និង​នាំ​ដំណើរ​ដោយ​សមត្ថកិច្ច​នគរបាលមួយ​រូប​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​លំអិត​អំពី​ទីតាំង​ និងការ​ចាប់​ខ្លួន​នេះ​ឡើយ​។​ រូប​ថត​នេះ​ ក៏​ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ដោយ​អ្នក​ប្រើ​ប្រាស់​ ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​ក្រោម​មេឃ​តែ​មួយ​ វាសនា​ខុស​គ្នា​»។​ Facebook Post […]

Continue Reading

Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាមផង​ដែរ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ដោយ​ក្នុង​នោះ​មាន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កិច្ច​ប្រជុំ​រវាង​លោក​ ហ៊ុន​ ម៉ាណែត​ និង​អនុ​ព័ន្ធ​យោធា​វៀតណាមប្រចាំ​ប្រទេស​កម្ពុជា​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​រូប​លោក​ ពាក់​មួក​ទាហាន​វៀត​ណាម​ផង​ដែរ​ ខណៈ​លោក​កំពុង​តែ​ប្រជុំ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ […]

Continue Reading

Fact Check: លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្នុង​ចំណោម​នោះ​ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គមបាន​លើក​ឡើង​ថា មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៤​សន្លឹក ​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​សម្រាក​នៅ​លើ​គ្រែ​មន្ទីរ​ពេទ្យ​ ដោយ​មាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​បាន​ចូល​រួម​សួរ​សុខ​ទុក្ខ​។​ ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​ទៀត​ ក៏​បាន​បង្ហាញ​នូវ​កម្រង​ផ្កា​ដែល​មាន​រូប​ថត​លោក​ ហ៊ុន​ សែន​ ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «សព​លោក​ ហ៊ុន​ សែន​ ការ​បូជា​សព​ លោក​ ហ៊ុន​ សែន​ នៅ​ភ្នំពេញ​ កំពង់​ចាម​ ឬ​ក៏​បោះ​ចោល​ឲ្យ​ឆ្កែ​ស៊ី​?​»។ ការ​បង្ហោះ​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​សាង​ល្អ​ឲ្យ​គេ​ចាំ​​ ប្រសេីរ​ជាង​សាង​បាប​កម្ម​ឲ្យ​គេ​​ […]

Continue Reading

Fact-Check: រូបថត​មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពិត មើល​ទៅ​វ័យ​ក្មេង ក្រោយ​កែ​កុន​រួច​ហើយ

មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពត ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ​ដែរ ប៉ុន្តែ រូបថត​របស់​មេដឹកនាំ​រូបនេះ ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​មាន​ទាំង​រូបថត​មួយ​ចំនួន​គ្មាន​ប្រភព និង​ព័ត៌មាន​ច្បាស់​លាស់​ផង​ដែរ។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ ប៉ុល ពត មាន​មុខ​វ័យ​ក្មេង។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រហូត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​ហើយ យើង​រក​ឃើញ​ថា រូបថត​នេះ មិនត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១០ ខែសីហា​ ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​មុខ​មេដឹកនាំ​ខ្មែរ​ក្រហម ​ប៉ុល ពត ស្ថិតក្នុង​សភាព​វ័យ​ក្មេង។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​ចាយ​រហូត​ទៅ​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​​សរសេរ​រៀបរាប់ «ពេល​យួន​ឈ្លាន​ពាន​ខ្មែរ ហ៊ុន សែន សម្លាប់​ខ្មែរ​កាន់​តែ​ច្រលន ពេល​ខ្មែរ​បាត់​បង់​ទឹកដី បាត់​បង់​ព្រៃឈើ និង​បាត់​បង់​អ្វីៗ​សព្វ​បែប​យ៉ាង​ដូច​នេះ ទើប​យើង​អាឡោះ​អាល័យ សោក​ស្ដាយ​លោក​តា ប៉ុល ពត បើ​គាត់​នៅ​វិញ យួន […]

Continue Reading

Fact Check: រូប​លោក​ ហ៊ុន​ សែន​ រួម​ដំណើរ​ជា​មួយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជា​រូប​ថត​កាត់​ត​

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជាមួយ​នឹង​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហមុនី​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេក​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ កម្ពុជា​ក្រោម​ មាតុភូមិ​ខ្មែរ​ ដែល​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ព្រះ​មហាក្សត្រ​​កម្ពុជា សម្ដេច​ព្រះ​ នរោត្តម​ សីហមុនី​ បាន​រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជា​មួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។ រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ​បង្ហាញ​នូវ​ទិដ្ឋភាព​ការ​ជិះ​ម៉ូតូ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​។​ Facebook Post | Archived Link […]

Continue Reading

Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ឥណ្ឌូចិន ក្រោម​អាណានិគម​យួន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា រូបថត​នេះ គឺ​ជា​រូបថត​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថត​ជាមួយ​មេដឹកនាំ​វៀតណាម។ រូបថត​ព្រម​ជាមួយសំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម​​មួយ​ឈ្មោះ​ថា ផុស​ដោយ​សេរី (Free Post) ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​ចោទ​សួរ​ថា «តើ​ពិត​ទេ?» និង​រូបថត​មួយ​សន្លឹក​​មាន​សំណេរ​សរសេរ​ថា «នេះ​ជា​រូបថត​ពិត​ សាមហ៊ាង ​ហៅ​ ប៊ុន […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ រត់​ក្នុង​ឈុត​​រុំ​ក្រណាត់​ស​ ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយនៅ​​កម្ពុជា​​ ខក​​ខាន​​មិន​​បាន​​វិល​​ត្រឡប់​​ទៅ​​កម្ពុជា​​នោះ​ឡើយ​។​ ការ​បរាជ័យ​នៃ​ការ​​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ និង​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​នៅ​តាម​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​លោក​ សម​ រង្ស៊ី​ ក្នុង​សម្លៀក​បំពាក់​ឈុត​ស​​ រត់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ភ្ជាប់​ដោយ​អក្សរ​ដែល​បាន​សរសេសរ​ថា​ «ឈ្នះ​ហើយ​បង​ប្អូន​»។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ច្រើន​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដែល​​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាពអតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ដោយ​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ បាន​កំពុង​រត់​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ឈុត​សម្លៀក​បំពាក់​ស​ (ឈុត​សម្រាប់​បុគ្គល​​ស្លាប់​)។​ រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​ថ្ងៃ​នេះ​ខួប ​៣​ឆ្នាំ​នៃ​ខ្មោច​ អា​សម​ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

ប្រវត្តិសាស្ត្រ​កម្ពុជា–វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ស្រឡាញ់​ទឹក​ដី​កេរ្តិ៍​ដូនតា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​ស្មូនមនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក់​កង​ទ័ព ហើយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​មនុស្ស។ ទំព័រហ្វេសប៊ុក​ដដែល អះអាង​ថា រូប​ស្មូន​នេះ គឺ​បង្ហាញ​ពី​ទង្វើ​ទារុណកម្ម​ដែល​ទាហាន​វៀតណាម​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម នៅ​ភាគ​ត្បូង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។ រូបថតជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ខាង​លើ ដែល​សរសេរ​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​អា​យួន​ធ្វើ​បាប​ខ្មែរ កូន​ចៅ​គ្រប់​ជំនាន់ គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ មួយ​ណា​ជា​មិត្ត មួយ​ណា​ជា​សត្រូវ​ស៊ូ​ពូ សូម​យល់​បាន​ច្បាស់ កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​កុហក​យើង​បាន​ណា»។ Facebook Post | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្ដើម​​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត និង​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត Yandex ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​រូបថត​មួយ​សន្លឹក​នេះ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​នេះ​ផង​ដែរ។ […]

Continue Reading

Fact Check: ផ្ទាំង​បដា​ដែល​មាន​រូប​លោក​ ខឹម​ វាសនា​ ជា​រូប​ភាព​​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ និង​អ្នក​គាំទ្រ​គ្រប់​មជ្ឍ​ដ្នាន​​យ៉ាង​ផុស​ផុល​​។​ ក្នុង​ចំណោម​នោះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើ​ផ្ទាំង​បដា​មួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ និង​មាន​ប្រតិ​កម្ម​ចម្រុះពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​បដា​ ដោយ​​មាន​រូប​ថត​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្ស​ស្លោក​សរសេរ​រៀប​រាប់​ថា​ «ក្បាល​ដែក​គោល​សម័យ​ថ្មី​ អត់​ដឹង​ព្រំ​បោក​ម៉េច​ស្ទាវ​»​។​ លោក​ ខឹម​ វាសនា​ គឺ​ជា​អ្នក​នយោបាយ​កម្ពុជា​មួយ​រូប​ដែល​ធ្លាប់​ជា​សមាជិក​នៃ​គណបក្ស​សមរ​ង្ស៊ី​ និង​ត្រូវ​បាន​គេ​បោះ​ឆ្នោត​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​នៅ​ក្នុង​រដ្ឋ​សភា​កម្ពុជា​នា​ឆ្នាំ​២០០៣​។ លោក​ ខឹម​ វាសនា​ បច្ចុប្បន្ន គឺ​​ជា​​ប្រមុខ​ និង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​។  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «ពាក្យ​ស្លោក​ថ្មី​ពិត​»។​ […]

Continue Reading

Fact Check: ក្រដាស​ប្រាក់​គំរូ​ដែល​ទើប​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗ​ត្រូវ​បាន​កាត់​ត

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​នៅ​លើ​ក្រដាស​ប្រាក់​ថ្មី​ ៣០០០០​រៀល​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថ្មី​ៗ​នេះ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ក្រដាស​ប្រាក់​ថ្មី​ដែល​ទើប​នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ដែល​រូប​ថត​នេះ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​កំពុង​ញញឹម​។​  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សង្ហា​អត់​បង​ប្អូន​..»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ដែរ​ ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ​ ក៏​ត្រូវ​បាន​កែ​ច្នៃ​ និង​បង្ហោះ​ដោយ​​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ពិត​ជា​បាន​ស្លាប់​ដូច​គេ​អះ​អាង​មែន​ឬ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ប្រមាណ​​ជាង ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ក្នុង​សភាព​ដេក​ស្តូក​ស្តឹង​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ដោយ​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​នៅ​ក្នុង​ប្រទេស​បារាំង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ និង​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «TV Sorn Dara» ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​ដោយ​សារ​តែ​បាតុ​ភូត​ធម្មជាតិ​។​  រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ មុន​នេះ​បន្តិច​ អន្ទិត​ឡុង​ដែល​ជា​ដៃ​ឆ្វេង​របស់​លោក​ប៉ា​ធាន ​[ប្រធាន​] សម​ រង្សុី​ បាន​ប្រាប់​ខ្ញុំ​អា​ស្ដេច​ខ្លា​ថា​ ភ្លៀង​មួយ​មេ​នៅ​ប្រទេស​បារាំង​ ល្ងាច​មិញ​នេះ​ លោក​ សម​ […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​មាន​ការ​ចែកចាយ​ត​ៗ​គ្នា​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  […]

Continue Reading

Fact Check: រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ធ្លាប់​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ​នៅ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ទាំង​១២៣​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ នោះ​ បាន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ដោយ​តែង​តែ​ត្រូវ​បាន​គេ​រិះ​គន់ និង​វាយ​បក​ជា​រឿយ​ៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​ម្នាក់​កំពុង​តែ​ដេក​​នៅ​លើ​ដី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​យក​មក​បង្ហោះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​កំពុង​តែ​ដេក​​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែកចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផ្តាំ​អោយ​[ឲ្យ​]ហើយ​វើយ​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ មុន​និង​ធ្វើ​អ្វី​មួយ​ ដែល​ជា​ទង្វើ​ក្បត់​ជាតិ​ត​ពូជ​របស់​អា​ឯង​ ឯង​ត្រូវ​តែ​ចេះ​គិត​ពី​ តម្លៃ​ខ្លួន​ឯង​ផង​ ថា​តើ​វា​បច្ចុប្បន្ន​នេះ​ តម្លៃ​ខ្លួន​អា​វា​ថោក​ជាង​សត្វ​ឆ្កែ​ ឬ​ក៏​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​សត្វ​ឆ្កែ​ […]

Continue Reading

Fact Check: ពុំ​មាន​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​ លោក​ សេង​ សារី​ នោះ​ឡើយ​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ តុលាការ​កម្ពុជា​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​វិភាគ​នយោបាយ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ លោក​ សេង​ សារី​។ ការ​ចេញ​ដីកា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​​ បាន​ប្រកាស​ជា​សាធារណៈ​នៅ​​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​កុមារ​អាយុ​ពី​៦ឆ្នាំ​ ទៅ​១២​ឆ្នាំ​ នៅ​ឯ​វិមាន​សន្តិភាព​ នា​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ​ឆ្នាំ​២០២១​កន្លង​ទៅ​។ ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​ សេង​ សារី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដោយ​អម​ជាមួយ​នឹង​ការ​អះ​អាង​ថា​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​កញ្ញា​ ឆ្នាំ​​២០២១​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ ​ធាតុ​ពិត​នៅ​កម្ពុជា​,THIS IS CAMBODIA បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​បណ្ឌិត​ សេង​ សារី​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​។​ រូប​ថត​ និង​ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​  ខាង​ក្រោម​នេះ​ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា តែង​តែ​បង្ហោះជា​រឿយៗ​​នូវ​​រូបថត វីដេអូ ឬ​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចោទ​ថា ប៉ុន​ប៉ង​លេប​យក​ទឹក​ដី​កម្ពុជា។ ក្នុង​នោះ រូបថត​រូប​សំណាក​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​​សង្គម​និយម ដែល​កាន់​ដាវ​ក្នុង​ដៃ និង​អង្គុយ​លើ​ទម្រ​មួយ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នៃ​រូប​សំណាក​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​ន័យ​ថា រូប​សំណាក​នេះ ត្រូវ​បាន​សាង​សង់​ឡើងនៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត​រូប​សំណាក​​លោក ហូ ជីមិញ មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុន​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​រូប​សំណាក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​សង្គម​និយម ស្ថិត​ក្នុង​លក្ខណៈ​អង្គុយ​កាន់​ដាវ និង​បំពាក់​ដោយ​ទង់​ជាតិ​វៀតណាម​នៅ​ចំហៀង​ខ្លួន​នៃ​រូប​ចម្លាក់​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រហូត​ដល់​ជាង ១​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​បង្ហោះ​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​បាន​លោត​មក​​បង្ហាញ​ជា​ថ្មី​នៅ​ចំ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​នេះ។ Facebook […]

Continue Reading

Fact-Check: តើ​វីដេអូ​ឃ្លីប​នេះ​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មែន​ទេ?

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ បន្ទាប់​ពី​លោក​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​សប្ដាហ៍ ដោយសារ​តែ​ការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ឯ​ក្រៅ​ប្រទេស។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ភ្ជាប់​ជាមួយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ News Fast បាន​​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ជិត ១​នាទី​ផង​ដែរ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត​គ្នា ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ចុច​«ចូល​ចិត្ត»​ផង​ដែរ។ ជាង​នេះ​ទៀត អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខ្លះ ក៏​បាន​បញ្ចេញ​មតិ​ថា «R.I.P.» ជា​អក្សរ​កាត់​នៃ​ពាក្យ​អង់គ្លេស «Rest in Peace» ឬ​មាន​ន័យ​ថា «សូម​ទៅ​កាន់​សុខ​គតិ​ភព» ដែល​ជា​ពាក្យ​សម្រាប់​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​នរណា​ម្នាក់។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ចម្លង​​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ News Fast ដែល​សរសេរ​រៀបរាប់​ថា […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ ​លោក​ សម​ រង្ស៊ី​ បាន​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​កាន់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៨ ខែសីហាកន្លង​ទៅ​នេះ​ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល​មួយខែ ដោយ​លោក​គ្រោង​នឹង​ដឹកនាំ​ក្រុម​​មន្រ្តី​​គណបក្ស​នេះ​​ទៅ​ជួប​​មន្រ្តី​ពាក់ព័ន្ធ​របស់​​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចង់​សេីច​ក្រុម​​ រង្សុី​ វា​ប្រជុំ​សម្ងាត់​តាម​រយៈ​​ ​Zoom សម្ងាត់​ម្រាយ​វា​ស្អី​​! បេី​រាល់​ការ​ប្រជុំ​គេ​ថត​សំឡេង​បាន​ទាំង​អស់​ហ្នឹង​​ […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?

ខណៈ​ដែល​វីរុស​កូវីដ-១៩​បន្ត​រាត​ត្បាត​កម្ពុជា​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដូច​មុន​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដើម្បី​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​ News Assembly ​បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រៀម​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​មួយ​សន្លឹក​របស់​លោក ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​​សម្រាក​ព្យាបាល​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក News Assembly ដែល​អះ​អាង​ថា «ថ្ងៃ​អាទិត្យ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ ត្រៀម​ៗៗ…​ថ្ងៃ​នេះ​ទទួល​បាន​ព័ត៌មាន​មក​ថា លោក ហ ស កំពុង​តែ​ឈឺ​ធ្ងន់ […]

Continue Reading

រូប​អតីត​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​អះ​អាងជា​លោក​ សម​ សារី​

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​នោះ ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ដេញ​ដោល​ខាង​នយោបាយ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​យ៉ាង​ផុស​ផុល​​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​រង្វង់ខ្មៅ​ ដោយ​ត្រូវ​បាន​គេ​អះ​អាង​ថា​នោះ​ គឺ​ជា​ចារ​កម្ម​យួន​ សម​ សារី​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើ​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ នាយក​រដ្ឋ​មន្ត្រី​គំរូ​​ គឺ​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​ ដោយ​ក្នុង​នោះ​មាន​រូប​ថត​មួយ​សន្លឹក​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ថត​រូប​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​​ការ​អះ​អាង​ថានោះ​គឺ​ជា​ លោក​ សម​ សារី​។​ ​​​​លោក​ សម ​សារី​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ ជា​ឪពុក​របស់​លោក ​សម ​រង្ស៊ី​ ដោយ​លោក​ក៏​ធ្លាប់​បាន​ធ្វើ​ជា​​ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ឯក​អគ្គ​​រាជ​ទូត​ខ្មែរ​ប្រចាំនៅ​ចក្រ​ភព​អង់​គ្លេស​ផង​ដែរ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​ថ្នាក់​ដឹក​នាំ​វៀត​ណាម​ ដោយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះ​អាង​ថា​ជា​លោក​ […]

Continue Reading

Fact-Check: តើ​លោក ស ខេង និង​លោក សម រង្ស៊ី ជួប​គ្នា​នៅ​ប្រទេស​បារាំង​មែន​ឬទេ?

ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​រយៈ​ពេល​ពីរ​សប្ដាហ៍​សម្រាប់​«ធុរៈ​ផ្ទាល់​ខ្លួន»។ ដំណើរ​របស់​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​រូប​នេះ​ទៅ​ប្រទេស​បារាំង នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ស ខេង និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ប្រទេស​បារាំង​ផង​ដែរ​នោះ បាន​ជួប​ពិភាក្សា​គ្នា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ថែម​ទាំង​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក ស ខេង ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី ផង​ដែរ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា មេដឹកនាំ​ទាំង​ពីរ​រូប​នេះ បាន​ជួប​គ្នា​មែន។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​នោះ ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​ អះ​អាង​ថា លោក ស ខេង និង​លោក […]

Continue Reading

Fact Check: ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​កាន់​បង្ហាញ​រូប​ថត​លោក​ ហ៊ុន​ សែន​ ដោយ​ភា្ជប់​នឹង​ការ​សរសេរ​ថា​លោក​ ហ៊ុន សែន​ គឺ​ជា​មេ​ផ្តាច់​ការ​នោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​កន្លង​មក​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុង​​កាន់​រូប​ថត​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ លោក​ ហ៊ុន​ សែន​។​ រូប​ថត​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ផង​ថា​ «ទិស​ដៅ​យើង​បន្ទាប់​ទៀត​ គឺ​មេ​ផ្តាច់​ការ​ ហ៊ុន​ សែន​»​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយនឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដែល​បានសរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «បើ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​កម្ចាត់​មេដឹកនាំ​ផ្ដាច់​ការ​ចោល​ […]

Continue Reading

Fact Check: រូប​ថត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​កាត់​ត​ជាមួយ​​ ធី សុវណ្ណថា​

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ ពី​សំណាក់​ក្រុម​អ្នក​ជំទាស់​ ឬ​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក​ ជា​ពិសេស​នៅ​លើ​បណ្តាញ​សង្គម​នា​នា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​លោក​ ជាមួយ​នឹង​​លោក​ស្រី​ ធី​ សុវណ្ណថា​ កំពុង​អង្គុយ​ក្បែរ​គ្នា​នៅ​ក្នុង​រថយន្ត​នោះ​ ត្រូវ​បាន​បង្ហោះ​ ចែក​ចាយ​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊៊ុន​ សែន​ ជាមួយ​នឹង​លោក​ស្រី​ ធី​ សុវណ្ណ​ថា​ កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​។​ លោក​ស្រី​ ធី​ សុវណ្ណ​ថា​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ គឺ​ជា​អតីត​សកម្មជន​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​ និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដ៏​ល្បី​ល្បាញ​ម្នាក់​ ដែល​ក្រោយ​មកលោក​ស្រី​បាន​​ងាក​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។  រូប​ថត​នេះ​ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ និង​​ប្រតិកម្ម​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​អក្សរ​នៅ​លើ​រូប​ថត​ដូច្នេះ​ថា​ «ចៅ​លោក​តា​ពិត​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact Check: ​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​កាត់​ត​នៅ​លើ​គម្រប​សៀវ​ភៅ​

ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​ និង​ការ​រិះ​គន់​​ចម្រុះ​យ៉ាង​ចំ​ៗ​ទៅលើ​ពិធីករ​ទូរទស្សន៍បាយ័ន​​លោក​ អេង​ រិទ្ធី​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ ជា​ពិសេស​ក្រោយ​ពេល​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​​ជា​សាធារណៈ​ថា​ នៅ​ស្រុក​ខ្មែរ​យើង​នេះ​គ្មាន​បង​ប្អូន​ជន​ជាតិ​វៀត​ណាម​នោះ​ទេ​។ នៅ​ក្នុង​ចំណោម​នោះ​​​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​លោក​​​ អេង​ រិទ្ធី​ អង្គុយ​អាន​សៀវ​ភៅ​មួយ​ដែល​មាន​គម្រប​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កែ​ច្នៃ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើប្រាស់​​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដោយ​បាន​បង្ហាញ​រូបថត​របស់​លោក​ អេង​ រិទ្ធី​ ​​ពិធីករ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​ទូរទស្សន៍បាយ័នកំពុង​តែ​អង្គុយ​អាន​សៀវ​ភៅ​។​ សៀវ​ភៅ​ដែល​លោក​កំពុង​អាន​នោះ​ មាន​ចំណង​ជើង​ថា​ «វិធី​ក្លាយ​ជា​ព្រំ​ជេរ​ម៉ែ​លោក​» ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​លោក​ ខឹម​ វាសនា​ ផ្តាម​ពី​លើ​គម្រប​សៀវ​ភៅ​ផង​ដែរ​។​ លោក​ ខឹម​ វាស​នា​ ត្រូវ​បាន​ស្គាល់​ជា​ទូ​ទៅ​ថា​ គឺ​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំងមួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។​​ រូប​ថត​នេះ​ក៏​ត្រូវ​បាន​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​  ​រូប​ភាព​ផ្តាម​ចេញ​ពី​ក្រុម​ហ្វេស​ប៊ុក ​ប្រជុំ​កំពូល​អ្នក​នយោបាយ​ បាន​សរសេរ​រៀប​រាប់​ថា​ «អាន​ហើយ​ចេះ​បោក​»​។​ Facebook […]

Continue Reading

Fact-Check: លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​សុជីវធម៌​ទាំង​ស្រុង​ទៅ​កាន់​មន្ត្រី​ការទូត​អង់គ្លេស​មែន​ឬទេ?

ជំនួយ​​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​ AstraZeneca​ចំនួន ៤១៥,០០០​ដូស ដែល​ផ្ដល់​ដោយ​ចក្រ​ភព​អង់គ្លេស​មក​កម្ពុជា ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចូល​រួម​ទទួល​វ៉ាក់សាំង​នោះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​មន្ត្រី​ទូត​អង់គ្លេស​លើក​ដៃ​សំពះ​ជម្រាប​សួរ​លោក ហ៊ុន សែន ប៉ុន្តែ មេដឹកនាំ​កម្ពុជា​រូបនេះ មិន​បាន​លើក​ដៃ​សំពះ​វិញ​ទេ។ រូបថត​មួយ​សន្លឹក​នេះ នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា លោក ហ៊ុន សែន គ្មាន​សុជីវធម៌​នោះ​ឡើយ ខណៈ​មន្ត្រី​ទូត​បរទេស​បាន​លើក​ដៃ​ជម្រាប​សួរតាម​របៀប​ខ្មែរ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ក្នុង​បណ្ដាញ​សង្គម ដែល​បង្ហាញ​បុរស​បរទេស​ម្នាក់​សំពះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ ហ៊ុន សែន បង្ហាញ​ឥរិយាបថ​មិន​សម​រម្យ​ចំពោះ​បុរស​បរទេស​រូប​នោះ ដោយ​មិន​បាន​លើក​ដៃ​សំពះ​បុរស​បរទេស​រូប​នោះ​វិញ​ឡើយ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «អង់គ្លេស​អើយ កុំ​ជោរ​ជាមួយ​សម្ដេច! […]

Continue Reading

Fact Check: រថយន្ត​ទំនើប​​ Rolls-Royce លិច​ក្នុង​ទឹក​ជំនន់​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ផ្នែក​ខ្លះ​នៃ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​លិច​លង់​នៅ​ក្រោម​ទឹក​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើយ​រូបភាព​នៃ​ទឹក​ជន់​លិច​នោះ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។ ដោយ​នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​សកម្មភាព​មនុស្ស​មួយ​ក្រុម​កំពុង​​រុញ​ច្រាន​រថយន្ត​ទំនើប​​ Rolls-Royce ដែល​លិច​ក្នុង​ទឹក​ជំនន់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​ភ្ជាប់​ថា​ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍន៍​​របស់រាជ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​ទិដ្ឋភាព​រថយន្ត​ទំនើប Rolls-Royce ពណ៌​ខ្មៅ​ ចំនួន​មួយ​គ្រឿង​ ជន់លិច​នៅ​ក្នុង​ទឹក​ជំនន់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​រុញ​ដោយ​មនុស្ស​មួយ​ក្រុម​។​ រូប​ថត​ដដែល​នេះ​ ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ហ្នឹង​ហើយ​គឺ​ជា​ប្រទេស​ដែល​អភិវឌ្ឍន៍ ជយោ​សម្តេច​តេជោ​ (សំដៅ​ទៅ​ដល់​ប្រទេស​កម្ពុជា​ ក្រោម​ការ​គ្រប់​គ្រង​ដោយ​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​)។​  រូប​ថត​នេះ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​បញ្ចេញ​មតិ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ថ្មី​ៗ​នេះ​។​  រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុកអ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ពេល​នៅ​លើ​គោក​ គេ​ហៅ​ថា​ រ៉ុល រ៉យ (Rolls-Royce) ពេល​នៅ​ក្នុង​ទឹក​ គេ​ហៅ​ថា​ រ៉យ​ រុញ​ (Royce Push) អា​នាង​រុញ​ប្រទេស​ដែល​អភិវឌ្ឍន៍​​គឺ​អ៊ីចឹង​​ជយោ​សម្ដេច​តេជោ​»​។​ […]

Continue Reading

Fact Check: អ្នក​ទោសដែលចង​ភ្ជាប់​​នឹង​ច្រវាក់​​នោះ​​ មិន​មែន​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទេ​

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ជា​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​រស់​នៅ​ទីនោះ ដែល​ត្រូវ​បាន​ចែក​រំលែក និង​ជជែក​ដេញ​ដោល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចង​ជាម​ួយ​នឹង​ច្រវាក់​ជើង​ និង​រាង​កាយ​នោះ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​ម្នាក់​ បាន​អះ​អាង​ថា​​គឺ​ជា​ទិដ្ឋ​ភាព​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​ជន​ជាតិ​វៀត​ណាម​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ការ​ចាប់​ចង​ក្រុម​មនុស្ស​មួយ​ក្រុម​ដោយ​ដាក់​នឹង​ច្រវាក់​ដៃ​ ​ជើង​ និង​ក​យ៉ាង​តឹង​រឹង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​មួយ​នោះ​គឺ​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោមពី​ជន​ជាតិ​វៀត​ណាម​។​​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ពាន់​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ័​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មើល​សិន​ទៅ​មុន​នឹង​សម្រេច​ចិត្ត​ស្រលាញ់​​យួន​ នេះ​ជា​រូប​ភាព​ខ្មែរ​ក្រោម​ដែល​យួន​ធ្វើ​ទារុណ​កម្ម​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួនដូច​ខាង​ក្រោម​។ រូប​ថត​ដែល​មាន​ទម្រង់​ […]

Continue Reading

Fact-Check: តើ​រូបថត​មួយ​សន្លឹក​នេះ​គឺ​ជា​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​មែន​ឬទេ?

កាល​ពី​ដើម​ខែ​សីហា​នេះ កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន៧​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី ដែល​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​រយៈ​ពលករ​ខ្មែរ។ វិធានការ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជាច្រើន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​តាម​ច្រក​របៀង​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ទីតាំង​មួយ​ដែល​គេ​មិន​ស្គាល់ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ថា មនុស្ស​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​បី​​សន្លឹក​​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ហូរ​មួយ​កន្លែង និង​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីតាំង​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្រុម​មនុស្ស​នៅ​ក្នុង​រូបថត​ទាំង​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១/August 4th 2021 របប​ ហ៊ុន សែន ធ្វើ​ឱ្យ​ពលករ​រង​ទុក្ខ​វេទនា ឆ្លង​ទឹក​ឆ្លង​គោក បុក​សម្រុក​មក​ច្រើន​ណាស់​ពលករ​ខ្មែរ​យើង តែ​ត្រូវ​បាន​អាជ្ញាធរ​ខាង​ខ្មែរ​ហាម​ឃាត់​មិន​ឱ្យ​ចូល ថែម​ទាំង​បណ្ដេញ​ត្រឡប់​ឱ្យ​មក​សម្រាក​នៅ​ខាង​ទឹក​ដី​ថៃ​ជា​បណ្ដោះ​អាសន្ន​វិញ»។ Facebook Post | […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​​បាន​ស្លាប់​​ដូចគេ​​អះ​អាង​មែន​ឬ​?

កាល​ពី​អំឡុង​ខែ​មិថុនា​ថ្មី​ៗ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​ថ្ងៃ​ ដោយសារ​លោក​បាន​ជាប់​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​​ដើម្បី​តាម​ដាន​សុខភាព ក្រោយ​ពី​លោក​ប្រកាស​ថា បាន​ប៉ះ​ពាល់​ជាមួយ​បុគ្គលដែល​​ឆ្លង​កូវីដ-១៩។ ការ​អវត្ត​មាន​របស់​រូប​លោក​ បាន​ធ្វើ​ឲ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​​ថា មេដឹកនាំ​កម្ពុជា​រូប​នេះបាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដែល​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកដែល​សរសេរ​រៀប​រាប់​ថា​ «អាងាប់​នេះ​ វា​ងាប់​ហើយ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​​សេចក្ដី​រាយ​ការណ៍​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស […]

Continue Reading

Fact Check: បុរស​បរទេស​ម្នាក់​កាន់​​ផ្ទាំង​ក្រដាស​​ជា​ភាសា​ខ្មែរ​​ជា​រូប​​ថត​កាត់​ត​​​

សេចក្តី​សម្រេចការ​ហាមឃាត់​ និង​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅខេត្ត​មួយកាលពី​អំឡុងខែមេសាមុននេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ជជែក​ដេញ​ដោល​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ក្នុង​ចំណោម​នោះ​​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជន​បរទេស​ម្នាក់​កំពុង​ឈរក្បែរ​បង្អួច​ ​កាន់​​ផ្ទាំង​ក្រដាស​សរសេរ​ជា​អក្សរ​ខ្មែរ​ថា ​«បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ដោយ​បង្ហាញ​រូប​របស់​បុរស​ជន​បរទេស​ម្នាក់​កំពុង​​ឈរ​កាន់​​ផ្ទាំង​ក្រដាស​មួយ​ក្បែរ​នឹង​មាត់​បង្អួច​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញផ្ទាំង​ក្រដាស​មួយ​សន្លឹក​ជាមួយ​សំណេរ​ថា​ «ថ្ងៃ​២៨​ បើ​មិន​បើក​ផ្លូវ​ សុំ​អង្ករ​មួយ​ការុង​ផង​»។ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកក៏​បាន​​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «ដំណឹង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  រូបថត​ដើមនេះ​​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុងគណនី Instagram របស់​លោក Seth […]

Continue Reading

Fact-Check: តើ​ក្មេង​ស្រី​ក្នុង​រូបថត​នេះ​កាន់​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ​មែន​ឬទេ?

ខណៈ​ដែល​ការ​បោះ​ឆ្នោត​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​នោះ ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​នានា​នៅ​កម្ពុជា។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មួយ​ផ្ទាំង​ដែល​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ គឺ​ជា​គណបក្ស​របស់​វៀតណាម។ រូបថត​រួម​ជាមួយ​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ​្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​ក្មេង​ស្រី​នោះ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់ ដែល​កាន់​បដារ​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា គឺ​ជា​គណបក្ស​របស់​ប្រទេស​វៀតណាម។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មាន​សំណេរ​ថា «គណ​បក្ស​ប្រជាជន​ជា​គណបក្ស​ផស់​[របស់]វៀតណាម»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និងខ្លឹមសារ​នៃ​បដារ​មួយ​ផ្ទាំង​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ដើម​របស់​​សមាគម​គាំ​ទ្រ​ប្រជាធិបតេយ្យ (Democracy Supporters Association) ហៅ​កាត់​ថា DSA ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​កុមារី​ម្នាក​់​កាន​បដារ​ដែល​មាន​សំណេរ​ថា «សង្គ្រោះ​កោះ​កុង​ក្រៅ​ជា​ភារកិច្ច​របស់​យើង​ទាំង​អស់​គ្នា​! ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​វា!»។ […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​មតិ​មួយ​ចំនួន​ផ្គូរ​ផ្គង់​ថា​ជា​អនាគត​មេដឹកនាំ​បន្ត​វេន​ពី​ឪពុក​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​សំខាន់​នៅ​ក្នុង​ជួរ​កង​ទ័ព និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ថា មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា ជា​កូន​ប្រុស​របស់​លោក ឡេ ឌឹកថូ មេដឹកនាំ​មួយ​រូប​របស់​វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ។ ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ បាន​ចែក​រំលែក​នូវរូបថត​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺ​ជា​យួន (វៀតណាម)។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា […]

Continue Reading

Fact Check: រូប​ថត​តាំង​នៅ​ក្នុង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​កាត់​ត

​ខណៈពេល​នឹង​មាន​​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​រិះគន់​រវាង​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត បានកើត​ឡើង​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ ជាពិសេស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។​ ក្នុង​ចំណោម​នោះ​​​​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​រូបតាំង​របស់​​មេដឹក​នាំ​​វៀត​ណាមនោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ Cnrp Fresh News ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជាលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​។​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​​បង្ហាញ​អំពី​រូប​ថត​តាំង​នៅ​ពី​ក្រោយ​កៅ​អី​ដែល​លោក​កំពុង​អង្គុយ​ផង​ដែរ​ ដោយ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​របស់​លោក​កំពុង​តែ​ឈរ​ចាប់​ដៃ​ជាមួយ​នឹង​មេដឹក​នាំ​របស់​ប្រទេស​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អា​ខ្វាក់​ ក្បត់​ជាតិ​ខ្មែរ​ ធ្វើ​បដិវត្តន៍​ពណ៌​ ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុល​ពត​ យក​ទៅ​លក់​ឲ្យ​​យួន​ ដែល​ធ្វើ​ឲ្យ​​យួន​ឈ្លាន​ពាន​ និង​គ្រប់​គ្រង​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន សែន​ ពិត​ជា​គ្មាន​សក់​មែន​ដែរ​ឬ​ទេ​?

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​សភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​​ ខណៈ​ពេល​ដែល​សម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​មាន​សក់​ជា​ធម្មតា​នោះ​​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ សកម្មជន​ហ្វេសប៊ុក​ដើម្បី​សង្គ្រោះ​ជាតិ​ Facebook Activist To save The Nation ដោយ​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហ៊ុន​សែន ​ជា​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ដៃ​ជាមួយ​នឹង​សម្ដេច​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​​​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហមុនី​ ដែល​ទ្រង់​មាន​សក់​ជា​ធម្មតា​ ខណៈ​ពេល​ដែល​លោក​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​នោះ​ឡើយ។​  អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សតវត្សរ៍​ទី​១៩​ពី​សំណាក់​​កង​ទ័ព​វៀតណាម​នាពេល​នោះ តែង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​រម្លឹក​ឡើង​វិញ​ជានិច្ច។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​ពាន់​ដឹង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​បាន​អះ​អាង​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បួន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត​ស​ខ្មៅ​ទាំង​នោះ បង្ហាញ​ការ​​ប្រហារ​ជីវិត​មនុស្ស​ដោយ​កាត់​ក្បាល​ និង​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​ខ្នោះ​ឃ្នាង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា យួន​បាន​ឈ្លាន​ទឹក​ដី​កម្ពុជា និង​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​សតវត្សរ៍​ទី​១៩។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​ខ្មែរ៖ យួន​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្នេញ ជិះ​ជាន់​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​គ្រប់​រូបភាព​រាប់រយ​ឆ្នាំ​ហើយ ពិសេសស​ខ្មែរ​ក្រោម»។ Facebook Post | Archived Link រូបថត​ពីរ​នៅ​ក្នុង​ចំណោម​រូបថត​បួន​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក LDP បង្ហោះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។ ទំព័រ​ហ្វេសប៊ុក​នេះ ​រៀបរាប់​ថា «នៅ​ឆ្នាំ​១៨៤៤ ស្ដេច​យួន​បាន​បញ្ជា​ឱ្យ​កាត់​ក្បាល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ងើប​បះបោរ​ប្រឆាំង​នឹង​យួន មាន​មេ​ស្រុក និង​ប្រជាជន​ខ្មែរ​ជាច្រើន ត្រូវ​យួន​កាត់​ក្បាល»។ Facebook […]

Continue Reading

Fact-Check: អំឡុង​ពេល​កាន់​តំណែង តើ​​អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​ថ្លែង​នូវ​សម្រង់​សម្ដី​នេះឬ​ទេ​?

​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​បញ្ចប់​អាណត្តិ​របស់​អ្នកស្រី​​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ​ បន្ទាប់​ពី​កាន់​តំណែង​នេះ​ចាប់​ពី​ឆ្នាំ​២០១៥​មក។ អំឡុង​ពេល​បំពេញ​បេសកកម្ម​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​រិះគន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ថ្មីៗ​នេះ សម្រង់​សម្ដី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​អះ​អាង​ថា ជា​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។  ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​​ចែក​រំលែក​នូវ​ខ្លឹមសារ​មួយ​ដែល​បង្ហាញ​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អតីត​អ្នករាយការណ៍​ពិសេស​​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ Facebook Post | Archived Link អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​ចែក​រំលែក​ខ្លឹមសារ​នេះ​ពី​ប៉ុស្តិ៍​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​បាន​បង្ហោះ​ខ្លឹមសារ​នេះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​កន្លង​មក។ ខ្លឹមសារ​នៃ​ប៉ុស្តិ៍​នោះ បង្ហាញ​នូវ​សម្រង់​សម្ដី​របស់​អ្នក​ស្រី រ៉ូណា ស្មីត ដែល​និយាយ​ថា «នយោបាយ​ជា​អាយុ​ជីវិត​របស់​អ្នក គ្រួសារ​អ្នក វាសនា​ប្រទេស​ជាតិ​របស់​អ្នក! តើ​ហេតុអ្វីបាន​ជា​អ្នក​រាល់​គ្នា​មិន​ខ្វល់​រឿង​ជាតិ​ទឹក​ដី? […]

Continue Reading

Fact Check: តើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​បាន​កាន់​ទង់​ជាតិ​ និង​ពាក់​មួក​របស់​វៀត​ណាម​មែន​ដែរ​ឬ​ទេ​?

សកម្ម​ភាព​​ និង​ការ​បញ្ចេញ​មតិ​រិះគន់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ពី​សំណាក់អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ និង​​អ្នក​គាំទ្រ​​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល។​ នៅ​ក្នុង​ចំណោម​នោះ​​ មាន​រូបថត​មួយ​សន្លឹក​​បង្ហាញ​រូប​ថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ពាក់​មួក​ និង​កាន់​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ដែល​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហេង​ សំរិន​ ដែល​ជា​ប្រធាន​រដ្ឋ​សភា​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ទង់​ជាតិ​របស់​រដ្ឋ​កម្ពុជា​ និងទង់​ជាតិ​វៀត​ណាម​ ខណៈ​ដែល​សម្ដេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ទ្រង់​បាន​​ពាក់​មួក​របស់​ប្រទេស​វៀត​ណាម​ផង​ដែរ​។​​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អ្នក​ដែល​ថា​ ស្តេច​ធ្វើ​អី្វ​មិន​កើត​ ដោយ​សារ​នៅ​ក្រោម​អំណាច​ហ៊ុនសែន​នោះ​ គឺខុស​ហើយ​ តាម​ពិត​ពួក​វា​ត្រូវ​តែ​គ្នា​ហ្នឹង​ ក្បត់​ជាតិ​ដូច​តែ​គ្នា​ ចង់​ឬ​មិន​ចង់​ ស្តេច​ត្រូវ​ទទួល​ខុស​ត្រូវ​ ជាង​ហ៊ុន​សែន​ផង​ អ្នក​និយាយ​បែប​នេះ​ គឺ​ផ្កាប់​មុខ​នឹង​ស្តេច​ […]

Continue Reading

Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ទូក​នេសាទ​របស់​វៀត​ណាម​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​មែន​ឬ​?

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មិន​សូវ​មាន​ភាព​​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ព្រំដែនគោក​ និង​ព្រំ​ដែន​ទឹករបស់​ប្រទេស​ទាំង​ពីរ​នេះ​​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​ពិី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​​ ក្នុង​ចំណោម​នោះ​​ មាន​រូប​ថតមួយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ដែល​មាន​ទង់​ជាតិ​របស់​វៀត​ណាម​ និង​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​អក្សរ​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​​​ «Fishing freely in Cambodia’s water» ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ជា​ច្រើន​បាន​ធ្វើ​ចរាចរ​នៅ​លើ​ផ្ទៃ​ទឹក​ ដោយ​អម​ជាមួយ​នឹង​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ និង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​​ ក៏​មាន​អក្សរ​ជា​ភាសា​អង់​គ្លេស​ផង​ដែរ​ថា​ «Fishing freely in Cambodia’s water»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «ការ​នេសាទ​ដោយ​សេរី​នៅ​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​កម្ពុជា​»​ ដោយ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បានបង្ហោះ​រូប​ថត​មួយ​សន្លឹក​នេះ​ចូល​ទៅ​ក្នុង​ក្រុម​ អមដំណើរលោកប្រធានសម រង្សុីចូលស្រុក ដែល​មាន​សមាជិក​ក្នុង​ក្រុម​ប្រមាណ​ជាង​ប្រាំ​បី​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់​។ ​ Facebook Post […]

Continue Reading

Fact Check: រូបថតសម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ​ លត់​ជង្គង់​មុខ​​រូប​ថត​លោក​ ហូ​ ជី​មិញ​ ​មិនមែន​ជា​ការ​ពិត

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហា​ព្រំដែន​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​ដេញ​ដោល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​។​​ ជាក់​ស្តែង​ថ្មី​ៗ​នេះ​ មាន​រូប​ថត​មួយ​សន្លឹក ដែល​បង្ហាញ​​សម្តេច​ព្រះ​វររាជ​មាតា នរោត្តម​ មុនីនាថ ​សីហនុ​ លត់​ជង្គង់​គោរព​រូប​ថត​លោក​ ហូ ជី​មិញ​ ស្ថាបនិក​នៃ​របប​កុម្មុយនីស្ត​វៀតណាមនោះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​សមេ្តច​នរោត្តម​ មុនីនាថ​ សីហនុ​ ដែល​ត្រូវ​ជា​ព្រះ​មាតា​បង្កើត​របស់​ព្រះ​បាទ​នរោត្តម​សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញអំពី​ទិដ្ឋភាព​ដែល​សម្តេច​យាយ​ ទ្រង់​បាន​លត់​ជង្គង់​នៅ​ក្រោម​រូប​ថត​ ដែល​ហាក់​ដូច​ជា​គោរព​អតីត​មេដឹក​នាំ​វៀត​ណាម​ម្នាក់​គឺ​លោក​ ហូ​ជី​មិញ​។​ លោក​ ហូជីមិញ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹក​នាំ​កុម្មុយនិស្ត​វៀត​ណាម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​បង្រួប​បង្រួម​វៀត​ណាម​ខាង​ជើង​ និងវៀត​ណាម​ខាង​ត្បូង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​តែ​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក […]

Continue Reading

Fact-Check: តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី?

ខណៈ​ដែល​​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាញ់​​លោក​បណ្ឌិត​ កែម ឡី កាន់​តែ​ខិត​ជិត​ចូល​មក​ដល់នោះ ប្រធាន​បទ​ជា​ច្រើន​ជុំ​វិញ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​លើក​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​។ ក្នុង​ចំណោម​នោះការ​ជជែក​នោះ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​​មួយ​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មកនេះ ដោយ​​អះ​អាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា លោក សម រង្ស៊ី ជា​អ្នក​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ លោក កែម ឡី។ វីដេអូ​មាន​រយៈ​ពេល ៦​នាទី​​​នោះ បង្ហាញ​ស្ត្រី​ម្នាក់​អត្ថាធិប្បាយ​អំពី​ឃាតកម្ម​លើ​លោក កែម ឡី ហើយ​ជាមួយ​ការ​ផ្គូរ​ផ្គង់​ព្រឹត្តិការណ៍​នានា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ទៅ​នឹង​ឃាតកម្ម​មួយ​នេះ។ ស្ត្រី​រូប​នោះ​បាន​អត្ថាធិប្បាយ​ក្នុង​វីដេអូ​នោះ​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ ហើយ​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ណែនាំ​ឱ្យ​មក​ធ្វើ​ការងារ​ជា​អង្គរក្ស​របស់​លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ខាង​ក្រោម​នេះ គឺ​ជា​តំណ​ភ្ជាប់​សេចក្ដី​អត្ថាធិប្បាយ​ទាំង​ស្រុង​នៃ​វីដេអូ​នេះ ដែល​រៀបរាប់​ក្នុង​ន័យ​ថា លោក សម រង្ស៊ី ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី។ Facebook Post | Archived Link Fact Crescendo Cambodia បាន​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​សេចក្ដី​រាយការណ៍​នានា​ជុំ​វិញ​ឃាតកម្ម​លើ​លោក […]

Continue Reading

Fact Check: ​តើ​​អ្នក​ស្រី មូរ សុខហួរ រិះ​គន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មែន​ទេ?

យុទ្ធនាការ​នៃ​ការ​ដាក់​លក់​ប័ណ្ណ​នាឡិកា​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ​តម្លៃ​ ៥ដុល្លារ​​ក្នុង​មួយ​ប័ណ្ណ​នោះ​​ បាន​​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​។ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​រូប​ថត​របស់​អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ​ សុខ​ហួរ​ កំពុង​តែ​កាន់​ស្លាកសរសេរ​ជា​ភាសាខ្មែរ​ចោទ​ទៅ​លើ​លោក​ សម​ រង្ស៊ី​​​ ថា​ កំពុង​តែ​បង្វែរ​ដាន​នោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ក្នុង​​ក្រុម​ទូរទស្សន៍ស្រាតខោជនផ្តាច់ការ ដែល​បង្ហាញ​​អ្នកស្រី​​ មូរ​ សុខ​ហួរ​ ​កាន់​ស្លាក​សរសេរ​​​ថា ​លោក​ សម​ រង្ស៊ី​ វាយ​ប្រហារ​ព្រះ​មហាក្សត្រ​នោះ​ គ្រាន់​តែ​ជា​ការ​បង្វែរ​ការ​តាមដានតែ​ប៉ុណ្ណោះ​។​ រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​អ្នកស្រី​ មូរ​ សុខ​ហួរ​ កាន់​បដា​មាន​​អក្សរ​សរសេរ​ថា​​ «សម​ រង្ស៊ី​បន្ត​វាយ​ប្រហារ​មក​លើ​ព្រះ​មហាក្សត្រ​ គឺ​ […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​គឺ​ជា​ការ​បោះតង់​ដោយ​ជន​ជាតិ​វៀតណាម​តាម​ព្រំដែន​កម្ពុជា​មែន​ឬទេ?

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​មក វៀតណាម​បាន​បោះ​តង់ និង​ដាក់​ពង្រាយ​កង​ទ័ព​របស់​ខ្លួន​ចូល​មក​តំបន់​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វៀតណាម​ធ្វើ​បែប​នេះ​ក្នុង​បំណង់​អ្វី។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ បង្ហាញ​នូវ​ការ​បោះ​តង់​របស់​ជន​ជាតិ​វៀតណាម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ជាមួយ​ការ​អះ​អាង​​​ថា រូបថត​ទាំង​ពីរ​នេះ គឺ​ទិដ្ឋភាព​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បោះ​តង់​នៅ​តាម​​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ដល់​ទៅ​ជិត ១,០០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើនផង​ដែរ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​គ្រុប​​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មានគណនី​ហ្វេសប៊ុក​រាប់​សិប​ពាន់​ជា​សមាជិក។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​បាន​រៀបរាប់​ថា «គ្រោះ​មហន្តរាយ​ជាតិ​បាន​មក​ដល់​ហើយ ខ្មែរអើយ​ៗ​ក្រោក​ឡើងៗ ពេល​នេះ​មេដឹកនាំ​យួន​បាន​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចេញ​មក​បោះ​តង់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​ស្វាយរៀង។ តាម​ការ​អះ​អាង​របស់​អាជ្ញាធរ​យួន បាន​បញ្ជាក់​ថា ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​ Covid-19។ បើ​តាម​ការ​អះ​អាង​របស់​ពលរដ្ឋ​ខ្មែរ​យើង​ថា យួន​បាន​បោះតង់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ហួស​បន្ទាត់​ព្រំដែន​រាប់​រយ​គីឡូម៉ែត្រ តែ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​ហ៊ាន​ក្អក​ឡើយ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: តើ​លោក​យាយ​ បាបា វេនហ្គា​ ​អង្គ​ុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​មែន​​ឬ​ទេ​?

គិត​មក​ត្រឹម​ថ្ងៃ​នេះ​ ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឈាន​ដល់​ ៧៧៩​នាក់​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​អំពី​ការ​ទប់​ស្កាត់​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល។​​ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​មេ​ដឹកនាំ​ពិភព​លោក​​អង្គុយជុំវិញ​ និង​សាក​សួរ​លោក​យាយ​ បាបា​ វេន​ហ្គា​ អំពី​​វិធាន​ការ​ ឬ​វិធី​ទប់​ស្កាត់​នៃ​ជំងី​ឆ្លង​កូវីដ​១៩​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែលបាន​បង្ហាញ​​​លោក​យាយ​ បាបា​ វេន​ហ្គា​។​ លោក​យាយ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​ទស្សន៍​ទាយ​ និង​ព្យាករនូវ​ព្រឹត្តិការណ៍​នានា​យ៉ាង​ល្បី​ឈ្មោះ​មួយ​រូប​។​  រូប​ថត​ដដែល​នេះ​​ បាន​បង្ហាញ​រ​លោក​យាយ​ កំពុង​តែ​អង្គុយ​ក្បែរ​ និង​នៅ​ចន្លោះ​មេ​ដឹក​នាំ​ពិភពលោក​ ដូច​ជា​ លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ អ៊ែនជឺឡា មឺហ្គែល អធិការ​បតី​អាល្លឺម៉ង់​​ជាដើម​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បង្ហាញ​រូប​របស់​លោក​យាយ​ បាបា […]

Continue Reading

Fact-Check: តើ​លោក ដូណាល់ ត្រាំ ជួប​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​មែន​ទេ?

លោក ដូណាល់ ត្រាំ បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជិត ១​ឆ្នាំ​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ទន្ទឹម​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ជួប​ជុំ​ជាមួយ​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​ពេល​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ការ​ចុច​ចូល​ចិត្ត​​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការអះអាង​ជាមួយ​នឹង​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា លោក ដូណាល់ ត្រាំ កាល​នៅ​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​បាន​ជួប​ជាមួយ​បវរ​កញ្ញា​វៀតណាម​ទៀត​ផង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហាញ​រូបថត​លោក ដូណាល់ ត្រាំ ឈរ​ជាប់នឹង​នារី​ម្នាក់​ដោយ​ដៃ​របស់​លោក​កាន់​ចង្កេះ​នារី​នោះ​ទៀត​ផង។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ និង​ចុច​ចូល​ចិត្ត​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ​ដែល​រៀប​រាប់​ «[…] ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​បវរ​កញ្ញា​វៀតណាម​យ៉ាង​កក់​ក្ដៅ​ជា​ទីបំផុត […]»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact Check: តើ​លោក​ ត្រាំ​ កាន់​ស្លាក​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ​មែន​ដែរ​ឬ​ទេ​?​

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​មក​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​រុះ​រើ​ផ្ទះ និង​សំណង់​បណ្ដែត​ទឹក​ចេញ​ពី​ផ្ទៃ​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​វិធានការ​នេះ ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ​កាន់​ស្លាក​មួយ​ដែល​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​រិះ​គន់​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​ឲ្យ​ខ្មែរ​សម្លាប់​ខ្មែរ​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​រូប​លោក​ ដូ​ណាល់​ ត្រាំ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ពេល​នោះ​។ រូប​ថត​ដដែល​នេះ​​បាន​បង្ហាញ​ថា​រូប​លោក​កំពុង​តែ​កាន់​ស្លាក​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ ដែល​មាន​អត្ថន័យ​ចង់​ប្រាប់​ប្រជាជន​កម្ពុជា​ថា​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​គាំ​ទ្រ​ពាក្យ​ «ខ្មែរ​សម្លាប់​ខ្មែរ​» គឺ​ហាក់​ដូច​ជា​គាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ប្រទេស​វៀត​ណាម​ មក​ធ្វើ​អាណានិគម​នៅ​លើ​ប្រទេស​កម្ពុជា​អញ្ជឹង​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​លោក​ ដូណាល់​ ត្រាំ​ ជាមួយ​នឹង​អក្សរ​សរសេរ​រៀប​រាប់​ថា​​ «គាំទ្រ​ពាក្យ​ថា​ ខ្មែរ​សម្លាប់​ខែ្មរ​ គឺ​គាំទ្រ​ ហ៊ុន​សែន​ […]

Continue Reading